ឡេង ប៊ុននី LENG BUNNY
- Home
- Cambodia
- Sihanoukville
- ឡេង ប៊ុននី LENG BUNNY
ចែករំលែកព័ត៌មានផ្សេងៗប្រចាំថ្ងៃ
Address
Ekareach Street
Sihanoukville
18204
Telephone
Website
Alerts
Be the first to know and let us send you an email when ឡេង ប៊ុននី LENG BUNNY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to ឡេង ប៊ុននី LENG BUNNY:
Videos
សំឡេងរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការបើកការធ្វើដំណើរតាមផ្លូវសមុទ្រ សំរាប់តែអូរប័រម៉ាសុីនធំៗ ជាបណ្តោះអាសន្ន៕
ផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រទាំងអស់ជាបណ្តោះអាសន្ន រហូតរង់ចាំការជូនដំណឹងជាថ្មី នេះបេីតាមសារសំឡេងរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រជាបណ្តោះអាសន្ន ដោយសារបញ្ហាអាកាសធាតុ៕
ក្រុងព្រះសីហនុ-(វីដេអូ) គ្រោះថ្នាក់ចរាចរណ៍ បង្ករដោយរថយន្តធុនធំមួយគ្រឿងបានបើកបុកថ្មទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យថ្មទ្រូងផ្លូវ ខ្ទាតត្រូវរថយន្តសេរីទំនើបមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត នៅផ្លូវចំណោតលោកយាយម៉ៅ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោងជាង៧យប់ ថ្ងៃ១៦វិច្ឆិកា២០២៣ បណ្តាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូរងរបួ..សធ្ងន់ ត្រូវបានរថយន្តពេទ្យដឹកយកទៅជួយសង្គ្រោះ៕ JoinGroupTelegram 📍 https://t.me/+_2yw5CDpW583YTY1 🔥🚒🚑
រំភើបណាស់ វិដេអូ ទទួលបានពីប្រទេសឥណ្ឌា អ្នកឧកញ៉ា ទៀ វិចិត្រ ជួយឧបត្ថម្ភ ដល់សាលា និងក្មេងៗសិស្សសាសាជាជនជាតិឥណ្ឌា ជាច្រើននាក់ ដែលខ្វះខាតក្នុងការសិក្សារៀនសូត្រ…….
ខេត្តព្រះសីហនុ-អជ្ញាធរក្រុងព្រះសីហនុ បញ្ជាក់ថា ព្រះអង្គធម្មវនវាសី ចន្ទ មុនី មិនមានការនិមន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រឺខេត្តព្រះសីហនុ នោះទេ អជ្ញាធរ រួមនឹងសម្ថកិច្ច ស្នើសុំបងប្អូនប្រជាពលរដ្ឋ ឈប់មានការយល់ច្រលំតាមគ្នាបន្តទៅទៀត…..
(PNN ផ្សាយថ្ងៃ១៥វិច្ឆិកា២០២៣)-សមត្ថកិច្ចចំរុះអន្តរាគមន៍ពន្លត់អគ្គិភយ័ទាន់ពេលវេលាក្នុងក្រុងព្រះសីហនុ..
ក្រុងព្រះសីហនុ-(វីដេអូ) មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកប៉ះជាមួយម៉ូតូ ហើយរថយន្តក៏បើករត់គេចខ្លួន នៅផ្លូវបំបែកPTTឃ្លាំងលើ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោងជាង១០យប់ ថ្ងៃ១៥វិច្ឆិកា២០២៣ បណ្តាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូរងរបួ..សធ្ងន់ ត្រូវបានរថយន្តពេទ្យដឹកយកទៅជួយសង្គ្រោះហើយ៕ JoinGroupTelegram 📍 https://t.me/+_2yw5CDpW583YTY1 🔥🚒🚑
ភ្នំពេញ-បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានទៅប្រមូលផ្តុំនៅកាកបាទក្រហមកម្ពុជា ដើម្បីចង់ថ្វាយបង្គំ និងទទួលពរជ័យពីព្រះអង្គធម្មវនវាសី ចន្ទ មុនី នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ!
ក្រុងព្រះសីហនុ-(វីដេអូ) មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកុងតឺនរ័បុកប៉ះជាមួយម៉ូតូ តាមផ្លូវម្តុំរំដួលជើងភ្នំ ជិតទំនប់រលកក្នុងក្រុងព្រះសីហនុ វេលាម៉ោងជាង១រសៀលថ្ងៃ១៥វិច្ឆិកា២០២៣ បណ្តាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូរងរបួ..សធ្ងន់ ត្រូវបានរថយន្តពេទ្យដឹកយកទៅជួយសង្គ្រោះហើយ៕ JoinGroupTelegram 📍 https://t.me/+_2yw5CDpW583YTY1 🔥🚒🚑
ខេត្តព្រះសីហនុ-ភ្ញៀវទេសចរណ៍ថតបាន ហ្វូងត្រីដូហ្វីនជាច្រើនក្បាល ហែលប្រលែងលេងនឹងទូក នៅប្រជុំសមុទ្រ កោះពូលូវ៉ៃ ខេត្តព្រះសីហនុ៕ ប្រភព: Fishing Zone
ស្រុកស្ទឹងហាវ-សមត្ថកិច្ចឲ្យដឹងជាបឋមថា មានគ្រោះថ្នាក់ចរាចរណ៍ បុកប៉ះគ្នារវាងរថយន្តនិងម៉ូតូ (ទិសដៅបញ្ច្រាសគ្នា) តាមផ្លូវទៅស្ទឹងហាវ ខេត្តព្រះសីហនុ ម្តុំក្បែររោងចក្រក្រដាស់ ល្ងាចថ្ងៃ១៤ វិច្ឆិកា២០២៣ ។ បើតាមសមត្ថកិច្ចប្រាប់ជាបឋមបន្ថែមថា គ្រោះថ្នាក់នេះបណ្តាលឲ្យភាគីខាងម៉ូតូ(ពីរនាក់ ប្តីប្រពន្ធ) ស្លា..ប់នៅនឹងកន្លែងកើតហេតុ ចំណែក បុរសអ្នកបើកបររថយន្តម្នាក់រងរបួ..សធ្ងន់៕(រូបភាពពីពលរដ្ឋ) JoinGroupTelegram ទទួលបានព័ត៌មានទាន់ហេតុការណ៍📍 https://t.me/+_2yw5CDpW583YTY1 🔥🚒🚑
ខេត្តព្រះសីហនុ-សម្ថកិច្ច អំពាវនាវឲ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ ឈប់ ឬអែបបើកផ្លូវឲ្យទូលាយពេលមាន រថយន្តពន្លត់អគ្គីភ័យចេញទៅអន្តរាគមន៍សង្គ្រោះពន្លត់អគ្គីភ័យម្តងៗ…..
(PNNផ្សាយព្រឹកថ្ងៃ១៤វិច្ឆិកា២០២៣)-អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពក្នុងក្រុងព្រះសីហនុថយចុះច្រើន ក្រោយយុទ្ធនាការក្តៅផាកពិនយ័មិនលើកលែងប៉ុន្មានថ្ងៃកន្លងមកនេះ..
ក្រុងព្រះសីហនុ-(វីដេអូ) នគរបាល ផ្នែកពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អន្តរាគមន៍ពន្លត់អគ្គិភ័យ ឆាបឆេះបន្ទប់ជាន់ទី៦ នៅសណ្ឋាអាគារមួយកន្លែង មានឈ្មោះ “ឡិមុន” ដែលស្ថិតនៅក្រោយអតីតសាលាក្តីសង្ឃឹម ក្នុងក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ វេលាម៉ោងជាង៥ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ភ្លើងបានរលត់វិញហើយ មិនមានមនុស្សរងគ្រោះថ្នាក់ទេ ក្រោយមានអន្តរាគមន៍លឿនរហស័៕ JoinGroupTelegram ទទួលបានព័ត៌មានទាន់ហេតុការណ៍📍 https://t.me/+_2yw5CDpW583YTY1 🔥🚒🚑
ក្រុងព្រះសីហនុ-រូបភាពទទួលបានពីប្រជាពលរដ្ឋស្នើរសុំឲ្យជួយផ្សព្វផ្សាយ យប់នេះ នៅផ្លូវមុខផ្សារឃ្លាំងលើ នារី២នាក់ជិះម៉ូតូមួយគ្រឿង បើកបញ្ច្រាសផ្លូវ ក្នុងល្បឿនលឿន ថែមទាំងអត់ពាក់មួកសុវត្ថិភាពទាំង២នាក់ ប្រឈមនឹងមានគ្រោះថ្នាក់ចរាចរណ៍ខ្លាំងណាស់។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា (13.11.2023)
ក្រុងព្រះសីហនុ-(វីដេអូ) សមត្ថកិច្ចចំរុះនិងអាជ្ញាធរអន្តរាគមន៍ពន្លត់អគ្គិភ័យ ឆាបឆេះឃ្លាំងទុកសម្ភារៈគ្រឿងសង្ហារឹមមួយកន្លែង ដែលស្ថិតនៅក្រោយរោងចក្រយូសុីង ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោងជាង ៧យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ ភ្លើងបានរលត់វិញហើយ មិនមានមនុស្សរងគ្រោះថ្នាក់ទេ ក្រោយមានអន្តរាគមន៍លឿនរហស័៕ JoinGroupTelegram ទទួលបានព័ត៌មានទាន់ហេតុការណ៍📍 https://t.me/+_2yw5CDpW583YTY1 🔥🚒🚑
ភ្នំពេញ-ស្រ្តីម្នាក់ជាម្តាយ បានបញ្ជាក់ថា ត្រូវបានកូនយកមកទុកចោល រយៈពេល៤ថ្ងៃហើយ នៅមុខវត្តសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមស្តាប់ការបញ្ជាក់របស់អ្នកមីង៕
ប្រទេសចិន-សុន្ទរកថា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងពិធីបើកវេទិកាជំរុញឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តជំាងស៊ូ-ខេត្តព្រះសីហនុ សហការរៀបចំដោយសាលាក្រុងអ៊ូស៊ី សហព័ន្ធដឹកជញ្ជូនឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តជាំងស៊ូ និងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានការចូលរួមពីធុរជន វិនិយោគិន ប្រតិបត្តិករក្រុមហ៊ុន និងពាណិជ្ជករចិនប្រមាណ ១០០នាក់ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕
ផ្លូវល្បឿនលឿន- (ដំណឹងបឋម) គ្រោះថ្នាក់ចរាចរណ៍ខ្លួនឯង មួយករណីទៀត តាមផ្លូវល្បឿនលឿនក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ រសៀលថ្ងៃ១២វិច្ឆិកា២០២៣។(រូបភាពពីពលរដ្ឋ)
ក្រុងព្រះសីហនុ-(ព័ត៌មានបឋម) មានគ្រោះថ្នាក់ចរាចរណ៍ បុកប៉ះគ្នារវាង រថយន្ត និងម៉ូតូ បណ្តាលឲ្យបុរស ២នាក់ជាភាគីខាងម៉ូតូ រងរបួ…សធ្ងន់ និងស្រាល នៅវេលាម៉ោងជាង១១យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅម្តុំចំណោតអាឡាំងឌឺឡុង ក្នុងសង្កាត់េលខ៤ ក្រុងព្រះសីហនុ៕ Join Group ព័ត៌មានក្នុងខេត្តព្រះសីហនុ: https://t.me/+_2yw5CDpW583YTY1
(PNN ផ្សាយព្រឹកថ្ងៃសៅរ៍១១វិច្ឆិកា២០២៣)-អាជ្ញាធរនិងសមត្ថកិច្ចខេត្តព្រះសីហនុអំពាវនាវឲ្យពលរដ្ឋប្រុងប្រយត្ន័ពីគ្រោះអគ្គិភយ័បណ្តាលមកពីផ្ទុះធុងហ្គាសចម្អិនអាហារ..
គ្រោះថ្នាក់ចរាចរណ៍ បង្ករដោយខ្លួនឯង នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នាព្រឹកថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០២៣៕ រូបភាពប្រជាពលរដ្ឋ…..
ការផ្សាយរបស់ PNN ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ “នគរបាលក្រុងព្រះសីហនុ បង្ក្រា..បបទល្មើ..សចោ..រកម្មលួ..ចម៉ូតូ ឃា.ត់ខ្លួនជនសង្ស័..យ លួចនិងទទួលផលចោ..រកម្ម៦នាក់ ដកហូតម៉ូតូពីកន្លែងបញ្ចាំចំនួន៤៨គ្រឿង”
ជួយ share ដើម្បីជូនដំណឹងដល់បងប្អូនដែលបានបា.ត់ម៉ូតូនៅខេត្តព្រះសីហនុ… ខេត្តព្រះសីហនុ-ប្រសាសន៍ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងសន្នីសីទសារព័ត៌មាន ពាក់ព័ន្ធនឹងនគរបាលក្រុងព្រះសីហនុ បង្រ្កា..បបទល្មើ…សចោ..រកម្ម(លួ…ចម៉ូតូ) និងទទួលផងចោ..រកម្ម នៅក្នុងក្រុងព្រះសីហនុ។ សន្នីសីទសារព័ត៌មាននេះ ធ្វើឡើងនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នាព្រឹកថ្ងៃ៩ ខែវិចិ្ឆកា ឆ្នាំ២០២៣។ សុំបញ្ជាក់ថា ពលរដ្ឋដែលបា..ត់ម៉ូតូ សូមទំនាក់ទំនងទៅពិនិត្យមើល និងសាកសួរបន្ថែមនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ៕Join Group ដើម្បីពិនិត្យរកមើល លេខ.តួ និងលេខម៉ាសុី.នម៉ូតូ ដែលនគរបាលដកហូតបាន https://t.me/+_2yw5CDpW583YTY1
ក្រុងព្រះសីហនុ-(វីដេអូ)នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីអគ្គីភ័យឆាបឆេះដោយសារផ្ទុះធុងហ្គាស នៅកន្លែងលក់អាហារ ក្នុងផ្សារឯកជនមួយកន្លែង នៅទីតាំងជិតវត្តក្រោម ក្នុងក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ករណីនេះសមត្ថកិច្ចចម្រុះផ្នែកពន្លត់អគ្គីភ័យ បានចុះអន្តរាគមន៍ពន្លត់នៅទីតាំងកន្លែងកើតហេតុ មិនឲ្យឆ្លងរាលដាលបន្ត៕
Shortcuts
Category
Other News & Media Websites in Sihanoukville
-
885
-
Street 814 Sangkat 4 Preah Sihanouk
-
Sangkat4 Sihanouk Ville
-
800 Street
-
Sangkat
-
Makara Street 200,Preah
-
Phe Street
-
Ekareach Street
-
Kampong Som