តម្រា

តម្រា ប្រលោមលោកនិងសៀវភៅទស្សនៈវិជ្ជាប្រកបដោយមាតិកា​ជាប់ចិត្ត​ដិតអារម្មណ៍!
(4)

18/06/2024

ពាក្យចាស់លោកផ្តាំ ទិញផ្ទះ ឲ្យមើលអ្វី? ក- មើលតម្លៃ ខ_ មើលសំណង់ គ_ មើលអ្នកជិតខាង

18/06/2024

បើកើតមកក្រ ម៉ែក្រហើយកូនច្រើនទៀត កុំខឹងគេដែលកូនតិចមានទ្រព្យចែក ត្រូវគិតថា ធ្វើម៉េចឲ្យជំនាន់យើងបានល្អជាងកាលម៉ែឪយើង!

និយាយមែន!!! អានទក់!!!លន្លង់លន្លោច! ដាច់យប់! តម្លៃត្រឹម ២០០០០រ
16/06/2024

និយាយមែន!!! អានទក់!!!លន្លង់លន្លោច! ដាច់យប់! តម្លៃត្រឹម ២០០០០រ

ឈុតនេះ ត្រឹម ៤០០០០រ
15/06/2024

ឈុតនេះ ត្រឹម ៤០០០០រ

20000R
14/06/2024

20000R

 #តម្រា មួយដឹងមួយ អានហើយអានទៀត!
13/06/2024

#តម្រា មួយដឹងមួយ អានហើយអានទៀត!

មានស្តុក
11/06/2024

មានស្តុក

10/06/2024

ឈប៎តូចចិត្តទៅ ពិភពលោកនេះមិនប្រគល់មនុស្សដែលយើងចង់បានឲ្យយើង តែនឹងប្រគល់ឲ្យមនុស្សល្អនឹងយើងពិតៗមកឲ្យយើង

សៀវភៅលក់ដាច់រឿងរន្ធត់ព្រឺព្រួចអានដាច់យប់៤រឿងក្នុងសៀវភៅតែមួយ #សង្វៀនផ្លូវងងឹតប្រលោមលោកដោយ  #ម៉ីសនសុធារី តម្លៃ២៥០០០រ------...
10/06/2024

សៀវភៅលក់ដាច់
រឿងរន្ធត់ព្រឺព្រួចអានដាច់យប់
៤រឿងក្នុងសៀវភៅតែមួយ
#សង្វៀនផ្លូវងងឹត
ប្រលោមលោកដោយ #ម៉ីសនសុធារី
តម្លៃ២៥០០០រ
------
ដឹកជញ្ជូនគ្រប់ខេត្តក្រុង

ធានាល្អអាន!មិនស្តាយប្រាក់បន្តិចណា!ដឹកជញ្ជូនគ្រប់ខេត្តក្រុងតម្លៃ៣៥០០០រ🤪រឿង ភ្នំពេញអើយបងនឹកអូន
09/06/2024

ធានាល្អអាន!
មិនស្តាយប្រាក់បន្តិចណា!
ដឹកជញ្ជូនគ្រប់ខេត្តក្រុង

តម្លៃ៣៥០០០រ🤪
រឿង ភ្នំពេញអើយបងនឹកអូន

ចង់ក្លាយជាអ្នកដែលអាចប្រើទុនពេលវេលាបានច្រើន គឺចំណេះដឹងដែលអាចនាំទៅដល់ការប្រើប្រាស់បណ្តាមធ្យោបាយស្វ័យប្រវត្តិទំាងឡាយនៅក្នុង...
08/06/2024

ចង់ក្លាយជាអ្នកដែលអាចប្រើទុនពេលវេលាបានច្រើន គឺចំណេះដឹងដែលអាចនាំទៅដល់ការប្រើប្រាស់បណ្តាមធ្យោបាយស្វ័យប្រវត្តិទំាងឡាយនៅក្នុងអាជីវកម្ម និងការងារប្រចាំថ្ងៃរបស់យើង។ អ្នកដែលនៅឆ្ងាយពីបច្ចេកវិទ្យា និងចំណេះដឹងថ្មីៗជុំវិញអ៊ីនធឺណិត ជាទូទៅគឺខូចពេលវេលាច្រើនជាងអ្នកដែលគេចេះប្រើមធ្យោបាយទំនើបថ្មីៗ។
ខ្ញុំឧទាហរណ៍ដូចជា ពេលយើងប្រើប៊ូតុង Google ដូចគ្នា អ្នកណាក៏ចេះប្រើដែរ ប៉ុន្តែមធ្យោបាយ និងពាក្យគន្លឹះសម្រាប់រុករក គឺខុសគ្នា ដូច្នេះហើយ ពេលវេលាក៏ចំណាយទៅក្នុងរបៀបខុសគ្នាដែរ។

សៀវភៅ #ពេលវេលា
កម្រងសៀវភៅលក់ដាច់ជាងគេនៅ #តម្រា
មានស្តុក ២៥០០០រ

ទឺកភ្នែកគជ់ខ្យងមានស្តុក 20000R
07/06/2024

ទឺកភ្នែកគជ់ខ្យង
មានស្តុក 20000R

ពួកយើងគ្រាន់តែចង់នៅជាមួយគ្នាស្រឡាញ់គ្នាហេតុអីក្ដៅក្រហាយដល់មនុស្សច្រើនគ្នាម្ល៉េះ
06/06/2024

ពួកយើងគ្រាន់តែចង់នៅជាមួយគ្នាស្រឡាញ់គ្នាហេតុអីក្ដៅក្រហាយដល់មនុស្សច្រើនគ្នាម្ល៉េះ

យើងចាំបាច់ត្រូវតែសង្កត់គំនិតខ្ជិលច្រអូសរបស់យើងដោយវិន័យតឹងរ៉ឹងមួយថា យើងរស់នៅលើផែនដីមួយដែលប្ដូរជារៀងរាល់ថ្ងៃ។ យើងមិនអាចរស់...
05/06/2024

យើងចាំបាច់ត្រូវតែសង្កត់គំនិតខ្ជិលច្រអូសរបស់យើងដោយវិន័យតឹងរ៉ឹងមួយថា យើងរស់នៅលើផែនដីមួយដែលប្ដូរជារៀងរាល់ថ្ងៃ។ យើងមិនអាចរស់នៅជាមួយទម្លាប់ដដែលៗនោះទេ មិនអ៊ីចឹងយើងនឹងហួសសម័យ ហើយគ្មានលទ្ធផល។
ខ្ញុំឧទាហរណ៍ត្រង់ណេះមួយ គំនិតពាណិជ្ជកម្មនៃការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងទីផ្សារ ព្រមទាំងការសហការនៃគំនិត "ឥតគិតថ្លៃ" និងបែងចែកជា "បុព្វលាភ" បានក្លាយជាវិធីសាស្ត្រយ៉ាងទូលំទូលាយដែលគេនិយមបំផុតក្នុងពេលឥឡូវនេះ។

ដកស្រង់ពីសៀវភៅ #ពេលវេលា ដោយ #ម៉ីសនសុធារី តម្លៃ ២៥០០០រៀល បញ្ជាទិញរាយបានតាមរយៈ015213111 និង ០១៦២១៣១១ និងដុំ ០១២​ ៤៧២ ០០៣

«យប់មិញខ្ញុំសែនជាវេនចុងក្រោយហើយ ហេតុអីបានជាកូនខ្ញុំទៅយល់សប្តិឃើញរឿងអស់ហ្នឹងទៀតលោកតា?!» ខ្ញុំទើបតែយល់សប្តិឃើញអ្នករបាំនោះជ...
04/06/2024

«យប់មិញខ្ញុំសែនជាវេនចុងក្រោយហើយ ហេតុអីបានជាកូនខ្ញុំទៅយល់សប្តិឃើញរឿងអស់ហ្នឹងទៀតលោកតា?!»
ខ្ញុំទើបតែយល់សប្តិឃើញអ្នករបាំនោះជាលើកទីមួយ ហើយទើបតែប្រាប់គាត់សោះ មានអារម្មណ៍ថា ម្តាយខ្ញុំដូចដឹងរឿងនេះជាយូរមកហើយ ថែមទាំងឆាប់យកជាការគម្រាមកំហែងចិត្តអ្វីម្ល៉េះ? ខ្ញុំនឹកឃើញឡើងវិញ។ ពីម្សិលមកទល់ពេលនេះគិតចាប់តំាងបងពិត្រាមានរឿងរើជំងឺចាស់ ម្តាយខ្ញុំដូចជាការភ័យបារម្ភយ៉ាងចម្លែក គឺមិនសមថារឿងនេះកើតឡើងត្រឹមតែចំពោះក្មួយគាត់ សមណាស់តែការបារម្ភនេះដូចជារឿងដែលកើតឡើងចំពោះកូនបង្កើតខ្លួនឯង? ប៉ុន្តែមិនបានប៉ុន្មាន គាត់ក៏បង្ខំប៉ាឱ្យនាំពីរនាក់ខ្ញុំចេញមកភ្នំពេញវិញ តើព្រោះហេតុផលដដែលនេះ?ខ្ញុំគិតមិនយល់។ សូម្បីយល់សប្តិរបស់ខ្ញុំ ក៏អាចធ្វើឱ្យគាត់ជ្រុះគម្របកំប៉ុងថ្នាំពីដៃបាន តើហេតុអ្វី?
«ក្មេងនោះនៅឯណា?»
តាចាស់និយាយចប់កាលណា ម្តាយខ្ញុំប្រញាប់ប្រញាល់ឆ្លើយ៖
«ខ្ញុំនាំកូនកែនមកដែរ នៅចាំខាងក្រៅ!»
តើពួកគេកំពុងនិយាយពីខ្ញុំនេះពិតមែន? តាចាស់បង្គាប់បន្ត៖
«នាំចូលមកភ្លាម!»

ម្តាយខ្ញុំហាក់មិនមានចិត្តតវ៉ានឹងតាម្ចាស់ផ្ទះសូម្បីតែបន្តិចណា ឬក៏សួរចិត្តកូនមួយម៉ាត់សិននោះទេ។ ភ្លាមៗនោះ ខ្ញុំស្រាប់តែមានអារម្មណ៍ថាចង់ទៅផ្ទះវិញ។ ចិត្តខ្ញុំអន្ទះសា ស្របពេលទ្វាររបើកមក។ ម្តាយខ្ញុំបង្ហាញខ្លួនដោយទឹកមុខព្រួយខ្វល់ខ្វាយ។ ខ្ញុំវិញផ្តោតសម្លឹងគាត់គ្រលួង និងចាប់ផ្តើមគ្រវីក្បាលឱ្យសញ្ញាគាត់ថា ខ្ញុំមិនចូលទៅទេ។
«តោះកូន! ចូលជួបលោកតា!»
ខ្ញុំគ្រវីក្បាលកាន់តែញាប់។ ម្តាយខ្ញុំលូកដៃសំដៅមក ខ្ញុំក៏ស្ទុះក្រោកគេចចេញទាំងមាត់ពោលប្រកែកញាប់ៗ៖
«ខ្ញុំចង់ទៅផ្ទះវិញ! ហៅលោកយាយចេញមក!»
ម្តាយខ្ញុំខាំមាត់ទាំងរលីងរលោង ហើយមានះចាប់ទាញកដៃខ្ញុំ។ ពីក្រោយគាត់ លោកយាយខ្ញុំក៏ចេញមកតាមដែរ។ ទោះបីលោកយាយកំពុងមានទឹកមុខបារម្ភ និងស្លូតបូត តែចិត្តខ្ញុំនឹកទៅដល់មនុស្សស្រីសម្បុរខ្មៅម្នាក់មុននេះ ខ្ញុំមិនចង់ឈានចូលទៅខាងក្នុងទៀតជាដាច់ខាត។
«ម៉ាក់ឯងម៉េចហ្នឹង?»
នេះជាពាក្យដែលខ្ញុំតែងតែសួរគាត់ ពេលខឹងខ្លាំងម្តងៗ។ សព្វមួយដង ឱ្យតែខ្ញុំមានប្រតិកម្មរបៀបនេះ គាត់បណ្តោយតាមចិត្តខ្ញុំភ្លាម តែលើកនេះគាត់នៅតែមានះចាប់ទាញខ្ញុំចូលទៅ ធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកមកច្រោក។ ខ្ញុំត្រូវបង្ខំចូលមកដល់ពីមុខអាសនៈដែលបុរសស្លៀកសកំពុងអង្គុយបិទភ្នែក។ យាយខ្ញុំរុញខ្ញុំឱ្យអង្គុយបត់ជើង។
មុនគេបង្អស់ ខ្ញុំឃើញលលាដ៍ក្បាលសត្វមួយដែលនៅពីមុខតាចាស់ ព្រមទាំងមែកឈើរាងដូចញញួរមួយខ្មៅស្រិលសមតែជាប្រភេទវត្ថុបុរាណ។ មិនបាច់គិតទេ ខ្ញុំយល់ថាស្នូរប៉ូកៗមុននេះគឺគាត់គោះមែកឈើទៅលើលលាដ៍សត្វនេះហើយ។ ចិត្តខ្ញុំភ័យខ្លាចនឹងបរិយាកាសមួយនេះ ហើយក៏មិនដែលនឹកស្មានដល់ដែរថា ខ្លួនឯងត្រូវម៉ាក់បង្ខំឱ្យចូលមកកន្លែងរបៀបនេះ។
«ចៅឯងមានទៅកន្លែងណាក្នុងភូមិ ហើយលាបអ្វីលើបាតដៃដែរអត់?!»
សំណួរគាត់សួរមកខ្ញុំទាំងមិនបើកភ្នែកទេ។ ខ្ញុំភ្ញាក់ក្រញាង ហើយទាញភ្នែកដែលសម្លឹងលើលលាដ៍សត្វមកសម្លឹងរកបាតដៃខ្លួនឯងវិញម្តង។ អ្វីមួយលេចឡើងភ្លាមក្នុងអារម្មណ៍ខ្ញុំរំលឹកមកវិញ។ ម្សិលមិញនេះ ពេលទៅដល់ស្រុកភ្លាម ខ្ញុំបានចូលទៅលេងផ្ទះចម្ការម្នាក់ឯង។
រាល់ដងទៅដល់ ខ្ញុំចាប់ផ្តើមអង្គុយគូររូបក្នុងកុំព្យូទ័រហើយ មិនដឹងហេតុអ្វីម្សិលមិញទ្វារផ្ទះលោកយាយរបើកឯកឯង ហើយខ្ញុំក៏ចូលទៅ។ ធម្មតាទាល់តែបងពិត្រា ឬអ៊ំខ្ញុំមកបើកឱ្យទើបអាចចូលបាន លើកនេះខ្ញុំឆ្ងល់ថា អ្នកណាមកធ្វើអ្វីបានជាមិនបិទទ្វារទុកចំហចោល? ខ្ញុំចូលទៅលេងដោយមិនខ្ចីខ្វល់គិតច្រើន។
គ្រប់យ៉ាងនៅផ្ទះនេះនៅតែរៀបរយដូចជាមានអ្នកជូតថែទៀងទាត់។ បន្ទប់ម្ខាងដែលធ្លាប់ប៉ាខ្ញុំតំណាលថា ប្អូនស្រីពៅគាត់ គឺមីងសុភីកាលពីក្មេងស្នាក់នៅទីនោះ។ មីងសុភីស្លាប់ទៅច្រើនឆ្នាំហើយ ចំណែកបន្ទប់ហាក់នៅស្រលះល្អ មិនមានអ្វីគួរឱ្យសង្ស័យភ័យខ្លាច។ ណាមួយគាត់ក៏មិនមែនស្លាប់នៅនេះ វាគ្រាន់តែជាកន្លែងដែលគាត់ធ្លាប់នៅកាលពីក្មេង។ ខ្ញុំធ្លាប់គិតថា ផ្ទះនេះអាចជាកន្លែងវិស្សមកាលដ៏ពិសេសសម្រាប់គ្រួសារយើង ប្រសិនបើយើងចំណាយលុយតុបតែងរៀបចំសាឡើងវិញ គិតអ៊ីចឹងហើយបានជាបណ្តាលឱ្យខ្ញុំឈានចូលទៅរុករើ។
គ្រឿងសង្ហារិមមានតម្លៃជាពពួកឈើប្រណីត រក្សានៅក្នុងបន្ទប់នេះដដែលហាក់ប្រាប់ថា ប៉ានិងបងប្រុសគាត់នៅតែអាល័យប្អូនស្រីពៅ ហើយមិនដែលរុះរើទីនេះឱ្យខុសពីសភាពដើមនោះទេ។
ខ្ញុំមិនដឹងថា មានអីគួរឱ្យភ័យខ្លាចផង។
«ខ្ញុំចូលបន្ទប់មីងសុភី យកម្សៅរមៀតលេងប្រឡាក់ដៃក៏ផ្ដិតចោលលេងលើកញ្ចក់ទូ!»
ខ្ញុំពោលឡើងទៅកាន់ម្តាយខ្ញុំ ហាក់ចង់ឆ្លើយនឹងសំណួរតា តែខ្ញុំមើលមុខម្តាយខ្ញុំជំនួសវិញ។
ភាពស្តីបន្ទោសលេចឡើងតែមួយភ្លែតក្នុងគ្រាប់ភ្នែកអ្នកម្តាយ ជំនួសមកវិញនូវភាពបារម្ភជ្រៅសែនជ្រៅ។ ម្តាយខ្ញុំប្រញាប់ងាកទៅរកលោកតាវិញ ហើយវាចា៖
«ជាបន្ទប់ប្អូនថ្លៃខ្ញុំ! ប្អូនពៅរបស់ប្តីខ្ញុំ! គេស្លាប់ទៅយូរហើយ! ខ្ញុំធ្លាប់ជម្រាបលោកតាថា សុភីឈឺដូចពិត្រាបេះបិទ! ឈឺក្បាលនិងក្អួតមិនឈប់!»
លោកតាសម្លឹងខ្ញុំស្ងាត់ស្ងៀមមួយខណៈទើបសួរខ្ញុំ៖
«បាតដៃនោះច្បាស់ទេ ពេលផ្តិតលើកញ្ចក់?»

-----
សៀវភៅ តម្លៃ២៥០០០រ
ដឹកជញ្ជូនគ្រប់ខេត្តក្រុង

03/06/2024

តម្លៃ ៣២០០០រៀល

កម្រងមនោសញ្ចេតនាពិសេសៗដឹកជញ្ជូនគ្រប់ខេត្តក្រុង
01/06/2024

កម្រងមនោសញ្ចេតនាពិសេសៗ
ដឹកជញ្ជូនគ្រប់ខេត្តក្រុង

31/05/2024

ឃ្លោក​លិច​ អម្បែង​អណ្តែត។

អានប្រលោមលោកដ៏ល្បីទាំងទ្វេ💙ចុះតម្លៃលាងស្តុក!៣៥០០០រ ទាំងពីរ ៧០០០០រ សល់ត្រឹម១០$ មួយSet (Inbox)ឬអានអនឡាញ  #ភ្នំពេញអើយបងនឹកអ...
30/05/2024

អានប្រលោមលោកដ៏ល្បីទាំងទ្វេ💙

ចុះតម្លៃលាងស្តុក!
៣៥០០០រ ទាំងពីរ ៧០០០០រ
សល់ត្រឹម១០$ មួយSet (Inbox)

ឬអានអនឡាញ
#ភ្នំពេញអើយបងនឹកអូន
https://www.meysansotheary.com/phnompenh-bong-nek-oun-2033

តម្លៃ ២0០០០រ
29/05/2024

តម្លៃ ២0០០០រ

«ឯងធ្វើឫកណាស់ នាងឫក!» ចិន្តាឆាតមក។ខ្ញុំមិនងើបមុខសម្លឹងវាទេ កុំឱ្យអ្នកផ្សេងក្នុងបន្ទប់នេះគិតថាពួកយើងយកពេលធ្វើការជជែករឿងស្...
28/05/2024

«ឯងធ្វើឫកណាស់ នាងឫក!» ចិន្តាឆាតមក។
ខ្ញុំមិនងើបមុខសម្លឹងវាទេ កុំឱ្យអ្នកផ្សេងក្នុងបន្ទប់នេះគិតថាពួកយើងយកពេលធ្វើការជជែករឿងស្នេហា រឿងចៅហ្វាយនាយ ព្រោះខ្ញុំដឹងហើយថា ចិន្តាគ្មាននិយាយអ្វីក្រៅពីរឿងប្រុសម្នាក់ហ្នឹងទេ។
«យើងឃើញគេចេញពីឯងទៅ មុខកម្សត់គួរឱ្យអាណិតមែនទែន!»
ខ្ញុំរឹតតែលែងរវល់ឆ្លើយតប។ រឿងខ្ញុំគេចពីចំណោទផ្លូវចិត្ត មិនចាំបាច់អីទៅពន្យល់ចិន្តា គឺខ្ញុំច្បាស់ខ្លួនឯងថាកំពុងធ្វើត្រូវ។ ខ្ញុំអាយុក្បែរ២៥ឆ្នាំហើយ បើកាលពីមុន គេរាប់ថាក្រមុំចាស់ តែសម័យនេះ គេចាស់ចិត្តចាស់គំនិត មិនគួរណាយកជីវិតទៅលនឹងអន្ទាក់មហិច្ឆតានាំឈឺកាយអសារទៀតនោះទេ។
«ក្បាលកញ្ចាស់ហើយ ចេះរកស្នេហា រកសុខដាក់ខ្លួនខ្លះក៏ល្អនាង!»
ចិន្តាថាឱ្យមកទៀត ធ្វើឱ្យខ្ញុំកាន់តែស្រពោន។ ខ្ញុំស្រាប់តែនឹកឃើញរឿងចាស់។ គឺសម្តីចិន្តាដែលនិយាយបន្ទោសខ្ញុំ «សិដ្ឋមកចាំមុខកន្លែងធ្វើការទៀតហើយ! ឯងស្រលាញ់គេមិនស្រលាញ់មិននិយាយគ្នាឱ្យច្បាស់ទៅ!» គឺបែបហ្នឹងហើយ។ ចិន្តាយល់ថា មនុស្សប្រុសណាក្តីដែលបង្ហាញខ្លួនមុខជណ្តើរផ្ទះយើងគឺស្រលាញ់យើង ព្រោះបែបហ្នឹងឯងបានជាបេះដូងខ្ញុំសល់ស្នាមកាំបិតធំឈ្មោះថាស្នេហាគ្រាដំបូង។ របួសនេះជ្រៅណាស់។ សឹងថារំលឹកតែបន្តិចក៏ពើត នឹកឃើញតែបន្តិចក៏គ្រុន។ ខ្ញុំលើកម្រាមសរសេរបញ្ឈឺទៅមិត្តទាំងខាំមាត់តិចៗផង៖
«ព្រឹកមិញយើងបានជួបបងសិដ្ឋមនុស្សល្អផុនឯង! ដឹកស្រីមកឈប់ក្បែរកង់បីយើង! ហ្នឹងហើយ រឿងដំបូងដែលយើងចង់និយាយឱ្យឯងដឹង ហើយបានមកសប្បាយចិត្តទាំងអស់គ្នានាងចិន្តា!»
-----
ធានាល្អអាន!!!
អ្នកណាអានហើយខកចិត្ត? ធានាល្អអាន!
១០០០០ស្នេហ៍ផ្ញើទៅកោះកុង
តម្លៃ២៥០០០រៀល
ដឹកជញ្ជូនគ្រប់ខេត្តក្រុង

ខ្ញុំតប់ប្រមល់រៀនលែងចូល រស់នៅក្នុងផ្ទះដែលគ្មានក្តីសុខដូចជាអ៊ំថាមែន គេយកលុយជប៉ុនទៅទិញម៉ូតូឱ្យកូនៗគេហ៊ឺហាលើគំនរទុក្ខរបស់យើ...
27/05/2024

ខ្ញុំតប់ប្រមល់រៀនលែងចូល រស់នៅក្នុងផ្ទះដែលគ្មានក្តីសុខដូចជាអ៊ំថាមែន គេយកលុយជប៉ុនទៅទិញម៉ូតូឱ្យកូនៗគេហ៊ឺហាលើគំនរទុក្ខរបស់យើង ខ្ញុំដើរមិនដែលចូលផ្ទះទេ។ ខ្ញុំប្រឡងបាក់ឌុបធ្លាក់ ប្រពន្ធចុងប៉ាកាន់តែបានដៃថាឱ្យខ្ញុំព្រឹកល្ងាច…
ខ្ញុំទាល់ច្រកហើយ ពេលខ្លះគិតថា បើខ្ញុំស្លាប់បាត់ប៉ាមុខជាមានវិប្បដិសារី។ ខ្ញុំចង់បញ្ឈឺប៉ាដោយការសម្លាប់ខ្លួន ល្ងាចមួយក្រោយពេលដែលប៉ាស្តីថាឱ្យខ្ញុំបន្ទាប់ពីប្រពន្ធគាត់ចាក់ចុច ខ្ញុំកាន់ក្រម៉ាដើរទៅដើមឈើធំមួយកន្លែងដីម្ចាស់ទុកចោលប្រុងថាចងក។
ពេលចងក្រម៉ារួចខ្ញុំគិតថា បើបានទៅជួបម៉ាក់ពេលនេះគឺប្រហែលខ្ញុំសប្បាយចិត្តជាងរស់នៅជួបមុខប៉ា តែមិនទាន់បានឡើងលើគល់ឈើផង មិត្តភ័ក្ដិខ្ញុំពីរបីនាក់ក្បែរផ្ទះវារត់មកស្រែកឃាត់៖
«ហេ! អ្ហែងប្រុងលេងមែនទែនអីហា?»
ពួកវាត្រឹមជាអ្នកជិតខាងទេ តែបារម្ភពីខ្ញុំយ៉ាងនេះខុសពីមនុស្សដែលមានឈាមក្នុងខ្លួនខ្ញុំ តែមិនចាប់អារម្មណ៍ថាកូនរស់ឬងាប់បែបណា។ ពួកនោះវាដឹងរឿងក្នុងគ្រួសារខ្ញុំ ហើយឃើញខ្ញុំចម្លែកប៉ុន្មានថ្ងៃទើបវាតាមដានដឹងថាខ្ញុំប្រុងធ្វើរឿងឆ្កួតមួយនេះ។ អាមួយមកចាប់ទាញខ្ញុំ អាមួយឡើងដើមឈើទៅស្រាយក្រម៉ា បើមិនបានពួកវាថ្ងៃនោះខ្ញុំច្បាស់ជាក្លាយទៅជាខ្មោចអនាថាយាមដើមឈើឱ្យគេហើយ។ បន្ទាប់មកពួកវាក៏ចេះតែនាំខ្ញុំទៅនេះទៅនោះដើម្បីបន្លប់ទុក្ខ។ ខ្ញុំចាប់ផ្តើមសេពគប់មិត្តភ័ក្ដិដែលសុទ្ធតែមានបញ្ហាដូចគ្នា អ៊ីចឹងហើយទើបពួកវាយល់ចិត្តខ្ញុំច្បាស់។ ក្រោយពីនោះមក ពួកយើងបានបបួលគ្នាជួលផ្ទះសំណាក់ដេក លក់នាឡិកា ខ្សែក ហើយលក់ម៉ូតូលែងចូលផ្ទះ។
ដើម្បីបន្លប់រឿងដែលកើតឡើងនៅក្នុងគ្រួសារ ពួកយើងអត់មានធ្វើអីច្រើនក្រៅពីផឹកស៊ីសប្បាយ លេងហ្គេម លេងល្បែងដើររកស្រីច្រៀងកំដរ មានសេរីភាពនិងក្តីសុខពេញទំហឹងហើយ។
«អ្ហ៎! លើកឱ្យដាច់វ៉ើយ បើអាណាបន្លំ អាហ្នឹងថោក!»
អាជាវាលួចរអ៊ូ ព្រោះតែខ្លាចផឹកចាញ់គេ អានេះខ្លាចតែអស់លុយច្រើនស៊ីផឹកបានតិចទើបវាផ្តាំទៅអាទ្រីដែលលើកមួយកែវមិនដល់មួយដង្ហើម។ អាទ្រីដឹងខ្លួនថាអាជាឌឺដងវាក៏សើច ខ្ញុំក៏សួរទៅពួកវាបន្លប់បរិយាកាស៖
«ហើយចេញពីនេះទៅណាទៀតយើង?»
«យើងទៅណាក៏បានដែរអ្ហា លុយពេញមួយកាបូបចាយម៉ាអស់ដៃទៅ!»
អាជាវាជឿជាក់លុយរួមដែលពួកយើងប្រមូលរបស់លក់អស់គ្មានសល់ពីខ្លួន វាមិនខ្វល់ថាបន្ទាប់ពីនេះទៅពួកយើងប្រហែលនឹងត្រូវដើរសុំបាយគេស៊ីផងមិនដឹង។
«ចាំអញនាំទៅកន្លែងមួយវ៉ើយ អស្ចារ្យណាស់!»
«ស្អី? កន្លែងមុនហ្នឹងអ្ហី? អូយ! អាណិតអញទៅអាទ្រីអើយអ្ហា មុខឱ្យចាស់ៗដូចម៉ែអ្ហែងហ្នឹងអ្ហាស ហ៊ឹស! ទៅតែម្តងរៀងហើយអ្ហា!»
«ម្តងហ្នឹងអ្ហាស អញធានាថា ម៉ាអេមវ៉ើយ!»
អាជាពែបមាត់ធ្លាប់ម្តងត្រូវអាទ្រីលែងបាក់ចង្កេះនាំទៅរកស្រីខារ៉ាអូខេមុខសុទ្ធតែចំណាស់ម៉ែ បទអីក៏មិនចេះក្រៅពីរាំវង់សារ៉ាវ៉ាន់ចេញពីហ្នឹងវិញ អាជានិងខ្ញុំដេញទាត់អាទ្រីហុយដី ម្តងនេះមិនដឹងថាអាជាវាជឿព្រមប្រថុយទៅតាមអាទ្រីទៀតឬអត់ទេ បើមើលទៅវាដូចជារអាសម្បើមណាស់។
ផឹកស្រា ឱបស្រី ដេកក្រៅផ្ទះ ខ្ញុំចាប់ធ្វើរឿងទាំងអស់ដែលគិតថាធ្វើខ្លួនឯងឱ្យទៅជាមនុស្សប្រុសពិតៗ តែខ្ញុំមិនដែលភ្លេចទេម៉ែ…គាត់តែងតែធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក នៅពេលដែលខ្ញុំនឹកដល់គាត់…
«មនុស្សស្រីគេមិនចូលចិត្តប្តីប្រមឹកទេ!»
ពាក្យម៉ាក់ស្រាលស្រទន់ពេលគាត់កំពុងធ្វើម្ហូប ហើយនិយាយប្រៀនប្រដៅខ្ញុំដែលបើកឃើញកំពុងស្រាបៀរនៅក្នុងទូរ។ ម៉ាក់ខំរុំក្រណាត់ព្រោះតែខ្លាចខ្ញុំឃើញ គាត់ទុកឱ្យប៉ាហូបតិចៗពេលល្ងាចគ្រាន់នឹងបាយឆ្ងាញ់។
«បើមិនផឹកបានអីនោមម៉ាក់?»
ខ្ញុំធ្វើជាសួរលេងដឹងដែរថាវាឈ្លើយ ហើយនិងគេចមិនផុតពីការសម្លក់របស់ម៉ាក់៖
«មិនមែនថាមិនឱ្យផឹក គ្រាន់តែមិនចង់ឱ្យប្រមឹក!»
«ចុះបើខ្ញុំរៀនផឹកល្អទេម៉ាក់?»
គាត់លើកវែកឆារហ័សប្រុងសំពងក្បាលខ្ញុំ។ ម៉ាក់ស្លូតណាស់ តែស្លូតពេលដែលខ្ញុំស្រួលនិយាយប៉ុណ្ណោះ បើហ៊ានតែខ្ញុំរឹងក្បាល ឈ្លើយដាក់គាត់ម៉ាក់មុខក្លាយជាបងប្អូនខ្លាភ្លាម។ ខ្ញុំខំគេចសឹងថាថ្លោះក ម៉ាក់ខាំមាត់ក្នាញ់នឹងខ្ញុំ៖
«បើឯងចង់ផឹក រំលងវែកឆាម៉ាក់សិនទៅ!»
«ហ៊ើយម៉ាក់! បើអ៊ីចឹងម៉េចនឹងអាចក្លាយជាមនុស្សប្រុសពេញលក្ខណៈដូចគេ?»
ខ្ញុំរអ៊ូលេងនឹងម៉ាក់ មិនមែនចង់ផឹកស្រាបៀរមួយកំប៉ុងនោះប៉ុន្មាន តែចិត្តខ្ញុំចង់ឈ្នះម៉ាក់។ គាត់ក៏បានឱកាសរៀបរាប់ប្រាប់ខ្ញុំឡើងចង់ងងុយដេក៖
«មនុស្សប្រុសពិតៗមិនមែនសំដៅលើផឹកច្រើនមិនស្រវឹង លេងច្រើនមិនចាញ់នោះទេ! តែជាមនុស្សប្រុសដែលអាចធ្វើជាគំរូ និងជាបង្គោលដ៏រឹងមាំមួយសម្រាប់គ្រួសារ!»
ខ្ញុំលូកចាប់ម្ហូបក្នុងខ្ទះមកភ្លក់ហាក់មិនចាប់អារម្មណ៍នឹងការប្រៀនប្រដៅរបស់ម៉ាក់។ ប្រពន្ធដើមប៉ាវាយដៃគ្មានរបបរបស់ខ្ញុំដោយស្នាមញញឹម ពេលនេះទើបខ្ញុំដឹងថាទោះម្ហូបហាងថ្លៃប៉ុណ្ណា ទំនើបប៉ុណ្ណាក៏មិនស្មើនឹងស្នាដៃម៉ាក់ឆាសាច់លាយនឹងបន្លែដែរ។
នឹកដល់វត្តមានម៉ាក់ដែលធ្លាប់រីករាយក្នុងផ្ទះ ខ្ញុំក៏នឹកខឹងដល់ប៉ាភ្លាម បើមិនមែនមកពីគាត់យកស្រីម្នាក់នោះមកនៅក្នុងផ្ទះ ខ្ញុំក៏មិនត្រូវមករស់នៅតែលតោលយ៉ាងនេះដែរ ហើយពេលនេះគាត់ស្រាប់តែឱ្យសុដារៀបការជាមួយជនជាតិជប៉ុនដែលមិនដឹងថាជាប្តីគេឬអត់នោះទៀត។ ខ្ញុំគិតអើយគិតថានឹងត្រូវជួយប្អូនស្រីដោយរបៀបណា តែបើឱ្យនាងមករស់នៅគ្មានគោលដៅបែបនេះដូចជាខ្ញុំច្បាស់ជាមិនបានឡើយ។
«យី! ហើយចុះអ្ហែងធ្វើមុខអីយ៉ាប់ម៉េសអ្ហា?»
អាទ្រីសួរ បន្ទាប់ពីវាអង្គុយមើលមុខក្រៀមផ្អេះខ្ញុំអស់រយៈពេលជិតកន្លះម៉ោង។ ឃើញខ្ញុំមិនផឹកមិនស៊ី ពួកវាស្មានថាខ្ញុំនឹកផ្ទះ តែរឿងនេះមានតែអាជាទេដែលដឹង៖
«ថ្ងៃនេះប្អូនស្រីវាការ វានឹកផ្ទះនឹងណា!»
«អើ! បើថានេះ លើកគ្នាទៅស៊ីតែម្តងទៅអ្ហា អញកំពុងតែដាច់យ៉ៃផង!»
«បើពួកអ្ហែងមិនចង់ឱ្យអញចូលគុកនោះ កុំមកនិយាយពីរឿងទៅផ្ទះជាមួយអញ បើអញទៅឃើញមុខពួកអស់នោះ ប្រហែលជាមានងាប់រស់ម្ខាងៗហើយ!»
ខ្ញុំនិយាយច្រឡោតខឹងជះដាក់ពួកវាទាំងដុល តែក្នុងចិត្តគុំស្អប់នឹងអ្នកផ្ទះជិតឆ្កួតទៅហើយ មួយខ្ញុំបារម្ភពីសុដាដែលត្រូវរៀបការប្តីបរទេសទាំងដែលខ្លួនឯងមិនចេះនិយាយជប៉ុនអីមួយម៉ាត់ ពីរខ្ញុំស្អប់មីងដែលបង្ខំឱ្យអនាគតបងប្អូនខ្ញុំត្រូវវិនាសព្រាត់ប្រាសបានតាមចិត្ត បីខ្ញុំស្អប់ប៉ាណាស់ ដែលគាត់ព្រោះតែស្រីមិនខ្វល់ពីសេចក្តីសុខកូនៗ។
កំហឹងប៉ុណ្ណេះល្មមថាខ្ញុំនាំពួកវាទៅដុតរោងការចោល បើមិនយល់មុខសុដាទេ ខ្ញុំក៏មិនខ្លាចនឹងដេកគុកដែរ។ រវល់តែខឹងពេក ខ្ញុំក្រវាត់ដៃប៉ះកែវមួយធ្លាក់ខ្ចាយដោយអចេតនា អាជានិងអាទ្រីភ្ញាក់សឹងហើបគូទពីតុ។ ខ្ញុំសម្លឹងមុខពួកវាធ្វើមិនដឹង ព្រោះនៅគិតច្រើនរឿងមង្គលការសុដានៅឡើយ គ្មានអារម្មណ៍ទៅសើចនឹងប្រតិកម្មឆ្កួតៗរបស់ពួកវាទេ។
«ថីអានេះ? និយាយលេងផងមិនបានទេអ្ហា?» អាទ្រីនិយាយ មិនតែប៉ុណ្ណឹងវាក៏ច្រៀងឌឺខ្ញុំ៖
«អូនមិនដឹងខ្លួនថាអូននេះហើយ អូនអើយដែលធ្វើឱ្យបងខ្លោចផ្សារ បងក៏មិនយល់ថាពុលស្នេហា…»
អាជាទះស្មាមួយដៃអាទ្រីឈប់ច្រៀង៖
«នែ៎! នៅច្រៀងហ្នឹងហើយអានេះ!»
អាទ្រីងាកមកសួរខ្ញុំបន្លប់ខ្លាចគេថាសំឡេងវាមិនឈ្នះគោរោទ៍៖
«ហើយបើមិនទៅទេ អ្ហែងអង្គុយខ្វល់ធ្វើអីអ្ហា?»
«មកពីអត់លុយមួយរៀលហ្នឹងអ្ហាស!»

------
ប្រវត្តិជូរចត់នៃយុវជនដែលឳពុកមានប្រពន្ធចុង!
ល្ខោនវិទ្យុដ៏ល្បី «ស្នាមសាក់រូបខ្លា» ចេញលក់ជាប្រលោមលោកហើយ

#ស្នាមសាក់រូបខ្លា
#២៥០០០រៀល ផ្ញើគ្រប់ខេត្តក្រុង

26/05/2024

កុំខ្លាចនឹងបន្តដំណើរទៅមុខ លើកលែងតែដើរលែងរួច

 #តម្រា
24/05/2024

#តម្រា

 #សង្វៀនផ្លូវងងឹត(រន្ធត់ភ័យខ្លាច)ប្រលោមលោកដោយ  #ម៉ីសនសុធារីតម្លៃ២៥០០០រដឹកជញ្ជូនគ្រប់ខេត្តក្រុង
24/05/2024

#សង្វៀនផ្លូវងងឹត(រន្ធត់ភ័យខ្លាច)

ប្រលោមលោកដោយ #ម៉ីសនសុធារី
តម្លៃ២៥០០០រ
ដឹកជញ្ជូនគ្រប់ខេត្តក្រុង

អានហើយអានទៀតមិនចេះជិនណាយ
23/05/2024

អានហើយអានទៀតមិនចេះជិនណាយ

 #ការឈឺចាប់
22/05/2024

#ការឈឺចាប់

21/05/2024

ចាប់វល្លិមួយ រញ្ជួយរាល់ដើម

20/05/2024

Address

St. 75
Phnom Penh
12201

Telephone

+85512472003

Website

Alerts

Be the first to know and let us send you an email when តម្រា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to តម្រា:

Videos

Share

Category

Nearby media companies


Other Publishers in Phnom Penh

Show All