13/01/2025
កញ្ចក់ឆ្លុះអ្នកដទៃ…!
យេីងទិញកញ្ចក់មកដេីម្បីឆ្លុះមេីលខ្លួនឯង មិនមែនសម្រាប់ឆ្លុះមេីលអ្នកដទៃនោះទេ ប៉ុន្តែយេីងតែងតែភ្លេចខ្លួន ហេីយធ្វេីផ្ទុយពីនេះ ដោយសារតែមួយថ្ងៃៗគិតតែពីសម្លឹងរកមេីលកំហុសរបស់អ្នកដទៃ ព្រោះតែងតែគិតថាអ្នកដទៃអញ្ចេះ អញ្ចុះ ខ្វះខាតត្រង់នេះ ត្រង់នោះ… រហូតភ្លេចងាកមកឆ្លុះមេីលខ្លួនឯងទេថាតេីខ្លួនឯងសព្វថ្ងៃនេះ ខ្វះខាតត្រង់ណាខ្លះ? ត្រូវការបំពេញអ្វីបន្ថែមទៀត? ត្រូវដកចំណុចណាខ្លះចេញ? ត្រូវកែតម្រូវកន្លែងណាខ្លះ? បានរៀនសូត្រអ្វីខ្លះពីរឿងដែលបានកេីតឡេីងរួច? ថ្ងៃនេះបានធ្វេីអ្វីខ្លះដែលប្រសេីរជាងពីម្សិលមិញដែរឬទេ? ….
- ជំនួសឱ្យការឆ្លុះកញ្ចក់មេីលអ្នកដទៃ សូមយកពេលមកឆ្លុះមេីលខ្លួនឯង
- ជំនួសឱ្យការនិយាយមិនល្អពីអ្នកដទៃ សូមយកពេលមកនិយាយមិនល្អពីខ្លួនឯង
- ជំនួសឱ្យការមិនសុខចិត្តជាមួយអ្នកដទៃ សូមយកពេលមករៀនពីចិត្តខ្លួនឯង ថាតេីហេតុអ្វីចិត្តនេះពិបាកគ្រប់គ្រងម្លោះ???
#ចែករំលែកដោយក្តីស្រលាញ់
#ឈៀនលក្ខិណា