KHMER Museum

KHMER Museum This page is created to promote Khmer Civilization and share Archaeological news.

រួញដីដោយសារជំនឿ? ស្តាប់ អាន យូរៗទៅចូលលក្ខណៈតាប៉ែវិញទេតើ! អាមេរិកអត់ជំនឿ? ចិនអត់ជំនឿ? ជប៉ុនអត់ជំនឿ? ឥណ្ឌាអត់ជំនឿ?មនុស្សម្...
18/11/2023

រួញដីដោយសារជំនឿ? ស្តាប់ អាន យូរៗទៅចូលលក្ខណៈតាប៉ែវិញទេតើ! អាមេរិកអត់ជំនឿ? ចិនអត់ជំនឿ? ជប៉ុនអត់ជំនឿ? ឥណ្ឌាអត់ជំនឿ?
មនុស្សម្នាក់ៗមានសេរីភាពខាងជំនឿ។ បើគេមិនជឿដូចអ្នក មិនមែនមានន័យថាគេខុសនោះទេ៖
-អ្នកជឿលើព្រះពុទ្ធសាសនា វាជារឿងរបស់អ្នក
-គេជឿលើព្រះពុទ្ធសាសនាផង ព្រហ្មញ្ញផង វាជារឿងរបស់គេ
-គេជឿលើព្រះពុទ្ធសាសនាផង ព្រហ្មញ្ញផង ឬសាសនាអ្នកតាផង វាជារឿងរបស់គេ
-គេមិនជឿលើព្រះពុទ្ធសាសនា ឬព្រហ្មញ្ញ ឬសាសនាអ្នកតា វាជារឿងរបស់គេ......
អ្នកគ្មានសិទ្ធិទៅនិន្ទាគេនោះទេ បើគ្រាន់តែគេមិនជឿដូចអ្នក។ គេមិនខុសទេ បើគ្រាន់តែមិនជឿដូចអ្នក។ ល្រុះត្រាតែគេធ្វើខុសច្បាប់ នោះបានចាត់ទុកថាជាកំហុស។
បុគ្គលអ្នកបង្កើតសាសនានីមួយៗ ដែលគេទទួលស្គាល់ក្នុងលោកមានដូចសាសនាព្រះពុទ្ធ សាសនាព្រាហ្ម សាសនាឥស្លាម សាសនាគ្រិស្គជាដើម ពួកគេមិនដែលតិះដៀលសាសនាដ៏ទៃនោះទេ។ តែបរិវារ ឬអ្នកប្រត្តិបត្តិតាមមាគា៌របស់ពួកគេមួយចំនួនទេតើ ដែលដើរតិះដៀលអ្នកដ៏ទៃ។
ជំនឿមិនធ្វើអោយរួញដី តែបើអ្នកមិនចេះការទូត ឬទំនាក់ទំនងអន្តរជាតិ យោធាអន់ សេដ្ឋកិច្ចធ្លាក់ដល់បាតដាល បែកបាក់ផ្ទៃក្នុង គឺរួញដីហើយ។

"អ្នកខ្លះនិយាយថា ខ្លាចខ្មាសគ បើចាញ់" ខ្ញុំសូមឆ្លើយតបវិញថា "ចិត្តជាកីឡាករ បើខ្លាចចាញ់កុំប្រកួត" ។គ្មានអ្វីត្រូវខ្មាសគេទេ ...
26/10/2023

"អ្នកខ្លះនិយាយថា ខ្លាចខ្មាសគ បើចាញ់" ខ្ញុំសូមឆ្លើយតបវិញថា "ចិត្តជាកីឡាករ បើខ្លាចចាញ់កុំប្រកួត" ។
គ្មានអ្វីត្រូវខ្មាសគេទេ ព្រោះចាញ់ ឬឈ្នះ ឬស្មើ វាជារឿងធម្មតាក្នុងការប្រកួត។ តែទោះបីជាចាញ់ យើងបានបង្ហាញអោយក្មេងជំនាន់ក្រោយដឹងថា យើងបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ ហើយវាបង្ហាញពីសាមគ្គីភាពរវាងជនរួមជាតិផងដែរ។ មួយវិញទៀតគួរសរសើរលោកព្រំ សំណាង ដែលគាត់កីឡាករកំពូលមួយរូប តែចេះដាក់ខ្លួនស្តាប់ការអោយយោបល់ពីរាមច្បង និងគ្រូរបស់គាត់។
នេះជាគំរូដ៏ល្អមួយដល់ក្មេងជំនាន់ក្រោយ។
មួយវិញទៀត អ្នកខ្លះនិយាយថា "ព្រំ សំណាង វាយមិនល្អមើល។ វាស្ទក់ៗ យឺតៗ..." តើវាយលឿនទើបល្អ? ឬចេះច្រើនក្បាច់ទើបល្អមើល? ឬក៏វាយឈ្នះទើបល្អមើល?... ក្នុងនាមខ្ញុំជាអ្នកគាំទ្រកីឡាប្រដាល់គ្រប់ប្រភេទ និងធ្លាប់ស្វែងយល់ខ្លះៗពីការប្រដាល់ ខ្ញុំហ៊ាននិយាយថា៖ កីឡាករប្រដាល់នីមួយៗមានរបៀបវាយខុសគ្នាៗ។ មានចំនុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន។ យើងមិនអាចអោយគាត់វាយតាមអ្វី ដែលយើងចង់បានបាននោះទេ។ យើងមិនចូលចិត្តរបៀបវាយរបស់គាត់ តែមិនប្រាកដថា អ្នកផ្សេងគេមិនចូលចិត្តនោះទេ។ យើងចិត្តមើលការវាយបែបប្រើល្បឿនលឿនៗ ប្រើក្បាច់ច្រើន...។ តែអ្នកដែលចូលចិត្តការវាយបែបច្បាស់ៗ ចំគោលដៅ និងនឹងហ្នរ គេចូលការវាយបែបមួយៗ។ យើងគួរតែគាំទ្រ និងសរសើរគាត់ ព្រោះគាត់អាចប្រើរបៀបវាយរបស់គាត់យកឈ្នះគូប្រកួតបាន ទាំងដែលកីឡាករផ្សេងទៀតធ្វើមិនបាន។"
លោកប្រូស លី រហ័សនាម លី សៀវឡុង បាននិយាយថា៖ 《ខ្ញុំមិនខ្លាចទេអ្នកចេះមួយម៉ឺនក្បាច់។ តែខ្ញុំខ្លាចអ្នកដែលហាត់តែមួយក្បាច់មួយម៉ឺនដង។》
ជាចុងក្រោយខ្ញុំសូមជួនពរលោកព្រំ សំណាង អោយទទួលបានជ័យជំនះក្នុងការប្រកួត។ សូមលោកព្រំ សំណាង វាយរបៀបខ្លួនឯង (Be yourself!)។ ហើយសង្ឃឹមថាថ្ងៃក្រោយពួកយើងចេះសាមគ្គីគ្នា ចេះព្រមទទួលយកទេពកោសល្យ និងរបៀបវាយរបស់កីឡាករម្នាក់ៗ។ ថ្ងៃអនាគត់សង្ឃឹមថាកីឡាករខ្មែរយើងនឹងទទួលបានតម្លៃខ្លួនលើសពេលបច្ចុប្បន្នអោយបានច្រើន។
មួយវិញទៀតសុំចិត្តអ្នកគាំទ្រ កុំបន្ទោសកីឡាករ ដែលគាត់វាយច្រើនដកក្នុងមួយខែ ព្រោះប្រាក់ទទួលបានពីការវាយវាតិច។ ដើម្បីទ្រទ្រង់ខ្លឹប និងគ្រួសាររបស់គាត់ គាត់ត្រូវតែធ្វើបែបនេះ។ បើចង់រិះគន់ គួររិះគន់ខាងអ្នកឧបត្ថមកម្មវិធី ឬម្ចាស់សង្វៀន។ ហើយការទទួលថតផ្សាយពាណិជ្ជកម្មជារឿងធម្មតាទេសម្រាប់កីឡាករស្រុកយើង និងស្រុក គេដូចតែគ្នាទេ អោយតែល្បី គឺអីចឹងហើយ កុំបន្ទោសថា គាត់ថតច្រើនអី ហើយដូចខ្ញុំនិយាយខាងលើអីចឹង គាត់មានខ្លឹប និងគ្រួសារ ដែលត្រូវជួយ។ កុំអោយកីឡាករពេលបញ្ចប់អាជីព ជីវិតរបស់គាត់បញ្ចប់គ្រប់យ៉ាងដែរនោះ វាមិនល្អមើលទេ។

ប្រទេសថៃនៅឆ្នាំ ២០១៩ មានភ្ញៀវទេសចរណ៍បរទេសប្រមាណ ៣៩.៨ លាននាក់។ ជាប់ចំណាត់ថ្នាក់ទី ៨ ជាប្រទេស ដែលមានភ្ញៀវទេសចរណ៍បរទេសច្រើន...
20/10/2023

ប្រទេសថៃនៅឆ្នាំ ២០១៩ មានភ្ញៀវទេសចរណ៍បរទេសប្រមាណ ៣៩.៨ លាននាក់។ ជាប់ចំណាត់ថ្នាក់ទី ៨ ជាប្រទេស ដែលមានភ្ញៀវទេសចរណ៍បរទេសច្រើនជាងគេ។
ប្រជាជនកម្ពុជាមួយចំនួន ដែលញៀននឹងរឿងផ្លូវភេទគិតថា "ថៃមានភ្ញៀវទេសចរណ៍ច្រើនដោយសារការបើកអោយមានរបរផ្លូវភេទស្របច្បាប់" លឺអីចឹងចង់តែសើច។ និយាយអីចឹងមើលតែមួយពិភពលោកមានតែថៃ ដែលបើកអោយរកស៊ីស្របច្បាប់។
ប្រទេស ដែលបើកអោយមានការរកស៊ីផ្លូវភេទស្របច្បាប់មិនមែនតែថៃទេលោកព្រះ។
ថៃមានភ្ញៀវទេសចរណ៍ច្រើនសារបដិសណ្ឋារកិច្ចគេល្អ ការផ្សព្វផ្សាយទូលំទូលាយ ទំនិញមានតម្លៃសមរម្យ...... និងមានកន្លែងគួរអោយចាប់អារម្មណ៍ជាច្រើន។ ហើយន្លែងទស្សនាមួយចំនួនជាកេរ្តិ៍ដូនតាខ្មែរទៀតផង។

[English below]ប្រាសាទឃ្លាំងខ្មូតស្ថិតនៅឃុំប្រឡាយ​ ​ស្រុកស្ទោង ខេត្តកំពង់ធំសូមធ្វើការ Like ឬ Follow page ដើម្បីទទួលបានពត...
18/10/2023

[English below]
ប្រាសាទឃ្លាំងខ្មូត
ស្ថិតនៅឃុំប្រឡាយ​ ​ស្រុកស្ទោង ខេត្តកំពង់ធំ

សូមធ្វើការ Like ឬ Follow page ដើម្បីទទួលបានពត៌មានពីតឹកតាងប្រវត្តិសាស្ត្រ វត្ថុបុរាណ និងអ្វីជាច្រើនទៀតពីកម្ពុជាសម័យមុន.....

Khleang Khmaut Temple
In Pralay Commune, Stoung District, Kampong Thom Province, Cambodia.

មកនេះសូមមិននិយាយអំពីព្រះសង្ឃ ដែលទើបតែល្បីថ្មីៗនេះទេ ព្រោះខ្ញុំមិនបានស្វែងយល់ពីលោកអោយបានច្រើននោះទេ។ តែសូមជួនចំពោះអ្នក ដែល...
29/09/2023

មកនេះសូមមិននិយាយអំពីព្រះសង្ឃ ដែលទើបតែល្បីថ្មីៗនេះទេ ព្រោះខ្ញុំមិនបានស្វែងយល់ពីលោកអោយបានច្រើននោះទេ។ តែសូមជួនចំពោះអ្នក ដែល comment ។ បើមិនស្គាល់លោក សូមកុំនិយាយ។ ព្រះអង្គមិនដែលបាននិយាយបរិហារទៅលើបុគ្គលណាមួយទេ តែមានគេយករូបលោកបង្ហោះនិយាយតែបុណ្ណោះ។
បើនិយាយពីព្រះសង្ឃ ដែលគេយករូបលោកទៅនិយាយវិញ គឺព្រះតេជគុណព្រហ្ម ធម្មជាតិ។ ព្រះសង្ឃមួយអង្គនេះខំនាំពុទ្ធបរិស័ទរៀនធម៌ ដាំដុះ ការពារព្រៃឈើ និងសត្វព្រៃនៅព្រៃមេត្តាធម្មជាតិ នៃភ្នំឱរ៉ាល់ជាង ២០ ឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះលោកក៏ចេះភាសាសត្វផងដែរ។ មានពេលខ្លះលោកស្ទើតែអស់ជីវិតដោយសារការពារព្រៃឈើទៀតផង (កន្លែងនេះសូមមិននិយាយវែងឆ្ងាយ)។ អ្នកដែលតាមដានរឿងព្រៃឈើអាចនឹងស្គាល់លោក។
បើនិយាយពីរឿងធម៌វិញ លោកក៏មិនអន់ជាងធម្មាចារ្យល្បីៗនៅស្រុកខ្មែរយើងដែរ។ មានចំណុចខ្លះលោកមានចំណេះស៊ីជម្រៅជាងធម្មាចារ្យល្បីនៅស្រុងយើងទៀតផង។
ដោយការផ្សាយមេត្តារបស់លោក ធ្វើអោយសត្វដែលផ្អើលខ្លាំងដូចជាមាន់ព្រៃ មិនផ្អើលនឹងលោក។ សូម្បីតែក្ងោក ខ្លាឃ្មុំ ស្វា... ក៏មិនផ្អើលនឹងរូបលោកដែរ។
《មុននឹងអ្នកនិយាយវាយប្រហាទៅកាន់បុគ្គលណាម្នាក់ សូមស្វែងយល់ពីបុគ្គលនោះអោយស៊ីជម្រៅជាមុនសិន ព្រោះនៅពេលដែលអ្នកនិយាយវាយប្រហាគេ វាបានបង្ហាញនូវលក្ខណៈពីរយ៉ាងរបស់អ្នក៖ ១. បង្ហាញនូវកម្រិតនៃចំណេះដឹងរបស់អ្នក និង ២. បង្ហាញនូវកម្រិត នៃគុណធម៌របស់អ្នក》

ផលិតផលធ្វើដោយដៃ (Handmade Product) ពីត្រឡោកដូង និងកំពីងត្នោត ដោយលោកយាយម្នាក់។ គាត់លក់នៅក្បែរស្តុបជាប់សាលាបឋមសិក្សាទួលសង្...
25/09/2023

ផលិតផលធ្វើដោយដៃ (Handmade Product) ពីត្រឡោកដូង និងកំពីងត្នោត ដោយលោកយាយម្នាក់។ គាត់លក់នៅក្បែរស្តុបជាប់សាលាបឋមសិក្សាទួលសង្កែ។ អ្នក ដែលមានហាងលក់ផលិតផលគ្រប់មុខ ម៉ាត បណ្ណាគារ... គួរតែទិញយកទៅលក់បន្តរ។
លេខទូរស័ព្ទគាត់៖ 0965274449
រូបភាពពី៖ Na Len
#ផលិតផលធ្វើដោយដៃ #ផផដ

ស្អីគេបំណែកឈើសំពៅ? អ្នកណាគេយកឈើអីចឹងទៅធ្វើទូក ឬសំពៅនោះ។ គ្រួសារខ្ញុំធ្លាប់ជាអ្នកនេសាទ និងធ្វើទូកតូចធំ។ ហើយជីតាទូត និងជីត...
05/09/2023

ស្អីគេបំណែកឈើសំពៅ? អ្នកណាគេយកឈើអីចឹងទៅធ្វើទូក ឬសំពៅនោះ។ គ្រួសារខ្ញុំធ្លាប់ជាអ្នកនេសាទ និងធ្វើទូកតូចធំ។ ហើយជីតាទូត និងជីតារបស់ខ្លុំធ្លាប់រកស៊ីជួញដូរតាមផ្លូវទឹក ទាំងផ្លូវទន្លេ និងសមុទ្រឆ្លងប្រទេសទៀតផង។ ឈើនេះជាខ្លឹមឈើមានតម្លៃ ឬអាចជាខ្លឹមចន្ទន៍ក្រស្នាក្រហម។

ចត្រង្គ (អុក) សាងពីភ្លុក និងក្តាអុកធ្វើពីឈើធ្នង់ នៅចុងសតវត្សទី ១៩
24/08/2023

ចត្រង្គ (អុក) សាងពីភ្លុក និងក្តាអុកធ្វើពីឈើធ្នង់ នៅចុងសតវត្សទី ១៩

ត្រឹត្រូវណាស់!សៀវភៅចរិតខ្មែរ លោកប៊ុណ្ណ ចន្ទម៉ុល បានប្រាប់អស់ហើយ តែមេដឹកនាំខ្មែរសម័យនោះមិនតាម និងពឹងលើគេខ្លាំងពេក ភ្លេចទុ...
16/08/2023

ត្រឹត្រូវណាស់!
សៀវភៅចរិតខ្មែរ លោកប៊ុណ្ណ ចន្ទម៉ុល បានប្រាប់អស់ហើយ តែមេដឹកនាំខ្មែរសម័យនោះមិនតាម និងពឹងលើគេខ្លាំងពេក ភ្លេចទុកផ្លូវក្រោយខ្លួនឯង ហើយម្យ៉ាងជម្លោះផ្ទៃក្នុងរបបសាធារណរដ្ឋផង។ លោកប៊ុណ្ណ ចន្ទម៉ុល ក៏ខំផ្សំផ្សារជម្លោះនោះដែរ តែលោកខំអស់ពីសមត្ថភាពទៅហើយ នៅតែបានត្រឹមរយៈពេលខ្លី។
ទោះជាយើងបានជំនួយពីគេក៏ដោយ ប្រសិនបើសម័យនោះមេដឹកនាំខំប្រឹងពង្រឹងវិស័យសេដ្ឋកិច្ចទោះស្ថិនក្នុងស្ថានភាពធ្ងន់ធ្ងរយ៉ាងណាក៌ដោយ ឬត្រៀមទុកមុនថា ប្រសិនបើបរទេសផ្តាច់ជំនួយ "តើយើងនឹងបានអ្វីបន្តរទៀត?" ហើយខំបង្កើនសមត្ថភាពភាពយោធា និងសព្វាវុធដោយខ្លួនឯង។ ម្យ៉ាងទៀតក្នុងរបបសាធារណរដ្ឋខ្លួនឯងផ្ទាល់រួបរួមគ្នាសិនទប់ទល់រកុម្មុនីសសិន។ សួរថា តើរបបសាធារណរដ្ឋខ្មែរអាចដួលរលំយ៉ាងម៉េចនឹងកើត?
មួយវិញទៀតសម័យប៉ុល ពត ក៏ជាករណីពិសេសមួយទៀត។ ប្រសិនបើប៉ុល ពត បើកអោយប្រជាពលរដ្ឋមានសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន បើកអោយមានបោះពុម្ភនិងចាយប្រាក់ បង្កើតទីផ្សារទោះបីជាទីផ្សារផែនការក៏ដោយ និងបង្កើតប្រព័ន្ធយុត្តិមួយច្បាស់លាស់ដោយមិនមែនអោយចេះតែចោទដោយគ្មានសក្ខីកម្មជាក់លាក់ កាត់ទោសតាមតែអំពើរចិត្ត។ ហើយថែមទាំងបង្កើនសមត្ថភាពយោធា និងសព្វាវុធ។ នោះប្រាកដជារបបនេះនឹងមិនឆាប់រលាយឡើយ។
បរទេសចាញ់? ទេ! យើងទេជាអ្នកចាញ់យ៉ាងពិតប្រាកដ។
នេះជាមេរៀនដ៏ល្អសម្រាប់មេដឹកនាំសម័យក្រោយៗយកមករៀនសូត្រ។
《នៅក្នុងទំនាក់ទំនងអន្តរជាតិគ្មានទេមិត្ត គ្មានទេសត្រូវ គឺមានតែប្រយោជន៍មួយមុខគត់។ ទីណាមានប្រយោជន៍ ទីនោះមានការប្រជែង។》
《បើយើងមិនខ្លាំង គេនឹងជាន់》 ទាំងនេះជាធម្មជាតិ នៃនយោបាយ និងទំនាក់ទំនងអន្តរជាតិ។ មើលទៅវាពិតជាឃោរឃៅ តែយើងត្រូវតែទទួលយកការពិត។

សូមធ្វើការ Like ឬ Follow page ដើម្បីទទួលបានពត៌មានពីតឹកតាងប្រវត្តិសាស្ត្រ វត្ថុបុរាណ និងអ្វីជាច្រើនទៀតពីកម្ពុជាសម័យមុន.....

[English Below]ជួងសំរឹទ្ធប្រើក្នុងពិធីបុណ្យនានារកឃើញនៅខេត្តបាត់ដំបង។ ជួងនេះទំនងជាត្រូវបានគេប្រើប្រាស់ក្នុងសម័យហ៊្វូណន (ច...
04/08/2023

[English Below]
ជួងសំរឹទ្ធប្រើក្នុងពិធីបុណ្យនានារកឃើញនៅខេត្តបាត់ដំបង។ ជួងនេះទំនងជាត្រូវបានគេប្រើប្រាស់ក្នុងសម័យហ៊្វូណន (ចាប់ពីសតវត្សទី ២ មុនគ្រិស្តសករាជ រហូតដល់សតវត្សទី ២ នៃគ្រិស្តសករាជ)។ ជួងនេះត្រូវបានគេដាក់អោយដេញថ្លៃនៅក្រុមហ៊ុនដេញថ្លៃមួយក្នុងចំណោមក្រុមហ៊ុនដេញថ្លៃដ៏ល្បីៗនានានៅលើលោក។
សព្វថ្ងៃនេះគ្មានដំណឹងពីជួងនេះថានៅទីណានោះទេ។

A Cambodian Bronze Ceremonial Bell from Battambang province. Probably it had been used in Funan (2ND CENTURY B.C. TO 2ND CENTURY A.D.). It had been auctioned at one of the most famous Auction House in the world.
Today there is no information about this bell.

Share ដើម្បីអោយអ្នកផ្សេងបានដឹងផង😊
កុំភ្លេចជួយ Like ឬ Follow ពួកយើងដើម្បីទទួលបានពត៌មានថ្មីអំពីវត្ថុបរាណ ពត៌មានមួយចំនួនពីតំបន់ តឹកតាងប្រវត្តិសាស្ត្រ...នៅក្នុងប្រទេសកម្ពុជា។ ពួកយើងនឹងធ្វើការផ្សព្វផ្សាយរាល់ថ្ងៃ។ សូមអរគុណ!

[English below]ទើបតែទិញបានប្រៃសណីយ៍ប័ត្រ (Postcard) ឬកាតប្រៃសណីយ៍ រូបថតប្រាសាទតាសោម ផលិត ឆ្នាំ ១៩០៩។ នៅសល់តែមួយនេះទេ ទម្...
29/07/2023

[English below]
ទើបតែទិញបានប្រៃសណីយ៍ប័ត្រ (Postcard) ឬកាតប្រៃសណីយ៍ រូបថតប្រាសាទតាសោម ផលិត ឆ្នាំ ១៩០៩។ នៅសល់តែមួយនេះទេ ទម្រាំតែរកទិញបាន។
-ប្រាសាទតាសោម៖
កាលបរិច្ឆេទកសាង៖ ស.ត. ១២
វត្ថុធាតុ៖ ថ្មបាយក្រៀម និងថ្មភក់
អ្នកកសាង៖ ព្រះបាទជ័យវរ្ម័នទី៧
ស្ថាបត្យកម្ម៖ រចនាបថបាយ័ន
ទីតាំង៖ ខេត្តសៀមរាប

I have just bought a postcard of Ta Som temple that made in 1930. This postcard remains the only one nowadays.
-Ta Som temple:
Founded: 12th century
Materials: Laterite and Sandstone
King: Jayavarman VII
Architectural style: Bayon
Location: Siem Reap province

Share ដើម្បីអោយអ្នកផ្សេងបានដឹងផង😊
កុំភ្លេចជួយ Like ឬ Follow ពួកយើងដើម្បីទទួលបានពត៌មានថ្មីអំពីវត្ថុបរាណ ពត៌មានមួយចំនួនពីតំបន់ តឹកតាងប្រវត្តិសាស្ត្រ...នៅក្នុងប្រទេសកម្ពុជា។ ពួកយើងនឹងធ្វើការផ្សព្វផ្សាយរាល់ថ្ងៃ។ សូមអរគុណ!

រូបថតខ្លោងទ្វាររាជធានីអង្គរធំ ថតដោយលោក Gastaldy  នៅឆ្នាំ ១៩៣០Photo of Angkor Thom capital city gate of Khmer Empire by G...
28/07/2023

រូបថតខ្លោងទ្វាររាជធានីអង្គរធំ ថតដោយលោក Gastaldy នៅឆ្នាំ ១៩៣០
Photo of Angkor Thom capital city gate of Khmer Empire by Gastaldy in 1930.

Share ដើម្បីអោយអ្នកផ្សេងបានដឹងផង😊
កុំភ្លេចជួយ Like ឬ Follow ពួកយើងដើម្បីទទួលបានពត៌មានថ្មីអំពីវត្ថុបរាណ ពត៌មានមួយចំនួនពីតំបន់ តឹកតាងប្រវត្តិសាស្ត្រ...នៅក្នុងប្រទេសកម្ពុជា។ ពួកយើងនឹងធ្វើការផ្សព្វផ្សាយរាល់ថ្ងៃ។ សូមអរគុណ!

រូបអក្សរ "ណ" ធ្វើពីផ្តៅ ដោយលោកពេជ្រ សុភាព នៅឆ្នាំ ២០១០តាមអ្នកជំនាញបានវាយតម្លៃប្រមាណចន្លោះពី 70,000 ទៅ 90,000 ដុល្លាហុងកុ...
27/07/2023

រូបអក្សរ "ណ" ធ្វើពីផ្តៅ ដោយលោកពេជ្រ សុភាព នៅឆ្នាំ ២០១០
តាមអ្នកជំនាញបានវាយតម្លៃប្រមាណចន្លោះពី 70,000 ទៅ 90,000 ដុល្លាហុងកុង។
ត្រូវបានគេដេញថ្លៃបាននៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ក្នុងតម្លៃ 118,750 ដុល្លាហុងកុង ($15,218)។
ស្វែងយល់បន្ថែមពីម្ចាស់ស្នាដៃ៖ http://sopheap-pich.com/

Share ដើម្បីអោយអ្នកផ្សេងបានដឹងផង😊
កុំភ្លេចជួយ Like ឬ Follow ពួកយើងដើម្បីទទួលបានពត៌មានថ្មីអំពីវត្ថុបរាណ ពត៌មានមួយចំនួនពីតំបន់ តឹកតាងប្រវត្តិសាស្ត្រ...នៅក្នុងប្រទេសកម្ពុជា។ ពួកយើងនឹងធ្វើការផ្សព្វផ្សាយរាល់ថ្ងៃ។ សូមអរគុណ!

វាជាសោកនាដកម្មសំរាប់រដ្ឋមួយយ៉ាងពិតប្រាកដ បើការឈ្នះរបស់គណបក្សមួយបង្ហាញពីភាពដាច់ដោយឡែករវាងគណបក្ស និងប្រជាជននៅក្នុងរដ្ឋនោះ។...
22/07/2023

វាជាសោកនាដកម្មសំរាប់រដ្ឋមួយយ៉ាងពិតប្រាកដ បើការឈ្នះរបស់គណបក្សមួយបង្ហាញពីភាពដាច់ដោយឡែករវាងគណបក្ស និងប្រជាជននៅក្នុងរដ្ឋនោះ។
It is the real tragedy if the result of the election shows the separation between winning party and citizens.
#បើមិនជឿកុំជឿ

នាយករដ្ឋមន្ត្រីដំបូងគេបង្អស់របស់កម្ពុជាឈ្មោះ៖ ព្រះបាទសម្តេចព្រះ នរោត្តម ស៊ីហនុ (១៩២២-២០១២)ឡើងគ្រងរាជ៖ ១៩៤១-១៩៥៥, ១៩៩៣-២០...
22/07/2023

នាយករដ្ឋមន្ត្រីដំបូងគេបង្អស់របស់កម្ពុជា
ឈ្មោះ៖ ព្រះបាទសម្តេចព្រះ នរោត្តម ស៊ីហនុ (១៩២២-២០១២)
ឡើងគ្រងរាជ៖ ១៩៤១-១៩៥៥, ១៩៩៣-២០០៤
កាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាដំបូងគេបង្អស់៖ ១៨ មីនា ១៩៤៥ ដល់ ១៣ សីហា ១៩៤៥ (១៤៨ ថ្ងៃ)

The First Ever Prime Minister of Cambodia
Name: King Norodom Sihanouk (1922-2012)
Reign: 1941-1955, 1993-2004
Taken Date of the first ever Prime Minister of Cambodia: 18 March 1945 - 13 August 1945 (148 days)

Share ដើម្បីអោយអ្នកផ្សេងបានដឹងផង😊
កុំភ្លេចជួយ Like ឬ Follow ពួកយើងដើម្បីទទួលបានពត៌មានថ្មីអំពីវត្ថុបរាណ ពត៌មានមួយចំនួនពីតំបន់ តឹកតាងប្រវត្តិសាស្ត្រ...នៅក្នុងប្រទេសកម្ពុជា។ ពួកយើងនឹងធ្វើការផ្សព្វផ្សាយរាល់ថ្ងៃ។ សូមអរគុណ!

[English Below]គំនូរអំពីប្រាសាទបុរាណផ្សារភ្ជាប់នឹងសាសនាខ្មែរឈ្មោះគំនូរ៖ ទស្សនីយភាពប្រាសាទខ្មែរជាមួយនឹងព្រះសង្ឃវិចិត្រករ៖...
20/07/2023

[English Below]
គំនូរអំពីប្រាសាទបុរាណផ្សារភ្ជាប់នឹងសាសនាខ្មែរ
ឈ្មោះគំនូរ៖ ទស្សនីយភាពប្រាសាទខ្មែរជាមួយនឹងព្រះសង្ឃ
វិចិត្រករ៖ André Maire (1898-1984)
កាលបរិច្ឆេទគូរគំនូ៖ ១៩៣០

Painting about Khmer ancient temple with religion
Title: Khmer Temple Scene with Monks
Artist: André Maire (1898-1984)
Date: 1930

Share ដើម្បីអោយអ្នកផ្សេងបានដឹងផង😊
កុំភ្លេចជួយ Like ឬ Follow ពួកយើងដើម្បីទទួលបានពត៌មានថ្មីអំពីវត្ថុបរាណ ពត៌មានមួយចំនួនពីតំបន់ តឹកតាងប្រវត្តិសាស្ត្រ...ក្នុងប្រទេសកម្ពុជា។ ពួកយើងនឹងធ្វើការផ្សព្វផ្សាយរាល់ថ្ងៃ។ សូមអរគុណ!

ថ្ងៃលិចដ៏ស្រស់ស្អាតនៅបឹងតាមោកកាលបរិច្ឆេទថត៖ ១២ កុម្ភៈ ២០១៨ម៉ាស៊ីនថត៖ Samsung Galaxy J7 (2016) #បឹងតាមោក
19/07/2023

ថ្ងៃលិចដ៏ស្រស់ស្អាតនៅបឹងតាមោក
កាលបរិច្ឆេទថត៖ ១២ កុម្ភៈ ២០១៨
ម៉ាស៊ីនថត៖ Samsung Galaxy J7 (2016)
#បឹងតាមោក

[English Below]គីម ស៊ីថាណារី ជាអតីទាហានខ្មែរនៅក្នុងសម័យសាធារណៈរដ្ឋខ្មែរ។ ក្នុងរូបទីមួយគាត់កំពុងតែត្រូវបានអ្នកការសែតបរទេស...
16/07/2023

[English Below]
គីម ស៊ីថាណារី ជាអតីទាហានខ្មែរនៅក្នុងសម័យសាធារណៈរដ្ឋខ្មែរ។ ក្នុងរូបទីមួយគាត់កំពុងតែត្រូវបានអ្នកការសែតបរទេសសម្ភាសន៍នៅឆ្នាំ ១៩៧០។ សព្វថ្ងៃគាត់មានអាយុ ៧២ ឆ្នាំ ហើយកំពុងរស់នៅសហរដ្ឋអាមេរិក។

Kim Sithanary is a former Khmer soldier in Khmer Republic. In the first photo, she was being interviewed by Foreign Reporter in 1970. Today she is 72 and living in USA.

Share ដើម្បីអោយអ្នកផ្សេងបានដឹងផង😊
កុំភ្លេចជួយ Like ឬ Follow ពួកយើងដើម្បីទទួលបានពត៌មានថ្មីអំពីវត្ថុបរាណ និងពត៌មានមួយចំនួនពីតំបន់ប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា។ ពួកយើងនឹងធ្វើការផ្សព្វផ្សាយរាល់ថ្ងៃ។ សូមអរគុណ!

13/07/2023

ក្រុមនារីខ្មែរ ដែលរាំបទ «មោទនភាពជាខ្មែរ» ត្រូវបានគេជេរ និងរិះគន់យ៉ាងចាស់ដៃនៅលើបណ្តាញសង្គម Facebook

វីដេអូនក្រុមនារីខ្មែររាំបទ «មោទនភាពជាខ្មែរ» ដែលប្រលងក្នុងកម្មវិធី Fresno Hmong new year dance 2019-2020 ។ ក្រោយមកនៅឆ្នាំ ២០១៩ ដដែលនោះ មានគេយកទៅបង្ហោះក្នុងបណ្តាញសង្គម Facebook តែត្រូវបានមហាជនជាច្រើនរិះគន់ និងជេរយ៉ាងចាស់ដៃ។ ហើយបន្ទាប់អ្នក ដែលបង្ហោះវីដេអូនេះបានលុបចេញទៅវិញ។
នៅឆ្នាំ ២០២១ លីសា ដែលសមាជិកម្នាក់របស់ក្រុម BLACKPINK បានចេញបទ Lalisa ដែលមានបញ្ចូលនូវការស្លៀកសំលៀកបំពាក់ប្រពៃណី ដោយលាយឡំនិងភាពសិចស៊ីបន្តិចបន្តួច ហើយបញ្ចូលជាមួយប្រាសាទបុរាណមួយ នៅខេត្តបុរីរាំ ផងដែរ។ បទនេះមានមហាជនសរសើរច្រើនលើសលប់ ហើយមកទល់នឹងពេលនេះ គឺមានអ្នកចូលទស្សនារហូតទៅដល់ជាង ៦៣៥ លានដងឯណោះ។
បញ្ជាក់៖ ការលើកឡើងខាងលើមិនមែនបង្កើតអោយមានការរើសអើងពូជសាសន៍ ឬវាយប្រហាទៅលើក្រុមណាមួយនោះទេ។ តែគ្រាន់តែដាស់ស្មារីកូនខ្មែរថា «កុំចេះតែការពារដោយឥតពិចារណា ព្រោះដូនតាបន្សល់ទុកស្មាដៃមក គឺដើម្បីជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។ អីចឹងហើយយើងត្រូវចេះរក្សាការពារ កែច្ឋៃ និងបង្កើតថ្មីដើម្បីជាប្រយោជន៍បច្ចុប្បន្ន និងអនាគតតរៀងទៅ»។ ចេះមើលពិភពលោកផងថា គេដើរដល់ណាហើយ។
-------------------------------------------
Group of Khmer Dancers dance "Proud to be Khmer (មោទនភាពជាខ្មែរ) "
Singers: Rock Stars (Rock Production)
Competition: Fresno Hmong new year dance 2019-2020

លោកប៊ុណ្ណ ចន្ទ​ម៉ុល ជាបុគ្គល ដែលមានឥទ្ធិពលបីសម័យកាល (អាណាព្យាបាលបារាំង, សង្គមរាស្ត្រនិយម, សាធារណរដ្ឋខ្មែរ)។ ជាបុគ្គល ដែល...
12/07/2023

លោកប៊ុណ្ណ ចន្ទ​ម៉ុល ជាបុគ្គល ដែលមានឥទ្ធិពលបីសម័យកាល (អាណាព្យាបាលបារាំង, សង្គមរាស្ត្រនិយម, សាធារណរដ្ឋខ្មែរ)។ ជាបុគ្គល ដែលពូកែ និងល្បីស្ទើគ្រប់វិស័យ។ លោកជាកីឡាករប្រដាល់ដ៏ល្បីមួយរូប និងជាបុគ្គល ដែលមានឥទ្ធិពលក្នុងវិស័យមួយចំនួនដូចជាសាសនា សារពត៌មាន នយោបាយ ហើយជាអ្នកពូកែខាងអក្សរសាស្ត្រខ្មែរ និងបាលីទៀតផង។ មិនត្រឹមតែប៉ុណ្ណោះលោកក៏ជាអ្នកនិពន្ធដ៏ល្បីមួយរូបផងដែរ ដែលលោកបាននិពន្ធសៀវភៅពីរក្បាល គឺ "គុកនយោបាយ" និង "ចរិតខ្មែរ"។
លោកកើតនៅឆ្នាំ ១៩១៦ និងលាចាកលោកនៅឆ្នាំ ១៩៧៥ (ក្រោយពេលខ្មែរក្រហមចូលកាន់អំណាច)។ លោកប្រហែលជាត្រូវពួកខ្មែរក្រហមសម្លាប់។
គួរបញ្ជាក់ផងដែរថា លោកប៊ុណ្ណ ចន្ទ​ម៉ុល ជាសហស្ថាបនិកខ្មែរឥស្សរៈ ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីទាមទារឯករាជ្យពីបារាំង។
-ជាសកម្មជនទាមទារសេរីភាព អ្នកនយោបាយ អ្នកសារពត៌មាន អ្នកអក្សសាស្ត្រខ្មែរនិងបាលី កីឡាករប្រដាល់ អ្នកនិពន្ធ... និងជាអ្នកស្នេហាជាតិ។

Share ដើម្បីអោយអ្នកផ្សេងបានដឹងផង😊
កុំភ្លេចជួយ Like ឬ Follow ពួកយើងដើម្បីទទួលបានពត៌មានថ្មីអំពីវត្ថុបរាណ និងពត៌មានមួយចំនួនពីតំបន់ប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា។ ពួកយើងនឹងធ្វើការផ្សព្វផ្សាយរាល់ថ្ងៃ។ សូមអរគុណ!

បុរាណលោកបានចារទុកថា៖ បើមានម្រឹគ (ជាពិសេសសត្វឈ្លូស តែលើកលែងសត្វដំរី) ចេញពីព្រៃព្រឹក្សារត់ចូលស្រុកដោយហេតុណាមួយក៏ដោយ លោកប្រ...
11/07/2023

បុរាណលោកបានចារទុកថា៖ បើមានម្រឹគ (ជាពិសេសសត្វឈ្លូស តែលើកលែងសត្វដំរី) ចេញពីព្រៃព្រឹក្សារត់ចូលស្រុកដោយហេតុណាមួយក៏ដោយ លោកប្រាប់ថា ស្រុកទេសនឹងកើតភ័យធំ។
នៅចុងសម័យសង្គមរាស្ត្រនិយមក៏បានមានហេតុនេះកើតឡើងនៅភូមិខ្ញុំបាទដែរ គឺមានសត្វជ្រូកព្រៃរត់ចូលស្រុក។ មិនដល់មួយឆ្នាំផង សង្គមរាស្ត្រនិយមត្រូវបានបញ្ចប់ ហើយបានបន្តមានបញ្ហារហូតរៀងមក។
*កុំជឿលើរឿងអបិយជំនឿ*
រូបភាពពី: https://www.antiquesboutique.com/

08/07/2023
07/07/2023

The Disputes of Preah Vihear Temple

07/07/2023

Please Like and SubscribeTemple of Preah Vihear had been built in 9th century and completed in 12th century.On June 15, 1962, the final decision of ICJ had r...

On June 15, 1962, the final decision of ICJ has declared and ordered "the Temple of Preah Vihear is situated in territor...
07/07/2023

On June 15, 1962, the final decision of ICJ has declared and ordered "the Temple of Preah Vihear is situated in territory under the sovereignty of Cambodia that Thailand is under an obligation to withdraw any military or police forces, or other guards or keepers, stationed by her at the Temple, or in its vicinity on Cambodian territory. Thailand is also under an obligation to restore to Cambodia any objects of the kind specified in Cambodia's fifth Submission which may, since the date of the occupation of the Temple by Thailand in 1954, have been removed from the Temple or the Temple area by the Thai authorities."

On July 7, 2008, Preah Vihear Temple has been inscribed in the World Heritage List by UNESCO.
Happy 15th anniversary of the inscription!
Don't forget to Follow us to get more news

តុលាការយុត្តិធម៌អន្តរជាតិ (តយអ) គឺជាស្ថាប័នតុលាការចម្បងរបស់អង្គការសហប្រជាជាតិ (អសប)។ ត្រូវបានបង្កើតឡើងដោយធម្មនុញ្ញអង្គកា...
06/07/2023

តុលាការយុត្តិធម៌អន្តរជាតិ (តយអ) គឺជាស្ថាប័នតុលាការចម្បងរបស់អង្គការសហប្រជាជាតិ (អសប)។ ត្រូវបានបង្កើតឡើងដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ១៩៤៥ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងគោលបំណងដ៏មានសារៈសំខាន់មួយរបស់អង្គការសហប្រជាជាតិដែលកំពុងតែធ្វើ៖ «ធ្វើអោយមានសន្តិភាពរវាងរដ្ឋដែលជាសមាជិក ហើយធ្វើការដោយអនុលោមតាមគោលការណ៍យុត្តិធម៌ និង ច្បាប់អន្តរជាតិ សម្រុះសម្រួល ឬ ដោះស្រាយជម្លេះអន្តរជាតិ ឬ ស្ថានភាពណាមួយ ដែលអាចបណ្តាលអោយបំផ្លាញដល់សន្តិភាព»។
តុលាការនេះប្រតិបត្តិការណ៍ស្ថិតក្រោមលក្ខន្តិកៈ ដែលបង្កើតឡើងដោយយោងទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយថែមទាំងមានឯករាជ្យភាពផ្ទាល់ខ្លួនផងដែរ។ ស្ថាប័ននេះចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ ១៩៤៦ ដែលជំនួសអោយតុលាការអចិន្ត្រៃយ៍យុត្តិធម៌អន្តរជាតិ ដែលបានបង្កើតឡើងនៅឆ្នាំ ១៩២០ ដោយស្តិតក្រោមការជួយជ្រោមជ្រែងពីសង្គមប្រជាជាតិ។
រីឯទីស្នាក់ការរបស់តុលាការយុត្តិធម៌អន្តរជាតិវិញ គឺស្ថិតក្នុងវិមានសន្តិភាព នៅទីក្រុងឡាអេ (ប្រទេសហូឡង់)។ ក្នុងចំណោមស្ថាប័នសំខាន់ៗទាំងប្រាំមួយរបស់អង្គការសហប្រជាជាតិ មានតែតុលាការយុត្តិធម៌អន្តរជាតិនេះមួយគត់ ដែលមានទីស្នាក់ការមិននៅទីក្រុងញូវយ៉ក។ ស្ថាប័នសំខាន់ៗទាំងប្រាំផ្សេងទៀតមានដូចជា មហាសន្និបាត ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ក្រុមប្រឹក្សាអាណាព្យាបាល និង លេខធិការដ្ឋាន។
តុលាការនេះដើរតួនាទីពីរ៖
១. ធ្វើការដោះស្រាយវិវាដរវាងរដ្ឋ និងរដ្ឋដោយអនុលោមតាមច្បាប់អន្តរជាតិ
២. ផ្តល់មតិពិគ្រោះយោបល់ទៅលើបញ្ហាផ្លូវច្បាប់ដល់ស្ថាប័នសំខាន់ៗ និងភ្នាក់ងារពិសេសរបស់ អសប អោយធ្វើការអោយបានត្រឹមត្រូវតាមសមត្ថកិច្ចរបស់ខ្លួន។
តុលាការនេះមានចៅក្រមចំនួន ១៥ រូប ហើយមានការជួយសម្របសម្រួលដោយលេខាធិការដ្ឋាន ដែលជាស្ថាប័នរដ្ឋបាលរបស់តុលាការនេះ។ ភាសាផ្លូវការរបស់តុលាការនេះ គឺភាសាអង់គ្លេស និងភាសាបារាំង។
តុលាការនេះមិនមែនជាតុលាការព្រហ្មទណ្ឌទេ។ មានន័យថា តុលាការនេះគ្មានអំណាចដាក់ទណ្ឌកម្ម និងគ្មានសិទ្ធិធ្វើការចោទប្រកាន់ទៅលើរដ្ឋណាមួយពីបទឧក្រិដ្ឋកម្មអន្តរជាតិណាមួយជាដាច់ខាត។ តែមានសិទ្ធិសម្រេចអោយរដ្ឋភាគីនៃជម្លោះចេញសំណងដល់រដ្ឋភាគីម្ខាងទៀត ដែលទទួលរងផលប៉ពាល់នៃអំពើររបស់ខ្លួន ទប់ស្កាត់ ឬបំបាត់ការឈ្លានពាន ទប់ស្កាត់ផលប៉ះពាល់នានារបស់រដ្ឋមួយឬច្រើនទៅលើរដ្ឋផ្សេងទៀត...។ តុលាការនេះមានសិទ្ធិដោះស្រាយករណីណាមួយបាន លុះត្រាតែមានបណ្តឹងពីរដ្ឋភាគី ឬរដ្ឋដំណាង ហើយមិនទទួលបណ្តឹងដោយផ្ទាល់ពីបុគ្គលឯកជន ស្ថាប័នពាណិជកម្មជាតិ ឬអន្តរជាតិ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តររដ្ឋាភិបាលជាដើម។ល។ និយាយជារួមរូបវន្តបុគ្គល ឬនីតិបុគ្គលឯកជន មិនអាចធ្វើជាដើមបណ្តឹងប្តឹងទៅតុលាការនេះបានជាដាច់ខាត។
ឧទាហរណ៍៖ សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចសេចក្តីនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២ ថា តំបន់ប្រាសាទព្រះវិហារ ដែលជាទឹកដីប្រារព្ធពិធីសាសនា និងជាទីសក្ការៈរបស់ខ្មែរ ដែលប្រទេសថៃ បានគ្រប់គ្រងតាំងពីឆ្នាំ ១៩៥៤ មក គឺពិតជាដែនដីរបស់ខ្មែរ ពិតប្រាកដមែន ហើយជាបន្តរបន្ទាប់ថៃត្រូវតែដកកងកំលាំងនគរបាល និងយោធារបស់ខ្លួនចេញ និងប្រគល់មកវិញនូវវត្ថុនានា ដែលខ្លួនបានយកចេញពីប្រាសាទមកដាក់នៅកន្លែងដើមវិញ។ ប្រទេសថៃ បានអនុវត្តតាមសាលក្រមរបស់តុលាការ។

*គួរបញ្ជាក់ផងដែរថា៖ ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនា​កិច្ចប្រជុំ​លើកទី​ ៣២​ ដោយគណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​។

មានប្រភពមួយចំនួនបានបញ្ជាក់ថាប្រាសាទបាកាន (ប្រាសាទព្រះខ័នកំពង់ស្វាយ) តែមិនបានបញ្ជាក់ថានៅផ្នែកខាងណានៃប្រាសាទនោះទេ។ តាមប្រភ...
04/07/2023

មានប្រភពមួយចំនួនបានបញ្ជាក់ថាប្រាសាទបាកាន (ប្រាសាទព្រះខ័នកំពង់ស្វាយ) តែមិនបានបញ្ជាក់ថានៅផ្នែកខាងណានៃប្រាសាទនោះទេ។ តាមប្រភពអ្នក ដែលអះអាងថានៅជិតប្រាសាទនេះបានអោយដឹងថា៖ 《ការវាយយកផ្នែកទាំងនេះ នៃប្រាសាទ គឺជាសកម្មភាពចាស់ទេ។ តែដោយសារតែសារជាតិថ្ម គឺធននឹងអាកាសធាតុ ទើបឃើញដូចនៅថ្មីៗ។》
កន្លងមកមានពត៌មានជាច្រើនទាក់ទងនឹងការកាប់គាស់ប្រាសាទបុរាណនានាដើម្បីយកវត្ថុបុរាណ ក៏ដូចជារកវត្ថុមួយចំនួនទៀតផងដែរ ជាពិសេសនៅតំបន់ប្រាសាទបាកាន និងប្រាសាទ​សំបូរ​ព្រៃ​គុកតែម្តង។ មានប្រាសាទខ្លះត្រូវខ្ទេចខ្ទីទាំងស្រុងក៏មាន។ ខ្ញុំក៏ធ្លាប់បានជួបអ្នក ដែលគាស់ប្រាសាទផ្ទាល់ផងដែរ តែឥឡូវគាត់កែខ្លួនអស់ហើយ។

☆គួរបញ្ជាក់ផងដែរថា៖ កាលពីឆ្នាំ ២០២០ មានតំបន់ប្រាសាទបុរាណ និងតំបន់ប្រវត្តិសាស្រ្តរបស់កម្ពុជាទាំងអស់ចំនួន ៨ ត្រូវបានរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដាក់ស្នើទៅអង្គការយូណេស្កូ ដើម្បីសុំចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ក្នុងនោះក៏មានប្រាសាទព្រះខ័នកំពង់ស្វាយនេះផងដែរ។

Share ដើម្បីអោយអ្នកផ្សេងបានដឹងផង😊
កុំភ្លេចជួយ Like ឬ Follow ពួកយើងដើម្បីទទួលបានពត៌មានថ្មីអំពីវត្ថុបរាណ និងពត៌មានមួយចំនួនពីតំបន់ប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា។ ពួកយើងនឹងធ្វើការផ្សព្វផ្សាយរាល់ថ្ងៃ។ សូមអរគុណ!

រូបថតចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តដ៏ស្រស់ស្អាត-ចំណងជើងរូបថត៖ អង្គរ ១០៧-ជាងថត៖ លោកខេនរ៉ូ អ៊ីស៊ុ-កាលបរិច្ឆេទថត៖ ១៩៩៤-កា...
04/07/2023

រូបថតចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តដ៏ស្រស់ស្អាត
-ចំណងជើងរូបថត៖ អង្គរ ១០៧
-ជាងថត៖ លោកខេនរ៉ូ អ៊ីស៊ុ
-កាលបរិច្ឆេទថត៖ ១៩៩៤
-កាលបរិច្ឆេទផ្តិតរូបថត៖ ២០០៣
-ប្រភេទរូបថត៖ Platinotype
*លក្ខណៈពិសេសនៃរូប៖
-រូបថតមានលក្ខណៈច្បាស់ និងលម្អិតនៃទីកន្លែង ដែលបានថត
-ចាប់យកចម្លាក់ចាប់ពីដើមរហូតចុងនៃរូបថតបានល្អ និងងាយយល់បាន ដែលកម្រនឹងមានអ្នកធ្វើបាន
-ចាប់យកបញ្ឆិតនៃសសរត្រង់ និងតំរៀបបានល្អឥតខ្ចោះចាប់ពីដើមដល់ចុងនៃរូបថត
-នៅផ្នែកខាងក្រោម និងខាងលើមានលក្ខណៈច្បាស់ ត្រង់ល្អ និងត្រួតស៊ីគ្នា
-ភាពស៊ីគ្នារវាងក្លោងទ្វាទៅនឹងសសរ ផ្នែកខាងក្រោម ផ្នែកខាងលើ និងចម្លាក់នៅលើជញ្ចាំង ធ្វើអោយរូបថតមានលក្ខណៈល្អឥខ្ចោះ។
**ការវាយតម្លៃ៖ ខ្ញុំវាយតម្លៃថា រូបថតនេះអាចមានតម្លៃចន្លោះពី ៣,៥០០ ទៅ ៥,០០០ ដុល្លា
***សូមបញ្ជាក់ផងដែរថា៖ លោកខេនរ៉ូ អ៊ីស៊ុ មិនត្រឹមតែជាជាងថតរូបតែប៉ុណ្ណោះទេ តែក៏ជាជនដែលចូលចិត្តធ្វើរឿងសប្បុរសនានាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏ជាស្ថាបនិកនៃមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរៀបផងដែរ។
អរគុណលោកខេនរ៉ូ អ៊ីស៊ុ ដែលបាន និងកំពុងជួយកុមារកម្ពុជា🙏

សូមជួយ Like និង Share ដើម្បីអោយអ្នកផ្សេងបានដឹងផង😊
កុំភ្លេចជួយ Like ឬ Follow page របស់ពួកយើងដើម្បីទទួលបានពត៌មានថ្មីអំពីវត្ថុបរាណ និងពត៌មានមួយចំនួនពីតំបន់ប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា។ ពួកយើងនឹងធ្វើការផ្សព្វផ្សាយរាល់ថ្ងៃ។ សូមអរគុណ!

Kenro Izu's Angkor: https://kenroizu.com/portfolio/angkor/

02/07/2023

[Engish Below]
ចម្រៀងដ៏ពិរោះ ដែលកំពុងតែច្រៀងដោយ ក្រុមសីល្បករធម្មជាតិ ដែលនៅប្រាសាទក្រពុំឈូក
ប្រាសាទក្រពុំឈូក គឺនៅតាមបណ្តោយផ្លូវជាតិលេខ ៦២ ដែលនៅរវាងគីឡូម៉ែតលេខ ៩២-៩៣ បើធ្វើដំណើរពីខេត្តកំពង់ធំ (ចំងាយ៩៥ គីឡូម៉ែត ពីសារមន្ទីរខេត្តកំពង់ធំ) ឬចំងាយ ២៦៩ គីឡូម៉ែតពីរាជធានីភ្នំពេញ ឬចំងាយ ៣៩ ពីសាលាខេត្តព្រះវិហារ។ ចំណុចបន្ថែមលើសពីនេះទៅទៀតអស់លោកអ្នកអាចចំណាយពេលចាប់ពី ១៨ ទៅ ២០ នាទី ឬធ្វើដំណើរ ៩.៨ គីឡូម៉ែត នឹងទៅដល់ភ្នំត្បែងមានជ័យ។ ទៅតំបន់ប្រាសាទនេះមានផ្សារមួយ និងមានមនុស្សជាច្រើន ដែលកំពុងរស់នៅ។ ប្រាសាទនេះសាកសមបំផុតសម្រាប់អស់លោកអ្នកចង់សម្រាកយកកំលាំងពេលធ្វើដំណើរតាមផ្លូវនេះហត់ម្តងៗ ព្រោះប្រាសាទនេះតែងតែងត្រជាក់ និងស្រស់ស្រាយ ហើយមានតន្ត្រីធម្មជាតិលេងអោយស្តាប់មិនដែលដាច់មួយវិនាទីណាឡើយ😁 វាក៏ជាកន្លែងដែលសាកសមបំផុតសម្រាប់អ្នកដែលចង់បោះតង់ផងដែរ។

ធ្វើពី៖ ថ្មបាយក្រៀម និងថ្មភក់
កាលបរិច្ឆេទ៖ ស.ត ទី ១០
សម័យកាល៖ ចក្រភពខ្មែរ (សម័យអង្គរ)
ឧទ្ទិសដល់៖ ព្រហ្មញ្ញសាសានា
ទីតាំង៖ ភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ

The most beautiful song that are singing by Natural Artists😁
At Krapom Chhouk Temple
Krapom Chhouk Temple is alongside National Road No. 62 that is between Kilometer Pole No. 92-93 from Kampong Thom province (95 Km from Kampong Thom Museum) or 268 Km from Phnom Penh or 39 Km from Preah Vihear Provincial Hall. Moreover, You can spend 18 to 20 minues or 9.8 Km to reach Phnom (Mountain) Tbeng Meanchey. There are so many people are living there. It has a market near there too. This temple is cool and fresh for people to relax, and there are many natural artists to sing for you everytime😁 It is very suitable for camping too.

Materials: Laterite and Sanstone
Date: 10th Century
Period: Khmer Empire (Angkor)
Worship: Brahmanism
Location: Svay Pat village, Romdos commune, Rovieng district, Preah Vihear province.

សូមជួយ Like និង Share ដើម្បីអោយអ្នកផ្សេងបានដឹងផង😊
កុំភ្លេចជួយ Like ឬ Follow page របស់ពួកយើងដើម្បីទទួលបានពត៌មានថ្មីអំពីវត្ថុបរាណ និងពត៌មានមួយចំនួនពីតំបន់ប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា។ ពួកយើងនឹងធ្វើការផ្សព្វផ្សាយរាល់ថ្ងៃ។ សូមអរគុណ!
Please Like and Share to other people
Don't forget to Like or Follow our page to get new information about Antiques and Historical sites in Cambodia. Thank You!

01/07/2023

《ទស្សនីយភាពទាំងស្រុងរបស់ប្រាសាទអង្គរវត្ត (Detail of a view of Angkor Wat)》ដែលគូរដោយជាងគំនូរ និងជាអ្នករុករកជនជាតិបារាំងដ៏ល្បីមួយរូប គឺលោកល្វីស ដឺឡាពត (Louis Delaporte) នៅឆ្នាំ 1868 ។
*ប្រាសាទអង្គរវត្តឈ្មោះដើមហៅថា 《បរមវិស្ណុលោក (Parama Vishnuloka)》
សូមជួយ Like និង Share ដើម្បីអោយអ្នកផ្សេងបានដឹងផង😊
កុំភ្លេចជួយ Like ឬ Follow page របស់ពួកយើងដើម្បីទទួលបានពត៌មានថ្មីអំពីវត្ថុបរាណ និងពត៌មានមួយចំនួនពីតំបន់ប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា។ ពួកយើងនឹងធ្វើការផ្សព្វផ្សាយរាល់ថ្ងៃ។ សូមអរគុណ!

"Detail of a view of Angkor Wat".
Artist: Louis Delaporte
Date: 1868
*Note: The original name of Angkor Wat is "Parama Vishnuloka (Meaning: The sacred dwelling of Vishnu)".
Please Like and Share to other people
Don't forget to Like or Follow our page to get new information about Antiques and Historical sites in Cambodia. Thank You!
បទចម្រៀង៖ ខ្សែដៀវ - សូរិយាល្ងាចថ្ងៃ: https://youtu.be/e58qeX_hOwI

[English Below]ក្រដាសប្រាក់ ៥,០០០ រៀល (ប្រាំពាន់រៀល)-ផ្នែកខាងមុខ៖ រូបថតព្រះ​ភិរម្យ​ភាសាអ៊ូ ក្រម ង៉ុយ (អ៊ុក អ៊ូ)-ផ្នែកខាង...
30/06/2023

[English Below]
ក្រដាសប្រាក់ ៥,០០០ រៀល (ប្រាំពាន់រៀល)
-ផ្នែកខាងមុខ៖ រូបថតព្រះ​ភិរម្យ​ភាសាអ៊ូ ក្រម ង៉ុយ (អ៊ុក អ៊ូ)
-ផ្នែកខាងខ្នង៖ រូបអគារធនាគារជាតិចាស់នៅរាជធានីភ្នំពេញ ដែលសរសេរអក្សរបញ្ជាក់ជាភាសាខ្មែរ និងភាសាបារាំង។
-រូបរាង៖ ចតុកោណកែង
-ទំហំ៖ 181 × 81 mm
-សម័យកាល៖ សាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥)
សូមជួយ Like និង Share ដើម្បីអោយអ្នកផ្សេងបានដឹងផង😊
កុំភ្លេចជួយ Like page របស់ពួកយើងដើម្បីទទួលបានពត៌មានថ្មីអំពីវត្ថុបរាណ និងពត៌មានមួយចំនួនពីតំបន់ប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា។ ពួកយើងនឹងធ្វើការផ្សព្វផ្សាយរាល់ថ្ងៃ។ សូមអរគុណ!

Cambodian Banknote 5000 Riels
-Obverse: Renowned Poet Krom Ngoy (Ouk Ou)
-Reverse: Old National Bank of Cambodia building in Phnom Penh, text in Khmer and French
-Shape: Rectangular
-Size: 181 × 81 mm
-Period: Khmer Republic (1970-1975)
Please Like and Share
Don't forget to Like our page to get new information about Antiques and Historical sites in Cambodia. Thank You!

កាលពីថ្ងៃទី ១៤ មិថុនា ២០២៣ ខ្ញុំបានជួនដំណឹងអំពីការដេញថ្លៃវត្ថុបុរាណខ្មែររបស់យើងនៅសម័យចក្រភពខ្មែរ ឬសម័យអង្គរ ដែលបាននឹងត្រ...
30/06/2023

កាលពីថ្ងៃទី ១៤ មិថុនា ២០២៣ ខ្ញុំបានជួនដំណឹងអំពីការដេញថ្លៃវត្ថុបុរាណខ្មែររបស់យើងនៅសម័យចក្រភពខ្មែរ ឬសម័យអង្គរ ដែលបាននឹងត្រូវដេញថ្លៃនៅថ្ងៃទី ១៥ មិថុនា ២០២៣ ។ ខ្ញុំក៏បានចែកចាយទៅដល់ Page ល្បីៗមួយចំនួន រួមមាន Page របស់ក្រសួងពាក់ព័ន្ធ និងថ្នាក់ដឹកនាំផងដែរ។
ឥឡូវនេះខ្ញុំសូមជួនជាដំណឹងថា៖ មានវត្ថុបុរាណរបស់យើងចំនួនបីក្នុងចំណោមបួនត្រូវបានគេដេញថ្លៃយក។ វត្ថុទាំងនោះ គឺមានដូចតទៅ៖
១. ព្រះសិររបស់ព្រះសិវៈ ឬព្រះឥសូរសាងពីថ្មភក់ (ស.ត ១២)៖ តម្លៃប៉ាន់ប្រមាណពីអ្នកជំនាញចាប់ពី ១០,០០០ ទៅ ១៥,០០០ អឺរ៉ូ។ ត្រូវបានគេដេញថ្លៃបានក្នុងតម្លៃ ១៥,២៤០ អឺរ៉ូ។
២. ព្រះវិស្ណុសាងពីថ្មភក់ (ស.ត ១១)៖ តម្លៃប៉ាន់ប្រមាណពីអ្នកជំនាញចាប់ពី ២៦,០០០ ទៅ ៣៥,០០០ អឺរ៉ូ។ ត្រូវបានគេដេញថ្លៃបានក្នុងតម្លៃ ២៧,៩៤០ អឺរ៉ូ។
៣. ព្រះម៉ែទេវីសាងពីសំរឹទ្ធ (ស.ត ១២)៖ តម្លៃប៉ាន់ប្រមាណពីអ្នកជំនាញចាប់ពី ៣,០០០ ទៅ ៥,០០០ អឺរ៉ូ។ ត្រូវបានគេដេញថ្លៃបានក្នុងតម្លៃ ៤,០៦៤ អឺរ៉ូ។

បើបងប្អូនចង់មើលរូបថតលម្អិតអាចចុចនៅតណភ្ជាប់នេះបាន៖ https://www.facebook.com/100092669154332/posts/137558636009774/?app=fbl

សូមកោតសរសើរ និងគោរពទឹកចិត្តបងប្អូន ដែលបានជួយ Like និង Share ពត៌មាននោះ។ តែធ្វើម៉េចយើងគ្មានលទ្ធភាព និងធនធានអាចយកកេរ្តិ៍ដំណែលដូនតារបស់យើងមកវិញបាន។

[English Below]ចម្លាក់ដ៏ស្រស់ស្អាតនៅលើផ្តែរប្រាសាទស្រឡៅសម័យកាល៖ សម័យអង្គរ (ចក្រភពខ្មែរ)កាលបរិច្ឆេទ៖ ស.ត ទី ១០វត្ថុធាតុដើ...
28/06/2023

[English Below]
ចម្លាក់ដ៏ស្រស់ស្អាតនៅលើផ្តែរប្រាសាទស្រឡៅ
សម័យកាល៖ សម័យអង្គរ (ចក្រភពខ្មែរ)
កាលបរិច្ឆេទ៖ ស.ត ទី ១០
វត្ថុធាតុដើម៖ ថ្មភក់ពណ៌ផ្កាឈូក
ព្រះមហាក្សត្រ៖ ព្រះបាទហស៌វរ្ម័នទី៣
ស្ថាបត្យកម្ម៖ រចនាបបន្ទាយស្រី
ទីតាំងប្រាសាទ៖ ខេត្តសៀមរាប
ទៅតាំងដាក់តាំងវត្ថុ៖ សព្វថ្ងៃកំពុងដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា
សូមជួយ Like និង Share ដើម្បីអោយអ្នកផ្សេងបានដឹងផង😊
កុំភ្លេចជួយ Like page របស់ពួកយើងដើម្បីទទួលបានពត៌មានថ្មីអំពីវត្ថុបរាណ និងពត៌មានមួយចំនួនពីតំបន់ប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា។ ពួកយើងនឹងធ្វើការផ្សព្វផ្សាយរាល់ថ្ងៃ។ សូមអរគុណ!

The most beautiful carving on Lintel of Sralao Temple:
Period: Angkor (Khmer Empire)
Date: 10th Century
Material: Pink Sandstone
King: Harshavarman III
Architectural style: Banteay Srei Style
Provenance: Sralao Temple, Siem Reap Province
Location: National Museum Of Cambodia, Phnom Penh
Please Like and Share
Don't forget to Like our page to get new information about Antiques and Historical sites in Cambodia. Thank You!

[English Below]រូបថតប្រាសាទព្រះខ័ន ក្នុងឆ្នាំ ១៩០៩ប្រាសាទព្រះខ័ន៖សម័យកាល៖ សម័យអង្គរ (ចក្រភពខ្មែរ)កាលបរិច្ឆេទ៖ ស.ត ទី ១២វ...
24/06/2023

[English Below]
រូបថតប្រាសាទព្រះខ័ន ក្នុងឆ្នាំ ១៩០៩
ប្រាសាទព្រះខ័ន៖
សម័យកាល៖ សម័យអង្គរ (ចក្រភពខ្មែរ)
កាលបរិច្ឆេទ៖ ស.ត ទី ១២
វត្ថុធាតុដើម៖ ថ្មភក់
ព្រះមហាក្សត្រ៖ ព្រះបាទជ័យវរ្ម័នទី៧
ស្ថាបត្យកម្ម៖ រចនាបថបាយ័ន
ទីតាំង៖ ក្រុងអង្គរ ខេត្តសៀមរាប

សូមជួយ Like និង Share ដើម្បីអោយអ្នកផ្សេងបានដឹងផង😊
កុំភ្លេចជួយ Like page របស់ពួកយើងដើម្បីទទួលបានពត៌មានថ្មីអំពីវត្ថុបរាណ និងពត៌មានមួយចំនួនពីតំបន់ប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា។ ពួកយើងនឹងធ្វើការផ្សព្វផ្សាយរាល់ថ្ងៃ។ សូមអរគុណ!

Photo of Preah Khan Temple in 1909
Preah Khan Temple:
Period: Angkor (Khmer Empire)
Date: 12th Century
Material: Sandstone
King: Jayavarman VII
Architectural style: Bayon Style
Location: Krong (town) Siem Reap, Siem Reap Province.

Please Like and Share
Don't forget to Like our page to get new information about Antiques and Historical sites in Cambodia. Thank You!

Zoom in of Angkor WatTaken date: 27.11.2017
24/06/2023

Zoom in of Angkor Wat
Taken date: 27.11.2017

[English Below]គំនូរដ៏ស្រស់ស្អាតរបស់វិចិត្រករជក់ទិព្វចំណងជើង៖ កសិករកម្ពុជាកំពុងធ្វើស្រែប្រភេទ៖ គំនូរប្រេងទំហំ៖ 106 ស.ម x...
20/06/2023

[English Below]
គំនូរដ៏ស្រស់ស្អាតរបស់វិចិត្រករជក់ទិព្វ
ចំណងជើង៖ កសិករកម្ពុជាកំពុងធ្វើស្រែ
ប្រភេទ៖ គំនូរប្រេង
ទំហំ៖ 106 ស.ម x 106 ស.ម
វិចិត្រករ៖ ញឹក ឌឹម (១៩៣៤-១៩៧៨)
សូមជួយ Like និង Share ដើម្បីអោយអ្នកផ្សេងបានដឹងផង😊
កុំភ្លេចជួយ Like page របស់ពួកយើងដើម្បីទទួលបានពត៌មានថ្មីអំពីវត្ថុបរាណ និងពត៌មានមួយចំនួនពីតំបន់ប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា។ ពួកយើងនឹងធ្វើការផ្សព្វផ្សាយរាល់ថ្ងៃ។ សូមអរគុណ!

Absolutely Beautiful Painting by Magic Brush Painter
Title: Cambodian Farmers at work
Material: Oil on canvas
Size: 106 cm x 106 cm
Artist: Nhek Dim (1934-1978)
Please Like and Share
Don't forget to Like our page to get new information about Antiques and Historical sites in Cambodia. Thank you!

Note: Nhek Dim died in Pol Pot regime in 1978.

ពេលនេះមានវត្ថុបុរាណខ្មែរយើងទាំងបួន ដែលធ្វើឡើងនៅសម័យអង្គរកំពុងតែត្រូវបានដាក់អោយដេញថ្លៃលើទីផ្សារអន្តរជាតិ (ក្រុមហ៊ុន Sothe...
14/06/2023

ពេលនេះមានវត្ថុបុរាណខ្មែរយើងទាំងបួន ដែលធ្វើឡើងនៅសម័យអង្គរកំពុងតែត្រូវបានដាក់អោយដេញថ្លៃលើទីផ្សារអន្តរជាតិ (ក្រុមហ៊ុន Sotheby's)។
ដាក់អោយដេញថ្លៃរហូតដល់ពេល Live នឹងត្រូវបញ្ចប់ (ថ្ងៃទី ១៥ មិថុនា ២០២៣)។
១. ព្រះវិស្ណុសាងពីថ្មភក់ (ស.ត ១១)
២. ព្រះសិររបស់ព្រះសិវៈ ឬព្រះឥសូរសាងពីថ្មភក់ (ស.ត ១២)
៣. ព្រះវិស្ណុសាងពីថ្មភក់ (ស.ត ១១)
៤. ព្រះម៉ែទេវីសាងពីសំរឹទ្ធ (ស.ត ១២)
សូមអំពាវនាវដល់ក្រសួងពាក់ព័ន្ធក៏ដូចជារដ្ឋាភិបាលធ្វើការដេញថ្លៃ ឬទិញយកមកវិញផង។ បើអាចរដ្ឋាភិបាលគួរតែប្រើផ្លូវការទូតដោយទាក់ទងទៅប្រទេស និងក្រុមហ៊ុន ឬម្ចាស់វត្ថុ ដោយទិញវត្ថុទាំងនេះមកវិញតាមតម្លៃអតិបរមា ដែលអ្នកជំនាញបានវាយតម្លៃ។
សូមជួយចែករំលែក (Share) អោយអ្នកផ្សេង និងស្ថាប័នពាក់ព័ន្ធដឹងផង។ យើងមានពេលតិចណាស់ក្នុងការយករបស់យើងមកវិញ😢

Address

ST. 271
Singapore

Alerts

Be the first to know and let us send you an email when KHMER Museum posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Video Creators in Singapore

Show All

You may also like