27/10/2024
មានគ្រួសារមិនស្រួលដូចគិតទេ បើមិនទាន់អស់សប្បាយកុំទាន់រៀបការ កុំយកកូនគេមករងទុក្ខ❗
✍🏻នេះជាសំណេររបស់បងស្រីម្នាក់:
ជួយមើលគ្នាតិចបានទេ តើចំណាយរបស់ខ្ញុំលើសលប់ណាស់មែនអត់❓ខ្ញុំកូនខ្ចី3ខែ កូនធំ5ឆ្នាំ នៅផ្ទះមើលកូន ព្រោះគ្មានអ្នកជួយផ្ទេរបន្ទុក ហើយអីវ៉ាន់ដែលកូនប្រើសុទ្ធតែជាអីវ៉ាន់ធូរថ្លៃ សូម្បីតែខោទឹកនោមប្រើ Unidry ព្រោះជួយសន្សំសំចៃ លើកលែងតែដោះគោ ( កូនខ្ញុំបៅដោះលាយ )។ សម្រាប់ការហូបចុក គឺលៃយ៉ាងណាឱ្យកូនបានញ៉ាំឆ្អែត ខ្លួនមិនដែលខ្វល់ទេ។ ព្រឹកមិនបានហូបបាយទេ ថ្ងៃត្រង់ផឹកទឹកឆ្អែត ល្ងាចបានរត់រកម្ហូប ព្រោះប្ដីចេញពីធ្វើការ។ ខ្ញុំធ្វើបែបហ្នឹងព្រោះសន្សំសំចៃ ទាំងដែលខ្លួនសរសៃខ្ចី3ខែ។ ហើយខែខ្លះ ឱ្យបានតែ125$ក៏មាន ព្រោះប្ដីកាន់លុ•យ ហើយជំ•ពាក់ធនាគារ។ ចំណែកប្ដីខ្ញុំវិញចេញពីធ្វើការម៉ោង 5:30 គាត់បន្តផឹ•កជាមួយមិត្តភក្តិ ដល់ម៉ោង8-9យប់ ជួញកាលដល់ម៉ោង11យប់ ពេលខ្លះក៏ដាច់យប់ ក៏មានដែរ។ ពេលមកដល់ផ្ទះដឹងតែបាយហើយ ងូតទឹក ដេកចុចទូរស័ព្ទ។ កូនយំទាល់តែស្រែកប្រាប់បានមើល សម្រាប់បាយម្ហូបមិនត្រូវចិត្តមិនខ្ចីហូប សុខចិត្តដេកអត់ ហើយពេលនិយាយគ្នាម្ដងៗមិនដែលយល់ពីប្រពន្ធរបៀបម៉េចទេ ទម្លាក់លើយើងជាអ្នកខុសរហូត ល្អជាមួយតែអ្នកដទៃ ជាមួយប្រពន្ធកូនសើចមិនចេញទេ💔
©Chan Kresna✓