វិសាល VOEA News

វិសាល VOEA News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from វិសាល VOEA News, Media/News Company, Phnom Penh.

ដំណឹងល្អ ស្ពានផ្សាររាត្រី-អរិយក្សត្របង្ហាញរូបរាងហើយភ្នំពេញ: គម្រោងស្ពានចេញពីផ្សាររាត្រីឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងភ្...
24/08/2022

ដំណឹងល្អ ស្ពានផ្សាររាត្រី-អរិយក្សត្របង្ហាញរូបរាងហើយ

ភ្នំពេញ: គម្រោងស្ពានចេញពីផ្សាររាត្រីឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងភ្ជាប់ទៅកាន់តំបន់អរិយក្សត្របានចាប់ផ្តើមបង្ហាញរូបរាងហើយ។

ការសាងសង់ស្ពាននេះនឹងចាប់ផ្តើមនៅឆ្នាំ២០២៣ខាងមុខ។ នេះបើយោងតាមការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោងនេះទទួលបានហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) សម្រាប់ចំណងដៃដល់ប្រទេសកម្ពុជា ដែលកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំភាគីកូរ៉េខាងត្បូង ជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េមួយ ខណៈដែលកម្ពុជាមានស្ពានមិត្តភាពជាមួយប្រទេសចិន និងប្រទេសជប៉ុន ជាច្រើន។

យោងតាមអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ាស៊ីម សូរិយា បានអះអាងថា ដំណើរការសាងសង់ស្ពាននេះអាចកើតឡើង ដូចអ្វីដែលលោកទេសរដ្ឋមន្ដ្រីបានលើកឡើង ប៉ុន្តែបច្ចុប្បន្នការសិក្សាលើបច្ចេកទេសស្ពាននេះ បាននិងកំពុងរៀបចំធ្វើឡើង ទី១ លើសោភ័ណភាព ទី២ បញ្ហាបច្ចេកទេស ទី៣ លំហូរទឹក ទី៤ កញ្ចប់ថវិកាសាងសង់ស្ពាននេះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយ៉ាងណាឱ្យការចំណាយលើការសាងសង់ស្ពាននេះអស់ថវិកាតិចបំផុត៕

ភ្នំពេញ: ពុកម៉ែបងប្អូនទាំងអស់សូមជ្រាបថា នាយកៃដនៅពេលនេះគាត់បានធូរច្រើនហើយ អាការៈរបស់គាត់នៅពេលនោះគឺខ្វះជាតិកាល់ស្យូម ហើយគា...
11/08/2022

ភ្នំពេញ: ពុកម៉ែបងប្អូនទាំងអស់សូមជ្រាបថា នាយកៃដនៅពេលនេះគាត់បានធូរច្រើនហើយ អាការៈរបស់គាត់នៅពេលនោះគឺខ្វះជាតិកាល់ស្យូម ហើយគាត់ក៏សូមថ្លែងអំណរគុណមកពុកម៉ែបងប្អូនទាំងអស់ដែលបានបារម្ភពីគាត់។( វិសាល VOEA News)

06/08/2022

កោះកុង: ជួយគ្នាក្នុងគ្រាអាសន្ន ទោះជាប្រញ៉ាប់យ៉ាងណាក៏ត្រូវតែជួយសិន ព្រោះបើយើងមិនជួយទេប្រកដជាពួកគាត់ត្រូវដេកផ្លូវ ព្រោះមេឃជិតងងឹតហើយ ។ នេះជាទឹកចិត្តខ្មែរជួយខ្មែរ៕ (វិសាល VOEA New)

18/07/2022

ភ្នំពេញ: សូមគោតពនិងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពនិងជាទីមេត្រីបាទ នៅផ្លូវ 2004។ វិសាល VOEA News

14/07/2022

(រាជធានីភ្នំពេញ)ជម្រាបសួរប្រិយមិត្តពុកម៉ែបងប្អូនជាទីមេត្រី!ខ្ញុំបាទវិសាលសូមធ្វេីសេចក្ដីរាយការណ៍ពីផ្លូវឈូកវ៉ា២ ស្របតាមផ្លូវរថភ្លើង ។ខ្ញុំសូមជម្រាបជូនពុកម៉ែបងប្អូនផងដែរថា ត្រង់ចំណុចផ្លូវនេះកំពុងតែកកស្ទះយ៉ាងណែនណាន់តាន់តាប់តែម្ដងនៅវេលានេះ គឺនៅថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២២នេះ ដូច្នេះប្រសិនបើពុកម៉ែបងប្អូនមានបំណងចង់ធ្វើដំណើរមកតាមផ្លូវ គួរតែរកផ្លូវវាងទៅតាមផ្លូវផ្សេង ពីព្រោះទីនេះមានឡានជាច្រីនកំពុងតែស្ទះទៅមុខមិនរួច។ ដូច្នេះបើយើងនៅតែមកទីនេះទៀតគឺបង្កឲ្យមានការកកស្ទះរាប់ម៉ោងនៅពេលនេះតែម្តង។
រាយការណ៍ពីខ្ញុំបាទ វិសាល VOEA សូមជម្រាបលា។

ភ្នំពេញៈ កម្មវិធីជួបជុំមិត្តរួមថ្នាក់បឋម, អនុ/វិទ្យាល័យ  01-07-2022 សែនស្រលាញ់អ្នកទាំងអស់គ្នា។ មានអ្នកខ្លះមានកូន កំលោះក្...
03/07/2022

ភ្នំពេញៈ កម្មវិធីជួបជុំមិត្តរួមថ្នាក់បឋម, អនុ/វិទ្យាល័យ 01-07-2022 សែនស្រលាញ់អ្នកទាំងអស់គ្នា។ មានអ្នកខ្លះមានកូន កំលោះក្រមុំ ខ្លះមានកូន តូចៗ ខ្លះទៀតនៅលីវនៅឡើយ។ តែទោះជាយ៉ាងណានៅតែមានមិត្តភាពជានិរន្ត៏។ ( វិសាល VOEA News)
#នាំមកជូនដោយ កាហ្វ TYZO ឯកទេស សំរួលដល់បញ្ហារ លើសជាតិស្ករ និង ទឹកនោមផ្អែម

https://t.me/oa_channel/8286
28/06/2022

https://t.me/oa_channel/8286

BREAKING: សារពិសេសបន្ទាន់៖ សម្ដេចតេជោប្រកាសថា ប្រទេសយើងចាប់ផ្ដើមមានការឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ឡើងវិញហើយ (២៨ មិថ...

28/06/2022

(រាជធានីភ្នំពេញ)ជម្រាបសួរប្រិយមិត្តពុកម៉ែបងប្អូនជាទីមេត្រី!ខ្ញុំបាទវិសាលសូមធ្វេីសេចក្ដីរាយការណ៍ពីផ្លូវជាតិលេខ៤កន្លែងកសាងស្ពានអាកាសជម្ពូវ័ន្ត។ខ្ញុំសូមជម្រាបជូនពុកម៉ែបងប្អូនផងដែរថា ត្រង់ចំណុចផ្លូវនេះកំពុងតែកកស្ទះយ៉ាងណែនណាន់តាន់តាប់តែម្ដងនៅវេលានេះ គឺនៅថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២២នេះ ដូច្នេះប្រសិនបើពុកម៉ែបងប្អូនមានបំណងចង់ធ្វើដំណើរមកតាមផ្លូវជាតិលេខ៤នេះ គួរតែរកផ្លូវវាងទៅតាមឈូកវ៉ា២ ស្របតាមផ្លូវរថភ្លើងវិញពីព្រោះទីនេះមានឡានជាច្រីនកំពុងតែស្ទះទៅមុខមិនរួច។ ដូច្នេះបើយើងនៅតែមកទីនេះទៀតគឺបង្កឲ្យមានការកកស្ទះរាប់ម៉ោងនៅពេលនេះតែម្តង។
រាយការណ៍ពីខ្ញុំបាទ វិសាល VOEA សូមជម្រាបលា។

28/06/2022

ផ្សាយផ្ទាល់(Live) : សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)។

វិមាន៧មករា, ព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២

https://fb.watch/dW12CiamuG/

👉 Facebook | 👉 Telegram
👉 Instagram | 👉 Twitter
👉 Website

27/06/2022

(ភ្នំពេញ):កាលពីព្រឹកថ្ងៃអាទិត្យ ទី២៦ ខែ៦ ឆ្នាំ២០២២ វេលាម៉ោង ១០និង១០នាី ប្រជាពលរដ្ឋ ជាង២៣០គ្រួសារ នៅ៤ភូមិ គឺភូមិតិក្ខប្បញ្ញោ ភូមិសំរោង ភូមិចែងម៉ែង ក្នុងសង្កាត់សំរោងក្រោម និង ភូមិកាកាប សង្កាត់កាកាបខ័ណ្ឌពោធិ៍សែនជ័យ ស្ថិតក្នុខ័ណ្ឌពោធិ៍សែនជ័យ បានប្រមូលគ្នាស្នើរទៅសម្តេចពុក និង សម្តេចម៉ែ ជួយផ្តល់ប័ណ្ណកម្មសិទ្ធដល់ពួកគាត់។ (លោក ឡុត វិសាល)

26/06/2022
(ភ្នំពេញ):ប្រជាពលរដ្ឋ ជាង២៣០គ្រួសារ នៅ៤ភូមិ គឺភូមិតិក្ខប្បញ្ញោ ភូមិសំរោង ភូមិចែងម៉ែង ក្នុងសង្កាត់សំរោងក្រោម និង ភូមិកាកា...
26/06/2022

(ភ្នំពេញ):ប្រជាពលរដ្ឋ ជាង២៣០គ្រួសារ នៅ៤ភូមិ គឺភូមិតិក្ខប្បញ្ញោ ភូមិសំរោង ភូមិចែងម៉ែង ក្នុងសង្កាត់សំរោងក្រោម និង ភូមិកាកាប សង្កាត់កាកាបខ័ណ្ឌពោធិ៍សែនជ័យ ស្ថិតក្នុខ័ណ្ឌពោធិ៍សែនជ័យ បានប្រមូលគ្នាស្នើរទៅសម្តេចពុក និង សម្តេចម៉ែ ជួយផ្តល់ប័ណ្ណកម្មសិទ្ធដល់ពួកគាត់។ (លោក ឡុត វិសាល)

Address

Phnom Penh
855

Website

Alerts

Be the first to know and let us send you an email when វិសាល VOEA News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Media/News Companies in Phnom Penh

Show All