Samnang Chea

Samnang Chea ព័ត៌មានក្នុងដៃអ្នក

I have reached 700 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
28/08/2023

I have reached 700 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉

ខេត្តព្រះសីហនុ -ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះសីហនុ និងសិល្បៈករ សិល្បៈការិនី គោរពថ្លែង...
19/11/2022

ខេត្តព្រះសីហនុ -ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះសីហនុ និងសិល្បៈករ សិល្បៈការិនី គោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុនិងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា ចំនួន 5000$ ដល់ក្រុមសិល្បៈមហាជនបក្សីចាំក្រុង ដើម្បីទិញ សម្លៀកបំពាក់ សម្រាប់ពាក់សម្តែងសិល្បៈក្នុងកម្មពិធីផ្សេងៗ លើកស្ទួយវិស័យសិល្បៈវប្បធ៌មជាតិ💐💐

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ប្រកាសស្វែងរកជនសង្ស័យ ជាជនជាតិចិន ចំនួន០៦នាក់ មានភិនភាគដូចមានក្នុងរូបថតខាងក្រោម ដែ...
27/10/2022

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ប្រកាសស្វែងរកជនសង្ស័យ ជាជនជាតិចិន ចំនួន០៦នាក់ មានភិនភាគដូចមានក្នុងរូបថតខាងក្រោម ដែលជាប់សង្ស័យនឹងករណីដើរអុកឡុក គំរាមកំហែង និងបទល្មើសមួយចំនួនទៀតដែលបានប្រព្រឹត្តក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាពេលកន្លងមក។

សូមបញ្ជាក់ថាសមត្ថកិច្ចបាន និងកំពុងតាមប្រមាញ់ក្រុមជនសង្ស័យខាងលើ និងសូមអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមសហការ និងផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ករណីប្រទះឃើញក្រុមជនសង្ស័យទាំងនេះ ដើម្បីសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នឹងរក្សាការសំងាត់ ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់បងប្អូនដែលចូលរួមសហការផ្តល់ព័ត៌មាន ៕

សហគមន៍​ អេកូទេសចរណ៍​ ព្រែកកោងកាង​ កោះរ៉ុង​ ។ #ឯកឧត្តមគួចចំរើនអភិបាលខេត្តព្រះសីហនុ
26/10/2022

សហគមន៍​ អេកូទេសចរណ៍​ ព្រែកកោងកាង​ កោះរ៉ុង​ ។
#ឯកឧត្តមគួចចំរើនអភិបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ-នៅព្រឹកថ្ងៃទី០១ខែតុលាឆ្នាំ២០២២នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យដំណើរការ បើកសាកល...
01/10/2022

ខេត្តព្រះសីហនុ-នៅព្រឹកថ្ងៃទី០១ខែតុលាឆ្នាំ២០២២នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យដំណើរការ បើកសាកល្បងការប្រើប្រាស់ផ្លូវល្បឿន ព្រះសីហនុ ភ្នំពេញ ត្រង់ចំណុចច្រកទី១ក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ ក្នុងនោះឯកឧត្តមអភិបាល ក៏បានជួបជាមួយបុគ្គលិកប្រចាំការក្នុងបញ្ជរត្រួតពិនិត្យចរចរណ៏យានយន្តចេញ ចូល និងជួបសំណេះសំណាលជាមួយបងប្អូនជាម្ចាស់រថយន្តដែលធ្វើដំណើរលើផ្លូវល្បឿនលឿន ក្នុងថ្ងៃបើកសាកល្បងនេះ ជាមួយនឹងការអំពាវនាវឲ្យអ្នកបើកបរគោរពច្បាប់ចរាចរណ៏ បើកបរតាមគន្លងផ្លូវដែលកំណត់សម្រាប់ឲ្យយាយន្តប្រើប្រាស់ និងបើកបរកុំឲ្យលើសល្បឿនកំណត់។
សុំបញ្ជាក់ថា "ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ" បើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ មន្ត្រីជំនាញផ្នែកបច្ចេកទេស ក្រសួងសាធារណការ ពន្យល់ប្រាប់ពីរៀបនៃការបើកបរលើផ្លូវល្បឿនលឿន ត្រូវបានបែងចែកជា៣គន្លងទៅ និង៣គន្លងមក ដែលក្នុងនោះរួមមាន៖
ទី១-គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា, អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។
ទី២-គន្លងផ្លូវសម្រាប់ជែង, ក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លងផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំដើម្បីងាកចូលគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាវិញ។
ទី៣-ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង២បាន ដោយឡែករថយន្តធុនធ្ងន់ត្រូវប្រកាន់យកគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាដដែល។ ក្នុងករណីនេះ យានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។
ទី៤-គន្លងផ្លូវសម្រាប់ឈប់បន្ទាន់, ជាគន្លងផ្លូវសម្រាប់ឈប់ ក្នុងករណីយានយន្តខូច ឬមានបញ្ហាផ្សេងៗប៉ុណ្ណោះ។
ចំពោះល្បឿនបើកបរ" នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុត្រូវបានកំណត់ដូចខាងក្រោម៖
-ល្បឿន 60 - 120km/h រថយន្តគ្រួសារ/ធុនស្រាល។
- ល្បឿន 60 - 100km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ។
- ល្បឿន 60 - 80km/h រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត។
*ករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបេីកបរត្រូវអនុវត្តតាម ជាកំហិត ជំនួសឱ្យគោលការណ៍ខាងលេី។
*ករណីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ(Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ៕

ស្លា..ប់ម្នាក់ របួសធ្ង.ន់ស្រាល៤នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកបុទុមសាគរ.! កោះកុង៖ យ៉ាងហោចណាស់ក៏មានមនុស្សបានស្លា..ប...
29/09/2022

ស្លា..ប់ម្នាក់ របួសធ្ង.ន់ស្រាល៤នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកបុទុមសាគរ.!

កោះកុង៖ យ៉ាងហោចណាស់ក៏មានមនុស្សបានស្លា..ប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ង..ន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចររវាងរថយន្តនិងរថយន្តលើកំណាត់ផ្លូវជាតិលេខ៤៨ ។

ហេតុការខាងលើ បានកើតឡើងនៅចន្លោះបង្គោលគីឡូ៥៥.៥៦ចំងាយពីរង្វង់មូល សាយ ភូថងប្រមាណ៣០០ម៉ែត្រចំណុចក្លោងទ្វារ វត្តភ្នំត្រងោល ស្ថិតនៅក្នុងភូមិជីមាល ឃុំ អណ្ដូងទឹក ស្រុកបុទុមសាគរខេត្តកោះកុង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

តាមការលើកឡើងពី អធិការស្រុកបូទុមសាគរ លោក យេន តូច បានឱ្យដឹងថាករណី គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយសារ រថយន្ត ម៉ាកសាំងយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH.8232 បើកបរទិសដៅ ពីកោះកុង ទៅអណ្តូងទឹក មកដល់កន្លែងកើតហេតុ បានបុកពេញទំហឹង ជាមួយរថយន្ត ១គ្រឿងម៉ាក លុិចសុីសRX300ពណ៌ស ពាក់ស្លាកលេខ.កោះកុង 1C.1170ទិសដៅ ពេញពីរខេត្តកំពតទៅក្រុមហ៊ុន ញូញៀន (ទិសដៅបញ្ច្រាស់ទិសគ្នា) ។

លោកអធិការបញ្ជាក់បន្ថែមថា រថយន្តសាំងយ៉ុង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបង្ករដោយតៃកុង សាំងយ៉ុងឈ្មោះ ធឿន ផៃ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរខេត្តកោះកុង(ស្លាប់) និងអ្នករួមដំណើរ២នាក់ របួសធ្ងន់ស្រាល ។

ចំណែករថយន្ត លុិចសុីសRX300 ម្ចាស់ឈ្មោះ ឆាត់ ម៉ាប់ភេទប្រុសអាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិបឹង ឃុំច្រេស ស្រុក មេសាង ខេត្តព្រៃវែង មានអ្នករួមដំណើរចំនួន៥នាក់ រងរបួសចំនួន២នាក់ស្រី១ម្នាក់ រថយន្តលុិចសុីសខូចខាតយ៉ាងធ្ងន់ធ្ងរ ។

ក្រោយកើតហេតុរថយន្តទាំងពីរត្រូវបានកម្លាំងជំនាញយកមករក្សាទុក នៅកន្លែង អធិការនគរបាលស្រុកបូទុមសាគរដើម្បីរងចាំការដោះស្រាយបន្ត។

ជាមួយគ្នានេះដែរ អធិការស្រុកបូទុមសាគរ លោក យេន តូច បានធ្វើការអំពាវនាវដល់បងប្អូន ជនរួមជាតិខ្មែរយើងទាំងអស់គ្នា ដែលធ្វើដំណើរតាម ដងផ្លូវជាតិ សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវផង ដើម្បីសេចក្តីសុខក្នុងក្រុមគ្រួសាររបស់ បងប្អូន ពិសេសជៀសវាងការគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជា យថាហេតុ ៕

បន្តិចទៀតអាជ្ញាធរនិងមានវិធានការហើយ ឆាប់ៗនេះ.!
14/09/2022

បន្តិចទៀតអាជ្ញាធរនិងមានវិធានការហើយ ឆាប់ៗនេះ.!

26/07/2022

ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបំភ្លឺជូនសាធារណជន លើករណីបណ្តឹងសំណើសុំអន្តរាគមន៍ពាក់ព័ន្ធនឹងករណីថាមានការចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់លើជនជាតិចិនចំនួន១៣នាក់ នៅក្រុងព្រះសីហនុ។

ជុំវិញបញ្ហានេះ លោកឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថាក្រោយការស្រាវជ្រាវ មិនមានករណីបែបនេះកើតឡើងនោះទេ។

សូមស្តាប់ប្រសាសន៍លោក ឃាង ភារម្យ និងលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ …

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ៖ តើមានវិធីបែបណា ដើម្បីការពារ ទប់ទល់អោយបានល្អ មិនចេញស្នឹមលើព្រះបាទព្រះថោង ? ប្រិយ...
18/07/2022

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ៖ តើមានវិធីបែបណា ដើម្បីការពារ ទប់ទល់អោយបានល្អ មិនចេញស្នឹមលើព្រះបាទព្រះថោង ? ប្រិយមិត្តណា មានជំនាញ មានបទពិសោធន៍ ព្រះបាទព្រះថោង ធ្វើពីស្ពាន់ ចាក់បេតុងខាងក្នុង ពេលត្រូវខ្យល់សមុទ្រ ចេញស្នឹមដូចនេះ ។

តើមានវិធីបែបណា ដើម្បីការពារ ទប់ទល់អោយបានល្អ មិនចេញស្នឹម សូមជួយផ្ដល់យោបល់ ! សូមអរគុណចំពោះការចែករំលែក៕

ព្រឹកថ្ងៃ​ទី១៨​ ខែមីនា​ ឆ្នាំ​២០២២​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញចូលរួម​ក្នុងពិធី​សម...
18/03/2022

ព្រឹកថ្ងៃ​ទី១៨​ ខែមីនា​ ឆ្នាំ​២០២២​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញចូលរួម​ក្នុងពិធី​សម្ពោធកុដិថ្មី​ និងសមិទ្ធផលនានា ក្នុងវត្តកំពង់ត្រឡាច ស្ថិតក្នុងភូមិកំពង់ត្រឡាច​ សង្កាត់​ព្រៃធំ​ ក្រុងកែប​ ខេត្ត​កែប ក្រោមអធិបតីភាពឯកឧត្ដម​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​​។

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យដំណើរកា...
18/03/2022

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យដំណើរការសាងសង់ អគារសិក្សា០១ខ្នង នៅក្នុងបរិវេណអនុវិទ្យាល័យទួលកែវ ស្ថិតនៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
អគារសិក្សាដែលកំពុងដំណើរការសាងសង់នេះមានបណ្តោយប្រវែង ៩០ម៉ែត្រ ទទឹង ៩ម៉ែត្រ ធ្វើអំពីបេតុង មានកម្ពស់ ៣ជាន់ ក្នុងមួយជាន់ស្មើនឹង១០បន្ទប់ សរុបមាន៣០បន្ទប់ ចំណាយថវិកា ៦២ម៉ឺនដុល្លាសហរដ្ឋអាមេរិក សាងសង់ដោយក្រុមហ៊ុន លីន សុគន្ធា។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជម្រុញឱ្យក្រុមហ៊ុនទទួលការត្រូវពន្លឿនការសាងសង់ ដើម្បីឱ្យសិស្សានុសិស្សបានចូលរៀននៅបវេសនកាលឆ្នាំសិក្សាថ្មីនាពេលខាងមុខ ៕

លោក Steven Wang នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត(ខេមបូឌា)ឧបត្ថម្ភថវិកាចំនួន ៥៨ ៦៥៥ដុល្លាអាមេរិក ជូនដល់រដ្ឋបា...
11/03/2022

លោក Steven Wang នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត(ខេមបូឌា)ឧបត្ថម្ភថវិកាចំនួន ៥៨ ៦៥៥ដុល្លាអាមេរិក ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ.!

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក Steven Wang នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក Prince Real Estate Cambodia Group Co LTD ចូលជួបសំដែងការគួរសម និងនាំយកថវិកាចំនួន ៥៨ ៦៥៥ដុល្លាអាមេរិក ដើម្បីឧបត្ថម្ភដល់ការចាក់អ៊ុតកៅស៊ូអេស៊ី បំពាក់បរិក្ខារផ្លូវថ្នល់ និងចាក់អ៊ុតបេតុងកៅស៊ូអេស៊ីបន្ស៊ីតួផ្លូវឱ្យបានរៀបស្មើ លើកំណាត់ផ្លូវលេខ៧០៥ (វិថីក្រុង) ចាប់ពីចំណុចខាងមុខព្រះរាជដំ ណាក់ ដល់មុខភោជនីយដ្ឋានឆ្នេរថ្មី ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក Steven Wang នាយកប្រតិបត្តិក្រុមហ៊ុនព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក (Prince Real Estate Cambodia Group Co LTD) បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យលោក និងសហការីបានចូលជួបសំដែងការគួរសម និងនាំយកថវិកា ដើម្បីឧបត្ថម្ភដល់ការចាក់អ៊ុតកៅស៊ូអេស៊ី បំពាក់បរិក្ខារផ្លូវថ្នល់ និងចាក់អ៊ុតបេតុងកៅស៊ូអេស៊ីបន្ស៊ីតួផ្លូវឱ្យបានរៀបស្មើ លើកំណាត់ផ្លូវលេខ៧០៥ (វិថីក្រុង) នាពេលនេះ។

លោក Steven Wang បានបន្តថា ក្នុងនាមអ្នកវិនិយោគ គឺក្រុមហ៊ុនបានចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តក្នុងការងារមនុស្សធម៌ និងការអភិវឌ្ឍន៍។ ជាមួយគ្នានេះ លោក Steven Wang ក៏បានស្នើសុំ ឯកឧត្តមអភិបាលខេត្តជួយគាំទ្រគម្រោងរបស់ក្រុមហ៊ុន ព្រីនស៍ រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក នៅលើទឹកដី នៃខេត្តព្រះសីហនុ ជាពិសេសលើវិស័យអចលនទ្រព្យ។

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនព្រីនស៍រៀលអ៉ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក ដែលតែងតែចូលរួមការងារមនុស្សធម៌ ជាមួយរដ្ឋបាលខេត្ត ជាពិសេសក្រុមហ៊ុនបានមកបណ្តាក់ទុនវិនិយោគលើគម្រោងជាច្រើននៅខេត្តព្រះសីហនុ និងសូមជូនពរឱ្យក្រុមហ៊ុនបន្តការអភិវឌ្ឍឱ្យទទួលបានជោគជ័យបន្តទៀត ៕

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ​២០២២ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខ...
09/03/2022

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ​២០២២ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងមានការដឹកនាំសម្របសម្រួលនិតិវិធីពី ឯកឧត្តម ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី តាក់ សារិទ្ធ ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន វេលាម៉ោង​១៦និង​៣០នាទី​ល្ងាច ស្ថិតនៅក្រុម០៥ ភូមិ០១ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ​ ។

ជនសង្ស័យមានឈ្មោះ ៖
១-ឈ្មោះ​ JIN CHAO BIN ភេទ ​ប្រុស​ ជនជាតិចិន សញ្ជាតិចិន មុខរបរ មិនពិតប្រាកដ ។
២-ឈ្មោះ LIANG TING ភេទ ប្រុស ជនជាតិចិន-សញ្ជាតិចិន ។
៣-ឈ្មោះ WANG JIAN WEI ភេទ ប្រុស ជនជាតិចិន សញ្ជាតិចិន ។

ដកហូតវត្ថុតាងរួមមាន ៖
-ម្ស៉ៅសសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់
-កញ្ជាក្រៀមចំនួន០១កញ្ចប់
-ថ្នាំគ្រាប់អក្សWY ចំនួន៦៩គ្រាប់
-ថ្នាំដបពណ៍ទឹកមាសសង្ស័យជាសារធាតុចំនួន២៨ដប
-ថ្នាំគ្រាប់ពណ៍ប្រផះសង្ស័យជាសារធាតុញៀនចំនួន០២គ្រាប់
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
-កាំភ្លេីងខ្លីម៉ាក SIG SAUER មួយដេីម
-បំពង់ជក់ចំនួន០២ ដប
-ថង់វិចខ្ចប់ថ្នាំញៀនមួយចំនួន
-ទូរសព្ទ័ចំនួន០៧ គ្រឿង
-រថយន្ត ចំនួន០១គ្រឿង

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងបញ្ជូនទៅស្នងការដ្ឋានននគរបាលខេត្តព្រះសីហនុដេីម្បីធ្វេីការសាកសួរ​ និង​ចាត់ការតាមផ្លូវច្បាប់ ៕

អភិបាលខេត្តព្រះសីហនុ បានអញ្ជើញមកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីសួរសុខទុក្ខដល់កងកម្លាំង និងជម្រុញបន្ថែមការអនុវត្តច្បាប់ចរ...
03/03/2022

អភិបាលខេត្តព្រះសីហនុ បានអញ្ជើញមកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីសួរសុខទុក្ខដល់កងកម្លាំង និងជម្រុញបន្ថែមការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យរកសារធាតុញៀនអ្នកបើកបររថយន្តធន់ធំជាប្រចាំ.!

ខេត្តព្រះសីហនុ៖ នៅព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានអញ្ជើញមកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីសួរសុខទុក្ខដល់កងកម្លាំង និងជម្រុញបន្ថែមការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យរកសារធាតុញៀនអ្នកបើកបររថយន្តធន់ធំជាប្រចាំ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិការចំនួន ៥.០០០.០០០រៀល ជូនដល់កងកម្លាំង ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អជាបន្តបន្ទាប់កន្លងមកនេះ ។

លោកឧត្តមសេនីយ៍ត្រី អុី សុខា តំណាងឲ្យ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ បានគោរព​អរគុណ​ដល់​ ឯកឧត្តម​ អភិបាលខេត្ត​ នៃ​គណៈអភិបាលខេត្ត​ព្រះសីហនុ​ ដែល​បាន​យកចិត្ត​ទុកដាក់​ចំពោះ​កងកម្លាំង​នគរបាល​​ខេត្តព្រះសីហនុ​ សូមគោរព​ជូនពរ​ ឯកឧត្តម​ និង​លោកជំទាវ​ ព្រមទាំង​ក្រុម​គ្រួសារ​ មាន​សុខភាព​ល្អ​ កម្លាំង​មាំមួន​ ជោគជ័យ​គ្រប់​ភារកិច្ច​ទាំង​អស់​ ៕

ជាបឋម នៅមុននេះបន្តិច វេលាម៉ោង ០៧និង២០ នាទី យប់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម គួច ចំរ...
19/02/2022

ជាបឋម នៅមុននេះបន្តិច វេលាម៉ោង ០៧និង២០ នាទី យប់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងអជ្ញាធរនៃសាលាក្រុងព្រះសីហនុដឹកនាំដោយលោក គង់ សោភា តំណាងឲ្យលោក អ៉ី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពនៃសាលាក្រុងព្រះសីហនុ ចុះធ្វើកំណត់ហេតុហាមឃាត់និងតម្រូវឲ្យម្ចាស់ផ្លាករុះរើចេញវិញដោយខ្លួនឯង ដោយហេតុថាទីតាំងខាងលើគឺមិនបានសុំច្បាប់អនុញាតពីអជ្ញាធរពាក់ព័ន្ធនោះទេ។ ទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុង ក្រុម១០ ភូមិ២ សង្កាត់៣។

🥰💐លោកជំទាវ អ៊ូ ធីតាពៅ ឧត្តមភរិយា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នឹងរៀបចំសំដែងល្ខោនព្រះរាជទ្រព្យរឿងព្...
30/01/2022

🥰💐លោកជំទាវ អ៊ូ ធីតាពៅ ឧត្តមភរិយា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នឹងរៀបចំសំដែងល្ខោនព្រះរាជទ្រព្យរឿងព្រះអន្ធរុទ្ធព្រះនាងឱសា សារជាថ្មីម្តងទៀតនាថ្ងៃទី១២ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នាសាលមហោស្រពចតុម្មុខ។

សំបុត្រជូនចូលទស្សនាមានលក់រៀងរាល់ថ្ងៃ វេលាម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៤:០០ នាទីរសៀល នៅសាលមហោស្រពចតុម្មុខ៕

Address

Sihanoukville
885

Website

Alerts

Be the first to know and let us send you an email when Samnang Chea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share