ឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់ H.E Dr. Pich Sros

  • Home
  • Cambodia
  • Phnom Penh
  • ឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់ H.E Dr. Pich Sros

ឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់ H.E Dr. Pich Sros ឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់ ប្រធាន​គណបក្សយុវជនកម្ពុជា
Dr. Pich Sros President of Cambodian Youth Party
(5)

គោលនយោបាយអាទិភាព 7 ចំណុច របស់គណបក្ស
យុវជនកម្ពុជា ដើម្បីត្រៀមប្រកួតប្រជែងការបោះឆ្នោត
ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី 7 ខែកក្កដា 2023៖

១. បញ្ចុះតម្លៃសាំង ជី ថ្នាំជំនួយកសិកម្ម ឱ្យលក់ថោក
ដើម្បីឲ្យកសិផលកសិករយើងលក់បានថ្លៃ ហើយនៅ
ពេលកសិផលធ្លាក់ថ្លៃ រដ្ឋនឹងបញ្ចេញថវិកាជាតិទិញពី
កសិករ ចៀសវាងកសិករលក់ខាតជាប់បំណុលវ័ណ្ឌក

២. ប្រាក់ខែមន្រ្តីរាជការចាប់ពី ២លាន ៨០ម៉ឺនរៀល រីឯ
ប្រាក់ខែកម្មករចាប់ពី ១លាន ៤០ម៉ឺនរៀល ចំព

ោះចាស់ៗ
មានអាយុចាប់ពី៦០ឆ្នាំនឹងទទួលបានប្រាក់ឧបត្ថម្ភ៣០ម៉ឺន
រៀលជារៀងរាល់ខែ និងបង្កើតមណ្ឌលថែទាំចាស់ជរាគ្មាន
ទីពឹងនៅទូទាំងប្រទេស

៣. ការអប់រំស្មើភាពគ្នា គ្មានរៀនគួរក្រៅពីម៉ោងរដ្ឋ និងមាន
បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបង្កើតការងារសម្រាប់យុវជន
២លាននាក់

៤. លុបបំបាត់រាល់ការរើសអើងចំពោះអ្នកជំងឺក្រីក្រនៅ
តាមគ្រប់មន្ទីរពេទ្យរដ្ឋ និងព្យាបាលដោយមិនបង់ថ្លៃឡើយ

៥. លុបបំបាត់ការផ្សាយគ្រឿងស្រវឹងដោយអនាធិបតេយ្យ
និងបោសសម្អាតការលក់ ការប្រើប្រាស់គ្រឿងញៀនពីលើ
ដល់ក្រោម

៦. លុបបំបាត់អំពើពុករលួយគ្រប់ទម្រង់ និងកែប្រែប្រព័ន្ធ
យុត្តិធម៌ឱ្យមានយុត្តិធម៌ស្មើភាពគ្នាចំពោះមុខច្បាប់ប្រទេស
កម្ពុជាជាធរមាន

៧. ពិនិត្យឡើងវិញការអនុវត្តច្បាប់អន្តោប្រវេសន៍លើជន
អន្តោប្រវេសន៍គ្រប់ជាតិសាសន៍ដែលកំពុងរស់នៅកម្ពុជាឱ្យ
ត្រឹមត្រូវស្របតាមច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីសញ្ជាតិ
និងរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីការពារប្រយោជន៍ជាតិនិងការ
ពារអធិបតេយ្យជាតិយើង។

Address

Phnom Penh
17153

Alerts

Be the first to know and let us send you an email when ឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់ H.E Dr. Pich Sros posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់ H.E Dr. Pich Sros:

Videos

Share

Category


Other Video Creators in Phnom Penh

Show All