07/12/2022
ការពិតទៅ បុរសមួយនេះមិនមែនជាឪពុករបស់កូនតូច ឬក៏ប្តីរបស់ស្រ្តីជា
ម្តាយរបស់កូនតូចនោះទេ តែរូបគាត់គឺជាអ្នកមានទឹកចិត្ត និងបានជួយយក
អាសារ ដោយស្ម័គ្រចិត្តជូនកូនតូចនោះទៅពេទ្យទាំងយប់ ព្រោះហេតុថា គ្មាន
អ្នកដឹកជូនទៅ🙏👏តាមការបញ្ជាក់របស់ស្រ្តីជាម្តាយកូនតូច
បានប្រាប់ខ្ញុំថា៖ ពួកខ្ញុំមិនដែលបានស្គាល់គ្នាពីមុនមកទេ តែគាត់បានឃើញខ្ញុំគ្មាន
អ្នកជូនកូនទៅពេទ្យ ក៌គាត់មានទឹកចិត្តដោយព្រមដឹកជូនពួកខ្ញុំទៅ ហើយពេល
ត្រលប់មកវិញ ក៏ត្រូវបានគេបុកតែម្តង😥យ៉ាងណាមិញ រហូតមកដល់ម៉ោងនេះ
បុរសម្នាក់នេះ មានការប៉ះទង្គិះ និងបែកក្បាលយ៉ាងធ្ងន់ធ្ងរ ហើយអ្វីដែលកាន់តែ
ខ្លោចចិត្ត គឺគាត់គ្មានសាច់ញាតិណាម្នាក់បានទៅអើតគាត់ ឬមើលថែគាត់នោះទេ
បាយ ទឹក ការបត់ដៃបត់ជើង រឹតតែជារឿងដែលគួអោយខ្លោចចិត្ត
ម្យ៉ាងវិញទៀត តាំងពីពេលគ្រោះថ្នាក់មកក៏គ្មានការផ្តល់ជំនួយណាមកដល់បុរស
ម្នាក់នេះដែរ😥😥 ដូច្នេះខ្ញុំនឹងរៀបចំក្រុមការងាររបស់ខ្ញុំ ដើម្បីចាប់ផ្តើមទៅ
ជួយមើល ថែទាំ និងយកអាសារបុរសដែលមានដួងចិត្តម្នាក់នេះដែរ។
ជាចុងក្រោយ ខ្ញុំសូមស្នើសុំបងប្អូន ដែលមានលទ្ធភាព មេត្តាចូលរួមជួយដល់គាត់
ផង🙏🙏ខ្ញុំម្នាក់ឯងមិនអាចទៅរួចនោះទេ😥ខ្ញុំពិតជាអាណិតគាត់ណាស់មនុស្សល្អដូខគាត់មិនគួរមានគ្រោះថ្នាក់បែបនេះ
ខាងក្រោមនេះ គឺជាលេខសម្រាប់ទទួល
មូលនិធិផ្ទាល់ខ្លួនរបស់ខ្ញុំ៖
012324711; 093324711
ABA: 012324711 (Phorn Phalla)
ACLEDA: 18000026228515 (Phorn Phalla)
លេខទាន់ចិត្ត: 012324711
ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២
=ផន ផល្លា=