Political Views Promote human rights and genuine democracy in the Kingdom of Cambodia

តើអ្នកអត់មានប្រាក់រៀនភ្លេងមែនទេ? តើអ្នកអត់មានមេរៀនសម្រាប់ហាត់នៅផ្ទះមែនទេ? អ្នកតែហ្គីតារ៍មួយដើម នោះអ្នកអាចចូលសិក្សាមេរៀនហ...
06/09/2024

តើអ្នកអត់មានប្រាក់រៀនភ្លេងមែនទេ? តើអ្នកអត់មានមេរៀនសម្រាប់ហាត់នៅផ្ទះមែនទេ? អ្នកតែហ្គីតារ៍មួយដើម នោះអ្នកអាចចូលសិក្សាមេរៀនហ្គីតារ៍ខដ ដោយមិនអស់ប្រាក់អ្វីទាល់តែសោះ។ សូមចុច https://www.youtube.com/watch?v=HJ32xusOv5w&t=111s និងអ្នក​គ្រាន់តែគ្រប់គ្រងពេលវេលារបស់អ្នកឱ្យបានត្រឹមត្រូវ នោះពេលវេលា នឹងប្រាប់ពីសមត្ថភាពតូរ្យតន្ត្រីរបស់អ្នក។

MUSIC CHANNEL BY PROF. SOVANNARA MEY 🎶This channel is created to help explorers to search for appropriate music education videos for music learning and musi...

កាលបើប្រទេសមួយដែលមាននីតិរដ្ឋ (មានន័យថា ប្រជារាស្ត្រទាំងអស់ រួមទាំងស្តេច មន្ត្រីរាជការ នាយករដ្ឋមន្ត្រី ត្រវតែនៅក្រោមច្បាប...
02/09/2024

កាលបើប្រទេសមួយដែលមាននីតិរដ្ឋ (មានន័យថា ប្រជារាស្ត្រទាំងអស់ រួមទាំងស្តេច មន្ត្រីរាជការ នាយករដ្ឋមន្ត្រី ត្រវតែនៅក្រោមច្បាប់ដូចគ្នានិងស្មើគ្នាទាំងអស់) ពេលនោះហើយ អ្នកអាចនឹងឃើញមនុស្សនិងមនុស្ស មនុស្សនិងសត្វ អាច​រស់នៅយ៉ាងសុខដុម និងថែរក្សាគ្នា​ទៅវិញទៅមកបានល្អណាស់។ ពេលយើងនឹងអាចឃើញថា គ្មានអ្នកណានឹងធ្វើបាប ឬធ្វើទុក្ខបុកម្នេញទៅលើអ្នកណាឡើយ។

ខ្ញុំនៅតែស្រម័យនឹងឃើញពេលដែលខ្ញុំបោះគ្រាប់ពោតឱ្យសត្វកុក (នៅក្រៅប្រទេស) ដែលសត្វកុកទាំងនោះ បានដើរមកកាន់តែគៀកនឹងជើងរបស់ខ្ញុំ ហើយរើសគ្រាប់ពោតស៊ី។ ខ្ញុំបានគិតថា នៅស្រុកខ្ញុំ ទោះមួយរយម៉ែត្រហើយក៏ដោយ គ្រាន់តែលើកដៃទៅរកសត្វប្រភេទនេះ ក៏សត្វកុកនេះរត់ហើរចែកជើងគ្នាដែរ។ ជាការពិតណាស់ វាបង្ហាញភាពសហាវព្រៃ​ផ្សៃរបស់មនុស្សនៅកម្ពុជា ដែលសត្វព្រៃមិនអាចសុំរស់នៅជាមួយបាន ព្រោះតែកាចភាពសាហាវ ភាពស្រេកឃ្លានមិនចេះឆ្អែត ភាពគ្មានច្បាប់ទម្លាប់ និងពុកផុយរលួយស្អុយ ...

រថយន្តបានចត និងចំហរទ្វារតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ កូនសត្វក្តាន់ពីរក្បាលបានរត់​ចូលមកដេកក្នុងរថយន្ត។ គេសម្លឹងមើលម្ចាស់រថយន្ត ទំនងជាចង់និយាយថា "អ្នកអាចយករថយន្តមកចតនៅក្នុងកន្លែងដែលខ្ញុំធ្លាប់រស់នៅបាន តើហេតុអ្វីក៏ខ្ញុំមិនអាចចូលជ្រកក្នុងរថយន្តរបស់អ្នកបាន សូម្បីតែមួយរយៈខ្លីដែរនោះ ខ្ញុំសង្ឃឹមថា អ្ននកនឹងគោរពច្បាប់ដែលការពារសិទ្ធិរបស់ខ្ញុំ? សូមជួយបើម៉ាស៊ីនត្រជាក់ឱ្យពួកខ្ញុំផង តើបានទេ?" ម្ចាស់រថយន្តមិនខឹងទេ ប៉ុន្តែញញឹម សប្បាយ និងផ្តល់ចំណី ...

មនុស្សដែលមានសីលធម៌ល្អនិងខ្ពង់ខ្ពស់ខ្ជាប់ខ្ជួន និងប្រកាន់យកច្បាប់ល្អជាគោល នឹងមិនចេះនឹកគិតដល់ការកែប្រែ​ច្បាប់​ល្អ ឱ្យទៅជាច្បាប់អាក្រក់បានឡើយ។ នោះហើយវាជាពេលដែលយើងនឹងមិនអាចឃើញការកើតឡើងនូវទំនាស់រវាងមនុស្សនិងមនុស្ស និងរវាងមនុស្សនិងសត្វ​។

បើមើលរូបភាពនេះ និងសម្លឹងមកមើលពីរបៀបរស់នៅរបស់ប្រជាពលរដ្ឋខ្មែរក្នុងប្រទេសខ្មែរ អ្នកនឹងឃើញរឿងគិតស្មានមិនដល់ជាច្រើន ដែលខ្មែរខ្លះបានធ្វើវាឡើង ដោយមិនខ្លាចបាប មិនខ្មាស់អៀន និងមិនខ្វល់ពីអ្វីទាំងអស់។ អ្នកអាចអង្គុយសមាធិ និងគិតជាចំណុចៗនូវអ្វីខ្លះដែលអ្នកអាចឃើញនូវភាពសីលធម៌ និង ការសម្រេចចិត្តជាន់ឈ្លីច្បាប់ល្អៗរបស់ខ្មែរ និងថាតើពួក​អ្នកប្រព្រឹត្តភាពអសីលធម៌និងការរំលោភបំពានច្បាប់ទាំងនោះបានដោយរបៀបណា?

រដ្ឋាភិបាល​បណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដេស បានចុះហត្ថលេខាយល់ព្រម ឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចាប់ផ្តើមស៊ើបអង្កេត និ...
01/09/2024

រដ្ឋាភិបាល​បណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដេស បានចុះហត្ថលេខាយល់ព្រម ឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចាប់ផ្តើមស៊ើបអង្កេត និងចោទប្រកាន់លើលោកស្រីហាស៊ីណា។

ការចោទប្រកាន់ឡើងរហូតដល់ ៧៥ ករណីប្រឆាំងជន​ផ្តាច់លោកស្រី ហាស៊ីនា ក្នុងនោះរួមមាន (១) មនុស្ស​ឃាត (២) បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ (៣) ប្រល័យ​ពូជ​សាសន៍ (៤) ការចាប់ពង្រត់ និងាករធ្វើឱ្យបាត់ខ្លួន​មនុស្សដោយបង្ខំ (Forced Disappearances) ដែលជាអំពើរំលោភច្បាប់សិទិ្ធមនុស្សអន្តរជាតិដ៏ធ្ងន់ធ្ងរ (៥) ទារុណកម្ម ដែលអំពើនេះត្រូវបានហាមឃាត់ជាដាច់ខាតក្រោមច្បាប់សិទិ្ធមនុស្សអន្តរជាតិ។ បន្ថែមលើនេះទៀត តុលាការក្នុងប្រទេសក៏កំពុងតែស៊ើបអង្កេតករណីជាច្រើនទៀតរបស់លោកស្រីនិងជនពាក់ព័ន្ធ ក្នុងនោះមានក្រុមប៉ូលីសសម្ងាត់ និងអង្គរក្ស ផងដែរ ...

ដើម្បីបំបាត់ជំងឺថប់អារម្មណ៍ និងជំងឺបាក់ទឹកចិត្ត ស្វែងរកទិញហ្គីតារ៍មួយដើម និងហាត់តាមលំហាត់ទាំងនេះ https://www.youtube.com...
01/09/2024

ដើម្បីបំបាត់ជំងឺថប់អារម្មណ៍ និងជំងឺបាក់ទឹកចិត្ត ស្វែងរកទិញហ្គីតារ៍មួយដើម និងហាត់តាមលំហាត់ទាំងនេះ https://www.youtube.com/watch?v=wVZHpq5Ixq8 ... បើអ្នកអាចចំណាយពេលតែ ១៥ នាទីក្នុងមួយថ្ងៃ​ជាមួយលំហាត់នីមួយៗនោះ ជំងឺថប់អារម្មណ៍ទាំងឡាយនឹងសាបរលាបទៅ...

MUSIC CHANNEL BY PROF. SOVANNARA MEY 🎶Subscribe for more videos, click a link below: https://www.youtube.com/channel/UCoGtMSZ8ZAjc7tOYNjDArfw?sub_confirmati...

េហតុអ្វីអ៊ីស្រាអែលខ្លាំង? ជាប្រទេសតូច មានប្រជាពលរដ្ឋតិច និងហ៊ំព័ទ្ធដោយសត្រូវ អ៊ីស្រាអែល ត្រូវធ្វើគ្រប់យ៉ាងដើម្បីប្រជាពលរ...
28/08/2024

េហតុអ្វីអ៊ីស្រាអែលខ្លាំង? ជាប្រទេសតូច មានប្រជាពលរដ្ឋតិច និងហ៊ំព័ទ្ធដោយសត្រូវ អ៊ីស្រាអែល ត្រូវធ្វើគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋខ្លួនអាចរស់រាន និងបង្កើតប្រទេសមួយឡើងវិញ។ ដើម្បីទទួលបានគាំទ្រពីអាមេរិក និងប្រទេសអឺរ៉ុប និងប្រែក្លាយអ៊ីស្រាអែល ដែលជាប្រទេសតូចនិងប្រជាជនតិច ប៉ុន្តែខ្លាំង អ៊ីស្រាអែលបានបង្កើតចក្ខុវស័យ បេសកកម្ម និងបង្កើតនូវលក្ខខណ្ឌ ដែលអ៊ីស្រាអែលត្រូវធ្វើជាដាច់ខាត ដើម្បីទទួលបានភាពជាម្ចាស់ប្រទេសមួយ មានជាអាទិ៍ (១) ការកសាងគ្រឹះនៃប្រព័ន្ធយុត្តិធម៌សង្គមមួយ ដែលមនុស្សទាំងអស់ រួមទាំងប្រជាពលរដ្ឋខ្លួនឯងផង ទទួលបានដោយស្មើភាពគ្នា (២) ការកំចាត់អំពើពុករលួយ (៣) ភាពស្អាតស្អំក្នុងជួររាជការអ៊ី​ស្រា​អែល​... (៤) គណនីយភាព តម្លាភាព (៥) ការដឹកនាំតាមបែបប្រជាធិបតេយ្យ និងការគោរពសិទិ្ធមនុស្ស ...។ល។ ទាំងអស់ បានបង្កើតទំនុកចិត្តក្នុងចំណោមប្រជាពលរដ្ឋអ៊ីស្រាអែលក្នុងការចូលរួមការពារជាតិអ៊ីស្រាអែលឱ្យរឹងមាំ ...

អ៊ីស្រាអែល​មាន​យោធា​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​របស់​ពិភពលោក និងទទួល​បាន​ការគាំទ្រ​ដោយ​ជំនួយ​យោធា​ជាង ៣,៨ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​សហរដ្ឋអាមេរិក។

ការដឹកនាំរបស់អ៊ីស្រាអែល មិនដែលឱ្យបាត់ជំនួយពីបរទេសឡើយ។ អ៊ីស្រាអែលរក្សាភាពជាដៃគូអនុវត្តការងារ រួមទាំងការមានភាព​ជាដៃគូ​យុទ្ធសាស្ត្រយ៉ាងរឹងមាំ។ ​មុនពេលឈានទៅបង្កើតភាពជាដៃគូ​ទាំងនេះ រដ្ឋាភិបាលអ៊ីស្រាអែល ប្រកាន់ខ្ជាប់នូវគោលការណ៍ពលរដ្ឋជាធំ នោះគឺ "អ្វីៗត្រូវតែទទួលបានការយល់ព្រមជាមុនពីប្រជាពលរដ្ឋរបស់ខ្លួន។ ពលរដ្ឋជាម្ចាស់អំណាច។ គ្មានការលាក់លៀម ឬគ្មានការលួចធ្វើដោយឃុបឃិតជាមួយរដ្ឋបរទេសឡើយ។" ទាំងអស់បានជួយពង្រឹងឯកភាពជាតិអ៊ីស្រាអែល គ្មានការបែកបាក់ជាតិ។

ព្រោះតែភាពស្អាតស្អំ និងការមានតម្លាភាពរបស់ថ្នាក់ដឹកនាំអ៊ីស្រាអែល ប្រជាពលរដ្ឋអ៊ីស្រាអែលបានផ្តល់ការជឿទុកចិត្តទាំងស្រុង ក្នុងការចូលរួមជាកម្លាំងចិត្ត កម្លាំងកាយ និងហិរញ្ញវត្ថុ។ ពួកគេសុខចិត្តផ្តាច់អាហារមួយពេល ឬពីរពេលរបស់ខ្លួន​ទៅជួយ​រដ្ឋាភិបាលរបស់គេ។ ភាពស្មោះត្រង់របស់រដ្ឋាភិបាលអ៊ីស្រាអែល ជាត្រឡប់វិញ គឺការបំពេញការទទួលខុសត្រូវក្នុងការបង្ហាញមកឱ្យប្រជាពលរដ្ឋខ្លួនឯងវិញ នូវរាល់ចំណូលចំណាយទាំងអស់ និងបន្តស្តាប់សំឡេងឬកង្វល់របស់ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីរក្សាឯកភាពជាតិ។

ជាការពិតណាស់ វាខុសគ្នាឆ្ងាយពីមេដឹកនាំផ្តាច់ការ ដែលបង្កើតព្រឹត្តិការណ៍ មិនបានទទួលការគាំទ្រពីប្រជាពលរដ្ឋខ្លួនឯង។ នេះក៏មកពីភាពមិនស្អាតស្អំ ដើម្បីយក​ញើស​ឈាមប្រជាពលរដ្ឋ ទៅបំពេញភាពមានបានផ្ទាល់ខ្លួន និងបក្សពួករបស់ខ្លួនតាមរូបភាពគ្រប់បែបយ៉ាង រួមទាំងការចំណាយលើការរៀបចំអំពើភេរវកម្មប្រឆាំងពលរដ្ឋខ្លួនឯងផង ដូចជានៅភូមា និងបង់ក្លាដេសជាដើម។

សម្រាប់ភាពជាអ្នកដឹកនាំ "ភាពមិនស្មោះត្រង់តែមួយលើក វាគ្រប់គ្រាន់សម្រាប់ការរាងចាលមួយជីវិតនៃប្រជាពលរដ្ឋ ដែលអាចមើលឃើញភាពស្អុយរលួយនោះ។" តើត្រូវធ្វើយ៉ាងណា ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ លើរដ្ឋាភិបាលឡើងវិញ? គេបានលើកយកឧទាហរណ៍ នៅប្រទេសជប៉ុនថ្មីៗនេះដែលថា នាយករដ្ឋមន្ត្រី​បានលាលែងពីតំណែងទាំងស្រុង ព្រោះតែចង់បន្តឱ្យមានរដ្ឋាភិបាលមួយដែលមានការជឿទុកចិត្តពីប្រជាពលរដ្ឋេជប៉ុន...។ល។ នោះជាការបើកឱកាសឱ្យអ្នកមានស្អាតស្អំជាងខ្លួន អាចមកដឹកនាំប្រទេស បង្កើតការជឿទុកចិត្តពីប្រជាពលរដ្ឋជប៉ុន ហើយវាក៏ជាឧទាហរណ៍​មួយ ...

អ្នកវិភាគខ្លះ លើកឡើងថា គេអាចមើលដឹងថា រដ្ឋាភិបាលដែលមិនស្អាតស្អំ មិនដែលទទួលបានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋរបស់ខ្លួនឡើយ លើកលែងតែអ្នកចូលរួមខ្លះ ធ្វើជាចូលរួម ព្រោះខ្លាចបាត់បង់មុខតំណែង មុខមាត់ បុណ្យសក្តិ ឬខ្លាចបាត់បង់ឱកាសស៊ី ដែលមេដឹកនាំផ្តាច់ការបានរៀបចំវាឡើង ជាផ្នែកមួយនៃអំពើភេរវកម្មផ្ទៃក្នុងរបស់ខ្លួន។ ប្រជាពលរដ្ឋភូមា លែងចំណាយសូម្បីមួយសេន ចូលរួមជួយដល់ការដឹកនាំក្រោមរបបដឹកនាំផ្តាច់ការយោធាភូមា ហើយរបបនេះនឹងរលំ។ តើធ្វើយ៉ាងណា ដើម្បីបានរដ្ឋាភិបាលមួយដែលស្អាត់ស្អំ?​

នៅអ៊ីស្រាអែល ក្នុងរយៈពេលរវាងឆ្នាំ 2018-2022 អ៊ីស្រាអែលបាននាំចូលអាវុធសរុបចំនួន $2.7ពាន់លានដុល្លារ តែពីប្រទេស​សហរដ្ឋអាមេរិក និងអាល្លឺម៉ង់។

ជាង 3 ភាគ 4 នៃការនាំចូលសម្ភារយោធារបស់អ៊ីស្រាអែល មានទំហំទឹកប្រាក់ 2.1 ពាន់លានដុល្លារបានមកពីសហរដ្ឋអាមេរិក ខណៈដែលនៅសល់ 546 លានដុល្លារបានមកពីប្រទេសអាល្លឺម៉ង់។

យោធាអាមេរិក និងអ៊ីស្រាអែល សហការយ៉ាងជិតស្និទ្ធជាមួយសមយុទ្ធរួម កម្មវិធីអភិវឌ្ឍន៍បច្ចេកវិទ្យា និងគម្រោងការពារ ដោយក្រុមចុងក្រោយនេះ គឺជាអ្នកទទួលជំនួយយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក។

បង្កើតអែបតេឡេក្រាម (Telegram App) ជនជាតិរ៉ូស្សី ត្រូវបានរកឃើញថា បានដើរតួនាទីជាអ្នកលួចការឆ្លើយឆ្លងរបស់មនុស្សដែលប្រើតេឡេក្...
27/08/2024

បង្កើតអែបតេឡេក្រាម (Telegram App) ជនជាតិរ៉ូស្សី ត្រូវបានរកឃើញថា បានដើរតួនាទីជាអ្នកលួចការឆ្លើយឆ្លងរបស់មនុស្សដែលប្រើតេឡេក្រាម ទៅលក់ឱ្យក្រុមនិងបុគ្គលផ្សេងៗ ដែលចង់បានព័ត៌មាន រួមទាំងទៅរដ្ឋាភិបាលដែលប្រើលុយកខ្វក់ ទិញព័ត៌មាន។ គាត់ត្រូវបានចាប់នៅវាលយន្តហោះប្រទេសបារាំង និងត្រូវបានឃុំខ្លួន។

បារាំងកំពុងតែស៊ើបអង្កេតថាតើ ក្រុមបុគ្គល បុគ្គលណាខ្លះ និងរដ្ឋាភិបាលណាខ្លះ ដែលជាប់ពាក់ព័ន្ធនឹង Telegram App Founder នេះ។ បារាំងបានរកឃើញថា លោក Pavel Durov រកស៊ីលាងលុយ ជួយរៀបចំអំពើភេរវកម្ម ការលក់គ្រឿង​ញៀណ និង។ល។ យើងអាចរងចាំមើលលទ្ធផលថាតើ អ្នកណាជាប់ពាក់ព័ន្ធជាមួយលោក Pavel Durov ។

មាន Apps ជាច្រើនទៀតដែលស្ថិតក្នុងការស៊ើបអង្កេត ទាក់ទងការលួចយកព័ត៌មានបុគ្គល និងហុចព័ត៌មានទាំងនោះទៅក្រុមចោរបច្ចេកវិទ្យា ដើម្បីលួចលុយរបស់ពួកគេ និងដើម្បីជួយរដ្ឋាភិបាលខ្លះក្នុងការរៀបចំអំពើភេរវកម្ម​ប្រឆាំងពលរដ្ឋខ្លួនឯង ... ។ល។

ដើម្បីបង្រួមបង្រួមជាតិ និងប្រឆាំងបរទេសឈ្លានពាន ប្រទេសអ៊ុយក្រែនមិនអនុញ្ញាតឱ្យមាននិមិត្តរូប និងស្តូបនៃជបរទេសឈ្លានពានឡើយ​។ ...
25/08/2024

ដើម្បីបង្រួមបង្រួមជាតិ និងប្រឆាំងបរទេសឈ្លានពាន ប្រទេសអ៊ុយក្រែនមិនអនុញ្ញាតឱ្យមាននិមិត្តរូប និងស្តូបនៃជបរទេសឈ្លានពានឡើយ​។ រូបសំណាកជនកុំមុយនីស្ត និងនិមិត្តសញ្ញានៃប្រទេសឈ្លានត្រូវបានកំទេច។ ទុងជាតិអ៊ុយក្រែន បានហូតឡើងខ្ពស់ត្រដែត ជាមួយរូបសំណាក តំណាងឱ្យប្រជាជាតិអ៊ុយក្រែនដ៏រឹងមាំ អង់អាច ក្លាហាន និងដ៏មានអំណាច។

ដើម្បីទទួលបានជំនួយពីរបរទេស និងលក្ខខណ្ឌចូលជាសមាជិកណាតូ អ៊ុយក្រែនបានសុខចិត្ត និងប្តេជ្ញាបំពេញលក្ខខណ្ឌជាច្រើន និងខិតខំស្ទុះស្ទារគ្រប់យ៉ាងដើម្បីបំពេញលក្ខខណ្ឌទាំងនោះ។

តើអ៊ុយក្រែនលក់ក្បាលឱ្យបរទេសអាមេរិកនិងអឺរ៉ុបឬ ចំពោះការសុខចិត្ត និងការប្តេជ្ញាបំពេញលក្ខខណ្ឌជាច្រើន និងការខិតខំស្ទុះស្ទារគ្រប់យ៉ាងដើម្បីបំពេញលក្ខខណ្ឌទាំងនោះ?

សម្រាប់ជនផ្តាច់ការ និងជនកុំមុយនីស្ត ពួកគេនឹងនិយាយថា អ៊ុយក្រែនលក់ក្បាលឱ្យបរទេសអាមេរិកនិងអឺរ៉ុប ព្រោះពួកគេចង់ប្រាប់ប្រជាពលរដ្ឋដែលគេគ្រប់គ្រងថា ការមានតែការដឹកនាំរបស់ពួកគេទេដែលល្អ និងមិនរណបបរទេស ប៉ុន្តែ អ្វីៗផ្ទុយស្រឡះ ពួកគេនិយាយបោកប្រាស់ប្រជាពលរដ្ឋ និងបន្តកាន់អំណាចមិនផ្លាស់ប្តូរតពូជពង្ស និងយកប្រជាពលរដ្ឋឯងជាឈ្នាន់ ដើម្បីភាពមានបានសម្រាប់ពូជនិងបក្សពួកខ្លួនឯងទៅវិញ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ប្រជាពលរដ្ឋអ៊ុយក្រែន ពួកគេបែជាសប្បាយរីករាយ នៅពេលដែលឃើញអ្នកនយោបាយនិងអ្នកដឹកនាំដែលពួកគេបានបោះឆ្នោតឱ្យ បានដុតដៃដុតជើងកសាងប្រជាធិបតេយ្យពិតប្រាកដ និងការគោរពសិទ្ធិមនុស្ស តាមគន្លងល្អៗរបស់បណ្តាប្រទេសអឺរ៉ុបនិងអាមេរិក។

អ៊ុយក្រែនបានខិខំបង្កើនតម្លាភាព ភាពស្អាតស្អំ គ្មានអំពើពុករលួយ ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ គោរពគោលការប្រជាធិបតេយ្យ ការគោរពសិទិ្ធមនុស្ស។ល។ ក្នុងពេលតែ ២ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ អ៊ុយក្រែនបានសម្រេចដល់គោលដៅ និងតម្រូវការនានារបស់អឺរ៉ុបនិងអាមេរិក នោះគឺការគោរពគោលការប្រជាធិបតេយ្យនិងការគោរពសិទិ្ធមនុស្ស។ ប្រជាពលរដ្ឋអ៊ុយក្រែន បានសាទរដល់ការដឹកនាំកែទម្រង់ប្រទេស និងបញ្ចេញភាពរីករាយពេញទំហឹង គាំទ្ររដ្ឋាភិបាលអ៊ុយក្រែន និងប្រែក្លាយទឹកចិត្តប្រជាពលរដ្ឋ ឱ្យកាន់តែមានក្រមសីលធម៌យ៉ាងខ្ពស់ត្រដែត ក្នុងការចូលរួមប្រយុទ្ធការពារជាតិនិងទឹកដី។ គ្មានប្រជាពលរដ្ឋណា ត្រូវគេចាប់ដាក់គុក ព្រោះទេនិយាយការពារជាតិ និងខ្វល់ខ្វាយអំពីជាតិខ្លួនឯងទេ ប៉ុន្តែទទួលបានការលើកទឹកចិត្តថែមទៀត។

ការខិតខំសម្អាតនិងការបង្ហាញភាពស្អាតស្អំរបស់ថ្នាក់ដឹកនាំអ៊ុយក្រែន ក្នុងគោលការណ៍នៃប្រជាជាតិមួយ ដែលស្រឡាញ់ប្រជាធិបតេយ្យ និងការគោរពសិទិ្ធមនុស្ស អ៊ុយក្រែនមិនបានបោះបង់សូម្បីតែបន្តិច និងមិនធ្វើឱ្យបាត់ជំនួយសូម្បីតែមួយលើក សម្រាប់ពលរដ្ឋរបស់ខ្លួន ហើយបានប្រែក្លាយទៅជាប្រទេសដែលទទួលបានទទួលជំនួយដ៏មហាសាល ពីប្រទេសប្រជាធិបតេយ្យនៅលើពិភពលោក ដើម្បីបុព្វហេតុប្រជាធិបតេយ្យនិងការគោរពសិទិ្ធមនុស្ស។

ប្រជាពលរដ្ឋអ៊ុយក្រែន មិនបានបាក់ទឹកចិត្តលើភាពដឹកនាំនៃអ្នកនយោបាយអ៊ុយក្រែន​ឡើយ។ ពួកគេបានរៀនសូត្រពីភាពដឹកនាំ ពីប្រទេសអីស្រាអែល អាមេរិក អឺរ៉ុប និងបណ្តាប្រទេសប្រជាធិបតេយ្យដទៃទៀត។ គ្មានអ្នកចង់ក្រាញអំណាចទេ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេបានប្រែក្លាយអំណាចដែលបានមកពីប្រជាពលរដ្ឋអ៊ុយក្រែន បង្កើតបាននូវប្រជាជាតិមួយ កាន់តែ​រឹងមាំ កាន់តែរុងរឿង និងមានសាមគ្គីភាព។

សូមកោតសរសើរចំពោះភាពដឹកនាំរបស់ប្រជាពលរដ្ឋអ៊ុយក្រែន មេដឹកនាំអ៊ុយក្រែន និងចូលរួមអបអរសាទរថ្ងៃឯករាជរបស់អ៊ុយក្រែន!

មេរោគឆ្លងដ៏គួរភ័យខ្លាចមួយទៀត កំពុងតែរីរាលដាល នៅពាសពេញ​ពិភពលោកនេះហើយ។ វាឆ្លងដោយការប៉ះពាល់រវាងមនុស្សនិងមនុស្ស រវាងមនុស្សនិ...
20/08/2024

មេរោគឆ្លងដ៏គួរភ័យខ្លាចមួយទៀត កំពុងតែរីរាលដាល នៅពាសពេញ​ពិភពលោកនេះហើយ។ វាឆ្លងដោយការប៉ះពាល់រវាងមនុស្សនិងមនុស្ស រវាងមនុស្សនិងសត្វ និងរវាងមនុស្សនិងវត្ថុ។ វាមិនមែនឆ្លងលើមនុស្សគ្រប់វ័យទាំងអស់។ ខ្ញុំមិនទាន់ឮក្រសួងសុខាភិបាលខ្មែរប្រកាសអំពីមេរោគនេះនៅឡើយទេ ខណៈដែលអង្គការសុខភាពពិភពលោក https://www.who.int/news-room/questions-and-answers/item/mpox បានចេញផ្សាយអំពីមេរោគនេះ និងមានការផ្សាយនៅជុំវិញពិភពលោក ឱ្យមានការប្រុងប្រយ័ត្ន និងចាត់វិធានទប់ស្កាត់។

ប្រទេសភូមា៖ អំណាចផ្តាច់ការដែលនឹងរលំ បន្ទាប់ពីអំណាចផ្តាច់ការនៅបង់ក្លាដេស គឺនៅភូមិមាន។ ប្រទេសភូមា មិនអាចបញ្ចប់បញ្ហាដោយការច...
08/08/2024

ប្រទេសភូមា៖ អំណាចផ្តាច់ការដែលនឹងរលំ បន្ទាប់ពីអំណាចផ្តាច់ការនៅបង់ក្លាដេស គឺនៅភូមិមាន។ ប្រទេសភូមា មិនអាចបញ្ចប់បញ្ហាដោយការចរចារគ្នាដោយនយោបាយនោះទេ​ គឺហួសពេលចរចារដោយនយោបាយហើយ។ ការប្តូរការគ្រប់គ្រងផ្តាច់ការនៅភូមា គឺមានតែការបង្ហូរឈាមតែប៉ុណ្ណោះ។ តើមានហេតុផលអ្វី?

(១) កម្លាំងចលនាតស៊ូដែលមានចម្រុះជាតិពន្ធប្រដាប់ដោយអាវុធ បានប្តេជ្ញាថាពួកគេលែងជឿទុកចិត្តក្រុមពួកយោធានៅភូមាទៀតហើយ និងមិនចរចារជាដាក់ខាត ... ផ្ទុយទៅវិញ មានការសន្យាកាត់ក្បាលឱ្យបាននូវពួកមេផ្តាច់ការយោធា ...

(២) កម្លាំងចលនាតស៊ូភូមា មានប្រៀបកាន់តែខ្លាំង និងបានរំកិលទៅរកទីក្រុងធំរបស់ភូមា។ កងទ័ពរបស់មីអ៊ុងលាំង ភាគច្រើនបាក់ស្មារតីប្រយុទ្ធ លែងមានសីលធម៌ និងចំនួនដ៏ច្រើនបានទម្លាក់អាវុធចុះចូលជាបន្តបន្ទាប់ កងកម្លាំង​កេណ្ឌចូលទ័ពលែងបាន

(៣)​ កម្លាំងប្រជាពលរដ្ឋក្នុងទីក្រុងលែងគាំទ្ររបបសឹក ហើយពួកគេបែទៅគាំទ្រយ៉ាងពេញទំហឹងនិងសកម្មដល់ចលនាតស៊ូសង្គ្រោះជាតិភូមា។

(៤) អ្នករស់តាមទីប្រជុំជននឹងងើបបង្ហូរឈាម នៅពេលកម្លាំងតស៊ូមកកាន់តែគៀក និងមិនខុសអ្វីពីការបោលកំទេចដូចនៅបង់ក្លាដេសនោះឡើយ។

ភាពរំជើបរំជួលកាន់តែខិតជិតមកដល់ហើយសម្រាប់ភូមា។

បង់ក្លាដេស៖ នៅលើពិភពលោកនេះ គ្មានមនុស្សជាតិណាត្រូវការជនផ្តាច់ការមកគ្រប់គ្រងលើខ្លួនពួកគេទាល់តែសោះ លើកលែងតែជនស៊ីសាច់ឆ្កែមួយ...
08/08/2024

បង់ក្លាដេស៖ នៅលើពិភពលោកនេះ គ្មានមនុស្សជាតិណាត្រូវការជនផ្តាច់ការមកគ្រប់គ្រងលើខ្លួនពួកគេទាល់តែសោះ លើកលែងតែជនស៊ីសាច់ឆ្កែមួយក្តាប់តូច ដែលទទួលបានលាភសក្ការៈពីការដឹកនាំបែបផ្តាច់ការនិងពុករលួយ ដូចជាការសន្យាផ្តល់មុខតំណែង ការផ្តល់លុយកាក់ការសម្រាប់បង្កើត​ព្រឹត្តិការណ៍មួយភ្លើងចម្បើងនោះ និងបើកឱកាសឱ្យប្រព្រឹត្តអំពើបុករលួយ ...

ការរវាយកំទេចរូបសំណាក ធ្វើឱ្យរញ្ជួលដល់គ្រួសារពូជពង្សទាំងមូលរបស់លោក Mujibur Rahman ដែលជាប្រមុខរដ្ឋដំបូងគេ និងជាបិតារបស់លោកស្រី Sheikh Hasina ប៉ុន្តែបានផ្តល់កម្លាំងក្លាដល់ប្រជាពលរដ្ឋបង់ក្លេស។ ពួកគេស្រែកកាន់តែខ្លាំងឡើងទាមយុត្តិធម៌បន្ថែមទៀត និងមិនឱ្យពូជលោក Mujibur Rahman ដែលជាប្រមុខរដ្ឋដំបូងគេ និងជាបិតារបស់លោកស្រី Sheikh Hasina រួចខ្លួនសោះឡើយ។

គ្មានអ្នកណាអាចដឹងថា វាអាចផ្ទុះការតវ៉ារំលំអំណាច​លោកស្រី Sheikh Hasina បានទាល់តែសោះ អ្នកស្រីក្តាប់កម្លាំងប៉ូលីសនិងយោធាក្នុងដៃយ៉ាងណែន និងបបួលលោកស្រីចាប់ដៃគូប្រកួតខាងនយោបាយ អ្នករិះគន់នយោបាយ និងសង្គមស៊ីវិលដាក់គុក។ លោកស្រី Sheikh Hasina គិតថាអស់មានអ្នកប្រឆាំងហើយ ពួកគេខ្លាចអស់ហើយ ប្រទេសនេះមានតែគ្រួសារអញប៉ុណ្ណោះ ដែលអាចដំណពូជជាបន្តរហូតដល់ចៅតួត។

ត្រឹមតែបាយបីពេល អ្នកលោកស្រី Sheikh Hasina ហ៊ានបង្អត់បាយបង្អាត់សេដ្ឋកិច្ច​ប្រជាពលរដ្ឋខ្លួនឯង ដើម្បីអំណាចតពូជ។​ កំសួលកំដៅក្នុងខ្លួនប្រជាពលរដ្ឋមានកម្រិត វាពិតណាស់ វានឹងផ្ទុះដោយមិនចាំបាច់មានអ្នកប្រឆាំងមកដឹកនាំនោះទេ។ ប៉ូលីសដែលបានបាញ់ប្រជាពលរដ្ឋ ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់និងសម្លាប់ជាច្រើននាក់ ប៉ូលីសដែលបាញ់ឡើងទៅលើ គ្រាន់តែបន្លឺស្នូរកាំភ្លើងតាមបញ្ជា ត្រូវបានប្រជាពលរដ្ឋ​បង់ក្លាដេសដោះលែង។ វាជាការសងសឹកដ៏អាក្រក់មើលណាស់។

ការដុតសណ្ឋាគារដែលសង្ស័យថាប៉ូលីសរត់ទៅពួនជ្រក ជាកំហុសដ៏ធំ ដែលធ្វើឡើងដោយពួកកុបករមិនស្គាល់អត្តសញ្ញាណ។ ការធញវើបែបនេះ ធ្វើឱ្យស្លាប់មនុស្សជាច្រើននាក់ដែលជាជន និងមានរូបភាពដ៏អាក្រក់ណាស់។

បង់ក្លាដែស៖ រូបសំណាករបស់លោក Mujibur Rahman ដែលជាប្រមុខរដ្ឋដំបូងគេ និងជាបិតារបស់លោកស្រី Sheikh Hasina ដែលបានភៀសខ្លួនចេញពី...
08/08/2024

បង់ក្លាដែស៖ រូបសំណាករបស់លោក Mujibur Rahman ដែលជាប្រមុខរដ្ឋដំបូងគេ និងជាបិតារបស់លោកស្រី Sheikh Hasina ដែលបានភៀសខ្លួនចេញពីប្រទេសកាល បានកាត់ក្បាលទម្លាក់ និងទាញទម្លាក់ហើយកំទេចទាំងស្រុងហើយ។

លោក Mujibur Rahman ដែលជាប្រមុខរដ្ឋដំបូង បានបន្ទុបកូនស្រីឱ្យបន្តពូជ ដឹកនាំបែបផ្តាច់ការតំណពូជ បង្កើតមុខតំណែង និងធ្វើច្បាប់លួងចិត្តមជនពុករលួយ​ឱ្យមានពូជឡើងកាន់តំណែងបន្តតាមជួររាជការ ត្រូវបានប្រជាពលរដ្ឋបង់ក្លាដេសបញ្ចប់តំណែងទាំងពូជតែម្តង រួមទាំងរូបសំណាក។

ប្រជាពលរដ្ឋបង់ក្លាដេសទាមទារឱ្យស៊ីបអង្កេតនិងរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់​ លោក Mujibur Rahman និងអ្នកស្រី​ Sheikh Hasina រាប់ទាំងសាច់ញាតិផង ដោយគ្មានការលើកលែង មកទុកជាសម្បត្តិជាតិ និងស្នើនាំខ្លួនអ្នកស្រី ទោះគេចទៅដល់ក្រហែងណាក៏ដោយ នាំខ្លួនមករកយុត្តិធម៌ចំពោះបទឧក្រិដ្ឋកម្មនៃការដឹកនាំតំណពូជ ធ្វើឱ្យមានអំពើពុករលួយ និងការចាប់ដាក់គុកតាមអំពើចិត្ត រួមទាំងការដាក់គុកនយោបាយមនុស្សជាច្រើននាក់។

ការដឹកនាំ ដែលប្រើពាក្យ​ប្រមាថ មើលងាយមើលថោកប្រជាពលរដ្ឋខ្លួនឯង និងការចាប់ដៃគូប្រជែងខាងនយោបាយដាក់គុក តាមអំពើចិត្ត ខណៈពេលពេលគណបក្ស​ប្រឆាំងមានអ្នកគាំទ្រជាច្រើនលានអ្នក។ គំនុំក្នុងចិត្តបានហក់ដល់ចំណុចកំពូល (Top Peak) ទោះជាគ្រប់កាំភ្លើងក៏មិនអាចទម្លុះទឹកចិត្តដ៏ពុះកញ្ជ្រោលបាន។ ឥឡួវវាបានបញ្ចប់ជាស្ថាពរហើយ ហើយអ្នកដែលបានហៃអើជាមួយរបបនេះ ពិបាក់នឹងរត់គេចេញ ទៅកាន់ប្រទេសប្រជាធិបេត្យណាស់។ តើពួកគេទៅប្រទេសអ៊ីរ៉ង រ៉ូស្សី បេឡារូស ភូមា ឬទៅវេណេហ្សូអ៊ីឡា? បើពួកនោះត្រូវបានដាក់តម្លៃក្បាលដូចនៅសហរដ្ឋអាមេរិក ឬអ៊ីស្រាអែលសម្រាប់អំពើភេរវកម្ម នោះការរត់ចេញទៅកាន់ប្រទេសទាំងនេះក៏មិនអាច​រួចខ្លួនដែរ...

ប្រធានតុលាការនិងចៅក្រមដែលរត់គេចខ្លួន អាចនឹងត្រូវចាប់មកវិញ ឱ្យផ្តល់ចម្លើយនិងសក្ខីកម្ម​ចំពោះការកាត់ក្តីដាក់ទោសអ្នកប្រឆាំងខាងនយោបាយ និងអាចមានទោសនិងផ្តល់សំណងចំពោះការដាក់គុក​មនុស្សដោយបំពាន។​ មានមនុស្សច្រើនាក់ទៀតដែលពាក់ព័ន្ធនិងការបញ្ជាតុលាការ ក៏ប្រឈមនឹងការកាត់ទោសនិងរឹបអូសទ្រព្យសម្បត្តិ​ផងដែរ...

មនុស្សរាប់ពាន់នាក់បានប្រារព្ធពិធីលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី Sheikh Hasina ក្នុងប្រទេសបង់ក្លាដែស។

ក្រុមបាតុករបានរុះរើរូបសំណាករបស់ Mujibur Rahman ដែលជាប្រមុខរដ្ឋដំបូងគេ និងជាបិតារបស់ Sheikh Hasina ដែលបានភៀសខ្លួនចេញពីប្រទេសកាលពីម្សិលមិញ។

យ៉ាងណាក៏ដោយ មានពួកឱកាសនិយម បានរៀបចំ​កុប្បកម្ម ដែលជន​កុបកម្ម​ដែល​មិន​ស្គាល់​មុខ​ បាន​ដុត​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង Jessore និងប្លន់ទ្រព្យ។ ភ្ញៀវជាច្រើនក្នុងសណ្ឋាគារមិនអាចគេចផុតពីភ្លើងបានទេ ដោយសារច្រកចេញត្រូវបានបិទ។ មនុស្ស 24 នាក់ត្រូវបានសម្លាប់ និងមនុស្សជាង 150 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

លោក Waker-Uz-Zaman ជាមេទ័ពបង់ក្លដេស ដែលមានសញ្ញាប័ត្រអនុបណ្ឌិតយោធា ពីប្រទេសអង់គ្លេស និងទើបចូលកាន់តំណែងក្នុងកងទ័ពបានតែ ៣ ឆ...
06/08/2024

លោក Waker-Uz-Zaman ជាមេទ័ពបង់ក្លដេស ដែលមានសញ្ញាប័ត្រអនុបណ្ឌិតយោធា ពីប្រទេសអង់គ្លេស និងទើបចូលកាន់តំណែងក្នុងកងទ័ពបានតែ ៣ ឆ្នាំប៉ុណ្ណោះ បានប្រកាសការលែងចេញពីអំណាចរបស់លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina តាមសំណើររបស់បាតុករ និងបានរាយការណ៍ជូនប្រជាពលរដ្ឋបង់ក្លាដេសថា លោកបានប្រជុំជាមូយគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល NGOs សមាគមន៍ សហជីពនានា និងតំណាងបាតុករទាំងអស់ និងបានសម្រេចថា (១) ធ្វើសំណងជូនអ្នកដែលបានស្លាប់និងរបួសដោយស្នាដៃប៉ូលីសឱ្យបានសមរម្យ (២) រៀបចំរដ្ឋាភិបាលបណ្តោះអាសន្នសម្រាប់ការបោះឆ្នោត (៣) ស្នើរឱ្យមានសវនាកម្មនិងស៊ើបអង្កេតលើទ្រព្យសម្បត្តិអ្នកស្រី Sheikh Hasina រួមទាំងសាច់សាលោហិតទាំងអស់ (៤) ផ្អាកការធ្វើច្បាប់ដ៏ចម្រូងចម្រាស់និងដ៏រើសអើង ដើម្បីឱ្យរដ្ឋាភិបាលជាប់ឆ្នោតថ្មី​ពិចារណាឡើងវិញ។

មេភេរវករម្នាក់នេះ ក៏ស្ថិតក្នុងការប្រមាញ់ដើម្បីកាត់ក្បាលពីអ៊ីស្រាអែលដែរ។ ការសម្លាប់មេដឹកនាំម្នាក់ គឺជារឿងត្រឹមត្រូវដើម្បី...
06/08/2024

មេភេរវករម្នាក់នេះ ក៏ស្ថិតក្នុងការប្រមាញ់ដើម្បីកាត់ក្បាលពីអ៊ីស្រាអែលដែរ។ ការសម្លាប់មេដឹកនាំម្នាក់ គឺជារឿងត្រឹមត្រូវដើម្បីបញ្ជៀសការចាប់ខ្លួន ឃុំខ្លួន និងសម្លាប់មនុស្សស្លូតតាមអំពើចិត្ត។ បញ្ហានេះត្រូវបានអនុវត្តនៅក្នុងនយោបាយរបស់ភ្នាក់ងារ MOSSAD ដោយបញ្ជូនដ្រូន និង/ឬត្មាន់កាំភ្លើងទៅសិក្សានិងកំទេច។ ការសម្រេចិត្ត​ត្រូវបានធ្វើឡើងដើម្បីបញ្ជៀសមហន្តរាយរយៈពេលយូសម្រាប់ជនស្លូតត្រង់។

អាមេរិកបានបញ្ជូននាវានៅក្បែរប្រទេសអីរ៉ង់ និងបានប្រាប់អ៊ីស្រាអែលអំពីការវាយប្រហារភ្លាមៗពីអីរ៉ង់លើអ៊ីស្រាអែល។ ចលនាបាញ់សម្លាប...
06/08/2024

អាមេរិកបានបញ្ជូននាវានៅក្បែរប្រទេសអីរ៉ង់ និងបានប្រាប់អ៊ីស្រាអែលអំពីការវាយប្រហារភ្លាមៗពីអីរ៉ង់លើអ៊ីស្រាអែល។

ចលនាបាញ់សម្លាប់មេដឹកនាំឃោរឃៅទាំងឡាយ ដែលមិនអាចចរចារបាន និងធ្វើឱ្យខូចសណ្តាប់ធ្នាប់ពីភពលោក និងប្រទេស បានកើតឡើងជាញឹកញាប់។

ប្រធានាធិបតីអ៊ុយក្រែនកំណត់ ការស្លាប់របស់ពូទីន អាចនឹងបញ្ចប់ការឈ្លានពានលើប្រទេសអ៊ុយក្រែន។ នៅអ៊ីស្រាអែល មនុស្សសំខាន់ជាច្រើននាក់របស់អ៊ីរ៉ង់ និងហាបូឡា ត្រូវបានអ៊ីស្រាអែលកំណត់ទិសដៅនិងបានសម្លាប់ចោល និងបន្តសម្លាប់ចោល។

នៅប្រទេស​បង់ក្លេដេស បាតុករបានសំដៅទៅរកការចាប់ខ្លួនលោកស្រីប្រធានាធិបតីកាន់អំណាចតពូជ ប៉ុន្តែត្រូវបានភៀសខ្លួនកាលពីថ្ងៃចន្ទ។ ទោះជាយ៉ាងណាក៏ដោយ មានចលនាទាមទារឱ្យរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់ប្រធានាធិបតីនេះមកជាសម្បត្តិជាតិ និងសងជាសំណងសម្រាប់ជនរងគ្រោះ... និងនាំខ្លួនមកកាត់ទោសពីបទបញ្ជាសម្លាប់ក្រុមនិស្សិតបាតុកម្មផងដែរ....

ដាកា៖ នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina បានលាលែងពីតំណែងហើយបានរត់ភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃចន្ទ បន្ទាប់ពីមនុស្សរា...
06/08/2024

ដាកា៖ នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina បានលាលែងពីតំណែងហើយបានរត់ភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃចន្ទ បន្ទាប់ពីមនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបលើបាតុកម្មដែលបានចាប់ផ្តើមខណៈដែលការតវ៉ាប្រឆាំងនឹងកូតាការងារ និងបានរីករាលដាលទៅជាចលនាទាមទារឱ្យលោកស្រីបណ្តេញចេញពីតំណែង។

ហ្វូង​មនុស្ស​ដ៏​ត្រេកត្រអាល​បាន​សម្រុក​ចូល​ទៅ​ក្នុង​ទីធ្លា​ដ៏​ធំ​សម្បើម​នៃ​គេហដ្ឋាន​ប្រធានាធិបតី ដោយ​បាន​លួច​យក​គ្រឿង​សង្ហារិម និង​ទូរទស្សន៍។ បុរស​ម្នាក់​ដាក់​កៅអី​ដែល​មាន​គែម​ពណ៌​ក្រហម​ដាក់​លើ​ក្បាល​របស់​គាត់។ ម្នាក់​ទៀត​កាន់​ថូ​មួយ​ដើម។

រូបសំណាកជាច្រើន ដែលយុវជនបង់ក្លាដេសពិចារណាថា មិនតំណាងឱ្យប្រជាជាតិបង់ក្លាដេស ត្រូវបានវាយកំទេចចោល។ រដ្ឋាភិបាលនេះ ក្នុងក្រសួងមួយចំនួន ដឹកនាំទាំងពូជ និងដំណរពូជ ដែលធ្វើឱ្យប្រទេសមានវិបត្តិជាតិនិងនយោបាយជាបន្តបន្ទាប់។

នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina បានលាលែងពីតំណែងកាលពីថ្ងៃចន្ទ ក្រោមសម្ពាធពីយោធា បន្ទាប់ពីមានការប៉ះទង្គិចកាន់តែខ្ល...
06/08/2024

នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina បានលាលែងពីតំណែងកាលពីថ្ងៃចន្ទ ក្រោមសម្ពាធពីយោធា បន្ទាប់ពីមានការប៉ះទង្គិចកាន់តែខ្លាំងឡើងរវាងប៉ូលិស និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣០០នាក់ស្លាប់ ក្នុងនោះមានជាង ៩០នាក់កាលពីថ្ងៃអាទិត្យ។

របាយការណ៍ដែលថា Hasina បានលាលែងពីតំណែងបានផ្សព្វផ្សាយមុនពេលមេទ័ពបង់ក្លាដែស Waker-uz-Zaman បានបញ្ជាក់ព័ត៌មាននេះនៅក្នុងសុន្ទរកថាទៅកាន់ប្រទេសជាតិនៅម៉ោង 4 រសៀល។ ម៉ោងក្នុងស្រុក ជំរុញឱ្យមានភាពសប្បាយរីករាយយ៉ាងទូលំទូលាយក្នុងចំណោមហ្វូងមនុស្សដែលហូរលើដងផ្លូវ បន្លឺសំឡេងរថយន្ត និងគ្រវីទង់ជាតិ។

05/08/2024

អ៊ុយក្រែនវាយកំចាត់ចោរឈ្លានពានរ៉ូស្សី រហូតអាចផលិតបានមីសីលកំទេចនាវា មីនក្នុងទឹក នាវាអត្តឃាតបំពាក់មីសីលបាញ់កំទេចនាវា ដ្រូនរយៈចម្ងាយឆ្ងាយ និងកំពុងតែមីសីលរយៈចម្ងាយឆ្ងាយ។ អ្វីទាហាន​អ៊ុយក្រែន​កាន់តែក្លាយហាន គឺការមកដល់នៃយន្តហោះ F-16 ដែលនឹងអាចមានរហូតដល់ ៦០ គ្រឿង ដែលជាចំនួនសារុបពីប្រទេសក្នុងអឺរ៉ុប។​ https://www.youtube.com/watch?v=WIdXRyHjD8Q

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រកាសថា យន្តហោះចម្បាំង F-16 បានចាប់ផ្តើមបេសកកម្មហោះហើរនៅក្នុងដែនអាកាសអ៊ុយក្រែន។ ប្រធានាធិបតី Zelenskyy បានធ្វើសេចក្តីប្រកាសនៅឯមូលដ្ឋានទ័ពអាកាសមួយ អមដោយយន្តហោះ F-16 ចំនួនពីរ ដែលលោកបានជួបជាមួយអ្នកបើកយន្តហោះ។ សហរដ្ឋអាមេរិកបានផ្តល់ការយល់ព្រមរបស់ខ្លួនក្នុងការបញ្ជូនយន្តហោះទៅអ៊ុយក្រែនកាលពីឆ្នាំមុន។ យន្តហោះទាំងនេះត្រូវបានផ្គត់ផ្គង់ដោយប្រទេសដាណឺម៉ាក បែលហ្សិក ហូឡង់ និងន័រវេស ដែលបាននិយាយថាពួកគេនឹងផ្តល់រហូតដល់ 60 គ្រឿង F-16 សម្រាប់កងទ័ពអាកាសអ៊ុយក្រែន។

សំណួរនៅតែមានថាតើយន្តហោះចម្បាំងអាចបញ្ចូលទៅក្នុងប្រតិបត្តិការយោធារបស់អ៊ុយក្រែនបានលឿនប៉ុណ្ណា ដោយសារការហ្វឹកហ្វឺនជាមូលដ្ឋានសម្រាប់ប្រតិបត្តិការ F-16 ចំណាយពេល 9 ខែ ហើយអ្នកបើកបរត្រូវមានជំនាញបច្ចេកទេសយោធាជាភាសាអង់គ្លេស។ យន្តហោះ​ចម្បាំង​នីមួយៗ​តម្រូវ​ឱ្យ​អ្នក​បើក​យន្តហោះ​ពីរ​នាក់​ធ្វើ​ប្រតិបត្តិការ។

Nyd de videoer og den musik, du holder af, upload originalt indhold, og del det hele med venner, familie og verden på YouTube.

អ៊ុយក្រែនអាចផលិត R-360 Neptune (អ៊ុយក្រែន៖ Р-360 «Нептун», រ៉ូម៉ាំង៖ R-360 "Neptun") គឺជាកាំជ្រួចនាវាមុជទឹករបស់អ៊ុយក្រែន...
04/08/2024

អ៊ុយក្រែនអាចផលិត R-360 Neptune (អ៊ុយក្រែន៖ Р-360 «Нептун», រ៉ូម៉ាំង៖ R-360 "Neptun") គឺជាកាំជ្រួចនាវាមុជទឹករបស់អ៊ុយក្រែន ដែលមានសមត្ថភាព គ្រប់អាកាសធាតុ ដែលបង្កើតឡើងដោយការិយាល័យរចនា Luch ក្នុងទីក្រុង Kyiv ជាកាំជ្រួចប្រឆាំងនាវា ដោយមានវ៉ារ្យ៉ង់ក្រោយសម្រាប់ការវាយប្រហារដី។ ការរចនារបស់ Neptune គឺផ្អែកលើកាំជ្រួចប្រឆាំងនាវា subsonic Kh-35 របស់សូវៀត ជាមួយនឹងជួរដែលបានកែលម្អយ៉ាងសំខាន់ ការកំណត់គោលដៅ និងឧបករណ៍អេឡិចត្រូនិក។ បច្ចុប្បន្ន អ៊ុយក្រែនបានធ្វើទំនើបកម្មដែលអាចបាញ់ជាមីសីល​​លើអាកាសកំទេចទីតាំងក្នុងរយៈចម្ងាយឆ្ងាយ និងកំទេចទីតាំងជួរក្រោយជ្រៅចូលក្នុងទឹកដីរ៉ូស្សី។

ក្រុមហេសបូឡាហ៍របស់ប្រទេសលីបង់និយាយថា ខ្លួនបានបាញ់រ៉ុក្កែត និងដ្រូនជាង ២០០ គ្រាប់ សំដៅលើទីតាំងយោធាអ៊ីស្រាអែល ដើម្បីឆ្លើយត...
04/08/2024

ក្រុមហេសបូឡាហ៍របស់ប្រទេសលីបង់និយាយថា ខ្លួនបានបាញ់រ៉ុក្កែត និងដ្រូនជាង ២០០ គ្រាប់ សំដៅលើទីតាំងយោធាអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់នៃក្រុមប្រដាប់អាវុធ។

អ៊ីស្រាអែលរង់ចាំការឆ្លើយតបដោយមីស៊ីលរបស់អ៊ីរ៉ង់។ តាមរបាយការណ៍ មានការបាញ់មីសីលនិងដ្រូនពីអ៊ីរ៉ង់ ប៉ុន្តែត្រូវបានកំទេចនៅប្រទ...
03/08/2024

អ៊ីស្រាអែលរង់ចាំការឆ្លើយតបដោយមីស៊ីលរបស់អ៊ីរ៉ង់។ តាមរបាយការណ៍ មានការបាញ់មីសីលនិងដ្រូនពីអ៊ីរ៉ង់ ប៉ុន្តែត្រូវបានកំទេចនៅប្រទេសអ៊ីរ៉ាក់ ពេលបាញ់ចេញ និងមកដល់ពាក់កណ្តាលផ្លូវ មុនទៅដល់អ៊ីស្រាអែល។ នៅរងចាំបន្តនៅយប់នេះ អាមេរិក​បានផ្តល់ជំនួយបន្ថែមការពារដែនអាកាសអ៊ីស្រាអែល។ អេបូឡាហាក់មានសភាពស្ងាត់ ព្រោះប្រហែលជាខ្លាចកណ្តាប់ដៃធ្ងន់និងត្រង់ចំចំណុចឈឺចាប់របស់អ៊ីស្រាអែល។

មេដឹកនាំកំពូលរបស់ហាម៉ាស់ លោក Ismail Haniyeh ត្រូវបានបាញ់សម្លាប់ជាមួយអង្គរក្សរបស់លោក នៅប្រទេសអីរ៉ង។ អ៊ីស្រាអែល មិនទាន់មាន...
31/07/2024

មេដឹកនាំកំពូលរបស់ហាម៉ាស់ លោក Ismail Haniyeh ត្រូវបានបាញ់សម្លាប់ជាមួយអង្គរក្សរបស់លោក នៅប្រទេសអីរ៉ង។ អ៊ីស្រាអែល មិនទាន់មានយោបល់អ្វីលើការសម្លាប់មេដឹកនាំកំពូលរូបនេះទេ។ លោក Ismail Haniyeh គឺជាមេចលនាហាម៉ាស់ ដែលដឹកនាំសម្លាប់រង្គាលលើជនជាតិអ៊ីស្រាអែល និងត្រូវគេចាត់ថាជាអង្គការចាត់តាំងភេរវកម្ម​​នៅមជ្ឈឹមបូពា៌។

អ្នកតស៊ូភូមា ៖ "... ទោះជាចោរប្លន់អំណាចប្រជាពលរដ្ឋ បានស្លាប់ហើយក៏ដោយ ក៏ការកាត់ក្តី ដាក់គុកខ្មោច និងរឹបអូសទ្រព្យសម្បត្តិរប...
30/07/2024

អ្នកតស៊ូភូមា ៖ "... ទោះជាចោរប្លន់អំណាចប្រជាពលរដ្ឋ បានស្លាប់ហើយក៏ដោយ ក៏ការកាត់ក្តី ដាក់គុកខ្មោច និងរឹបអូសទ្រព្យសម្បត្តិរបស់ខ្មោច ដែលបានលួចពីជាតិ និងលួចពីប្រជាពលរដ្ឋ គឺមិនចេះហួសពេលនោះទេ ..."

ដោះស្រាយបញ្ហាកុំព្យូទ័រ ដូចជាការដើរយឺត និងឯកសារមិនចាំបាច់ច្រើន https://www.youtube.com/watch?v=_ZuqOpZrgX0?sub_confirmat...
25/06/2024

ដោះស្រាយបញ្ហាកុំព្យូទ័រ ដូចជាការដើរយឺត និងឯកសារមិនចាំបាច់ច្រើន https://www.youtube.com/watch?v=_ZuqOpZrgX0?sub_confirmation=1 ដែលរំខានដល់ការធ្វើការងារផ្សេងៗលើកុំព្យូទ័រ

MUSIC CHANNEL BY PROF. SOVANNARA MEY 🎶Subscribe for more videos, click a link below: https://www.youtube.com/channel/UCoGtMSZ8ZAjc7tOYNjDArfw?sub_confirmati...

សៀវភៅតូរ្យតន្ត្រីចំនួន ២០ ក្បាល ដែលនិពន្ធដោយព្រឹទ្ធាចារ្យ សុវណ្ណារ៉ា ម៉ី សូមចុច https://www.youtube.com/watch?v=ZrPz_FKx...
22/06/2024

សៀវភៅតូរ្យតន្ត្រីចំនួន ២០ ក្បាល ដែលនិពន្ធដោយព្រឹទ្ធាចារ្យ សុវណ្ណារ៉ា ម៉ី សូមចុច https://www.youtube.com/watch?v=ZrPz_FKxuYc?sub_confirmation=1 បើលោកអ្នកចង់ដឹងថាតើសៀវភៅអ្វីខ្លះដែលបាននិពន្ធ ដោយព្រឹទ្ធាចារ្យ សុវណ្ណារ៉ា ម៉ី។ សូមជួយចុច Subscribe, Like, និង Share ដើម្បីទទួលបានមេរៀនភ្លេងជាបន្តបន្ទាប់ដោយមិនចំណាយប្រាក់។

MUSIC CHANNEL BY PROF. SOVANNARA MEY 🎶Videos are created to help explorers to search for appropriate music education. 🎶Subscribe for more videos, click a l...

តើកូនក្មួយទាំងអស់ចង់រៀននិពន្ធបទភ្លេងថ្មី ឬចង់កត់ត្រាបទចម្រៀងចាស់ៗឡើងវិញមែនទេ? សូមចុច https://www.youtube.com/watch?v=6oo...
21/06/2024

តើកូនក្មួយទាំងអស់ចង់រៀននិពន្ធបទភ្លេងថ្មី ឬចង់កត់ត្រាបទចម្រៀងចាស់ៗឡើងវិញមែនទេ? សូមចុច https://www.youtube.com/watch?v=6ooe8_1_mZM?sub_confirmation=1 សម្រាប់មេរៀនដោយមិនអស់លុយកាក់អ្វីទាំងអស់។ ចុច Subscribe, Like, និង Share ដើម្បីទទួលបានមេរៀនថ្មីៗជាបន្តបន្ទាប់។

MUSIC CHANNEL BY PROF. SOVANNARA MEY 🎶Videos are created to help explorers to search for appropriate music education. 🎶Subscribe for more videos, click a l...

ដោះស្រាយបញ្ហាលោតព័ត៌មាន ឬដំណឹងលើ Screen កុំព្យូទ័រ https://www.youtube.com/watch?v=SIrMtBYfqY8?sub_confirmation=1 ដែលរំខ...
13/06/2024

ដោះស្រាយបញ្ហាលោតព័ត៌មាន ឬដំណឹងលើ Screen កុំព្យូទ័រ https://www.youtube.com/watch?v=SIrMtBYfqY8?sub_confirmation=1 ដែលរំខានដល់ការងារផ្សេងៗ

MUSIC CHANNEL BY PROF. SOVANNARA MEY 🎶Videos are created to help explorers to search for appropriate music education. 🎶Subscribe for more videos, click a l...

តើកូនក្មួយទាំងអស់ចង់រៀននិពន្ធបទភ្លេងថ្មី ឬចង់កត់ត្រាបទចម្រៀងចាស់ៗឡើងវិញមែនទេ? សូមចុច https://www.youtube.com/watch?v=WL1...
11/06/2024

តើកូនក្មួយទាំងអស់ចង់រៀននិពន្ធបទភ្លេងថ្មី ឬចង់កត់ត្រាបទចម្រៀងចាស់ៗឡើងវិញមែនទេ? សូមចុច https://www.youtube.com/watch?v=WL1aYmj9K7o&t=86s?sub_confirmation=1 សម្រាប់មេរៀនដោយមិនអស់លុយកាក់អ្វីទាំងអស់។ ចុច Subscribe, Like, និង Share ដើម្បីទទួលបានមេរៀនថ្មីៗជាបន្តបន្ទាប់។

MUSIC CHANNEL BY PROF. SOVANNARA MEY 🎶Videos are created to help explorers to search for appropriate music education. 🎶Subscribe for more videos, click a l...

តើកូនក្មួយទាំងអស់ចង់រៀននិពន្ធបទភ្លេងថ្មី ឬចង់កត់ត្រាបទចម្រៀងចាស់ៗឡើងវិញមែនទេ? សូមចុច https://www.youtube.com/watch?v=kCE...
11/06/2024

តើកូនក្មួយទាំងអស់ចង់រៀននិពន្ធបទភ្លេងថ្មី ឬចង់កត់ត្រាបទចម្រៀងចាស់ៗឡើងវិញមែនទេ? សូមចុច https://www.youtube.com/watch?v=kCExBeCFR-k&t=6s?sub_confirmation=1 សម្រាប់មេរៀនដោយមិនអស់លុយកាក់អ្វីទាំងអស់។ ចុច Subscribe, Like, និង Share ដើម្បីទទួលបានមេរៀនថ្មីៗជាបន្តបន្ទាប់។

MUSIC CHANNEL BY PROF. SOVANNARA MEY 🎶Videos are created to help explorers to search for appropriate music education. 🎶Subscribe for more videos, click a l...

ដោះស្រាយបញ្ហាអក្សរខ្មែរ ដែលដំណើរការមិនត្រឹមត្រូវ​នៅក្នុង Adobe Photoshop ។ សូមចុច https://www.youtube.com/watch?v=Oif93g...
11/06/2024

ដោះស្រាយបញ្ហាអក្សរខ្មែរ ដែលដំណើរការមិនត្រឹមត្រូវ​នៅក្នុង Adobe Photoshop ។ សូមចុច https://www.youtube.com/watch?v=Oif93gCqbzE?sub_confirmation=1 ភ្ជាប់ជាមួយដើម្បីមើលវីដេអូ ។

MUSIC CHANNEL BY PROF. SOVANNARA MEY 🎶Videos are created to help explorers to search for appropriate music education. 🎶Subscribe for more videos, click a l...

ប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ត្រូវតែជាប្រទេសគោរព ការពារ បំពេញ និងលើកស្ទួយសិទិ្ធមនុស្ស ដូចបានធានាក្នុងរដ្ឋធម្មនុញ្ញនៃព្...
07/06/2024

ប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ត្រូវតែជាប្រទេសគោរព ការពារ បំពេញ និងលើកស្ទួយសិទិ្ធមនុស្ស ដូចបានធានាក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ... https://www.youtube.com/watch?v=pgd8SZ6iErc&list=PL5Ibfp1AxtEi9obpcrI27FlQqyN5uXQS_&index=5?sub_confirmation=1 នេះជាវីដេអូទី 5 ស្តីពីសិទ្ធិមនុស្ស

This channel is designed for human rights education, training and information. In this channel Mr. Sovannara also provides education and training on citizen ...

ที่อยู่

40 Soi Phetchaburi 15, Thanon Phaya Thai, Ratchathewi, Bangkok 10400
Bangkok
10110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Political Viewsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์


เว็บไซต์ข่าวและสื่อ อื่นๆใน Bangkok

แสดงผลทั้งหมด