ក្រុមអ្នកប្រយុទ្ធ CNRP

ក្រុមអ្នកប្រយុទ្ធ CNRP ក្រុមអ្នកប្រយុទ្ធCNRP ផ្លល់ព័ត៌មានពិតទាន់ហេតុការណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប​ សំឡេងពួកយេីងដេីម្បីកម្ពុជា​🇰🇭

ក្រុមចោរឈ្លានពានវាមិនដែលគិតថាខូចខាតស្លាប់បាត់បង់ជីវិតអ្វីឡើយសំខាន់ឱ្យតែបានកម្ទេចចោល ! សៀមបានប្រើប្រាស់យន្តហោះ F-16 ទម្លា...
12/13/2025

ក្រុមចោរឈ្លានពានវាមិនដែលគិតថាខូចខាតស្លាប់បាត់បង់ជីវិតអ្វីឡើយសំខាន់ឱ្យតែបានកម្ទេចចោល ! សៀមបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់ផ្ដាច់ស្ពានជ័យជំនះ ឬស្ពានមេទឹក ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥៕

12/12/2025

ខ្មែរ​សាមគ្គី​គ្នាខ្មែរខ្លាំង​ ខ្មែរបែកបាក់សាមគ្គីខ្មែរខ្សោយ​ ខ្មែររួបរួមគ្នាខ្មែរឈ្នះ​ ជូនពរបងប្អូនវីរៈកងទ័ពទាំងអស់ជួបតែសេចក្តីសុខគ្រប់ៗគ្នា🙏🙏🇰🇭🇰🇭

រៀបចំក្បួនយុទ្ធសាស្ត្របើកទ្វារក្រុងឱ្យសត្រូវចូលមក និង បិទទ្វាវាយឆ្កែជាតាមរឿងសាមកុកជាក្បួនយុទ្ធសាស្ត្ររបស់ ជូកឺលាង ជារឿងត...
12/12/2025

រៀបចំក្បួនយុទ្ធសាស្ត្របើកទ្វារក្រុងឱ្យសត្រូវចូលមក និង បិទទ្វាវាយឆ្កែជាតាមរឿងសាមកុកជាក្បួនយុទ្ធសាស្ត្ររបស់ ជូកឺលាង ជារឿងត្រឹមត្រូវ។ ថ្វីត្បិតតែសង្គ្រាមមិនទាន់បញ្ចប់ជាស្ថាពរក៏ដោយក៏គេនៅតែជឿថាថៃបាន ប្រើអស់លទ្ធភាពនៃកងទព័ខ្លួនមានទៅហើយ តែនៅតែមិនអាចយកឈ្នះ លើកម្ពុជាបានជាដដែលទេ។ កម្ពុជាមានឱកាសច្រើនក្នុងការកសាងកងទព័ខ្លួនឱ្យបានល្អថែមទៀត ដែលមិនត្រឹមតែធ្វើឱ្យថៃលែងអាចប្រមាថមើលងាយបាននោះទេ តែក៏ នឹងធ្វើឱ្យថៃបារម្ភពីកងទព័កម្ពុជានាពេលអនាគត៕

មេខ្លោងនាំភ្លើងដែលចូលចិត្តបង្កើតបញ្ហាសង្រ្គាមឈ្លានពានទឹកដីរបស់គេមានមហិច្ឆតាស្មោកគ្រោកមានឈ្មោះថា អនុទីន ប្រកាសរំលាយសភាថៃហ...
12/11/2025

មេខ្លោងនាំភ្លើងដែលចូលចិត្តបង្កើតបញ្ហាសង្រ្គាមឈ្លានពានទឹកដីរបស់គេមានមហិច្ឆតាស្មោកគ្រោកមានឈ្មោះថា អនុទីន ប្រកាសរំលាយសភាថៃហេីយ បានន័យថារត់ចោលសមរភូមិប្រយុទ្ធ បុគ្គលដែលញៀនសង្រ្គាមបែបនេះប្រសិនបើសង្រ្គាមត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះមែនគួរតែកុំសេពគប់ចៀសចេញឱ្យឆ្ងាយ យើងជឿជាក់ថាទាំងប្រជាពលរដ្ឋថៃ និងប្រជាពលរដ្ឋកម្ពុជាមិនត្រូវការសង្រ្គាមឡើយព្រោះសង្រ្គាមមិនមានខាងណាចំណេញឡើយមានតែខាតបង់រៀងខ្លួន ហើយរាល់ការស្លាប់បាត់បង់ជីវិតទាហាន,ពលរដ្ឋសុីវិល ទាំងសងខាង អនុទីន ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ ថ្វីត្បិតតែរត់ចោលតំណែងបណ្ដោះអាសន្នយករួចខ្លួនក៏ដោយក៏មិនត្រូវឱ្យរួចខ្លួនពីសំណាញ់ច្បាប់អន្តរជាតិនោះដែរ៕

មិនជឿថា F-16 មិនចេះអស់សាំង ហើយអ្នកបើកមិនចេះសុីបាយផឹកទឹក ជាមួយពេលវេលានឹងហើយដែលកងទ័ពខ្មែរយើងធ្វើការវាយបំបាក់សរសៃឆ្អឹងខ្នងរ...
12/11/2025

មិនជឿថា F-16 មិនចេះអស់សាំង ហើយអ្នកបើកមិនចេះសុីបាយផឹកទឹក ជាមួយពេលវេលានឹងហើយដែលកងទ័ពខ្មែរយើងធ្វើការវាយបំបាក់សរសៃឆ្អឹងខ្នងរបស់សត្រូវហើយឱ្យគេដឹងថាកងទ័ពខ្មែរយើងមានរបៀបប្រើក្បាច់ប្រឡេះពោត និងគល់ឫស្សី ត្បូងចប អន្ទាក់ ដែលមានតាំងពីដូនតាមកម៉្លេះ ថ្វីត្បិតតែក្បាច់នេះមានភាពចាស់ក៏ពិតមែនតែគ្មានសត្រូវណាអាចធ្វើបាននោះដែរព្រោះហេតុផលកងទ័ពខ្មែរយើងមានបទពិសោធន៍ស្រាប់ក្នុងសមរភូមិប្រយុទ្ធ៕

12/10/2025

គណបក្សកម្លាំងជាតិ​ថ្កោលទោស​អំពេីឈ្លានពានរបស់ថៃមកលេីអធិបតីភាព​ភាពខ្មែរ🇰🇭

12/10/2025

លោកជំទាវ​ មូរ​ សុខហួរ​ ប្រធានចលនាខ្មែរដេីម្បីប្រជាធិបតេយ្យ​ហៅកាត់(KMD)អំពាវនាវទៅរដ្ឋាភិបាលទីក្រុងភ្នំពេញត្រូវតែប្តឹងថៃទៅតុលាការអន្តរជាតិICJ ករណីឈ្លានពានបូរណភាពទឹកដីខ្មែរ​ ។

ក្រុមអ្នកប្រយុទ្ធCNRP សូមបួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុងលោកសូមជួយឃុំគ្រងបីបាច់ថែរក្សាការពារបងប្អូន​កងទ័ព​ជួរមុខ​ទាំង...
12/09/2025

ក្រុមអ្នកប្រយុទ្ធCNRP សូមបួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុងលោកសូមជួយឃុំគ្រងបីបាច់ថែរក្សាការពារបងប្អូន​កងទ័ព​ជួរមុខ​ទាំងអស់​ សូមអោយបងប្អូនមានសុវត្តិភាព​ ទទួលបានជ័យជម្នះលេីសត្រូវឈ្លានពាន​🙏🇰🇭

ពាក្យចាស់ពោលថា “ កុំនាំភ្លើងក្រៅចូលផ្ទះ “ ព្រោះវានាំឱ្យដុតបំផ្លាញប្រទេសជាតិទាំងមូល តើទង្វើនេះអាចចាត់ទុកជាទង្វើក្បត់ជាតិដ...
12/09/2025

ពាក្យចាស់ពោលថា “ កុំនាំភ្លើងក្រៅចូលផ្ទះ “ ព្រោះវានាំឱ្យដុតបំផ្លាញប្រទេសជាតិទាំងមូល តើទង្វើនេះអាចចាត់ទុកជាទង្វើក្បត់ជាតិដែរឬទេ? តាំងពីដើមមក យើងមិនដែលស្គាល់មុខមាត់ពិតរបស់សត្រូវទេ ពូជខ្មែរបើចេញច្បាំងទល់មុខ គឺច្បាំងមិនដែលឈ្នះខ្មែរទេ ប៉ុន្តែអ្វីដែលគួរឱ្យខ្លាច គឺសត្រូវបន្លំខ្លួនធ្វើមិត្ត។ ប្រវត្តិសាស្ត្រមានជាហូរហែរ បរាជ័យធំបំផុតរបស់ខ្មែរ គឺ យកសត្រូវធ្វើមិត្តធ្វើជាគ្រូ “ខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃក៏វាមិនហ៊ានចូលដែរ”៕

12/09/2025

ទំនាស់ផលប្រយោជន៍ល្បែងអណឡាញ​ បង្កេីតបានជារឿងទាញពលរដ្ឋខ្មែរមួយនគរអោយរង់ទុក្ខ​។

សេចក្ដីក្លាហានមោះមុតរបស់ប្អូនបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរកោតសរសើរគោរពមានឈ្មោះជាវិរបុរសការពារប្រទេសជាតិ លោក ចែម ឫទ្ធ...
12/08/2025

សេចក្ដីក្លាហានមោះមុតរបស់ប្អូនបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរកោតសរសើរគោរពមានឈ្មោះជាវិរបុរសការពារប្រទេសជាតិ លោក ចែម ឫទ្ធី បានពលីអាយុជីវិតដើម្បីការពារបូរណភាពទឹកដីប្រទេសកម្ពុជានៅឯព្រំដែនក្នុងសមរភូមិប្រយុទ្ធជួរមុខ ទីកន្លែងតម្កល់សពស្ថិតនៅភូមិដូនពែង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសាច់ញាតិនៃសព🙏៕

12/08/2025

ឪពុកអង្គុយ​ទម្លាយរូបថនិងវីដេអូ​ ចំណែកកូន​ឃ្លុំភូយចេញញាត្តិថ្កោលទោសសត្រូវកំពុងឈ្លានពានទឹកដីទៅវិញ​។

Address

20 Carroll Parkway
Lowell, MA
01851

Website

Alerts

Be the first to know and let us send you an email when ក្រុមអ្នកប្រយុទ្ធ CNRP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ក្រុមអ្នកប្រយុទ្ធ CNRP:

Share

Category