CHN Channel News

CHN Channel News មជ្ឈមណ្ឌលព័ត៌មានកម្ពុជាទាន់ហេតុការណ៍ / ជាសេវាព័ត៌មានឯករាជ្យ និងអព្យាក្រិត្យ

ដោយសារអាកាសធាតុត្រជាក់ខ្លាំងពេក ពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ នឹងធ្វើនៅខាងក្នុងវិមានCapital lវិញ CNN ផ្សាយ៣០ន...
18/01/2025

ដោយសារអាកាសធាតុត្រជាក់ខ្លាំងពេក ពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ នឹងធ្វើនៅខាងក្នុងវិមានCapital lវិញ

CNN ផ្សាយ៣០នាទីមុននេះដា ពិធីស្បថចូលកាន់តំណែងផ្លូវការជាប្រធានាធិបតីទី៤៧ នៃសហរដ្ឋអានេរិកបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងត្រូវបានផ្លាស់ប្តូរនៅក្នុងវិមាន
Capitol វិញតែម្តង ដោយសារតែសីតុណ្ហភាពត្រជាក់ខ្លាំងដែលព្យាករណ៍នៅក្នុងរដ្ឋធានីរបស់ប្រទេស សម្រាប់ថ្ងៃចន្ទទី ២០ ខែមករា ខាងមុខនេះ។
លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump បានបង្ហោះនៅលើ Truth Social ថា "ខ្ញុំបានបញ្ជាឱ្យរៀបចំពិធីសម្បថនេះ នៅនឹងវិមាន Capitol តែម្តង ដោយបន្ថែមលើការអធិស្ឋាន និងសុន្ទរកថាផ្សេងទៀត ដែលត្រូវប្រគល់ជូននៅវិមាន Capitol Rotunda របស់សហរដ្ឋអាមេរិក ដូចដែលត្រូវបានប្រើប្រាស់ដោយ Ronald Reagan ក្នុងឆ្នាំ 1985 ផងដែរ នេះគឺដោយសារតែអាកាសធាតុត្រជាក់ខ្លាំងពេក" ។ លោកបានបន្ថែមឆា "យើងនឹងបើកនូវវិមាន Capital នៅថ្ងៃចន្ទសម្រាប់ការផ្សាយបន្តផ្ទាល់នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ និងដើម្បីធ្វើពិធីដង្ហែក្បួនប្រធានាធិបតី។ ខ្ញុំនឹងចូលរួមជាមួយហ្វូងមនុស្សនៅ Capital បន្ទាប់ពីការស្បថចូលកាន់តំណែងរបស់ខ្ញុំ" Trump បានបន្ថែម។

រូបភាពភ្នំក្រោម ផ្សព្វផ្សាយដោយអាជ្ញាធរជាតិអប្សរា
18/01/2025

រូបភាពភ្នំក្រោម ផ្សព្វផ្សាយដោយអាជ្ញាធរជាតិអប្សរា

18/01/2025

Reuters: ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវចាប់ខ្លួនលោក Yoon Suk Yeol នឹងចូលរួមក្នុងសវនាការមួយនៅឯតុលាការ នៅថ្ងៃសៅរ៍ ទី១៨ ខែមករានេះ ដើម្បីតតាំងក្ដីនឹង សំណើមួយរបស់ក្រុមអ្នកស៊ើបអង្កេតដែលចង់បន្ថែមរយៈពេលឃុំខ្លួនរូបលោក ក្នុងសំណុំរឿងចោទប្រកាន់ពីបទបះបោរ។

18/01/2025

Reuters : TikTok ប្រកាសបញ្ជាក់ជាថ្មីម្តងទៀតថា ខ្លួននឹងបិទកម្មវិធីជាស្ថាពរនៅសហរដ្ឋអាមេរិកនាថ្ងៃអាទិត្យទី១៩ ខែមករា ស្អែកនេះ នៅខណៈពេលគ្មានការធានាច្បាស់លាស់ពីលោក​ Joe Biden

18/01/2025

ផ្ទាំងទស្សនីយភាព និងខ្លឹមសារផ្សព្វផ្សាយបានល្អណាស់

នៅប្រទេសថៃ ឡាវ ភូមា កាន់ព្រះពុទ្ធសាសនាដូចខ្មែរយើងដែរ ហើយរដ្ឋធម្មនុញ្ញគេក៏មិនបានចែងពុទ្ធសាសនាជាសាសនារបស់រដ្ឋផងដែរ   ហើយសា...
18/01/2025

នៅប្រទេសថៃ ឡាវ ភូមា កាន់ព្រះពុទ្ធសាសនាដូចខ្មែរយើងដែរ ហើយរដ្ឋធម្មនុញ្ញគេក៏មិនបានចែងពុទ្ធសាសនាជាសាសនារបស់រដ្ឋផងដែរ ហើយសាសន៍គេទាំងនោះក៏បរិភោគសាច់ត្រីជាអាហារ និងមានរបៀបប្រពៃណីយរកត្រីស្រដៀងនិងយើង។ តែរដ្ឋគេ ស្ថាប័នរដ្ឋគេ មិនដែលប្រកាសជូនដំណឹងឲ្យពលរដ្ឋគេ កេណ្ឌគ្នាទៅចាប់ត្រីអ្វីនោះទេ ពលរដ្ឋគេ គេធ្វើតែធម្មតាទៅតាមទម្លាប់ ,,,

18/01/2025

ភូមិឋានអ្នកស្រុកឯកភ្នំ ខេត្តបាត់ដំបង ទីស្ថានមនោរម្យ,,

អត្ថបទល្អ គួរចែករំលែកបន្ត ទុកជាប្រយោជន៍តំណដល់ជន្មានុជនខេមរជាតិ ឲ្យចងចាំសាវតារជាតិខ្លួនគប្បីឃ្លាត  ក្រែងគេឆ្លៀតមកបង្វែរពង...
18/01/2025

អត្ថបទល្អ គួរចែករំលែកបន្ត ទុកជាប្រយោជន៍តំណដល់ជន្មានុជនខេមរជាតិ ឲ្យចងចាំសាវតារជាតិខ្លួនគប្បីឃ្លាត ក្រែងគេឆ្លៀតមកបង្វែរពង្វក់ឲ្យវង្វេង,, ( នេនរោង )

ពុទ្ធសាសនាជាសាសនារបស់រដ្ឋ រដ្ឋចេញលិខិតប្រកូកប្រកាសកេណ្ឌប្រជាជនទៅចាប់ត្រី ?  ភ្នំពេញ ៖ ពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដូចមានចែ...
18/01/2025

ពុទ្ធសាសនាជាសាសនារបស់រដ្ឋ រដ្ឋចេញលិខិតប្រកូកប្រកាសកេណ្ឌប្រជាជនទៅចាប់ត្រី ?

ភ្នំពេញ ៖ ពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដូចមានចែងនៅក្នុងមាត្រា ៤៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ទី២។ ដូចនេះបើពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយសីលប្រាំ ឬនិច្ចសីល នៅក្នុងសិក្ខាបទទី១ គឺ " បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ , ប្រែថា៖ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើនូវសត្វមានជីវិតឲ្យធ្លាក់ចុះក្នុងសេចក្តីវិនាស គឺសម្លាប់សត្វ " នេះ តើចាំបាច់អ្វីដែលរដ្ឋបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចេញសេចក្តីជូនដំណឹងជាផ្លូវការ កេណ្ឌប្រជាពលរដ្ឋឲ្យទៅចាប់ត្រីជាប្រពៃណីយនៅថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៥ ខាងមុខ នេះទៅវិញ(សូមអានសេចក្តីប្រកាស) ? ។
ការប្រកាសដំណឹងបបួលគ្នាទៅចាប់សម្លាប់ត្រីបែបនេះ គឺហាក់បី
ដូចជាផ្ទុយទៅនឹងគោលការណ៍ និងខ្លឹមសារដើមថា ពុទ្ធសាសនាជាសាសនា របស់រដ្ឋខាងលើ ហើយដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃប្រទេសទៅទៀត ។
តើការរៀបចំទៅចាប់ត្រីតាមប្រពៃណីយនេះ មានផលប្រយោជន៍និងអានុភាពធំជាងច្បាប់រដ្ឋធម្មនុញ្ញកំពូលរបស់ប្រទេសមែនទេ? ឬនេះគ្រាន់តែជាប្រជាភិថុតដោយមិនគិតគូរពីច្បាប់ ? តើប្រជាជនដែលទៅចាប់ត្រីនោះ គេចាប់ត្រីយកទៅលែង ឬយកទៅបរិភោគ ?😭
ការពិតណាស់ ត្រីគឺជាអាហារចាំបាច់ដែលត្រូវឲ្យមនុស្សលោក
បរិភោគហើយ តែរដ្ឋ ស្ថាប័នរដ្ឋ ក៏មិនចាំបាច់ចេញសេចក្តីជូនដំណឹងប្រកូកប្រកាស កេណ្ឌមនុស្សឲ្យទៅចាប់សម្លាប់ជីវិតសត្វ ដែលប្រាស
ចាកនូវគន្លងនៃព្រះពុទ្ធសាសនានោះដែរ ។
ចុះបើទៅចាប់ស្ងាត់ៗ ដោយប្រជាជនជាបថ្ផុជនទៅខ្លួនឯង តើយ៉ាង
ម៉េច ? ហេតុអ្វីចាំបាច់ស្ថាប័នរដ្ឋ ស្ថាប័នស្រុក ខេត្តចេញសេចក្តីប្រកាសជូនដំណឹង? ។
ទាំងនេះ គឺជាការខុសឆ្គង និងជាការមើលរំលងខ្ជីខ្ជារមិនយកចិត្តទុកដាក់ដែលជាកំហុសធំណាស់ចំពោះរដ្ឋធម្មនុញ្ញជាតិ ចំពោះព្រះពុទ្ធសាសនា រីឯក្រសួងធម្មការ និងកិច្ចការសាសនា ដែលជាសេនាធិការ
របស់រាជរដ្ឋាភិបាល ក៏មិនគួរនៅស្ងៀមស្ងាត់មើលរំលងនៅក្នុងករណី
នេះដែរ។
CHN Channel News សំណូមពរឲ្យរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧ នេះ មេត្តាពិនិត្យមើលចំណុចខ្វះខាត ដែលប៉ះពាល់ដល់ខ្លឹមសារជាសារវន្តរបស់រដ្ឋធម្មនុញ្ញដែលមានបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ " ពុទ្ធសាសនាជាសាសនារបស់រដ្ឋ " នេះឡើងវិញផង 🙏🙏🙏។
( នេនរោង )

CNN : TikTok និយាយថា យើងនឹងងងឹតនៅថ្ងៃអាទិត្យមកដល់លុះត្រាតែលោក Biden អន្តរាគមន៍ 'ភ្លាមៗ' អនុញ្ញាតឲ្យយើងបន្តនៅមានពន្លឺសម្រ...
18/01/2025

CNN : TikTok និយាយថា យើងនឹងងងឹតនៅថ្ងៃអាទិត្យមកដល់លុះត្រាតែលោក Biden អន្តរាគមន៍ 'ភ្លាមៗ' អនុញ្ញាតឲ្យយើងបន្តនៅមានពន្លឺសម្រាប់ប្រជាជនអាមេរឹកាំង ។
សូមបញ្ជាក់ដែរថា តុលាការកំពូលសហព័ន្ធអាមេរិក បានលើកដៃអនុម័តជាឯកច្ឆ័ន្ទកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករានេះ លើច្បាប់សហព័ន្ធដែលហាមប្រាម TikTok មិនឲ្យប្រតិបត្តិការនៅទូទាំងសហរដ្ឋអាមេរិកចាប់ផ្តើមថ្ងៃអាទិត្យទី ១៩ ខែមករា ឆ្នាំ ២០២៥ នេះតទៅ ។

ដាវដែកកំពង់ស្វាយ ដាវកេរពីម្តាយ បន្សល់ពីលោកឪពុក,,,
18/01/2025

ដាវដែកកំពង់ស្វាយ ដាវកេរពីម្តាយ បន្សល់ពីលោកឪពុក,,,

រូបថតលេខ 22
លោកចៅហ្វាយខេត្តកំពង់ស្វាយនិងគ្រួសារឆ្នាំ១៨៩៤។

👉មានចម្រៀងមួយថា:ដាវអើយដាវដែកដាវល្អចម្លែកដែកកំពុងស្វាយ....(បើតាមចម្រៀងនេះ កំពុងស្វាយអាចជាកន្លែងមួយដែលមានរ៉ែដែកដែលខ្មែរយើងយកមកផលិតជាដាវលំពែងសម័យអង្គរ)

One News Missionជាផេកដ៏ឧត្តមប្រសើរមួយ ដែលតែងតែប្រឹងខ្នះស្វះស្វែងរុករកនូវបណ្តាប្រាង្គប្រាសាទសិលាបុរាណ នានា ទីស្ថានប្រវត្ត...
18/01/2025

One News Missionជាផេកដ៏ឧត្តមប្រសើរមួយ ដែលតែង
តែប្រឹងខ្នះស្វះស្វែងរុករកនូវបណ្តាប្រាង្គប្រាសាទសិលាបុរាណ នានា ទីស្ថានប្រវត្តិសាស្រ្ត រឿងរ៉ាវអាថ៌កំបាំងផ្សេងៗយកមកផ្សាយដោយមិនចេះនឿយហត់ និងដោយស្ម័គ្រចិត្ត មិនមានប្រាក់កម្រៃ ឆន្ទះលះបង់ខ្ពស់ សក្តិសមនាមយសជាកុលបុត្រខេមរជាតិប្រាកដពិតឥតលាយឡំឈាមពណ៌នៃសាសន៍ផ្សេងដែលល្បិចលួចសម្តែងធ្វើស្រឡាញ់ បង្កប់ពឹសពុល បង្វល់ពង្វក់បំ់ភ្លៃឲ្យខុសឈ្លក់ចាកការពិត 🙏🌹
សូមទទួលយកនូវការគោរពស្ងើចសរសើរអស់ពីចិត្តអំពីយើងខ្ញុំ CHN Channel News 🙏🙏🙏

18/01/2025

មនុស្សបច្ចុប្បន្នមួយចំនួន មានកម្រិតយល់ដឹង និងសម្បជញ្ញៈត្រឹមតែចេះជេរ
ប្រមាថ នូវអ្វីដែលឃើញ ដែលលឺ ហើយ
ដែលមិនត្រូវចិត្តខ្លួន ដែលខ្លួនមិនពេញចិត្ត , ប្រៀបបីដូចជាក្របីគោដេញជល់វ័ធក្រណាត់ពណ៌ក្រហមដោយយល់ថាជាបច្ចារមិត្តរបស់ខ្លួនជាដរាបតាមសុភាវគតិយ៉ាងនោះឯង,,,

គណៈរដ្ឋមន្ត្រី​អ៊ីស្រាអែល​អនុម័ត​បទ​ឈប់​បាញ់​នៅ​ហ្គាហ្សា និង​កិច្ចព្រមព្រៀង​ដោះលែង​ចំណាប់ខ្មាំងជាផ្លូវការ BBC ផ្សាយនៅល្ង...
18/01/2025

គណៈរដ្ឋមន្ត្រី​អ៊ីស្រាអែល​អនុម័ត​បទ​ឈប់​បាញ់​នៅ​ហ្គាហ្សា និង​កិច្ចព្រមព្រៀង​ដោះលែង​ចំណាប់ខ្មាំងជាផ្លូវការ

BBC ផ្សាយនៅល្ងាចថ្ងៃសុក្រទី១៧ ខែមករានេះថា គណៈរដ្ឋមន្ត្រីសន្តិសុខជាតិរបស់អ៊ីស្រាអែលបានអនុម័តកិច្ចព្រមព្រៀងមុននេះដោយនិយាយថាគឺជាការ"គាំទ្រដល់ការសម្រេចបាននូវគោលបំណងនៃសង្គ្រាម" ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តបទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស ដោយបើកផ្លូវឱ្យកិច្ចព្រមព្រៀងចូលជាធរមាននៅថ្ងៃអាទិត្យទី១៩ ខែមករា នេះ ។
ចំពោះការ​សម្រេច​នេះ គឺបាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ពិភាក្សា​គ្នាជាច្រើន​ម៉ោង ដែល​បាន​បន្ត​រហូត​ដល់​យប់​ជ្រៅ។ លទ្ធផលចុងក្រោយ មានរដ្ឋមន្ត្រីស្តាំនិយមពីររូបបានបោះឆ្នោតប្រឆាំងទៅនឹងកិច្ចព្រម
ព្រៀងនេះ។
សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រីសន្តិសុខជាតិនៅមុននេះ ក៏បានផ្តល់អនុសាសន៍ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះផងដែរ ដោយនិយាយថា វាគឺជាការ "គាំទ្រដល់ការសម្រេចបាននូវគោលបំណងនៃសង្គ្រាម" នេះបើយោងតាមការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ។
កិច្ចព្រុមព្រៀងនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការិយាល័យនាយករដ្ឋមន្ត្រី និងក្រុមហាម៉ាសទាំងពីរបាននិយាយថា ពួកគេបានបញ្ចប់ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះពីរថ្ងៃ បន្ទាប់ពីវាត្រូវបានប្រកាសដោយអ្នកសម្របសម្រួលកាតា សហរដ្ឋអាមេរិក និងអេហ្ស៊ីប៕

18/01/2025

CHN Channel News គាំទ្រកីឡាកររៀមច្បង អេ ភូថង ជាប្រធាន សហព័ន្ធគុនខ្មែរ សម្រាប់អាណត្តិថ្មី!
និយាយដោយត្រង់ បើអ្នកណាចេះអ្វី មាន
គុណសម្បត្តិលើវិជ្ជាអ្វី ឲ្យធ្វើប្រធានលើផ្នែកនោះទៅមិនខុសទេ ហើយក៏មិនក្អេងក្អាងអុងអាត់ដែរ គឺយល់ចិត្តកីឡាករគុនខ្មែរដូចគ្នា!

🙏 ចំណេះដឹងទូទៅ ដែលកូនខ្មែរគួរយល់ដឹង 👌តាមពិត កិច្ចការនេះគួរតែក្រសួងពាក់ព័ន្ធដូចជា ក្រសួងមហាផ្ទៃ ក្រសួងនគរួបនីយកម្មរៀបចំដែ...
18/01/2025

🙏 ចំណេះដឹងទូទៅ ដែលកូនខ្មែរគួរយល់ដឹង 👌
តាមពិត កិច្ចការនេះគួរតែក្រសួងពាក់ព័ន្ធដូចជា ក្រសួងមហាផ្ទៃ ក្រសួងនគរួបនីយកម្មរៀបចំដែនដី និងសំណង់ និងក្រសួងអប់រំយុវជន និងកីឡា ជាដើម ដែលមានAPPស្រាប់ គួរដាក់ផ្សាយមួយថ្ងៃម្តង ឬពីរដង ហើយនៅតាមសាលារៀន គ្រូៗគួរណែនាំឲ្យសិស្ស-និស្សិតឲ្យ Download APP មានប្រយោជន៏ទាំងនេះទុក បែបល្អជាងការផ្សាយជូនពរគ្នា អបអរគ្នាថ្ងៃឡើងសក្តិ ថ្ងៃខួបកំណើត។ល។ល។,,,គឺត្រូវផ្សាយជាប្រចាំនីងគ្រប់ទម្រង់ទាំងអស់ ដែលជាប្រយោជន៏សម្រាប់ជាតិឲ្យដល់កូនខ្មែរបានយល់ដឹងជាប្រចាំ ទើបប្រជាជនខ្មែរយើងរស់នៅមានចំណេះដឹងពីជាតិខ្លួនឯងបានច្បាស់លាស់ មិនចាញ់ជាតិជិតខាងយើង 🙏🌹
( បំណងល្អពី តាជូជក់ )

18/01/2025

ធនធានមនុស្សខ្មែរស្លាប់យ៉ាងតិចពីរនាក់ក្នុងថ្ងៃដោយគ្រោះថ្នាក់ចរាចរណ៍ ,នៅមានកត្តាមរណភាពដោយគ្រោះហេុតផ្សេងៗទៀត😭
តើមួយថ្ងៃ មួយខែ មួយឆ្នាំមនុស្សខ្មែរស្លាប់ប៉ុន្មាននាក់?,បើរដ្ឋគិតគូរផ្សាយរួមពីទិន្នន័យមរណភាពនេះមួយខែម្តង គឺល្អណាស់ 🙏

18/01/2025

សូមបើកបរគោរពច្បាប់
បើស្រវឹងកុំបើកបរ នាំបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ !
ស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១៧ ខែមករាម្សិលមិញនេះ

Address

Stung Mean Chei
120406

Alerts

Be the first to know and let us send you an email when CHN Channel News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CHN Channel News:

Videos

Share

មជ្ឈមណ្ឌល​ព័ត៌មានកម្ពុជា​ទាន់​ហេតុការណ៍

ព័ត៌មានកម្ពុជាទាន់​ហេតុការណ៍ទូទាំងប្រទេសដែលរហ័សនិងគួរឲ្យទុកចិត្តបំផុត