1 Khmer Network

1 Khmer Network This is weekend news from Cambodia

08/12/2023

មាតិកាព័ត៌មានសំខាន់ៗក្នុងសប្តាហ៍នេះរួមមាន៖

សម្តេចធិបតី បញ្ជាក់ថាសន្តិភាពគឺជាគន្លឹះធំបំផុតនៃការជំរុញប្រទេសអភិវឌ្ឍន៍

គណបក្សភ្លើងទៀននិយាយថា គេបានដាក់ពាក្យសុំចុះបញ្ជីឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភាតាមរយៈគណបក្សឆន្ទៈខ្មែរ

ថ្នាក់ដឹកនាំរដ្ឋសភាក្នុងប្រទេស CLV ជួបប្រជុំគ្នាលើកដំបូង

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសម្ដេចតេជោ ហ៊ុន ស...
07/12/2023

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយដែលបានជួបជាមួយ ឯកឧត្តម Georege Yeo នៅកម្ពុជា។ សម្ដេចតេជោ បានចូលរួមអបអរសាទរ ចំពោះការផ្សព្វផ្សាយសៀវភៅ របស់ឯកឧត្តម ហើយសម្ដេចបានចាត់ទុកការរៀបចំសៀវភៅសម្រាប់អ្នកជំនាន់ក្រោយនេះ ជាការល្អប្រសើរណាស់។

សម្ដេចតេជោ ក៏បានរៀបរាប់អំពីការរៀបចំគ្រប់បែបយ៉ាងសម្រាប់អ្នកជំនាន់ក្រោយ ជាពិសេស សម្ដេចតេជោ បានជម្រាបថា នៅពេលដែល ឯកឧត្តម បានអញ្ជើញមកដល់ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបានឃើញពីការរៀបចំទីស្នាក់ការកណ្ដាល ហើយក៏មានការរៀបចំសាខាគណបក្ស នៅតាមបណ្ដារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ-សង្កាត់ ដែលនេះជាការរៀបចំទុកយូរអង្វែង។

ឯកឧត្តម Georege Yeo មានប្រសាសន៍ដោយសេចក្ដីរីករាយ ដែលបានជួប សម្ដេចតេជោ ម្ដងទៀត ដោយ សម្ដេច បានផ្ដល់ឱកាស ផ្ដល់ពេលវេលាឱ្យឯកឧត្តម បានជួបសំណេះសំណាលដោយផ្ទាល់នៅពេលនេះ។ ឯកឧត្តម Georege Yeo បានមានប្រសាសន៍បន្តថា ឯកឧត្តម បានចូលនិវត្តន៍ពីការងារហើយ ហើយបានមកកម្ពុជាម្ដងទៀតនេះ បន្ទាប់ពីបានធ្លាប់មកកាន់ព្រះរាជាណាចក្រកម្ពុជាម្ដង កាលពីឆ្នាំ១៩៩៩ ដែលកាលនោះ ឯកឧត្តម ចម ប្រសិទ្ធ ជាអ្នកជូនដំណើរ ឯកឧត្តមទៅលេងខេត្តសៀមរាប ហើយការមក ទស្សនកិច្ចនៅកម្ពុជាលើកនេះ ឯកឧត្តមក៏បានទៅកំសាន្តនៅខេត្តសៀមរាបផងដែរ ដោយបានឃើញព្រះអាទិត្យរៀបលិច មានពណ៌មាស ស្រស់ស្អាតណាស់លើប្រាសាទអង្គរវត្ត។ ឯកឧត្តមបានលើកឡើងទៀតថា រាជធានីភ្នំពេញ ក៏រៀបចំបានល្អ មានប្រជាជនធ្វើចរាចរច្រើន មានអាគារថ្មីៗ ខ្ពស់ៗ ហើយប្រជាជនរស់នៅប្រកបដោយស្មារតីរីករាយ ក្រោមការអភិវឌ្ឍន៍ប្រកបដោយសុខសន្តិភាព។

ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច សម្ដេចតេជោមានប្រសាសន៍ថា មានបញ្ហាពីរដែលកម្ពុជាកំពុងបន្តយកចិត្តទុកដាក់ ៖
ទី១) បញ្ហាសន្តិសុខស្បៀង
ទី២) បញ្ហាសន្តិសុខថាមពល។
ពាក់ព័ន្ធបញ្ហាសន្តិសុខស្បៀង គឺយើងបានប្រែក្លាយជាប្រទេសផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ខ្លួនឯង សម្រាប់បរិភោគ និងទៅជាប្រទេសដែលនៅសល់ស្បៀងសម្រាប់ការនាំចេញមួយចំនួន។ ពាក់ព័ន្ធនឹងសន្តិសុខថាមពល ទោះបីជាយើងមិនមែនជាប្រទេសផលិតប្រេង ប៉ុន្តែយើងនៅគ្រប់គ្រងបាន ដោយគិតមកដល់ពេលនេះ យើងបានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណ ៦២% ហើយយើងបានឈប់ផលិតថាមពលពីធ្យូងថ្ម៕

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក ម៉ោង៧ ព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តាស្ថានីយជលសាស្រ្ត។ស្ថានភាពទឹកទន្ល...
07/12/2023

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក ម៉ោង៧ ព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តាស្ថានីយជលសាស្រ្ត។

ស្ថានភាពទឹកទន្លេ ៖ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់៕

រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងដឹកនាំការងាររៀបចំរបាយការណ៍ជាតិ ស្តីពីសិទ្ធិមនុស្សនៅក...
07/12/2023

រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងដឹកនាំការងាររៀបចំរបាយការណ៍ជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ជូនអង្គការសហប្រជាជាតិ

07/12/2023

មតិគាំទ្ររបស់និស្សិតខ្មែរសិក្សានៅប្រទេសជប៉ុន សូមគាំទ្រ និងស្វាគមន៍ដំណេីរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូកម្ពុជាអញ្ជេីញទៅចូលរួមកិច្ចប្រជុំកំពូលរំព្ញកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន សម្រាប់ឆ្នាំទី៥០ នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នាពាក់កណ្តាលខែធ្នូខាងមុខនេះ។

គណបក្សប្រជាជនកម្ពុជា ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលផ្សាយដោយ The Cambodia Daily ចោទប្រកាន់ អំពីការប្រើប...
07/12/2023

គណបក្សប្រជាជនកម្ពុជា ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលផ្សាយដោយ The Cambodia Daily ចោទប្រកាន់ អំពីការប្រើប្រាស់លុយ ដើម្បីទទួលបានការតែងតាំងជា សមាជិកគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឯកឧត្តម Georege Yeo អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារន...
07/12/2023

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឯកឧត្តម Georege Yeo អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Georege Yeo អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា

ព្រឹត្តិការណ៍កីឡា ចំបាប់ជើងឯក អាស៊ីអាគ្នេយ៍ ម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយ ១៤គ្រឿង ក្នុងថ្ងៃដំបូងការប្រកួតកីឡា ចំបាប់ ...
07/12/2023

ព្រឹត្តិការណ៍កីឡា ចំបាប់ជើងឯក អាស៊ីអាគ្នេយ៍ ម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយ ១៤គ្រឿង ក្នុងថ្ងៃដំបូង

ការប្រកួតកីឡា ចំបាប់ ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ក្រុមកីឡា ចំបាប់ កម្ពុជា ដណ្ដើម បានមេដាយ ចំនួន ១៤គ្រឿង ក្នុងថ្ងៃដំបូង កាលពីថ្ងៃទី០៦ ខែធ្នូនេះ ។ សម្រាប់ថ្ងៃបើកឆាក នៃព្រឹត្តិការណ៍ កីឡាចំបាប់ ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ ប្រកួតលើប្រភេទអាយុក្រោម ១៧ឆ្នាំបុរស-នារីប៉ុណ្ណោះ ដែលមានវិញ្ញាសាសរុបចំនួន ២៤។

ក្នុងដំណើរការប្រកួតពេញ ១ថ្ងៃ ក្រុមកីឡាចំបាប់ យុវជនកម្ពុជា ឈរចំណាត់ថ្នាក់លេខ៣ ក្នុងតារាង មេដាយបណ្ដោះអាសន្ន ក្រោយដណ្ដើម បានមេដាយសរុប ១៤គ្រឿង (មាស ១ ប្រាក់ ៦ និងសំរឹទ្ធ ៧) ខណៈវៀតណាម ឈរកំពូលតារាង ដណ្ដើម បានមេដាយ ច្រើនជាងគេសរុប ២៤គ្រឿង (មាស ១៩ និងប្រាក់ ៥) និងថៃ ឈរលេខ២ ឈ្នះមេដាយសរុប ៧គ្រឿង (មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ១)។

សម្រាប់ការប្រកួតកីឡាចំបាប់ ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៦-០៩ ខែធ្នូ ដោយមាន អត្តពលិក ចូលរួមសរុប ២៧៦នាក់ មកពី ៨ប្រទេស ។ ការប្រកួត បែងចែកជា ៣ប្រភេទ គឺប្រភេទ អាយុក្រោម ១៧ឆ្នាំ, អាយុក្រោម ២០ឆ្នាំ និងក្រុមធំ ចាប់ពីអាយុ ២០ឆ្នាំឡើង ។ នេះជាឆ្នាំទី២ ហើយ ដែលកម្ពុជា បានទទួលសិទ្ធ ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ អន្ដរជាតិនេះ ក្រោយទទួល បានការស្នើសុំ ពីបណ្ដាប្រទេសក្នុងតំបន់។

សូមបញ្ចាក់ថា កាលពីឆ្នាំ២០២២ ក្នុងការប្រកួតកីឡា ចំបាប់ ជើងឯកអាស៊ីអាគ្នេយ៍នេះ ម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបាន មេដាយសរុប ១៩គ្រឿង (មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ១៣) មុនកីឡាចំបាប់កម្ពុជា បានបង្កើតកំណត់ត្រាថ្មី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយដណ្ដើមបានមេដាយសរុប ២០គ្រឿង (មាស ៥ ប្រាក់ ៤ និងសំរឹទ្ធ ១១) ដែលជាការឈ្នះមេដាយច្រើនបំផុត ក្នុងប្រវត្តិសាស្ដ្រប្រកួតកីឡាស៊ីហ្គេមរបស់ខ្លួន៕

សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំកំពូលសភាCLV លេីកទី១
07/12/2023

សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំកំពូលសភាCLV លេីកទី១

សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃដំណើរទស្សនកិច្ចនៅឡាវ
07/12/2023

សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃដំណើរទស្សនកិច្ចនៅឡាវ

នៅព្រឹកថៃ្ងព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ ២០២៣  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បា...
07/12/2023

នៅព្រឹកថៃ្ងព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក លី ដៅសុង (Li Daosong) ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co.Ltd ដែលជា ក្រុមហ៊ុនសំណង់រដ្ឋចិនខ្នាតធំ នៅវិមានសន្តិភាព។

សាកលវិទ្យាល័យភូមិន្ទកសិកម្ម​ នឹងរៀបចំ​«ពិព័រណ៍ការងារ ក្នុងវិស័យអប់រំកសិកម្ម» នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង៨ព្រឹ...
07/12/2023

សាកលវិទ្យាល័យភូមិន្ទកសិកម្ម​ នឹងរៀបចំ​«ពិព័រណ៍ការងារ ក្នុងវិស័យអប់រំកសិកម្ម» នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥និង៣០នាទីល្ងាច

សាលារាជធានី​ភ្នំពេញ​ជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រ...
07/12/2023

សាលារាជធានី​ភ្នំពេញ​ជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃ​ទី​៩​-១០​ ខែធ្នូ

អាមេរិក​ផ្ដល់​វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ចំនួន ជាង៣០ម៉ឺន​ដូសបន្ថែមទៀត​ដល់​កម្ពុជា​នៅថ្ងៃទី​៦​ ខែធ្នូ​  រាជរដ្ឋាភិបា...
07/12/2023

អាមេរិក​ផ្ដល់​វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ចំនួន ជាង៣០ម៉ឺន​ដូសបន្ថែមទៀត​ដល់​កម្ពុជា​

នៅថ្ងៃទី​៦​ ខែធ្នូ​ រាជរដ្ឋាភិបាលកម្ពុជា​បានទទួល​ការគាំទ្រជាបន្តទៀតក្នុងកិច្ចខិតខំប្រឹងប្រែង​របស់ខ្លួនក្នុងការផ្ដល់ដូសជំរុញនៃវ៉ាក់សាំងកូវីដ-១៩ ដោយក្រសួងសុខាភិបាលបានទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ចំនួន ៣០២.៤០០ដូស ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ ជំនួយសប្បុរសនេះត្រូវបានផ្តល់ដោយរដ្ឋាភិបាល​សហរដ្ឋអាមេរិក​ តាមរយៈយន្តការ​កូវ៉ាក់ដែលជាយន្តការចែកចាយវ៉ាក់សាំង និងដឹកនាំដោយ​យូនីសេហ្វ។

នៅក្នុងពិធីប្រព្រឹត្តទៅនៅឃ្លាំងឱសថកណ្ដាល នាយិកា​បេសកកម្ម​របស់ USAID លោកស្រី Kerry Pelzman បានប្រគល់ជាផ្លូវការនូវវ៉ាក់សាំងជូនដល់​លោកជំទាវវេជ្ជបណ្ឌិត យ៉ក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានវត្តមានរបស់លោកវេជ្ជបណ្ឌិត អានៀរបាន​ ឆាតឺរជី នាយករងរយូនីសេហ្វ។ អំណោយនេះ​បញ្ជាក់អំពី​ព្រឹត្តិការណ៍សំខាន់មួយទៀត​នៅក្នុងភាពជាដៃគូជាបន្តបន្ទាប់​រវាង​សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា​ក្នុងការប្រយុទ្ធនឹង​ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការស្តារទ្បើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាតនេះមកលើប្រព័ន្ធសុខាភិបាលកម្ពុជា។

លោកស្រី Kerry Pelzman ​នាយិកា​បេសកកម្ម​របស់ USAID បានមានប្រសាសន៍ថា៖ “សហរដ្ឋអាមេរិក​គឺជាដៃគូដ៏សំខាន់ក្នុងការគាំទ្រការប្រយុទ្ធប្រឆាំង និងស្តារទ្បើងវិញថ្នាក់ជាតិរបស់កម្ពុជាទៅនឹងជំងឺរាតត្បាតកូវីដ។ ការបន្តកិច្ចគាំទ្ររបស់យើងដល់ការប្រយុទ្ធប្រឆាំង និងស្តារទ្បើងវិញពីជំងឺរាតត្បាតកូវីដនេះ គឺបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តគាំទ្រយូរអង្វែងដល់ប្រព័ន្ធសុខាភិបាល និងសុខមាលរបស់ប្រទេស និងប្រជាជនកម្ពុជា។”

ចាត់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម សហរដ្ឋអាមេរិក​គឺជាអ្នកគាំទ្រ​ឥតប្រែប្រួល​ដល់កម្មវិធីផ្ដល់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា។ រួមទាំងវ៉ាក់សាំងដែលបានផ្តល់នៅថ្ងៃនេះ សហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំងមកប្រទេសកម្ពុជាតាមរយៈយន្តការកូវ៉ាក់ចំនួនជាង ៣,៣ លានដូស។ លទ្ធកម្មវ៉ាក់សាំង និង​ការដឹកជញ្ជូនតាមរយៈ​យន្តការកូវ៉ាក់ គឺជាការងារដ៏សំខាន់​នៅក្នុងការធ្វើលទ្ធកម្ម និងការដឹកជញ្ជូនចែកចាយវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងពិភពលោក។

លោកវេជ្ជបណ្ឌិត អានៀរបាន​ ឆាតឺរជី នាយករងរយូនីសេហ្វ បានមានប្រសាសន៍ថា៖ “យូនីសេហ្វ​មានមោទនភាព​ក្នុងការចូលរួមក្នុងភាពជាដៃគូ​នេះ ដែលតាមរយៈ​ភាពជាដៃគូ មានកុមារ និងគ្រួសាររបស់ពួកគេជាច្រើនបាន​ទទួលផល​ប្រយោជន៍​ពីវ៉ាក់សាំង។ រួមជាមួយនឹង​ដៃគូនានា​ដូចជា​សហរដ្ឋអាមេរិក យើងនៅតែបន្តការប្ដេជ្ញាចិត្ត​គាំទ្ររាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុងការពង្រឹង​ការថែទាំសុខភាពបឋម​ប្រកបដោយ​សមធម៌​ ឆ្ពោះទៅរក​ការគ្របដណ្ដប់​ផ្នែកសុខាភិបាលជាសកល ដើម្បីអនាគតមួយដែលកាន់តែមានសុខភាពល្អ និងសុវត្ថិភាពសម្រាប់ប្រជាជនគ្រប់រូប​នៅកម្ពុជា។”

ប្រទេស​កម្ពុជាបានសម្រេចនូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់​នៅក្នុងយុទ្ធនាការផ្ដល់វ៉ាក់សាំង​របស់ខ្លួន​ក្រោម​ការដឹកនាំ​របស់រាជរដ្ឋាភិបាល ហើយកម្ពុជា​នៅតែជាប្រទេស​មួយ​ក្នុងចំណោម​ប្រទេសនានា ដែលមានអត្រា​ទទួលវ៉ាក់សាំងកូវីដ-១៩ ខ្ពស់បំផុត។ ជាង ៩៥ភាគរយ​នៃ​ប្រជាពលរដ្ឋ​របស់ប្រទេសនេះ ដែលមានអាយុ​លើសពីបីឆ្នាំ បានទទួលវ៉ាក់សាំងពេញលេញ។

ការគាំទ្ររបស់​សហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០២០មក ក៏បានជួយពង្រឹងប្រព័ន្ធសុខាភិបាលរបស់កម្ពុជាសម្រាប់បំពេញនូវតម្រូវការអនាគត ដូចជាតាមរយៈភាពជាដៃគូរវាង USAID និងយូនីសេហ្វ បានពង្រីកការផ្គត់ផ្គង់ប្រព័ន្ធអុកស៊ីហ្សែនសម្រាប់មណ្ឌលសុខភាព ដើម្បីធានាឲ្យមានអ៊ុកស៊ីហ្សែនសម្រាប់ការសង្គ្រោះជីវិត​អ្នកជំងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ លើសពីការងារកូវីដ-១៩ USAID បន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធថែទាំសុខភាព និងសេវានានា ដើម្បី លើកកម្ពស់សេវាថែទាំមាតា និងទារក សុខភាពកុមារ និងបន្តពូជ ប្រយុទ្ធនឹងជំងឺឆ្លង និងពង្រឹងគុណភាពនៃ សេវាថែទាំសុខភាពទូទៅ។ ការងារទាំងនេះរួមមានការគាំទ្រការពង្រឹងសមត្ថភាពសន្តិសុខសុខភាព ដើម្បី បង្ការ ត្រៀមខ្លួនទុកមុន និងឆ្លើយតបនឹងការគំរាមកំហែងនៃជំងឺឆ្លងនានានៅពេលអនាគត។

ក្រសួង​មហាផ្ទៃ​ បដិសេធចំពោះការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានអនឡាញ The Cambodia Daily
07/12/2023

ក្រសួង​មហាផ្ទៃ​ បដិសេធចំពោះការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានអនឡាញ The Cambodia Daily

សារលិខិតសម្តេចធិបតីនាយករដ្ឋមន្ត្រី អបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ
07/12/2023

សារលិខិតសម្តេចធិបតីនាយករដ្ឋមន្ត្រី អបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ

ក្រសួង​ធនធានទឹក​ជូនដំណឹង​អំពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ឥទ្ធិពលសម្ពាធខ្ពស់ខ្សោយពីប្រទេសចិនគ្របដណ្តប...
07/12/2023

ក្រសួង​ធនធានទឹក​ជូនដំណឹង​អំពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣

ឥទ្ធិពលសម្ពាធខ្ពស់ខ្សោយពីប្រទេសចិនគ្របដណ្តប់លើកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ៖

១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៥-២៧°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនឹងជួយផ្លាស់ប្តូរផ្នត់គំនិតយុវជនជំនាន់ក្រោយមិនប្រើប្រាស់ថង់ប្លាស្ទិកដែលនឹងជួយឱ្...
06/12/2023

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនឹងជួយផ្លាស់ប្តូរផ្នត់គំនិតយុវជនជំនាន់ក្រោយមិនប្រើប្រាស់ថង់ប្លាស្ទិកដែលនឹងជួយឱ្យកម្ពុជា ក្លាយជាប្រទេសស្រស់បំព្រង...

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន វាយតម្លៃខ្ពស់ចំពោះ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ« ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលជាចលនាមួយកំពុងបានអនុវត្តក្នុងស្រទាប់យុវជន ក្នុងការផ្លាស់ប្តូរផ្នត់គំនិតមិនប្រើថង់ប្លាស្ទិក និងចោលសំរាមផ្តេសផ្តាសទៅថ្ងៃក្រោយ ដែលនឹងជួយឱ្យកម្ពុជា ក្លាយជាប្រទេសដ៏ស្រស់ស្អាត គ្មានប្លាស្ទិក ប្រជាពលរដ្ឋរស់នៅដោយក្តីរីករាយ មានសុភមង្គល ជួយដល់ដល់សុខភាព និងជីវភាពបានល្អប្រសើរឡើង។

ថ្លែងក្នុងពិធីបិទសិក្ខាសាលា ស្តីពី «ការត្រួតពិនិត្យការងារឆ្នាំ២០២៣ និងការរៀបចំផែនការសកម្មភាព ជាយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រង តំបន់ការពារធម្មជាតិ ឆ្នាំ២០២៤-២០២៨» នៅទី០៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា កន្លងមក យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទៅដល់សហគមន៍មូលដ្ឋាន និងបានចូលរួមក្នុងចលនាយ៉ាងខ្លាំងក្លា ពិសេសក្នុងនេះសិស្សានុសិស្សជាច្រើនតែងបង្ហាញពីការប្តេជ្ញាចិត្តមោះមុត ក្នុងការកាត់បន្ថយប្រើប្រាស់ថង៉ប្លាស្ទិក។

ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកថា ការដោះស្រាយបញ្ហាសំរាមគឺជារឿងដ៏ធំមួយ ដើម្បីសម្អាតផ្ទះសម្បែងរបស់យើងឱ្យស្អាត ក៏ដូចជាសម្អាតប្រទេសជាតិយើង ឱ្យមានភាពស្រស់ស្អាត ដើម្បីទទួលនូវការចាប់អារម្មណ៍ពីទេសចរ និងអ្នកវិនិយោគទុននានា រួមទាំងមានការគោរពកោតសរសើរ ថាកម្ពុជាដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត និងបានឆ្លុះបញ្ចាំងពីមរតកវប្បធម៌របស់ខ្មែរល្បីល្បាញ ដែលមានការរស់នៅស្អាតផងដែរ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងដែរថា ក្រសួងបរិស្ថានបានចែកធុងសំរាមដល់ស្រុកអូរាំងឳ ស្រុកក្រូចឆ្មារ នៅក្នុងខេត្តត្បូងឃ្មុំ ក្នុងនោះតាមសាលារៀននិងវត្តនីមួយៗ ទទួលបានធុងសំរាមចំនួន២។ បនញទាប់ពីបញ្ចប់ការចែកធុងសំរាម នៅខេត្តត្បូងឃ្មុំ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានចែក នឹងបន្តចែកដល់សាលារៀន នៅតាមខេត្តដទៃទៀត៕

យានយន្តសរុប ១២៩ ៥២៧ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣យោងតាមរបាយការ...
06/12/2023

យានយន្តសរុប ១២៩ ៥២៧ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣

យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន១២៩ ៥២៧ គ្រឿង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន២៥៧ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ស្វែងរកជំនួយចំនួន ១១៨ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១៣៧ករណី)។

ព្រឹត្តិការណ៍រំលឹកគុណអង្គរ ឆ្នាំនេះ មានប្រារព្ធពិធីបែបប្រពៃណីសាសនា ការសម្តែងទស្សនីយភាពសិល្ប:ជាច្រើនទម្រង់អាជ្ញាធរ​ជាតិ​អ...
06/12/2023

ព្រឹត្តិការណ៍រំលឹកគុណអង្គរ ឆ្នាំនេះ មានប្រារព្ធពិធីបែបប្រពៃណីសាសនា ការសម្តែងទស្សនីយភាពសិល្ប:ជាច្រើនទម្រង់

អាជ្ញាធរ​ជាតិ​អប្សរា​:​ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ពិធីរំលឹកគុណអង្គរ នឹងរៀបចំឡើងរយៈពេល១០ថ្ងៃ ដោយចាប់ពីថ្ងៃទី០៧ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដែលមានប្រារព្ធកម្មវិធីសាសនា ស្ដង់ពិព័រណ៌ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។

ពិធីនឹងចាប់ផ្តើមបើកជាផ្លូវការ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្ត នឹងប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការដៃគូរ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិ។ នៅព្រឹកថ្ងៃនោះដែរបន្ទាប់ពីកម្មវិធីបួងសួង ក៏មានពិធីរាប់បាតព្រះសង្ឃផងដែរ។

ឯកឧត្តម ឡុង កុសល បានឱ្យដឹងទៀតថា នៅថ្ងៃបន្តបន្ទាប់ក៏មាននូវទស្សនីយភាពជាច្រើនដូចជា៖ កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័រណ៌បង្ហាញសមិទ្ធផលការងាររយ:ពេល៣១ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា ស្នាដៃសិល្បៈជាច្រើនដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ និងក្បួនព្យុះហយាត្រារបស់សិស្សានុសិស្សចំនួនជាង១,២៥០នាក់ ក្រោមពាក្យស្លោកអរគុណអង្គរ និងអរគុណសន្តិភាព ការសម្តែងសិល្បៈល្ខោនយីកេ ការសម្តែងសិល្បៈល្ខោនស្រមោលល្បែកធំជាដើម។ រាល់កម្មវិធីសាសនា សិល្បៈទស្សនីយភាពទាំងអស់ នឹងបើកជាសាធារណៈចូលទស្សនាដោយពុំមានបង់ប្រាក់នោះទេ។ អាស្រ័យដូចនេះ សូមបងប្អូនសាធារណជនអញ្ជើញចូលរួមឲ្យបានច្រើនកុះករ។

សូមជម្រាបដែរថា នេះជាឆ្នាំទីបីហើយ ដែលអាជ្ញាធរជាតិអប្សរាបានរៀបព្រឹតិ្តការណ៍រំលឹកគុណអង្គរនេះ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណ អង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕

ក្រសួង​ធនធានទឹក​ប្រកាស​ពីស្ថានភាពធាតុអាកាស​សម្រាប់ថ្ងៃទី៦ ខែធ្នូ  ឆ្នាំ២០២៣ឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនដែលគ្របដណ្តប់លើប...
06/12/2023

ក្រសួង​ធនធានទឹក​ប្រកាស​ពីស្ថានភាពធាតុអាកាស​សម្រាប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣

ឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនដែលគ្របដណ្តប់លើប្រទេសកម្ពុជាបន្តចុះខ្សោយ ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ៖

១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៥-២៧°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕

ក្រសួងបរិស្ថាន បំភ្លឺ​ចំពោះ​ការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី អំពីសកម្មភាពការចុះល្បាតរបស់បណ្តាញ សហគមន៍ព្រៃឡង់ ដែលរកឃ...
06/12/2023

ក្រសួងបរិស្ថាន បំភ្លឺ​ចំពោះ​ការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី អំពីសកម្មភាពការចុះល្បាតរបស់បណ្តាញ សហគមន៍ព្រៃឡង់ ដែលរកឃើញទីតាំងកាប់រានទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ នៅភូមិសាស្ត្រខេត្តកំពង់ធំ

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥...
06/12/2023

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៣ ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីក្ដីសង្ឃឹមសហគមន៍»

ស្រុកពួក​ ខេត្ត​សៀមរាប​ត្រូវបានប្រកាស​ជាស្រុក​ អស់មីនការប្រកាសស្រុកពួកអស់មីនថ្ងៃនេះ គឺអង្គការ HALO Trust បានធ្វើការបោសសម...
05/12/2023

ស្រុកពួក​ ខេត្ត​សៀមរាប​ត្រូវបានប្រកាស​ជាស្រុក​ អស់មីន

ការប្រកាសស្រុកពួកអស់មីនថ្ងៃនេះ គឺអង្គការ HALO Trust បានធ្វើការបោសសម្អាត និងទទួលការគាំទ្រពីគម្រោងទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ ដោយមានការចូលរួមថវិកាពីប្រទេសស្វីស អាល្លឺម៉ង់ ចក្រភពអង់គ្លេស អាមេរិក អៀរឡង់ និងHDR&D ។ ក្នុងនោះ អង្គការ HALO Trust បានបញ្ចប់ ការងារបោសសម្អាតមីនក្នុងស្រុកពួក ក្នុងផ្ទៃដី ៣.៥១២.៦៤៨ ម៉ែត្រក្រឡា លើផ្ទៃដីសរុប ៧.១៤៥.១៦១ ម៉ែត្រក្រឡា ដែលបានចូលរួមបោសសម្អាតដោយប្រតិបត្តិករផ្សេងទៀត។

គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ២.៧៩៥ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកំទេចចោលនូវមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម ប្រមាណ ៤ លានគ្រាប់ ព្រមទាំងបានផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ១១ លាននាក់។ ជាមួយគ្នានោះ រាជធានី ខេត្តចំនួន ១៤ បានប្រកាសអស់មីន រួមមាន ខេត្តស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ រាជធានីភ្នំពេញ កណ្តាល តាកែវ កំពត ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ និង មណ្ឌលគិរី ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរជននានា ។ ដោយឡែកសម្រាប់ខេត្តសៀមរាបក្នុងឆ្នាំ២០២៣ មានស្រុកចំនួន ២ គឺក្រុងសៀមរាប និងស្រុកក្រឡាញ់ បានប្រកាសអស់មីនកាលពីខែមករា និងស្រុកពួក ប្រកាសនៅថ្ងៃនេះ។

ក្រសួងរៀបចំដែនដី ជំរុញការងារចុះបញ្ជីដីធ្លីបញ្ចប់ឱ្យបានសម្រេចជោគជ័យតាមការគ្រោងទុកនៅក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យវឌ្ឍ...
05/12/2023

ក្រសួងរៀបចំដែនដី ជំរុញការងារចុះបញ្ជីដីធ្លីបញ្ចប់ឱ្យបានសម្រេចជោគជ័យតាមការគ្រោងទុក

នៅក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដី និងផែនការបន្ត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ពីទិសដៅ ដែលតម្រូវជំរុញដល់មន្ត្រីទាំងអស់ឱ្យទទួលយកនូវគោលការណ៍រួមមួយ គឺការចុះបញ្ជីដីធ្លីបញ្ចប់ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់សមាជិកអង្គប្រជុំទាំងអស់ ត្រូវមានការឯកភាពរួមគ្នា ក្នុងការទទួលយកនូវគោលការណ៍រួមនេះ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវការងារចុះបញ្ជីដីធ្លីបញ្ចប់ វាស់វែងដីធ្លីដែលនៅសេសសល់ឱ្យអស់ រួមទាំងដីរដ្ឋគ្រប់ប្រភេទ ទាំងដីកសិកម្ម ដីគម្របព្រៃ ដីតំបន់អភិរក្សជាដើម តាមបច្ចេកទេស និងជំនួយពីបច្ចេកវិទ្យាAI។

USAID ប្រកាសគម្រោងបរិស្ថានថ្មីមួយដើម្បីការពារនិងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិនៅកម្ពុជាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រា...
05/12/2023

USAID ប្រកាសគម្រោងបរិស្ថានថ្មីមួយដើម្បីការពារនិងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិនៅកម្ពុជា

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រកាសបើកគម្រោងថ្មីមួយ ដែលមានទឹកប្រាក់ ចំនួន២៤លានដុល្លាសហរដ្ឋអាមេរិកសម្រាប់រយៈពេល៥ឆ្នាំ ដើម្បីគាំទ្រដល់ការអភិរក្សជីវៈចម្រុះ ការពារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ និងលើកកម្ពស់ជីវភាពរបស់សហគមន៍នៅប្រទេសកម្ពុជា។ គម្រោងនេះមានឈ្មោះថា «USAID អភិរក្ស»។ គម្រោងនេះនឹងពង្រីកការគាំទ្ររបស់ USAID ទៅដល់ សហគមន៍ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ ក្នុងខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ។ ទន្ទឹមគ្នាផងដែរគម្រោងនេះ នឹងអនុវត្តគំនិតផ្តួចផ្តើមថ្មីៗសម្រាប់សហគមន៍ទាំងឡាយ ដែលរស់នៅជុំវិញបឹងទន្លេសាប និងតាមតំបន់ឆ្នេរនៃខេត្តកោះកុង និងខេត្តព្រះសីហនុ។

គម្រោង USAID អភិរក្សនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ USAID ក្នុងការផ្តល់មូលនិធិផ្ទាល់ដល់សហគមន៍មូលដ្ឋាន តាមរយៈជំនួយបន្តចំនួន ៨លានដុល្លារសហរដ្ឋអាមេរិក ជាជំនួយខ្នាតតូច ទៅដល់សហគមន៍មូលដ្ឋាន អង្គការ និងវិស័យឯកជន យ៉ាងតិចចំនួន ២៥០ ក្នុងប្រទេសកម្ពុជា។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នឹងពង្រីកការគាំទ្របន្តទៅលើគម្រោង
ហិរញ្ញប្បទានកាបូនព្រៃឈើ ដែលធ្លាប់បានទទួលជោគជ័យកន្លងមក តាមរយៈការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍគម្រោងប្ល៊ូកាបូននៅក្នុងតំបន់ព្រៃលិចទឹក និងតំបន់ឆ្នេររបស់ព្រះរាជាណាចក្រកម្ពុជា។ គម្រោង USAID អភិរក្ស នឹងបង្កើតយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម នៅថ្នាក់ជាតិ ខេត្ត ស្រុក និងឃុំ ដែលផ្តោតលើការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់។

នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) លោកស្រី Kerry Pelzman មានប្រសាសន៍ថា "គម្រោង USAID អភិរក្សឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តចំពោះការធ្វើមូលដ្ឋានីយកម្មនៃជំនួយអភិវឌ្ឍន៍របស់យើង។ តាមរយៈ គម្រោងនេះ យើងនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដែលដឹកនាំដោយសហគមន៍ក្នុងការបង្កើតការងារក្នុងស្រុក ដោយផ្អែកលើការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ទុនឯកជនដើម្បី វិនិយោគក្នុងដំណោះស្រាយរយៈពេលវែងចំពោះវិបត្តិអាកាសធាតុ។ តាមរយៈវិធីសាស្រ្តនេះ គម្រោង USAID អភិរក្ស នឹងផ្តល់ការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវអព្យាក្រឹតកាបូននៅ ឆ្នាំ២០៥០»។

គម្រោង USAID អភិរក្ស នឹងត្រូវដឹកនាំអនុវត្តដោយក្រុមហ៊ុន Tetra Tech ARD និងអង្គការដៃគូ រួមមាន អង្គការសមាគមអភិរក្សសត្វព្រៃ និងអង្គការអភិរក្សអន្តរជាតិ។

សម្តេចធិបតីលេីកឡេីងថា​ «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ  និង គោលការណ៍ណែនាំស្តីពីក្រ...
05/12/2023

សម្តេចធិបតីលេីកឡេីងថា​ «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» នឹងក្លាយជាផែនទីបង្ហាញផ្លូវ សម្រាប់តម្រង់ទិសការអនុវត្តកម្មវិធី និងប្រព័ន្ធគាំពារសង្គម និងការត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយរក្សាលំនឹងជីវភាពប្រជាពលរដ្ឋក្នុងគ្រាមានគ្រោះអាសន្ន

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្នុងអាណត្តិទី ៧ នៃរដ្ឋសភា នៅតែបន្តផ្តោតលើមនុស្ស ជាចម្បង ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ។ ជាក់ស្តែង ការដាក់ចេញនូវ «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គម​ក្នុងកញ្ចប់គ្រួសារ» គឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គម ដែលមានលក្ខណៈប្រក្រតី និងអចិន្ត្រៃយ៍ សម្រាប់ផ្តល់ជាប្រយោជន៍ដល់គ្រួសារក្រីក្រ និងសមាជិកគ្រួសារជាជនងាយរង​គ្រោះ​ ដោយក្នុងនេះមានកម្មវិធីជាតិជំនួយសង្គមចំនួន ៤ រួមមាន (១) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ, (២) កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និង មធ្យមសិក្សាចំណេះទូទៅ, (៣) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, និង (៤) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។ បន្ថែមលើនេះ, កញ្ចប់គ្រួសារ ក៏មានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រទាំងអស់ និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាសមាជិកគ្រួសារក្រីក្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហានិភ័យ និងភាពងាយរងគ្រោះនានា​ ។ កម្មវិធីជំនួយសង្គមនេះ នឹងចាប់អនុវត្តពីខែមេសា ឆ្នាំ២០២៤ តទៅ បន្ទាប់ពី «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ត្រូវបិទបញ្ចប់ ។ សូមរំលឹកផងដែរថា ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ និងវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាប្រមាណ ១.៣៥៥ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១, ៦០១ លានដុល្លារ ក្នុងឆ្នាំ២០២២ និងគិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ប្រមាណជាង ១.២០០ លានដុល្លារ សម្រាប់ការអនុវត្តវិធានការអន្តរាគមន៍ក្នុងការដោះស្រាយផលប៉ះពាល់ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ជាពិសេសលើ កម្មវិធីប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារ, ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ,​ កម្មវិធីសាច់ប្រាក់ពលកម្ម, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់ និង ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ជាដើម។

នគរបាលគ្រឿងញៀន ចូលរួមកិច្ចប្រជុំក្រុមការងារបទល្មើសឆ្លងដែនកម្រិតធ្ងន់ ប្រចាំតំបន់ទន្លេមេគង្គ នៅវៀតណាមតបតាមការស្នើសុំរបស់ប...
05/12/2023

នគរបាលគ្រឿងញៀន ចូលរួមកិច្ចប្រជុំក្រុមការងារបទល្មើសឆ្លងដែនកម្រិតធ្ងន់ ប្រចាំតំបន់ទន្លេមេគង្គ នៅវៀតណាម

តបតាមការស្នើសុំរបស់ប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) មន្ត្រីជាន់ខ្ពស់០២រូប គឺលោក ឧត្តមសេនីយ៍ទោ ឈួ ចាន់ថន ប្រធានក្រុមប្រតិបត្តិការផ្ទាល់ (TCT) និងលោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បាន​ចូលរួមប្រជុំក្រុមការងារបទល្មើសឆ្លងដែនកម្រិតធ្ងន់ ដែលមានអង្គការចាត់តាំង Transitional Serious Organized Crime (TSOC) ប្រចាំតំបន់ទន្លេមេគង្គ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់០៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហូជីមីញ ប្រទេសវៀតណាម ដែលមានសមាជិកចូលរួមចំនួន ០៤ប្រទេសរួមមាន៖ វៀតណាម, ឡាវ, ថៃ និងព្រះរាជាណាចក្រកម្ពុជា ក្រោមការគាំទ្រគម្រោង និងរៀបចំឡើងរបស់ប៉ូលីសសហព័ន្ធអូស្ត្រាលី (Australian Federal Poice) ក្នុងគោលបំណងចែករំលែកព័ត៌មានចារកម្ម​ដើម្បីស្វែងរកដំណោះស្រាយទប់ស្កាត់បទល្មើសឆ្លងដែន ក្នុងតំបន់ទន្លេមេគង្គ៕

ប្រធាន​រដ្ឋសភា​ចូលរួម​កិច្ចប្រជុំកំពូលលើកដំបូងនៃសភាCLV ដែល​ជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃកិច្ចសហប្រតិបត្តិការសភា កម្ពុ...
05/12/2023

ប្រធាន​រដ្ឋសភា​ចូលរួម​កិច្ចប្រជុំកំពូលលើកដំបូងនៃសភាCLV ដែល​ជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃកិច្ចសហប្រតិបត្តិការសភា កម្ពុជា ឡាវ និងវៀតណាម

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍តថា ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែល សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគឺជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជននិងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការពង្រឹងយន្តការសភាក្នុងការចូលរួមការអភិវឌ្ឍន៍តំបន់CLV ជាសក្ខីភាពមួយ បម្រើឱ្យគោលដៅជាយុទ្ធសាស្ត្រដែលឈរលើមូលដ្ឋាន នៃការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ ដែលរហូតមកដល់ពេលនេះ បាននាំមកនូវផលប្រយោជន៍ជាច្រើន សម្រាប់ប្រជាជន នៃប្រទេសទាំងបី។

តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទំាងបីមានចំនួន១៣ខេត្ត ប្រទេសវៀតណាមមានចំនួន៥ខេត្ត ប្រទេសឡាវមានចំនួន៤ខេត្ត និងព្រះរាជាណាចក្រកម្ពុជា មានចំនួន៤ខេត្ត ជាអាទិ៍ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំងបីជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។

នៅក្នុងការអនុវត្តយន្តការសភាដើម្បីចូលរួមជំរុញការអភិវឌ្ឍនៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ រដ្ឋសភាប្រទេសកម្ពុជា ឡាវ និងវៀតណាម កន្លងមក បានរៀបចំកិច្ចប្រជុំគណៈកម្មការជំនាញនៃប្រទេសទំាងបី មានកិច្ចប្រជុំគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងគណៈកម្មការសន្តិសុខ ការពារជាតិ។ នៅឆ្នាំ២០២២ ប្រធានរដ្ឋសភាប្រទេសទំាងបី បានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាក្នុងក្របខ័ណ្ឌCLV ទៅជាកិច្ចប្រជុំកំពូលសភាប្រទេសទំាងបី ដែលនៅឆ្នាំ២០២៣នេះ រដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ បន្ទាប់មករដ្ឋសភាវៀតណាម និងកម្ពុជា ត្រូវប្តូរវេនគ្នារៀបចំកិច្ចប្រជុំជាបន្តបន្ទាប់។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (CLV) ដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើងឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់។ ផែនការមេ សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមនៅក្នុង CLV គួរតែត្រូវបានកែសម្រួល និងធ្វើបច្ចុប្បន្នភាព ដើម្បីឱ្យស្របទៅនឹងភាពជាក់ស្តែង នៃសេដ្ឋកិច្ចថ្មីក្រោយពេលងើបឡើងវិញ ពីវិបត្តិនៃជំងឺកូវីដ-១៩ និងបរិបទសកល។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា កម្ពុជា ឡាវ និងវៀតណាម ចាំបាច់ត្រូវទាញយកប្រយោជន៍នៃសក្ដានុពលរួម CLV ដើម្បីជំរុញវិបុលភាពរួម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺជាឆ្អឹងខ្នងនៃការអន្តរាគមន៍គាំពារសង្គមនានាសម្តេចមហាបវរធិបតី ហ៊ុន ...
05/12/2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺជាឆ្អឹងខ្នងនៃការអន្តរាគមន៍គាំពារសង្គមនានា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា យន្តការពង្រឹងអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺជាឆ្អឹងខ្នងនៃការអន្តរាគមន៍គាំពារសង្គមនានារបស់រាជរដ្ឋាភិបាល។

សម្តេចថ្លែងដូច្នេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន” ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងផែនការត្រូវពង្រឹងយន្តការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំរបស់ប្រជាពលរដ្ឋ និងត្រូវធានាថាយន្ដការនេះមានបរិយាប័ន្នគ្របដណ្ដប់លើក្រុមក្រុមគោលដៅពិតប្រាកដដែលត្រូវទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល។

ជាមួយនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងផែនការត្រូវបន្តធ្វើបច្ចុ​ប្បន្នភាពទិន្នន័យគ្រួសារក្រីក្របន្តទៀត៕

អ្នកស្រី គឿង ណាវី ស្រ្តីដឹកនាំសហគមន៍ជនជាតិដើមភាគតិចព្នង តំណាងសហគមន៍ជនជាតិដើមភាគតិច នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទ...
05/12/2023

អ្នកស្រី គឿង ណាវី ស្រ្តីដឹកនាំសហគមន៍ជនជាតិដើមភាគតិចព្នង តំណាងសហគមន៍ជនជាតិដើមភាគតិច នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទ COP28 នៅទីក្រុងឌូបៃ ដើម្បី បង្ហាញអំពីអត្ថប្រយោជន៍ ពិតប្រាកដ នៃ ហិរញ្ញប្បទានកាបូន ក្នុងការអភិរក្សព្រៃឈើ។

អ្នកស្រី បានផ្តោតលើសារសំខាន់ នៃការផ្តល់ ហិរញ្ញប្បទានកាបូនដោយផ្ទាល់ ទៅដល់សហគមន៍ជនជាតិដើមភាគតិច ក្នុងកិច្ចការងារអភិរក្សប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ជាមួយគ្នានេះ អ្នកស្រី ណាវី បានបង្កើតទំព័រប្រវត្តិសាស្រ្តថ្មីមួយក្នុងនាមជាវាគ្មិនជនជាតិដើមភាគតិចព្នងដំបូងគេបង្អស់របស់កម្ពុជា នៅCOP28។

ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ត្រីក្រសួង​ការ​បរទេស​កម្ពុជា​នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការ...
05/12/2023

ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ត្រីក្រសួង​ការ​បរទេស​កម្ពុជា​នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៨ នៅរដ្ឋធានីប៉េកាំង​ នៅថ្ងៃទី​៧​ ខែធ្នូ​ ឆ្នាំ​២០២៣

ក្រសួង​ធនធានទឹក​ ជូនដំណឹង​ពីស្ថានភាព​អាកាសធាតុ​នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនបន្តមានឥទ្ធិពលខ្ស...
05/12/2023

ក្រសួង​ធនធានទឹក​ ជូនដំណឹង​ពីស្ថានភាព​អាកាសធាតុ​នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣

ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនបន្តមានឥទ្ធិពលខ្សោយគ្របដណ្តប់លើកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ៖

១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕

ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Li Laiqing អគ្គនាយក ក្រុ...
05/12/2023

ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Li Laiqing អគ្គនាយក ក្រុមហ៊ុន Guangzhou Youdi Bio-technology

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីជជែកពិភាក្សាលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន ក្នុងការបង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យទំនើប ដើម្បីផ្គត់ផ្គង់ផលិតផលទាំងនេះនៅលើទីផ្សារប្រទេសកម្ពុជា និងនៅក្នុងតំបន់។ បន្ថែមក្នុងកិច្ចប្រជុំ ក្រុមហ៊ុនក៏បានបង្ហាញគោលបំណងក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្ត ដែលរួមបញ្ចូលលើការផលិតសម្ភារវេជ្ជសាស្រ្ត កន្លែងសិក្សាស្រាវជ្រាវនវានុវត្ត មន្ទីរពេទ្យ និងគ្លីនិកជាដើម។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Guangzhou Youdi Bio-Technology Co., Ltd. នេះគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដទៃទៀត ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើទស្សនកិច្ចក្នុងកំឡុងដំណើរទស្សនកិច្ចគោះទ្វារទាក់ទាញវិនិយោគិន នៅទីក្រុងក្វាងចូវ ប្រទេសចិន កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។

ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. បង្កើតឡើងនៅក្នុងឆ្នាំ២០១០ ដែលជាសហគ្រាសវេជ្ជសាស្ត្រប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលមានឯកទេសក្នុងការអភិវឌ្ឍ ផលិត ចែកចាយវត្ថុធាតុដើមឱសថ សារធាតុសម្រាប់ផលិតផលិតផលវេជ្ជសាស្ត្រ និងបច្ចេកវិទ្យារោគវិនិច្ឆ័យ។

ក្រុមហ៊ុននេះរួមបញ្ចូលការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត ការចែកចាយ សេវាកម្មស្រាវជ្រាវរកបច្ចេកវិទ្យា វិទ្យាសាស្ត្រដែលទាក់ទងនឹងថ្នាំ និងឧបករណ៍ធ្វើតេស្តរោគវិនិច្ឆ័យជាដើម៕

ចាប់បា​នពងមាន់ចំនួន៥ម៉ឺន​គ្រាប់ និងពងគ្រួចចំនួន ៧ម៉ឺន​គ្រាប់  ពីវៀតណាម ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់នៅវេលាម៉ោង១៦ និង៤...
04/12/2023

ចាប់បា​នពងមាន់ចំនួន៥ម៉ឺន​គ្រាប់ និងពងគ្រួចចំនួន ៧ម៉ឺន​គ្រាប់ ពីវៀតណាម ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់

នៅវេលាម៉ោង១៦ និង៤៥នាទី នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឃាត់ចាប់រថយន្ត១គ្រឿង ម៉ាកKIA ជាប្រភេទរថយន្តដឹកទំនិញចំណុះ ១តោន ស្លាកលេខភ្នំពេញ2BO-0048 ពណ៌ស ដឹកស៊ុតសត្វមាន់ចំនួន៥០០០០គ្រាប់ និងស៊ុតសត្វគ្រួចចំនួន ៧០០០០គ្រាប់ ដឹកចេញមកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ពងមាន់ និងពងគ្រួច​ ទាំងអស់​នឹង​ត្រូវយកមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ (តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុតសត្វ)។

ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានឃាត់ចាប់នៅលើផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខាងមុខសាលាសង្កាត់វាលស្បូវ។ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

រាជរដ្ឋាភិបាលនីតិកាលទី៧ បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និង ជា «មាសបៃតង»នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាប...
04/12/2023

រាជរដ្ឋាភិបាលនីតិកាលទី៧ បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និង ជា «មាសបៃតង»

នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណា​ចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែប ។

មានប្រសាសន៍ក្នុងពិធីដ៏អធិកធមនោះ សម្តេចនាយករដ្ឋមន្ត្រី បានលើកអំពីលក្ខណៈពិសេស ៣ យ៉ាង ក្នុងចំណោមលក្ខណៈពិសេសជាច្រើនរបស់វិស័យទេសចរណ៍ មានដូចជា៖ (១) វិស័យទេសចរណ៍នាំឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង (២) ការរីកចម្រើនខាងវិស័យទេសចរណ៍បណ្តាលឱ្យវិស័យដទៃៗទៀតមានការរីកចម្រើនផងដែរ (៣) វិស័យទេសចរណ៍ជួយលើកកម្ពស់កិត្តិនាមរបស់ប្រទេសជាតិ ក៏ដូចជាមរណីយដ្ឋានគោលដៅនានា តាមរយៈការបង្កើនភាពជឿជាក់ និងទាក់ទាញដល់បណ្តាភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និង ជា «មាសបៃតង» ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មក្នុងវិស័យទេសចរណ៍ ដោយបង្កើននូវប្រភេទសេវាកម្មទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍សម្បូរបែបនានា ដើម្បីទាក់ទាញ និងទទួលបាននូវភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យកាន់តែមានចំនួនច្រើនទ្បើងថែមទៀត ធានាបាននូវការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ, ជំរុញការនាំចេញនៅនឹងកន្លែង, ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើនចំណូលជាតិ, ចូលរួមដល់ការអភិរក្សវប្បធម៌ និងការការពារបរិស្ថាន, ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ រួមចំណែកដល់ការសម្រេចបានគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ និងឈានទៅសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ។

សម្តេចធិបតី ក៏បានបន្តទៀតថា រាជរដ្ឋាភិបាលបានកំណត់ប្រារព្ធពិធីបុណ្យសមុទ្រ ដែលមិនត្រឹមតែរួមចំណែកដល់ការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមដល់ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន ។ ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជានេះទៀតសោត មិនមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ននោះទេ ប៉ុន្តែយើងត្រូវគិតគូរឱ្យបានវែងឆ្ងាយទៅដល់អនាគត ដោយត្រូវមានផែនការច្បាស់លាស់ និងការគ្រប់គ្រងឱ្យបានម៉ត់ចត់ ។ ជាមួយគ្នានោះ សម្តេច ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ អនុវត្តដូចជា៖ (១) បន្តថែរក្សាបរិយាកាសសុខសន្តិភាពពាសពេញផ្ទៃប្រទេសឱ្យបានឋិតឋេរយូរអង្វែង (២) សូមអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតំបន់ឆ្នេរសមុទ្រទាំង៤ រួមគ្នារក្សាឱ្យបាននូវកិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ឱ្យស័ក្តិសមជា «តារារះនាទិសនារតី» (៣) បន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់ឆ្នេរ ជាពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ (៤) បន្តជំរុញការផលិតផលិតផលទេសចរណ៍ឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់ទេសចរ សម្រាប់ជំរុញ «ការនាំចេញនៅនឹងកន្លែង» (៥) បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរនៅគ្រប់គោលដៅទេសចរណ៍ និងមិនត្រូវធ្វើឱ្យតំបន់គោលដៅទេសចរណ៍ ក្លាយជាតំបន់ជ្រកកោននៃការប្រើប្រាស់គ្រឿងញៀន និងអំពើឧក្រិដ្ឋកម្មផ្សេងៗឡើយ ។

ជាចុងក្រោយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍, គណៈកម្មការអន្តរក្រសួង, រដ្ឋបាលខេត្តកែប, កងកម្លាំងប្រដាប់អាវុធ, សហភាពសហព័ន្ធយុវជនកម្ពុជា, វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមសហការគ្នាយ៉ាងល្អប្រសើរ និងបានធ្វើឱ្យការរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅដោយភាពអធិកអធម និងរលូនតាមការគ្រោងទុក ៕

Address

Preahnorodom
Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when 1 Khmer Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Nearby media companies


Other News & Media Websites in Phnom Penh

Show All