K.Q Real Estate Co.,Ltd 096 52 000 27 / 088 66 33 606 / 099 90 10 15

K.Q Real Estate Co.,Ltd 096 52 000 27 / 088 66 33 606 / 099 90 10 15 King Queen Real Estate Co.,Ltd

 #សេចក្តីជូនដំណឹង #👉តើមានបងប្អូនណាចង់ទិញដី រយៈពេលមួយអាទិត្យ ហើយចំណេញបាន1500$ភ្លាមៗទេ? បើមានចំណាប់អារម្មណ៍ សូមទាក់ទងតាមលេ...
01/09/2018

#សេចក្តីជូនដំណឹង #

👉តើមានបងប្អូនណាចង់ទិញដី រយៈពេលមួយអាទិត្យ ហើយចំណេញបាន1500$ភ្លាមៗទេ? បើមានចំណាប់អារម្មណ៍ សូមទាក់ទងតាមលេខទូរស័ព្ទ 096 52 000 27 / 099 90 10 15 / 088 66 33 606
Email: [email protected]

រាជរដ្ឋាភិបាលបានសម្រេចផ្លាស់ប្តូរទម្រង់នៃសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលគ្រោងនឹងដាក់អោយប្រើប្រាស់ចាប់ពីថ្ងៃទ...
28/08/2018

រាជរដ្ឋាភិបាលបានសម្រេចផ្លាស់ប្តូរទម្រង់នៃសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលគ្រោងនឹងដាក់អោយប្រើប្រាស់ចាប់ពីថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ២០១៨ តទៅ។

>សម្រាប់អ្នកដែលជួបការលំបាកក្នុងជីវិតប្រចាំថ្ងៃ ខ្ញុំនឹងលើកយកវិធីសាស្រ្តប្រយោគមួយចំនួនដែលល្អបំផុតដើម្បីរកប្រាក់ចំណូលបន្ថែ...
28/08/2018

>

សម្រាប់អ្នកដែលជួបការលំបាកក្នុងជីវិតប្រចាំថ្ងៃ ខ្ញុំនឹងលើកយកវិធីសាស្រ្តប្រយោគមួយចំនួនដែលល្អបំផុតដើម្បីរកប្រាក់ចំណូលបន្ថែម។ ជាបឋម សូមសួរខ្លួនឯងថាតើចំណង់ចំណូលចិត្តគឺជាអ្វី? តើអ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្តបំផុតពេលបានធ្វើវាឡើង? ហើយបន្ទាប់មក សូមក្រឡេកមើលគោលគំនិតដូចខាងក្រោម៖
១. ភាពជាសហគ្រិន
ប្រសិនបើ គិតឃើញថាការធ្វើអាជីវកម្មគឺជាចំណង់ចំណូលចិត្តរបស់អ្នក ដូចនេះខ្ញុំជឿថា អ្នកគិតត្រូវហើយ។ អ្នកគ្រាន់តែត្រូវការកំណត់នូវបញ្ហាដ៏ធំបំផុតនៃតម្រូវការសង្គមមនុស្សបច្ចុប្បន្ននិងស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងនោះជាការស្រេច។ គំនិតរបស់អ្នក គួរតែមានការច្នៃប្រឌិតថ្មី ហើយត្រូវផ្តោតសំខាន់ទៅលើផលិតផលណាមួយដែលទីផ្សារកំពុងចង់បាន។ ទីតាំង តម្លៃ និងការផ្សព្វផ្សាយពាណិជ្ជកម្ម គួរតែត្រូវបានគិតគួរពិចារណាផងដែរ។ នៅពេលដែលអ្នកចាប់ផ្តើម ហើយទទួលបានប្រាក់ចំណូល អ្នកអាចជួលអ្នកបច្ចេកទេស និងអ្នកគ្រប់គ្រង ដើម្បីប្រសិទ្វិភាពការងារ។ ចូរអ្នកចាប់ផ្ដើមផ្ដោតលើផលិតផលរបស់អ្នកម្តងទៀត ដើម្បីធ្វើឱ្យផលិតផលនោះកាន់តែមានភាពច្នៃប្រឌិតនិងភាពសាមញ្ញ ហើយអាចទាក់ទាញអតិថិជនបាន។ អ្វីដែលអ្នកត្រូវធ្វើគឺ សញ្ចឹងគិតនិងបង្កើតផែនការ។
២. យកលុយទៅបង្កើតលុយ
មធ្យោបាយដ៏ល្អបំផុតក្នុងការបង្កើតប្រាក់ចំណូលបន្ថែមរបស់អ្នកគឺការយកលុយទៅបង្កើតលុយ។ ចូរចាប់ផ្តើមវិនិយោគនៅក្នុងមូលនិធិបែបសន្សំនិងទៅលើអចលនទ្រព្យណាមួយ។ ជាថ្មីម្តងទៀត អ្នកអាចរកប្រាក់ចំណូលបានច្រើនដោយមិនចាំបាច់ធ្វើសកម្មភាពច្រើនទេ។
៣. ប្រថុយប្រថានបែបការជួញដូរលើផ្សារហ៊ុន
ប្រសិនបើអ្នកចូលចិត្តការភ្នាល់ឬ ពេញចិត្តលើផ្សារហ៊ុន អ្នកអាចបង្កើតអព្ភូតហេតុណាមួយសម្រាប់ខ្លួនឯង។ សូមធ្វើការប្រុងប្រយ័ត្ន ព្រោះថាជួនកាលវាក៏មានគ្រោះថ្នាក់និងហនិភ័យច្រើនផងដែរ។ ប៉ុន្តែប្រសិនបើអ្នកមិនសូវលោភលន់ហួសហេតុណាមួយនោះទេ អ្នកអាចនឹងទទួលបានជោគជ័យ។ ចូរសាកល្បងវិធីនេះ ប្រសិនបើអ្នកចង់បង្កើតនិងបង្កើនប្រាកើចំណូលបន្ថែមជាមួយលុយដែលមានស្រាប់របស់អ្នក។
៤. អចលនទ្រព្យ
ឈ្មួញកណ្តាលរកប្រាក់ចំណូលដ៏អស្ចារ្យ ដោយការលក់ផ្ទះល្វែង។ ប្រសិនបើអ្នកអាចមានលទ្ធភាព អ្នកត្រូវតែព្យាយាមរកប្រាក់តាមវិធីនេះ។
៥ ទីប្រឹក្សាយោបល់
គ្រាន់តែកំណត់អត្តសញ្ញាណក្រុមមនុស្សណាមួយ ហើយផ្តល់សេវាកម្មដ៏ល្អប្រសើរដែលមានតម្លៃថោក ហើយអ្នកអាចក្លាយជា អ្នកពិគ្រោះយោបល់សម្រាប់ពួកគេ។ សុំឱ្យពួកគេផ្តល់ឱ្យអ្នកនូវប្រាក់កម្រៃជើងសារសម្រាប់រាល់ការលក់ដែលអ្នកបានជួយដល់ពួកគេ។
៦. ការលក់បន្ត
វាមិនបានផ្តល់ចំណូលច្រើនដល់អ្នកទេ ប៉ុន្តែអ្នកក៏អាចបានប្រាក់មួយចំនួនដែរ។ អ្វីដែលអ្នកត្រូវធ្វើគឺលក់សេវាកម្មមួយចំនួននៅក្នុងបណ្តាញសង្គមឬតាមរយៈទីផ្សារមួយចំនួនតាមតែអាចធ្វើទៅបាន។
៧. បណ្តាញទីផ្សារ
វាគឺជាវិធីល្អបំផុតមួយដើម្បីបង្កើតប្រាក់ចំណូលបែបប្រយោគណាមួយ។ អ្វីដែលអ្នកត្រូវធ្វើគឺត្រូវចូលរួមជាមួយសមាជិក ពីពីរទៅបីនាក់នៅក្រោមការគ្រប់គ្រង់របស់អ្នកហើយបន្ទាប់មកឱ្យពួកគេធ្វើដូចអ្វីដែលអ្នកបាននិងកំពុងធ្វើ។

«« ហេតុផលមួយចំនួនដែលបង្ហាញថា អ្នកត្រូវតែមានការងាររកប្រាក់ចំណូលក្រៅម៉ោងបន្ថែម »»តើប្រាក់ខែរដ្ឋរេបស់អ្នកគ្រប់គ្រាន់ឬទេ? តើ...
27/08/2018

«« ហេតុផលមួយចំនួនដែលបង្ហាញថា អ្នកត្រូវតែមានការងាររកប្រាក់ចំណូលក្រៅម៉ោងបន្ថែម »»
តើប្រាក់ខែរដ្ឋរេបស់អ្នកគ្រប់គ្រាន់ឬទេ? តើអ្នកចង់សន្សំលុយឲ្យបានគ្រប់គ្រាន់ដើម្បីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកដែរឬទេ? ប្រសិនបើអ្នកចង់បានជីវិតមួយដែលមានការទាក់ទាញ និង ទទួលបានការចាប់អារម្មណ៍ច្រើននិងមានសុវត្ថិភាពខាងផ្នែកហិរញ្ញវត្ថុនោះ អ្នកត្រូវតែបង្កើតនិងគ្រោងវាឡើងបន្ទាប់ពីការងារគោលរបស់អ្នក។
ការគិតពិចារណាអំពីទីកន្លែងណាមួយដើម្បីស្វែងរកប្រាក់ចំណូលបន្ថែមគឺចំនុចសំខាន់មួយដើម្បីចាប់ផ្តើម។ តើអ្នកកំពុងស្វែងរកសុវត្ថិភាពខាងផ្នែកហិរញ្ញវត្ថុបន្ថែមទៀតទេ? ព្យាយាមសងបំណុលឲ្យអស់ ឬក៏កសាងទ្រព្យសម្បត្តិឡើងវិញ? នៅពេលដែលអ្នកមានចម្លើយ វានឹងក្លាយជាភាពងាយស្រួលក្នុងការស្វែងរកប្រាក់ចំណូលបន្ថែមនៅពេលអ្នកទំនេរ។ ប្រសិនបើអ្នកឱ្យតម្លៃលើការងារស្វែងរកប្រាក់ចំណូលក្រៅម៉ោងរបស់អ្នក វានឹងកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកមធ្យោបាយបង្កើតពេលវេលាណាមួយដើម្បីបង្កើតប្រាក់ចំណូល ដែលអ្នកអាចឆ្លៀតប្រើពេល នៅពេល ព្រឹកព្រលឹម យប់ និងថ្ងៃចុងសប្តាហ៍។
១. តម្លៃប្រាក់ឈ្នួលមិនបានកើតឡើងថ្លៃ ហើយវានឹងប្រើពេលយូរបន្ថែមទៀតនៅពេលអនាគតដើម្បីបានថ្លៃបន្តិច។ ប្រាក់ឈ្នួលបាននិងកំពុងនៅទ្រឹងថ្កល់មួយកន្លែងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅក្នុងលក្ខខណ្ឌនៃការទិញលក់ណាមួយ អ្នកមានសំណាងច្រើនប្រសិនបើអ្នកអាចច្រៀតចូលទីផ្សារបានពីមួយឆ្នាំទៅមួយឆ្នាំ។ តាមពិតទៅ កំណើតថ្លៃប្រាក់ឈ្នូលហាក់នៅមានបរិមាណទាប ហើយប្រហែលជាមិនអាចរក្សាល្បឿនបានធៀបទៅនិងអតិផរណានាពេលបច្ចុប្បន្នបាននោះទេ។ ហានិភ័យនេះនឹងមានសភាពកាន់តែអាក្រក់ៗឡើង ប្រសិនបើអ្នកទទួលបានប្រាក់ឈ្នួលគិតជាម៉ោងដូចដែលអ្នកដឹងរួចស្រេចទៅហើយ។
២. តម្លៃក្នុងការរស់នៅបន្តកើនឡើងឥតឈប់។
ដូច្នេះ មិនមែនត្រឹមតែប្រាក់ឈ្នួលមិនបានកើននូវបរិមាណនោះទេ ប៉ុន្តែតម្លៃនៃការរស់នៅថែមទាំងនៅតែបន្តកើនឡើងឥតឈប់ទៀតផង។ តម្លៃកំពុងកើនឡើងកាន់តែលឿននៅក្នុងវិស័យសំខាន់ៗដូចជា វិស័យអប់រំ សុខាភិបាល និងលំនៅដ្ឋាន។ គ្រាន់តែសម្លឹងមើលគំនូសតាងទាំងឡាយអំពីតម្លៃអាចធ្វើឲ្យអ្នកឈឺក្បាលនិងនឺកស្មានមិនដល់បាត់ទៅហើយ។ អ្នកកំពុងចំណាយច្រើនប៉ុន្តែអ្នកទទួលបានតិចមកវិញ។ ដោយសារវាមិនមានលក្ខណៈប្រែប្រួលណាមួយអំពីកំណើនថ្លៃឈ្នូលនាពេលឆាប់ៗនោះទេ វាមានន័យថាការស្វែងរកវិធីដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នកមាននៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន។
៣. ប្រាក់ចំណូលតែមួយកន្លែងអាចជារឿងអាក្រក់
ប្រាក់ចំណូលតែមួយកន្លែងមានន័យថាអ្នកជាប់គាំង។ អ្នកមានជម្រើសមួយចំនួន ដូចជាអ្នកស្ថិតក្នុងស្ថានភាពមិនអំណោយផលដើម្បីធ្វើការចរចា ហើយអ្នកអាចស្ថិតក្នុងស្ថានភាពអាក្រក់ ប្រសិនបើប្រាក់ចំណូលចម្បងចាប់ផ្តើមលេចបាត់រូបរាងបន្តិចម្តងៗ។ ពិតណាស់និយោជិក ជាទូទៅចង់បានវិធីបែបនេះពីព្រោះវាធ្វើឱ្យពួកគេមានអំណាច។
ប៉ុន្ត អ្នកប្រហែលជាមិនសូវជាចាប់អារម្មណ៍ខ្លាំងខ្លាដើម្បីបណ្តោយខ្លួនឯងទៅដល់ចំនុចនេះទេ។ វិនិយោគិនឆ្លាតបំផុតកាត់បន្ថយហានិភ័យហើយអ្នកដែលមានទ្រព្យសម្បត្តិហូរហែរ មានប្រាក់ចំណូលច្រើនប្រភពដែលផ្តល់អត្ថប្រយោជន៍ដ៏ធំធេង។ ចូរគិតអំពីរឿងនេះ អ្នកគួរតែមានប្រាក់ចំណូលច្រើនប្រភពដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកផងដែរ។
៤. វាជាការអប់រំដ៏អស្ចារ្យ ដែលនឹកស្មានមិនដល់។
អ្នកអាចគិតអំពីការងាររកប្រាក់ចំណូលក្រៅម៉ោង ដូចដែរអ្នកមានបរិញ្ញាប័ត្រជាន់ខ្ពស់គិតដូច្នេះដែរ។ អ្នកនឹងរៀនអំពីទិដ្ឋភាពនិងជីវិតអាជីវកម្មមួយ ដែលអាចពិបាកក្នុងការរៀនសូត្រ។ ជាមួយនឹងការងាររកប្រាក់ចំណូលក្រៅម៉ោងរបស់អ្នក អ្នកនឹងដឹងពីរបៀបក្នុងការគ្រប់គ្រងការលក់និងការធ្វើទីផ្សារនិងរបៀបចរចារអំពីអ្វីគ្រប់យ៉ាងព្រោះអ្នកស្រលាញ់ការងាររបស់អ្នក។ ការងាររកប្រាក់ចំណូលក្រៅម៉ោង ជួយឱ្យអ្នកចេញពីតំបន់មួយដែលអ្នកតែងតែគិតអំពីភាពសុខស្រួល ហើយជួយអ្នកពង្រីកជំនាញរបស់អ្នក ដែលជាទូទៅធ្វើឱ្យអ្នកកាន់តែមានតម្លៃកាន់តែធំធេងចំពោះនិយោជិកណាមួយនៅគ្រប់ទីកន្លែងនៅលើពិភពលោក។
៥. វាអាចប្រែទៅជាការងារដែលអ្នកស្រលាញ់ពេញចិត្ត (ប្រសិនបើនោះជាអ្វីដែលអ្នកចង់បាន)
ប្រសិនបើការរកលុយនិងការធ្វើអ្វីមួយដែលអ្នកស្រលាញ់មិនមែនជាហេតុផលដ៏ល្អបំផុតដែលអ្នកចង់ស្វែងរកប្រាក់ចំណូលក្រៅម៉ោងនោះទេ តើមានអ្វីដែលទាក់ទាញអារម្មណ៍អ្នកទៀតនោះ ។ អ្នកមិនអាចមានលទ្ធភាពធ្វើអ្វីដែលអ្នកស្រលាញ់បានទេ ព្រោះថាប្រាក់ខែរដ្ឋរបស់អ្នកមិនអាចឲ្យអ្នកអាចធ្វើអ្វីដែលអ្នកពេញចិត្តបាននោះទេ។ នេះជាហេតុផលបន្ថែមទៀតដើម្បីរកប្រាក់ចំណូលក្រៅម៉ោងដាក់ចូលគណនីរបស់អ្នក រហូតដល់អាជីវកម្មមានស្ថេរភាពហិរញ្ញវត្ថុដើម្បីអ្នកអាចចាកចេញពីការងាររដ្ឋរបស់អ្នកបាន។
ជួនកាលការងាររកប្រាក់ចំណូលក្រៅម៉ោងរបស់អ្នកអាចក្លាយជាអ្វីដែលអ្នកចូលចិត្តខ្លាំងបំផុត ដែលអ្នកអាចនឹងធ្វើវាជាការងារពេញម៉ោងរបស់អ្នកនៅទីបំផុត។ ទីបំផុតប្រភពប្រាក់ចំណូលច្រើនអាចឱ្យអ្នកមានភាពជឿជាក់លើខ្លួនឯង។ ចាប់ផ្តើមប្រែក្លាយគំនិតអាជីវកម្មដែលមាននៅក្នុងចិត្ត របស់អ្នក ឲ្យក្លាយជាការពិតមួយមិនមែនស្រមើលស្រមៃ។ សូមចាប់ផ្តើមអនុវត្តគំនិតអាជីវកម្មរបស់អ្នកនៅថ្ងៃនេះ៕

22/08/2018

#ក្រុមហ៊ុន_King_Queen_Real_Eastate_Co_Ltd

👉មានសេវាកម្មដូចជា៖

1.ពុះដីឡូតិ៍ គ្រប់ខេត្ត ក្រុង

2.ទិញ លក់ ជួល អចលនទ្រព្យគ្រប់ប្រភេទ

3.ពិគ្រោះប្រឹក្សាយោបល់ ពីវិស័យអចលនទ្រព្យ

4.សិក្សាគម្រោង និងវាយតម្លៃ អចលនៈទ្រព្យ

Tell: 096 52 000 27 / 088 66 33 606 / 099 90 10 15
Email_ [email protected]

 #ស្រឡាញ់អ្នកដទៃដោយមេត្តាជាការប្រសើរការ​ស្រឡាញ់​មិន​មាន​ដាក់​លក់​ឡើយ បើកូន​ចង់​បាន​កូន​ត្រូវ​ធ្វើ​យក​ដោយ​ខ្លួន​ឯង ។ ពេល​...
19/08/2018

#ស្រឡាញ់អ្នកដទៃដោយមេត្តាជាការប្រសើរ

ការ​ស្រឡាញ់​មិន​មាន​ដាក់​លក់​ឡើយ បើកូន​ចង់​បាន​កូន​ត្រូវ​ធ្វើ​យក​ដោយ​ខ្លួន​ឯង ។ ពេល​កូន​ឲ្យ​សេចក្តី​ស្រឡាញ់​ទៅ​អ្នក​ដទៃ អ្នក​ដទៃ​នឹង​ឲ្យ​សេចក្តី​ស្រឡាញ់​ត្រឡប់​មក​ដល់​កូន​វិញ ។ បើ​កូន​ចង់​ឲ្យ​អ្នក​ដទៃ​ស្រឡាញ់​ពិត​ៗ សូម​កូន​ធ្វើ​ឲ្យ​បាន​តែ​ម្យ៉ាង​ល្មម​គ្រប់​គ្រាន់ គឺ​ធ្វើ​ខ្លួន​ឲ្យ​គួរ​ស្រឡាញ់ ។

រាជធានី​ភ្នំពេញ ៖ អ្នកវិភាគ​សេដ្ឋកិច្ច និង​អចលនទ្រព្យ លោក ង៉ែត ជូ បាន​លើក​ឡើង​នូវ​កត្តា​ចំនួន​៥ ដែល​នាំ​ឲ្យ​មាន​ហានិភ័យ ...
18/08/2018

រាជធានី​ភ្នំពេញ ៖ អ្នកវិភាគ​សេដ្ឋកិច្ច និង​អចលនទ្រព្យ លោក ង៉ែត ជូ បាន​លើក​ឡើង​នូវ​កត្តា​ចំនួន​៥ ដែល​នាំ​ឲ្យ​មាន​ហានិភ័យ និង​ធ្វើ​ឲ្យ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​មិន​ទទួល​បាន​ជោគជ័យ ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ បាន​លើក​ឡើង​ក្នុង​ទំព័រ​បណ្តាញ​ទំនាក់ទំនង​របស់​លោក​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​វិនិយោគ​អចលនទ្រព្យ​មិន​ទទួល​បាន​ជោគជ័យ ដោយសារ​កត្តា​សំខាន់​ៗ​ចំនួន​៥ ដូច​ខាងក្រោម ៖

១-​មិន​បានដឹង​ថា​ដីធ្លី​ជា​ទ្រព្យសកម្ម​រយៈពេល​វែង (Long Term Asset) ហើយ​យល់​ថា ទិញ​មួយ​រយៈពេល​ខ្លី រួច​លក់​យកចំណេញ ៖
តាម​ពិត ទ្រព្យសកម្ម​រយៈពេល​វែង​មិន​អាច (​ឬ​ពិបាក​) លក់​យក​ជា​សាច់ប្រាក់​ក្នុង​រយៈពេល​ខ្លី (​តិច​ជាង​១​ឆ្នាំ​) ណាស់ ។

២-​វិនិយោគ​នៅ​ពេល​ទីផ្សារ​ពុះកញ្ជ្រោល​ខ្លាំង ៖
មាន​ន័យ​ថា ចេះ​តែ​វិនិយោគ​តាម​គេ​តាម​ឯង គ្មាន​គោលដៅ​ច្បាស់លាស់ ខណៈ​បែប​ហ្នឹង​ងាយ​នឹង​បរាជ័យ​ណាស់ ។ សម្រាប់​ខ្ញុំ ខ្ញុំ​ចូល​ចិត្ត​ស្ទូចត្រី​នៅ​កន្លែង​ដែល​គ្មាន​អ្នក​ស្ទូច ។

៣-​ទៅ​សំកុក​ចាំ​យូរ​ពេក ៖
កុំ​ដាំ​ដើម​ត្នោត​យក​ផ្លែ គួរ​ទិញ​ដើម​ត្នោត​ដែល​ជិត​ផ្លែ ទើប​ងាយ​បាន​ផល ។ កុំ​វិនិយោគ​ឆ្ងាយ​ពេក នាំ​តែ​កប់​យូរ ។ ត្រឹម​ចម្ងាយ​៣០-៤០​គីឡូម៉ែត្រ​ពី​ក្រុង គឺជា​ការ​ល្អ ។

៤-​ក្តាប់​ព័ត៌មាន​មិន​ជុំ ដោយ​ខ្វះ​បណ្តាញ​ទំនាក់ទំនង ៖
ដោយសារ​ដីធ្លី​ជា​ទ្រព្យសកម្ម​រយៈពេល​វែង មិន​ងាយ​លក់ ការ​ក្តាប់​បាន​ព័ត៌មាន គឺជា​កត្តា​សំខាន់​ណាស់ ។

៥-​មិន​យល់​ពី​សក្តានុពល​របស់​ដី និង​តម្រូវការ ៖
មុន​នឹង​វិនិយោគ​លើ​ដី​តំបន់​ណាមួយ ត្រូវ​គិត​ថា អាច​សម​នឹង​យក​ទៅ​អភិវឌ្ឍន៍​ជា​អ្វី ? អ្នក​ណា​នឹង​ទិញ​បន្ត ? គេ​មាន​លទ្ធភាព​ផ្នែក​ហិរញ្ញវត្ថុ​បែប​ណា ៕

👉 #ក្រុមហ៊ុនយើងខ្ញុំមានការបង់រំលស់ដោយគ្មានការប្រាក់

📈ពត័មានបន្ថែម 096 52 000 27/088 66 33 606/099 90 10 15

 #ក្រុមហ៊ុន_K_Q_Real_Estate_Co_Ltd                        👉មិនមែនត្រឹមតែផ្តល់ប្រាក់ខែទេ ផ្តល់ទាំងឱកាស ផ្តល់ទាំងចំណេះដឹង ...
17/08/2018

#ក្រុមហ៊ុន_K_Q_Real_Estate_Co_Ltd
👉មិនមែនត្រឹមតែផ្តល់ប្រាក់ខែទេ ផ្តល់ទាំងឱកាស ផ្តល់ទាំងចំណេះដឹង ផ្តល់ទាំងផ្នត់គំនិតល្អៗ
👉ត្រូវចាំមានគំនិត ទើបមានលុយ លុយជារបស់ខាងក្រៅ តែគំនិតជារបស់ខាងក្នុង។
👉មនុស្សជាច្រើនបានអោយតម្លៃខ្ពស់ទៅលើលុយចំពោះពួកខ្ញុំលុយវាមិនសំខាន់ចំពោះពួកខ្ញុំទេទោះបីពួកខ្ញុំគ្មានលុយក៏ដោយតែអ្នកទាំងអស់គ្នាអាចទិញទឹកចិត្តពួកខ្ញុំបានដោយគំនិតនិងភាពស្មោះត្រង់បានដោយងាយ។

"ចង់ដោះស្រាយបញ្ហាត្រូវរកប្រភពបញ្ហាអោយឃើញជាមុនសិន"មានបុរសពីរនាក់បានទៅស្ទូចត្រីនៅបឹងមួយរយះពេលប្រហែលមួយម៉ោងពីរម៉ោងក្រោយមក ប...
17/08/2018

"ចង់ដោះស្រាយបញ្ហាត្រូវរកប្រភពបញ្ហាអោយឃើញជាមុនសិន"
មានបុរសពីរនាក់បានទៅស្ទូចត្រីនៅបឹងមួយរយះពេលប្រហែលមួយម៉ោងពីរម៉ោងក្រោយមក បុរសAស្ទូចត្រីបាន ចំណែកបុរសBដែលកំពុងស្ទូចត្រីនៅក្នុងបឹងដូចគ្នានោះស្ទូចមិនបានត្រី ឡើយបុរសBឆ្ងល់ថាហេតុអ្វីបានជាគេស្ទូចត្រីបានចំណែកឯខ្ញុំស្ទូចមិនបានត្រីសោះចឹង
ស្អែកឡើងបុរសAក៏បានទៅស្ទូចត្រីនៅបឹងទៀត ហើយក៏បានឃើញបុរសBទៅស្ទូចត្រីនៅបឹងនេះដដែល ប្រហែលមួយម៉ោងពីរម៉ោងក្រោយមកបុរសAក៏ស្ទូចត្រីបានទៀត ពេលនោះបុរសBកាន់តែងឿង​ឆ្ងល់ឡើងៗដោយសារតែខ្លួនស្ទុចត្រីមិនបានសោះ ពេលនោះបុរសBក៏បានទៅសួរបុរសAថាតើលោកធ្វើដូចម្តេចបានជាស្ទូចត្រីបានចំណែកខ្ញុំមកស្ទូចពីរថ្ងៃហើយមិនបានត្រីសោះចឹង ពេលនោះបរុសAក៏បានប្រាប់នៅបុរសBអំពីវិធីសាស្រ្តដែលធ្វើអោយត្រីស៊ីសន្ទូច នៅពេលនោះបុរសBក៏បានធ្វើតាមអ្វីដែលបុរសAបានប្រាប់ហើយក៏ទទួលបានលទ្ធផលមែនគាត់ទទួលបានត្រីត្រឡប់ទៅផ្ទះវិញដូចបុរសAដែរហើយគាត់ក៏សប្បាយរីករាយនិងបានទៅអរគុណបុរសAដែលបានប្រាប់គាត់អំពីគន្លឺះដ៏ល្អមួយនេះ។
ត្រឡប់មកវិញការលក់ក៏ដូច្នេះដែលនៅពេលដែលយើងលក់ផលិតផលដូចគ្នាតម្លៃគេលក់ដាច់ចំណែកយើងលក់អត់ដាច់ នេះហើយជាបញ្ហាដែលយើងត្រូវតែដោះស្រាយ ហើយត្រូវសួរខ្លួនឯងថាហេតុអីបានជាគេលក់ដាច់យើងលក់មិនដាច់៖
១ ដោះស្រាយបញ្ហា(ដើម្បីដោះស្រាយបញ្ហាបានអ្នក ត្រូវរកប្រភពនៃបញ្ហាអោយឃើញជាមុនសិន )។
២ បន្តរៀនសូត្របន្ថែម (រៀនសូត្រពីអ្នកដែលគេលក់ដាច់ ពូកែលក់ ពីបុគ្គលជោគជ័យដូចជាចូលរួមសិក្ខាសាលាឬវគ្គផ្សេងៗដែលទាក់ទងនឹងការលក់ ធ្វើយ៉ាងមិចដើម្បីអោយលក់ដាច់)។
៣ ដាក់គោលដៅអោយច្បាស់លាស់សម្រាប់ខ្លូនឯង (ត្រូវធ្វើវាអោយបានបើមិនជោគជ័យគឺមិនបោះបង់ឡើយ ត្រូវចេះវិធីលើកទឹកចិត្តខ្លួនឯងដើម្បីកុំយើងបាក់ទឹកចិត្តនៅពេលដែលជួបបញ្ហា ត្រូវប្រាប់ខ្លួនឯងថា"ខ្ញុំអាចធ្វើបាន" I can do it។

ការអនុគ្រោះ​ឱ្យ​បង់ពន្ធ​ប្រថាប់​ត្រាតែ1ដង​ចុងក្រោយ​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ កំណត់​ត្រឹម​ចុងឆ្នាំ2018ដើម្បី​ជួយ​ស...
17/08/2018

ការអនុគ្រោះ​ឱ្យ​បង់ពន្ធ​ប្រថាប់​ត្រាតែ1ដង​ចុងក្រោយ​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ កំណត់​ត្រឹម​ចុងឆ្នាំ2018

ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​បង់ពន្ធ​ប្រថាប់ត្រា​លើ​ការ​កាត់​ប្លង់ដី​ដែល​កន្លងមក​មាន​ភាព​ស្មុគស្មាញ​ក្នុងការ​សើរើ​អំពី​ការបង់ពន្ធ​ប្រថាប់ត្រា​នោះ រាជរដ្ឋាភិបាល​តាមរ​យៈ​សាលា​រាជធានី​ភ្នំពេញ​បានអនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បង់ពន្ធ​ប្រថាប់ត្រា​នេះ​តែ​មួយដង (មិនបាច់​សើរើ) នៅត្រឹម​ថ្នាក់​ខណ្ឌ ដោយ​ទុក​រយៈពេល​ឱ្យ​រហូត​មុន​ដំណាច់ឆ្នាំ2018។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​សរសេរ​នៅលើ​ទំព័រ​ហេ្វ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​ថា ដោយ​ពិនិត្យឃើញ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ដើម្បី​ជួយ​សម្រួល​ដល់​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​ចុងក្រោយ​គេ​ដែល​ពុំមាន​លទ្ធភាព​បង់ពន្ធ​ប្រថាប់ត្រា​ច្រើនដង​គ្រប់​ដំណាក់កាល​នៃ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន ឯកភាព និង​អនុញ្ញាត​ជាគោលការណ៍​ដើម្បី​បន្ត​ផ្តល់​ការអនុគ្រោះ​ឱ្យ​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​ចុងក្រោយ​គេ​បង់ពន្ធ​ប្រថាប់​ត្រាតែ​មួយដង​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ដែល​កន្លងមក​ធ្លាប់បាន​ផ្ទេរ​បន្ត​ដៃ​គ្នា​ពី​ម្នាក់​មក​ម្នាក់​ច្រើន​ដងនោះ​នៅត្រឹម​ថ្នាក់​សង្កាត់-ខណ្ឌ ហើយ​កំណត់​សុពលភាព​នៃ​ការអនុវត្ត​ការងារ​នេះ​ត្រឹម​ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018តែប៉ុណ្ណោះ។

ជាមួយគ្នានេះ​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​មានប្រសាសន៍ថា កាលពី​ឆ្នាំ 2016កន្លងទៅ រាជរដ្ឋាភិបាល​ធ្លាប់បាន​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​បង់ពន្ធ​ប្រថាប់ត្រា​តែមួយ​លើកចុងក្រោយ​នៅត្រឹម​ថ្នាក់​សង្កាត់-ខណ្ឌ​នេះ​ម្តង​រួចមកហើយ ហើយ​បច្ចុប្បន្ន​ដោយ​សង្កេតឃើញ​ថា ប្រជាពលរដ្ឋ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ នៅ​មិនទាន់បាន​កាត់​ប្លង់ និង​បង់ពន្ធ​ប្រថាប់ត្រា​នៅឡើយ ទើប​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ជាគោលការណ៍​អនុគ្រោះ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បង់ពន្ធ​ប្រថាប់ត្រា​នេះ​ឱ្យបាន​គ្រប់គ្នា​នៅមុន​ដំណាច់ឆ្នាំ2018នេះ​កុំឱ្យ​ខកខាន។

ឯកឧត្តម ឃួង ស្រេង (ឆ្វេង) អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ
លោក​ថា បើសិនជា​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​ណា​ម្នាក់​ខកខាន​មិនបានកា​ត់​ប្លង់ និង​បង់ពន្ធ​ប្រថាប់ត្រា​ឱ្យបាន​មុន​កាលកំណត់ គឺ​ដំណាច់ឆ្នាំ2018នេះ​ទេ គេ​នឹង​ជួប​ការលំបាក​ដោយ​ត្រូវ​សើរើ​ពី​ម្ចាស់​ដើមដំបូង ដែល​មានន័យថា បើសិន​ប្លង់ដី​មួយកន្លែង​មាន​អ្នកទិញ-លក់តៗគ្នា​ចំនួន 3លើក នោះ​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​ចុងក្រោយ​គេ​នឹងត្រូវ​បង់​ទាំង 3លើក​នោះ​ឡើងវិញ ទើប​អាច​កាត់​ប្លង់​ទទួលស្គាល់​តាមផ្លូវ​ច្បាប់​បាន។ តែ​យ៉ាងណា​លោក​មិនបាន​ប្រាប់ឱ្យដឹង​អំពី​នីតិវិធី​នៃ​ការបង់ពន្ធ​ប្រថាប់ត្រា​លើក​នេះឡើយ ដោយ​លោក​លើកឡើងថា នេះ​ជា​ការងារ​បច្ចេកទេស។

លោក សេង ចន្ថា ម្ចាស់​អចលនទ្រព្យ​មួយកន្លែង​នៅក្នុង​ខណ្ឌដង្កោ​បាន​មានប្រសាសន៍ សាទរ​ទៅនឹង​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​បង់ពន្ធ​ប្រថាប់ត្រា​តែមួយលើកចុងក្រោយ​នៅត្រឹម​ថ្នាក់​សង្កាត់ និង​ខណ្ឌ​នេះ។

លោក​ថា លោក​បាន​ទិញ​ដី​មួយ​ប្លង់​មាន​ទំហំ 5ម៉ែត្រ​គុណ​នឹង25ម៉ែត្រ នៅក្នុង​សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​មិនទាន់បាន​កាត់​ប្លង់ និង​បង់ពន្ធ​ប្រថាប់ត្រា​នៅ​ថ្នាក់​ក្រសួង​នៅឡើយ ពោលគឺ​បាន​កាត់ឈ្មោះ​នៅត្រឹម​ថ្នាក់ភូមិ និង​សង្កាត់​តែប៉ុណ្ណោះ ហើយ​បើសិនជា​រដ្ឋាភិបាល​អនុ​គ្រោះ​បែបនេះ លោក​នឹង​រក​ពេលទំនេរ​ណាមួយ​ទៅ​បង់ពន្ធ​ប្រថាប់ត្រា​នេះ​ឱ្យបាន​ទាន់ពេលវេលា​មិនឱ្យ​ខកខាន​ឡើយ។

លោក​ថា កាលពី​ឆ្នាំ2013 គ្រួសារ​លោក​បាន​ទិញ​ដី​មួយ​ប្លង់​នៅ​ជិត​ផ្សារ​ទួល​ពង្រ ដោយ​កាត់ឈ្មោះ​ត្រឹម​ថ្នាក់​សង្កាត់​តែប៉ុណ្ណោះ ហើយ​កន្លងទៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក​លោក​មានបំណង​លក់​ដី​នោះ​ទៅឱ្យ​អ្នកទិញ​បន្ទាប់​ទៀត ប៉ុន្តែ​ថ្នាក់​សង្កាត់​មិន​ហ៊ាន​ចុះហត្ថលេខា​ទទួលស្គាល់​ការទិញ-លក់​ដី​នោះឡើយ ដោយសារតែ​មិនបាន​បង់ពន្ធ​ប្រថាប់ត្រា​កាត់ឈ្មោះ​ពី​ម្ចាស់​ដើម​មក ដែល​ធ្វើឱ្យ​ការងារទិញ-លក់​ដី​នោះ​ជួប​ការលំបាក និង​ស្មុគស្មាញ​ជាខ្លាំង ដោយ​ត្រូវ​តម្រូវឱ្យ​រក​ម្ចាស់​ដើម និង​ម្ចាស់​បន្ទាប់មក​កាត់ឈ្មោះ​បង់ពន្ធ​ប្រថាប់ត្រា​ជាមុន​ទើប​អាច​លក់​បន្តទៀត​បាន។

ជាទូទៅ​ការផ្ទេរកម្មសិទ្ធិ​អចលនវត្ថុ​ត្រូវបាន​ចែកជា​ពីរ គឺ​ការផ្ទេរកម្មសិទ្ធិ​អចលនវត្ថុ​ប្លង់​ទន់ និង​ប្លង់រឹង។ ចំពោះ​ការផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​ដែលមាន​ប្លង់​ទន់ តាម​ធម្មតា​ធ្វើឡើង​តាមរយៈ​សេចក្តីបញ្ជាក់​លើ​លិខិត​ផ្ទេរសិទ្ធិ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ចាប់ពី​កម្រិត​រដ្ឋបាល​ថ្នាក់ភូមិ ឬ​ឃុំ/សង្កាត់ ឬ​អាច​រហូតដល់​ស្រុក/ខណ្ឌ។ ជាទូទៅ​ដំណើរការ​ផ្ទេរសិទ្ធិ​បែបនេះ​មាន​លក្ខណៈ​ងាយស្រួល ឆាប់រហ័ស ប៉ុន្តែ​បច្ចុប្បន្ន​ការផ្ទេរសិទ្ធិ​ប្លង់​ទន់​ក៏​តម្រូវឱ្យ​បង់ពន្ធ​ប្រថាប់ត្រា 4% ផងដែរ។

ចំណែក​អចលនវត្ថុ​ដែលមាន​ប្លង់រឹង​វិញ គូភាគី​អាច​តាក់តែង​កិច្ចសន្យា​ដែលមាន​ចែង​អំពី​លក្ខខណ្ឌ​សិទ្ធិ និង​កាតព្វកិច្ច​របស់​គូភាគី​យ៉ាង​លម្អិត រាប់បញ្ចូល​ទាំង​ដំណាក់កាល​បង់ប្រាក់​ថ្លៃ​ទិញ​អចលនវត្ថុ​ដោយ​អនុលោម​ទៅតាម​ដំណាក់កាល​នៃ​ការចាត់ចែង​ផ្ទេរសិទ្ធិ។ ក៏ប៉ុន្តែ​កិច្ចសន្យា​បែបនេះ​គ្រាន់តែ​ជា​ឯកសារ​នៃ​ការ​ព្រមព្រៀងគ្នា​ជា​លក្ខណៈ​ឯកជន​រវាង​គូភាគី​តែប៉ុណ្ណោះ ដោយ​មិនអាច​យកទៅ​ចាត់ចែង​ផ្ទេរកម្មសិទ្ធិ​បានឡើយ។ ដើម្បី​ចាត់ចែង​ផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​បាន គូភាគី​ត្រូវ​បំពេញបែបបទ​លើ​លិខិតយថាភូត​របស់​រដ្ឋបាល​សុរិយោដី​និង​ផ្តិត​ស្នាម​មេដៃ​នៅ​ចំពោះមុខ​មន្ត្រី​មាន​សមត្ថកិច្ច។

ឯកសារ​គាំទ្រ​ដែល​ត្រូវការ​នៅក្នុង​ដំណើរការ​ផ្ទេរសិទ្ធិ​នេះ រួមមាន​ជាអាទិ៍ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតបញ្ជាក់​អត្តសញ្ញាណ​ណាមួយ​ផ្សេងទៀត​ក៏បាន​ដែល​អាជ្ញាធរ​សុរិយោដី​អាច​ទទួលយកបាន ហើយ​ក្នុងករណី​ដែល​ភាគី​ណាមួយ​ជា​នីតិបុគ្គល​ក្រុមហ៊ុន ម្ចាស់​ហ៊ុន​ត្រូវធ្វើ​លិខិត​ប្រគល់​សិទ្ធិ​ដើម្បី​អនុញ្ញាតឱ្យ​អ្នកតំណាង​ជា​រូបវ័ន្ត​បុគ្គល​បំពេញ​កិច្ច​ក្នុងនាម​នីតិបុគ្គល​ដែល​អាច​តម្រូវឱ្យ​មានកា​រ​បញ្ជាក់​ពី​មេធាវី និង/ឬ​ពី​អាជ្ញាធរ​ឃុំ/សង្កាត់។

នៅពេល​មន្ត្រី​សុរិយោដី​បំពេញ​នីតិវិធី និង​បែបបទ​ក្នុង​ដែន​សមត្ថកិច្ច។

👉អ្នកអាចហៅគេមកបាន តែអ្នកមិនអាចគ្រប់គ្រងគេបានគឺមកពីអ្នកគ្មានសម្ថភាពហើយវាជាកំហុសរបស់អ្នក។  #
15/08/2018

👉អ្នកអាចហៅគេមកបាន តែអ្នកមិនអាចគ្រប់គ្រងគេបានគឺមកពីអ្នកគ្មានសម្ថភាពហើយវាជាកំហុសរបស់អ្នក។

#

👉ត្រូវតែមានភាពឈឺចាប់នៅពេលដែរលឺពាក្យគេនិយាយថាយើងធ្វើមិនកើត យើងត្រូវតែជឿជាក់លើសម្ថភាពខ្លួនឯងកុំជឿពាក្យសម្តីអវិជ្ជមានបុគ្គល...
13/08/2018

👉ត្រូវតែមានភាពឈឺចាប់នៅពេលដែរលឺពាក្យគេនិយាយថាយើងធ្វើមិនកើត យើងត្រូវតែជឿជាក់លើសម្ថភាពខ្លួនឯងកុំជឿពាក្យសម្តីអវិជ្ជមានបុគ្គលមួយចំនួនដែលនិយាយតែពាក្យអវិជ្ជមានដាក់យើង។
👉យកទ័ព១នាក់វៃគេបាន១០០នាក់ប្រសើរជាងយកទ័ព១០០នាក់មកវៃគេតែម្នាក់។



#រីករាយសហការ
#រីករាយកាត់បន្ថយភាពចំណាកស្រុក

Tell: 096 52 000 27 / 088 66 33 606 / 099 90 10 15

👉ពួកខ្ញុំមិនប្រកាន់វណ្ណៈគ្នាព្រោះពួកយើងកើតមកសុទ្ធតែជាក្រកូលកូនអ្នកក្រីក្រដូចគ្នាតែពួកយើងបានសហការគ្នាយ៉ាងល្អដើម្បីបង្កើតក...
12/08/2018

👉ពួកខ្ញុំមិនប្រកាន់វណ្ណៈគ្នាព្រោះពួកយើងកើតមកសុទ្ធតែជាក្រកូលកូនអ្នកក្រីក្រដូចគ្នាតែពួកយើងបានសហការគ្នាយ៉ាងល្អដើម្បីបង្កើតក្រុមហ៊ុនមួយឈ្មោះថា

👉ពួកខ្ញុំនិងព្យាយាមជួយដល់សង្គមជាតិជាពិសេសគឺមិនចង់ឃើញពលរដ្ឋខ្មែរមានការចំណាកស្រុកដើម្បីទៅធ្វើការអោយប្រទេសអ្នកផ្សេងទៀតទេព្រោះបងប្អូនដែរអាចបំរើការងារនៅឯបរទេសគឺជាអ្នកមានសម្ថភាពនិងជាអ្នកដែរមានធនធានស្រាប់ដូច្នេះបងប្អូនអាចមកសហការគ្នាដើម្បីកាត់បន្ថយការចំណាកស្រុកបានតាមរយៈ
📈Email [email protected]
☎️0965200027
☎️088 66 33 606
☎️099 90 10 15

 #សូត្រមន្តលើករាសី                12_08_2018
12/08/2018

#សូត្រមន្តលើករាសី



12_08_2018

 #ក្រអ្វីក្របាន  #ហាមដាច់ខាតក្រគំនិត #ក្រុមហ៊ុន_King_Queen_Real_Eastate_Co_Ltd 👉គឺជាក្រុមហ៊ុនមួយបង្កើតឡើងដោយក្រុមយុវជនវ័...
10/08/2018

#ក្រអ្វីក្របាន #ហាមដាច់ខាតក្រគំនិត
#ក្រុមហ៊ុន_King_Queen_Real_Eastate_Co_Ltd
👉គឺជាក្រុមហ៊ុនមួយបង្កើតឡើងដោយក្រុមយុវជនវ័យក្មេងដែរមានប្រធានបទថា #សហគ្រិនវ័យក្មេង_ជោគជ័យលឿន
✅ #គោលដៅរបស់ក្រុមហ៊ុន
1.ទទួលគំរោងដីធំៗលក់
2.ពុះដីឡូតិ៍ គ្រប់ខេត្តក្រុង
3. ទិញ _លក់ និង ជួរ អចលនទ្រព្យ គ្របប្រភេទ
4. ទទួលសាសង់សំណាង់ធំៗ
5. ទទួលគូរប្លង់គ្រប់ប្រភេទ

👉រីករាយនិងសហកាគ្នាទៅវិញទៅមក_ហើយជាក្រុមហ៊ុនដែរទទួលស្គាល់នៅមុខផ្លូវច្បាប់ដែរបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មនិងក្រសួងសេដ្ឋកិច្ចរួចជាស្ថាពរ។

👉ពត័មានបន្ថែម 096 52 000 27 / 088 66 33 606 / 099 90 10 15

 #រាត្រីសួស្តីបងប្អូនអាចដឹងថាភាពជោគជ័យគឺផ្ដើមចេញពីខ្លួនរបស់បងប្អូន តែបងប្អូននៅមិនទាន់ដឹងថានៅទីកន្លែងណាដែលអាចអោយបងប្អូនបញ...
09/08/2018

#រាត្រីសួស្តី

បងប្អូនអាចដឹងថាភាពជោគជ័យគឺផ្ដើមចេញពីខ្លួនរបស់បងប្អូន តែបងប្អូននៅមិនទាន់ដឹងថានៅទីកន្លែងណាដែលអាចអោយបងប្អូនបញ្ចេញសមត្ថភាព ហើយទទួលលទ្ធផលពិតសាកសមនឹងសមត្ថភាពរបស់បងប្អូន។ ក្រុមហ៊ុន អាចជួយសំរេចក្ដីស្រមៃ នឹងរៀបចំផែនការជីវិតបងប្អូន។

ពត័មានបន្ថែម: 096 52 000 27 / 088 66 33 606 / 099 90 10 15 Him Sok Rith

អរគុណអតិថិជន លួចស្នេហ៍ ២ប្លង់ទាំងព្រឹក N97 _N98- ដីឡូតិ៍ ទំហំ 5m x 20m តម្លៃ $3990-$6990✅ ការិយាល័យលក់ ផ្លូវ៣៧១ភូមិទ្រា៤...
09/08/2018

អរគុណអតិថិជន លួចស្នេហ៍ ២ប្លង់ទាំងព្រឹក N97 _N98
- ដីឡូតិ៍ ទំហំ 5m x 20m តម្លៃ $3990-$6990
✅ ការិយាល័យលក់ ផ្លូវ៣៧១ភូមិទ្រា៤ កក់មុន $3200 មួយខែបង់ថែម 20% ផ្ទេប្លង់កម្មសិទ្ធិ ហើយបង់រំលស់ ដោយគ្មានការប្រាក់។

☎️ : 096 52 000 27

 #ចំណាយពេលអានឲ្យចប់អ្នកនឹងទទួលបានគតិដ៏ល្អសម្រាប់ជីវិតរឿង៖ "សេដ្ឋី​និង​យមរាជ"មាន​សេដ្ឋី​ម្នាក់​កំពុង​ភ្លឹក​ជិត​ស្លាប់ ហើយ...
07/08/2018

#ចំណាយពេលអានឲ្យចប់អ្នកនឹងទទួលបានគតិដ៏ល្អសម្រាប់ជីវិត
រឿង៖ "សេដ្ឋី​និង​យមរាជ"
មាន​សេដ្ឋី​ម្នាក់​កំពុង​ភ្លឹក​ជិត​ស្លាប់ ហើយ​ក៏​មាន​យមរាជ​​បង្ហាញ​ខ្លួន​ដើម្បី​មក​ទទួល​វិញ្ញាណ​របស់​សេដ្ឋី​ម្នាក់​នោះ។ សេដ្ឋី​សួរ​យមរាជ​ថា៖
“ពេល​ខ្ញុំ​ស្លាប់​ហើយ តើ​ខ្ញុំ​នឹង​ត្រូវ​ឡើង​ឋានសួគ៌​ ឬ​ចុះ​នរក?”
“ចុះ​នរក!” យមរាជ​ពោល

សេដ្ឋី​នៅ​ពេល​បាន​ឮ​​​បែប​នេះ​​ហើយ​ក៏​មាន​អារម្មណ៍​ខឹង​ច្រឡោត​ភ្លាម និង​សួរ​ត្រលប់​ទៅ​យម​រាជ​វិញ​ថា៖

“ហេតុ​អី​ខ្ញុំ​ត្រូវ​ធ្លាក់​នរក? ខ្ញុំ​ខំ​ចំណាយ​លុយ​កសាង​វត្ត កសាង​វិហារ សាលារៀន​មួយ​គំនរ មាន​ទាំង​បរិច្ចាគ​លុយ​ឲ្យ​អង្គការ​​​ជា​ច្រើន​ទៀត ហេតុ​អី​ខ្ញុំ​នៅ​តែ​ត្រូវ​ចុះ​នរក ខ្ញុំ​មិន​ព្រម​ដាច់​ខាត!”

“បើ​ឯង​មិន​សុខ​ចិត្ត យើង​នឹង​ឲ្យ​ពេល​ឯង​មួយ​អាទិត្យ​​ទៀត ក្នុង​រយៈ​ពេល​មួយ​អាទិត្យ​នេះ បើ​ឯង​​អាច​ទទួល​បាន #ស្នាមញញឹមចេញពីចិត្ត​តែ​៣​ដង ឯង​នឹង​អាច​ឡើង​ឋានសួគ៌​បាន!”

សេដ្ឋី​ស្ដាប់​ហើយ​ធូរ​ស្រាល​ចិត្ត​ពន់ពេក ហើយ​ក៏​គិត​ក្នុង​ចិត្ត​ថា
“អី​គេ​គ្រាន់​តែ​ស្នាម​ញញឹម​ពី​ចិត្ត​៣​ដង ​មាន​អី​ទៅ​លំបាក!”

នៅ​ពេល​យមរាជ​​រលាយ​ខ្លួន​បាន​ទៅ​ សេដ្ឋី​ក៏​​រក​នឹក​ថា​អ្នក​ណា​ជា​មនុស្ស​ដំបូង​ដែល​នឹង​ផ្ដល់​ស្នាម​ញញឹម​ពីចិត្ត​ឲ្យ​​ខ្លួន​បាន។ ទឹក​មុខ​របស់​ភរិយា​​ក៏​លេច​ធ្លោ​ក្នុង​ការ​គិត​របស់​គាត់។ គាត់​និង​ប្រពន្ធ​បាន​រៀបការ​ជាមួយ​គ្នា​សែសិប​ឆ្នាំ​ហើយ។ ភរិយា​នេះ​ហើយ​ដែល​​គួរ​ផ្ដល់​ស្នាមញញឹមពី​ចិត្ត​ឲ្យ​គាត់​ដំបូង​គេ ដូច្នេះ​គាត់​ក៏​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​​ទិញ​គ្រឿង​ពេជ្រ​មួយ​ឈុត​ធំ​​ប្រគល់​ឲ្យ​ប្រពន្ធ។ នៅ​ពេល​​បាន​ទទួល​អំណោយ​នេះ ប្រពន្ធ​របស់​គាត់​ត្រេក​អរ​ ហើយ​ក៏​ចម្លែក​ចិត្ត​យ៉ាង​ខ្លាំង។
ប៉ុន្តែ​យមរាជ​ក៏​និយាយ​ប្រាប់​សេដ្ឋី​ថា៖

“នេះ​មិន​មែន​ជា​ស្នាម​ញញឹម​ចេញ​ពី​ចិត្ត​​ពិត​ៗ​នោះ​ទេ នាង​គ្រាន់​តែ​ត្រេកអរ​ដែល​បាន​ទទួល​​គ្រឿង​ពេជ្រ​នេះ​ប៉ុណ្ណោះ”

សេដ្ឋី​មាន​អារម្មណ៍​ចម្លែក​ចិត្ត​ជាមួយ​ពាក្យ​សម្ដី​របស់​យមរាជ ក៏​ខំ​ទៅ​ទិញ​ឡាន ទិញ​ផ្ទះ​​​ឲ្យ​ប្រពន្ធ​ទៀត ដោយ​គិត​ថា​ប្រពន្ធ​របស់​គាត់​ប្រាកដ​ជា​ពេញ​ចិត្ត។ ប៉ុន្តែ​អ្វី​ដែល​ចម្លែក ប្រពន្ធ​របស់​គាត់​សប្បាយ​ចិត្ត​ខ្លាំង​តែ​ស្នាម​ញញឹម​របស់​គាត់​នៅ​តែ​​ត្រូវ​បាន​យមរាជ​និយាយ​ថា​មិនមែន​ស្នាមញញឹម​ចេញ​ពី​ចិត្ត​ឡើយ។

ពេល​វេលា​កន្លង​ផុត​ចូល​ថ្ងៃ​ទី​៣​ហើយ សេដ្ឋី​កាន់​តែ​មាន​អារម្មណ៍​ក្រហល់ក្រហាយ​ក្នុង​ចិត្ត ព្រោះ​គាត់​មាន​ពេល​វេលា​នៅ​សល់​តែ​​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ មនុស្ស​ដែល​គាត់​គិត​ថា​នឹង​អាច​ទទួល​​បាន​ស្នាម​ញញឹម​​ដំបូង ក៏​មិន​អាច​ទទួល​បាន​ងាយ​ស្រួល​ដូច​ជា​ការ​គិត​របស់​គាត់​ឡើយ។

ព្រឹក​ថ្ងៃ​ទី​៤ គាត់​ក៏​ក្រោក​តាំង​ពី​ព្រលឹម ដោយ​គិត​ថា​ខ្លួន​ឯង​នឹង​ត្រូវ​ស្លាប់​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ទៀត​ហើយ ហើយ​អ្វី​ដែល​គាត់​គួរ​ផ្ដល់​ឲ្យ​ភរិយា​​គាត់​ក៏​បាន​ធ្វើ​អស់​ហើយ។ គាត់​ដើរ​បណ្ដើរ​គិត​បណ្ដើរ​រហូត​ចូល​មក​ដល់​ចង្ក្រាន​បាយ ​ក៏​ទាញ​ខ្ទះ​​មក​ចៀន​ពង​ទា និង​សាច់​ក្រក។ ក្រោយ​មក​ក៏​អាំង​នំប៉័ង។ គាត់​បាន​ធ្វើ​អាហារ​ពេល​ព្រឹក​ដែល​គាត់​មិន​ដែល​​បាន​ធ្វើ​ជា​យូរ​ណាស់​មក​ហើយ។

នៅ​ពេល​ប្រពន្ធ​របស់​គាត់​ចុះ​មក​ពី​ជាន់​លើ ឃើញ​ប្ដី​សម្លាញ់​ចូល​ផ្ទះ​បាយ​ធ្វើ​​អាហារ​ពេល​ព្រឹក​ដូច្នេះ ក៏​មាន​អារម្មណ៍​ចម្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង ព្រោះ​ក្នុង​ផ្ទះ​នេះ​ក៏​មាន​អ្នក​បម្រើ​ជា​ច្រើន​នាក់​ ហើយ​របស់​អស់​នេះ​ក៏​មិន​ចាំ​បាច់​ឲ្យ​ប្ដី​របស់​គាត់​លំបាក​ធ្វើ​ដោយ​ខ្លួន​ឯង​ដែរ។

សេដ្ឋី​​លើក​អាហារ​ទាំង​អស់​មក​ដាក់​លើ​តុ ហើយ​ក៏​អញ្ជើញ​ភរិយា​ទទួលទាន​អាហារ​ពេល​ព្រឹក​ដែល​គាត់​បាន​ត្រៀម​ទុក​ឲ្យ។ នៅ​ពេល​លើក​​អាហារ​នោះ​ញ៉ាំ​មួយ​ម៉ាត់​ដំបូង ប្រពន្ធ​របស់​គាត់​ក៏​ស្រក់​ទឹក​ភ្នែក​ហើយ​ញញឹម​ដាក់​គាត់។

“បង​សម្លាញ់ បង​នៅ​ចាំ​កាល​ដែល​យើង​ទើប​​កសាង​គ្រួសារ​ថ្មី​ៗ​ទេ ពេល​នោះ​យើង​នៅ​ក្រ​នៅ​ឡើយ បង​ធ្វើ​អាហារ​ពេល​ព្រឹក​ងាយ​ៗ​បែប​នេះ​ឲ្យ​អូន​ញ៉ាំ​រាល់​ព្រឹក អូន​សប្បាយ​ចិត្ត​ណាស់​ដែល​ព្រឹក​នេះ​បាន​ញ៉ាំ​អាហារ​ស្នាដៃ​របស់​បង​ម្ដង​ទៀត”

នៅ​ខណៈ​នោះ សេដ្ឋី​ក៏​អាច​ទទួល​អារម្មណ៍​ថា ស្នាម​ញញឹម​របស់​ភរិយា​គឺ​ជា​ស្នាម​ញញឹម​ដ៏​សែន​ស្រស់​ស្អាត​​ពិសេស បើ​ទោះ​បី​គាត់​មិន​ទាន់​បាន​ផាត់​មុខ​ធ្វើ​សក់ ប៉ុន្តែ​ស្នាម​ញញឹម​របស់​គាត់​គឺ​ជា​ស្នាម​ញញឹម​ដ៏​បរិសុទ្ធ​ចេញ​ពី​ចិត្ត។ សេដ្ឋី​ក៏​បាន​យល់​ភ្លាម​ថា ជា​ច្រើន​ឆ្នាំ​មក​នេះ គាត់​មិន​ដែល​បាន​ចំណាយ​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជាមួយ​ប្រពន្ធ​ឡើយ ហើយ​ក៏​ភ្លេច​ថា​ អ្វី​ដែល​ប្រពន្ធ​គាត់​ត្រូវ​ការ​​ពី​គាត់​នៅ​ពេល​ឥលូវ​នេះ​គឺ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គាត់​ប៉ុណ្ណោះ​ឯង។

នៅ​ព្រឹក​នោះដែរ យមរាជ​ក៏​និយាយ​ប្រាប់​គាត់​ថា
“​ឯង​បាន​ស្នាម​ញញឹម​ចេញ​ពី​ចិត្ត​ម្ដង​ហើយ”
ព្រឹក​ថ្ងៃ​ដដែល​នោះ គាត់​ក៏​ចូល​ក្រុមហ៊ុន​ហើយ​សង្ឃឹម​ថា​នឹង​បាន​ទទួល​ស្នាម​ញញឹម​ពី​ចិត្ត​ជា​លើក​ទី​ពីរ​ពី​កូន​ចៅ​ដែល​ស្និទ្ធ​ជាមួយ​គាត់​បំផុត។
គាត់​បាន​ហៅ​កូន​ចៅ​ជំនិត​​ឲ្យ​ចូល​មក​ជួប​ក្នុង​បន្ទប់​ហើយ​ប្រាប់​ថា៖
“យើង​សម្រេច​ចិត្ត​ថា​នឹង​ឡើង​តំណែង​ឲ្យ​ឯង​​ធ្វើ​ជា​អ្នក​ដឹកនាំ​ជាន់​ខ្ពស់​បន្ទាប់​ពី​យើង ហើយ​នឹង​​ផ្ដល់​ភាគហ៊ុន​ក្រុមហ៊ុន​មួយ​ចំណែក​ឲ្យ​ឯង"

កូន​ចៅ​ជំនិត​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ទឹក​មុខ​របស់​គាត់​ពេល​នោះ​​គឺ​ពោរពេញ​ដោយ​ស្នាម​ញញឹមហើយ​ក៏​និយាយ​អរគុណ​គាត់​ម្ដង​ហើយ​ម្ដង​ទៀត។ ប៉ុន្តែ​​សេដ្ឋី​បែរ​ជា​មាន​អារម្មណ៍​ថា ស្នាម​ញញឹម​របស់​កូន​ចៅ​​ជំនិត​មួយ​នេះ​នៅ​តែ​បង្កប់​ទុក្ខ​ព្រួយ​ខ្លះ​នៅ​ជាមួយ។

សេដ្ឋី​បាន​តែងតាំង​កូន​ចៅ​ជំនិត​ឲ្យ​ឡើង​គ្រង​តំណែង​អ្នក​ចាត់​ការ​ជាន់​ខ្ពស់​ផ្លូវការ ហើយ​ក៏​ប្រគល់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​មួយ​ចំណែក​ឲ្យ​គេ ប៉ុន្តែ​សេដ្ឋី​ក៏​មិន​បាន​ទទួល​ស្នាមញញឹម​ចេញ​ពី​ចិត្ត​ពិត​ៗ​របស់​កូន​ចៅ​ម្នាក់​នេះ​ឡើយ។

ព្រឹក​ថ្ងៃ​ទី​៧ សេដ្ឋី​ក៏​ហៅ​កូន​ចៅ​ជំនិត​ម្នាក់​នេះ​មក​ជួប ហើយ​​ប្រាប់​ថា លោក​បាន​ស៊ីញ៉េ​លិខិត​អនុញ្ញាត​ឲ្យ​គេ ឈប់​សម្រាក ព្រម​ជាមួយ​សំបុត្រ​យន្តហោះ​​ទៅ​មក​ចំនួន​៥​សន្លឹក​សម្រាប់​​គេ​ និង​ប្រពន្ធ​កូន។

“ឯង​ធ្វើ​ការ​ដូច​លក់​ជីវិត​ឲ្យ​យើង​យូរ​ណាស់​ហើយ យើង​មិន​ដែល​ឲ្យ​ឯង​បាន​សម្រាក​​​នៅ​ជាមួយ​ប្រពន្ធ​កូន​ទេ ដូច្នេះ​យើង​នឹង​ឲ្យ​ឯង​​សម្រាក​នៅ​ជាមួយ​ប្រពន្ធ​កូន​មួយ​ខែ ព្រម​នឹង​សំបុទ្រ​យន្តហោះ​ទៅ​កោះ​ហាវ៉ៃ​​៥​សន្លឹក ឯង​អាច​នាំ​ប្រពន្ធ​កូន​ទៅ​ដើរ​លេង​បាន”។
កូនចៅ​ជំនិត​មាន​​អារម្មណ៍​ភ្ញាក់ផ្អើល​ជា​ខ្លាំង ហើយ​ទឹកមុខ​​តានតឹង​​របស់​គេ​ក៏​ប្រែ​ជា​ស្រស់​ថ្លា​និង​បង្ហាញ​ពី​អារម្មណ៍កក់​ក្ដៅ​ចេញ​មក​ភ្លាម។ គេ​ញញឹម​ចេញ​មក​ដោយ​ទឹក​មុខ​ធូរ​ស្បើយ ដែល​ជា​ស្នាម​ញញឹម​ដែល​គាត់​មិន​ដែល​បាន​ឃើញ​ពី​កូន​ចៅ​ម្នាក់​នេះ​ឡើយ​ពី​មុន​មក ធ្វើ​ឲ្យ​​គាត់​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ជាមួយ​ដែរ។

“អរគុណ​​ណាស់​លោក​ម្ចាស់ ខ្ញុំ​មិន​បាន​នាំ​ប្រពន្ធ​កូន​ដើរ​លេង​យូរ​ហើយ ពួក​គេ​ប្រហែល​គិត​ថា​បេះដូង​ខ្ញុំ​ធ្វើ​ពី​ដែក​ គ្មាន​មនោសញ្ចេតនា​ដូច​ឪពុក​គេ​ដទៃ​ទេ។ ខ្ញុំ​នឹង​ធ្វើ​តាម​លោក​ម្ចាស់ អរគុណ​លោក​ម្ចាស់​ម្ដង​ទៀត!”

ស្ងាត់​សំឡេង​របស់​កូន​ចៅជំនិត យមរាជ​ក៏​បាន​ខ្សឹប​ប្រាប់​សេដ្ឋី​ថា៖
“ឯង​បាន​ស្នាម​ញញឹម​ពី​ចិត្ត​ជា​លើក​ទី​ពីរ​ហើយ”
សេដ្ឋី​ទើប​តែ​​ទទួល​បាន​ស្នាម​ញញឹម​ពី​ចិត្ត​ពីរ​ដង​ប៉ុណ្ណោះ តែ​ទម្រាំ​បាន​ពេល​វេលា​របស់​គាត់​ក៏​នៅ​សល់​មិន​ដល់​​មួយ​ថ្ងៃ​ឡើយ។ សេដ្ឋី​បាន​ត្រឹម​តែ​ដក​ដង្ហើម​ធំ។

“ប្រហែល​យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ហើយ!” សេដ្ឋី​លាន់​មាត់​និយាយ​ជាមួយ​ខ្លួន​​ឯង ព្រោះ​ទាំង​ភរិយា និង​កូន​ចៅ​ជំនិត គាត់​ត្រូវ​ប្រើ​ពេល​​រហូត​៧​ថ្ងៃ​ទើប​បាន​ស្នាម​ញញឹម​ចេញ​ពី​ចិត្ត​របស់​ពួក​គេ។ បើ​ដូច្នេះ​គាត់​ត្រូវ​​ទទួល​ស្គាល់​និង​យល់​ព្រម​ចុះ​នរក​ដោយ​គ្មាន​ជម្រើស​អ្វីផ្សេង​ឡើយ។ ពេល​នឹក​ដល់​ឋាន​នរក​អារម្មណ៍​របស់​គាត់​ក៏​សោកសៅ​ជា​ខ្លាំង គាត់​ក៏​សម្រេច​ចិត្ត​ដោះ​អាវ​ធំ​ចេញ ហើយ​ក៏​ដើរ​ចេញ​ពី​ក្រុមហ៊ុន​ដើម្បី​ជិះ​ឡាន​ក្រុង​ដើរ​កម្សាន្ត​ទៅ​ទី​កន្លែង​ផ្សេង​ៗ។
នៅ​តាម​ផ្លូវ​គាត់​ក៏​នឹក​ឃើញ​បរិយាកាស​ចាស់​ៗ សម័យ​ដែល​គាត់​​​ចាប់​ផ្ដើម​កសាង​គ្រួសារ​ជាមួយ​ភរិយា។ បរិយាកាស​បែប​នេះ​គាត់​មិន​បាន​ឃើញ​យល់​​យូរ​ណាស់​ហើយ ព្រោះ​ធម្មតា មិន​ថា​គាត់​ទៅ​ដល់​ណា ក៏​មាន​តែ​រថយន្ត​ទំនើប​ព្រម​ជាមួយ​ឯកសារ​ដែល​ត្រូវ​ពិនិត្យ​​ស៊ីញ៉េ​ជា​ច្រើន។ គាត់​ស្ទើរ​តែ​រក​ពេល​ចេញ​ដើរ​តាម​ភូមិ​ស្រុក ផ្លូវ​តូច​ៗ​បែប​នេះ​តែ​ម្នាក់​ឯង​មិន​​បាន​ឡើយ។ គាត់​គិត​ថា យ៉ាង​ណា​ៗ​មិន​ដល់​ប៉ុន្មាន​ម៉ោង​ទៀត គាត់​ត្រូវ​យមរាជ​នាំ​ទៅ​នរក​ហើយ​ ដូច្នេះ​គួរ​ប្រើ​ពេល​ដែល​នៅ​សល់​នេះ​ឲ្យ​សប្បាយ​ចិត្ត​​ខ្លួន​ឯង​វិញ​ទៅ​ចុះ ខណៈ​ដែល​​ពេល​នេះ​គាត់​កំពុង​ទទួល​អារម្មណ៍​ស្រស់​ថ្លា​ប្លែក​ពី​ពេល​មុន​ៗ​ទាំង​អស់។

គាត់​ដើរ​លើ​ផ្លូវ​ដែល​មាន​មនុស្ស​ម្នា​ត្រាច់​ចរ​អ៊ូអរ ហើយ​ក៏​បាន​ឃើញ​ក្មេង​ស្រី​ម្នាក់​​អង្គុយ​យំ​​លើ​ចិញ្ចើម​ផ្លូវ។ គ្មាន​​អ្នក​ណា​ចាប់​អារម្មណ៍​​នឹង​ក្មេង​ស្រី​ម្នាក់​នោះ​ឡើយ ព្រោះ​ម្នាក់​ៗ​សុទ្ធ​តែ​ប្រញាប់​ទៅ​ធ្វើ​ការងារ​រៀង​ៗ​​ខ្លួន។

“យ៉ាង​ណា​ក៏​យើង​ជិត​ស្លាប់​ទៅ​ហើយ អីចឹង​ទៅ​សួរ​ក្មេង​ស្រី​នេះ​សិន​ចុះ ថា​ម៉េច​បាន​ជា​នាង​យំ”

គិត​ហើយ​គាត់​ក៏​ដើរ​ទៅ​រក​ក្មេង​ស្រី​តូច​នោះ ក៏​ដឹង​ថា​នាង​វង្វេង​ឪពុក​ម្ដាយ​ទើប​អង្គុយ​យំ។ សេដ្ឋីបាន​នាំ​នាង​ទៅ​ប៉ុស្តិ៍ប៉ូលិស ហើយ​ប្ដឹង​ថា​មាន​កូន​វង្វេង​ឪពុក​ម្ដាយ​នៅ​ផ្សារ សូម​ឲ្យ​អាជ្ញាធរ​ជួយ​ទាក់ទង​ស្រាវជ្រាវ​រក​ឪពុក​ម្ដាយ​ក្មេង​ផង។

សេដ្ឋី​អង្គុយ​ចាំ​ឪពុក​ម្ដាយ​របស់​ក្មេង​តូច​មក​ទទួល​នាង​យ៉ាង​អន្ទះសារ។ ​សម្លឹង​មើល​នាឡិកា ពេល​វេលា​របស់​គាត់​ជិត​អស់​ហើយ។ នៅ​ពេល​ឪពុក​ម្ដាយ​ក្មេង​មក​ដល់​បន្ទប់​រង់​ចាំ បី​នាក់​ឪពុក​ម្ដាយ​កូន​ក៏​រត់​ទៅ​ឱប​គ្នា​និង​ស្រែក​យំ​លាន់​រំពង​ពេញ​ប៉ុស្តិ៍​ប៉ូលិស។
គាត់​សម្លឹង​មើល​រូបភាព​នោះ​ដោយ​​អារម្មណ៍​រំភើប និង​ស្កប់ស្កល់​ក្នុង​ចិត្ត
“ពុទ្ធោ​ ការ​បាន​ជួយ​អ្នក​ដទៃ​គឺជា​ក្ដីសុខ​យ៉ាង​នេះ​ឯង!” សេដ្ឋី​ឧទាន​ម្នាក់​ឯងតិច​ៗ។
ប៉ុន្តែ​គាត់​ក៏​លែង​បាន​ញញឹម​ភ្លាម​ៗ ព្រោះ​យមរាជ​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​គាត់​ហើយ។
គាត់​លា​ដៃ​ឲ្យ​យមរាជ​ ប៉ុន្តែ​យមរាជ​ក៏​គ្រវី​ក្បាល​​ត្រលប់​ទៅ​គាត់​វិញ។

“ឯង​មិន​បាច់​ទៅឋាន​​នរក​ជាមួយយើង​ទេ ព្រោះ​ឯង​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​នឹង​ឡើង​ឋានសួគ៌​បាន​ហើយ!” យមរាជ​ពោល។

សេដ្ឋី​ក៏​បើក​ភ្នែក​ធំ​ៗ​ដោយ​មិន​ជឿ​អ្វី​ដែល​ខ្លួន​បាន​ឮ
“លោក​ថា​ម៉េច?” សេដ្ឋី​សួរ​ទាំង​ញ័រមាត់។
“ឯង​រក​បាន​ស្នាមញញឹម​ចេញ​ពី​ចិត្ត​ទី​បី​ហើយ”
យមរាជ​ហុច​កញ្ចក់​ឲ្យ​សេដ្ឋី​ឆ្លុះ​មុខ​របស់​ខ្លួន និង​និយាយ​ថា៖
“ការ​ពិត​វា​ទើប​កើត​ចេញ​មក​អម្បាញ់មិញ​នេះ​ឯង”

សេដ្ឋី​សម្លឹង​មើល​មុខ​ខ្លួន​ឯង​ក្នុង​កញ្ចក់ ឃើញ​ទឹក​មុខ​ដ៏​ស្រស់​ថ្លា ខុស​ប្លែក​ពី​ទឹក​មុខ​ក្រំក្រៀម​គ្មាន​ហុងស៊ុយ​របស់​គាត់​កន្លង​មក ហើយ​ស្នាមញញឹម​នៅ​ពេល​នេះ វា​មិន​មែន​ជា​ស្នាមញញឹម​របស់​ប្រធាន​ក្រុមហ៊ុន​យក្ស​នោះ​ទេ ប៉ុន្តែ​វា​ជា​ទឹក​មុខ​របស់​បុរស​ចំណាស់​ម្នាក់ ដែល​ពោរពេញ​ ដោយ​ក្ដី​មេត្តា។ គាត់​បាន​មើល​ឃើញ​ស្នាមញញឹមចេញ​ពី​ចិត្ត​នៅ​លើ​ផ្ទៃ​មុខ​របស់​ខ្លួន​ឯង។

“ចិត្ត​របស់​ឯង​ប្រែ​ហើយ គ្មាន​ហេតុផល​អ្វី​ដែល​យើង​ត្រូវ​នាំ​​ឯង​ទៅ​នរក​ទៀត​ទេ ប៉ុន្តែ​ដោយ​ពេល​នេះ​ទេវតា​មិន​ទាន់​មក​ទទួល​​ឯង​​យក​ទៅ នោះ​ក៏​មាន​ន័យ​ថា​ឯង​មាន​ពេល​វេលា​កសាង​អំពើ​ល្អ​លើ​លោក​នេះ​បាន​បន្ត​ទៀត”

និយាយ​ចប់ យមរាជ​ក៏​រលាយ​បាត់​​ទៅ​មួយ​ប៉ប្រិច​ភ្នែក

“ការ​ពិត​ស្នាមញញឹម​ទី​បី គឺ​ស្នាម​ញញឹម​របស់​យើង​ខ្លួន​ឯង​មែន​ទេ​នៀក?” សេដ្ឋី​ញី​ភ្នែក​សម្លឹង​មើល​ទៅ​ខាង​ក្រៅ​ប៉ុស្តិ៍​ប៉ូលិស​​ដោយ​អារម្មណ៍​ស្កប់ស្កល់​ក្នុង​ចិត្ត។

#អ្នកមានជម្រើសពីរ៖

១. បើ​អ្នក​បាន​អាន​ហើយ​ យល់​ឃើញ​ថា​មាន​ប្រយោជន៍​ដាស់​តឿន​សតិ​បាន សូម Share ចែក​រំលែក​ជា​ធម្មទាន។

២. បើ​ឃើញ​ថា​អត្ថបទ​ខាង​លើ​នេះ គ្មាន​ប្រយោជន៍ យើង​សូម​អភ័យ​ទោស​ដែល​នាំ​​ឲ្យ​ខាត​ពេល​វេលា​ក្នុង​ការ​អាន ចាត់​ទុក​ថា​គ្មាន​អ្វី​​កើត​ឡើង​ហើយ​បំភ្លេច​វា​ចោល​ទៅ​ចុះ ៕

ប្រភពពី: ផាត

👌ទទួលស្គាល់ថាអ្នកលក់ដីឡូតិ៍មានច្រើនកន្លែងហើយទីតាំងល្អៗនឹងខុសៗគ្នា។ប៉ុន្តែមុននឹងទិញដីឡូតិ៍ពីបុគ្គណាមួយ អតិថិជនត្រូវដឹងថា ...
07/08/2018

👌ទទួលស្គាល់ថាអ្នកលក់ដីឡូតិ៍មានច្រើនកន្លែងហើយ
ទីតាំងល្អៗនឹងខុសៗគ្នា។ប៉ុន្តែមុននឹងទិញដីឡូតិ៍ពីបុគ្គ
ណាមួយ អតិថិជនត្រូវដឹងថា
👉អ្នកណាជាម្ចាស់ដី?
👉មានប្រវត្តមកពីណា?
👉ម្ចាស់ដីមានភាពស្មោះត្រង់ដែររឺទេ?
👉ហើយជាដីប្រភេទណា ឯកជនរឺដីសម្បទានពីរដ្ធ?
👉ប្លង់ស្របច្បាប់ដែររឺទេ?
👉មានអញ្ញាបត្រចេញពីក្រសួងហើយរឺនៅ?
😇បើដឹងពីពត័មានទាំងនេះច្បាស់ហើយទើបមិនជួបហានិភ័យនៅថ្ងៃអនាគត។
🏡ក្រុមហ៊ុន យើងខ្ញុំផ្តល់នប់ចិត្តខ្ពស់ដល់អតិថិជន100%
Tell: 096 52 000 27 / 088 66 33 606 / 099 90 10 15

✅ ចង់ឱ្យគ្រប់គ្នាឈប់ក្រ លុះត្រាតែយើងម្នាក់ៗឈប់ក្រដែរ។ បើចង់ឱ្យយើងម្នាក់ៗឈប់ក្រ លុះត្រាតែយើងមានចំណេះដឹងគ្រប់គ្រងចាត់ចែងហិ...
07/08/2018

✅ ចង់ឱ្យគ្រប់គ្នាឈប់ក្រ លុះត្រាតែយើងម្នាក់ៗឈប់ក្រដែរ។ បើចង់ឱ្យយើងម្នាក់ៗឈប់ក្រ លុះត្រាតែយើងមានចំណេះដឹងគ្រប់គ្រងចាត់ចែងហិរញ្ញវត្ថុ ហើយមានចំណូលធំជាងចំណាយ។
✅ ចង់ឱ្យយើងឈប់ក្រ ត្រូវមានចំណូលធំជាងចំណាយ កត្តា ៤ យ៉ាងគឺ
1/ ព្យាយាមបង្កើតចំណូល : កុំទុកពេលឱ្យទំនេចោល ធ្វើការងារ ស៊ីឈ្នួល បង្កើតមុខរបរ ទាញប្រភពចំណូលបន្ថែម។ ការងារខ្លះបានប្រាក់ឈ្នួល មុខរបរខ្លះប្រើដើមទុនតិច មិនចំណាយច្រើន មិនសូវមានហានិភ័យទេ។ ដៃជើងកម្រើក មានហុងស៊ុយ លុយចូល។ ព្យាយាមឡើង កុំខ្លាចភ្លៀងខ្យល់ កុំត្អូញថា ព្រឹកពេក ល្ងាចពេក ក្តៅពេក រងាពេក កុំបន្ទោសព្រហ្មលិខិត។
2/ មើលថែការចំណាយ : ចំណាយតែការចាំបាច់ ជួសជុល ថែទាំសម្ភារៈចាស់ៗប្រើប្រាស់ ស្រលាញ់របស់ដែលមាន កុំខ្ជះខ្ជាយ ត្រូវចេះរករបស់ដែលបាត់ ជួសជុលរបស់ដែលខូច ឬបាក់បែកទុកប្រើប្រាស់។ កិច្ចការណាមិនចាំបាច់ អាចអត់បាន មិនសំខាន់ មិនបន្ទាន់ គួរកុំគប្បីចំណាយខ្ពស់ហួសតម្រា។
3/ សេពគប់តែមិត្តល្អ : មិត្តភក្តិដែលមិននាំក្តីអន្តរាយ ក្តីវិនាស មានល្បែងភ្នាល់ គ្រឿងញៀន ស្រី ស្រា ដើរលេងដាច់យប់ នាំខាតលាភ ខាតប្រយោជន៍ ឆ្លងរោគ អប្រិយ៍កេរ្តិ៍ឈ្មោះ ឈ្លោះប្រពន្ធកូន ចំណាយហ៊ឺហារ ធ្លាក់ខ្លួនឈឺ។
4/ ចេះលកលៃចិញ្ចឹមជីវិត : មិនទូលាយពេក មិនកំណាញ់ពេក កុំចំណាយខ្លាចគេថា អន់ ខ្លាចគេមើលងាយ យើងគឺយើង ធ្វើតាមលទ្ធភាពយើងទៅ។ លុយដែលរកបានមក បែងចែកជា 4 ចំណែកគឺ : -ត្រូវការចិញ្ចឹមជីវិត ចិញ្ចឹមគ្រួសារ មានហូបចុក ការស្លៀកពាក់សមរម្យ ចំណាយបន្តបន្ទាប់ -ចិញ្ចឹមឪពុកម្តាយ ផ្តល់នំចំនី ត្រីសាច់ សេវាសុខភាពភាព ការស្លៀកពាក់សមរម្យដល់គាត់ -បរិច្ចាគជួយសង្គម បង់ពន្ធចូលរដ្ឋ ទឹក ភ្លើង ជួយអ្នកកំសត់ទុរគត ខ្វះខាត មិនមានលទ្ធភាពចិញ្ចឹមជីវិត ចែកគ្នារស់ -វិនិយោគបង្កើតចំណូលបន្ថែមទៀត ដាំដុះគ្រាប់ពូជ ទិញដីបង្កើតផលចំណេញ ឬបង្កើតមុខរបរបន្ថែម ស្វែងរកចំណូលពីលើចំណូលដែលមានស្រាប់។
🙏 ចងចាំ : ចំណូលត្រូវតែធំជាងចំណាយ ទើបស្ថានភាពហិរញ្ញវត្ថុល្អប្រសើរឡើង។ ក្នុងករណីចំណូលនៅទាប ចំណាយធំ ត្រូវប្រញាប់រកដំណោះស្រាយ រកថ្នាំព្យាបាលជាបន្ទាន់ កុំទុកដល់ក្លាយជាជំងឺមហារីកហរិញ្ញវត្ថុអី ពិបាករកពេទ្យព្យាបាលណាស់៕
👉 គឺជាក្រុមហ៊ុនដែរអាចធ្វើអោយអ្នកទំាងអស់គ្នា #

☎️ 096 52 000 27 / 088 66 33 606 / 099 90 10 15 ក្រុមការងារលក់ដីឡូតិ៍រាជធានីភ្នំពេញ !

Address

ផ្ទះលេខA១ ផ្លូវ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានទី៣ ខណ្ខមានជ័យ រាជធានីភ្នំពេញ
Phnom Penh
1234

Telephone

0965200027

Website

Alerts

Be the first to know and let us send you an email when K.Q Real Estate Co.,Ltd 096 52 000 27 / 088 66 33 606 / 099 90 10 15 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share