26/08/2024
សំណួរចាក់ដោត
យប់ផ្សំដំណេក។ បន្ទាប់ពីជួយរៀបចំទុកដាក់រួច កូនក្រមុំចូលទៅសំងំគេងមុន ដ្បិតនាងអស់កម្លាំងខ្លាំង។
កូនកំលោះជួយបោសសំអាតឪក្មេកខាងក្រោមផ្ទះ។ ឮសំរឹបជើងកូនក្រមុំដើរចូលបន្ទប់ កូនកំលោះក៏ប្រញិបប្រញាប់ឡើងទៅតាម ទុកឪពុកក្មេកអោយនៅបោសផ្ទះតែម្នាក់ឯង។
ទើបនឹងប្រាសខ្លួនដល់ខ្នើយ ឃើញប្តីចូលទៅបែបចង់ណេណូ ប្រពន្ធក៏ប្រាប់ប្តីថាយប់នេះនាងសុំគេងសិន ដ្បិតមុនរៀបការរវល់ខ្លាំងស្បើយកម្លាំងណាស់។
ប្តីក៏តបវិញថា បើអស់កម្លាំង អូនគេងចុះ មិនបាច់តបតអីនឹងបងទេ គ្រាន់តែសំងំគេងស្ងៀមទុកអោយបង “ចាត់ការ” តែម្នាក់ឯងក៏បាន។
ឪក្មេកដែលកំពុងកាន់ដងអំបោស បោសផ្ទះចំពីក្រោមបន្ទប់នោះ ឮកូនប្រសានិយាយបញ្ចុះបញ្ចូលកូនស្រីបែបនេះ ក៏ស្រែកពីក្រោមទៅថា៖
សម្បើមណាស់ អាសម្បើម! បើហ្អែងសំងំដេកហើយអញយកដងអំបោសចាក់គូថហ្អែង ហ្អែងដេកលក់ដែរ? អញសួរ…