01/04/2024
តើអ្នកដឹងទេ អ្វីនឹងកើតឡើងបន្ទាប់ពីអ្នកបានស្លាប់?
២ឬ៣ម៉ោងក្រោយ អ្នករាល់គ្នានឹងឈប់យំ
គ្រួសាររបស់អ្នកនឹងរវល់រៀបចំបុណ្យ ហៅលោកហៅអាចារ្យ ហៅតុចិន
ចៅៗរបស់អ្នករត់លេង
ក្មេងប្រុសស្រី ប្រហែលកំពុងសុំអាខោនហ្វេសបុកគ្នាទាំងទឹកមុខញញឹម
អ្នកខ្លះប្រហែលនាំគ្នាផឹកស៊ី មុនចូលដេក
អ្នកជិតខាងអ្នក កំពុងតែខឹងព្រោះធ្វើរោងបុណ្យមុខផ្ទះ ឬមានសំលេងរំខាន
បងប្អូនសាច់ញាតិខ្លះនឹងខលមកកូនៗអ្នក ប្រាប់ពួកគេរវល់មិនបានមកចូលរួម
ថ្ងៃបន្ទាប់សាច់ញាតិខ្លះក៏មិនបាននៅ ហើយអ្នកខ្លះក៏រអ៊ូថាម្ហូបមិនឆ្ញាញ់
បងប្អូននៅឆ្ងាយៗ ប្រហែលជាមានគំរោងដើរលេងបន្ទាប់ពីមកចូលរួមបុណ្យរបស់អ្នក
សាច់ញាតិខ្លះក៏រអ៊ូថា មកបុណ្យខាតចេះខាតចុះ ព្រោះតែមកបុណ្យរបស់អ្នក
មនុស្សអ៊ូអរក៏កាន់តែស្ងាត់ទៅ
ថ្ងៃបន្ទាប់ប្រហែលមានគេខលមកអ្នក ដោយមិនដឹងថាអ្នកស្លាប់
កន្លែងការងាររបស់អ្នក ក៏មានអ្នកជំនួស
១អាទិត្យក្រោយមក មិត្តក្នុងហ្វេសបុកខ្លះក៏ឆែកមើលអាខោនអ្នក ព្រោះចង់ដឹងថាអ្នកមុនស្លាប់ មាននិយាយអីអត់ ឬស្លាប់ដោយសារអី
ប៉ុន្មានថ្ងៃមកទៀត កូនៗរបស់អ្នកនឹងរវល់ដើរទិញអីវ៉ាន់សំរាប់ទុក ព្រោះគេមិនបានធ្វើការដោយសារដាក់ច្បាប់ប្រញាប់មកធ្វើបុណ្យ
សាច់ញាតិ បងប្អូននឹងសួរថា តើអ្នកមានសល់ដីឬផ្ទះអិខ្លះអត់
មិនយូរទេ បងប្អូនកូនក្មួយអ្នក នឹងវិលទៅរកជីវិតដូចដើម ដោយគ្មានអ្នក គេមិនខ្វល៉ថាអ្នកបានធ្វើអីខ្លះកាលនៅរស់ទេ
វាកើតឡើងយ៉ាងងាយ ហើយលឿនទៀតផង
អ្នកនៅត្រូវគេបំភ្លេច ឈ្មោះរបស់អ្នកមានតែនៅលើចេតិយ៍
ហើយនៅថ្ងៃគំរប់ខួប១ឆ្នាំនៅការស្លាប់របស់អ្នក គេនឹងធ្វើបុណ្យយ៉ាងអាធ័កអាធោម
តែមួយពព្រិចភ្នែក១ឆ្នាំបានកន្លងផុតទៅ ប្រហែលជាអត់មានអ្នករំលឹកឈ្មោះអ្នកផងមិនដឹង
អ្នករាប់អាននឹងអ្នកមានច្រើន តែប្រហែលមានតែ២ឬ៣នាក់ទេ ដែលនៅរំលឹកពីអ្នក
អ្នកប្រហែលជារស់ឋានណាមួយ បើការចាប់ជាតិជាការពិត
មិនចឹងទេ អ្នកសល់តែផេះ១ចាន
មនុស្សគ្រប់គ្នាងាយភ្លេចអ្នកណាស់
ហើយចឹងរាល់ថ្ងៃនេះតើអ្នកខំដើម្បីអ្វី ប្រឹងដើម្បីអ្នកណា?
ស្ទើតែមួយជីវិតរបស់អ្នក អ្នកគិតពីមនុស្សគ្រប់គ្នា ខ្វល់ខ្វាយពីសំដីមនុស្សគ្រប់គ្នា
ហើយចឹងកាលរស់នៅរបស់អ្នក សំរាប់តែបំពេញចិត្តអ្នកដទៃចឹងមែនទេ?
គ្មានប្រយោជន៏សោះហើយ
ជីវិតកើតមកមានតែ ១ រស់នៅអោយពេញលេញ