One Khmer Network

One Khmer Network This is weekend news from Cambodia

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាមួយចំនួន និងលើកទឹកចិត្តដល់គ្រួសារយោធិនអ...
07/08/2024

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាមួយចំនួន និងលើកទឹកចិត្តដល់គ្រួសារយោធិនអាកាសយានិក ២រូប ដែលបានពលីជីវិតដោយឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ ...!!

លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន រួមជាមួយគ្រឿងឧបភោគបរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មហ្វឹកហ្វឺនហោះហើរ ដោយជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ Z9 កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានមានប្រសាសន៍ថា៖ «ការនាំយកអំណោយមកផ្តល់ជូននាពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ដែលសម្តេចទាំងទ្វេ មានការសោកស្តាយ និងក្តុកក្តួលរំជួលចិត្តជាទីបំផុត ចាប់តាំងពីឧបទ្ទវហេតុខាងលើនេះកើតឡើង។ មកទល់ពេលនេះ សម្តេចទាំងទ្វេ នៅតែមានក្តីបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារយុទ្ធជនពលីទាំង២រូប ជាពិសេសគឺ ភរិយា និងកូនៗនៅតូច ដែលនៅមានអនាគតវែងឆ្ងាយ។ ហេតុដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ បានសម្រេចផ្តល់ការឧបត្ថម្ភគ្រឿងបរិភោគ និងថវិកាមួយចំនួន ដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រួសារឱ្យមានស្មារតីរឹងប៉ឹង ខិតខំតស៊ូ ជម្នះការលំបាកដើម្បីជីវភាពរស់នៅតទៅថ្ងៃមុខ និងដើម្បីអនាគតភ្លឺស្វាងរបស់កូនៗ។»

លោកស្រី ខាន់ ចាន់ឆុល ភរិយាវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកស្រី ឆែម កល្យាណ ភរិយាអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ព្រមទាំងក្រុមគ្រួសារ មានក្តីរំភើបឥតឧបមា និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបិតាសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីទុក្ខលំបាករបស់ប្រជាជន និងសូមបួងសួងសូមឱ្យ សម្តេចទាំងទ្វេ មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ ដើម្បីបន្តនៅជាម្លប់ដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសជារៀងដរាប។

សូមបញ្ជាក់ថា ក្រោយពេលស្វាមីបានពលីជីវិត, ភរិយាត្រូវទទួលបន្ទុករែកពន់ជីវភាពគ្រួសារ ជាពិសេសសុទ្ធតែមានកូននៅតូចៗ ដែលនៅមានអនាគតវែងឆ្ងាយ។ ទោះជាយ៉ាងនេះក្តី ពួកគាត់នៅតែមានក្តីសង្ឃឹម ព្រោះទទួលបានភាពកក់ក្តៅ ជាពិសេសគឺការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំ ដែលធ្វើឱ្យពួកគាត់រឹងមាំ បន្តជ្រោងជីវភាពគ្រួសារ និងដើម្បីកូនៗមានអនាគតភ្លឺស្វាង៕

05/08/2024

ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ” ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី៥ សីហា ២០២៤

30/07/2024

ប្រទេសលីបង់ត្រៀមជើងការទប់ទល់ក្នុងពេលអ៊ីស្រាអែលប្តេជ្ញាការវាយប្រហារតបតទៅវិញ

30/07/2024

លោកដូណាល់ត្រាំយល់ព្រមឱ្យក្រុម FBI សាកសួររកតម្រុយដែលនាំឱ្យមានការប៉ុនប៉ង បាញ់សម្លាប់រូបលោក

30/07/2024

រដ្ឋបាលចូបៃដិនប្រកាសផ្តល់ជំនួយថ្មីដល់អ៊ុយក្រែនតម្លៃ១,៧០០លានដុល្លារ

26/07/2024

លោក ដូណាល់ ត្រាំ ពិភាក្សារឿងបំបាត់ប្រទេសអ៊ីរ៉ង់ចេញពីភពផែនដី

26/07/2024

លោកស្រី ហារីស ជំរុញឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលកាត់បន្ថយការឈឺចាប់នៅកាហ្សា

26/07/2024

លោកស្រី កាម៉ាឡា ហារីស កំពុងប្រឹងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ខណៈការស្ទង់មតិបង្ហាញថា លោកស្រីមានប្រៀប

25/07/2024

ការរុករកឧទ្ធម្ភាគចក្របាត់នៅជួរភ្នំក្រវាញឈានចូលថ្ងៃទី១៤

25/07/2024

អត្ថាធិប្បាយ៖ ក្រុមប្រឆាំងប្រយោជន៍សេដ្ឋកិច្ចជាតិ រងព្រនង់របស់សម្តេចតេជោ

25/07/2024

មន្ត្រីរាជរដ្ឋាភិបាលបន្តច្រានចោលការចោទប្រកាន់របស់ក្រុមប្រឆាំង

25/07/2024

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ព្យាយាមជំរុញឲ្យមានការបង្កើនការគាំទ្រពីសំណាក់សហរដ្ឋអាមេរិក

25/07/2024

លោក ដូណាល់ ត្រាំ រិះគន់ធ្ងន់ៗ ចំពោះលោកស្រី កាម៉ាឡា ហារីស ថាជាជនសេរី ជ្រុលនិយម

25/07/2024

ព្យូទីផុង គែមី បោកបក់លើកោះតៃវ៉ាន់ ហើយនឹងឆ្ពោះទៅរកប្រទេសចិន

24/07/2024

ប្រធានទីភ្នាក់ងារសេវាសម្ងាត់របស់សហរដ្ឋអាមេរិកលាលែងពីតំណែងក្រោយកើតមានករណីលបធ្វើឃាតលោកដូណាល់ ត្រាំ

24/07/2024

លោកស្រី កាម៉ាឡា ហារីស រិះគន់លោក ដូណាល់ ត្រាំ

24/07/2024

ក្រុមឧទ្ទាមហាម៉ាស់ និងហ្វាតារបស់ប៉ាឡេស្ទីនចុះកិច្ចព្រមព្រៀងនៅប្រទេសចិន ដើម្បីបញ្ចប់ការបែកបាកគ្នា

22/07/2024

អាជ្ញាធរគ្រឿងញៀនបញ្ជាក់ភាពប្តេជ្ញាចិត្តបង្ក្រាបគ្រឿងញៀន

22/07/2024

ធនាគារជាតិកម្ពុជាដោះស្រាយភាពត្អូញត្អែរលើក្រដាសប្រាក់ដុល្លារចាស់ឬទក់រហែកតិចតួច

22/07/2024

សម្តេចធិបតីទទួលជួប «អ្នកចម្បាំងចចក»

22/07/2024

ការរុករកឧទ្ធម្ភាគចក្រ Z9 ឈានចូលថ្ងៃទី១០

22/07/2024

ភ្លៀងបន្តធ្លាក់ច្រើនថែមទៀតខណៈសម្ពាធទាបវិវត្តន៍ជាព្យុះទីបួន

22/07/2024

អគ្គលេខាធិការរងអង្គការសហប្រជាជាតិអាទល់ ខារ៉េ Atul Khare ស្ញប់ស្ញែងភាពវិវឌ្ឍន៍របស់ កម្ពុជា

19/07/2024

កម្ពុជាមានទុនបម្រុងអន្ដរជាតិ ២០ប៊ីលានដុល្លារ គិតត្រឹមចុងឆមាសទី១នៃឆ្នាំ២០២៤នេះ

19/07/2024

មន្ត្រីបរិស្ថានកំពង់ស្ពឺបញ្ចេញកម្លាំងជួយរកឧទ្ធម្ភាគចក្របាត់

19/07/2024

កម្ពុជាប្រសិទ្ធនាមផ្លូវការមហាវិថីស៊ីជីនពីងនៃផ្លូវខ្សែក្រវាត់ក្រុងទី៣

19/07/2024

សម្ព័ន្ធភាពរវាងលោក ត្រាំ និងលោក វានស៍ ជាថ្នាក់ដឹកនាំសហរដ្ឋអាមេរិក អាចមានជំហរប្រឆាំងចិនកាន់តែខ្លាំង

19/07/2024

មន្ត្រីជាន់ខ្ពស់របស់លោក ចូ បៃឌិន ជាច្រើន ជឿថា លោកគួរតែបោះបង់បេក្ខភាពប្រធានាធិបតី

19/07/2024

ឧត្តមសេនីយ៍យោធាជប៉ុន សាទរចំពោះទំនាក់ទំនងផ្នែកយោធាកាន់តែជិតស្និទ្ធជាមួយកូរ៉េខាងត្បូង

Address

E03
Phnom Penh
12000

Telephone

+855719955664

Website

Alerts

Be the first to know and let us send you an email when One Khmer Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies


Other News & Media Websites in Phnom Penh

Show All