BOREY Inc.

BOREY Inc. ©Sharing

បណ្តាញទំនាក់ទំនងចិន "កំពុងតែផ្ទុះរឿងលេខ3777" ភាព​តានតឹង​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង​ឡើង​ នៅ​ពេល​ដែលនាយក​រដ្ឋមន្ត្រី​ជប៉ុន...
25/11/2025

បណ្តាញទំនាក់ទំនងចិន "កំពុងតែផ្ទុះរឿងលេខ3777"

ភាព​តានតឹង​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង​ឡើង​ នៅ​ពេល​ដែលនាយក​រដ្ឋមន្ត្រី​ជប៉ុន​ចុះ​ពី​រថយន្ត​ពាក់​ស្លាក​លេខ 3777។ តើ​លោកស្រី Takaichi «​មាន​ចេតនា ឬ​អចេតនា​​» លើ​ចិន?

ក្រឡេកមើលប្រវត្តិសាស្ត្រ ថ្ងៃទី 7/7/1937 គឺជាថ្ងៃដែលពួកហ្វាស៊ីសជប៉ុនបានវាយប្រហារដោយផ្ទាល់ទៅលើទីក្រុងប៉េកាំង ហេីយហៅព្រឹត្តិការណ៍នោះថា “អ្នកជំងឺ​អាស៊ី​បូព៌ា​" ជា​ពាក្យ​មើលងាយ​ដែល​ជប៉ុន​ប្រើ​ហៅ​ចិន…។ ដោយចេតនា ឬអចេតនានោះ ការដែលធ្វើឱ្យប្រជាជនចិនកាន់តែឈឺចាប់នោះ ប្រទេសជប៉ុនមិនត្រឹមតែធ្វេីព្រងើយកន្តើយចំពោះបញ្ហានោះទេ រដ្ឋាភិបាលជប៉ុនថែមទាំងអំពាវនាវឱ្យប្រជាជនជប៉ុនយល់ព្រមជាមួយនឹងរដ្ឋាភិបាលក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីពង្រឹងសមត្ថភាពកងទ័ពជប៉ុនឡើងវិញ ។

សហរដ្ឋអាមេរិកស្នើ​ផែនការ​សន្តិភាព​ភាព ទៅកាន់​អ៊ុយក្រែន​ ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី​។ ផែនការរបស់​លោកដូណាល់ ត្រាំ ដែ...
23/11/2025

សហរដ្ឋអាមេរិកស្នើ​ផែនការ​សន្តិភាព​ភាព ទៅកាន់​អ៊ុយក្រែន​ ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី​។ ផែនការរបស់​លោកដូណាល់ ត្រាំ ដែលមាន​២៨ចំណុចនេះ បាន​កំណត់​​តម្រូវឲ្យអ៊ុយក្រែន ត្រូវកាត់ទឹកដី​ឲ្យ​រុស្ស៊ី ត្រូវសន្យា​មិនចូលក្នុងអង្គការអូតង់ ហើយត្រូវកាត់បន្ថយ​កម្លាំងទ័ព​មិន​ឲ្យ​លើសពី​៦សែននាក់​។

សម្រាប់អ៊ុយក្រែន ក៏ដូចជាសហភាពអឺរ៉ុប ផែនការ​សន្តិភាពដែល​ដូណាល់ ត្រាំ បានស្នើមកនេះ វាប្រៀបបីដូចជាការកាត់ក្បាលអ៊ុយក្រែន យ៉ាងអយុត្តិធម៌បំផុត ដើម្បី​បំពេញ​ចិត្ត​រុស្ស៊ី។

ក្រោយទទួលបានផែនការរបស់អាមេរិកនេះ លោក​ហ្សេឡេនស្គី បានថ្លែងសារទៅកាន់​ប្រជាជនអ៊ុយក្រែន ដោយ​លោក​បានលើកឡើងថា អ៊ុយក្រែន​កំពុងប្រឈមនឹងការសម្រេច​ចិត្ត​ដ៏លំបាកបំផុត រវាង​ការ​សុខចិត្ត​បាត់បង់​​កិត្តយសនិងភាពថ្លៃថ្នូរ​ ឬមួយក៏​ត្រូវបាត់​បង់​អាមេរិកជាសម្ព័ន្ធមិត្ត​​។ តែយ៉ាងណាលោកហ្សេឡេនស្គីអះអាងថា លោកនឹងមិនក្បត់ប្រយោជន៍ជាតិអ៊ុយក្រែនជាដាច់ខាត។

😢🇰🇭
12/11/2025

😢🇰🇭

សេតវិមានសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី ២៦ ខែតុលាថា៖រដ្ឋបាលអាមេរិកនឹងលុបចោលបម្រាមលើការលក់ស...
27/10/2025

សេតវិមានសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី ២៦ ខែតុលាថា៖

រដ្ឋបាលអាមេរិកនឹងលុបចោលបម្រាមលើការលក់សព្វាវុធមកឱ្យប្រទេសកម្ពុជា ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងរៀបចំសមយុទ្ធ«ឆ្មាំអង្គរ»ឡើងវិញ ក្រោយអាក់ខានអស់ជិត១០ឆ្នាំ។

មិនត្រឹមតែប៉ុណ្ណោះ សេតវិមានបានបន្ថែមថា សហរដ្ឋអាមេរិកនឹងបង្កើនកៅអីឱ្យសិស្សនិសិ្សតខ្មែរទៅសិក្សាជំនាញកងទ័ពនៅសាលាបណ្ឌិតយោធាអាមេរិកមួយចំនួនទៀតដូចជា បណ្ឌិត​សភា​យោធា​ជើងគោក​ (West Point) និង បណ្ឌិត​សភា​ទ័ព​អាកាស​ (Air Force Academy)។

26/10/2025
09/10/2025

ម្ចាស់ស្ថាបនិកទីក្រុងឌូបៃ លោក Sheikh Rashid នៅបទសម្ភាសអំពីអនាគតនៃប្រទេសរបស់គាត់បាននិយាយថា៖ ជីតារបស់ខ្ញុំធ្វើដំណើរដោយជិះសត្វអូដ្ឋ ឪពុកខ្ញុំក៏ជិះសត្វអូដ្ឋដូចគ្នា តែជំនាន់ខ្ញុំជិះរថយន្ត Mercedes កូនប្រុសរបស់ខ្ញុំជិះឡាន Land Rover ហើយចៅរបស់ខ្ញុំនឹងធ្វើដំណើរជាមួយរថយន្តទំនើប ប៉ុន្តែចៅទូតខ្ញុំនឹងជិះសត្វអូដ្ឋម្ដងទៀត….ហេតុអ្វី ?

«ព្រោះគ្រាលំបាកបង្កើតមនុស្សខ្លាំង មនុស្សខ្លាំងបង្កើតពេលវេលាងាយស្រួល ពេលវេលាងាយស្រួលបង្កើតមនុស្សទន់ខ្សោយ មនុស្សទន់ខ្សោយបង្កើតពេលវេលាលំបាក » ។

មនុស្សជាច្រើនមិនយល់ ប៉ុន្តែមិនថាអ្នកមានទ្រព្យសម្បត្តិច្រើនយ៉ាងណា បើមិនចង់ឲ្យកូនចៅត្រឡប់ទៅជិះអូដ្ឋវិញទេ ចូលបង្រៀនកូនអ្នកឲ្យក្លាយជាអ្នកចម្បាំងមិនមែនជាមេរោគនៃសង្គម អំណោយដ៏ល្អបំផុតដែលអ្នកអាចផ្ដល់ឲ្យកូន គឺការអប់រំដ៏ប្រសើរមួយ។

កាលបរិច្ឆេទសំខាន់ៗ នៃជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន គិតចាប់ពីផែនការពុះចែកទឹកដី ឆ្នាំ ១៩៤៧។ ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន គឺជ...
29/09/2025

កាលបរិច្ឆេទសំខាន់ៗ នៃជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន គិតចាប់ពីផែនការពុះចែកទឹកដី ឆ្នាំ ១៩៤៧។ ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន គឺជាជម្លោះដ៏រ៉ាំរ៉ៃអូសបន្លាយ សឹងមួយ សតវត្សរ៍ មកហើយ ។ នៅក្នុង រយៈពេលមួយ នៃប្រវត្តិសាស្ត្រ គិតចាប់ពី ការប្រកាសផែនការពុះចែកដែន ដីប៉ាឡេស្ទីន ជា ២នៅ ឆ្នាំ ១៩៤៧ អ៊ីស្រាអែលនិងប៉ាឡេស្ទីនបាន ខិតចូលចាប់ដៃគ្នាឈានទៅដោះស្រាយ បញ្ហា តែពេលខ្លះ ក៏ឃ្លាតឆ្ងាយពីគ្នាវិញ ព្រោះតែ ប្រការផ្សេងៗ ដែលមក រារាំង មិន ឲ្យ ប្រជាជាតិទាំង២កសាងសន្តិភាពនឹងគ្នាបាន។ ហេតុការណ៍ វាយប្រហារ យ៉ាងសាហាវព្រៃផ្សៃរបស់ក្រុមហាម៉ាស ប៉ាឡេស្ទីន កាលពីថ្ងៃទី ៧តុលាឆ្នាំ ២០២៣ នៅក្នុងទឹកដីអ៊ីស្រាអែល គឺជាចំណុចចាប់ផ្តើមនៃទំព័រប្រវត្តិសាស្ត្រដ៏សែនខ្លោចផ្សារបំផុត សម្រាប់ប្រជាជនប៉ាឡេស្ទីន ហើយដែលបានធ្វើ ឲ្យក្តីសង្ឃឹម នៃសន្តិភាព កាន់តែរសាត់ឆ្ងាយ ។

ឆ្នាំ ១៩៤៧៖ បែង ចែកទឹកដី ប៉ាឡេស្ទីន និង អ៊ីស្រាអែល
ថ្ងៃទី ២៩ វិច្ឆិកា ១៩៤៧ អង្គមហាសន្និបាតនៃអង្គការសហប្រជាជាតិ បាន បោះឆ្នោត អនុម័តសេចក្តីសម្រេចចិត្តលេខ ១៨១ ដែល ចែងកំណត់ពុះចែកដែនដី ប៉ាឡេស្ទីនជារដ្ឋចំនួន ២។ មួយជារដ្ឋអារ៉ាប់ មានផ្ទៃដីប្រមាណ ៤៥% និង មួយ ទៀតជារដ្ឋ ជ្វីហ្វ មានផ្ទៃដី ប្រមាណ ៥៥%។ ចំណែកទីក្រុងហ្សេរុយសាឡិម ត្រូវដាក់ឲ្យស្ថិតនៅ ក្រោម ការគ្រប់គ្រងអន្តរជាតិ ។
គួររំលឹកថា ការពិតទៅគំនិត ចង់បង្កើត រដ្ឋជ្វីហ្វ នៅលើដែនដី ដែលធ្លាប់ជាស្រុកកំណើតរបស់ប្រជាជនជ្វីហ្វតាំងពីច្រើនពាន់ឆ្នាំមកហើយនោះ បាន ផុសផុលឡើងជាយូរមកហើយ ។ គឺនៅឆ្នាំ ១៨៩៥ លោក Theodor Herzl បិតានៃចលនា Sionisme បានសរសេរសៀវភៅមួយ មានចំណងជើងថា “រដ្ឋជ្វីហ្វ” ដែលក្នុងសៀវភៅនោះ លោក បាន អំពាវនាវ ឲ្យ ប្រជាជនជ្វីហ្វទូទាំងពិភពលោក ត្រឡប់ទៅរស់នៅ ប៉ាឡេស្ទីន ។ បន្ទាប់មកទៀត នៅឆ្នាំ ១៩១៧ ក៏មានសេចក្តីប្រកាស Balfour ដែលបានបើកផ្លូវ ឲ្យ មាន ការចាប់ផ្តើមតាំងទីលំនៅរបស់ជនជាតិជ្វីហនៅប៉ាឡេស្ទីន ។ ចាប់តាំងពីឆ្នាំ ១៩២០ ពោលគឺក្រោយ ការដួលរំលំ ទៅនៃ អាណាចក្រអូតូម៉ង់ អង្គការសង្គមប្រជាជាតិ បានចាត់តាំង ឲ្យអង់គ្លេសមានតួនាទី គ្រប់ដែនដីប៉ាឡេស្ទីន។ ផែនការពុះចែកដែនដី ប៉ាឡេស្ទីនជារដ្ឋ២ ម្ខាងជ្វីហ្វ ម្ខាងអារ៉ាប់ នៅឆ្នាំ ១៩៤៧ ត្រូវបានបណ្តាប្រទេសអារ៉ាប់នៅតំបន់ដើមបូព៌ាសឹងតែទាំងអស់ បដិសេធមិនទទួលយក ។ ការបដិសេធដែលបាន ចិញ្ចឹមបញ្ហាជម្លោះនេះ ឲ្យ នៅរ៉ាំ រ៉ៃរៀង រហូតមក ។

ឆ្នាំ ១៩៤៨៖ ការប្រកាសឯករាជ្យ នៃរដ្ឋអ៊ីស្រាអែល
ការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន និងអ៊ីស្រាអែល បានចាប់ផ្តើមផ្ទុះឡើង ចាប់តាំងពី ការប្រកាស ផែនការ ពុះចែកទឹកដី ជា ២ នៅឆ្នាំ ១៩៤៧ ។ ស្របពេលដែលក្រុមប្រទេសប្រទេសអារ៉ាប់ មិនព្រមទទួលយកផែនការនេះ ហើយ មិនព្រមប្រកាសរដ្ឋប៉ាឡេស្ទីន អ៊ីស្រាអែលឯនោះ បានសម្រេចប្រកាស ឯករាជ្យ នៅថ្ងៃទី ១៤ ឧសភា ឆ្នាំ ១៩៤៨។ គឺលោក David Ben Gourion នាយករដ្ឋមន្ត្រី អ៊ីស្រាអែល ដំបូងគេបង្អស់ ដែលបានប្រកាសឯករាជ្យ នៅ ទីក្រុងទែលអាវីវ។
សង្គ្រាមរវាងអ៊ីស្រាអែល និង ក្រុមប្រទេស អារ៉ាប់ បាន ផ្ទុះឡើងក្រោយ ការប្រកាសឯករាជ្យ នេះ ។ ជំនាន់នោះ ត្រូវគេហៅថាជាជំនាន់ Nakba ជាភាសាអារ៉ាប់ ដែល ប្រែមកថា “គ្រោះមហន្តរាយ” ឬបរាជ័យដ៏ឈឺចាប់ របស់ប្រជាជនអារ៉ាប់ ។ យ៉ាងហោចណាស់ មានប្រជាជនប៉ាឡេស្ទីនប្រមាណ ៨សែននាក់ក្នុងចំណោម ៩សែននាក់ ដែលត្រូវបាន គេបណ្តេញចេញពីផ្ទះសម្បែង ព្រោះថា ចាប់ពីនេះទៅ ផ្ទះរបស់ពួកគេស្ថិតនៅក្នុង ទឹកដីរបស់អ៊ីស្រាអែល។ ភូមិអារ៉ាប់ ប្រមាណ ៤០០ទីតាំងត្រូវបានឈូសរំលើងចោល ។
ជនភៀសខ្លួន ប៉ាឡេស្ទីន ច្រើនម៉ឺននាក់ បានធ្វើដំណើរទៅតាំងទីលំនៅ នៅតំបន់ហ្កាហ្សា នៅតំបន់ស៊ីហ្សកដានី និងខ្លះទៀតបានភៀសខ្លួនទៅប្រទេសក្បែរខាង។ នៅក្នុង សង្គ្រាមទី១នេះ អ៊ីស្រាអែលប្រទេសថ្មីទើបតែប្រកាសឯករាជ្យ បាន យក ជ័យជំនះ លើក្រុមកងទ័ព ប្រទេសអារ៉ាប់រួមគ្នា ដែលមាន អេហ្ស៊ីប ស៊ីរី លីបង់ និង អ៊ីរ៉ាក់ជាដើម ។ ជ័យជំនះ នេះ បានធ្វើ ឲ្យអ៊ីស្រាអែល ឈានទៅ ដណ្តើមបានដែនដី មួយចំនួនធំ ។ ចាប់ពីពេលនេះហើយ ដែលជាការចាប់ផ្តើមនៃការតស៊ូ របស់ប្រជាជនប៉ាឡេស្ទីនដើម្បីដណ្តើមទឹកដី មកវិញ ។

ឆ្នាំ ១៩៦៧៖ សង្គ្រាម៦ថ្ងៃ
អ៊ីស្រាអែលបានបើកការវាយប្រហារទៅលើអេហ្ស៊ីប នៅថ្ងៃទី ៥ មិថុនា ១៩៦៧។ រយៈពេលតែ ៦ថ្ងៃ អ៊ីស្រាអែល បានដណ្តើមបាន ដែនដីជាច្រើន ក្នុងនោះមាននៅ តំបន់ហ្កាហ្សា ស៊ីហ្សកដានី តំបន់ខ្ពង់រាបហ្គោឡាន ហ្សេរុយសាឡិមខាងកើត ព្រមទាំង តំបន់ស៊ីណៃ សឹងទាំងស្រុង ។
ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចចិត្តលេខ ២៤២ ថ្កោលទោសការប្រើសង្គ្រាមដើម្បី ច្បាមយកទឹក។ អ៊ីស្រាអែលបានចាប់ផ្តើមគោលនយោបាយ ដាក់អាណានិគម ដែល ផ្ទុយ នឹង ច្បាប់ អន្តរជាតិ ។ សង្គ្រាម ៦ថ្ងៃនៅឆ្នាំ ១៩៦៧ បាន បណ្តាលឲ្យ ប្រជាជនប៉ាឡេស្ទីន ចន្លោះពី ៣សែនទៅ ៥សែននាក់ ត្រូវ ភៀសខ្លួន ចោលផ្ទះសំបែង ។ ថ្ងៃទី ១៧ មីនា ឆ្នាំ ១៩៦៩ លោកស្រី Golda Meir បានឡើងធ្វើជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល។ លោកស្រី មានទំនោររឹងរូស ហើយ បានបដិសេធមិន ដកថយ ចេញពីដែនដី ដែលអ៊ីស្រាអែលបានគ្រប់គ្រងជាដាច់ខាត ហើយបាន បន្តគោលនយោបាយ ដាក់អាណានិគមនៅតំបន់ស៊ីហ្សកដានី ។

ឆ្នាំ ១៩៧៣៖ សង្គ្រាមគីពួរ
សង្គ្រាម គីពួរ នៅ ឆ្នាំ ១៩៧៣ គឺជាសង្គ្រាម ទី ៤ រវាងអ៊ីស្រាអែលនិងក្រុមប្រទេសអារ៉ាប់ ។ ក្រុមសម្ព័ន្ធប្រទេសអារ៉ាប់មាន អេហ្ស៊ីបនិងស៊ីរី ជាមេដឹកនាំ បាន រួមគ្នា បើក ប្រតិបត្តិការវាយឆ្មក់ លើអ៊ីស្រាអែល ។ តែអ៊ីស្រាអែល បានទប់ ជាប់ដោយជោគជ័យ ។ ក្រោយសង្គ្រាមនេះ គឺនៅឆ្នាំ ១៩៧៤ អង្គការសហប្រជាជាតិបានប្រកាសទទួលស្គាល់ សិទ្ធិរបស់ ប្រជាជន ប៉ាឡេស្ទីន ក្នុងការ មាន ស្វ័យភាពដោយ ខ្លួនឯង និង បានប្រកាសចាត់ទុក អង្គការ រំដោះប៉ាឡេស្ទីន ហៅកាត់ថា OLP គឺជាសមាជិកសង្កេតការណ៍ របស់អង្គការសហប្រជាជាតិ ។
តែទន្ទឹមគ្នានេះ សង្គ្រាម គីពួរក៏បានញ៉ាំងឲ្យ មានការចុះហត្ថលេខា ភ្ជាប់ទំនាក់ទំនងគ្នាជាប្រក្រតី រវាង អេហ្ស៊ីបនិងអ៊ីស្រាអែល ដែរ ។ ជាថ្នូរនឹងកិច្ចព្រមព្រៀងនេះ នៅ ឆ្នាំ ១៩៧៩ អ៊ីស្រាអែលបានសម្រេចដក ថយ ចេញពីតំបន់ស៊ីណៃ ។ តែយ៉ាងណា អ៊ីស្រាអែល មិនបានដកថយ ពីតំបន់ស៊ីហ្សកដានី និងតំបន់ហ្កាហ្សា ទៅតាមការសន្យាទេ ។

ឆ្នាំ ១៩៨៧៖ ចលនា Intifada លើកទី១
នៅឆ្នាំ ១៩៨៧ ប្រជាជនប៉ាឡេស្ទីនដែលរស់នៅក្នុងជំរុំតំបន់ហ្កាហ្សា បាន ងើបបះបោរឡើង ប្រឆាំងនឹង អ៊ីស្រាអែល បន្ទាប់ពីមាន រថយន្តកាមីញ៉ុងអ៊ីស្រាអែលមួយគ្រឿង បានបើកបង្កគ្រោះថ្នាក់ ស្លាប់ ជន ប៉ាឡេស្ទីន ៤នាក់ ។ កងទ័ពអ៊ីស្រាអែលបាន ធ្វើការបង្ក្រាប យ៉ាងហិង្សាទៅលើ ចលនាបះបោរនេះ ដែល បាន ផ្ទុះឡើងខ្លាំង មួយរំពេញពេញដែនដីប៉ាឡេស្ទីន ។
នៅជំនាន់នោះ រូបថត ជាច្រើនបង្ហាញ ឲ្យឃើញ យុវជនប៉ាឡេស្ទីន ងើបបះបោរ ដោយមានតែដុំថ្មកាន់នឹងដៃ បាន ធ្វើ ឲ្យ សាធារណៈមតិអន្តរជាតិ បានយល់អំពីទុក្ខលំបាករបស់ប្រជាជន អារ៉ាប់ប៉ាឡេស្ទីន នៅ ក្នុង តំបន់ដែលអ៊ីស្រាអែល គ្រប់គ្រង ។ គឺចលនាបះបោរ Intifada ទី១ នេះហើយ ដែលបានធ្វើឲ្យ ចលនាហាម៉ាស បានដុះឫស លេចពន្លកឡើងមក ។ Intifada ទី១ បានបិទបញ្ចប់នៅឆ្នាំ ១៩៩៣ ដោយ បានផ្តាច់ជីវិតជនប៉ាឡេស្ទីន ប្រមាណ ១០០០នាក់ ជនអ៊ីស្រាអែល ប្រមាណ ៣០០នាក់។

ឆ្នាំ ១៩៨៨៖ ការប្រកាសរដ្ឋប៉ាឡេស្ទីន
ថ្ងៃទី ១៥ វិច្ឆិកា ១៩៨៨ អង្គការរំដោះប៉ាឡេស្ទីន OLP ដែលស្ថិតក្រោមការដឹកនាំរបស់លោក យ៉ាសេ អារ៉ាហ្វាត បាន ប្រកាសបង្កើតរដ្ឋប៉ាឡេស្ទីន ដោយ ផ្អែក លើ សេចក្តីសម្រេចចិត្ត លេខ ១៨១ ២៤២ និង ៣៣៨ របស់អង្គការសហប្រជាជាតិ ។ មានន័យថា ពេលនោះ លោកយ៉ាសេ អារ៉ាហ្វាត ក៏បាន ប្រកាសទទួលស្គាល់រដ្ឋអ៊ីស្រាអែល ដោយ ប្រយោលដែរ ។

ឆ្នាំ ១៩៩៣៖ កិច្ចព្រមព្រៀងអូស្លូ
ប៉ាឡេស្ទីននិង អ៊ីស្រាអែល បាន ចរចាគ្នាដោយ សម្ងាត់ ហើយ បានហុចលទ្ធផល កើតចេញជា កិច្ចព្រមព្រៀងទីក្រុង អូស្លូ នៅឆ្នាំ ១៩៩៣។ ភាគីទាំង ២បានកំណត់ ផែនការ អន្តរកម្ម រយៈពេល ៥ឆ្នាំ ដើម្បី ឈានទៅ បង្កើតរដ្ឋប៉ាឡេស្ទីនជាផ្លូវការ ។ តាមរយៈកិច្ចព្រមព្រៀងនេះ អង្គការរំដោះ ប៉ាឡេស្ទីន បាន ទទួលស្គាល់ រដ្ឋអ៊ីស្រាអែល ហើយអ៊ីស្រាអែលក៏ទទួលស្គាល់ស្វ័យសិទ្ធិរបស់ តំបន់ហ្កាហ្សា និងតំបន់ស៊ីហ្សកដានី ។ សរសេរគ្រិះនៃ សំណង់សន្តិភាព រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន កំពុងតែត្រូវធ្វើកសាងហើយ ដើម្បីដោះស្រាយ ជម្លោះ ហើយ ឈានទៅរៀបចំ សិទ្ធិស្វយ័ត្ន របស់ ប៉ាឡេស្ទីន ដោយគោរពតាមព្រំដែន ឆ្នាំ ១៩៦៧ ។ រូបថតលោកយ៉ាសេ អារ៉ាហ្វាត ចាប់ដៃគ្នាជាមួយ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Yitzhak Rabin ដោយ មានលោក ប៊ីលគ្លីនតុននៅឈរកណ្តាល បានក្លាយ ជារូបថតប្រវត្តិសាស្ត្រមួយ ដ៏សំខាន់។
ក៏ប៉ុន្តែ គឺក្រុមហាម៉ាស ដែលជាអ្នក បានបដិសេធ មិនទទួល យក កិច្ចព្រមព្រៀង អូស្លូ។ ហេតុការណ៍ អកុសល មួយទៀតបាន កើតឡើង គឺលោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Yitzhak Rabin ជ័យលាភីពាន រង្វាន់ ណូបែលសន្តិភាពឆ្នាំ ១៩៩៤ ត្រូវបាន ជន ស្តាំជ្រុលនិយមអ៊ីស្រាអែល ម្នាក់ បាញ់សម្លាប់នៅកណ្តាលក្រុងទែលអាវីវ នៅថ្ងៃទី ៤វិច្ឆិកា ឆ្នាំ ១៩៩៥។ ក្តីសង្ឃឹមសន្តិភាពបានរលាយសូន្យសុង នាពេលនោះ ។

ឆ្នាំ ២០០០៖ ចលនា Intifada ទី២
ថ្ងៃទី២០ កញ្ញាឆ្នាំ ២០០០ លោកអារីយែល ឆារ៉ូន មេដឹកនាំនយោបាយ ស្តាំជាតិនិយមអ៊ីស្រាអែល បានធ្វើដំណើរ ទៅ ទីលាន មុខព្រះវិហា រអ៊ីស្លាម ក្រុងហ្សេរុយសាឡិម ដែលស្ថិតនៅខាងលើ ភ្នំ ដែលធ្លាប់ជា អតីតប្រាសាទរបស់ជនជាតិជ្វីហ្វ មុនពួករ៉ូម៉ាំងវាយ កម្ទេចនៅឆ្នាំ ៧០នៃគ្រិស្តសករាជ្យ ។ វត្តមាន របស់ លោក អារីយែ ឆារ៉ូន នៅទីនោះបានបញ្ឆេះកំហឹងរបស់ប្រជាជនប៉ាឡេស្ទីន ឲ្យ ឆេះ ក្លាយជា ចលនាបះបោរ Intifada លើកទី ២។ Intifada លើកទី ២នេះ ហិង្សាខ្លាំងជាងលើកទី ១ ព្រោះប្រជាជនប៉ាឡេស្ទី ន បានប្រើកាំភ្លើង។ ជាងនេះទៀត សកម្មភាពវាយប្រហារភេរវកម្មរបស់ ក្រុមហាម៉ាសនិង ក្រុមជីហាតអ៊ីស្លាម ដែល បាន ចាប់ផ្តើមឡើងតាំងពី ដើមទសវត្សរ៍ទី ៩០ បាន ផុសផុលកាន់តែខ្លាំង ពេញដែនដីអ៊ីស្រាអែល ។
ខាងអ៊ីស្រាអែលវិញ គេបានចាប់ផ្តើមសាងសង់ជញ្ជាំង ថ្ម ពុះចែក តំបន់ស៊ីហ្សកដានី ប្រ វែង ប្រមាណ ៧០០គីឡូម៉ែត្រ ដោយត្រង់ចំណុចខ្លះ បានកាត់យកដីប៉ាឡេស្ទីន ហើយ បញ្ជូន ប្រជាជនអ៊ីស្រាអែលទៅតាំងទីរស់នៅ ។ អង្គការសហប្រជាជាតិ និងតុលាការ យុត្តិធម៌អន្តរជាតិក្រុងឡេអេ បានថ្កោលទោស ផែនការរបស់អ៊ីស្រាអែលនេះ ។ រវាងពីឆ្នាំ ២០០០ ដល់ ២០០៥ ការប្រយុទ្ធដោយ ហិង្សារវាងកងទ័ពអ៊ីស្រាអែល និង ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន បានផ្តាច់ជីវិតមនុស្ស ប្រមាណ ៥៦០០នាក់ ក្នុងនោះ ៣ភាគ ៤ គឺជាជនប៉ាឡេស្ទីន ។
ចលនា Intifada លើកទី ២ បានជួយរុញឲ្យ លោក អារីយែល ឆារ៉ូន ឈ្នះឆ្នោតក្លាយ ជា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅឆ្នាំ ២០០១។ នៅឆ្នាំ២០០២ លោកអារីយែល ឆារ៉ូន បាន សម្រេច ចាប់ផ្តើម សាងសង់ជញ្ជាំង ព័ទ្ធជុំ វិញតំបន់ហ្កាហ្សា ដែលមានប្រវែង ជាង៧១២គីឡូម៉ែត្រ។ ប្រឈមនឹងការជាប់គាំង នៃ ដំណើរការស្វែងរកសន្តិភាព អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និង រុស្ស៊ី បានរួម គ្នា ផ្តួចផ្តើមនៅខែមេសាឆ្នាំ ២០០៣ តាក់តែងបានអត្ថបទកិច្ចព្រមព្រៀងថ្មីមួយ ក្នុងទិសដៅដោះស្រាយ ជម្លោះ ។ ជាអត្ថបទតែមួយគត់ ដែល ភាគីជម្លោះទាំងអស់បានសុខចិត្តទទួល យក បន្ទាប់ពី កិច្ចព្រមព្រៀងទីក្រុងអូស្លូ ត្រូវបានគេបោះបង់ចោល ។

ឆ្នាំ ២០០៥៖ អ៊ីស្រាអែលដកថយចេញពីតំបន់ ហ្កាហ្សា
នៅថ្ងៃទី ១៧ សីហា ឆ្នាំ ២០០៥ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល អារីយែល ឆារ៉ូន បានសម្រេចឲ្យកងទ័ពអ៊ីស្រាអែល ដកថយ ចេញពីតំបន់ហ្កាហ្សា ទាំងស្រុង បន្ទាប់ពី គ្រប់គ្រងអស់ ៣៨ឆ្នាំ ។ ការសម្រេចនេះ ត្រូវបានគេគិតថាគឺជាការបើកទំព័រថ្មីនៃប្រវត្តិសាស្ត្រ ព្រោះវាជាលើកទី ១ ដែលអ៊ីស្រាអែលសុខចិត្តដកថយនិងរុះរើអាណានិគមរបស់ខ្លួនចេញពីដែនដីប៉ាឡេស្ទីន ។ តែទីបំផុ ត ការដកថយរបស់អ៊ីស្រាអែលចេញ ពី ហ្កាហ្សានេះ នៅតែមិនបានជួយចូលរួមអ្វី នៅក្នុងដំណើរការកសាងសន្តិភាពឡើយ។

ឆ្នាំ ២០០៧៖ អ៊ីស្រាអែលបិទខ្ទប់តំបន់ហ្កាហ្សា
ការបោះឆ្នោត ប៉ាឡេស្ទីន នៅឆ្នាំ ២០០៦ បាន ប្រគល់ជ័យជំនះទៅឲ្យ ក្រុម អ៊ីស្លាមជ្រុលនិយមហាម៉ាស។ ក្រុម ហា្វតា ប៉ាឡេស្ទីន ដែលចាញ់ បានបង្ខំចិត្ត ដកខ្លួនចេញពី តំបន់ហ្កាហ្សា ទុកឲ្យតំបន់នេះស្ថិតនៅក្នុងដៃរបស់ក្រុម ហាម៉ាសទាំងស្រុង ។ ចាប់ ពីពេលនោះមក អាជ្ញាធរប៉ាឡេស្ទីន គ្រប់គ្រងតែតំបន់ស៊ីហ្សកដានីតែប៉ុណ្ណោះ ។ ប៉ាឡេស្ទីនបានចាប់ផ្តើមបាក់បែកនយោបាយ ម្ខាងហ្វាតា ម្ខាងហាម៉ាស ហើយ ចាប់ពីពេលនោះមក មិនដែលមានការបោះឆ្នោតម្តងណាទៀតឡើយ ។
អ៊ីស្រាអែល និង ដោយបានការសហការពីអាជ្ញាធរអេហ្ស៊ីបផង បានបិទខ្ទប់តំបន់ហ្កាហ្សា ទាំងស្រង់ មិន ឲ្យ មានទំនាក់ទំនងខាងក្រៅ។ ចាប់តាំងពី ឆ្នាំ ២០០៥មក ការផ្ទុះអាវុធហិង្សាស្លាប់ មនុស្ស បានកើតមានជារឿយៗ រវាងក្រុមប្រដាប់អាវុធ ហាម៉ាស និងកងទ័ពអ៊ីស្រាអែល។

៧តុលា ២០២៣៖ ការវាយប្រហារភេរវកម្ម របស់ ក្រុមហាម៉ាស
សេចក្តីតក់ស្លុតបានជ្រួតជ្រាប ក្នុងជម្រៅចិត្តប្រជាជនអ៊ីស្រាអែល ទូទាំងពិភពលោក បន្ទាប់ពីបានដឹងដំណឹង នៃការវាយ ប្រហារយ៉ាងសាហាវព្រៃផ្សៃ របស់ក្រុមហាម៉ាសនៅថ្ងៃទី ៧តុលាឆ្នាំ ២០២៣។ ក្រុមជ្រុលនិយម នេះ បានចូលមកសម្លាប់ប្រជាជនស៊ីវីលអ៊ីស្រាអែល ចំនួន ១២០០នាក់ និងបានចាប់ចំណាប់ខ្មាំង ចំនួន ២៥០នាក់ ។ អ៊ីស្រាអែលក្រោមការដឹកនាំនៃ រដ្ឋាភិបាលស្តាំនិយមជ្រុល របស់ លោកនេតាន់យ៉ាហ៊ូ បានចាប់ផ្តើ ម សង្គ្រាមនៅហ្កាហ្សា ដោយ ប្តេជ្ញា កម្ទេច ក្រុមហាម៉ាសឲ្យវិនាស ។
សង្គ្រាម ២៣ខែមកនេះ បានបណ្តាល ឲ្យស្លាប់ប្រជាជនប៉ាឡេស្ទីន ជាង ៦៥០០០នាក់ ៩០%សុទ្ធសឹងជា ជនស៊ីវីល ។ អង្គការសហប្រជាជាតិបានប្រកាសអាសន្នស្តីពីគ្រោះទុរ្ភឹក្ស នៅតំបន់ហ្កាហ្សា ខណៈរបាយការណ៍ នៃក្រុមស៊ើបអង្កេតឯករាជ្យ អះអាងថាអ៊ីស្រាអែលកំពុងធ្វើអំពើប្រល័យពូជសាសន៍ លើប្រជាជន ប៉ាឡេស្ទីន ។ នៅតំបន់ស៊ីហ្សកដានីឯនោះវិញ អ៊ីស្រាអែលបន្តផែនការពង្រីក អណានិគម លើដីប៉ាឡេស្ទីន ។ គិតពីថ្ងៃទី ៧តុលា២០២៣មក យ៉ាងហោច មាន ជន ប៉ាឡេស្ទីន នៅតំបន់ស៊ីហ្សកដានី ចំនួន ១០០០នាក់ ដែលបាន ស្លាប់ ។
ស្របពេលដែលសហគមន៍អន្តរជាតិ មានបារាំងជាអ្នកផ្តួចផ្តើមគំនិត កំពុងតែចាប់ផ្តើមប្រជុំជជែកគ្នា ដើម្បីស្វែងរកដំណោះស្រាយរដ្ឋពីរ លោកនេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានប្រកាសនៅថ្ងៃទី ១១កញ្ញាថ្មីៗនេះថា “គ្មានថ្ងៃ ដែលរដ្ឋប៉ាឡេស្ទីន អាចនឹង កកើតឡើងបានជាដាច់ខាត ព្រោះទីនេះជារបស់អ៊ីស្រាអែល”៕

អត្ថបទដោយ៖ rfi

តើអ្វីទៅជាក្រុមឆ្វេងនិយម និងស្តាំនិយម? #ឆ្វេងនិយម មានន័យថា ជានិន្នាការ ឬ មនោគមវិជ្ជា នយោបាយ ដែលនិយមកំណែទម្រង់ជ្រុល និង ន...
18/09/2025

តើអ្វីទៅជាក្រុមឆ្វេងនិយម និងស្តាំនិយម?
#ឆ្វេងនិយម មានន័យថា ជានិន្នាការ ឬ មនោគមវិជ្ជា នយោបាយ ដែលនិយមកំណែទម្រង់ជ្រុល និង និយមការធ្វើបដិវត្ដន៍ ដើម្បីផ្លាស់ប្ដូរសណ្ដាប់ធ្នាប់សង្គម ក្នុងគោលបំណងពង្រីកសេរីភាព និង សុខុមាលភាពសង្គម សម្រាប់ប្រជាជនដោយប្រយុទ្ធតស៊ូប្រឆាំងនឹងវិសមភាពសង្គម ហើយប្រកាន់យកគោលការណ៍សមភាព ។ នៅក្នុងវិស័យសេដ្ឋកិច្ចនិន្នាការឆ្វេងនិយមប្រកាន់គោលការណ៍ អន្តរាគមន៍របស់រដ្ឋតាមរយៈការដាក់បទបញ្ជា និង ជាតូបនីយកម្មជាដើម ។ គេអាចកំណត់ឆ្វេងនិយម បានតាមរយៈការដឹកនាំសង្គម ការគ្រប់គ្រងរដ្ឋ សេដ្ឋកិច្ច និងនយោបាយ ។ ឧទាហរណ៍ មនោគមវិជ្ជា ឆ្វេងនិយម មានឥទ្ធិពលក្រោយសង្គ្រាមលោកទី ២ ។
#ស្ដាំនិយម មានន័យថា ជានិន្នាការ ឬ មនោគមវិជ្ជានយោបាយ ដែលនិយមការរក្សាទុក ឬ អភិរក្សការបែងចែកអំណាច និង ទ្រព្យសម្បត្តិ តាមរយៈប្រព័ន្ធដែលមានស្រាប់ ឬ ការបែរ ទៅរកការគ្រប់គ្រងតាមបែបប្រពៃណី ។ គេអាចកំណត់ថា ស្ដាំនិយម បានតាមរយៈការដឹកនាំសង្គមការគ្រប់គ្រងរដ្ឋ សេដ្ឋកិច្ច និង នយោបាយតាមបែបខាងលើ ។ ឧទាហរណ៍ ក្នុងអំឡុងសតវត្សរ៍ទី ១៩ ការបែងចែកនិន្នាការ ឆ្វេងនិយម និង ស្ដាំនិយម គឺ សំដៅលើការបែងចែករវាង អ្នកគាំទ្ររបបសាធារណរដ្ឋនិយម និង អ្នកគាំទ្ររបបរាជានិយម ។

តើអ្វីទៅជាក្រុមឆ្វេងនិយមជ្រុល និងស្តាំនិយមជ្រុល?
#ក្រុមឆ្វេងនិយមជ្រុល គឺជាអ្នកចូលចិត្តជួយជនរងគ្រោះអ្នកទន់ខ្សោយ និងអ្នកក្រីក្រ ហើយមាននិន្នាការប្រឆាំងនឹងពួកមូលធននិយម (អ្នកធុរកិច្ច សហគ្រិន អ្នកវិនិយោគ)។ អ្នកទន់ខ្សោយ រងគ្រោះ និងក្រីក្រ ស្រឡាញ់គាំទ្រអ្នកឆ្វេងនិយមជ្រុលពេលពួកនេះមិនទាន់កាន់អំណាច។ ដូចនៅប្រទេសវ៉េណេស៊ុយអេឡា ពេលបានឡើងកាន់អំណាចក្រុមលោក Chavez និងMaduro ចាយលុយរដ្ឋខ្ជះខ្ជាយ ដើម្បីជួយសង្គម (អ្នកក្រីក្រអ្នកទន់ខ្សោយអ្នករងគ្រោះ) ហើយមិនសូវចេះរកស៊ីដើម្បីបង្កើនប្រាក់ចំណូលរដ្ឋទេ(មិនចេះចាត់ចែងឲ្យសេដ្ឋកិច្ចរីកចម្រើនទេ) ដោយភាគច្រើនពឹងអាស្រ័យលើការលក់ធនធានធម្មជាតិ ដូចជាប្រេងកាត ឬ ជំនួយបរទេស។ ជាលទ្ធផលសេដ្ឋកិច្ចជាតិមានវិបត្តិ ឃ្លាំងប្រាក់រដ្ឋក្ស័យធន អតិផរណាកើនឡើង ទំនិញឡើងថ្លៃកប់ពពក។ អ្នករងគ្រោះមុនគេចេញពីវិបត្តិសេដ្ឋកិច្ច គឺជនក្រីក្រ ជនរងគ្រោះ និងអ្នកទន់ខ្សោយ។
#ដោយឡែក ពួកស្តាំនិយមជ្រុល ចូលចិត្តគាំទ្រពួកមូលធន។ ពេលបានអំណាច ក្រុមនេះច្រើនបន្ធូរពន្ធអ្នករកស៊ីសហគ្រិន អ្នកវិនិយោគ តំឡើងពន្ធអ្នកធ្វើការទូទៅ (បុគ្គលិក កម្មករ) និងមាននយោបាយផ្តល់សិទ្ធិច្រើនដល់ពួកមូលធនដើម្បីងាយស្រួលរកស៊ី។ ភាគច្រើនសេដ្ឋកិច្ចរីកចម្រើនល្អ តែអ្នកទទួលផលចេញពីនោះមានតែមួយក្តាប់តូច គឺពួកមូលធន និងក្រុមកាន់អំណាច។ ពួកស្តាំនិយមជ្រុលមិនចូលចិត្តជួយអ្នករងគ្រោះ អ្នកទន់ខ្សោយ និងអ្នកក្រីក្រទេ។ គេជឿលើច្បាប់ធម្មជាតិនៃភាពខ្លាំងខ្សោយ ហើយទុកឱ្យអំណាចទីផ្សារ និងការខំប្រឹងជាអ្នកកំណត់ជោគវាសនាមនុស្សដោយរដ្ឋមិនត្រូវលូកដៃជួយអ្នកក្រីក្រទេ។

⚠️ 24 ឆ្នាំមុន❗️11 កញ្ញា 2001 ក្រុមឥស្លាមជ្រុលនិយម បើកយន្តហោះបុកអគារ World Trade Center ❗️Remind 11 កញ្ញា 2025 មនុស្សជំន...
12/09/2025

⚠️ 24 ឆ្នាំមុន
❗️11 កញ្ញា 2001 ក្រុមឥស្លាមជ្រុលនិយម បើកយន្តហោះបុកអគារ World Trade Center
❗️Remind 11 កញ្ញា 2025 មនុស្សជំនិត Trump ត្រូវបានគេបាញ់សម្លាប់។

សង្ខេបអ្វីដែល Michael B Alfaro អ្នកសារព័ត៍មានសេតវិមាន (The White House) បានធ្វើដំណើរមកពីអាមេរិក ហើយគាត់បានចុះទៅកាន់ព្រំដ...
15/08/2025

សង្ខេបអ្វីដែល Michael B Alfaro អ្នកសារព័ត៍មានសេតវិមាន (The White House) បានធ្វើដំណើរមកពីអាមេរិក ហើយគាត់បានចុះទៅកាន់ព្រំដែនរវាងខ្មែរ-ថៃភ្លាមៗ គាត់បាននិយាយ ៖

🗣️សួស្តី ខ្ញុំMichael B Alfaro ខ្ញុំកំពុងផ្សាយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ។ ចាប់តាំងពីកិច្ចព្រមព្រៀមសន្តិភាពត្រូវបានបង្កើតឡើង ដែលជាបទឈប់បាញ់ ប្រទេសថៃនៅតែបន្តប្រមាថប្រធានាធិបតី ដូណាល់ ត្រាំ ដោយបំពាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយសាងសង់នូវរនាំងបន្លាទាំងអស់នេះ។

🗣️មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ ស្នើសុំឲ្យមានបទឈប់បាញ់ ទាហានថៃបានអញ្ជើញទាហានខ្មែរដើម្បីជួបគ្នានៅព្រំដែនដើម្បីចាប់ដៃ និងថតរូបអនុស្សាវរីយ៍ ប៉ុន្តែអ្វីដែលទាហានថៃបានធ្វើ គឺពួកគេបានចាប់ខ្លួនទាហានខ្មែរ ហើយបន្តឃុំខ្លួនរហូតដល់ថ្ងៃនេះ។

🗣️ខ្ញុំនឹងប្រាប់មិត្តរបស់ខ្ញុំនៅប្រទេសថៃដើម្បីធ្វើការតវ៉ាភ្លាមៗ...ប្រទេសថៃត្រូវតែរងទណ្ឌកម្មដ៏ធ្ងន់ធ្ងរមួយ...ខ្ញុំគិតថាទណ្ឌកម្មផ្នែកសេដ្ឋកិច្ចត្រូវតែដាក់ទៅលើប្រទេសថៃ បើគេនៅតែបន្តបំពាននូវកិច្ចព្រមព្រៀងជាមួយកម្ពុជា។

គិតចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧:៥០ព្រឹក ក្រោយបទឈប់បាញ់ភ្លាមៗ ដែលកងកម្លាំងកម្ពុជា ត្រូវបានទាហានថៃចាប់...
10/08/2025

គិតចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧:៥០ព្រឹក ក្រោយបទឈប់បាញ់ភ្លាមៗ ដែលកងកម្លាំងកម្ពុជា ត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មកទល់នឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ មានរយៈពេល ១២ថ្ងៃហើយ។

កម្ពុជាស្នើឱ្យភាគីថៃឆាប់បញ្ជូនកងកម្លាំងរបស់យើងទាំង១៨រូបឱ្យត្រលប់មកវិញជាបន្ទាន់ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របទៅនឹងការអំពាវនាវដ៏ទទូចរបស់បណ្តាប្រទេសដៃគូ និងស្ថាប័នអន្តរជាតិជាច្រើន។

Starting from July 29, 2025, at 7:50 AM, immediately after the ceasefire entered into force, Cambodian military personnel were unlawfully captured by Thai soldiers. As of now, there have been 12 days as of August 10, 2025. Cambodia has repeatedly urged Thailand to promptly return all 18 military personnel back to Cambodia in accordance with international humanitarian law and in response to the urgent appeals from various partner countries and international organizations.

យើងត្រូវតែប្រុងប្រយ័ត្នជានិច្ច !
03/08/2025

យើងត្រូវតែប្រុងប្រយ័ត្នជានិច្ច !

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។

Press Release from the Spokesperson of the
Ministry of National Defense of the Kingdom of Cambodia Phnom Penh, 3 August 2025

The Spokesperson of the Ministry of National Defense of the Kingdom of Cambodia would like to inform the general public and the international community that, according to received information at 10:49 a.m. on 3 August 2025, the Thai military, in cooperation with Thai authorities, has instructed its remaining civilians in the border area of Surin Province to evacuate by tonight.

The same sources also confirmed that the Thai military plans to launch attacks along the border starting from the Tamone Thom Temple, Ta Krabey Temple, Preah Vihear Temple, up to the Anseh area. These attacks are expected to commence soon, prior to the scheduled meeting of the Extraordinary Meeting of the General Border Committee (GBC) on 7 August 2025 in Kuala Lumpur, Malaysia.

This planned offensive constitutes a violation of the territorial sovereignty of Cambodia before the GBC meeting, and it is a serious breach of the ceasefire agreement mutually agreed upon by both countries on 28 July 2025 in Kuala Lumpur, with Malaysia, the United States, and China as witnesses.

Cambodia appeals to the international community to help prevent this at all costs and urges the Thai side to immediately stop its planned aggression, if this information is true, and to respect the ceasefire agreement fully for the sake of peace and stability along the border areas of both countries and the entire region.

Address

Phnom Penh

Alerts

Be the first to know and let us send you an email when BOREY Inc. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category