Eat F2K

Eat F2K Love Eating Food

10/22/2023
មានលុយតែ 50000 រៀល ជិះ2 ម៉ោងពីភ្នំពេញ ទៅគ្រវាត់ចោលភាពតានតឹងជាមួយធម្មជាតិដ៏ស្រស់ស្រាយ !ទឹកធ្លាក់ចំការក្រូច ស្ថិតនៅតំបន់ជ្...
03/07/2021

មានលុយតែ 50000 រៀល ជិះ2 ម៉ោងពីភ្នំពេញ ទៅគ្រវាត់ចោលភាពតានតឹងជាមួយធម្មជាតិដ៏ស្រស់ស្រាយ !

ទឹកធ្លាក់ចំការក្រូច ស្ថិតនៅតំបន់ជ្រាវ ដែលស្ថិតនៅព្រំប្រទល់ខេត្តកំពង់ស្ពឺ ជាតំប់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ត្រកាលមួយ ដែលហ៊ុំព័ទ្ធទៅដោយជួរភ្នំធំៗ ខៀវស្រងាត់ ប្លែកភ្នែក ស្រស់ស្រាយអារម្មណ៍! បើនិយាយពីភូមិសាស្ត្រវិញ តំបន់ភ្នំជ្រៀវនេះ គឺស្ថិតនៅតំបន់ប្រជុំភ្នំជាមួយភ្នំឱរ៉ាល់ដែរ! បើនិយាយពីទេសភាពវិញគឺ ស្អាតប្លែកណាស់ ត្រឹមតែចំងាយប្រមាណ 115 គីឡូម៉ែត ប៉ុន្តែទេសភាព និង បរិយាកាសហាក់ដូចជាខុសគ្នាដូចឋាន 2 ផ្សេងគ្នា! ចាប់ពីចេញដំណើរពីទីក្រុងទិដ្ឋាភាព នឹងផ្លាស់ប្តូរបន្តិចម្តងៗ ចាប់ផ្តើមពីទីក្រុងដ៏មមាញឹក និង អ៊ូរអរ មកកាន់ស្រុក ភូមិដែលមានភាពអ៊ូរអរកាន់តែតិចទៅៗ រហូតពេលមកដល់តំបន់ជ្រាវនេះ គឺកាន់តែស្ងប់ស្ងាត់ កាន់តែខិតជិតជាប់ទៅនឹងធម្មជាតិតែម្តង។
ទៅតាមណា? អាចជិះតាមផ្លូវជាតិលេខ 4 ក៏បាន ផ្លូវជាតិលេខ 5 ក៏បាន ប៉ុន្តែដៀវ ណែនាំអោយជិះតាមផ្លូវជាតិលេខ 5 វិញ មានលក្ខណៈងាយស្រួលជាង ! ជិះតាមផ្លូវជាតិលេខ 5 រហូតដល់ ផ្សារឧត្តុង្គ បត់ឆ្វេង ជិះត្រង់រហូតតាមផ្លូវជាតិ 132 រហូតដល់ ច្រមុះជ្រូកផ្សារអមលាំង កាច់ស្តាំ ហើយទៅត្រង់រហូតដល់ផ្លាកសញ្ញា ទៅទឹកជ្រោះ ! ផ្លូវធ្វើដំណើរគឺមានភាពអាយស្រួល ដោយសារជាតិផ្លូវកៅស៊ូ ហើយចាប់ពីផ្លូវបត់ផ្សារ​ឧដុង្គ​ ទៅគឺផ្លូវស្ងាត់ ស្រួលជិះមែនទេ ! ដោយឡែក ផ្លូវប្រមាណជា 15 គីឡូម៉ែត (ទៅទឹកធ្លាក់)ជាប្រភេទផ្លូវដី ប៉ុន្តែមិនលំបាកទេ (អាចហុយបន្តិចបើគ្មានភ្លៀង)។ និយាយរួមជិះម៉ូតូបែបណា ឡានបែបណាក៏អាចទៅដល់ដែរ។

មានអីលេងខ្លះ? បើនិយាយពីកន្លែងលេង នៅតំបន់ហ្នឹងមានច្រើនដែរ ដែលអាចលេងបាន ដូចជា ចំការអំពៅនៅអមលាំង ទឹកធ្លាក់ជ្រាវ ទឹកធ្លាក់ចន្លុះ និង ទឹកធ្លាក់ចំការក្រូចនេះតែម្តង ។ កន្លែងទាំងនេះគឺស្ថិតនៅតាមផ្លូវតែមួយ ។បើនិយាយពីទឹកធ្លាក់ចំការក្រូចនេះ គឺជាកន្លែងសំរាប់ភ្ញៀវទេសចរណ៍ ទៅលេងទឹក កំសាន្តបែបពិកនិក អីជាដើម ។ នៅទីនោះមានទឹកធ្លាក់ល្មមសំរាប់លេង ហើយសំរាប់ខ្ញុំ បរិយាកាស ល្អជាងទឹកធ្លាក់ជ្រាវ (ដែលជាទឹកធ្លាក់ធំជាងនេះ ហួសទឹកធ្លាក់ចំការក្រូចបន្តិច) ដោយសារមនុស្សតិចជាង កន្លែងអង្គុយក៏ដាច់ៗពីគ្នាជាង ។ នៅទីនេះមានអ្នកលក់អាហារ និង ភេសជ្ជៈ ដូចនេះកុំបារម្ភបើអត់បានរៀបចំ ។ ហើយចង់និយាយថាម្ហូបនៅទៅនេះគឺឆ្ងាញ់ រសជាតិគឺអេម។ បើនិយាយពីតំលៃអាចនឹង លើសខាងក្រៅតិចតួចតែ ទៅសូញសាញអីជួយទិញគាត់ទៅហ្ន ដើម្បីអោយគាត់មានចំណូល ។ សំរាប់កន្លែងអង្គុយមានជា កញ្ចុះ ដែលមួយតំលៃ 15000 រៀល បើមិនចង់ជួលអាចក្រាលកន្ទេលអង្គុយនៅទីណាក៏បាន តែសូមចិត្តណា សូមរក្សាសំរាម បោះចោលអោយបានត្រឹមត្រូវផង។ លើសពីនេះ កន្លែងនេះក៏ជាកន្លែងអាចបោះតង់បានផងដែរ (ប៉ុន្តែត្រូវមានតង់ខ្លួនឯង) ដោយការបោះតង់មួយ ត្រូវបង់ថ្លៃ 15000 រៀល ប៉ុន្តែនឹងមានពូៗប្រជាការពារនៅយាមផងដែរ ដូចនេះក៏ជាសុវត្ថិភាពមួយផងដែរ ។ សំរាប់ខ្ញុំទីតាំងនៅទីនេះពិតជាអំណោយផលណាស់ ព្រោះស្ងាប់ស្ងាត់ល្អ ទេសភាពក៏ស្អាត ហើយមានប្រភពទឹក នៅជិតស្រាប់សំរាប់ប្រាស់។ សំរាប់អ្នកចង់ឡើងទឹកធ្លាក់ចន្លោះ (ទឹកធ្លាក់ធំ កំពស់ 100 ម៉ែត) គួរស្នាក់នៅទីនេះមួយយប់ក៏បាន រឺស្នាក់នៅផ្ទះស្នាក់ នៅអមលាំង ជិតចំការអំពៅវិញក៏បាន ព្រោះការឡើងទៅទឹកជ្រោះត្រូវចំនាយពេល មួយថ្ងៃពេញ (3-5 ម៉ោងសំរាប់ការឡើង អាស្រ័យតាមបទពិសោធរបស់អ្នកឡើង)។ អូ ដៀវ សូមផ្តាំបន្តិច បើទៅលេងទឹកជ្រោះ សូមប្រយ័ត្នតិច ព្រោះថ្មរអិល ហើយបើមេឃភ្លៀងអី គួរសួរនាំពូប្រជាការពារនៅហ្នឹង ព្រោះខ្លាចទឹកបុកមកខ្លាំងដោយយើងមិនបានដឹង ដោយសារវាមានប្រភពមកពីភ្នំ ។ និយាយរួមកន្លែងហ្នឹង សំរាប់ដៀវ គឺចូលចិត្តខ្លាំង ដោយសារតែនៅជិត តែស្អាត ប្លែកអារម្មណ៍ ហើយមានកន្លែងលេងច្រើន។

ចាយអស់ប៉ុន្មានទៅ? ខ្ទង់ចំណាយ ធម្មតា វាប្រែប្រួលទៅតាមយើងម្នាក់ៗ ។ ពេលដៀវទៅ ជិះម៉ូតូ ចាក់សាំង អស់ម្នាក់ 10000រៀល (ស៊ែរជាមួយមិត្តភក្តិ) បង់ថ្លៃចូល 2000 រៀលក្នុងមួយម៉ូតូ ទិញទឹក ញ៉ាំបាយ នៅទឹកជ្រោះហ្នឹងអស់ម្នាក់ 26000 រៀលទៀត ហើយចំណាយចិបចុប តិចតួចទៀត ថា 50000រៀលចុះបើសរុប។

ដូចសព្វដងចឹង នេះជាអ្វីដែល ដៀវ សុំ បើអ្នកទាំងអស់គ្នាទៅលេង :
1. សូមចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ! រៀបចំទុកដាក់សំរាម និង បោះចោលអោយបានត្រឹមត្រូវ ជាពិសេសសំរាមផ្លាស្ទិច សូមកុំបោះចូលទឹក ! ថែរក្សាទាំងអស់គ្នា កន្លែងស្អាតបានរហូត យើងមកលេងបានរហូតណា!
2. សូមកុំបំពុលបរិយាកាសដ៏ស្ងប់ស្ងាត់់ ដែលយើងគ្រប់គ្នាខំទៅស្វែងរកនៅទីនោះ ដោយការចាក់ធុងបាស់ ច្រៀងខារ៉ាអូខេលឺៗ គួររៀនប្រើប្រាស់ថាមពលដែលធម្មជាតិផ្តល់អោយ (ភាពស្ងប់ស្ងាត់ ភាពស្រសស្រាយ) ដើម្បីជាប្រយោជន៍ផ្លូវសតិអារម្មណ៍សំរាប់ខ្លួន ។ ម៉្យាងទៀត វាក៏ជាការគោរពដល់ម្ចាស់ទឹកដី ព្រៃព្រឹក្សា និង អ្នកទេសចរណ៍ដ៏ទៃផងដែរ ។
3. សូម កុំទិញ និង ពិសារសត្វព្រៃអី ។ វាអាចនឹង ប្លែកតែមិនប្រាកដថាវាមានប្រយោជន៍ទាំងអស់ទេ ។ ទីមួយ បើគ្រប់គ្នានៅតែពិសារ សត្វព្រៃមួយចំនួននឹងរងការផុតពូជ ។ ម្យ៉ាងទៀត សត្វព្រៃ មិនដូចសត្វស្រុកយើងទេ វាមិនត្រឹមតែមិនមែនជាថ្នាំព្យាបាលជំងឺ តែអាចផ្តល់ជំងឺមកវិញក៏ថាបាន បើយើងបរិភោគដោយមិនបានប្រយ័ត្ន ។ ចឹងសូមចុះណា ! ពេលដែលយើងឈប់ទិញ អ្នកលក់ក៏គាត់ឈប់បរបាញ់ដូចគ្នា ហើយរឿងនេះ គឺត្រូវចាប់ផ្តើមពីខ្លួនយើងផ្ទាល់ ។

និយាយរួម បើថាមិនមានពេលវេលាច្រើន មិនចង់ទៅណាឆ្ងាយ មិនចង់ចំណាយច្រើន តែចង់បានអារម្មណ៍ស្រស់ស្រាយ ជាមួយធម្មជាតិ កន្លែងនេះពិតជាសាកសម ។ អ្នកណាខ្លះធ្លាប់បានទៅលេង? ជួយប្រាប់ផង ថាស្អាតដូចរូប និង អ្វីដែលដៀវបានពណ៌នាមែនអត់? ហើយអ្នកអត់ទាន់បានទៅ គំរោងទៅថ្ងៃណា? សួរនាំ មិត្តភក្តិ រឺក្រុមគ្រួសារអោយហើយទៅណា!

សំរាប់អ្នកដែលចង់ទៅបោះតង់ អាចទាក់ទងទៅពូអ៊ិត ដែលជាប្រជាការពារនៅទីនោះបានតាមលេខនេះ 095 515 999! សូមទៅលេងដោយរីករាយ និង សុវត្ថិភាពណា!
រូបភាពដ៏ស្រស់ស្អាត និងអត្ថបទបានមកពី Planet Diew

ឃ្លាន🤤អត់ដឹងញុំាអីមែនទេ?😉😉ម្ហូបនិងទីកន្លែង🤩
03/06/2021

ឃ្លាន🤤

អត់ដឹងញុំាអីមែនទេ?😉😉
ម្ហូបនិងទីកន្លែង🤩

របស់ឆ្ងាញ់ 🙄🙄
03/05/2021

របស់ឆ្ងាញ់ 🙄🙄

ឃ្លាន 🤤🤤
03/02/2021

ឃ្លាន 🤤🤤

ភ្នំពេញនាពេលរាត្រីCredit to the owner
02/24/2021

ភ្នំពេញនាពេលរាត្រី

Credit to the owner

Pre-wedding ដ៏ផ្អែមល្ហែមខ្លាំងណាស់🥰🥰
02/19/2021

Pre-wedding ដ៏ផ្អែមល្ហែមខ្លាំងណាស់🥰🥰

ពិតជាស្រស់ស្អាតណាស់ក្រុងព្រះសីហនុCredit by: 📸 Panharoth KimAMS One-minute ផ្សាយលើ៖Telegram: t.me/ams1minuteTikTok: www.t...
02/17/2021

ពិតជាស្រស់ស្អាតណាស់ក្រុងព្រះសីហនុ

Credit by: 📸 Panharoth Kim

AMS One-minute ផ្សាយលើ៖
Telegram: t.me/ams1minute
TikTok: www.tiktok.com/

02/17/2021

Amazing Asian Cheif Cooking Skill

02/16/2021

Address

12460
Princeton, MN
55378

Website

Alerts

Be the first to know and let us send you an email when Eat F2K posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share