២២ កក្កដា ២០២៤ / 22 July 2024 ប្រជាពលរដ្ឋក្រោកឈរឡើងប្រឆាំងនឹងអំណាចជិះជាន់ផ្ដាច់ការក្នុងរដ្ឋធានីនៃប្រទេសបង់ក្លាដេស ធៀបទៅនឹងប្រទេសកម្ពុជាប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងប្រឆាំងនឹងអំណាចផ្ដាច់ការដូចគ្នា ”ទីណាមានការជិះជាន់ទីនោះមានការរើសបម្រាស” ៕
ចុមចេះដាក់អន្ទាក់ទៀត 🤪 បើមានអ្នកសម្ដែងល្ខោនក៏ត្រូវមានអ្នកមើលល្ខោនដែរ😅
របបក្ស័យធន
រៀបចំរូបមន្ត
ស្វែងរកដុល្លារ
ផែនការណ៍បន្ទាន់
ប្រើប្រាស់ឧកញ៉ា
ឆក់ប្លន់ដុល្លារ
ពីពលរដ្ឋខ្មែរ៕
ខ្មែរក្រោមខុសអ្វី? បានជាជនអប្រិយ បំភ្លៃការពិត បន្លំប្រវត្តិសាស្រ្ត ខ្មែរលើ ខ្មែរក្រោម ខ្មែរកណ្ដាល ជាខ្មែរមួយទោះបីខ្មែរទៅដល់ទីណាក្ដីក៏ខ្មែរមិនដែលភ្លេចកំណើតថាខ្លួនជាខ្មែរដែរ អ្នកដែលមើលងាយខ្មែរគេជាសត្រូវប្រវត្តិសាស្រ្តរបស់ខ្មែរយ៉ាងពិតប្រាកដហើយមិនអាចប្រកែកបានឡើយ៕
#ខ្មែរបែកបាក់ខ្មែរស្លាប់ #ខ្មែរសាមគ្គីខ្មែររស់
ខ្មែរលើ ខ្មែរក្រោម ខ្មែរកណ្ដាល ជាខ្មែរតែមួយ មិនដូច សុខ ឥសាន និយាយនោះទេ៕
«ប្រសាសន៍បណ្ឌិត កែម ទ្បី ៖ បើសិនយើងនាំគ្នាខ្លាចស្ថានភាពរងគ្រោះ គឺយើងមិនអាចផ្តល់សេចក្តីសុខដល់ក្មេងៗជំនាន់ក្រោយបានទេ»៕
ទេវតាអើយ !! បើមាន ហ៊ុន សែន ហើយ តើហេតុអ្វីបានជាមាន សម រង្សុី មកធ្វើអ្វីទៀត រាល់ថ្ងៃគេធ្វើឱ្យខ្ញុំដេកមិនលក់បក់មិនល្ហើយសោះ៕
ប្រជាពលរដ្ឋខ្មែរនៅជប៉ុនធ្វើមហាបាតុកម្មស្នើរដ្ឋាភិបាលជប៉ុនដាក់សម្ពាធ ហ៊ុន ម៉ាណែត ឱ្យដោះលែងអ្នកទោសនយោបាយទាំងអស់នៅប្រទេសកម្ពុជា៕
ពិធីបុណ្យចូលឆ្នាំប្រណៃណីជាតិខ្មែរ នៅវត្តភ្នំសេរី នៃសហរដ្ឋអាមេរិក មានបងប្អូនជនរួមជាតិខ្មែរ អញ្ជើញចូលរួមច្រើនកុះករ និងលេងល្បែងប្រជាប្រិយ ទាញព្រ័ត្រ លោតបាវ ដែលជាកេរដំណែលរបស់ខ្មែរយើង ទោះបីខ្មែរទៅដល់ទីណាក្ដីក៏ខ្មែរមិនដែលភ្លេចប្រពៃណី និងវប្បធម៌របស់ខ្លួនដែរ។ ចាស់បុរាណលោកក៏បានលើកឡើងជាសុភាសិតមួយឃ្លាថា “ សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់ “៕
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ស្នើសមាជិកព្រឹទ្ធសភាអាមេរិកឱ្យអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាស្ដារប្រជាធិបតេយ្យឡើងវិញ៕
ជីវិតជូនជាតិ ធាតុុជូនម្ដាយ ផ្កាយស័ក្ដិជូនលោកធំ👇
លោក សម រង្សុី បានប្រាប់បងប្អូនយោធិនម្ដងរួចហើយមកហើយឱ្យឈប់ការពារត្រកូលហ៊ុន ប៉ុន្តែបងប្អូននៅតែការពារត្រកូលហ៊ុនដដែល ចុងក្រោយបងប្អូនរងគ្រោះ ក្រោមរបបតិរ+ច្ឆាននេះ បានប្លន់និងរឹបអូសដីធ្លី ផ្ទះសម្បែងរបស់បងប្អូន។ សូមអំពាវនាវ " កងកម្លាំងប្រដាប់អាវុធ នាយទាហាន ពលទាហាន និងកងនគរបាល កុំធ្វើតាមបញ្ជា ពីមេដឹកនាំផ្តាច់ការ បើគេបញ្ជាឱ្យបាញ់ប្រហារ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ " សូមបងប្អូនឈប់ស្តាប់បញ្ជាពីរបបតិរ+ច្ឆាន ហ៊ុន សែន ហើយរក្សាកាំភ្លើងនោះ ដើម្បីការពារខ្លួនឯង និងការពារប្រជាពលរដ្ឋ ដែលមានសាច់ឈាមជាខ្មែរដូចគ្នា"៕
កង្វល់របស់ប្រជាកសិករដាំបន្លែហើយគ្មានទីផ្សារលក់ចេញ បែរជានាំបន្លែមានសារធាតុគីមីមកពីប្រទេសក្រៅចូលក្នុងស្រុកខ្មែរយ៉ាងអនាអធិបតេយ្យ ! តើឱ្យប្រជាកសិករខ្មែររំពឹងអ្វីទៀត?
ដើមហេតុ ! មិនដឹងជឿមួយណាទេ សម្ដីផ្សេងចិត្តផ្សេង សម្ដីក្បត់រូបភាព🤪
លោក អេង ឆៃអ៊ាង លោក ឡុងរី លោក ហូរ វ៉ាន់ និង លោក នុត រំដួល ដែលជាថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅឯក្រៅប្រទេសបានឆ្លើយតបទៅ លោក ហ៊ុន សែន ថា៖ ពួកយេីងមិនបានរត់ចោលស្រុកនោះទេ ហើយពួកយេីងក៏មិនបានភ្លេចកំណេីតដែលបានកេីតមកជាខ្មែរដែរ។ ប្រទេសកម្ពុជាជាកម្មសិទ្ធិរបស់យើងទាំងអស់គ្នាដូច្នេះហើយបើយើងមានឱកាសពេញលេញពួកយើងនឹងត្រឡប់ទៅប្រទេសកំណើតរបស់យើងវិញហើយ ដើម្បីទៅសង្រ្គោះជាតិប្រទេសជាតិឱ្យទាន់ពេលវេលាយើងមិនសំងំយកសុខនោះ៕
⁉️ តើអ្នកធ្លាប់មានអារម្មណ៍ថា អ្នកជំពាក់បំណុលច្រើនពេកទេ?
ច្បាប់ម៉ែវា ! កុំប្រើពាក្យមន្រ្តីអនុវត្តន៍ច្បាប់អី គួរតែពាក្យក្រុមចោរ និង ជនពាល ដឹកនាំដោយក្រុមពាលទើបត្រូវ! កងកម្លាំងរបស់ ហ៊ុន ម៉ាណែត បានប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃមកលើប្រជាពលរដ្ឋសហគមន៍ដីធ្លីបឹងតាមោក រហូតធ្វើឱ្យពួកគាត់រងរបួសធ្ងន់ធ្ងរ តើនេះជាបទល្មើសជាក់ស្ដែងដែរឬទេ? ឬ មួយបទល្មើសជាក់ស្ដែងត្រូវបែងចែកជា២ ទី បក្ខពួកអញ ទីមិនមែនបក្ខពួកអញ ?
សូមចូលរួមអបអរសាទរ ក្រុមយុវជនចលនាមាតាធម្មជាតិចំនួន៣នាក់រួមមានកញ្ញា មាន លីសា កញ្ញា ស៊ុន រដ្ឋា និងលោក លី ចាន់ដារ៉ាវុត បានទៅទទួលពានរង្វាន់កម្រិតអន្តរជាតិ រ៉ាយឡាយលីហ៊ូត ( Right Livelihood ) នៅទីក្រុងស្តុកហូម ( Stokholm ) ប្រទេសស៊ុយអែត( Sweden ) ឆ្នាំ២០២៣ នៅរាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ២០២៣ ។ នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់ប្រជាពលរដ្ឋនិងប្រទេសកម្ពុជាយើងផងដែរ គឺ សូមចូលរួមទាំងអស់គ្នាក្នុងកិច្ចការពារ #បរិស្ថាន #ការពារសិទ្ធិមនុស្ស #ការពារយុត្តិធម៌សង្គម
#វិទ្យុអាស៊ីសេរី #កម្ពុជា #កិច្ចការពារបរិស្ថាន #យុវជន #មាតាធម្មជាតិ
#RFAKhmer #Cambodia #Environment #activists #MotherNatureYouth #MotherNature #RightLivelihood
ជនផ្ដាច់ការ ហ៊ុន សែន បានបង្ខិតបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ជាប់ឆ្នោត៥០០៧កៅអី និងអ្នកតំណាងរាស្រ្ត៥៥កៅអីគណបក្សសង្រ្គោះជាតិឱ្យចុះចូលជាមួយគណបក្សប្រជាជន មុនរំលាយគណបក្សសង្រ្គោះជាតិថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ អស់រយៈពេល៦ឆ្នាំកន្លងមកហើយ៕
សម័យឪកូនសាហាវដូចគ្នា អាជ្ញាធរអប្សរាចុះរុះរេីផ្ទះមន្រ្ដីយោធាម្នាក់ ដែលមានដូនចាស់ជាម្ដាយ បានអះអាងថារស់នៅជាង៣០ឆ្នាំហេីយ។
ទីតាំងខេត្តសៀមរាប នៅវេលាម៉ោង២:00 ថ្ងៃទី២៤ ខែតុលា ឆ្ន្នាំ២០២៣ ស្ថិតនៅភូមិព្រៃចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប៕
រាល់ថ្ងៃ ហ៊ុន សែន កំពុងតែយកព្រះមហាក្សត្រធ្វើជាចំណាប់ខ្មាំង ដេីម្បីការពារអំណាចត្រកូលគាត់ ។ តែ ហ៊ុន សែន ភ្លេចគិតថាម្ចាស់អំណាចពិតប្រាកដ គឺ ប្រជាពលរដ្ឋខ្មែរមួយនគរឯនោះទៅវិញទេដែលជាម្ចាស់អំណាចពិតប្រាកដ៕
K
តុលាការតេឡេក្នុងរបបមេដឹកនាំផ្តាច់ការតពូជ ជានិច្ចកាលប្រើគ្រប់មធ្យោបាយបិទបាំងការពិត និងគាបសង្កត់បំបិទមាត់សកម្មជនបរិស្ថាន យុវជនសង្គម និងអ្នកប្រជាធិបតេយ្យដើម្បីបិទបាំងអំពើទុច្ចរិតតាមបញ្ជារចៅហ្វាយនាយទាំងងងើល៕
សូមឲ្យការតស៊ូមតិរបស់យុវជនបរិស្ថានទទួលបានសម្រេចជោគជ័យ💐🇰🇭