Cambodian Australian News Network

Cambodian Australian News Network Cambodian Australian News Network aims to broadcast News, Lifestyle and entertainment from Cambodian
(82)

Cambodian Australian News Network( CANN TV) aims to broadcast news in Khmer and English to a wider audience for Cambodian Australian community locally and globally. We aim to making news more accessible to the world and sharing ideas through networking with other organisations. We are determined to inspire, influence, educate and entertain.

30/08/2024
29/08/2024
28/08/2024
26/08/2024
23/08/2024
22/08/2024

មេដឹកនាំ​យុវជន​ក្នុង​ប្រទេស​ #កូរ៉េខាងត្បូង អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ផ្តល់​ដំណឹង​ឱ្យ​ខ្លួន បើ​មាន​ការ​គំរាម​ពី​មន្ត្រី​ទូត​ខ្មែរ

⏰ ផ្សាយថ្ងៃទី២២ ខែ០៨ ឆ្នាំ២០២៤

👉 អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2024/08/22/14/40/77109/

🔽

មេដឹកនាំ​ចលនា​យុវជន​ #សង្គ្រោះជាតិ ក្នុង​ប្រទេស​កូរ៉េខាងត្បូង អំពាវនាវ​ឱ្យ​ #ពលករខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ទាំងអស់​ដែល​រង​នូវ​ការ​គំរាមកំហែង​ពី​ស្ថានទូត​ខ្មែរ ដោយ​ការ​មិន​បន្ត​ទិដ្ឋាការ​ឱ្យ​ធ្វើការ​នៅ​ប្រទេស​នេះ ដោយសារតែ​ពួកគេ​ប្រឆាំង​ #គម្រោងអភិវឌ្ឍន៍ត្រីកោណ សូម​ផ្តល់​ដំណឹង​មក​ឱ្យ​ខ្លួន​ជាបន្ទាន់។

ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ លោក #មាសពិសាល លើកឡើង​ក្នុង​កម្មវិធី នៃ​សារព័ត៌មាន កាលពី​រាត្រី​ថ្ងៃទី​២០ ខែ​សីហា ថា លោក​ទទួល​បាន​ព័ត៌មាន​ច្បាស់ការ​ថា #មន្ត្រីស្ថានទូតខ្មែរ ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ចាប់ផ្តើម​គំរាម​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ និង​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង ចំពោះ​អ្នក​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ។

លោក មាស ពិសាល អះអាង​ថា ក្រោយ​ការ​ធ្វើ​បាតុកម្ម​នៅ​សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃទី​១១ សីហា កន្លង​ទៅ ពលករ​ខ្មែរ ឬ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើការ និង​រស់នៅ​លើ​ទឹកដី​នៃ​ប្រទេស​កូរ៉េ ដែល​ត្រូវ​បន្ត​ទិដ្ឋាការ​នោះ ត្រូវ​បាន​មន្ត្រី​ស្ថានទូត​ខ្មែរ​សួរនាំ និង​ស្រាវជ្រាវ​គណនី​ហ្វេសប៊ុក​របស់​ពួកគេ ដើម្បី​ចង់​ដឹង​ថា​អ្នក​ទាំងនោះ​បាន​ចូលរួម​បាតុកម្ម ឬ​បាន​ចែកចាយ​នូវ​សារ​ដែល​ប្រឆាំង​នឹង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​ដែរ​ឬ​ក៏​អត់។

ប្រធាន​ចលនា​យុវជន​រូប​នេះ ចាត់ទុក​ទង្វើ​របស់​មន្ត្រី​ស្ថានទូត​ខ្មែរ​បែប​នេះ គឺជា​ការ​គំរាមកំហែង​លើ​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ការ​គំរាមកំហែង​នេះ គឺ​បង្ហាញ​ពី​ការ​គាបសង្កត់​ឆ្លងដែន​កាន់តែ​ខ្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា មក​លើ​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ និង​សិទ្ធិ​ចូលរួម​កិច្ចការ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ។

លោក មាស ពិសាល បញ្ជាក់​ថា បើ​ពលករ​ខ្មែរ ឬ​អ្នក​ដែល​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង ណា​ម្នាក់​ត្រូវ​រង​នូវ​ការ​គំរាម​ពី​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង សូម​ទាក់ទង​ទៅ​កាន់​រូបលោក ដើម្បី​ឱ្យ​លោក​ចងក្រង​ជា​ភស្តុតាង​ដាក់​ជូន​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ឱ្យ​ជួយ​អន្តរាគមន៍​លើ​ករណី​នេះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ លើកឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​គ្មាន​រដ្ឋាភិបាល​តំណាង​ឱ្យ​ជាតិ​ខ្មែរ​សម្រាប់​ដោះស្រាយ​បញ្ហា​ឱ្យ​ប្រជាជាតិ​ខ្មែរ​ទេ គឺ​មាន​តែ​រដ្ឋាភិបាល​តំណាង​ឱ្យ​គ្រួសារ​ត្រកូល​ហ៊ុន សម្រាប់​ដោះស្រាយ​បញ្ហា​ឱ្យ​សែស្រឡាយ​បក្ខពួក​របស់​គ្រួសារ​ហ៊ុន​ប៉ុណ្ណោះ។

លោក គឹម សុខ លើកឡើង​ថា ក្រោយ​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​របស់​លោក ហ៊ុន ម៉ាណែត ជិត ១​ឆ្នាំ​មក​នេះ គាត់​បាន​បង្ហាញ​ពិភពលោក​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​កម្ពុជា​គឺជា​រដ្ឋាភិបាល​យោធា​ក្រោម​ការ​គ្រប់គ្រង​ផ្ដាច់មុខ​របស់​គ្រួសារ​ហ៊ុន និង​បង្ក្រាប​ពលរដ្ឋ​ដែល​បញ្ចេញមតិ​តវ៉ា​ទាមទារ​ជុំវិញ​ការ​ភ័យ​ព្រួយ​ពី​ការ​បាត់បង់​ទឹកដី​នា​ពេលនេះ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា មេដឹកនាំ​រដ្ឋាភិបាលយោធា​លោក ហ៊ុន ម៉ាណែត បាន​បង្ហាញ​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​អន្តរជាតិ​បាន​ឃើញ​យ៉ាង​ច្បាស់​ថា គាត់​កំពុង​ចេញ​មុខ​ការពារ​ផល​ប្រយោជន៍​របស់​វៀតណាម បន្ត​ពី​លោក ហ៊ុន សែន ឪពុក​របស់​គាត់​យ៉ាង​ពេញ​ទំហឹង តាមរយៈ​នៃ​ការ​បង្ក្រាប​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ការ​រិះគន់​លើ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ។

លោក​អះអាង​ថា ទាំង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត កំពុង​ការពារ​ផែនការ​ឈ្លានពាន​ទឹកដី​ខ្មែរ​តាមរយៈ​ការ​ដាក់​ខេត្ត​ខ្មែរ​ចូល​ក្នុង​តំបន់​ត្រីកោណ ជា​ថ្នូរ​នឹង​ការ​សុំ​ឱ្យ​វៀតណាម ជួយ​ជ្រោមជ្រែង​លោក ហ៊ុន ម៉ាណែត និង​គ្រួសារ​ហ៊ុន កាន់កាប់​អំណាច​ដឹកនាំ​គ្រប់គ្រង​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។

ក្រោយ​ផ្ទុះ​ការ​រិះគន់ និង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ គេ​សង្កេត​ឃើញ​ថា​រដ្ឋាភិបាល​ថ្មី​ដែល​មាន​អាយុ​ជិត ១​ខួប​របស់​លោក ហ៊ុន ម៉ាណែត បាន​ធ្វើ​សកម្មភាព​បង្ក្រាប​ពលរដ្ឋ​ដោយ​ពេញ​មុខ មាន​ទាំង​ការ​ចាប់​ដាក់​គុក ការ​ចោទប្រកាន់​ដោយ​ប្រើ​តុលាការ និង​គំរាមកំហែង​សាច់ញាតិ​របស់​អ្នក​រិះគន់​នៅ​ក្រៅ​ស្រុក ជាដើម។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​គំរាម​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​គ្រប់​ជាន់ថ្នាក់ តាមដាន​ពលរដ្ឋ មន្ត្រីរាជការ ព្រះសង្ឃ តាជី យាយជី កុមារា កុមារី គ្រប់​មូលដ្ឋាន​ទាំងអស់ ដើម្បី​ទប់ស្កាត់​ខ្លាចក្រែង​អ្នក​ទាំងនោះ​ចូលរួម​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ដែល​ខ្លួន​កំពុង​ដោះដូរ​ដើម្បី​ឱ្យ​វៀតណាម ជួយ​ជ្រោមជ្រែង​អំណាច​ត្រកូល​ហ៊ុន​បន្ត​ទៀត​នោះ៕

22/08/2024
21/08/2024
19/08/2024
18/08/2024

#អ្នកវិភាគ​រិះគន់​លោក ហ៊ុន ម៉ាណែត ថា​ប្រយ័ត្ន​ខ្មាស​ជប៉ុន បើ​ហ៊ាន​សួរ​ជប៉ុន​ពាក់ព័ន្ធ​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ

⏰ ផ្សាយថ្ងៃទី១៨ ខែ០៨ ឆ្នាំ២០២៤

👉 អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2024/08/18/14/30/77039/

🔽

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ការ​សម្ដែង​មតិ​ពី​ក្រៅ​ប្រទេស​គ្មាន​ការ​រៀបចំ​កម្លាំង​កងទ័ព​នៅ​ខាង​ក្នុង​នោះ​ទេ គឺ​គ្រាន់តែ​ជា​ការ​សម្ដែង​មតិ​ប៉ុណ្ណោះ ខណៈ​ #រដ្ឋាភិបាលជប៉ុន ក៏​មិន​ដែល​ហាមឃាត់​នូវ​ការ​សម្ដែង​មតិ​ស្រប​ច្បាប់​បែប​នេះ​ដែរ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក #គឹមសុខ ប្រាប់​សារព័ត៌មាន នៅ​ថ្ងៃទី​១៦ សីហា នេះ​ថា ការ​ប្រតិកម្ម​របស់​លោក #ហ៊ុនម៉ាណែត ជុំវិញ​ការ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​ជប៉ុន គ្រាន់តែ​បង្ហាញ​ថា នាយករដ្ឋមន្ត្រី​ថ្មី​រូប​នេះ​ខ្សោយ​នយោបាយ​ការទូត​ដោយ​ប្រើ​ភាសា​រវើរវាយ​ទៅ​កាន់​ប្រទេស​ជឿនលឿន​ប៉ុណ្ណោះ។

លោក​បន្ត​ថា ករណី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ដែល​បន្លឺ​សំឡេង​ប្រកាស​សុំ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចុះចេញ​ពី​តំណែង​ពី​ការ​ភ័យព្រួយ​បាត់បង់​ទឹកដី គ្រាន់តែ​ជា​ការ​ #សម្ដែងមតិ ​ប៉ុណ្ណោះ ហើយ​ការ​សម្ដែង​មតិ​បែប​នេះ តែងតែ​កើត​មាន​ជា​ធម្មតា​នៅ​ប្រទេស​ជប៉ុន និង​ប្រទេស​សេរី​ #ប្រជាធិបតេយ្យ ​ជាច្រើន​ទៀត នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​លែង​ទុកចិត្ត​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​របស់​ខ្លួន។

អ្នកវិភាគ​រូប​នេះ​ព្រមាន​ថា បើ​ក្រសួង​ការបរទេស​កម្ពុជា សួរ​រដ្ឋាភិបាល​ជប៉ុន ប្រយ័ត្ន​ជប៉ុន ឆ្លើយ​ប្រាប់​រដ្ឋាភិបាល​ខ្មែរ​វិញ​ថា នេះ​ជា​សិទ្ធិ​សេរីភាព​របស់​មនុស្ស​គ្រប់​រូប​ដែល​ជប៉ុន តែងតែ​គោរព ហើយ​ជប៉ុន សូម​ឱ្យ​លោក ហ៊ុន ម៉ាណែត រៀនសូត្រ​តាម​ដែរ​នោះ តើ​មុខមាត់​រដ្ឋាភិបាល​របស់​គាត់ និង​មុខមាត់​របស់​កម្ពុជា នឹង​អាប់ឱន​យ៉ាងណា​ទៅ។

លោក គឹម សុខ ផ្តល់​យោបល់​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត ថា ក្នុង​ឋានៈ​ជា​បញ្ញវន្ត​ដែល​រៀន​ដល់​ថ្នាក់​បណ្ឌិត​យោធា​អាមេរិក សូម​កុំ​ឆោត​ហួសហេតុ​ពេក ព្រោះ​មេដឹកនាំ​ជប៉ុន ចេះ​បែងចែក​ហើយ​ថា ក្របខ័ណ្ឌ​ប៉ុនណា​ជា​ការ​រៀបចំ​ចលនា​ផ្ដួល​រំលំ​រដ្ឋាភិបាល និង​ក្របខ័ណ្ឌ​ប៉ុនណា​គ្រាន់តែ​ជា​កម្រិត​សម្ដែង​មតិ​នោះ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា បើ​លោក ហ៊ុន ម៉ាណែត ចង់​ឃើញ​ខ្មែរ​ឯកភាព​ជាតិ និង​មាន​កិត្តិយស​ជា​អ្នក​ដឹកនាំ គាត់​ត្រូវ​បញ្ឈប់​ការ​បំបែកបំបាក់​ជាតិ​ដោយ​ខ្លួនឯង​ដើម្បី​តែ​អំណាច​គ្រួសារ​បន្ត​ទៀត​ទៅ។ លោក​បន្ថែម​ថា ឈប់​បំបែកបំបាក់​ជាតិ គឺ​នៅ​ត្រង់​ថា ទាំង​លោក ហ៊ុន ម៉ាណែត ទាំង​លោក ហ៊ុន សែន ឈប់​បង្ក្រាប និង​គំរាម​បង្ក្រាប​ប្រជាពលរដ្ឋ​បន្ត​ទៀត ប៉ុន្តែ​ស្ដាប់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​វិញ។ ជាង​នេះ​ទៀត ត្រូវ​បញ្ឈប់​ការ​តាម​កម្ទេច​គណបក្ស​ប្រឆាំង ប៉ុន្តែ​ត្រូវ​ចរចា​គ្នា​រក​ការ​ប្រកួតប្រជែង​ដោយ​ត្រឹមត្រូវ និង​ឈប់​បំពាន​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ ដើម្បី​ធានា​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​គោរព​សិទ្ធិមនុស្ស ជាដើម នោះ​ខ្មែរ​នឹង​រួបរួម​សាមគ្គី​ជា​ធ្លុង​មួយ​ជាមិនខាន។

កាលពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​សួពូជ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អាចារី អាចារិនី ថា លោក​បាន​ណែនាំ​ក្រសួង​ការបរទេស​កម្ពុជា​រួច​ហើយ​ឱ្យ​សួរ​ទៅ​រដ្ឋាភិបាល​ជប៉ុន ថា​តើ​ពួកគេ​គាំទ្រ​ទេ​ដែល​បាតុករ​យក​ទឹកដី​ជប៉ុន ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​មក​ផ្តួល​រំលំ។ លើស​ពី​នេះ​ទៀត ត្រូវ​សួរ​បន្ថែម​ទៀត​ថា តើ​ពួកគេ​យល់​យ៉ាងណា​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​តូច​ដែល​បាន​យក​ទឹកដី​ជប៉ុន រៀបចំ​ផែនការ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​នៅ​កម្ពុជា ដែល​កើត​ឡើង​ពី​ការ​បោះឆ្នោត?

មជ្ឈដ្ឋាន​ខ្លះ​សួរ​ដោយ​ឆ្ងល់​ថា ហេតុ​ដូចម្តេច​លោក ហ៊ុន ម៉ាណែត ដែល​រៀន​នៅ​សហរដ្ឋ​អាមេរិក ចង់​ទៅ​សួរ​រដ្ឋាភិបាល​ជប៉ុន បែប​ពក​ថ្ងាស មិន​ដឹង​អ្វី​អ៊ីចឹង? តើ​ប្រទេស​ជប៉ុន ដូច​ប្រទេស​ខ្មែរ​ផ្ដាច់ការ​នោះ​ឬ?

លោក ហ៊ុន ម៉ាណែត អះអាង​ថា លោក​ពិត​ជា​ខ្លាច​ខ្មែរ​បែកបាក់​គ្នា​មែន ខ្លាច​ខ្មែរ​រងគ្រោះ និង​ពិការ​ឡើង​វិញ​ដោយសារ​សង្គ្រាម ព្រោះ​ប្រទេស​កម្ពុជា​បាន​ភ្លក់​រសជាតិ​ការ​ឈ្លោះ​ប្រកែក​គ្នា បែក​គ្នា​ឆ្អែតឆ្អន់​ហើយ ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​រួម​គ្នា​រក្សា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ដើម្បី​កុំ​ឱ្យ​ខ្មែរ​បែកបាក់​គ្នា​ដូច​អតីតកាល​ទៀត។

កាលពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ជប៉ុន បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដក​ខ្លួន​ចេញពី​ #គម្រោងអភិវឌ្ឍន៍ត្រីកោណ ( ) ឡាវ និង​វៀតណាម ក្រោម​ហេតុផល​ថា គម្រោង​នេះ​នឹង​ធ្វើ​ឱ្យ​ទឹកដី​ខ្មែរ​បាត់បង់​នៅ​ថ្ងៃ​អនាគត ក្រោម​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម ដូច​ដែល​ធ្លាប់​កើត​មាន​កាលពី​អតីតកាល​កន្លង​មក៕

18/08/2024
18/08/2024
17/08/2024
16/08/2024

មន្ត្រី​តុលាការ​ថា ព្រះរាជអាជ្ញា​រង​ខេត្តស្ទឹងត្រែង ដែល​ដោះ​លែង​ជនជាតិ​ចិន ៨នាក់​ពុំ​បាន​រង​ទណ្ឌកម្ម និង​ចំណាត់​ការ​អ្វី​ឡើយ
---
មន្ត្រី​តុលាការ​ខេត្តស្ទឹងត្រែង​ឱ្យ​ដឹង​ថា ព្រះរាជអាជ្ញា​រង គឺ​លោក ជា សុភ័ក្រ ដែល​បង្គាប់​ឱ្យ​ដោះ​លែង​ជនជាតិ​ចិន ៨នាក់​រឿង​ឆ្លង​ដែន​ខុស​ច្បាប់ ពុំ​ទទួល​រង​ទណ្ឌកម្ម និង​ចំណាត់​អ្វី​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក ករណី​អនុវត្ត​ច្បាប់​ធូរ​រលុង ចំពោះ​មន្ត្រី ដែល​ជាប់​សង្ស័យ​រឿង​ពុករលួយ​នេះ​ថា ជា​គំរូ​អាក្រក់។

អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្តស្ទឹងត្រែង លោក សុំ ស៊ាងហាក់ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៣ ខែសីហា​ថា ទោះ​បី​ក្រសួង​មហាផ្ទៃ​បង្កើត​គណៈកម្មការ ដើម្បី​ស្រាវជ្រាវ​ករណី​ដោះ​លែង​ជនជាតិ​ចិន​ចំនួន ៨នាក់ ដែល​មិន​ប្រក្រតី​នា​ពេល​កន្លង​មក​ក្ដី ប៉ុន្តែ មក​ទល់​ពេល​នេះ ព្រះរាជអាជ្ញា​រង​ដែល​កាន់​សំណុំ​រឿង និង​បង្គាប់​ឱ្យ​ដោះ​លែង​ជនជាតិ​ចិន​ទាំង ៨នាក់​នៅ​មាន​សេរីភាព និង​បម្រើ​ការងារ​ជា​ធម្មតា។
លោក សុំ ស៊ាងហាក់៖ «ព្រោះ​អី​គេ​បង្កើត [គណៈកម្មការ] នៅ​ក្រសួង ខ្ញុំ​អ្នកនាំពាក្យ​នៅ​សាលាដំបូង​អត់​មាន​សិទ្ធ​ដឹង​រឿង​ហ្នឹង​ទេ គេ​អត់​ឱ្យ​ដឹង​ទេ ព្រោះ​អី​ការងារ​ហ្នឹង​ដោះស្រាយ​នៅ​ក្រសួង ខ្ញុំ​នៅ​សាលាដំបូង​នៅ​ថ្នាក់​ក្រោម​ម៉េច​ដឹង​ថ្នាក់​លើ»។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា កាល​ពី​ខែឧសភា បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ ដែល​មាន​ការ​ចូល​រួម​ដោយ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង នគរបាល​ថ្នាក់​ជាតិ និង​កម្លាំង​អាវុធហត្ថ​ជា​ដើម ដើម្បី​ស៊ើប​អង្កេត​លើ​ព្រះរាជអាជ្ញា​រង​ខេត្តស្ទឹងត្រែង និង​មន្ត្រី​ពន្ធនាគារ​ខេត្ត ដែល​បាន​ដោះ​លែង​ជនជាតិ​ចិន​ទាំង ៨នាក់ ដោយ​ពុំ​បាន​ធ្វើ​លិខិត និង​ប្រគល់​ជនជាតិ​ចិន​ទាំង​នោះ មក​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ ដើម្បី​បណ្ដេញ​ចេញ​ពី​កម្ពុជា។

តុលាការ​ខេត្តស្ទឹងត្រែង​សម្រេច​ផ្ដន្ទាទោស​ជនជាតិ​ចិន​ទាំង ៨នាក់ ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៤ខែ ​ពី​បទ​លួច​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​ទី១០ កុម្ភៈ។ ប៉ុន្តែ ជាប់​គុក​បាន​ប្រមាណ​ជាង ១០ថ្ងៃ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង គឺ​លោក ជា សុភ័ក្រ បង្គាប់​មន្ត្រី​ពន្ធនាគារ​ខេត្ត​ឱ្យ​ដោះលែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​វិញ។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្តស្ទឹងត្រែង លោក សុំ ស៊ាងហាក់។

ចំណែក​ឯ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បដិសេធ​អត្ថាធិប្បាយ​ជុំវិញ​លទ្ធភាព​ស្រាវជ្រាវ​ករណី​ដោះលែង​ជនជាតិ​ចិន​ទាំង ៨នាក់​នេះ ដោយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា រឿង​នេះ​បាន​បិទ​បញ្ចប់​ច្រើន​ខែ​មក​ហើយ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី១៣ ខែសីហា។

ទាក់ទង​នឹង​រឿង​នេះ មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្តស្ទឹងត្រែង លោក ចឹក ចិត្រា សង្ស័យ​ថា ករណី​នេះ​អាច​ជា​ការ​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ហើយ​ប្រសិន​ជា​គ្មាន​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់​វិធានការ​លើ​មន្ត្រី​ដែល​ល្មើស​ច្បាប់​ទេ​នោះ លោក បារម្ភ​ថា ករណី​មន្ត្រី​តុលាការ​ដោះលែង​ជនល្មើស​ឱ្យ​រស់​នៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់​អាច​បន្ត​កើត​ឡើង​ដដែល។
លោក ចឹក ចិត្រា៖ «យើង​ទទូច​ឱ្យ​អាជ្ញាធរ ជាពិសេស គណៈកម្មការ​ចំពោះ​កិច្ច​លើ​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​ដោះ​លែង [ជនជាតិ​ចិន ៨នាក់] គួរ​តែ​មាន​ចំណាត់​ការ​ឱ្យ​តឹងរ៉ឹង ចំពោះ​មន្ត្រី​ទាំង​អស់​ហ្នឹង គួរណា​មាន​ការ​ដាក់​ទោស​ទណ្ឌ​ឱ្យ​មាន​ភាព​តឹងរ៉ឹង ចំពោះ​ភារកិច្ច ក៏​ដូចជា ការ​បំពេញ​តួនាទី ចំពោះ​មន្ត្រី​ដែល​រំលោភ​ច្បាប់ ជាពិសេស មន្ត្រី​ផ្សេងៗ ដែល​គាត់​រំលោភ​ច្បាប់​មិន​ថា តែ​ករណី​ជនជាតិ​ចិន​ហ្នឹង​ទេ»។

មន្ត្រី​សង្គម​ស៊ីវិល​នៅ​តែ​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ បោស​សម្អាត ឬ​ចាត់​វិធានការ​លើ​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ ក្នុង​ការ​សម្រួល​ឱ្យ​ជនល្មើស​រួច​ផុត​ពី​ការ​ដាក់​ទោស​ទណ្ឌ៕

#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនសែន #ហ៊ុនម៉ាណែត #គណបក្សកាន់អំណាច #គណបក្សប្រជាជនកម្ពុជា #ស្ទឹងត្រែង #តុលាការ #ព្រះរាជអាជ្ញា #នគរបាលខេត្តស្ទឹងត្រែង #ជនជាតិចិន៨នាក់ #ឥទ្ធិពលចិន

15/08/2024

រដ្ឋាភិបាល​កម្ពុជា «ប្រឈម​នឹង​ការ​ដួល​រលំ» បើ​មិន​ព្រម​ដក​កម្ពុជា​ចេញ​ពី​គម្រោង CLV-DTA
---
ក្រុម​អ្នក​ឃ្លាំមើល​ព្រមាន​ថា ជោគវាសនា​របស់​រដ្ឋាភិបាល​នេះ​អាច​ប្រឈម​នឹង​ការ​រង្គោះរង្គើ​ បើ​នៅ​តែ​មិន​ព្រម​ដក​កម្ពុជា​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA ដ៏​ចម្រូង​ចម្រាស។

ខណៈ​នៅ​មិន​ដល់​ជាង ១សប្តាហ៍​ទៀត រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គ្រប់គ្រង​ប្រទេស​បាន​១ឆ្នាំ ក្រុម​អ្នក​ឃ្លាំមើល ព្រមាន​ថា ជោគវាសនា​របស់​រដ្ឋាភិបាល​នេះ​អាច​ប្រឈម​នឹង​ការ​រង្គោះរង្គើ​ បើ​នៅ​តែ​មិន​ព្រម​ដក​កម្ពុជា​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ដ៏​ចម្រូង​ចម្រាស។
លោក គឹម សុខ៖ «រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្រឈម​នឹង​ការ​ដួល​រលំ​ហើយ​ប្រសិនបើ​មិន​ដក​ទឹកដី​កម្ពុជា​ចេញ​ពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នោះ​ទេ ពីព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​មើល​ឃើញ​ច្បាស់​គ្រប់គ្នា​ថា​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នោះ ធ្វើ​ឱ្យ​ទឹកដី​កម្ពុជា​របស់​យើង​រង​ហានិភ័យ​បាត់បង់ ហើយ​មិន​ត្រឹមតែ​៤ខេត្ត​ទេ ខ្ញុំ​សិក្សា​ច្បាស់​ណាស់ អាច​នឹង​កម្ពុជា​ទាំងមូល​រអិល​ធ្លាក់​ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម ដូច​ឡាវ​បច្ចុប្បន្ន​អ៊ីចឹង»។

ការ​ព្រមាន​នេះ​កើតមាន​ឡើង​ស្របពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​រាប់​ម៉ឺន​នាក់​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​នឹង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍។ សម្រែក​ខ្មែរ​នៅ​ក្រៅ​ស្រុក​​ស្ទើរ​កក្រើក​​ពិភពលោក រាប់​ចាប់​ពី​ប្រទេស​កូរ៉េ​ខាងត្បូង ដល់​ប្រទេស​ជប៉ុន អូស្ត្រាលី និង​កាណាដា កាលពី​ថ្ងៃទី១១ ខែសីហា បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​កម្ពុជា​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​ ជា​បន្ទាន់ ព្រោះ​ពួកគាត់​បារម្ភ​ថា​អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​បូរណភាព​ទឹកដី​ និង​អធិបតេយ្យ​ទៅ​ឱ្យ​ប្រទេស​វៀតណាម មិន​ខុស​ពី​ប្រវត្តិសាស្ត្រ​រឿង​ទឹកដី​កម្ពុជា​ក្រោម។ ខ្មែរ​នៅ​ក្រៅ​ស្រុក​ទាំងនោះ ក៏​អំពាវនាវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចុះ​ចេញ​ពី​តំណែង​បើ​នៅ​តែ​មិន​អាច​ដោះស្រាយ​រឿង​រ៉ាវ​ដែល​ពួកគាត់​ចោទ​ថា​អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​នេះ​បាន។

ក៏​ប៉ុន្តែ ការ​អំពាវនាវ​នេះ ត្រូវ​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​មុខ​​បដិសេធ​ជាថ្មី​ម្តង​ទៀត។ លោក ហ៊ុន សែន បាន​រំលោភ​អំណាច​នីតិប្រតិបត្តិ​របស់​នាយករដ្ឋមន្ត្រី​ជា​កូន ដោយ​គំរាម​ចាប់​ដាក់​គុក​អ្នក​ទាំងឡាយ​ណា​ដែល​ហ៊ាន​ប្រើ​ប្រាស់​សិទ្ធិ​ចេញ​តវ៉ា​នៅ​ក្នុង​ស្រុក។
លោក ហ៊ុន សែន៖ «ប៉ុន្តែ សារ​ដែល​បាន​បញ្ជូន​ពី​ខាងក្រៅ​គឺ​ញុះញង់​បងប្អូន​ខាងក្នុង​ទទួល​យក​ការ​វិនាស​មួយ​ដែល​ពិបាក​នឹង​ស្រោចស្រង់។ នេះ​មិន​មែន​ជា​ការ​គំរាម​ទេ​ ប៉ុន្តែ គឺ​ជា​ការ​និយាយ​ដោយ​បញ្ជាក់​ច្បាស់ៗ​អំពី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន។ យើង​មិន​អាច​ទុក​ឱ្យ​មនុស្ស​ប៉ុន្មាន​នាក់​បំផ្លាញ​សេចក្តី​សុខ​របស់​ប្រជាជន ១៧​លាន​នាក់​បាន​ឡើយ។ មាន​អ្នកខ្លះ​ឃើញ​ហេតុការណ៍​នៅ​បង់ក្លាដេស្ហ​ប្រៀបធៀប​ជាមួយ​ហេតុការណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា សូម​សាកល្បង​មើល​ប្រសិន​បើ​អ្នក​អាច​ចាត់ទុក​ថា​ខ្លួន​ឯង​ជា​អ្នក​ខ្លាំង​គឺ​សូម​អញ្ជើញ​សាកល្បង»។

សារ​ព្រមាន​របស់​លោក ហ៊ុន សែន នេះ គឺ​បន្ថែម​ទៅ​លើ​សារ​ព្រមាន​​របស់​នាយករដ្ឋមន្ត្រី​ជា​កូន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ប្តេជ្ញា​ចាត់​វិធានការ​ផ្ដាច់ការ​ទៅ​លើ​ក្រុម​អ្នក​ធ្វើ​បាតុកម្ម​ដែល​យក​គំរូ​តាម​ប្រទេស​បង់ក្លាដេស្ហ។
លោក គឹម សុខ៖ «ខ្ញុំ​ជឿជាក់​ថា​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​បាត់បង់​ទេ។ លោក ហ៊ុន សែន តែងតែ​និយាយ​ថា ប្រជាពលរដ្ឋ​ដើរ​ហួស​បន្ទាត់​ក្រហម។ ក៏ប៉ុន្តែ អ្វី​ដែល​យើង​ចង់​បញ្ជាក់​នៅ​ពេល​នេះ មិនមែន​ប្រជាពលរដ្ឋ​ទេ​ដែល​ដើរ​ហួស​បន្ទាត់​ក្រហម​ គឺ​លោក ហ៊ុន សែន ខ្លួនឯង​ជា​អ្នក​ដើរ​ហួស​បន្ទាត់​ក្រហម​ទៅ​ហើយ។ ហួស​ឆ្ងាយ​ហើយ សម្លាប់​ប្រជាធិបតេយ្យ ឥឡូវ​នេះ​ធ្វើ​ឱ្យ​ទឹកដី​ជាតិ​ទាំងមូល​រង​ហានិភ័យ។ រឿង​នេះ​គឺ​ហួស​បន្ទាត់​ក្រហម​ហើយ​ដល់​បន្ទាត់​ខ្មៅ»។

ជុំវិញ​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV នេះ រដ្ឋាភិបាល អះអាង​ថា គ្មាន​ឡើយ​ការ​កាត់​ទឹកដី​៤​ខេត្ត​ទៅ​ឱ្យ​ប្រទេស​វៀតណាម ឬ​ការ​យក​ខេត្ត​ទាំង​៤ គឺ​មណ្ឌលគិរី រតនគិរី ក្រចេះ និង​ស្ទឹងត្រែង ទៅ​ដាក់​ហ៊ុន​ជាមួយ​ប្រទេស​ជិតខាង​រួមបញ្ចូល​គ្នា​ជា​ដែនដី​តែ​មួយ។ ទន្ទឹម​នឹង​នេះ ក៏​គ្មាន​ការ​ដាក់​ហ៊ុន​ធនធាន​ធម្មជាតិ ​ឬ​ការ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ប្រទេស​នី​មួយៗ​ចេញ​ចូល​ដោយ​សេរី​ឡើយ។
ទោះ​យ៉ាងណា កត្តា​ប្រវត្តិសាស្ត្រ ភាព​មិន​ទុកចិត្ត​លើ​វៀតណាម និង​មេដឹកនាំ​បច្ចុប្បន្ន ព្រមទាំង​ការ​ចាក់​ស្រេះ​នៃ​​អំពើ​ពុករលួយ​ កំពុង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​ព្រួយបារម្ភ​ពី​ការបាត់បង់​ដី​ទៅ​ប្រទេស​វៀតណាម​នា​ពេល​អនាគត។
លោក ប៉ែន សង្ហា អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ៖ «ដូច្នេះ ការណ៍​ដែល​រដ្ឋាភិបាល​បដិសេធ ឬ​ច្រានចោល​មិន​ពិចារណា​ទៅលើ​សំណើ​របស់​ប្រជាពលរដ្ឋ​នេះ គឺ​បញ្ហា​នេះ​នឹង​នៅ​តែ​បន្ត​រ៉ាំរ៉ៃ។ ខ្ញុំ​ជឿ​ថា បញ្ហា​នេះ​នឹង​នៅតែ​បន្ត​រ៉ាំរ៉ៃ​បើសិន​ជា​មិន​មាន​ដំណោះស្រាយ​សមស្រប​ណាមួយ​ចំពោះ​មតិ​ពលរដ្ឋ។ បញ្ហា​នេះ នឹង​ក្លាយ​ជា​បញ្ហា​ក្តៅ​រហូត​ដល់​ដំណាក់កាល​ណាមួយ​ដែល​យើង​ពិបាក​នឹង​ស្មាន​ថា តើ​វា​នឹង​វិវឌ្ឍន៍​ទៅដល់​ចំណុច​ណាមួយ​ពីព្រោះ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មិនមែន​មាន​តែ​បញ្ហា​ប៉ុណ្ណឹង​ទេ គឺ​មាន​បញ្ហា​ច្រើន​យូរណាស់​មក​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​ចូលរួម​សម្ដែង​មតិ​អំពី​បញ្ហា​ដែល​ពួកគាត់​ជួបប្រទះ»៕

រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
អានលើគេហទំព័រ៖ www.rfa.org/khmer/news/politics/observers-warned-of-destabilize-if-govt-still-not-pulls-out-from-clv-08152024040232.html
ទស្សនា​លើ​ហ្វេសប៊ុក Facebook, https://www.facebook.com/rfacambodia/videos/1444369849600294
ទស្សនា​លើ​ហ្វេសប៊ុកYouTube https://www.youtube.com/watch?v=QjowZLZoybw
#វិទ្យុអាស៊ីសេរី #កម្ពុជា #បង់ក្លាដេស្ហ #ស្រីលង្កា #ហ៊ុនម៉ាណែត #ហ៊ុនសែន #ត្រកូលហ៊ុន #របបដឹកនាំបែបផ្តាច់ការ #បក្ខពួកនិយម #តំបន់អភិវឌ្ឍន៍ត្រីកោណ #បាតុកម្ម #សេក្ខហាស៊ីណា #ហ្គោតាបាយ៉ារ៉ាចាប៉ាក់សា #អំណាចពលរដ្ឋ #សេរីភាពបញ្ចេញមតិ

15/08/2024

Address

Adelaide, SA
5108

Telephone

+61411701691

Website

Alerts

Be the first to know and let us send you an email when Cambodian Australian News Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cambodian Australian News Network:

Videos

Share


Other Broadcasting & media production in Adelaide

Show All