25/09/2023
ក្នុងនាមជាកូនខ្មែរ🇰🇭 យើងទាំងអស់គ្នាពិតជាមានមោទនភាពចំពោះប្រទេសរបស់ខ្លួនដែលត្រូវបានពិភពលោកទទួលស្គាល់ពីវប្បធម៌ដ៏រុងរឿងរបស់ខ្មែរ។ សម្បត្តិបេតិកភណ្ឌ ពិភពលោក ទាំង១០ របស់ប្រទេសកម្ពុជា មានដូចជា៖
🇰🇭១ ប្រាសាទអង្គរវត្ត
សម្បត្តិវប្បធម៌រូបី៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២
🇰🇭២ របាំព្រះរាជទ្រព្យ
សម្បត្តិវប្បធម៌អរូបី៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣
🇰🇭៣ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ
សម្បត្តិវប្បធម៌អរូបី៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥
🇰🇭៤ ប្រាសាទព្រះវិហារ
សម្បត្តិវប្បធម៌រូបី៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨
🇰🇭៥ ល្បែងទាញព្រ័ត្រ
សម្បត្តិវប្បធម៌អរូបី៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥
🇰🇭៦ ចាប៉ីដងវែង
សម្បត្តិវប្បធម៌អរូបី៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦
🇰🇭៧ ប្រាសាទសំបូរព្រៃគុក
សម្បត្តិវប្បធម៌រូបី៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧
🇰🇭៨ ល្ខោនខោល
សម្បត្តិវប្បធម៌អរូបី៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨
🇰🇭៩ គុនល្បុក្តតោ
ត្រូវបានចាត់ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២
🇰🇭១០ ប្រាសាទកោះកេរ
សម្បត្តិវប្បធម៌រូបី៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣
បេតិកភណ្ឌពិភពលោក គឺជាអ្វីៗដែលវត្ថុរូបិយ និងអរូបិយរបស់មនុស្សជាតិ ទាំងវប្បធម៌និងធម្មជាតិ។ចំពោះសម្បត្តិវប្បធម៌រូបិយ គឺជាសំណង់ផ្សេងៗដូចជា ប្រាសាទបុរាណ ឬវត្តអារាម ។ ល។ រីឯ សម្បត្តិវប្បធម៌អរូបិយវិញមាន សិល្បៈ របាំផងទាំងឡាយដូចជា របាំបុរាណ របាំអប្សរា ជាដើម។
World heritage is the tangible and intangible things of humankind, both cultural and natural. For tangible cultural treasures are structures such as ancient temples or pagodas, etc. The intangible cultural heritage includes dance arts such as classical dance, Apsara dance, etc.❤️❤️❤️🇰🇭❤️❤️❤️
--------------------------
ប្រភពស្រាវជ្រាវអត្ថបទ៖ https://shorturl.at/bEOW6
រូបភាពពី៖ បណ្ដាញសង្គម
ឌីហ្សាញ៖ Mister1988 Design