Anatta Store

Anatta Store លក់តែទំនិញមានគុណភាពតំលៃសមរម្យ ជាមួយភាពស្មោះត្រង់ និង ទំនួលខុសត្រូវ។

18/12/2023

ប្រសាសន៍របស់ ឯកឧត្តម ស សុខាទៅកាន់គ្រប់មន្ត្រីនគរបាលទាំងអស់។

19/05/2022
ខ្មែរយើងគួរធ្វើចឹងដែរស្រួល ពេលខ្លះចង់ញាំមួយដុំ 😅
09/05/2022

ខ្មែរយើងគួរធ្វើចឹងដែរស្រួល ពេលខ្លះចង់ញាំមួយដុំ 😅

08/05/2022

ទឹកដោះគឺឈាម​ បៀមបឺតពីទ្រូង ជ្រកពីអើយបេះដូង ទ្រូងម្តាយស្ទើរខ្សោះ កូនបៅអង្គាម បឺតឈាមម៉ែចុះ មានឱជារស ម៉ឹមចុះកុំយំ។

ភ្លៅម៉ែទាំងសង ត្រងធ្វើបង្គាន់ នោមជុះចុះកូន ស្ងួនកុំបារម្ភ ទឹកមោតលាមក ជ្រិញជ្រក់ជោគជាំ កូនអើយម៉ែទ្រាំ ពុំរទាំទេ ហា..អឺ..អើយ..អាវ៉ាអើយ កូនអើយ ពុំរទាំទេ។

ជីវជាតិសព្វអស់ រសទឹកដោះម្តាយ អឹមទៅឆោមឆាយ ម្តាយច្រៀងបំពេរ កូនកុំឱ្យម្តាយ ស្គមកាយទទេរ សន្យានឹងម៉ែ បានទេព្រលឹង។

ថាមិនធ្វើអ្វី ឱ្យម្តាយទឹកភ្នែក តបតជជែក បែកអូហូរស្ទឹង បើម្តាយអប់រំ កុំរឹងទទឹង ម្តាយសុំប៉ុណ្ណឹង តម្លៃទឹកដោះ ហា..អឺ..អើយ..អាវ៉ាអើយ កូនអើយ តម្លៃទឹកដោះ។

កូនកុំធ្វើអ្វី ឱ្យម្តាយទឹកភ្នែក តបតជជែក បែកអូហូរស្ទឹង តម្លៃឈាមស្រស់ ទឹកដោះព្រលឹង សុំកូនអើយប៉ុណ្ណឹង សង្ឃឹមថាបាន ហា..អឺ..អើយ..សុំកូនប៉ុណ្ណឹង សង្ឃឹមថាបាន៕

#ទឹកដោះគឺឈាម គ្រុប់ពេលស្តាប់បទនេះ ទឹកភ្នែកខ្ញុំតែងស្រក់មិនដឹងខ្លួន តាំងពីបើកភ្នែកដឹងក្តីមក ម៉ែធ្វើការដូចគោ ក្របី ម៉ែនឿយណាស់ទាំងផ្លូវកាយផ្លូវចិត្ត។

កូនជូនពរអោយម៉ែមានសុខភាពល្អ និង សប្បាយចិត្តគ្រប់ពេល 🙏👩

 #វារៈឡើងស័ក មានន័យថា ការផ្លាសប្ដូរ លំដាប់ស័ក នៃឆ្នាំសករាជ (Saka Era) ដែលមានស័កទាំង១០ ដូចជា៖ ឯក​ស័ក, ទោស័ក, ត្រី​ស័ក, ចត...
16/04/2022

#វារៈឡើងស័ក មានន័យថា ការផ្លាសប្ដូរ លំដាប់ស័ក នៃឆ្នាំសករាជ (Saka Era) ដែលមានស័កទាំង១០ ដូចជា៖ ឯក​ស័ក, ទោស័ក, ត្រី​ស័ក, ចត្វាស័ក, បញ្ចស័ក, ឆស័ក, សប្តស័ក, អដ្ឋស័ក, នព្វស័ក, សំរឹទ្ធិស័ក ដើម្បីសម្គាល់ឆ្នាំ នៃក្បួនហោរាសាស្ត្រក្នុងការគណនា ចុល្លសករាជ និង មហាសករាជ។

ថ្ងៃទី ៣ នៃថ្ងៃឡើងស័ក មានការស្រង់ ព្រះពុទ្ធបដិមាករ និង ព្រះរស់ ដែលមានន័យថា មាតា​បិតា ឬ ជីដូនជីតា ។ ការងូតទឹកជម្រះកាយជូនចំពោះ មាតាបិតា ឬ ជីដូនជីតា កូនចៅបានទទួលនូវពរសព្វសាធុ​ការ ក៏ដូចជាការដឹងគុណ ចំពោះពួកគាត់ក្នុងការផ្ដល់កំណើត និង កិច្ចខិតខំបីបាច់ថែរក្សា ដែលពួកគាត់មានចំពោះកូនៗ កិច្ចតបស្នងនេះហើយ ដែលកូនចៅទទួលបានដំបូន្មានល្អៗ សម្រាប់អប់រំខ្លួន ក៏ដូចជាសាបព្រួសនូវទង្វើរដ៏ល្អនេះចំពោះកូនចៅជំនាន់ក្រោយរបស់ពួកគេផងដែរ ។

 #វារៈវ័នបត មានន័យថា ថ្ងៃផ្ដល់ផល្លានុផល ឬ ការផ្ដល់ជូន នូវអំណោយបន្តិចបន្តួច ដើម្បីជួយទៅដល់ ជនក្រីក្រ អ្នកបម្រើ អ្នកដែលគ្ម...
15/04/2022

#វារៈវ័នបត មានន័យថា ថ្ងៃផ្ដល់ផល្លានុផល ឬ ការផ្ដល់ជូន នូវអំណោយបន្តិចបន្តួច ដើម្បីជួយទៅដល់ ជនក្រីក្រ អ្នកបម្រើ អ្នកដែលគ្មានផ្ទះ សំបែង និង ជនក្រីក្រជាច្រើនទៀត ​ក្រុមគ្រួរសារ​ យកចិត្តទុកដាក់ ទៅលើការឧទិ្ទស ផល្លានុផលទៅដល់ ជីដូនជីតា ឬ អ្នកមានគុណរបស់ពួកគេ ដើម្បីទទួលបាននូវអានិសង្ស ។

ថ្ងៃទី ២ នៃថ្ងៃវ័នបត ម្នាក់ៗ ភ្ញាក់ពីព្រលឹម ខុសពីធម្មតា កូនចៅរៀបចំវត្ថុជាច្រើនមុខ យ៉ាងសមរម្យ មានសំលៀកបំពាក់ថ្មីថ្មោងនិងចំណីអាហារ យកទៅជូនដល់មាតាបិតា ជីដូនជីតា និង គ្រូបាធ្យាយ ។ ការធ្វើ​រ​បៀបនេះ បង្ហាញ់ឲ្យឃើញនូវការគោរពនិងការដឹងគុណរបស់កូនចៅចំពោះអ្នកមានគុណ និង ចាស់ព្រឹទ្ធាចារ្យ ។

គ្រួសារបរិច្ចាកលុយ​កាក់ដាក់ទានដល់ជនក្រីក្រ ដល់អ្នកបម្រើ និងគ្រួសារទុគ៌តទាំងឡាយ រួចហើយគេនាំគ្នាទៅវត្ត ដើម្បីធ្វើបុណ្យ​ឧទ្ទិសកុសលដល់បុព្វការីជន ។

ដូចនេះយើងកុំភ្លេចណា រៀបចំអាហារ លុយកាក់ និង របស់ប្រើប្រាស់ផ្សេងៗជូនអ្នកមានគុណ ហើយកុំភ្លេចទៅវត្តជុំគ្នាផង😇🙏🏽

ក្នុងកំណត់ត្រាលោក ចូវតាក្វាន់ (Zhou Daguan) ចុះផ្សាយក្នុងឆ្នាំ ១៩៧៣ ដែលជារាជ្យទូត នគរយ័ន (Yuan dynasty) មកពីប្រទេសចិនបច្...
14/04/2022

ក្នុងកំណត់ត្រាលោក ចូវតាក្វាន់ (Zhou Daguan) ចុះផ្សាយក្នុងឆ្នាំ ១៩៧៣ ដែលជារាជ្យទូត នគរយ័ន (Yuan dynasty) មកពីប្រទេសចិនបច្ចុប្បន្ន ដែលបានកត់ត្រាអំពីពិធីចូលឆ្នាំខ្មែរ នាសម័យកាលអង្គរ ក្នុងឆ្នាំ ១២៩៧ នៃគ.សករាជ ដែលពណ៌នាអំពី អ្នកស្រុកតំបន់អង្គរបានប្រមូលទឹកមកពីគ្រប់ទិសទី ដើម្បីជំរះលាងស្រោចស្របលើព្រះពុទ្ធបដិមារដែលមានចំនួន ២៥ អង្គដែលគេបានយកមកដង្ហែរនាពេលនោះ មនុស្សម្នាជាច្រើនបានជះទឹកដាក់គ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយ ។

មួយវិញទៀត ក្នុងតំណាលនិទានអំពី មហាសង្ក្រាន្តសូត្រ បានបរិយាយផងដែរអំពី ទឹក ជាគ្រឿង នាំមកនូវ សិរីមង្គល ទាំង បីប្រការ សម្រាប់ជាមង្គលដល់ មនុស្សលោកទាំងពួង "ពេលព្រឹក លាងមុខ" "ពេលថ្ងៃ លាងទ្រូង" និង "ពេលល្ងាច លាងជើង" ជាដើម ។

ចាប់ពីពេលនោះមក ពេលមានពិធីបុណ្យចូលឆ្នាំម្តងៗ តាមទីលំនៅនីមួយៗ តែងមានធុងទឹកនៅពីមុខផ្ទះរបស់ពួកគេ ដើម្បីជះទឹកទៅលើអ្នកដំណើរ ដែលពួកគេមានជំនឿថា ភាពមិនល្អដែលតោងទាមយើងគ្រប់គ្នាតាំងពីឆ្នាំចាស់ និងត្រូវលាងសំអាតជម្រះចេញក្នុងឆ្នាំថ្មីនេះ។ មួយវិញទៀតតាមវប្បធម៌ប្រពៃណីខ្មែរ ដែលតែងតែធ្វើក្នុងពិធីចូលឆ្នាំនោះ គឺពិធីស្រង់ព្រះរស់ដែលជាឪពុកម្ដាយ យាយតា របស់យើងផងដែរ ដែលពិធីនោះតម្រូវអោយយើងយកទឹកងូតអោយពួកគាត់ ដើម្បីទទួលបានសិរីសួស្តី និង សេចក្តីសុខ។

ការលេងជះទឹកនេះ មានប្រវត្តិមកយូលង់ណាស់មកហើយ តែសព្វថ្ងៃត្រូវបានខូចរូបរាង្គដោយជនខិលខូចមួយចំនួន លេងដោយអសីលធម៌ ដោយការចងថង់ទឹកគប់ទៅលើអ្នកដំណើរ បង្ករជារបួសស្នាម ដួលគ្រោះថ្នាក់ពេលកំពុងធ្វើដំណើរថែមទៀតផង ដូចនេះហើយ បង្កើតបានការវែកញែកទៅដល់ពលរដ្ឋទូទៅ អំពីការហាមប្រាម និង ចង់លុបចោលនៅពិធីដ៏ល្អនេះទៅវិញ។ ចំនែកឯប្រទេសជិតខាងយើងវិញ គេដាក់ចូលពិធីនេះ ជាពិធីដ៏ធំសម្រាប់ប្រទេស ដែលទាក់ទាញភ្ញៀវទេសចរណ៍រាប់លាននាក់ទៀតផង។ ដូចនេះសូមកុំបោះបង់ពិធីនេះអី ហើយសូមលេងដោយមានការគោរពគ្នាទៅវិញទៅមក៕ 🙏🏽🙏🏽

ប្រភព៖ កែសម្រួលពី wiki khmer

រៀនស្វែងយល់អោយបានច្រើនផងបងប្អូន យើងគួរប្រើពាក្យ  #ចូលឆ្នាំថ្មី កុំទៅឆ្ញាញ់អីពាក្យសង្រ្កាន្តហ្នឹង។ ព្រោះពាក្យទាំងនោះគេបាន...
14/04/2022

រៀនស្វែងយល់អោយបានច្រើនផងបងប្អូន យើងគួរប្រើពាក្យ #ចូលឆ្នាំថ្មី កុំទៅឆ្ញាញ់អីពាក្យសង្រ្កាន្តហ្នឹង។ ព្រោះពាក្យទាំងនោះគេបានចុះបញ្ជីរួចរាល់ហើយ បើប្រើតាមគេ មានន័យថាយើងលួចរបស់គេហើយ។

ពាក្យ សង្រ្កាន្ត យើងមានប្រើដែរ គឺ មហាសង្ក្រាន្ត មានន័យថា ថ្ងៃដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ឬ ថ្ងៃចូលឆ្នាំថ្មី ឫ ថ្ងៃចូលឆ្នាំទី១ នេះឯង។

រូបភាព៖

 #មហាសង្ក្រាន្ត ថ្ងៃទី១ នៃបុណ្យចូលឆ្នាំខ្មែរ មានន័យថា ឆ្នាំថ្មីដ៏ប្រសើរ (The Great New Year) ដែលសម្គាល់ទៅលើការប្រារព្ធពិ...
14/04/2022

#មហាសង្ក្រាន្ត ថ្ងៃទី១ នៃបុណ្យចូលឆ្នាំខ្មែរ មានន័យថា ឆ្នាំថ្មីដ៏ប្រសើរ (The Great New Year) ដែលសម្គាល់ទៅលើការប្រារព្ធពិធីចូលឆ្នាំថ្មីដ៏ធំ ដែលរាប់បញ្ចូលគ្នា នៃការផ្លាស់ឆ្នាំ របស់ មហាសករាជ ចុល្លសករាជ ពុទ្ធសករាជ ក្នុងថ្ងៃតែមួយតាងដោយ ពិធីត្រុដិ ដែលជាកិច្ចពិធីផ្ដាច់ឆ្នាំចាស់។

ដោយពាក្យថា "សង្ក្រាន្ត" ( ន. ) សង់ក្រាន ឬ សង្ក្រាន្ត ឬ សង្រ្កាន្តិ ( សំ. ) (សង្រ្កាន្តិ) មានន័យថា៖ ដំណើរ​ឃ្លាត​ចាក​ទី, ការ​ឈាន​ចូល​ដល់, ដំណើរ​ដែល​ព្រះ​អាទិត្យ​ចរ​ចូល​ដល់​ទី​ជួបមួយ​ជុំ​រាសី​ចក្រ គឺ​ដំណើរ​ដែល​ដើម​និង​ចុង​នៃ​រាសី​ចក្រ​ជួបគ្នា ពេញ​គ្រប់​ជា​មួយ​ឆ្នាំ (ដំណើរ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី)។
ប្រភព៖ wiki khmer

សួស្តីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនពរបងប្អូន ពូមីង តាយាយ ធ្វើដំណើរទីជិតទីឆ្ងាយប្រកបដោយសុវត្ថិភាព និង មានសុខភាពល្អគ្រប់ៗ...
13/04/2022

សួស្តីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនពរបងប្អូន ពូមីង តាយាយ ធ្វើដំណើរទីជិតទីឆ្ងាយប្រកបដោយសុវត្ថិភាព និង មានសុខភាពល្អគ្រប់ៗគ្នា។
#បុណ្យចូលឆ្នាំខ្មែរ២០២២ 😇🥳🤩

14/03/2022
19/02/2022

Address

#124 Street 255 S/K Beong Salang Khan Toul Kork Phnom Penh
Stung Mean Chei

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+85510940440

Alerts

Be the first to know and let us send you an email when Anatta Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies


Other Media/News Companies in Stung Mean Chei

Show All

You may also like