Mr.Khmer TV

Mr.Khmer TV Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mr.Khmer TV, Media Agency, 45 1666 W Adams Blvd,, Los Angeles, CA.

08/28/2020

សម្រូតខ្លួន​តាមខ្សែពួរ នៅថ្មលយ៖ រសជាតិថ្មីដ៏រំភើបព្រឺព្រួច នៃដំណើរកម្សាន្តបែបផ្សងព្រេង

ថ្មលយ គឺជាគោលដៅទេសចរណ៍ថ្មីមួយ នៃឧទ្យានជាតិ​ព្រះសុរាម្រិតកុសុមៈគិរីរម្យ ដែលស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដើម្បីមកកម្សាន្តនៅទីនេះ អ្នកទេសចរ​ត្រូវធ្វើដំណើរ​ចេញពីរង្វង់មូលនាគព័ន្ធ ឆ្លងកាត់ព្រៃស្រល់ដ៏ស្រស់ស្អាតជាច្រើនហិចតា ដោយចំណាយពេលប្រមាណ ២០នាទីតែប៉ុណ្ណោះ។

ស្ថិតនៅប៉ែកខាងជើងឆៀងខាងកើតនៃឧទ្យានជាតិដែលបង្កើតឡើងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ថ្មលយទើបតែត្រូវបានភ្ញៀវទេសចរ​មកទស្សនាច្រើននាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយទីនេះក៏ជាទីតាំងដ៏ល្អក្នុងការបោះតង់ សម្រាកកម្សាន្តបានផងដែរ។ នៅលើថ្មលយ អ្នកទេសចរ​អាចឈរ​ថតរូបលេងកម្សាន្ត ជាមួយទេសភាពធម្មជាតិដែលក្រាលគ្របលើចុងប្រឹក្សាដ៏ខៀវស្រងាត់ ព្រមទាំងអាចមើលឃើញទិដ្ឋភាពនៃជ្រលងដងភ្នំជាច្រើន តម្រៀបគ្នាយ៉ាងស្រស់ត្រកាល។

មិនត្រឹមតែជាទីតាំងអំណោយផលល្អនៃទេសភាពធម្មជាតិដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ទីនេះក៏ល្អបំផុតសម្រាប់កីឡាចុះខ្សែពួរផងដែរ។ ដើម្បីលេងកីឡានេះ អ្នកជំនាញនឹងណែនាំពីការប្រើប្រាស់ឧបករណ៍សុវត្ថិភាព បន្ទាប់មកត្រូវឆ្លងកាត់ដំណាក់កាលសាកល្បងជាមុនសិន។ សម្រូតខ្លួនបន្តិចម្ដងៗ ចុះទៅកាន់ដងជ្រុះជម្រៅ ៦០ម៉ែត្រ ថ្វីត្បិតតែព្រឺព្រួចបន្តិចមែន តែយើងនឹងទទួលបានអាមរ្មណ៍ថ្មីប្លែក ខុសពីអ្វីដែលយើងគ្រាន់តែឃើញនឹងភ្នែក។

កីឡាចុះខ្សែពួរនេះ មិនត្រឹមតែធ្វើឲ្យយើងបានភ្លក់រសជាតិថ្មីនៃដំណើរកម្សាន្តបែបផ្សេងព្រេងប៉ុណ្ណោះទេ ថែមទាំងទទួលបានបទពិសោធន៍ថ្មីសម្រាប់ជីវិត ឲ្យមានភាពក្លាហាន និងជំនះរាល់ឧបសគ្គដើម្បីបានទៅដល់គោលដៅ។

ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូពីកម្មវិធី "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

08/28/2020

អស់ក្តីបារម្ភទៀតហើយ អភិបាលខេត្តព្រះសីហនុ រៀបចំបន្ទប់ទឹកសាធារណៈ​តាមបណ្តោយឆ្នេរ នាថ្ងៃសម្រាកខាងមុខ​

នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ​ យោងតាមហ្វេសប៊ុកផេក «ប្រជាជន ខេត្តព្រះសីហនុ» បានឲ្យដឹងថា នាថ្ងៃសម្រាកខាងមុខ​ ឯកឧត្តម​ គួច​ ចំរេីន​ អភិបាល​នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានរៀបចំបន្ទប់ទឹកសាធារណៈ​ តាមបណ្តោយឆ្នេរសាធារណៈ​ ទាំងអស់សម្រាប់បងប្អូនភ្ញៀវទេសចរណ៍មកកំសាន្តសប្បាយ​ ។

08/28/2020

ដើមឈើបន្ដដាំទៀតហើយ នៅរមណីយដ្ឋានអង្គរ

កាលព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ មានរៀបចំពិធី ដាំកូនឈើនៅវត្តទេពប្រណម្យ ចូលរួមដោយលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ព្រះចៅអធិការវត្ត ពុទ្ធបរិស័ទ មន្ដ្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា សរុបប្រមាណ១៥០ អង្គ-នាក់។ កូនឈើ ប្រណីតមានគ្រញូង១០០ដើម ធ្នង់៥០ដើម ច្រេស៥០ ដើម ឈើទាល៥០ដើម និងដើមផ្ការំដួល ៥០ដើម ត្រូវបានដាំនៅក្នុងបរិវេណវត្តទេពប្រណម្យ។

08/28/2020

ស្រស់ស្រាយបំផុត!​ ទឹកធ្លាក់អន្លង់ធំ ខេត្តកំពត ទាក់ចិត្តអ្នកចូលចិត្តងូតទឹកជ្រោះធ្លាក់ពីលើភ្នំ

ទឹកជ្រោះ អន្លង់ធំ ស្ថិតនៅក្នុងសហគមន៍​ព្រែកត្នោត ជារមណីយដ្ឋានបែបធម្មជាតិ ទាក់ចិត្តភ្ញៀវទេសចរណ៍គ្រប់គ្នា​មក​ទស្សនាកម្សាន្ត នៅរៀងរាល់ថ្ងៃចុងសប្ដាហ៍ និង​ថ្ងៃឈប់សម្រាក។ តើទឹកធ្លាក់​អន្លង់ធំ មានអ្វីប្លែក និងអស្ចារ្យ?

08/28/2020

ច្បាស់ហើយ! ពិតជាមានគំរោងបង្កើតរមណីយដ្ឋានដ៏ធំមួយ នៅខេត្តពោធិ៍សាត់ប្រាកដមែន

08/28/2020

ក្រសួងទេសចរណ៍ ចេញសេចក្តីណែនាំ ដល់មន្ទីរទេសចរណ៍ទូទាំងប្រទេស ក្នុងឱកាសឈប់សម្រាក៥ថ្ងៃ

ដើម្បីជំរុញចលនាទេសចរណ៏ផ្ទៃក្នុង ពិសេសធានាបាននូវការធ្វើដំណើរកម្សាន្តទេសចរណ៏ ប្រកបដោយសុវត្ថភាព និងការទទួលខុសត្រូវ និងទប់ស្កាត់ការរីករាលដាលនៃជំងែកូវិដ១៩ នាឧិកាសថ្ងៃឈប់សម្រាកជំនួស ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ក្រសួងទេសចរណ៏បានចេញសេចក្តីណែនាំ៥ចំណុចដល់គ្រប់មន្ទីរទេសចរណ៏ទូទាំងរាជធានី-ខេត្ត អនុវត្តន៍ឱ្យទទួលបានជោគជ័យរួមមាន៖

ទី១ - បន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទាំង៦ ឱ្យបានហ្មត់ចត់

ទី២ - បន្តចូលរួមយកចិត្តទុកដាក់លើការផ្សព្វផ្សាយ វិធានសុវត្ថិភាពទេសចរណ៍ ដល់ប្រតិបត្តិករទេសចរណ៍ ម្ចាស់មូលដ្ឋានអាជីវកម្ម និងនៅតាមគោលដៅ ទេសចរណ៍ទូទាំង២៥ រាជធានី-ខេត្ត។

ទី៣ - សហការជាមួយប្រតិបត្តិករទេសចរណ៍ ក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ ពង្រឹងគុណភាព សេវាកម្ម និងផលិតផលទេសចរណ៍ ដោយអនុលោមតាមវិធាន សុវត្ថិភាពទេសចរណ៍ និងគោលការណ៍ណែនាំពីក្រសួងសុខាភិបាល ។

ទី៤ - សហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ច យកចិត្តទុកដាក់បន្ថែម លើការគ្រប់គ្រងគោលដៅទេសចរណ៍ ប្រកបដោយសន្តិសុខ សុវត្ថិភាព ។

ទី៥ - សហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ច ចំពោះកន្លែងដែលងាយគ្រោះថ្នាក់ នៅតាមកន្លែង កម្សាន្តនានា ។

សូមមើលសេចក្តីណែនាំដូចខាងក្រោម៖

08/28/2020

អភិបាលខេត្តសៀមរាប រៀបចំកម្មវិធី «សម្រាកសៀមរាប» ដើម្បីទទួលភ្ញៀវទេសចរណ៏ក្នុងថ្ងៃឈប់សម្រាកធំខាងមុខ

ប្រភព៖ ឯកឧត្តម ទៀ សីហា

រូបភាព៖ MAk PHOTOGRAPHY

អត្ថបទ៖ Tep Sovannmoly

08/28/2020

ដំណឹង​ល្អ! ថ្ងៃ​នេះ​កម្ពុជា​បន្ត​គ្មាន​ករណី​អ្នក​ឆ្លង​កូវីដ​ថ្មី​ និង​ជា​សះស្បើយ​១​នាក់

ក្រសួងសុខាភិបាលកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសពីស្ថានភាពជំងឺកូវីដ១៩ នៅព្រឹកនេះ គឺគ្មានអ្នកឆ្លងថ្មីនោះទេ និងមាន​អ្នក​ជា​សះស្បើយ​ចំនួន​១​នាក់​។​

សេចក្ដីប្រកាសដែលចុះកាលបរិច្ឆេទថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់អំពីតួលេខថា ប្រទេសកម្ពុជាមានអ្នកឆ្លងសរុបចំនួន ២៧៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ២៦៥នាក់ និង អ្នកនៅមន្ទីរពេទ្យកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យទូទាំងប្រទេសមានតែ ០៨នាក់ ប៉ុណ្ណោះ។

សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់់ក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជាដែលចុះផ្សាងព្រឹកនេះដូចខាងក្រោមនេះ៖

08/28/2020

កូវីដ១៩៖ ចំណុចក្តៅថ្មី នៃមេរោគកើតឡើង នៅប្រទេសអូស្ត្រាលី

មន្ត្រីសុខាភិបាលនៅទីក្រុងស៊ីដនី បានចេញសេចក្តីជូនដំណឹងអំពីសុខភាពសាធារណៈ បន្ទាប់ពីមានករណីឆ្លងវីរុសកូរ៉ូណា មួយក្រុម ដែលត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយនឹងអ្នកហាត់កីឡា និងក្លឹបនានានៅក្នុងទីក្រុង។

របាយការណ៍រកឃើញករណីថ្មីចំនួន ១១ ត្រូវបានគេរាយការណ៍នៅក្នុង និងជុំវិញទីក្រុងស៊ីដនី ចាប់តាំងពីថ្ងៃពុធហើយមានការព្រួយបារម្ភថា ចំនួនអាចកើនឡើង។

ទន្ទឹមនឹងនេះ នៅរដ្ឋឃ្វីនលេន កន្លែងកែសំរួល ត្រូវបានទុកចោល បន្ទាប់ពីគ្រូបង្វឹកម្នាក់បានធ្វើតេស្តវិជ្ជមាន។

នៅរដ្ឋ Victoria កំពុងអបអរសាទរដំណឹងល្អមួយចំនួន ជាមួយនឹងចំនួនករណីប្រចាំថ្ងៃទាបបំផុត គឺ១១៣ ចាប់តាំងពីដើមខែកក្កដា។

នាយករដ្ឋមន្ដ្រី ដានីយ៉ែល អេនឌ្រូ បានសម្ដែងការសង្ឃឹមថា ការរីករាលដាល នៃមេរោគកំពុងថយចុះ ហើយការរឹតបន្តឹងអាចត្រូវបានបន្ធូរបន្ថយនៅខែក្រោយ។

ប្រទេសអូស្ដ្រាលី បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៥,៣២២នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ២០,៣៦១នាក់ និងមានអ្នកស្លាប់សរុបចំនួន ៥៧២នាក់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា

08/28/2020

ទេសភាពតំបន់ប្រាសាទសំបូរព្រៃគុកលេចឆោមស្រស់ខ្ចី សម្ញែងសោភ័ណភាពទាក់ចិត្តទេសចរ

ក្រោយត្រូវភ្លៀងប៉ុន្មានមេនាដើមរដូវវស្សានេះ តំបន់ប្រាសាទសំបូរព្រៃគុកប្រៀបដូចទទួលបានពរជ័យពីព្រះភិរុណ ដែលដល់កាលវេលាសម្ដែងឫទ្ធបង្អុលភ្លៀងស្រោចស្រពប្រឹថពី ញ៉ាំងបណ្ដាព្រឹក្សព្រៃក្នុងតំបន់ការពារទេសភាពព័ទ្ធរាជធានីបុរាណខ្មែរនេះ ឱ្យលូតលាស់ស្លឹកត្រួយបៃតងស្រស់ខ្ចី ចេញបានបុប្ផាផ្កាភ្ញីចម្រុះពណ៌រាយមន្តអន្ទងភ្នែកកវី។

ទិដ្ឋភាពបែបនេះ បានលម្អសោភ័ណភាពរមណីយដ្ឋានទាំងមូលឱ្យកាន់តែស្រស់ត្រកាល មិនរំលងផុតសារស័ព្ទវាចារកោតស្ងប់ស្ងែង ពីសំណាក់អ្នកដែលបានទៅដល់ទីនោះឡើយ។ ដើរកាត់ក្រោមម្លប់ឈើត្រជាក់ត្រឈឹងត្រឈៃ ប្រាសាទឈរញញឹមប្រិមប្រិយរាក់ទាក់ពីចម្ងាយ សំឡេងបក្សាបក្សីច្រៀងស្វាគមន៍ ទទួលវត្តមានអ្នកដំណើរ វល្លិវែងកោងវាត់ព័ទ្ធរុំដើមឈើទាក់ទាញប្លែកភ្នែក អន្ទងសណ្ដំហឫទ័យអាត្មាឱ្យត្រេកត្រអាលនឹងសម្រស់វប្បធម៌ បើកបង្ហាញអត្ថន័យបេតិកភណ្ឌផ្សារភ្ជាប់ជាមួយសម្រស់ធម្មជាតិ។

តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសង់លើដីរាបស្មើមានទំហំ ៣,០០០ ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តកំពង់ធំ។ ស្ថិតនៅតាមបណ្តោយស្ទឹងសែន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តនេះមានចម្ងាយប្រមាណ ២៨ គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ។

ឆ្លងពីប្រាង្គប្រាសាទមួយទៅប្រាសាទមួយទៀត ប្រតិភូថ្មើរជើងយើងបានពើបប្រទះនូវទិដ្ឋភាពប្លែកភ្នែកជាច្រើននៅក្នុងរមណីយដ្ឋាននេះ ឬអាចនិយាយបានថា កំពុងស្ថិតក្នុងជំរុំព្រឹក្សាដែលលាក់កំបាំងរាជធានីអាទិទេពដ៏ស្កឹមស្កៃមួយ ហាក់គ្មានអ្នកណាបានឃើញពីមុនមក។ សួរថាតើអារម្មណ៍បែបនេះរំភើបប៉ុនណា?

សូមជម្រាបថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នាវេលាម៉ោង ៩៖៤០ នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាខូវ សាធារណរដ្ឋប៉ូឡូញ។

បរមភូមិនេះគឺជារាជធានីចាស់នាសម័យចេនឡាមានបុព្វនាមថា «ឥសានបុរៈ» មានន័យថាជាទីក្រុងរបស់ព្រះឥសូរ ដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយព្រះសិវៈ ឬព្រះឥសូរ (សម័យក្រោយមកគេហៅ ព្រះឥន្ទ្រ ឬព្រះឥន្ទ្រាធិរាជ) ហើយក៏ជាមជ្ឈមណ្ឌលនៃព្រាហ្មញ្ញសាសនាដ៏ធំប្រចាំអាស៊ីអាគ្នេយ៍ផងដែរ។ ចេនឡា ជាអតីតសាមន្តរដ្ឋរបស់អាណាចក្រភ្នំ ឬហ្វូណន។ អាណាចក្រចេនឡាបានបន្តការរីកចម្រើនចាប់តាំងពីរជ្ជកាលព្រះបាទភវវរ្ម័នទី១ ព្រះបាទមហេន្ទ្រវរ្ម័នទី១ រហូតដល់ព្រះបាទឥសានវរ្ម័នទី១ ដែលជាព្រះរាជបុត្ររបស់ព្រះបាទមហេន្ទ្រវរ្ម័នទី១ និងជាព្រះមហាក្សត្របានដណ្តើមអំណាចពីអាណាចក្រភ្នំដោយជោគជ័យ ដោយវាយយកបានរាជធានីចុងក្រោយរបស់អាណាចក្រភ្នំ គឺនៅរាជធានីនរវបុរៈ បច្ចុប្បន្នស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ។

ប្រាសាទសំបូរព្រៃគុក ភាគច្រើនកសាងឡើងដោយព្រះបាទឥសានវរ្ម័នទី១ ដែលមានលក្ខណៈជាប្រាសាទទោល និងសង់ជាក្រុមក្នុងកំពែងតែមួយ។ សម្ភារសំណង់ គឺមានឥដ្ឋតាន កំបោរបាយអ ថ្មភក់ រីឯប្លង់ប្រាសាទមានរាងបួនជ្រុង និងប្រាំបីជ្រុង មានចម្លាក់លើកំបោរបាយអ។ គ្រឿងលម្អស្ថាបត្យកម្មមានផ្តែរ និងសរសរពេជ្រសុទ្ធសឹងធ្វើអំពីថ្មភក់ ចំណែកជណ្ដើរសិលា និងស៊ុមទ្វារ ក៏សាងឡើងអំពីថ្មភក់ដែរ។

ក្រុមប្រាសាទនៅតំបន់ប្រាសាទសំបូរព្រៃគុកនេះ ត្រូវបានកំណត់បែងចែកជា ៣ ក្រុមធំៗ និងមានក្រុមតូចៗជាច្រើនទៀត ដូចជា៖

១៖ ក្រុមប្រាសាទខាងជើង ឬក្រុមប្រាសាទសំបូរ កសាងឡើងនៅដើមសតវត្សរ៍ទី៧ ក្រោមស្នាព្រះហស្ដព្រះបាទឥសានវរ្ម័នទី១ ឧទ្ទិស ចំពោះព្រះសិវៈ ដែលព័ទ្ធជុំវិញដោយក្រុមប្រាសាទតូចៗជាច្រើន កសាងអំពីឥដ្ឋតាន់ ។

២៖ ក្រុមប្រាសាទកណ្តាល ឬក្រុមប្រាសាទតោ កសាងឡើងក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី២ នាសតវត្សរ៍ទី៩ ឧទ្ទិសចំពោះព្រះសិវៈ។ ក្រៅពីប្រាសាទតោនៅកណ្ដាល ក៏នៅមានប្រាង្គប្រាសាទតូចៗចំនួន ៧ ទៀត ដែលកសាងពីឥដ្ឋក្នុងដើមសតវត្សរ៍ទី៧ ក្រោមស្នាព្រះហស្ដព្រះបាទឥសានវរ្ម័នទី១ផងដែរ។

៣៖ ក្រុមប្រាសាទខាងត្បូង ឬក្រុមប្រាសាទយាយព័ន្ធ សាងឡើងនៅដើមសតវត្សរ៍ទី៧ ក្រោមស្នាព្រះហស្ដព្រះបាទឥសានវរ្ម័នទី១ ដែលលមានប្រាង្គកណ្តាលមួយឈ្មោះថា ប្រាសាទនាគព័ន្ធ ឬប្រាសាទយាយព័ន្ធ រីឯប្រាង្គបន្ទាប់ បន្សំទៀតមានចំនួន ៧ ដែលស្ថិតនៅក្នុងកំពែងពីរជាន់ព័ន្ធជុំវិញ ក្នុងនោះកំពែងខាងក្នុងសាងអំពីឥដ្ឋតាន់ ឧទ្ទិស ចំពោះព្រះសិវៈ។

ចំណែកឯក្រុមប្រាសាទតូចៗទៀត មានដូចជាក្រុមប្រាសាទក្រោលរមាស ក្រុមប្រាសាទត្រពាំងរពាក់ ក្រុមប្រាសាទឫស្សីរលែក ក្រុមប្រាសាទសណ្តាន់ ក្រុមប្រាសាទបុស្សរាមជាដើម។ ទិដ្ឋភាពដ៏ស្រស់បំព្រងនារដូវនេះ ភ្ញៀវទេសចរមិនគួររំលងពីការអញ្ជើញទៅទស្សនាឡើយ៕

ប្រភព៖ ក្រសួងទេសចរណ៍

08/28/2020

សម្តេចពិជ័យសេនា ទៀ បាញ់៖ សម្តេចតេជោ អាចទម្លុះការលំបាកស្ទើរទាំងស្រុង លើការបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញមោទនភាពថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកម្ពុជាអាចទម្លុះនូវការលំបាក និងស្ទើរតែបញ្ចប់ទាំងស្រុងការបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជា-វៀតណាម។

ការបង្ហាញមោទនភាពបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងទទួលស្គាល់ការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម ដែលសម្រេចបាន ៨៤ភាគរយ និងរៀបចំប្រគល់-ទទួលផែនទី ឋានលេខាព្រំដែនគោក ខ្នាត១/២៥០០០ មកប្រើប្រាស់ដូចគ្នាជាមួយភាគីវៀតណាម។

ក្នុងពិធីប្រគល់ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥០០០ ជូនដល់ក្រសួងស្ថាប័ន ពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់ នៅវិមានសន្តិភាពនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបង្ហាញមោទនភាពយ៉ាងដូច្នេះថា៖ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំពិតជាមានមោទនភាព ដែលយើងអាចទម្លុះនូវការលំបាក និងស្ទើរតែបញ្ចប់ទាំងស្រុង ការធ្វើព្រំដែនគោករវាងកម្ពុជា និងវៀតណាម»។

ពាក់ព័ន្ធនឹងសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងការបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជា និងវៀតណាម សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសសើរ និងវាយតម្លៃខ្ពស់ដោយស្មោះចំពោះវីរភាព ការពុះពារ តស៊ូ ប្តូរផ្តាច់ និងលះបង់របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក្រុមការងារបច្ចេកទេសព្រំដែន ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីនៅជាប់ព្រំដែនគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ ដែលខិតខំបំពេញការងារជាប្រវត្តិសាស្ត្រនេះដោយជោគជ័យ។

ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សមិទ្ធផលនេះ បានអនុញ្ញាតឱ្យកម្ពុជា បានកសាងនូវព្រំដែនសុខសន្តិភាព ព្រំដែនស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិទាំងមូល ដែលយើងទាំងអស់គ្នាសូមសម្តែងនូវការដឹងគុណ និងសូមអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវសុខសន្តិភាពពេញលេញ ជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ឱ្យរួចផុតពីការកាប់សម្លាប់យ៉ាងព្រៃផ្សៃពីសំណាក់ក្រុមអាវខ្មៅ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ឱ្យរស់រានមានជីវិត មានសិទ្ធិសេរីភាពពេញទីក្នុងការដើរហើរ ប្រកបអាជីព និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បង្កើតអង្គការ សមាគមនានាជាដើម។

រដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវឆន្ទៈស្នេហាជាតិ ស្មារតីនៃការទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តដ៏មោះមុតឥតងាករេ ក្នុងការធានាការពារឱ្យបានជាដាច់ខាតនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងបានចាត់វិធានការបន្ទាន់ និងចាំបាច់នានាក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ទាំងទិដ្ឋភាពច្បាប់បច្ចេកទេស និងនយោបាយការទូត ដូច្នេះ ត្រូវបញ្ចៀស និងបញ្ចប់នូវការញុះញង់ដោយគ្មានការទទួលខុសត្រូវ និងមិនក្រែងរអែងលើការបំពានច្បាប់សំដៅបង្កើតស្មារតីជាតិនិយមជ្រុល ធ្វើឱ្យមានការបែកបាក់ជាតិ និងបង្កើតភាពភ័ន្តច្រឡំ នៅក្នុងចំណោមសាធារណៈមតិជាតិ និងអន្តរជាតិ ដើម្បីកេងចំណេងខាងនយោបាយ ដោយមជ្ឈដ្ឋានមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលជាប្រការអាចបង្កើតគ្រោះមហន្តរាយដ៏ធំធេង សម្រាប់សុខសន្តិភាពរវាងកម្ពុជា និងប្រទេសជិតខាងក្នុងតំបន់៕
(ប្រភព៖ Freshnews)

08/28/2020

មូលហេតុ​ដែល​កន្លែងមួយ​នៅប្រាសាទ​​អង្គរ​វត្ត​មាន​ឈ្មោះ​ហៅ​ថា​ "ថែវ​ព្រះ​ពាន់​"

នៅ​ប្រាសាទ​អង្គរ​វត្ត​មាន​ផ្នែក​មួយ​ អ្នក​ស្រុក​ឲ្យ​ឈ្មោះ​ថា​ ថែវ​ព្រះ​ពាន់​ ដោយ​សារ​ទី​នោះ​ធ្លាប់​តម្កល់​ព្រះ​ពុទ្ធ​បដិមា​ និង​អទិទេព​ផ្សេង​ទៀត​រាប់​រយ​ពាន់​អង្គ​កាល​ពី​មុន​។​

តាម​ប្រវត្តិសាស្ត្រ​ដែល​ចងក្រង​ដោយ​ពួក​អឺរ៉ុប​បាន​សរសេរ​ថា​ អង្គរ​ត្រូវ​បាន​ជនជាតិ​ខ្មែរ​បោះបង់​ចោល​រហូត​ដុះ​ព្រៃ​ព្រឹក្សា​ជុំ​ជិត​ ប៉ុន្តែ​ជាក់ស្ដែង​អ្នក​ប្រវត្តិវិទូ​ជាន់​ក្រោយ​បាន​រក​ឃើញ​ថា ខ្មែរ​មិន​ដែល​បាន​ចោល​អង្គរ​ម្ដង​ណា​ឡើយ។​

នៅ​សម័យ​កណ្ដាល​ឬ​សម័យ​ក្រោយ​អង្គរ​ ប្រជាជន​ខ្មែរ​ និង​ជន​បរទេស​បាន​ធ្វើ​ដំណើរ​ទៅ​អង្គរ​ឥត​ដាច់​ ដើម្បី​បន់​ស្រន់​ ធ្វើ​ពិធី​សាសនា​នានា​ ត្ថុជាទីសក្ការៈ ជាពិសេសព្រះពុទ្ធរូបមកតម្កល់នៅទីនោះ មាន​ទាំង​ការ​ចារ​សិលាចារឹក​ផង។​

យូរ​ទៅ​បដិមា​​កើន​ឡើង​ច្រើន​សន្ធឹកសន្ធាប់ រហូត​ទាល់​តែ​នៅស.វ.ទី២០ គេ​យក​មួយ​ចំនួន​ធំ​មក​រក្សា​ទុក​នៅ​អភិរក្ស​អង្គរ ហើយ​ខ្លះ​ទៀត​យក​មក​តាំង​នៅ​សារមន្ទីរជាតិ​។ សព្វថ្ងៃ​នៅ​សល់​មួយចំនួន​ដែល​គេ​តែង​ឃើញ​មនុស្ស​ទៅ​គោរព​ពុំ​ដែល​ដាច់។

ក្រៅ​ពី​បុរាណ​វត្ថុ ថែវ​ ឬ​រួត​​ព្រះពាន់​ផ្ទុក​នូវ​សិលាចារឹក​យ៉ាង​ច្រើន​ជា​ភាសាខ្មែរ​ហើយ​មិន​តែ​ប៉ុណ្ណោះ​មាន​ចារឹក​ជា​ភាសា​ផ្សេងៗ​ទៀត​​ដូចជា ចិន, ជប៉ុន, ភូមា​ជា​ដើម៕

អត្ថបទ៖ សៀនហួរ

08/19/2020

ស្អាតទាំងពីរ beautiful all❤️

08/18/2020
ខេត្តព្រះសីហនុ- ឆ្នេរសុខសាន្ត

សម្រស់​ឆ្នេរ​ខ្សាច់​សក្បុស​​រាប់​ពាន់​ម៉ែត្រ ស្អាតជាងគេ​បំផុត​ក្នុងប្រជុំកោះរុងយើង កំពុង​លាក់​ខ្លួន​នៅ​ឆ្នេរ​សុខសាន្ត ឃើញហើយធានាដេកស្រមៃចង់ទៅ

08/10/2020
ឱកាសកសិកម្មនៅកម្ពុជា

ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូវីដ​១៩ នៅ​ជុំវិញ​ពិភព​លោក បាន​ធ្វើ​ឲ្យ​វិស័យ​ឧស្សាហ​កម្ម សេវា​កម្ម និង​ទេសចរណ៍​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​ តែផ្ទុយ​ទៅ​វិញ វិស័យ​កសិកម្ម​កម្ពុជា បាន​ក្លាយ​ជា​ឱកាស​មួយ ដើម្បី​បង្កើន​នូវ​កាលា​នុវត្តន៍​ក្នុង​ការ​ដាំ​ដុះ និង​ចិញ្ចឹម​សត្វ ដើម្បី​ផ្គត់​ផ្គង់​ក្នុង​ស្រុក​។

​យើងត្រូវបង្កើនការដាំ​ដុះ ដើម្បី​បំរើ​ឲ្យ​ទីផ្សារ​ក្នុង​ស្រុក​ទាំង​អស់ ខណៈ​ដែល​មិន​មាន​ការ​នាំ​ចូល​ទំនិញ បន្លែ​បង្កា​មក​កម្ពុជា​នៅ​ក្នុង​អំឡុង​ពេល​នេះ​
ជាពិសេសយើងត្រូវខិតខំបន្ថែមទៀត នូវគោលដៅនាំអង្ករមួយលានតោននាពេលខាងមុខ៕

08/05/2020

Kids in Koh Rong Saloem 💕

🇰🇭 ☀️🌴👙🍹🐚👣

08/05/2020

Takeo Temple ✨

🇰🇭 🇰🇭

08/04/2020

Chilling spot at Sihanoukville beach 🍹

🇰🇭

08/03/2020

Masterpiece in Phnom Penh 💫

🇰🇭

08/01/2020

Phnom Kulen Waterfall 💦

🇰🇭 💦

Address

45 1666 W Adams Blvd,
Los Angeles, CA
90001

Telephone

(323) 730-0133

Website

Alerts

Be the first to know and let us send you an email when Mr.Khmer TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category

Nearby media companies