អាជានេយ្យ - Ajāneyya

អាជានេយ្យ - Ajāneyya ផ្សព្វផ្សាយចំណេះដឹង

26/07/2021

ចេះពីរៀន មានពីរក (សុភាសិតខ្មែរ)

មុននឹងប្រថុយប្រថានចាប់ដៃគូសាងជីវិតគ្រួសារ ត្រូវគិតឱ្យបានល្អិតល្អន់មែនទែន ! កុំឃើញគេរៀបការគិតថាស្រួលដូចការគិត ។ពេលរៀបអាពា...
23/07/2021

មុននឹងប្រថុយប្រថានចាប់ដៃគូសាងជីវិតគ្រួសារ ត្រូវគិតឱ្យបានល្អិតល្អន់មែនទែន ! កុំឃើញគេរៀបការគិតថាស្រួលដូចការគិត ។

ពេលរៀបអាពាហ៍ពិពាហ៍អ្នកអាចសប្បាយមួយភ្លែត ប៉ុន្តែក្រោយពីពេលនោះទៅ អ្នកត្រូវតែចូលដល់ជីវិតពិតនៃការសាងគ្រួសារ និងត្រូវប្រឈមដោះស្រាយបញ្ហាគ្រប់ប្រភេទ ដែលរត់មកក្នុងជីវភាពគ្រួសារ ។

ឆេង រដ្ឋា

រូបភាព ៖ ហ្វេសប៊ុក

23/07/2021

រឿងគ្រួសារគេគិតតែតាមដាន
គេឱ្យប៉ុន្មានបានជាប្រឹងម៉្លេះ
រឿងជាតិទឹកដីប្រែជាប្រហែស
ទ្វេធ្វេសបំភ្លេចគេចទៅសប្បាយ ។

ចិត្តនៃបុថុជ្ជន តែងមានសភាពបែបនេះ~ នរណាស្រឡាញ់យើង យើងក៏ស្រឡាញ់គេវិញទៅ,~ នរណាស្អប់យើង យើងក៏ស្អប់គេវិញទៅ,~ នរណាឱ្យអ្វីដល់យើ...
22/07/2021

ចិត្តនៃបុថុជ្ជន តែងមានសភាពបែបនេះ
~ នរណាស្រឡាញ់យើង យើងក៏ស្រឡាញ់គេវិញទៅ,
~ នរណាស្អប់យើង យើងក៏ស្អប់គេវិញទៅ,
~ នរណាឱ្យអ្វីដល់យើង យើងក៏ឱ្យគេវិញទៅ,
~ នរណាកំណាញ់នឹងយើង យើងក៏កំណាញ់នឹងគេវិញទៅ,
~ នរណាសង្គ្រោះយើង យើងក៏សង្គ្រោះគេវិញទៅ,
~ នរណាស្មោះនឹងយើង យើងក៏ស្មោះនឹងគេវិញទៅ,
~ នរណាក្បត់យើង យើងក៏ក្បត់គេវិញទៅ,
~ នរណាសាងសុខឱ្យយើង យើងក៏សាងសុខឱ្យគេវិញទៅ,
~ នរណាសាងទុក្ខឱ្យយើង យើងក៏សាងទុក្ខឱ្យគេវិញទៅ,
~ នរណាសរសើរយើង យើងក៏សរសើរគេវិញទៅ,
~ នរណានិន្ទាយើង យើងក៏និន្ទាគេវិញទៅ..។

ប៉ុន្តែ, ចំពោះលោកអ្នកដែលយល់ច្បាស់អំពីសច្ចធម៌(អ្នកត្រាស់ដឹង) មានព្រះពុទ្ធជាដើម លោកមិនមានសភាពចិត្តបែបនេះទេ, ចិត្តអស់លោកអ្នកទាំងនោះតែងរួចផុតអំពីលោកធម៌ទាំងឡាយ ទោះបីជាលោកធម៌បានរុករានទន្ទ្រានចិត្តរបស់លោកក៏ដោយ ក៏មិនអាចធ្វើឱ្យចិត្តរបស់លោកញាប់ញ័រសូម្បីតែបន្តិច ពីព្រោះលោកយល់ច្បាស់អំពីហេតុនិងបច្ច័យច្បាស់លាស់នៃធម្មជាតិកើតឡើងនិងរលត់ទៅវិញឥតសង្ស័យអ្វីឡើយ ៕

ឆេង រដ្ឋា

ហាត់ធ្វើសមាធិ ពេលជួបបញ្ហាស្មុគស្មាញ ឬ ស្ត្រេសបើស្មុគស្មាញចំពោះបញ្ហាជាច្រើនពេក ឬ ស្ត្រេស សូមដកឃ្លាសិន ហើយដកដង្ហើមឱ្យបានវែ...
20/07/2021

ហាត់ធ្វើសមាធិ ពេលជួបបញ្ហាស្មុគស្មាញ ឬ ស្ត្រេស

បើស្មុគស្មាញចំពោះបញ្ហាជាច្រើនពេក ឬ ស្ត្រេស សូមដកឃ្លាសិន ហើយដកដង្ហើមឱ្យបានវែងៗ “ចម្រើនអានាបាណស្សតិកម្មដ្ឋាន គេនិយមហៅថា “ធ្វើសមាធិ” ពោលគឺពិចារណនូវដង្ហើមចេញនិងដង្ហើមចូល ។

- វិធីធ្វើ

ដំបូងអង្គុយដងខ្លួនឱ្យត្រង់(និសីទតិបល្លង្គំ) រួចដាក់ជើងស្តាំលើជើងឆ្វេងតម្រួតគ្នា និងដៃស្តាំលើដៃឆ្វេងតម្រួតគ្នាដែរ, បិទភ្នែក ផ្តើមផ្ចង់ដង្ហើមចេញ-ចូល ពិចារណាពេលដង្ហើមចេញក៏ដឹង ពេលចូលក៏ដឹង គឺតាមដានដង្ហើមគ្រប់ខណៈ កុំគិតរឿងផ្សេង ពេលទុក្ខវេទនា(ការសោយអារម្មណ៍ជាទុក្ខ) កើតឡើងតាមរយៈផ្លូវកាយ ដូចជាឈឺកន្លែងនេះ កន្លែងនោះ កុំខ្វល់ជាមួយវា ឱ្យវាកើតជាធម្មតាចុះ ពិចារណាត្រឹមតែដង្ហើមចេញចូលតែប៉ុណ្ណោះបានហើយ ។
ធ្វើបែបនេះជារៀងរាល់ថ្ងៃបើអាច, មុនចូលដេក ឬក្រោកពីដេក ឬតាមពេលដែលយើងចង់ធ្វើ ។ ៥នាទី - ១០នាទី ឬ១ម៉ោង តាមចិត្តចង់ ឬទំនេរពីការងារ ប៉ុន្តែត្រូវរកកន្លែងគួរសមមួយសម្រាប់ធ្វើ ៕

ប្រេងចង្កៀង ឬ បុណ្យ✍️ ចង្កៀងអស់ប្រេងរលត់ មនុស្សអស់បុណ្យក៏ស្លាប់,មនុស្សដែលចេះតែរស់នៅគេចពីមច្ចុរាជតាមយាយីបាន ក៏ព្រោះនៅមានប...
18/07/2021

ប្រេងចង្កៀង ឬ បុណ្យ
✍️ ចង្កៀងអស់ប្រេងរលត់ មនុស្សអស់បុណ្យក៏ស្លាប់,
មនុស្សដែលចេះតែរស់នៅគេចពីមច្ចុរាជតាមយាយីបាន ក៏ព្រោះនៅមានបុណ្យគ្របដណ្តប់ទាំងយប់ទាំងថ្ងៃ មើលទៅពួកគេហាក់ដូចជាមានទេវតាតាមថែរក្សាការពារមិនឱ្យស្លាប់ តែធាតុពិតគឺមកពីពួកគេមានបុណ្យជួយទ្រទ្រង់ទេតើ !

ដូច្នេះហើយ, មនុស្សម្នាក់ៗគួរបំពេញបុណ្យបន្ថែម ប្រសិនបើខ្លួនគិតថា សព្វថ្ងៃអាត្មាអញជាមនុស្សអភ័ព្វ(ឥតបុណ្យ) ប្រៀបដូចជាគេចាក់ប្រេងបន្ថែមក្នុងចង្កៀងដែលហៀបនឹងអស់ប្រេងមិនឱ្យភ្លើងរលត់ក៏ដូច្នោះ ៕

#ឆេងរដ្ឋា

រូបភាព : ហ្វេសប៊ុក

ក្នុងខ្លួន(កាយ)របស់មនុស្សពោរពេញទៅដោយរបស់មិនស្អាតតាំងពីចុងសក់ដល់ចុងជើង, ប៉ុន្តែអ្វីដែលយើងកំពុងឃើញ ឬឈ្លក់វង្វេងសព្វថ្ងៃថារ...
17/07/2021

ក្នុងខ្លួន(កាយ)របស់មនុស្សពោរពេញទៅដោយរបស់មិនស្អាតតាំងពីចុងសក់ដល់ចុងជើង, ប៉ុន្តែអ្វីដែលយើងកំពុងឃើញ ឬឈ្លក់វង្វេងសព្វថ្ងៃថារូបស្អាត ឬរូបល្អ វាគ្រាន់តែជាគ្រឿងបំភាន់ភ្នែកបោកប្រាស់ខាងក្រៅតែប៉ុណ្ណោះ ។
សមដូចពុទ្ធភាសិតមួយកន្លែងពោលថា ៖

បរិជិណ្ណមិទំ រូបំ រោគនិទ្ធំ បភង្គុណំ
ភិជ្ជតិ បូតិ សន្ទេហោ មរណន្តំ ហិ ជីវិតំ ។

រូបកាយនេះតែងតែចាស់ជរាគ្រាំគ្រា ជាសម្បុកនៃរោគ ជារបស់ពុកផុយ កាយរបស់ខ្លួនជារបស់ស្អុយ នឹងបែកធ្លាយទៅវិញ ព្រោះថាជីវិតមានសេចក្តីស្លាប់ជាទីបំផុត ។

រូបភាព ៖ ហ្វេសប៊ុក

ឃើញគេខុសឆ្គង កុំប៉ងពន្លិចចាប់យកមកក្តិច ឱ្យខ្ទេចខ្ទាំឈ្មោះក្អែកមួយក្អែកដប់ ត្រឡប់ទុយ៌សឱ្យគេរងគ្រោះ ព្រោះអ្នកញុះញង់ ។ធម្មជ...
16/07/2021

ឃើញគេខុសឆ្គង កុំប៉ងពន្លិច
ចាប់យកមកក្តិច ឱ្យខ្ទេចខ្ទាំឈ្មោះ
ក្អែកមួយក្អែកដប់ ត្រឡប់ទុយ៌ស
ឱ្យគេរងគ្រោះ ព្រោះអ្នកញុះញង់ ។

ធម្មជាតិជាមនុស្ស ទាំងស្រីទាំងប្រុស
តែងមានកំហុស មានវៀចមានត្រង់
មានពេលខ្លះឆ្លាត មានពេលខ្លះល្ងង់
មិនល្អគ្រប់ទ្រង់ គង់មានខុសទាស់ ។

ដ្បិតចាស់បុរាណ លោកតែងពោលថា
ឃើញគេមិនជា កុំអរផ្តេសផ្តាស
ក្រែងជួនថ្ងៃក្រោយ វាប្រែវិបល្លាស
កំហុសវាប៉ះ មកលើអាត្មា ៕

និពន្ធដោយ ឆេង រដ្ឋា
វត្តបទុមវតី ក្រុងភ្នំពេញ, ថ្ងៃសុក្រ ទី១៦ កក្កដា ២៥៦៥/២០២១

បើយើងចង់ឱ្យគេស្គាល់យើង ចង់ការពាររបស់យើង ដំបូង យើងត្រូវស្គាល់អ្វីដែលជារបស់ខ្លួនឯងជាមុនសិន ។....ទម្រង់ប្រាសាទអង្គរវត្ត ដែល...
16/07/2021

បើយើងចង់ឱ្យគេស្គាល់យើង ចង់ការពាររបស់យើង
ដំបូង យើងត្រូវស្គាល់អ្វីដែលជារបស់ខ្លួនឯងជាមុនសិន ។....
ទម្រង់ប្រាសាទអង្គរវត្ត ដែលជាស្នាដៃកូនខ្មែរ ត្រូវបានកសាងឡើង ស្ថិតនៅភូមិត្រពាំងរពៅ ខេត្តកំពត ក្បែរជើងភ្នំបូកគោ ។

Credit : Sen Suy

✍️ ខ្ញុំមិនសើច មិនមែនខ្ញុំមិនចេះសើចទេ តែមកពីមិនទាន់ដល់ពេលសើច😁,✍️ ខ្ញុំមិនយំ មិនមែនខ្ញុំមិនចេះយំទេ តែមកពីមិនទាន់ដល់ពេលយំ😩...
14/07/2021

✍️ ខ្ញុំមិនសើច មិនមែនខ្ញុំមិនចេះសើចទេ
តែមកពីមិនទាន់ដល់ពេលសើច😁,

✍️ ខ្ញុំមិនយំ មិនមែនខ្ញុំមិនចេះយំទេ
តែមកពីមិនទាន់ដល់ពេលយំ😩,

✍️ ខ្ញុំមិនស្រឡាញ់ មិនមែនខ្ញុំមិនចេះស្រឡាញ់ទេ
តែមកពីមិនទាន់ដល់ពេលស្រឡាញ់😍,

✍️ ខ្ញុំមិនខឹង មិនមែនខ្ញុំមិនចេះខឹងទេ
តែមកពីមិនទាន់ដល់ពេលខឹង😡,

✍️ ខ្ញុំមិនចាស់ មិនមែនខ្ញុំមិនចេះចាស់ទេ
តែមកពីមិនទាន់ដល់ពេលចាស់🤢,

✍️ ខ្ញុំមិនឈឺ មិនមែនខ្ញុំមិនចេះឈឺទេ
តែមកពីមិនទាន់ដល់ពេលឈឺ🤕,

✍️ ខ្ញុំមិនស្លាប់ មិនមែនខ្ញុំមិនចេះស្លាប់ទេ
តែមកពីមិនទាន់ដល់ពេលស្លាប់💀។..

ជាការណ៍ពិតណាស់ ! អ្វីៗទាំងអស់ក្នុងលោកនេះ
វាមានពេលវេលា ហេតុ-បច្ច័យរបស់វាកើតឡើង គ្រាន់តែមុននិងក្រោយតែប៉ុណ្ណោះ ឱ្យតែដល់ពេលវេលាហើយ ទោះចង់ឬមិនចង់ យើងត្រូវតែព្រមទទួលយកនូវការណ៍ពិតទាំងនេះ ៕៚

រូបថត នៅបណ្ណាគារត្រៃរតន៍ ក្រុងភ្នំពេញ

ខ្មែរត្រូវដឹង !កើតជាខ្មែរ      ខ្សែស្តេចជ-  យវរ្ម័នគ្មានលក្ខខណ្ឌ  កាន់តំណ      តពីព្រេងពូជអ្នកខ្លាំង      តាំងប្រយុទ្ធ  ...
11/07/2021

ខ្មែរត្រូវដឹង !

កើតជាខ្មែរ ខ្សែស្តេចជ- យវរ្ម័ន
គ្មានលក្ខខណ្ឌ កាន់តំណ តពីព្រេង
ពូជអ្នកខ្លាំង តាំងប្រយុទ្ធ មិនមែនលេង
ចរិតខែង តែងយកជ័យ ក្នុងសមរ*(១)។

ឃើញសត្រូវ នៅមិនសុខ មុខប្រយុទ្ធ
មិនតក់ស្លុត រត់សំដៅ ស្រែកបន្ទរ
វាយសន្ធាប់ ជាប់មិនរា កក្រើកញ័រ
ដូចព្យុះផ្គរ យកជាញជ័យ ល្បីសុសសាយ ។

ខ្មែរត្រូវដឹង ប្រឹងរក្សា ស្ដារមុខមាត់
កុំឱ្យភ្លាត់ ប្រាកដពិត គិតឱ្យឆ្ងាយ
កុំឱ្យពូជ ដូចស្តេចជ័យ គេមើលងាយ
ត្រូវខ្វល់ខ្វាយ កាយប្រវត្តិ ត្រឡប់វិញ ៕

និពន្ធដោយ ឆេង រដ្ឋា
វត្តបទុមវតី ក្រុងភ្នំពេញ, ១១ កក្កដា ២០២១
*(១) សមរ អានថា (សៈម៉ៈ) សង្គ្រាម, ទ័ព ។

១០ទស្សនៈ របស់បណ្ឌិត កែម ឡី១. ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត;២. ចូរយើងនាំគ្នានិយាយការណ៍ពិតជាជាងនិយាយការពារ;៣. ក...
10/07/2021

១០ទស្សនៈ របស់បណ្ឌិត កែម ឡី

១. ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត;
២. ចូរយើងនាំគ្នានិយាយការណ៍ពិតជាជាងនិយាយការពារ;
៣. ការបង្រៀនខ្មែរឱ្យចេះគិតពិតជាការចាំបាច់បំផុត;
៤. សុវត្ថិភាពខ្ពស់បំផុតដែលអាចការពារយើងបានជានិរន្តរ៍ គឺបេះដូងពលរដ្ឋ;
៥. ខ្លាចស្លាប់ដោយសារជួយការពារពលរដ្ឋ និងបូរណភាពទឹកដី មិនមែនជាជម្រើសល្អទេ;
៦. អ្នកមានអំណាច មានលុយច្រើនពីការកេញប្រវ័ញធនធានសង្គមពីពលរដ្ឋខ្លួនឯងនោះ អ្នកអាចមានសុវត្ថិភាពតែពេលនៅរស់ទេ តែពេលស្លាប់ទៅ សូម្បីតែទីតម្កល់សាកសពក៏គ្មានសុវត្ថិភាពដែរ;
៧. ប្រសិនបើយើងមិនព្យាបាលជំងឺបាក់ស្បាតឱ្យជាសះស្បើយបានឆាប់រហ័សទេ ជំងឺបាក់ស្បាតប្រាកដជាឆ្លងទៅកូនៗច្រើនជំនាន់បន្តទៀត;
៨. បើអ្នកមិនធ្វើអ្វីទាល់តែសោះ ក៏គង់តែទទួលរងគ្រោះដែរ
គ្រាន់តែមិនទាន់ដល់វេនអ្នក;
៩. ត្រីដែលហែលបណ្តោយទឹក គឺជាត្រីងាប់;
១០. ឈើពុកកុំអង្គុយលើ ៕

ស្រង់ចាកសៀវភៅ “ កម្រងទស្សនសង្គម និង នយោបាយ” បណ្ឌិត កែម ឡី

05/07/2021

បកស្រាយពុទ្ធភាសិត
អ្នកទាំងឡាយ ចូរត្រេកអរក្នុងសេចក្តីមិនប្រមាទ
(អប្បមាទរតា ហោថ) ។

04/07/2021

បកស្រាយសុភាសិតខ្មែរ
ស្លឹកចេកផ្ងារ ស្លឹកចារផ្កាប់ ផែនដីក្រឡាប់
យកធាតុទៅទុកឯណា?

Address

Oknha Suor Srun Street 7, Sangkat Chaktomuk, Doun Penh
Phnom Penh
12200

Telephone

+85511574490

Products

E-Knowledge

Alerts

Be the first to know and let us send you an email when អាជានេយ្យ - Ajāneyya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to អាជានេយ្យ - Ajāneyya:

Share

Category

Nearby media companies


Other Video Creators in Phnom Penh

Show All