Sky News TV

Sky News TV Good news for you all News for all of You

មានន័យណាស់
03/16/2024

មានន័យណាស់

រុស្ស៊ីព្រមានឆ្លើយតបនឹងការគំរាមកំហែងនៅព្រំដែនលោកខាងលិចរុស្ស៊ីបានចោទប្រកាន់ប៉ូឡូញ និងហ្វាំងឡង់ថា បានគំរាមកំហែងដល់សន្តិសុខ...
08/10/2023

រុស្ស៊ីព្រមានឆ្លើយតបនឹងការគំរាមកំហែងនៅព្រំដែនលោកខាងលិច

រុស្ស៊ីបានចោទប្រកាន់ប៉ូឡូញ និងហ្វាំងឡង់ថា បានគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន ហើយបានប្តេជ្ញាធ្វើការឆ្លើយតបនឹងការបង្កើនការគំរាមកំហែងលើព្រំដែនភាគខាងលិចរបស់រុស្ស៊ី ពីសំណាក់សមាជិកណាតូ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ ស៊យហ្គូ បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីយោធាថា ការគំរាមកំហែងដល់សន្តិសុខយោធានៃសហព័ន្ធរុស្ស៊ី បានកើនឡើងច្រើននៅក្នុងទិសដៅយុទ្ធសាស្ត្រខាងលិច និងភាគពាយ័ព្យ។

លោក ស៊យហ្គូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ហានិភ័យទាំងនោះ ទាមទារឱ្យមានការឆ្លើយតបទាន់ពេលវេលា និងគ្រប់គ្រាន់... យើងនឹងពិភាក្សាអំពីវិធានការចាំបាច់ ដើម្បីដោះស្រាយបញ្ហាទាំងនេះនៅក្នុងកិច្ចប្រជុំ ហើយនឹងធ្វើការសម្រេចចិត្តដ៏សមស្រប។ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

អង្គការណាតូនឹងធ្វើសមយុទ្ធដែនអាកាសដ៏ធំបំផុតមិនធ្លាប់មាននៅសប្តាហ៍ក្រោយ វីដេអូមួយបានបង្ហាញពីការត្រៀមខ្លួនរបស់កងទ័ពអាកាសអង្គ...
06/10/2023

អង្គការណាតូនឹងធ្វើសមយុទ្ធដែនអាកាសដ៏ធំបំផុតមិនធ្លាប់មាននៅសប្តាហ៍ក្រោយ

វីដេអូមួយបានបង្ហាញពីការត្រៀមខ្លួនរបស់កងទ័ពអាកាសអង្គការណាតូ នៅឯមូលដ្ឋានទ័ពអាកាស Jagel មុនពេលសម្ព័ន្ធមិត្តចាប់ផ្តើមសមយុទ្ធទ័ពអាកាសដ៏ធំបំផុតនៅអឺរ៉ុបក្នុងប្រវត្តិសាស្ត្រ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

កងទ័ពអាកាសអាល្លឺម៉ង់មួយរូបបាននិយាយថា សមយុទ្ធកងទ័ពអាកាសដ៏ធំបំផុតមិនធ្លាប់មាន ចាប់តាំងពីការបង្កើតអង្គការណាតូនេះ បានត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើម ហើយថា សមយុទ្ធនេះមានការចូលរួមពីប្រទេសសរុបចំនួន២៥។

ប្រភព៖ AFP ប្រែដោយ៖ ឈឹម ទីណា

ជប៉ុនជំរុញការថែទាំកុមារ និងកែទម្រង់ច្បាប់ការងារ ដើម្បីទប់ស្កាត់អត្រាកំណើតធ្លាក់ចុះនៅឆ្នាំ ២០៣០ប្រទេសជប៉ុនមានគោលដៅធ្វើកំណ...
06/10/2023

ជប៉ុនជំរុញការថែទាំកុមារ និងកែទម្រង់ច្បាប់ការងារ ដើម្បីទប់ស្កាត់អត្រាកំណើតធ្លាក់ចុះនៅឆ្នាំ ២០៣០

ប្រទេសជប៉ុនមានគោលដៅធ្វើកំណែទម្រង់ច្បាប់ការងារ និងបន្ធូរបន្ថយសម្ពាធការងារសម្រាប់គូស្វាមីភរិយា ព្រមទាំងជំរុញការចែករំលែកការងារផ្ទះ ក្នុងគោលបំណងទប់ស្កាត់ការធ្លាក់ចុះខ្លាំង នៃចំនួនមនុស្សវ័យក្មេងនៅឆ្នាំ ២០៣០។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បាននិយាយថា ប្រទេសជប៉ុនមានឱកាសចុងក្រោយមួយ ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃអត្រាកំណើត ដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងសន្តិសុខសង្គម នៅមុនទសវត្សរ៍ឆ្នាំ ២០៣០។ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

India train crash: More than 230 dead after Odisha incidentAt least 233 people are now known to have been killed and 900...
06/03/2023

India train crash: More than 230 dead after Odisha incident

At least 233 people are now known to have been killed and 900 injured in a multiple train collision in India's eastern Odisha state, officials say.

More than 200 ambulances were sent to the scene in Balasore district, says Odisha's chief secretary Pradeep Jena.

One passenger train is thought to have derailed before being struck by another on the adjacent track late on Friday.

It is India's worst train crash this century. Officials say the death toll is expected to rise further.

Indian Railways said the two services involved were the Coromandel Express and the Howrah Superfast Express. From BBC News

រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ ចាប់ផ្ដើមមកជាច្រើនកុះករ ដើម្បីទស្សនាទស្សនីយភាពដ៏អស្ចារ្យ នៃពិ...
06/03/2023

រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ ចាប់ផ្ដើមមកជាច្រើនកុះករ ដើម្បីទស្សនាទស្សនីយភាពដ៏អស្ចារ្យ នៃពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២។

រូបភាព: សុវណ្ណរតនៈ

អតិផរណារបស់ប៉ាគីស្ថានបំបែកឯកត្តកម្ម ឡើងដល់៣៧,៩៧ ភាគរយអតិផរណារបស់ប្រទេសប៉ាគីស្ថានបានបំបែកឯកត្តកម្ម កើនឡើងដល់ ៣៧,៩៧ ភាគរយន...
06/03/2023

អតិផរណារបស់ប៉ាគីស្ថានបំបែកឯកត្តកម្ម ឡើងដល់៣៧,៩៧ ភាគរយ

អតិផរណារបស់ប្រទេសប៉ាគីស្ថានបានបំបែកឯកត្តកម្ម កើនឡើងដល់ ៣៧,៩៧ ភាគរយ
នៅក្នុងខែឧសភា នេះបើតាមទិន្នន័យផ្លូវការ បានបង្ហាញក្នុងសប្តាហ៍នេះ។

ស្របពេលគេដឹងថា ប្រទេសប៉ាគីស្ថានស្ថិតនៅលើគែមនៃការដួលរលំនៃសេដ្ឋកិច្ច និងការចរចារថវិកាសង្គ្រោះដ៏សំខាន់ត្រូវបានជាប់គាំងនោះ ទិន្នន័យចុងក្រោយបង្អស់របស់ការិយាល័យស្ថិតិប៉ាគីស្ថានបានបង្ហាញថា អាហារ និងថ្លៃដឹកជញ្ជូនបានកើនឡើងជាង ៥០ ភាគរយក្នុងខែឧសភា ឆ្នាំ២០២២ ខណៈដែលអតិផរណាជាមធ្យម សម្រាប់រយៈពេល ១២ ខែចុងក្រោយនេះគឺ ២៩.១៦ ភាគរយ។ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

កជនចំណាកស្រុកតវ៉ាពីស្ថានភាពរស់នៅ ក្នុងប្រទេសអង់គ្លេសជនចំណាកស្រុកតវ៉ាអំពីស្ថានភាពរស់នៅក្នុងសណ្ឋាគារ ដែលមានមនុស្សច្រើននៅទី...
06/03/2023

កជនចំណាកស្រុកតវ៉ាពីស្ថានភាពរស់នៅ ក្នុងប្រទេសអង់គ្លេស

ជនចំណាកស្រុកតវ៉ាអំពីស្ថានភាពរស់នៅក្នុងសណ្ឋាគារ ដែលមានមនុស្សច្រើននៅទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។

ក្រុុមអ្នកស្វែងរកសិទ្ធិជ្រកកោនធ្វើបាតុកម្មនៅខាងក្រៅសណ្ឋាគារមួយ នៅកណ្តាលទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។ ពួកគេត្រូវបានគេបញ្ជូនទៅទៅទីតាំងនោះ បន្ទាប់ពីរស់នៅកន្លែងស្នាក់នៅមុនរបស់ពួកគេ អស់រយៈពេលមួយឆ្នាំកន្លះ ក្នុងនោះ មានការចែករំលែកបទពិសោធន៍ពីលោក Alex អ្នកស្វែងរកសិទ្ធិជ្រកកោន មកពីប្រទេសសេណេហ្គាល់។

ជនចំណាកស្រុករូបនេះនិយាយថា ពួកគេត្រូវបានគេប្រាប់ថា សណ្ឋាគារថ្មីនឹងល្អ «ប៉ុន្តែនៅពេលដែលយើងចូលមកក្នុងសណ្ឋាគារនេះ វាដូចជាខ្ញុំ... ខ្ញុំមិនអាចសូម្បីតែដេកនៅលើគ្រែ។ គ្រែគឺបែបនេះ។ ហើយបន្ទប់ណាក៏ដូចមនុស្សបួននាក់ដែរ។ នៅក្នុងបន្ទប់មួយ។ ហើយអ្នកចូលទៅក្នុងបង្គន់ បន្ទប់មានក្លិន អ្វីគ្រប់យ៉ាង» នេះបើតាមលោក Alex បានអះអាងបន្ថែម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

Xiaomi ចាប់ដៃគូរជាមួយ Dixon ផលិតស្មាតហ្វូននៅឥណ្ឌាក្រុមហ៊ុនបច្ចេកវិទ្យា Dixon ឥណ្ឌាបានចាប់ដៃគូរសហការជាមួយក្រុមហ៊ុន Xiaomi...
05/31/2023

Xiaomi ចាប់ដៃគូរជាមួយ Dixon ផលិតស្មាតហ្វូននៅឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យា Dixon ឥណ្ឌាបានចាប់ដៃគូរសហការជាមួយក្រុមហ៊ុន Xiaomi ឥណ្ឌា ដើម្បីផលិត និងនាំចេញស្មាតហ្វូនសម្រាប់ក្រុមហ៊ុនចិន។

ការប្រកាសដែលបានបង្កើនភាគហ៊ុនរបស់ក្រុមហ៊ុន Dixon ឥណ្ឌា ដល់ទៅ ៤ភាគរយនេះ បានកើតមានឡើងបន្ទាប់ពីក្រុមហ៊ុន Xiaomi ឥណ្ឌា បានបង្ហាញពីផែនការចាប់ផ្តើមផលិតផលិតផលបំពងសំឡេងឥតខ្សែ (wireless audio products) នៅក្នុងប្រទេសឥណ្ឌា ដោយចាប់ដៃគូជាមួយក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច Optiemus។

ឥណ្ឌាកំពុងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនទូទាំងពិភពលោក ឱ្យចូលមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅក្នុងផលិតកម្មក្នុងស្រុក ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌា ដើម្បីក្លាយជាមហាអំណាចនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកសកល៕ ប្រភព៖ CNA

ដំរីព្រៃកម្ពុជាបច្ចុប្បន្ននេះ មានចន្លោះពី ៤០០ ទៅ ៦០០ ក្បាល។ ដំរីនៅកម្ពុជាជាប្រភេទដំរីអាស៊ី ដែលជម្រកធំៗ របស់វាគឺនៅក្នុងតំ...
05/31/2023

ដំរីព្រៃកម្ពុជា

បច្ចុប្បន្ននេះ មានចន្លោះពី ៤០០ ទៅ ៦០០ ក្បាល។ ដំរីនៅកម្ពុជាជាប្រភេទដំរីអាស៊ី ដែលជម្រកធំៗ របស់វាគឺនៅក្នុងតំបន់ភូមិភាគឦសាន និងតំបន់ជួរភ្នំក្រវាញនៃប្រទេសកម្ពុជា។ តាមរយៈរូបភាពដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ វត្តមានដំរីព្រៃមាននៅក្នុងតំបន់ព្រៃស្រោង ហើយមានឃើញកូនដំរីតូចៗនៅក្នុងហ្វូង ដែលនេះគឺជាក្តីសង្ឃឹមមួយនៃការងារអភិរក្សដែលមានំនឿថា ចំនួនសត្វដំរីព្រៃនៅកម្ពុជានឹងបន្តរក្សាបាន។ បច្ចុប្បន្ន រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន ដោយសហការជាមួយអង្គការអភិរក្សនានា និងសហគមន៍ខិតខំប្រឹងប្រែងដើម្បីការពារអភិរក្សដំរីព្រៃ ឱ្យបានគង់វង្ស និងផ្តល់ជម្រកប្រកបដោយសុវត្ថិភាពដល់ពួកគេ។ ដំរីជាសត្វដែលត្រូវការជម្រកធំ។ ដំរីដើររកចំណីចម្ងាយឆ្ងាយក្នុងមួយថ្ងៃៗ ចន្លោះពី ៨០ ទៅ ១០០ គឺឡូម៉ែត្រ ហើយជាសត្វដែលរកស៊ីវិលជុំទៅកានើទីតាំងដែលវាធ្លាប់ទៅ និងឆ្លងកាត់។ ជាមួយគ្នានេះ យើងខិតខំប្រឹងប្រែងរកដំណោះស្រាយផ្សេងៗដើម្បីកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរី ដែលមនុស្សទៅទន្ទ្រានដីកន្លែងដំរីរស់នៅនិងរកស៊ី តែងត្រូវបានដំរីជាន់កម្ទេចដំរីដែលបានដាំ។ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមកុំប៉ះពាល់សត្វដំរី និងប្រើប្រាស់មធ្យោបាយប្រពៃដូចជាគោះប៉ោត គង់ឆ្នាំងដើម្បីបង្អើលដំរីពេលវាចូលក្នុងចម្ការ ឬស៊ីដំរីបងប្អូន តែសូមកុំប្រើប្រាស់ការបរបាញ់ ឬធ្វើវិធីសាស្ត្រផ្សេងៗដែលប៉ះពាល់ដល់សត្វដំរី។

ប្រភព៖ Neth Pheaktra

អង្គការណាតូធ្វើសមយុទ្ធយោធាអាក់ទិក និងសន្យាការពារហ្វាំងឡង់បណ្តាប្រទេសសមាជិកអង្គការណាតូបានចាប់ផ្តើមធ្វើសមយុទ្ធយោធាអាក់ទិក ...
05/31/2023

អង្គការណាតូធ្វើសមយុទ្ធយោធាអាក់ទិក និងសន្យាការពារហ្វាំងឡង់

បណ្តាប្រទេសសមាជិកអង្គការណាតូបានចាប់ផ្តើមធ្វើសមយុទ្ធយោធាអាក់ទិក ជាមួយនឹងការសន្យាការពារសមាជិកថ្មីរបស់ពួកគេ គឺប្រទេសហ្វាំងឡង់ ដែលកំពុងធ្វើជាម្ចាស់ផ្ទះការហ្វឹកហ្វឺនរួមគ្នាជាលើកដំបូងេនះ ចាប់តាំងពីក្លាយជាផ្នែកនៃសម្ព័ន្ធភាពលោកខាងលិចកាលពីខែមេសា។

បណ្តាប្រទេសសមាជិកអង្គការណាតូបានចាប់ផ្តើមធ្វើសមយុទ្ធយោធាអាក់ទិក ជាមួយនឹងការសន្យាការពារសមាជិកថ្មីរបស់ពួកគេ គឺប្រទេសហ្វាំងឡង់។ កងកម្លាំងសម្ព័ន្ធមិត្តជិត ១,០០០នាក់មកពីប្រទេសន័រវេស អង់គ្លេស និងសហរដ្ឋអាមេរិក ក៏ដូចជាស៊ុយអែតដែលស្នើសុំចូលជាសមាជិកណាតូ បានចូលរួមជាមួយកងទ័ពហ្វាំងឡង់ប្រមាណ ៦,៥០០នាក់ និងរថយន្តប្រហែល ១,០០០គ្រឿង នៅក្នុងសមយុទ្ធនាសប្តាហ៍នេះ។

យន្តហោះប្រហែល ១៥០គ្រឿងមកពីប្រទេសសមាជិកណាតូចំនួន ១៤ និងបណ្តាប្រទេសដៃគូផ្សេងទៀតក៏កំពុងចូលរួមក្នុងសមយុទ្ធ មានឈ្មោះ “Arctic Challenge 2023” ផងដែរ នេះបើយោងតាមទីបញ្ជាការកងទ័ពអាកាសរបស់អង្គការណាតូ។ - ប្រភព៖ Aljazeera

លោក ប្រាយុទ្ធ អំពាវនាវឱ្យមានសាមគ្គីភាព ក្រោយចាញ់ការបោះឆ្នោតសកលនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានអំពាវនាវឱ្យមាន...
05/17/2023

លោក ប្រាយុទ្ធ អំពាវនាវឱ្យមានសាមគ្គីភាព ក្រោយចាញ់ការបោះឆ្នោតសកល

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានអំពាវនាវឱ្យមានសាមគ្គីភាព បន្ទាប់ពីគណបក្សកាន់អំណាចដែលគាំទ្រដោយយោធាបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោតសកល។

គណបក្សថៃរួបរួមជាតិរបស់លោក ប្រាយុទ្ធ ទទួលបានតែ៣៦អាសនៈប៉ុណ្ណោះនៅក្នុងសភាជាន់ទាបដែលមានសមាជិកចំនួន៥០០រូប។ នៅថ្ងៃអង្គារសប្តាហ៍នេះ លោក ប្រាយុទ្ធ បានអបអរសាទរគណបក្សប្រឆាំងចំពោះជ័យជម្នះរបស់ពួកគេ ហើយថា លោកនឹងបន្តបំពេញភារកិច្ចជានាយករដ្ឋមន្រ្តីថៃ រហូតដល់ការបង្កើតរដ្ឋាភិបាលថ្មី។

ស្របពេលជាមួយគ្នានេះដែរ លោក ប្រាយុទ្ធ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាអភិវឌ្ឍប្រទេសថៃ ដោយលោកបាននិយាយយ៉ាងដូច្នេះថា ខ្ញុំសុំឲ្យបងប្អូនជនរួមជាតិថៃទាំងអស់ រួមដៃគ្នាកសាងឯកភាព និងស្នេហាជាតិ ក៏ដូចជាស្ថិរភាពក្នុងប្រទេស ដោយមិនមានការប៉ះទង្គិចអ្វីឡើយ។

គណបក្សចលនាឆ្ពោះទៅមុខ (MFP) ដែលបានទទួលអាសនៈច្រើនជាងគេ ដោយមាន១៥២អាសនៈ បានប្រារព្ធពិធីដង្ហែរជ័យជំនះនៅទីក្រុងបាងកក កាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះ។ ពិធីជប់លៀងនេះ ដឹកនាំដោយមេដឹកនាំបក្សចលនាឆ្ពោះទៅមុខ លោក ភីថា លីមចារឿនរ៉ាត់ អាយុ៤២ឆ្នាំដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard។

ការផ្តោតសំខាន់ គឺថាតើគណបក្សចលនាឆ្ពោះទៅមុខ អាចបង្កើតសម្ព័ន្ធភាពជាមួយគណបក្សប្រឆាំងដ៏ធំ គឺភឿថៃបានដែរឬទេ ខណៈដែលបក្សនេះមានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលត្រូវបានបណ្តេញចេញពីតំណែង ហើយឈរនៅលេខរៀងទី២ ដោយមាន១៤១អាសនៈ។

ទោះបីជាយ៉ាងណា វានៅតែអាចទៅរួច ដែលគណបក្សគាំទ្រយោធាអាចជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ ដោយមានការគាំទ្រពីព្រឹទ្ធសភា ដែលសមាជិកត្រូវបានជ្រើសរើសដោយយោធា៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

កាណាដាចង់ក្លាយជាមិត្តល្អបំផុតជាមួយកូរ៉េខាងត្បូងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បានប្រាប់សមាជិកសភាកូរ៉េខាងត្បូងន...
05/17/2023

កាណាដាចង់ក្លាយជាមិត្តល្អបំផុតជាមួយកូរ៉េខាងត្បូង

នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បានប្រាប់សមាជិកសភាកូរ៉េខាងត្បូងនៅទីក្រុងសេអ៊ូល នៅថ្ងៃទី១៧ ខែឧសភាថា កាណាដាត្រូវតែក្លាយជា "មិត្តល្អបំផុត" ជាមួយកូរ៉េខាងត្បូង ខណៈដែលប្រទេសទាំងពីរស្វែងរកការប្រឆាំងនឹងឥទ្ធិពលក្នុងតំបន់ ដែលកំពុងកើនឡើងរបស់ចិន។

នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ កំពុងបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងមកកាន់ប្រទេសកូរ៉េខាងត្បូង ដែលគាត់នឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ូន ស៊ុកយុល។ ក្នុងអំឡុងសុន្ទរកថាទៅកាន់សភាជាតិកូរ៉េខាងត្បូងនៅទីក្រុងសេអ៊ូល លោក ទ្រូដូ បាននិយាយយ៉ាងដូច្នេះថា ខ្ញុំមកទីនេះ ដើម្បីប្រាប់អ្នកថា ពួកយើងត្រូវតែធ្វើជាមិត្តល្អបំផុត។

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

កីឡាការិនីស្រួង ភាវី មិនយកថវិកាដែលខ្លួនទទួលបានពីជ័យជម្នះការប្រកួតសុីហ្គេមនោះទេ ដោយបង្វែថវិកាទាំងអស់នោះ ចូលមូលនិធិសប្បុរស...
05/13/2023

កីឡាការិនីស្រួង ភាវី មិនយកថវិកាដែលខ្លួនទទួលបានពីជ័យជម្នះការប្រកួតសុីហ្គេមនោះទេ ដោយបង្វែថវិកាទាំងអស់នោះ ចូលមូលនិធិសប្បុរសធម៌ក្នុងប្រទេសកម្ពុជាទាំងអស់ ។

អ្នក​នាង​ ស្រួង​ ភាវី បាន​និយាយ​ថា៖​ រាល់​​ថវិកាដែល​ខ្ញុំ​ប្រកួត​បាន​ជ័យជម្នះ​បាន​ទាំង​ប៉ុន្មាន​គឺ​ខ្ញុំ​បាន​ចូល​មូលនិធិ​ និង​សប្បុរសធម៌​ឱ្យប្អូនៗ​នៅ​ក្នុង​ប្រទេស​ខ្មែរ​ ខ្ញុំ​ផ្ទាល់​ទាំង​បេះដូង​និង​​អាយុ​ជីវិត​គឺ​ខ្ញុំ​លះបង់​ដេីម្បី​កម្ពុជា​ ។

សូម​អរគុណ​ដល់ទឹកចិត្ត​របស់​អ្នកនាង ស្រួង ភាវី ចំពោះប្រជាពលរដ្ឋនិងប្រទេសកម្ពុជា ។

ឡាវរកចំណូលបានជាង៥០៧លានដុល្លារពីការនាំចេញកសិកម្ម ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ការនាំចេញកសិផលរបស់ប្រទេសឡាវ ក្នុងរយៈពេលបីខែដំបូ...
05/11/2023

ឡាវរកចំណូលបានជាង៥០៧លានដុល្លារពីការនាំចេញកសិកម្ម ក្នុងត្រីមាសទី១ ឆ្នាំ២០២៣

ការនាំចេញកសិផលរបស់ប្រទេសឡាវ ក្នុងរយៈពេលបីខែដំបូងឆ្នាំ២០២៣ សម្រេចបានជាង៣លានតោន ដែលមានតម្លៃជាង៥០៧ លានដុល្លារ កើនឡើងលើសពី៥០ភាគរយនៃគោលដៅសម្រាប់រយៈពេលពេញមួយឆ្នាំ។

អគ្គនាយកនៃនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ លោក Bounchan Kombounyasith បានបញ្ជាក់ថា ប្រទេសឡាវបាននាំចេញផលិតផលរុក្ខជាតិសរុបចំនួន ៣,០៣២,៥១៧តោនក្នុងរយៈពេលបីខែដំបូងឆ្នាំ២០២៣ ដែលមានតម្លៃសរុបចំនួន៥០៧,៦៤៤,៦១៥ដុល្លារ ស្មើនឹង៥៦.៤០ភាគរយនៃគោលដៅក្នុងឆ្នាំ២០២៣នេះ និងកើនឡើង៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

វៀតណាមដំឡើងថ្លៃអគ្គិសនីជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩វៀតណាមបានដំឡើងថ្លៃអគ្គិសនីលក់រាយជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៩មក ដ...
05/11/2023

វៀតណាមដំឡើងថ្លៃអគ្គិសនីជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩

វៀតណាមបានដំឡើងថ្លៃអគ្គិសនីលក់រាយជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៩មក ដោយបង្កើនក្តីបារម្ភអំពីអតិផរណា។ យ៉ាងណាមិញ ក្រសួងហិរញ្ញវត្ថុវៀតណាមបានអះអាងថា ការដំឡើងថ្លៃនេះទំនងជាមានផលប៉ះពាល់តិចតួចប៉ុណ្ណោះ ទៅលើសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេសវៀតណាមក្នុងរយៈពេលខ្លី។

ក្រសួងហិរញ្ញវត្ថុវៀតណាមបានបញ្ជាក់ថា ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម (EVN) បានសម្រេចដំឡើងថ្លៃអគ្គិសនីលក់រាយជាមធ្យម៣ភាគរយ។ ការដំឡើងថ្លៃអគ្គិសនីនេះ បានកើតមានឡើងបន្ទាប់ពីក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម (EVN) បានខាតបង់ប្រាក់៣៦.២៩ទ្រីលានដុង ឬប្រមាណ១.៥ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយសារតែការកើនឡើងថ្លៃដើមផលិតកម្មអគ្គិសនីពីមួយឆ្នាំទៅមួយឆ្នាំ ៩.២៧ភាគរយ ខណៈដែលការដំឡើងថ្លៃ៣ភាគរយនេះ គួរតែត្រូវបានគេមើលឃើញថា ជាកម្រិតមធ្យមប៉ុណ្ណោះ។

ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

05/10/2023

Wow So Wonderful Sea Games In Cambodia!

នៅយប់ថ្ងៃទី ៥-៦ ឧសភានេះ🚨🇰🇭ប្រទេសកម្ពុជាយើងនឹងបានឃើញព្រឹត្តិការណ៍ "ចន្ទគ្រាស Penumbral" 🌞🌏🌖📌 ចន្ទគ្រាសកើតឡើងដោយសារព្រះចន្...
05/05/2023

នៅយប់ថ្ងៃទី ៥-៦ ឧសភានេះ🚨🇰🇭
ប្រទេសកម្ពុជាយើងនឹងបានឃើញព្រឹត្តិការណ៍ "ចន្ទគ្រាស Penumbral" 🌞🌏🌖

📌 ចន្ទគ្រាសកើតឡើងដោយសារព្រះចន្ទធ្វើដំណើរចូលតំបន់ស្រមោលណាមួយរបស់ផែនដី ហើយស្រមោលផែនដីទាំងនោះមានប្រភពចេញពីការជះពន្លឺរបស់ព្រះអាទិត្យមកលើផែនដី។ ចន្ទគ្រាសដែលនឹងកើតឡើងយប់នេះ មិនដូចចន្ទគ្រាសក្រហមដែលបង្ហាញខ្លួននៅពេលព្រះចន្ទស្ថិតចំស្រមោលក្នុង(ខ្មៅដិត)របស់ផែនដីហៅថា Umbra ឡើយ។
ចន្ទគ្រាស Penumbral កើតឡើងពេលព្រះចន្ទធ្វើដំណើរឆ្លងកាត់ស្រមោលក្រៅ(ខ្មៅស្រាល)របស់ភពផែនដីដែលគេហៅថា Penumbra ដែលនេះបណ្ដាលឱ្យព្រះចន្ទមានសភាពរាងស្រអាប់បន្ដិច ពេលយើងទស្សនាពីភពផែនដី។

យោងតាម Time and Date៖ ពេលវេលាចាប់ផ្ដើមនៃនៅចន្ទគ្រាស Penumbral គឺនៅម៉ោង ២២៖១៥ យប់នេះ(៥ ឧសភា) ហើយព្រះចន្ទស្រអាប់ដែលជាការបង្ហាញខ្លួនពេលលេញគឺនៅម៉ោង ០០៖២២នាទីរំលងអាធ្រាត្រចូលថ្ងៃស្អែក(៦ ឧសភា)​ និងបញ្ចប់នៅម៉ោង ២៖៣១យប់ថ្ងៃ ៦ ឧសភា។

តំបន់ដែលអាចទស្សនាចន្ទគ្រាស Penumbral មានអឺរ៉ុបខាងកើត មជ្ឈិមបូព៌ា អាហ្រ្វិក អាស៊ី អូស្ត្រាលី នូវែលហ្សេឡង់ អង់តាក់ទិក មហាសមុទ្រអាត្លង់ទិកខាងត្បូង មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។
Credit: Passnatexam
Source៖ Time and Date/ EarthSky
Credit Photo៖ Time and Date/Earth Sky

ល្ងាចនេះ កម្ពុជា ប្រកាសបើកជាផ្លូវការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការរាប់ថយ...
05/05/2023

ល្ងាចនេះ កម្ពុជា ប្រកាសបើកជាផ្លូវការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការរាប់ថយក្រោយ ១០០ថ្ងៃ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២រួចមក, នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ កម្ពុជា ត្រូវប្រារព្ធពិធីបើកការប្រកួតជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រ ។

ពិធីបើកព្រឹត្តិការណ៍កីឡាស៉ីហ្គេម រៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសមួយចំនួនទៀត។

ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និង មុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។

SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។

ការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន ៣៧ប្រភេទកីឡា ត្រូវនឹងវិញ្ញាសារហូតដល់ ៥៨៦វិញ្ញាសា ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន៖ ព្រះសីហនុ, កែប, កំពត និងសៀមរាប៕

ដោយ វណ្ណលុក

អបអសាទរ កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា បានយកឈ្នះកីឡាការិនីសិង្ហបុរី May Yong Teh លើវិញ្ញាសានារី Ne-Waza ទម្ងន់ ៥២គីឡូក្រាម...
05/04/2023

អបអសាទរ កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា បានយកឈ្នះកីឡាការិនីសិង្ហបុរី May Yong Teh លើវិញ្ញាសានារី Ne-Waza ទម្ងន់ ៥២គីឡូក្រាម នៃលទ្ធផល ១០ពិន្ទុ ដោយគូប្រកួតសុំចុះចាញ់ ដែលការប្រកួតធ្វឡើង នៅមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិជ្រោយចង្វារ OCIC។

ផលិតផលកសិកម្ម និងឧស្សាហកម្ម ២៥មុខ របស់ខេត្តកំពង់ចាម ត្រូវបានជ្រើសរើសដាក់ក្នុងបញ្ជីភូមិមួយផលិតផលមួយរបស់ខេត្ត ខេត្តកំពង់ចា...
04/24/2023

ផលិតផលកសិកម្ម និងឧស្សាហកម្ម ២៥មុខ របស់ខេត្តកំពង់ចាម ត្រូវបានជ្រើសរើសដាក់ក្នុងបញ្ជីភូមិមួយផលិតផលមួយរបស់ខេត្ត

ខេត្តកំពង់ចាម មានផលិតផលកសិកម្ម និងឧស្សាហកម្ម សក្តានុពលចំនួន ២៥ មុខ ដែលត្រូវបានជ្រើសរើស វាយតម្លៃ និងទទួលស្គាល់ដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ កាលពីឆ្នាំ២០២២ កន្លងទៅ ព្រមទាំងផលិតផលមួយចំនួនទៀតត្រូវបានកត់សម្គាល់ថាជាផលិតផលសក្តានុពលរបស់ខេត្ត ដែលកំពុងតែខិតខំគាំទ្រផលិតផលទាំងនោះដើម្បីដាក់ជាផលិតផលភូមិមួយផលិតផលមួយខេត្តកំពង់ចាម។

យោងតាមអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ បានបង្ហាញថា ផលិតផលកសិកម្ម និងឧស្សាហកម្ម ដែលមានសក្តានុពលទាំងនោះរួមមាន ស្រូវ អង្ករ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេកអំបូងលឿង ក្រមា ហូល-ផាមួង។

ផលិតផលអំពីចេក, ស្រាចេក គ្រាប់ស្វាយចន្ទីលីង ត្បាល់បុក ធូប ទៀន (ហែលវុទ្ធី), ឆ្នាំងអាលុយមីញ៉ូមម៉ាកពាម ប្រេងស្លឹកគ្រៃ កន្ទេលក្រហម (កងមាស) នំខ្លូត ចេកឆាប ឆៃប៉ូវប្រៃ ស្ករត្នោត កាបូបកំផ្លោក សិប្បកម្មកែច្នៃឫស្សីខ្មែរ វត្ថុអនុស្សាវរីយ (ឬស្សី និងត្រឡោក) ទឹកឃ្មុំរាជនី ជីសរីរាង្គ ប្រហិតសាច់គោ និងប៉ាតេ «សារ៉ាវុទ្ធ ៦៩» កាបិត ពូថៅ (សាន់ សាយ)….។

បើតាមរបាយការណ៍អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម គិតត្រឹមឆ្នាំ២០២២ ខេត្តកំពង់ចាម មានរោងចក្រសហគ្រាសខ្នាតធំចំនួន ២៤ទីតាំង ខ្នាតមធ្យមចំនួន ២៣ទីតាំង និងខ្នាតតូច ១៥២ទីតាំង ដែលបានផ្តល់ការងារឱ្យកម្មករនិយោជិត សរុបចំនួន ៣៨,១៨២នាក់។ ដោយឡែក សម្រាប់ឆ្នាំ២០២២ ខេត្តនេះផលិតបានស្បៀងប្រមាណ ៣០៣,៧៤៦តោន ដែលតម្រូវការហូបចុកមានចំនួន ១៣២,៦៨២តោន ស្បៀងសល់ ជាអង្ករចំនួន ១៧១,០៥៩តោន ហើយចំនួន ស្រូវសល់សម្រាប់នាំចេញ និងប្រើប្រាស់ផ្សេងៗចំនួន ២៦៧,២៧៩តោន៕ - ដោយ៖ វណ្ណ សុជាតា

ប្រភព:AMS Radio

អ.ស.ប ព្យាករណ៍ថា ចំនួនប្រជាជនឥណ្ឌានឹងកើនឡើងលើសចិន នាពាក់កណ្តាលឆ្នាំ២០២៣នេះអង្គការសហប្រជាជាតិបានប្រកាសថា ឥណ្ឌាកំពុងដើរលើផ...
04/20/2023

អ.ស.ប ព្យាករណ៍ថា ចំនួនប្រជាជនឥណ្ឌានឹងកើនឡើងលើសចិន នាពាក់កណ្តាលឆ្នាំ២០២៣នេះ

អង្គការសហប្រជាជាតិបានប្រកាសថា ឥណ្ឌាកំពុងដើរលើផ្លូវក្លាយជាប្រទេស ដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ដោយនឹងវ៉ាដាច់ប្រទេសចិន នាពាក់កណ្តាលឆ្នាំ២០២៣នេះ។

មូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន (UNFPA) បានបញ្ជាក់នៅក្នុងរបាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី១៩ ខែមេសាថា ចំនួនប្រជាជនរបស់ប្រទេសឥណ្ឌាត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ១.៤២៨៦ពាន់លាននាក់គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣។
តួលេខនេះកើនឡើង២.៩លាននាក់ បើធៀបនឹងប្រជាជនចិនចំនួន ១.៤២៥៧ពាន់លាននាក់។

04/19/2023

តោះស្តាប់ប្ងូនស្រីកន្និដ្ឋាបន្តិចមើល

04/17/2023

ថ្ងៃបង្ហើយបុណ្យនៅវត្តទីពោ

🌼ការលេងជះទឹកនេះមិនមែនខ្មែរចម្លងពីប្រទេសជិតខាងទេ តែខ្មែរអាចនឹងបំបែកចេញដោយប្រយោលពីពិធីស្រង់ទឹកព្រះបដិមា និងស្រង់ទឹកព្រះរស់...
04/17/2023

🌼ការលេងជះទឹកនេះមិនមែនខ្មែរចម្លងពីប្រទេសជិតខាងទេ តែខ្មែរអាចនឹងបំបែកចេញដោយប្រយោលពីពិធីស្រង់ទឹកព្រះបដិមា និងស្រង់ទឹកព្រះរស់-មាតាបិតា ហៅថាលាងជម្រះបាប។ យោងតាមកំណត់ត្រាលោក ចូវតាខ្វាន់ អ្នកការទូតរាជវង្សយ័ន បានមកទស្សនកិច្ចពីទំនៀមទម្លាប់វប្ប:ធម៌អ្នកស្រុកចេនឡាអំឡុង ឆ្នាំ១២០៦, លោកបានសរសេររៀបរាប់ពីពិធីសង្ក្រាន្ដបារព្ធដោយជនជាតិខ្មែរ ចាប់ផ្ដើមតាំងពីជំនាន់ព្រះបាទ សូរ្យវរ្ម័នទី១ រហូតដល់ព្រះបាទជ័យវរ្ម័នទី៧។

🌼លោកបានចងក្រងខុសដល់ទី២ដងសម្រាប់បុណ្យនេះ៖
លើកទី១លោកច្រឡំថា ជាបុណ្យជះទឹក
លើកទី២លោកច្រឡំថា ជាបុណ្យរដូវក្ដៅ
និងចុងក្រោយ ទើបលោកជាក់លាក់ហើយចងក្រងថា បុណ្យសង្ក្រាន្ដ។

🌼ប៉ុន្តែពិធីនេះត្រូវរលត់ទៅវិញដោយសារប្រទេសមានសង្គ្រាមផ្ទៃក្នុងពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់ប្រទេសស្រាកស្រាន្ដក៏ចាប់ផ្ដើមប្ររព្ធពិធីសង្គ្រាន្ដនេះឡើងវិញ។

🌼រីឯការលេងប៉ាតម្ស៉ៅ ខ្ញុំសន្និដ្ឋានថាក៏មានតាំងពីបុរាណដែរ ព្រោះតាមរឿងព្រេងនិទានចូលឆ្នាំខ្មែរ គឺទាក់ទងទៅនិងសាសនាហិណ្ឌូផងនិងសាសនាព្រះពុទ្ធផងដែលមានជំនឿទៅលើពួកទេវតា។ ក្នុងហិណ្ឌូសាសនាហៅថាបុណ្យ ( ហូលី ) គឺលេងប៉ាតលក្ខណ សំដៅដល់ម្ស៉ៅក្រហមនិងម្ស៉ៅលឿង។ ដូច្នេះការលេងជះទឹកនិងប៉ាតម្សៅ ប្រជាជនខ្មែរអាចនឹងបំបែក ឬក្លាយចេញពីការប្រារព្ធពិធីស្រង់ទឹកព្រះបដិមា ស្រង់ទឹកព្រះរស់ និងបុណ្យហូលីហិណ្ឌូសាសនា ដែលពិធីនេះតែងតែប្រារព្ធក្នុងថ្ងៃសង្គ្រាន្ដរៀងរាល់ឆ្នាំនេះឯង។

ទំនៀមពិធី៖
•ការតុបតែងដេគ័រផ្ទះ
•ទំនៀមផ្ជួរគោមផ្កាយ
•សែនទទួលទេវតា
•លេងល្បែងប្រជាប្រិយ
•ទំនៀមលេងជះទឹក និង ប៉ាតម្ស៉ៅ
•លេងល្បែងប្រពៃណីខ្មែរ
•រាំកំសាន្តសិល្បៈតន្ត្រី
•ពូនភ្នំខ្សាច់
•លាងជម្រះបដិមាព្រះ
•លាងជម្រះឪពុកម្ដាយ និង យាយតា
•លាងជម្រះព្រះសង្ឃ និង ចាស់ព្រឹទ្ធាចារ្យ
•ទំនៀមព្រះសង្ឃចេញស្រោចទឹក ថ្ងៃទី១៧
•ការដង្ហែរបដិមាព្រះ ថៃ្ងទី១៧

ប្រការមិនគួរលេងក្នុងពិធីជះទឹក និង ប៉ាតម៉្សៅ៖ ❎
ការលេងគប់ថង់ទឹក
ការលេងគប់ប៉េងប៉ោងទឹក
ការលេងបាញ់ទឹកទៅរកផ្ទៃមុខអ្នកដំណើរ
ការលេងជះទឹកសាប៊ូលើអ្នកដំណើរ
ការលេងបាញ់ទឹក និង ជះទឹកទៅលើអ្នកដំណើរ ដែលបានលើកដៃជាសញ្ញា បញ្ចាក់ពីការមិនយល់ព្រម
ការលេងបាញ់ទឹក និង ជះទឹក ទៅលើអ្នកដំណើរដែល ស្លៀកសំលៀកពាក់ទៅវត្ត ជាពិសេសប្រការលេងខុសឆ្គង ទៅលើអ្នកស្លៀកហូលផាមួង
ការចាប់ប៉ាតម៉្សៅហួសហេតុ បណ្ដាលឲ្យចូលបំពង់ខ្យល់ ដកដង្ហើម
ការប៉ាតម៉្សៅប៉ះពាល់ភ្នែក
ការលេងប៉ាតធ្យូង ប៉ះពាល់ទៅដល់សុខភាពស្បែក។
ដូចនេះ មិនគួរលេងបាញ់ទឹក ជះទឹក ឬ ប៉ាតម៉្សៅ ក្នុងប្រការហាមប្រាមដែលបានរៀបរាប់នៅខាងលើនេះទេ សូមលេងដោយក្រមសីលធម៌ និង សេចក្តីថ្លៃថ្នូរ ។

🌼ប្រភពរូបបានពីម្ចាស់គណនីហ្វេសប៊ុក: សុភាសិត កាព្យខ្មែរ🇰🇭

💖សុំ​កោត​សរសើរ​ទឹក​ចិត្ត​ក្នុង​ការ​គ្រប់​គ្រង​សំរាមរបស់​បងប្អូន​ណាស់​​ មិនបោះ​ចោល​ផ្តេសផ្តាស​ សុខចិត្ត​ខ្ចប់​យ៉ាង​ត្រឹម​...
04/17/2023

💖សុំ​កោត​សរសើរ​ទឹក​ចិត្ត​ក្នុង​ការ​គ្រប់​គ្រង​សំរាមរបស់​បងប្អូន​ណាស់​​ មិនបោះ​ចោល​ផ្តេសផ្តាស​ សុខចិត្ត​ខ្ចប់​យ៉ាង​ត្រឹម​ត្រូវ​ នេះ​ជា​គំរូ​មួយ​ដ៏ល្អសម្រាប់​យេីង​ទាំង​អស់​គ្នា

04/17/2023

ថ្ងៃបញ្ចប់រ៉ៃលុយឡើងសរសរខ្លាញ់នៅវត្តទីពោ

04/14/2023

ទិដ្ឋភាពវត្តទីពោថ្ងៃទី១៤ ខែមេសាឆ្នាំ២០២៣វេលាម៉ោង៤.៤៥នាទី

ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ជម្រុញឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយកចិត្តទុកដាក់ ថែរក្សាសមិទ្ធផលនៅក្នុងសាលារៀន  ក្...
04/14/2023

ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ជម្រុញឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយកចិត្តទុកដាក់ ថែរក្សាសមិទ្ធផលនៅក្នុងសាលារៀន

ក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ មាតា បិតា អាណា ព្យាបាលសិស្ស និងសិស្សានុសិស្សនៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង ខេត្តព្រៃវែង កាលពី រសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទីប្រឹក្សារាជរដ្ឋាភិបាល បាន ជម្រុញលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សឱ្យយកចិត្តទុកដាក់ថែរក្សានូវសមិទ្ធផលដែលមាននៅក្នុងសាលា រៀនទាំងអស់ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។

ឯកឧត្តមទេសរដ្ឋមន្ត្រីមានប្រសាសន៍ថា សមិទ្ធផលដែលយើងបានកសាងរួចមកហើយដើម្បីឆ្លើយ តបទៅនឹងតម្រូវការនៃការសិក្សារៀនសូត្រប្រចាំថ្ងៃរបស់ក្មួយៗ ចៅៗសិស្សានុសិស្សគឺពិិតជាបានចំណាយ ប្រាក់កាសជាច្រើន ដែលយើងបានប្រមែប្រមូលពីសប្បុរសជននានាមកធ្វើការសាងសង់ តួយ៉ាងដូចជា អគារសិក្សាជាដើម។ ដូច្នេះចាំបាច់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុង ការថែទាំវាជាប្រចាំ ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង ហើយម្យ៉ាងវិញទៀតសាលារៀនត្រូវតែជា ថ្នាលដែលស្អាត និងមានអនាម័យជានិច្ច ដោយមិនត្រូវមានសំរាមរាយប៉ាយក្នុងទីធ្លាសាលារៀន ឬនៅ តាមអគារ ឬនៅតាមបន្ទប់រៀនសោះហើយ។

ឯកឧត្តម ញឹម វណ្ណដា បានបន្ថែមថា សាលារៀនស្អាត មានអនាម័យល្អ មានរបៀបរៀបរយត្រឹម ត្រូវ គឺជាតឹកតាងបញ្ជាក់ថា ទាំងលោកគ្រូ អ្នកគ្រូ ទាំងសិស្សានុសិស្ស គឺជាមនុស្សដែលមានទម្លាប់ល្អ ជា អ្នកមានរបៀបរៀបរយល្អ ហើយការសិក្សារៀនសូត្ររបស់សិស្សក៏វាទៅតាមបរិស្ថានរបស់សាលារៀន និង របស់ថ្នាក់រៀនផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ក៏បានអបអរសាទរចំពោះ ក្មួយៗដែលជាសិស្សរៀននៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង ដែលបានប្រឡងបាក់ឌុបឆ្នាំ សិក្សា២០២២ ជាប់និទ្ទេសAចំនួន ២នាក់ ដែលនេះមិនត្រឹមតែជាមោទនភាពសម្រាប់មាតា បិតា អាណា ព្យាបាល និងសម្រាប់សិស្សផ្ទាល់តែប៉ុណ្ណោះទេ តែវាថែមទាំងជាមោទនភាពសម្រាប់លោកគ្រូ អ្នកគ្រូ និង សម្រាប់វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំងនេះទាំងមូលថែមទៀតផង។ ឯកឧត្តមថា យុវជនគឺជា ទំពាំងស្នងឫស្សី ដូច្នេះយុវជនចាំបាច់ត្រូវតែខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹងខ្ពង់ខ្ពស់ ត្រូវតែពុះ ពារជម្នះនូវរាល់ឧបសគ្គនានាដើម្បីឱ្យការសិក្សាទទួលបានជោគជ័យ បើពុំដូច្នោះទេ យុវជនមិនអាចក្លាយ ជាទំពាំងស្នងឫស្សីបានទេ មិនអាចជាអ្នកបន្តវេនក្នុងការកសាងប្រទេសជាតិបានទេ ប្រសិនបើយើងមិន មានចំណេះដឹងគ្រប់គ្រាន់នោះ។
ក្នុងឱកាសនេះឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានផ្តល់ថវិកាចំនួន ៩លានរៀលបន្ថែមពីលើ ថវិកាចំនួន ៦លានរៀល ដែលបានប្រគល់ជូនកាលពីពេលមុនសម្រាប់ការកែលម្អទីលានបាល់ទាត់នៅក្នុង វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំងនេះផងដែរ៕
ប្រភព:ទទក

Address

1070
Los Angeles, CA

Website

Alerts

Be the first to know and let us send you an email when Sky News TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category



You may also like