ចលនាយុវជនកម្ពុជា - ឯកឧត្តម ហ៊ុន ម៉ាណែត
- Home
- Cambodia
- Phnom Penh
- ចលនាយុវជនកម្ពុជា - ឯកឧត្តម ហ៊ុន ម៉ាណែត
The Youth Movement Of Cambodia
(17)
Address
Phnom Penh
Phnom Penh
Website
Alerts
Be the first to know and let us send you an email when ចលនាយុវជនកម្ពុជា - ឯកឧត្តម ហ៊ុន ម៉ាណែត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to ចលនាយុវជនកម្ពុជា - ឯកឧត្តម ហ៊ុន ម៉ាណែត:
Videos
សមិទ្ធផលធំបំផុតរបស់ប្រទេសជាតិយើង គឺធនធានមនុស្ស... ហេតុដូច្នេះការវិនិយោគដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា នឹងនៅបន្តជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia
ការបម្រើប្រជាពលរដ្ឋដោយប្រើបេះដូង ប្រកបដោយគុណធម៌និងសីលធម៌ នឹងអោយយើងទទួលបានបេះដូងពីប្រជាពលរដ្ឋវិញ🥰 ការគោរពស្រលាញ់ និងជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ គឺជាទ្រព្យមហាសាលដែលគួរជាទីប្រាថ្នារបស់មន្ត្រីសាធារណៈគ្រប់រូប😃
ខ្ញុំធ្លាប់និយាយជាមួយលោក ថាច់ សេដ្ឋា អំពីវប្បធម៌ជេរប្រមាថគេដើម្បីចំណេញនយោបាយខ្លួនឯង ជាជាងខំប្រឹងប្រែងប្រកួតគ្នាក្នុងការបម្រើប្រជាពលរដ្ឋ។ #Hunmanet #Cambodia
មតិមួយចំនួនជូននិសិ្សតជ័យលាភី ក្នុងពិធីចែកសញ្ញាបត្រនៅសាខាសកលវិទ្យាល័យ UME ខេត្តបន្ទាយជ័យ៖ ១. បន្តខិតខំរៀនសូត្រ ដោយដាក់ខ្លួនឱ្យសាមញ្ញ និងបើកចំហរទទួលគំនិតពីគ្រប់មជ្ឈដ្ឋាន (រួមទាំងពីថ្នាក់ក្រោម) ២. រក្សាផ្នត់គំនិតនៃការលើកទឹកចិត្តខ្លួនឯង អភិវឌ្ឍខ្លួនឯង និងតស៊ូមិនបោះបង់ទោះមានបញ្ហាប្រឈមលំបាកយ៉ាងណាក្ដី
ស្ដាប់នូវទស្សនៈរបស់ ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងអត្ថន័យនៃថ្ងៃ ៧ មករា តាមរយៈការបកស្រាយនូវការចោទជាសំណួរចំនួន៤ ៖ ១- តើក្នុងចន្លោះឆ្នាំ ១៩៧៥-១៩៧៩ ពួកប៉ុលពត មានកាប់សម្លាប់ប្រជាជនខ្មែរឬទេ? ២- បើពេលនោះមានការកាប់សម្លាប់ តើការផ្តួលរំលំរបប ប៉ុល ពត នៅដើមខែមករា ឆ្នាំ១៩៧៩ បានបញ្ចប់ឱកាសនិងលទ្ធភាពរបស់ពួក ប៉ុលពត ក្នុងការសម្លាប់ប្រជាជនខ្មែរឬទេ? ៣- ហេតុអ្វីមិនពឹងសហគមន៍អន្តរជាតិមកជួយរំដោះ? ៤- ហេតុអ្វីបានជាខ្មែរមិនងើបបះបោរ និងផ្តួលរំលំរបបប៉ុលពត ដោយខ្លួនឯង?
នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយដែលគ្មានប្រជាពលរដ្ឋក្រីក្រនោះទេ។ អ្វីដែលសំខាន់នោះ គឺត្រង់ចំណុចថាតើប្រជាពលរដ្ឋក្រីក្រទាំងនោះត្រូវបានយកចិត្តទុកដាក់យ៉ាងណា ដោយរាជរដ្ឋាភិបាល (ឬរដ្ឋាភិបាល) របស់គេ។ ការជួយប្រជាពលរដ្ឋត្រូវគិតទាំងការជួយដោះស្រាយការលំបាកចំពោះមុខក្នុងរយៈពេលខ្លី (ផ្តល់ត្រីជូនគាត់) និងការជួយដោយចីរភាពក្នុងរយៈពេលវែង (ផ្តល់លទ្ធភាពអោយគាត់អាចចេះរកត្រីខ្លួនឯង)។ #Hunmanet #Cambodia
ស្ដាប់ហ៊ុនម៉ាណែតនិយាយ អំពីការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយ:នៃការបង្កើតការងារជូនប្រជាពលរដ្ឋ ដោយផ្ដោតទៅលើចំនុចសំខាន់ៗចំនួន៣រួមមាន ៖ ១)បរិមាណ : ត្រូវបង្កើតការងារឲ្យបានច្រើន និងឲ្យបានទៅគ្រប់ទីកន្លែង ជាពិសេសទៅដល់មូលដ្ឋាន និង ឱ្យស្របទៅនឹងសក្កានុពលសេដ្ឋកិច្ចនៃតំបន់នៅក្នុងមូលដ្ឋាននោះ។ ២) គុណភាព : ចំពោះ ការវិនិយោគ អាជីវកម្ម គឺត្រូវផ្ដោតទៅលើគុណភាពជាសំខាន់ ៣) សមធម៌ : គឺជាការវិនិយោគដែលគិតទាំងនយោជិក និងនិយោជក តួអង្គទាំងពីរនេះគឺជាតួអង្គដ៏សំខាន់ដែលរៀបចំប្រព័ន្ធសង្វាក់ឯកជនឲ្យដំណើរការ៕
សូមមានមតិបន្តិចពាក់ព័ន្ធនឹងបទសម្ភាសរបស់វិទ្យុអាស៊ីសេរី ជាមួយព្រះតេជគុណ ហុក សាវណ្ណ នៅប្រទេសកាណាដា ស្តីពីការវាយតម្លៃអត្តចរឹតរបស់ ហ៊ុន ម៉ាណែត... #Hunmanet #Cambodia
អ្នកដែលធ្លាប់ប្រឡូកផ្ទាល់ និងអ្នកដែលបានរងគ្រោះផ្ទាល់ដោយសារការប្រយុទគ្នាក្នុងដំណាក់កាលដែលប្រទេសមានសង្គ្រាម ទើបស្គាល់និងចងចាំច្បាស់អំពីការឈឺចាប់ដែលបង្កឡើងដោយសារសង្គ្រាម និងយល់ច្បាស់អំពីតម្លៃនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ។ #Hunmanet #Cambodia
ធ្វើជាអ្នកដឹកនាំត្រូវហ៊ានអារកាត់ដើម្បីដោះស្រាយបញ្ហាធំ ប៉ុន្តែការអារកាត់ត្រូវឈរលើមូលដ្ឋាននៃផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋជាធំ។
សូមសួរយោបល់លោកអ៊ំ ពូមីង បងប្អូន លោកគ្រូអ្នកគ្រូ ក៏ដូចជាក្មួយៗសិស្សានុសិស្ស ៖ កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅនេះ ខ្ញុំបានបង្ហោះសារមួយ ពាក់ព័ន្ធនឹងកង្វល់របស់ឪពុកម្តាយ ក៏ដូចជាលោកគ្រូអ្នកគ្រូ ពាក់ព័ន្ធនឹងការសិក្សារបស់ក្មួយៗសិស្សានុសិស្ស និងអនាគតរបស់ពួកគាត់។ ខ្ញុំសូមអរគុណលោកអ៊ំពូមីង បងប្អូន លោកគ្រូអ្នកគ្រូជាច្រើនដែលបានបញ្ចេញមតិចំណាប់អារម្មណ៍លើបញ្ហានេះ ជាពិសេសទៅលើចំណុចដែលខ្ញុំបានលើកឡើងថា ការអប់រំគួរមិនត្រឹមតែផ្តោតទៅលើចំណេះដឹងទូទៅទេ ប៉ុន្តែត្រូវគិតទៅដល់វិន័យ សុជីវធម៌ សីលធម៌ និងគុណធម៌ផងដែរ។ ខ្ញុំសូមយកឱកាសនេះបញ្ចេញនូវទស្សនៈរបស់ខ្ញុំបន្ថែមលើការពង្រឹងការអប់រំ ដោយខ្ញុំគិតថាគន្លឹះមួយសំខាន់សម្រាប់ពង្រឹងធនធានមនុស្ស គឺត្រូវពង្រឹងគុណភាពអប់រំសម្រាប់ថ្នាក់បឋមសិក្សាដល់ថ្នាក់ទី១២ ដោយយកចិត្តទុកដាក់ជ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ក្នុងមួយរយៈនេះមានការធ្វើអត្ថាធិប្បាយជាហូរហែរក្នុងន័យអវិជ្ជមានដោយបុគ្គលនយោបាយមួយចំនួន ពាក់ព័ន្ធនឹងការជ្រើសរើសបេក្ខជនបន្តវេន្តរបស់គណបក្សប្រជាជនកម្ពុជាឥតឈប់ឈរ រួមទាំងក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌផងដែរ។ ខ្ញុំទទួលស្គាល់ថានោះជាសិទ្ធិក្នុងការបញ្ចេញទស្សនៈរបស់ពួកគាត់ ទោះបីជាគាត់ធ្វើក្នុងក្របខ័ណ្ឌនៃយុទ្ធនាការអវិជ្ជមាន (negative campaign) ប្រឆាំងរូបខ្ញុំនិងគ្រួសាររបស់ខ្ញុំក៏ដោយ។ ។ ខ្ញុំសូមយកឱកាសបន្តិចក្រោយពិធីបុណ្យភ្ជុំបិណ្ឌដើម្បីបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំលើប្រធានបទពីរ ជូនលោកតាលោកយាយ លោកអ៊ុំ ពូមីង បងប្អូនបានស្តាប់និងធ្វើការវិនិច្ឆ័យចុះ៖ ១. ភាពខុសគ្នារវាងការវិភាគបែបវិទ្យាសាស្រ្ត និងការវិភាគបែបស៊ីអារម្មណ៍ ២. ការបន្តវេន្តក្នុងវង្សត្រកូលអ្នកនយោបាយ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ការយកចិត្តទុកដាក់ដល់អតីតយុទ្ធជន អតីតគ្រូបង្រៀននិងមន្ត្រីចូលសោធននិវត្តន៍គឺជាកាតព្វកិច្ច (កាតព្វកិច្ចផ្នែកសីលធម៌) ដែលមិនខុសពីការយកចិត្តទុកដាក់ចំពោះឪពុកម្តាយ ឬអាណាព្យាបាលក្នុងគ្រួសារមួយនោះទេ ព្រោះពួកគាត់ ៖ ១. បានធ្វើការលះបង់ជាច្រើន ដើម្បីបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍន៍ រីកចម្រើនរបស់ប្រទេសជាតិ ២. ជាអ្នកត្រួសត្រាយផ្លូវនិងកសាងមូលដ្ឋានសម្រាប់ផ្តល់ឱកាសអោយយោធិននិងមន្ត្រីរាជការជំនាន់ក្រោយអាចបន្តការងារបម្រើជាតិ បានកាន់តែងាយស្រួលនិងមានប្រសិទ្ធភាព ៣. ជាធនធានយ៉ាងសំខាន់ ដែលពោរពេញទៅដោយចំណេះដឹងនិងបទពិសោធន៍ការងារ ដែលអាចចែករំលែកដល់អ្នកជំនាន់ក្រោយ។
ឯកឧត្តម បណ្ឌិ ហ៊ុន ម៉ាណែត ៖ ការខិតខំបម្រើប្រជាពលរដ្ឋអោយបានល្អ និងជាប់ជាប្រចាំនៅមូលដ្ឋាន ជាគន្លឹះនៃជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។ #Hunmanet #Cambodia
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ប៉ុន្មានថ្ងៃនេះមានការចាប់អារម្មណ៍ លើករណីមួយពាក់ព័ន្ធនឹងសកម្មភាពរបស់សិស្សវិទ្យាល័យសេរីភាពក្រុងតាខ្មៅ ដែលក្មួយៗសិស្សានុសិស្សមួយចំនួនបាននាំគ្នាធ្វើសកម្មភាព (សរសេរ ឬគូសលើអាវគ្នាទៅវិញទៅមក) ដែលគណ:គ្រប់គ្រងសាលាយល់ថាបានធ្វើអោយខូចសណ្តាប់ធ្នាប់នៅក្នុងសាលា រហូតដល់មានប្រតិកម្មក្តៅមួយពីលោកនាយកសាលាទៅលើក្មួយស្រីៗជាសិស្សមួយចំនួនតូច។ ហេតុការណ៏នេះ ត្រូវបានគេថតយកមកធ្វើការចែកចាយតាមបណ្តាញសង្គម ដោយមានការជជែកផុសផុល ដោយមានអ្នកបញ្ចេញនូវទស្សនៈខុសៗគ្នាផងដែរ។ ខ្ញុំមិនបញ្ចេញទស្សនៈទៅលើករណីនេះទេ ប៉ុន្តែសូមមានចំណាប់អារម្មណ៍ជារួមមួយ៖ តាមដែលខ្ញុំបានស្តាប់ផ្ទាល់និងដឹងផ្ទាល់តាមរយៈការចុះតាមមូលដ្ឋានមួយចំនួននាពេលកន្លងមក បញ្ហាមួយដែលជាកង្វល់របស់មាតាបីតា (ក៏ដូចជាលោកគ្រូអ្នកគ្រូ)ជាច្រើន ន
Shortcuts
Category
Nearby media companies
-
ទួលពង្រ
-
#434, 1952
-
855
-
ភូមិបឹងជុំ
-
Phnom penh
-
12800
-
Khan Mean Chey
-
St 371
-
Por Sen Chey
-
Phum Ches
-
12000
-
Phatthanakan 20 Alley, Bangkok
-
12000