16/04/2023
Comfort Zone បើយើងបកប្រែជាភាសាខ្មែរវិញគឺ តំបន់សុខស្រួល ឬ តំបន់ផាសុខភាព។ តំបន់សុខស្រួលនេះមិនសំដៅដល់រឿងដែលអ្នកអានកំពុងតែគិតនោះទេ (ហាមគិតផ្ដេសផ្ដាស!!) វាសំដៅទៅដល់ការប្រើប្រាស់ជីវិតរស់នៅប្រចាំថ្ងៃដែលមានសភាពសុខស្រួលដោយមិនចាំបាច់ធ្វើអ្វីថ្មី ការផ្លាស់ប្ដូរ ឬការខិតខំប្រឹងប្រែងអ្វីនោះទេ។
ជាទូទៅបុគ្កលដែលស្ថិតនៅក្នុង Comfort Zone នេះមិនសូវជាមានការប្រកួតប្រជែង ឬប្រឈមនឹងបញ្ហាអ្វីសោះឡើយ ដែលជាហេតុឲ្យមិនមានការអភិវឌ្ឍន៍ ឬរីកចម្រើន។
តើយើងគួរបោះជំហានចេញពី Comfort Zone ដែរទេ?
ចម្លើយគឺច្បាស់ណាស់ថាគួរ ព្រោះរាល់មនុស្សគ្រប់រូបគួរមានការអភិវឌ្ឍន៍ខ្លួន និងត្រូវហានប្រឈមនឹងបញ្ហាដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យធំនៅខាងមុខ។ ខាងក្រោមនេះគឺជាគុណសម្បត្តិនៃការចាកចេញពី Comfort Zone និងគុណវិប្បត្តិនៃ ការក្រាញននៀលនៅក្នុង Comfort Zone ដែលអ្នកគួរស្វែងយល់៖
គុណសម្បត្តិ
- កសាងភាពរឹងមាំ និងភាពក្លាហានក្នុងការប្រឈមមុខ
- បង្កើតចំណេះដឹងថ្មីៗ និងពង្រឹងបទពិសោធន៍
- បង្កើនកម្រិតនៃភាពជឿជាក់លើខ្លួនឯង
- អាចស្វែងយល់ពីបញ្ហា និងហ្វឹកហាត់លើការដោះស្រាយបញ្ហា
- អាចចូលរួមជាមួយការប្រកួតប្រជែងដោយមិនមានការបារម្ភណ៍ពីបទពិសោធន៍
- អាចបង្កើនទំហំនៃ Comfort Zone
គុណវិបត្តិ
- មិនមានទំនុកចិត្តលើខ្លួនឯង
- មិនអាចធ្វើការសិក្សាស្វែងយល់ពីអ្វីដែលថ្មី
- បាត់បង់ឱកាសផ្សេងៗ
- មិនអាចបង្កើនទំហំនៃ Comfort Zone
- កង្វះបទពិសោធន៍ក្នុងការប្រកួតប្រជែង ឬធ្វើរឿងអ្វីមួយ