Kalyanratha

Kalyanratha WELCOME TO EVERYONE ON MY PAGE KALYANRATHA. Bless everyone's good health and happened to everyone.
(1)

ទឹកដី​អាស៊ី​អាគ្នេយ៍​យេីង​កាល​នោះ​គឺ​បែប​នេះ​❤️️
06/16/2024

ទឹកដី​អាស៊ី​អាគ្នេយ៍​យេីង​កាល​នោះ​គឺ​បែប​នេះ​❤️️

សូម​អនុមោទនា​បុណ្យ​ពិសាខ​បូជា​ !ថ្ងៃ​ ពុធ​  ១៥កេីត​ពេញបូណ៌មី​ ខែ​ពិសាខ​ ឆ្នាំ​ រោង​ ឆស័ក​ ពុទ្ធស័ករាជ​ ២៥៦៧​ ឈាន​ចូល​ពុទ...
05/22/2024

សូម​អនុមោទនា​បុណ្យ​ពិសាខ​បូជា​ !ថ្ងៃ​ ពុធ​ ១៥កេីត​ពេញបូណ៌មី​ ខែ​ពិសាខ​ ឆ្នាំ​ រោង​ ឆស័ក​ ពុទ្ធស័ករាជ​ ២៥៦៧​ ឈាន​ចូល​ពុទ្ធស័ករាជ​ ២៥៦៨🌸✨
-ព្រះពុទ្ធ​បរមគ្រូ​ទ្រង់ប្រសូតិ​

-ព្រះពុទ្ធ​បរមគ្រូ​ទ្រង់​ត្រាស់​ដឹង​

-ព្រះពុទ្ធ​បរមគ្រូ​ទ្រង់​បរិនិព្វាន)
(Bon Visakha Day)🌸
ថ្ងៃ​ ពុធ​ ទី​ ២២​ ខែ​ ឧសភា​ ឆ្នាំ​២០២៤✨

05/21/2024

សូម​អនុមោទនា​បុណ្យ​ពិសាខ​បូជា​ !
ថ្ងៃ​ ពុធ​ ១៥កេីត​ពេញបូណ៌មី​ ខែ​ពិសាខ​ ឆ្នាំ​ រោង​ ឆស័ក​ ពុទ្ធស័ករាជ​ ២៥៦៧​
ត្រូវ​នឹង​ថ្ងៃ​ទី​ ២២​ ខែ​ឧសភា​ ឆ្នាំ​២០២៤.
🌸✨ពុទ្ធប្រវត្តិ (អំពីទ្រង់ប្រសូតិ, ត្រាស់​ដឹង, បរិនិព្វាន) (Visakha Day)🌸✨
✍️ ១- អំពីទ្រង់ប្រសូតិ
ព្រះសិទ្ធត្ថ (សម្មាសម្ពុទ្ធ) ទ្រង់ចាប់​ប្រតិសន្ធិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ពេញ​បូណ៌មី ខែអាសាខ ឆ្នាំរកា មុនពុទ្ធសករាជ ៨០ ឆ្នាំជាព្រះរាជបុត្រនៃ​ព្រះបាទសុទ្ធោទនៈ និងព្រះនាង​មាយាទេវី ព្រះរាជា​នៃ​សក្យវង្ស គ្រងក្រុងកបិលភស្ដុ ដែនសក្កៈ គឺ​ប្រទេស​នេប៉ាល់​សព្វ​ថ្ងៃ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​សុក្រ ពេញ​បូណ៌មី ខែពិសាខ ឆ្នាំច នាលុម្ពិនីវ័នឧទ្យាន ដែល​ឋិត​នៅ​ក្នុង​អាណាខេត្រ​នៃ​ប្រទេស​នេប៉ាល់ ជិត​ព្រំប្រទល់​នេប៉ាល់ នឹង​ឥណ្ឌៀ​សម័យ​បច្ចុប្បន្ន។

ការ​ប្រសូត​នៃ​ព្រះសិទ្ធត្ថ​កើត​មាន​ឡើង​ក្នុង​ពេល​ព្រះនាង​មាយាទេវី​ជា​ព្រះវរមាតា​ទ្រង់​ធ្វើ​ដំណើរ​ដោយ​រាជ​បរិពារ ចេញ​ពី​ក្រុង​កបិលពស្ដុ រាជធានី​ព្រះបាទ​សុទ្ធោទនៈ​ជា​ព្រះស្វាមី ទៅ​កាន់ទេវទហៈ​ព្រះរាជធានី​ព្រះរាជបិតា​របស់​ព្រះនាង។ កាល​ព្រះនាង​យាង​ដល់​លុម្ពិនីវ័ន ត្រង់​ព្រំដែល​កបិលពស្តុនឹង​ទេវទហៈ, វេលាថ្ងៃ​ត្រង់​ជាក់ ព្រះនាង​ក៏​ប្រសូត​ព្រះរាជ​បុត្រ​ពិសិដ្ឋ​ គឺ "​ព្រះសិទ្ធត្ថ" ក្រោម​ដើម​សាលព្រឹក្ស​ ១ ដើម។

ក្នុង​ពុទ្ធសករាជ ២៩៣ មុនគ្រិស្តសករាជ ២៥០ ឆ្នាំ ព្រះបាទអសោក​រាជាធិរាជ​ប្រទេសឥណ្ឌៀបានទ្រង់ស្ដេចយាង​ទៅកាន់លុម្ពិនីវ័ន ទ្រង់​បាន​ចារឹកសសរថ្ម ១ កំពស់ប្រមាណ ១០ ម៉ែត្រ ទុកជាទីសំគាល់​នៅ​ទី​ប្រសូត​នៃ​ព្រះសក្យមុនីសម្ពុទ្ធ ជា​ពុទ្ធបូជនីយដ្ឋានទី ១ សម្រាប់​ពុទ្ធបូជនីយេស​ក៏​នានា​​ធ្វើ​ពុទ្ធបូជា។

✍️ ២- អំពី​ទ្រង់​បាន​ត្រាស់​ដឹង
កាល​ព្រះសិទ្ធត្ថ​រាជមានវ័យ​ចម្រើន​ឡើង​ទ្រង់​សិក្សា​វិជ្ជា​អក្សរសាស្ត្រ​នឹង​វិជ្ជា​យុទ្ធសាស្ត្រ​ក្នុង​សំណាក់​សាស្ត្រាចារ្យ​នាម "វិស្វាមិត្រ" លុះ​មាន​ព្រះជន្ម ១៦ ឆ្នាំ ទ្រង់​បាន​ទទួល​ភិសេក​ជា​មួយ​នឹង​ព្រះនាង​ពិម្ពាយសោធរាដែល​មាន​ព្រះជន្ម​ដំណាល​គ្នា សោយ​រាជ្យ​ជាធំ​លើសក្យវង្ស គ្រង​ក្រុង​កបិលពស្ដុ តំណាង​ព្រះបាទ​សុទ្ធោទនៈ​ជា​ព្រះរាជ​បិតា នៅ​ថ្ងៃអាទិត្យ ពេញ​បូណ៌មី ខែកត្តិក ឆ្នាំឆ្លូវ។ ទ្រង់​សោយ​រាជ​បាន​ ១៣ឆ្នាំ ព្រះជន្ម​២៩ ឆ្នាំ បាន​ព្រះរាជ​បុត្រ ១ ព្រះអង្គ​ព្រះនាម "រាហុល" ហើយទ្រង់​ចេញ​ទៅ​ទ្រង់​ព្រះផ្នួស​ក្នុង​ថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអស្សុជ ឆ្នាំថោះ នាឆ្នេរស្ទឹងអនោមា នៅថ្ងៃដែលព្រះរាជបុត្រ​ទ្រង់​ប្រសូត​នោះ, ព្រះអង្គ​ទ្រង់​ព្រះផ្នួស​ហើយទ្រង់​ស្វែង​រក​មោក្ខធម៌​ដោយ​ការ​ប្រព្រឹត្ត​ទុក្ករកិរិយាអត្តកិលមថានុយោគ ដើម្បី​ពិសោធរកពោធិញ្ញាណ អស់​ថិរវេលា​៦ឆ្នាំ ក្នុង​ឧរុវេលា​ប្រទេស មគធរដ្ឋ។

ក្រោយ​ពេល​ទ្រង់​លះ​ការ​ប្រព្រឹត្ត​ទុក្ករកិរិយា​ចេញ​ហើយ​បែរ​មក​បំពេញ​មជ្ឈិមាបដិបទាវិញ ទ្រង់បានត្រាស់​ជា​ព្រះសម្មាសម្ពុទ្ធ​ប្រាកដ​ឡើង​ក្នុង​លោក នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី​ ខែពិសាខ ឆ្នាំវក មុន​ពុទ្ធសករាជ ៤៥ ក្រោម​ពោធិព្រឹក្ស​ ១ ដើម នៅ​ខាង​លិច​ស្ទឹង​ នៅខាងលិច​ស្ទឹង​នេរញ្ជរា នា​មណ្ឌលគយា ដែល​សព្វ​ថ្ងៃ​ហៅ​ "​ពុទ្ធគយា" ឋិត​នៅ​ចម្ងាយ​ជាង​១០​គីឡូ​ម៉ែត្រ ខាង​ត្បូង​ក្រុង​គយា ក្នុង​រដ្ឋ​ពិហារ ប្រទេសឥណ្ឌៀ។

ពុទ្ធគយា​ជា​ពុទ្ធបូជនីយដ្ឋាន​ទី ២ សម្រាប់​ពុទ្ធបូជនីយេសក៍នានា​ធ្វើ​ពុទ្ធបូជា ដែល​សកលលោក​ស្គាល់​បាន​ដោយ​សារព្រះបាទ​អសោក​រាជា​ធិរាជ​ទ្រង់​បាន​សាង​ព្រះចេតិយ ១ ធំខ្ពស់​ហៅ "​ចេតិយ​ពុទ្ធគយា" នឹងចេតិយ​តូចៗ ជាច្រើន នៅ​មាន​ដល់​សព្វ​ថ្ងៃ។

ក្រោយ​ពុទ្ធបរិនិព្វាន, ពុទ្ធបរិស័ទ្ធ​បាន​សាង​វិហារ​ជាច្រើន​នៅ​ទី​ទ្រង់​ត្រាស់​ដឹង​នោះ, តែ​វិហារ​ទាំង​នោះ​បាក់​បែក​អស់​ទៅ​ហើយ នៅសល់​តែ​វិហារ​១ មាន​ព្រះពុទ្ធរូបមារ​វិជ័យ​១​ព្រះអង្គធំ លាប​ទឹកមាស ទ្រង់​ព្រះភ្នែន ព្រះហស្ថ​ស្ដាំ​ចង្អុល​ផែនដី ជាភស្ដុតាង​ចំពោះ​កិច្ច​ដែល​ព្រះ​សម្ពុទ្ធទ្រង់​ឈ្នះមារ​ហើយ​ទ្រង់​ត្រាស់​ដឹង​ព្រះសព្វញ្ញុតញ្ញាណ។

សព្វ​ថ្ងៃទីពុទ្ធគយា​មាន​ដើម​ពោធិ៍​១ ដើម​ថ្មី​ដុះ​ចេញ​ពី​ដើមពោធ៍​ចាស់​ដែល​ក្ស័យ​ទៅ​ហើយ។

ក្នុង​បច្ចុប្បន្នកាល ទីពុទ្ធ​គយាជាទីប្រជុំ​គណៈ​កម្មការ​ទី​ប្រឹក្សា​ខាង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​នានា​ជា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​ក្នុង​សកលលោក​មាន​ប្រទេស​កម្ពុជា​យើង​ជា​ដើម បាន​បញ្ជូន​ប្រតិកូទៅ​រួម​ប្រជុំ​ផង។

✍️ ៣- អំពី​ទ្រង់​សម្ដែង​ព្រះធម្មចក្ក
បន្ទាប់​ពី​ទ្រង់​បាន​ត្រាស់​ដឹង ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ពិចារណា​អនុត្តរធម៌​នឹង​និស្ស័យ​សត្វ​នៅ​សត្តមហាឋាន​មាន​រតនបល្ល័ង​ជាដើម អស់​ថិរវេលា​៧ថ្ងៃ ៧ដង (ជា ៤៩ថ្ងៃ) រួចហើយ​ទ្រង់​ស្ដេច​យាង​នៅ​ថ្ងៃ​សៅរ៍​ពេញបូណ៌មី ខែអាសាធ ឆ្នាំវក ទៅសំដែង​ព្រះធម្មចក្កបឋមទេសនា​ពណ៌នាអំពី​ទុក្ខ​ទាំង​១៣កង, អំពី​ហេតុ​កើត​ទុក្ខ​គឺ​ តណ្ហា អំពី​រលត់​ទុក្ខ​គឺ​ព្រះនិព្វាន នឹង​អំពីមធ្យោបាយ​ដើម្បី​រំលត់​ទុក្ខ គឺមគ្គ​ប្រកប​ដោយ​អង្គ ៨ (ចតុរារិយសច្ច) ប្រោស​បញ្ចវគ្គិយភិក្ខុ (មានគ្នា ៥ នាក់) នៅ​ឥសិបតនៈមិគទាយវ័ន។ សព្វ​ថ្ងៃព្រៃនេះ​ទៅជាទីពិសេស ១ ហៅ "​សារនាថ" នៅ​ចម្ងាយ ១០ គីឡូម៉ែត្រ​ពី​ស្ថានីអយស្ម័យយាន​ក្រុង​ពារាណសី ដែលសព្វថ្ងៃ​ហៅ "បេណារ៉េស"។

គេបានពូន​ដី​ខ្ពស់​ជាព្រះស្ដូប ១ ហៅ "ចៅខាន់ស្ដូប" ត្រង់​ទី​ដែល​ព្រះសម្មា​សម្ពុទ្ធ​ទ្រង់​ជួបនឹង​បញ្ចវគ្គិយភិក្ខុ​ជា​ដំបូង។ ស្ដូបនោះ​នៅ​ខាង​ត្បូង​បន្តិច​ពី​មិគទាយវ័ន។

ទីទ្រង់​សំដែង​ព្រះធម្មចក្ក​ជា​ពុទ្ធបូជនីយដ្ឋាន​ទី ៣ ព្រះបាទ​អសោក​រាជា​ធិរាជ​ទ្រង់​បាន​សាង​ព្រះស្ដូប​ ១ ត្រង់​ទី​នោះ​ហៅ "​ធម្មេឃស្ដូប" ហើយ​នៅ​ជិត​ព្រះស្ដូប​នោះ​ទ្រង់​បាន​សាង​សសរថ្ម​ ១ ចារឹក​អក្សរ​ជា​គ្រឿង​សំគាល់ នៅកំពូល​សសរថ្ម​នោះ​មាន​រូប​សឹង្ហមុខ ៤ ឈរទល់​គូឌ​គ្នា​បែរ​មុខ​ទៅ​ទិស​ទាំង ៤ ក្រោម​ជើងសឹង្ហ​មាន​រូបកង់ចក្រ ឥឡូវ​រូប​សឹង្ហ​ នឹង​រូបកង់ចក្រ​នោះ គេ​យក​ទៅដំកល់​ទុក​នា​ភណ្ឌនិកេតសារនាថ សព្វថ្ងៃ​រដ្ឋាភិបាល​ឥណ្ឌៀ​បាន​ចម្លង​រូប​សឹង្ហ​ នឹង​កង់ចក្រ​នោះ​ធ្វើ​ជា​ទង់​ជាតិ​នឹង​ជា​រូប​ត្រា​ឥណ្ឌៀ ជានិមិត្តរូប​បង្ហាញ​សកល​លោក​ឲ្យ​ឃើញ​ថា ការ​កសាង​ឯករាជ​ប្រទេស​ឥណ្ឌៀ គឺ​យក​តម្រាប់​តាម​គោល​ច្បាប់​ព្រះពុទ្ធសាសនា។

សម័យ​បុរាណ ទីសំដែង​ព្រះធម្មចក្កមានវត្តអារាម​នឹង​ព្រះស្ដូប​ជា​ច្រើន​ដែល​ពុទ្ធបរិស័ទ​កសាង តែ​បែកបាក់​អស់ទៅ​ហើយ សម័យ​បច្ចុប្បន្ន​នៅ​មាន​តែ​ធមេឃស្ដូបដូច​ពណ៌​នាខាង​ដើម ដែល​ព្រះបាទ​អសោក​ទ្រង់​សាង​ក្នុង​ពុទ្ធសតវត្សទី ៣ ហើយនឹង​មូលគន្ធកុដិមហាវិហារ ដែល​អនារិធម្មបាលបណ្ឌិតជាតិលង្កាទ្វីបកសាងក្នុងរវាងពុទ្ធ​សតវត្សទី ២៥ គ្រិស្ដសតវត្សទី ២០​ ជាពុទ្ធ​បូជនីយដ្ឋានសម្រាប់​ពុទ្ធបូជនីយេសក៏នានា​គោរពបូជា នឹងកុដិលំនៅ​ព្រះសង្ឃ​សព្វថ្ងៃនេះ។

✍️ ៤- អំពីទ្រង់បរិនិព្វាន
លំដាប់​ពីទ្រង់សំដែង​ព្រះធម្មចក្ក​មក, ព្រះសម្មាសម្ពុទ្ធ​បាន​ត្រាច់​ចរ​ប្រកាស​សាសនា​ប្រោស​វេនេយ្យសត្វ ដោយ​ទ្រង់​ប្រព្រឹត្ត​ពុទ្ធកិច្ច ៥យ៉ាងគឺ៖
១- ពេលព្រឹក​ទ្រង់​ត្រាច់ចរ​បិណ្ឌបាត,
២- ពេល​រសៀលទ្រង់​សំដែង​ធម៌​ប្រោស​ចតុព្វធពុទ្ធបរិស័ទ,
៣- ពេលព្រលប់​ទ្រង់ប្រទាន​ឱវាទ​ពួកភិក្ខុ
៤- ពេល​អធ្រាត្រទ្រង់​ដោះ​បញ្ហា​នៃ​ទេវតា
៥- ពេល​បែក​បច្ចូសទ្រង់​ប្រមើល​មើល​ឧបនិស្ស័យ​សត្វ​ដែល​គួរ​ប្រោស ឬ​មិន​គួរ​ប្រោស​នៅ​ក្នុង​មធ្យមប្រទេស គឺ​ប្រទេស​ឥណ្ឌៀ​អស់​វេលា ៤៥ ឆ្នាំ គឺ​ចាប់​ផ្ដើម​ប្រកាស​ពីព្រះជន្ម ៣៥ រហូតដល់​ព្រះជន្ម ៨០ ត្រាតែ​មាន​ពុទ្ធបរិស័ទទាំង ៤ គឺ​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា គ្រប់គ្រាន់ អាច​ទ្រទ្រង់​អាច​ផ្សាយ​ព្រះពុទ្ធសាសនា​ជំនួស​ព្រះ​អង្គត​មក​បាន ទើប​ទ្រង់​ស្ដេចយាង​ទៅ​ចូល​ព្រះបរិនិព្វាន​នៅថ្ងៃ​អង្គារ ខែ​ពិសាខ ឆ្នាំម្សាញ់ មុនពុទ្ធសករាជ ១ថ្ងៃ ក្រោម​ដើម​សាលព្រឹក្ស​ទាំងគូរ នៅ​ខាង​លិច​ក្រុង​កុសិនារា គឺ​កុសិនគរៈឬភស្សិ ដែលឋិត​នៅចម្ងាយ ៩ គីឡូម៉ែត្រ​ពី​ក្រុង​គោរក្ខបូរ នៅរដ្ឋ​ឧត្ដរ ប្រទេស នាប្រទេស​ឥណ្ឌៀ​សម័យ​បច្ចុប្បន្ន។

ព្រះបរមសព​នៃព្រះសម្មាសម្ពុទ្ធ ពុទ្ធបរិស័ទ​បាន​បូជា​ព្រះភ្លើង ក្នុង​ថ្ងៃពុធ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ នៅមកុដពន្ធនៈចេតិយ ឬអង្គរៈចេតិយ ខាងកើត​ក្រុង​កុសិនគរៈ គឺរាមករៈចេតិយ​សព្វថ្ងៃ។ ក្រោយ​ពេល​បូជា​គេ​បាន​បែងចែក​ព្រះបរមសារីរិកធាតុជា ៨ចំណែក រវាងព្រះរាជា ៨រដ្ឋ នាធម្យមប្រទេស​សម័យ​នោះ។

ក្នុងសម័យ​ពុទ្ធបរិនិព្វាន កុសិនគរៈជា​ក្រុង​មាន​ប្រាសាទ​ព្រះស្ដូប​ពុទ្ធ​បូជនីយដ្ឋាន​ជាច្រើន សម័យ​បច្ចុប្បន្ន​ដោយ​ហេតុ​គេ​បោះ​បង់​ទី​ក្រុង​ទៅ ពុទ្ធបូជនីយដ្ឋាន​នៅ​ទីក្រុង​នោះ​ក៏​បាន​បាក់បែកអស់ នៅ​មាន​តែ​មហា​បរិនិព្វាន​ស្ដូប ១ នឹង​ព្រះវិហារ១ ដំកល់​ព្រះពុទ្ធ​រូប​បរិនិព្វាន ១ ព្រះអង្គធំ។ ទីទ្រង់​បរិនិព្វាន​ជា​ពុទ្ធបូជនីយដ្ឋាន​ទី ៤ សម្រាប់​ពុទ្ធបូជនីយេសក៍ធ្វើ​ពុទ្ធបូជា។

ដកស្រង់ចេញពីសៀវភៅ៖
ព្រះពុទ្ធសាសនា ២៥០០.

ថ្ងៃ​ អង្គារ៍​ ១៤កេីត​ ខែ​ ពិសាខ​ ឆ្នាំ​ រោង​ ឆស័ក​
​ ព.ស.២៥៦៧​,​ ត្រូវ​ថ្ងៃ​ទី​ ២១​ ខែ​ឧសភា​ ឆ្នាំ​ ២០២៤.

បទចំរៀងក្នុងរឿងពុទ្ធប្រវត្តិ«ពុទ្ធស្ថានពុទ្ធប្រវត្តិ»ច្រៀងដោយ លោកគ្រូ សាស្ដ្រាចារ្យ យ៉ាន់ បូរិន្ទ ពិរោះគួរជាទីជ្រះថ្លាណាស់.🩷🙏🏻☸️

Good morning Everyone. How are you doing? Last night was a lot of rain.
05/15/2024

Good morning Everyone. How are you doing? Last night was a lot of rain.

Good afternoon everyone. Monday 13th May 2024.
05/13/2024

Good afternoon everyone.
Monday 13th May 2024.

រាត្រីសួស្តី​រីករាយ​ទិវានៃ​អ្នក​ម្តាយ​គ្រប់​រូប​💖😍ជូន​ពរ​ មាន​សុខភាព​ល្អ​ អាយុវែង​ សុខចម្រេីន​ តរៀងទៅ​5-12-2024.
05/13/2024

រាត្រីសួស្តី​
រីករាយ​ទិវានៃ​អ្នក​ម្តាយ​គ្រប់​រូប​💖😍
ជូន​ពរ​ មាន​សុខភាព​ល្អ​ អាយុវែង​ សុខចម្រេីន​ តរៀងទៅ​
5-12-2024.

05/12/2024

Happy Mother's Day International.
I would like to Wish you happiness good health prosperity and longevity forever.
Sunday 12th May 2024.

៙. យើងមិនដឹងថា ស្អែកនេះ ផ្ទៃមេឃជីវិតនឹងផ្លាស់ប្ដូរដូចម្ដេចឡើយ តែយើងមានចិត្តមាំមួនថា យើងនឹងរស់នៅជាមួយឱ្យបាន, ហើយរៀនទទួលយក...
05/09/2024

៙. យើងមិនដឹងថា ស្អែកនេះ ផ្ទៃមេឃជីវិតនឹងផ្លាស់ប្ដូរដូចម្ដេចឡើយ តែយើងមានចិត្តមាំមួនថា យើងនឹងរស់នៅជាមួយឱ្យបាន, ហើយរៀនទទួលយកនូវគ្រប់ភាពផ្លាស់ប្ដូរទាំងអស់នោះ ដោយបេះដូងរឹងបុឹងរបស់យើងខ្លួនឯង.៕៚
━━━━━✥◈✥━━━━━

៙. ជួបមនុស្សពូកែអួត ឱ្យធ្វើមិនដឹង ជួបមនុស្សពូកែខឹង     ឱ្យធ្វើដូចគ ជួបមនុស្សពូកែរអ៊ូ      ឱ្យធ្វើជាមរណ៍ ជួបមនុស្សពូកែភរ ...
05/08/2024

៙. ជួបមនុស្សពូកែអួត ឱ្យធ្វើមិនដឹង
ជួបមនុស្សពូកែខឹង ឱ្យធ្វើដូចគ
ជួបមនុស្សពូកែរអ៊ូ ឱ្យធ្វើជាមរណ៍
ជួបមនុស្សពូកែភរ ឱ្យធ្វើជាថ្លង់.៕៚

៙. គូគ្រងដែលប្រកប ចេះសម្របខ្លួនរកគ្នា
ទីមួយខែឧសភា ព្រះការងារសាងលោកា ។
• កុំគិតថា អាត្មាអញ ត្រូវជានិច្ច
ចូរកុំភ្លេច នឹកដល់ចិត្ត គូជីវ៉ា
កុំជាម្ចាស់ ហួងជីវិត នៃអ្នកណា
តែមនោសារ ប្រាថ្នាសុខ ទុកចិត្តស្មោះ ៕៚

កាលពី​តូច​ៗ​ ពួក​កូន​ៗ​គេ​ ដណ្ដើម​គ្នា​ចង់​បាន​ម៉ែ​ឪ​រៀងៗខ្លួន​។  ប៉ុន្តែ​ដល់​ពេល​ពួក​គេ​ ធំធាត់​មាន​ ការងារ​ធ្វើ​ឬក៏​ ម...
04/25/2024

កាលពី​តូច​ៗ​ ពួក​កូន​ៗ​គេ​ ដណ្ដើម​គ្នា​ចង់​បាន​ម៉ែ​ឪ​រៀងៗខ្លួន​។
ប៉ុន្តែ​ដល់​ពេល​ពួក​គេ​ ធំធាត់​មាន​ ការងារ​ធ្វើ​ឬក៏​ មាន​ ប្រពន្ធ​ប្តី​ កូន​ៗវិញ​ គឺពួកគេ​ខ្លះ​(​ដេញ​ម៉ែ​ឪ​ចេញពី​ផ្ទះ​ក៏​សឹង​តែ​មាន​,​ រីឯអ្នក​ខ្លះ​ទៀត​ បណ្ដេញ​ឱ្យ​ទៅ​រស់នៅ​ជា​ កូន​ច្បង​ឬក៏​កូន​ទី២-៣-៤នឹង​ កូន​ពៅ​ ក៏មាន​ដែរ)។
-ចូរអ្នក​ត្រូវ​តែ​ចងចាំ​ទុក​ថា:​ទោះបីជា​អ្នក​ ក្រីក្រ​ឬក៏​មាន​ធូរធារ​ យ៉ាងណា​ក្តី​ សូម​កុំ​បោះបង់​ចោល​ ព្រះរស់​ ព្រះកន្លោង​
ឬក៏​ ទេវតា​ខាង​ដេីមរបស់អ្នកឡេីយណា, ព្រោះថា​ ផលកម្ម​ គឺជា​អំពើ​ដែល​អ្នក​សាងល្អ​ ឬក៏​ អាក្រក់​ វា​តែងតែ​រត់​មករកអ្នក​ជា​ម្ចាស់​បំណុល​ជានិច្ច​៕

04/16/2024

ថ្ងៃ​ អង្គារ​ ៨កើត​ខែ​ ចេត្រ​ ឆ្នាំ​ រោង​ ឆស័ក​ ព.ស.២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែ​មេសា​ ឆ្នាំ​២០២៤.
Happy Khmer New Year.

សូម​កុំភ្លេច​ធ្វើ​ទាន​ចំពោះបុព្វទេព:ទេវតាដើមមាតាបិតាបានជាហៅថា បុព្វទេព ព្រោះមានចិត្តមេត្តាប្រណីរីករាយស្មោះស្មើរកកូនប្រហែ...
04/14/2024

សូម​កុំភ្លេច​ធ្វើ​ទាន​ចំពោះបុព្វទេព:ទេវតាដើមមាតាបិតាបានជាហៅថា បុព្វទេព ព្រោះមានចិត្តមេត្តាប្រណីរីករាយស្មោះស្មើរកកូនប្រហែលដូចចិត្តរបស់ទេវតា

04/14/2024

ថ្ងៃ​នេះ​គឺជា​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​យើង​ ថ្ងៃ​អាទិត្យ​ ៦កេីត​ ខែ​ចេត្រ​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធស័ករាជ​ ២៥៦៧-២៥៦៨​_ត្រូវ​នឹង​ថ្ងៃ​ទី​ ១៤​ ខែ​ មេសា​ ឆ្នាំ​ ២០២៤!🇰🇭🇰🇭ទេវធម៌​ គឺជា​ធម៌របស់ទេវតា​ ត្រូវ​មាន​ ហិរិឱត្តប្បៈ! សូម​អនុមោទនា​ធម្មទាន​!

04/14/2024

Happy Cambodia New Year or
Happy Khmer New Year’s
2567-2568
I wish you all the people good luck and success In your life every time.
On Sunday Monday and Tuesday 14-15-16 April 2024.

សាយណ្ហ​សួស្ដី​! ថ្ងៃ​សៅរ៍​ ៥កេីត​ ខែ​ ចេត្រ​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ពុទ្ធស័ករាជ​ ២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែ​មេសា​ ឆ្នាំ...
04/13/2024

សាយណ្ហ​សួស្ដី​!
ថ្ងៃ​សៅរ៍​ ៥កេីត​ ខែ​ ចេត្រ​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ពុទ្ធស័ករាជ​ ២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែ​មេសា​ ឆ្នាំ​២០២៤.
នៅក្នុង​វរោកាស​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​។
សូម​ប្រគេន​ពរ​ និង​ ជូនពរ​ សូម​ជួប​តែ​សេចក្ដី​សុខ​ សេចក្តី​ចម្រើន​ សូម​ជួប​តែ​ លាភ​ យស​ សសេីរ​ សុខ​ និង​ពុទ្ធ​ពរ​បួន​ប្រការ​ជា​និច្ច​និរន្តរ៍​តរៀងទៅ​។
Saturday 13th April 2024. Happy Khmer New Year

04/13/2024

សាយណ្ហ​សួស្ដី​!
ថ្ងៃ​សៅរ៍​ ៥កេីត​ ខែ​ ចេត្រ​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ពុទ្ធស័ករាជ​ ២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែ​មេសា​ ឆ្នាំ​២០២៤.
នៅក្នុង​វរោកាស​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​។
សូម​ប្រគេន​ពរ​ និង​ ជូនពរ​ សូម​ជួប​តែ​សេចក្ដី​សុខ​ សេចក្តី​ចម្រើន​ សូម​ជួប​តែ​ លាភ​ យស​ សសេីរ​ សុខ​ និង​ពុទ្ធ​ពរ​បួន​ប្រការ​ជា​និច្ច​និរន្តរ៍​តរៀងទៅ​។
Saturday 13th April 2024. Happy Khmer New Year

ធម្មជាតិ​ស្ងៀមស្ងាត់​ រសាត់​រសាយ​បាត់​ដួង​ព្រះសូរិយា​! ៤-៤-២០២៤
04/05/2024

ធម្មជាតិ​ស្ងៀមស្ងាត់​
រសាត់​រសាយ​បាត់​ដួង​ព្រះសូរិយា​!
៤-៤-២០២៤

Good night
04/05/2024

Good night

ក្រដាស់​ប្រាក់​រៀល​ សម័យ​មុន​ និង​ បច្ចុប្បន្ន​ខ្លះៗ​នៅប្រេីប្រាស់😍
04/04/2024

ក្រដាស់​ប្រាក់​រៀល​ សម័យ​មុន​ និង​ បច្ចុប្បន្ន​ខ្លះៗ​នៅប្រេីប្រាស់😍

04/03/2024

វីដេអូ​ឯកសារ​របស់​សម្ដេចទាំងពីរព្រះអង្គ៖
-សម្តេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ)
-សម្ដេចព្រះពោធិវ័ង្ស ហួត តាត (វជិរប្បញ្ញោ)
ព្រមទាំងព្រះសង្ឃ ដ៏ច្រើនរូបទៀត
និមន្តចម្រើនព្រះបរិត្ត និង ប្រស់ព្រំ
នាលានដ្ឋានកងទ័ពជើងអាកាស
សម័យសង្គមរាស្ត្រនិយម។
ថ្ងៃ​ អង្គារ​ ៩រោច​ ខែ​ផល្គុន​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ពុទ្ធស័ករាជ​ ២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​ ២​ ខែ​ មេសា​ ឆ្នាំ​ ២០២៤.

ស្អាត​ណាស់​ទេសភាព​💕🌸😘
04/01/2024

ស្អាត​ណាស់​ទេសភាព​💕🌸😘

04/01/2024

-អត្ថន័យ " ល្បែងបន្លំស្ទាប "
-អត្ថបទ​និពន្ធ​ដោយ លោក ដួង សុខគា
-អធិប្បាយ​អត្ថបទ​ដោយ​បងប្រុស​
Sam Kimsan Official

សង្គម​វឹកវរ​ វប្បធម៌​ គុណ​ធម៌​ សីលធម៌​ សុជីវធម៌​ ចំពោះ​គ្នា​ ក្រឡាប់​ចាក់​  បាត់​បង់​គុណ​តម្លៃ​នៃ​មនុស្ស​ ព្រមទាំង​បាត់​...
04/01/2024

សង្គម​វឹកវរ​ វប្បធម៌​ គុណ​ធម៌​ សីលធម៌​ សុជីវធម៌​ ចំពោះ​គ្នា​ ក្រឡាប់​ចាក់​ បាត់​បង់​គុណ​តម្លៃ​នៃ​មនុស្ស​ ព្រមទាំង​បាត់​បង់​នូវ​ ភាព​ថ្លៃថ្នូរ​របស់​សង្គម​ជាតិ​យ៉ាង​ក្រៃលែង​។

សង្គម​វឹកវរ​ វប្បធម៌​ គុណ​ធម៌​ សីលធម៌​ សុជីវធម៌​ ចំពោះ​គ្នា​ ក្រឡាប់​ចាក់​  បាត់​បង់​គុណ​តម្លៃ​នៃ​មនុស្ស​ ព្រមទាំង​បាត់​...
04/01/2024

សង្គម​វឹកវរ​ វប្បធម៌​ គុណ​ធម៌​ សីលធម៌​ សុជីវធម៌​ ចំពោះ​គ្នា​ ក្រឡាប់​ចាក់​ បាត់​បង់​គុណ​តម្លៃ​នៃ​មនុស្ស​ ព្រមទាំង​បាត់​បង់​នូវ​
ភាព​ថ្លៃថ្នូរ​របស់​សង្គម​ជាតិ​យ៉ាង​ក្រៃលែង​។
4-1-2024.

04/01/2024

Good morning Everyone.
Happy new month and new days.Monday 1st April 2024.

Address

23237
Richmond, VA
NORTHCHESTERFIELD

Telephone

+5719925000

Website

Alerts

Be the first to know and let us send you an email when Kalyanratha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kalyanratha:

Videos

Share

Nearby media companies


Other Digital creator in Richmond

Show All

You may also like