The SEATV Network

The SEATV Network Southeast Asia Television (SEATV) is a media enterprise, which was set up in Cambodia, in 2010.
(8)

មេធាវីតំណាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បំភ្លឺជាសាធារណៈចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទំព័រហ្វេស...
09/12/2023

មេធាវីតំណាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បំភ្លឺជាសាធារណៈចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទំព័រហ្វេសប៊ុក VOD Khmer

09/12/2023

កម្មវិធីហាត់ការ The Internship Program 09/12/2023
********************************************
ផលិតករ លោក ពិទូរ្យ ប៊្រេន
ពិធីករ លោក ពិទូរ្យ ប៊្រេន
កាត់តដោយ លោក សយ គីមហ័រ
អ្នកគ្រប់គ្រងកម្មវិធី លោក បាន ចិន្ដា
អ្នកសម្របសម្រួលបណ្ដាញសង្គម លោក ទេព រស្មី
ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ចាប់ផ្ដើមផលិតកម្មវិធីថ្មីដែលមានចំណងជើងថា÷ "ហាត់ការ " ដែលជាគំនិតផ្ដួចផ្ដើមរួមរបស់បណ្ឌិត កៅ គឹមហួន និងលោកជំទាវ ឃឹម រានី អគ្គនាយិកា ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ និងជាសមាជិកក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យកម្ពុជា
*គោលដៅនៃកម្មវិធីនេះគឺ ចែករំលែកបទពិសោធន៍ក៏ដូចជាចំណេះដឹងដល់សិស្សនិស្សិតអោយយល់ដឹងអំពីការហាត់ការទៅតាមស្ថាប័ននិមួយៗថាតើវាផ្តល់អត្ថប្រយោជន៍ក៏ដូចជាចំណេះដឹងអ្វីខ្លះដល់អ្នកហាត់ការ។
©រក្សាសិទ្ធិដោយ÷ទូរទស្សន៍អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣
(សូមតាមដានទស្សនាទាំងអស់គ្នារៀងរាល់ ថ្ងៃសៅរ៍ម៉ោង១១:០០ដល់១១:៣០ព្រឹក)
Producer: Mr. Pitou brend
MC: Mr. Pitou brend
Editor: Mr. SOY Kimhor
Programmer: Mr. Ban Chenda
Social media coordinator: Tep Reaksmey
This program is a joint initiative of Dr. Kao Kim Hourn, President of The University of Cambodia (UC), and LCT Khem Rany, Director-General of the Southeast Asia Television (SEATV) and Member of the Board of Trustees of The University of Cambodia.
The objective of this program is to share experiences as well as knowledge to students to understand the internship at each institution, how it provides benefits as well as what knowledge to interns.
This program is aired on every Sunday, from 11:00 pm to 11:30 am.
© Copyright by The Southeast Asia Television (SEATV) 2023
*****************សូមអរគុណ!*****************
#ទូរទស្សន៍អាស៊ីអាគ្នេយ៍

09/12/2023

វេទិកា “ អរគុណសន្តិភាព (Gratitude-For-Peace Forum)" 09/12/2023.
********
ផលិតករជាន់ខ្ពស់ លោក ឆេង ដារាវុធកុសល
ពិធីករ លោក អ៊ិន សុវណ្ណដារ៉ា
អ្នកគ្រប់គ្រងកម្មវិធី លោក បាន ចិន្ដា
ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ចាប់ផ្ដើមផលិតកម្មវិធីថ្មីដែលមានចំណងជើងថា÷ វេទិកា “ អរគុណសន្តិភាព” ដែលជាគំនិតផ្ដួចផ្ដើមរួមរបស់បណ្ឌិត កៅ គឹមហួន ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យកម្ពុជា និងលោកជំទាវ ឃឹម រានី អគ្គនាយិកា ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ និងជាសមាជិកក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យកម្ពុជា
*ក្នុងគោលបំណង៖
ដើម្បីបណ្តុះគំនិតស្នេហាសន្តិភាព ដល់ប្រជាជនខ្មែរអោយយល់ដឹងពីតំលៃពិតនៃសន្តិភាព និងដើម្បីចូលរួមការពារ និងថែរក្សាសន្តិភាព ដែលបានមកដោយលំបាកនេះ ឲ្យបាននៅឋិតថេរគង់វង់ជារៀងរហូត សម្រាប់ប្រជាជនខ្មែរគ្រប់ជំនាន់។
(សូមតាមដានទស្សនាទាំងអស់គ្នារៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង១០:០០ដល់១១:០០ព្រឹក)
©រក្សាសិទ្ធិដោយ÷ទូរទស្សន៍អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣
Senior producer: Mr. Chheng Daravuth
MC: In Sovanndara
Programmer: Mr. Ban Chenda
The television series program “Gratitude-For-Peace Forum” is the initiative of Dr. Kao Kim Hourn, Founder and Chairman of the Board of Trustees of The University of Cambodia, and LCT Khem Rany, Director-General of the Southeast Asia Television (SEATV) and Acting President of The University of Cambodia.
The “Gratitude-For-Peace Forum” promotes and cultivates the love, appreciation and better understanding of peace by all Cambodians, and at the same time encourages everyone to participate in peace building, promotion of peace, as well as the maintenance of peace, which is important for all present and future generations of Cambodians.
© Copyright by The Southeast Asia Television (SEATV) 2023.
*** សូមអរគុណ!***
#ទូរទស្សន៍អាស៊ីអាគ្នេយ៍ #វេទិកាអរគុណសន្ដិភាព

09/12/2023

ផ្សាយផ្ទាល់៖ ព័ត៌មានអារុណសួស្ដីចុងសប្ដាហ៍ 09/12/2023

08/12/2023

ផ្សាយផ្ទាល់ ៖ ព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះ 08/12/2023

ក្រសួងធនធានទឹក និងឧតុនិយម ៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែធ្នូ  ឆ្នាំ២០២៣ សីតុណ្ហភាពក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជាចុះត្...
08/12/2023

ក្រសួងធនធានទឹក និងឧតុនិយម ៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ សីតុណ្ហភាពក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជាចុះត្រជាក់គួរឱ្យកត់សម្គាល់ ដោយសារទ្រនុងនៃសម្ពាធខ្ពស់ពីប្រទេសចិនរំកិលគ្របដណ្តប់លើប្រទេសកម្ពុជា រួមផ្សំជាមួយខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម៕

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បណ្តុះបណ្តាលគ្រូបង្គោលជំនាញជណ្តើរយន្ត ដើម្បីផ្គត់ផ្គង់ទីផ្សារដែលកំពុងមានតម្រូវការ...
08/12/2023

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បណ្តុះបណ្តាលគ្រូបង្គោលជំនាញជណ្តើរយន្ត ដើម្បីផ្គត់ផ្គង់ទីផ្សារដែលកំពុងមានតម្រូវការខ្ពស់
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញជួសជុល និងថែទាំជណ្តើរយន្តដែលជាជំនាញថ្មីមួយទីផ្សារការងារកំពុងមានតម្រូវការខ្ពស់។ កម្មវិធីបិទវគ្គបណ្តុះ បណ្តាលនេះ បានធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកឧស្សាហកម្មដែលជាវគ្គបណ្តុះបណ្តាលក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាមួយនឹងក្រុមហ៊ុនជីហ្គៀគ្រុប និងអង្គការ UNIDO។
គិតមកដល់ពេលនេះ វិទ្យាស្ថានបានបណ្តុះបណ្តាលគ្រូបង្គោលជំនាន់ទី១ ចំនួន ១៩នាក់ និងបើកវគ្គបណ្តុះបណ្តាលជំនាន់ទី២ ចំនួន ១២នាក់បន្តទៀត ដើម្បីត្រៀមធ្វើការបណ្តុះបណ្តាលជំនាញដ៏សំខាន់មួយនេះដល់យុវជនគោលដៅឱ្យចូលបម្រើការងារក្នុងទីផ្សារការងារដែលកំពុងមានសក្តានុពលនាពេលបច្ចុប្បន្ន និងនាពេលអនាគត។ យោងតាមវិទ្យាស្ថានបច្ចេកទេសឧស្សា ហកម្ម ការបណ្តុះបណ្តាលនេះ គឺដើម្បីបំពេញតម្រូវការទីផ្សារនាពេលបច្ចុប្បន្នដែលកំពុងមានសក្តានុពលខ្ពស់ ហើយក៏ស្របទៅតាមចក្ខុវិស័យនិងការចង់បានរបស់ថ្នាក់ដឹកកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការបង្កើតជំនាញថ្មីឱ្យស្របទៅតាមសម័យកាល។
សូមបញ្ជាក់ជំនាញថ្មីនេះ នឹងក្លាយជាជំនាញដ៏សំខាន់បន្ថែមទៀតសម្រាប់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៣ផងដែរ៕

08/12/2023

ផ្សាយបន្តផ្ទាល់៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប
០៨ ធ្នូ ២០២៣

07/12/2023

ផ្សាយផ្ទាល់ ៖ ព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះ 07/12/2023

សម្តេចធិបតី ស្វាគមន៍ក្រុមហ៊ុនចិន បង្កើតវិទ្យាស្ថានបណ្តុះ បណ្តាលធនធានមនុស្ស លើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វ...
07/12/2023

សម្តេចធិបតី ស្វាគមន៍ក្រុមហ៊ុនចិន បង្កើតវិទ្យាស្ថានបណ្តុះ បណ្តាលធនធានមនុស្ស លើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់
ក្រុមហ៊ុនចិន Beijing Urban Construction Group Co., LTD មានគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធាន មនុស្ស លើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ ព្រមទាំងវិស័យមួយចំនួនផ្សេងទៀត នៅកម្ពុជា។
ក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសំដែងការគួរសម ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី លី ដៅសុង ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co., LTD (BUCG) បានជម្រាបជូនសម្តេចធិបតី អំពីគម្រោងវិនិយោគមួយចំនួនរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងផ្នែកប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួនក្នុងប្រទេសកម្ពុជា រួមមានខេត្តបាត់ ដំបង, សៀមរាប, កំពង់ចាម, កំពង់ស្ពឺ, ព្រះសីហនុ និងក្រុងសេរីសោភ័ណ្ឌ។ លើសពីនេះ ក្រុមហ៊ុន ក៏កំពុងធ្វើ ការសិក្សាលទ្ធភាពក្នុងការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត នៅតំបន់ខាងកើតទន្លេមេគង្គ និងខាងលិចប៉ែកខាងលើទន្លេមេគង្គ។ ព្រមជាមួយ នឹងគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធាន មនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ ព្រមទាំងវិស័យមួយចំនួនផ្សេងទៀត។ មួយវិញទៀត លោកប្រធានក្រុមហ៊ុន BUCG ក៏បានជម្រាបបញ្ជាក់ជូនផងដែរថា ក្រុមហ៊ុននឹងនាំមកនូវបច្ចេក វិទ្យាទំនើបថ្មីៗក្នុងការអនុវត្តគម្រោងនានារបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិទី ៧ នេះ ។
សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះគណៈ ប្រតិភូក្រុមហ៊ុន BUCG ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ ស្របពេលខួបលើកទី៦៥ នៃចំណងការទូតកម្ពុជា-ចិន និងត្រូវបានកំណត់ជាឆ្នាំមិត្តភាពរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន BUCG នៅក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈគម្រោងវិនិយោគជាច្រើន ក្នុងផ្នែកប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ និងទឹកស្អាត ក៏ដូចជាការចូលរួមសហការជាមួយវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស លើវិស័យសំខាន់ៗ រួមមាន៖ ប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធបង្ហូរទឹក, ការសាងសង់ផ្លូវរថភ្លើងលើដី និងក្រោមដីក្នុងទីក្រុង ផ្លូវ ថ្នល់ និងស្ពាន។ សម្តេចធិបតី បានគាំទ្រចំពោះគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ និងបានជំរុញឱ្យក្រុមហ៊ុនបន្តនាំយកនូវបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីចូលរួមចំណែកនៅក្នុងវិស័យប្រព្រឹត្តកម្មទឹកកខ្វក់ និងការផ្គត់ផ្គង់ទឹកស្អាត ដើម្បីគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់សុខភាពសាធារណៈ នៅកម្ពុជា ព្រមជាមួយនឹងការលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យមើលលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅក្នុងវិស័យសក្តានុពលផ្សេងទៀត ដូចជាវិស័យហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត ជាដើម ៕

អាស៊ាន និងអេហ្ស៊ីប បានផ្លាស់ប្តូរទស្សនៈ រកមធ្យោបាយដើម្បីលើកកម្ពស់ទំនាក់ទំនងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែកត្តិក ឆ្នាំថោ...
07/12/2023

អាស៊ាន និងអេហ្ស៊ីប បានផ្លាស់ប្តូរទស្សនៈ រកមធ្យោបាយដើម្បីលើកកម្ពស់ទំនាក់ទំនង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យឯកឧត្តម Ashraf Mohamed Moguib Sultan ឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំអាស៊ាន ចូលជម្រាបលា។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ រកមធ្យោបាយដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងអេហ្ស៊ីប ជាពិសេសក្នុងវិស័យជាក់លាក់នានា ដែលជាការចាប់អារម្មណ៍ និងផ្តល់ប្រយោជន៍រួម។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រើនរំលឹកឱ្យមន្រ្តីក្រោមឱវាទអានយុទ្ធសាស្រ្តចក្រាឆ្នាំ ២០២៤-២០២៨ ដែលជាត្រីវិស័យចង្អុលផ្លូវរបស់...
07/12/2023

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រើនរំលឹកឱ្យមន្រ្តីក្រោមឱវាទអានយុទ្ធសាស្រ្តចក្រាឆ្នាំ ២០២៤-២០២៨ ដែលជាត្រីវិស័យចង្អុលផ្លូវរបស់នាវាបរិស្ថាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានក្រើនរំលឹកឱ្យមន្រ្តីរាជការក្រោមឱវាទទាំងអស់អានយុទ្ធសាស្រ្តចក្រាឆ្នាំ ២០២៤-២០២៨ ឱ្យបានលម្អិត ដើម្បីបន្ស៊ីផែនការសកម្មភាពការងាររបស់ខ្លួន ឱ្យស្របតាមផែនទីចង្អុលផ្លូវមួយនេះ ឈានឆ្ពោះទៅសម្រេចបានជោគជ័យរួមគ្នា។ ការថ្លែងឡើងនេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារលទ្ធផលការងារ ១០០ថ្ងៃ និងទិសដៅអនុវត្តបន្ត នាព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ។
នៅក្នុងជំនួបជាមួយមន្រ្តីរាជការក្រោមឱវាទជាលើកទី៣នេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់នូវផែនការការងារដែលត្រូវអនុវត្តបន្ត ដោយទំព័រប្រវត្តិសាស្រ្ត១០០ថ្ងៃ ដែលជាដំណាក់ កាលអន្តរកាល ក្នុងការសិក្សាស្រាវជ្រាវអំពីការងារបរិស្ថានត្រូវបានបិទបញ្ចប់ ដោយទទួលបានមកនូវភាពជោគជ័យក្រោមកិច្ចសហការ និងសាមគ្គីភាពអំពីមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន។ ឈានដល់ទំព័រថ្មីមួយទៀត គឺជាដំណាក់កាលធ្វើប្រក្រតីភាព និងពង្រឹងកិច្ចការងារបរិស្ថាន ដែលដំណាក់កាលនេះមានរយៈពេល ៦ខែបន្តទៀត ហើយនឹងបន្តបោះជំហានទៅមុខជាបន្តបន្ទាប់ប្រកបដោយភាពជោគជ័យ ឈានឆ្ពោះទៅសម្រេចបានកម្មវិធីនយោបាយជាតិ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាជាតិ ឆ្នាំ ២០២៣ - ២០២៨ ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងថា សៀវភៅយុទ្ធសាស្រ្តចក្រា ឆ្នាំ ២០២៤-២០២៨ ដែលមានភាសាខ្មែរ ៤៤ទំព័រ និងភាសា អង់គ្លេស ៣៧ទំព័រ គឺមានទំព័រពណ៌សទុកសម្រាប់ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់កត់ត្រាចំណាំនូវពាក្យគន្លឹះមួយចំនួន និងផែនការដែលត្រូវអនុវត្តបន្ត។ យោងលើភាពជោគជ័យក្នុងរយៈពេល ១០០ថ្ងៃកន្លងមក ឯកឧត្តមរដ្ឋមន្ត្រីមានជំនឿជាក់ថា មន្រ្តីបរិស្ថានគ្រប់ជាន់ថ្នាក់ទាំងអស់អាចធ្វើបាន ព្រោះយើងមានបេះដូងខ្មែរ ហើយគឺជាខ្មែរតែមួយ ៕

ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ឱសថឈ្មោះ SATTOCHI គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល
07/12/2023

ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ឱសថឈ្មោះ SATTOCHI គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ក.ប.ប រាជធានីភ្នំពេញ បង្ក្រាបទីតាំងកែច្នៃ និងចែកចាយខ្ញីហាន់ មានសារធាតុគីមី នៅខណ្ឌដង្កោសាខា ក.ប.ប រាជធានីភ្នំពេញ សហការជាម...
07/12/2023

ក.ប.ប រាជធានីភ្នំពេញ បង្ក្រាបទីតាំងកែច្នៃ និងចែកចាយខ្ញីហាន់ មានសារធាតុគីមី នៅខណ្ឌដង្កោ
សាខា ក.ប.ប រាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បាននាំរថយន្តពិដោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូប អាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន១ ទីតាំង មានសារធាតុគីមី ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ ក្រុមមន្ត្រីជំនាញ បានរកឃើញខ្ញីដុំមិនទាន់ហាន់ ២០៩ ថង់ ស្មើ ២១៤០ គីឡូក្រាម មានសារធាតុគីមី គ្មានស្លាកសញ្ញា ជាសាជូរ ១៧ បាវ ស្មើ ១៧០ គីឡូក្រាម ,ម៉ាស៊ីនហាន់ខ្ញី ២ គ្រឿង ទម្ងន់ស្មើនឹង ១០០ គីឡូក្រាម ,ម៉ាស៊ីនលាងខ្ញី១ គ្រឿង ទម្ងន់៥០០ គីឡូ ក្រាម ,ខ្ញីហាន់រួចមានលាយសារធាតុគីមីត្រាំ Sodium Hydrosufit ចំនួន ២៥ គីឡូក្រាម និងសារធាតុគីមីម្យ៉ាងឈ្មោះ Sodium Hydrosulfite ប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារ ចំនួន ១.៥ គីឡូក្រាម។
មន្ត្រីជំនាញ លើកឡើងថា ការទទួលទានផលិតផលម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ Sodium Hydrosulfite ទៅក្នុងសារពាង្គកាយមនុស្ស អាចបណ្តាលឲ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ និងរាករូស។ យោងតាមការអះអាងពីម្ចាស់ទីតាំងខាងលើ សារធាតុគីមីទាំងនេះ គាត់បានបញ្ជាទិញពីផ្សារច្បារអំពៅ។ ជាវិធានការ មន្ត្រីជំនាញ បានដកហូតនូវសារធាតុគីមីជាម្សៅស Sodium Hydrosulfite ចំនួន ១.៥ គីឡូក្រាម យកមករក្សាទុកជាបណ្ដោះអាសន្ននៅសាខា ក.ប.ប រាជធានី។ ជំនាញ បានឃាត់ជាបណ្ដោះអាសន្ននៅនឹងកន្លែង នូវខ្ញីហាន់ដែលកំពុងដាក់ត្រាំក្នុងធុងជ័រ និងខ្ញីមើម ចំនួន ២០៦៥ គីឡូក្រាម និងយកគំរូទៅវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្តទៀត ។ ករណីរកឃើញមានសារធាតុគីមីហាមឃាត់ធ្វើឲ្យប៉ះពាល់ដល់សុខភាព អគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់បន្ថែម។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់បុគ្គលធ្វើធុរកិច្ចម្ហូបអាហារ ជាអាទិ៍ អ្នកនាំចូល ផលិតករ សិប្បករ អ្នកកែច្នៃ អ្នកស្តុកទុក អ្នកចែកចាយ អ្នកលក់ដូរម្ហូបអាហារទាំងអស់ សូមមេត្តាកុំប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ដែលធ្វើឲ្យប៉ះពាល់សុខភាពអ្នកទទួលទាន ករណីធ្ងន់ធ្ងរអាចបណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗ៕

ការប៉ះទង្គិចគ្នារវាងព្រឹទ្ធសភា នៅតែបន្តគំរាមកំហែងជំនួយដល់អ៊ុយក្រែន និងអ៊ីស្រាអែល ការប៉ះទង្គិចគ្នារវាងសមាជិកព្រឹទ្ធសភា មក...
07/12/2023

ការប៉ះទង្គិចគ្នារវាងព្រឹទ្ធសភា នៅតែបន្តគំរាមកំហែងជំនួយដល់អ៊ុយក្រែន និងអ៊ីស្រាអែល
ការប៉ះទង្គិចគ្នារវាងសមាជិកព្រឹទ្ធសភា មកពីសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យជុំវិញគោលនយោបាយព្រំដែន នៅតែបន្តគំរាមកំហែង ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបញ្ជូនជំនួយ បរទេស ខណៈពេលវេលា និងថវិកាកំពុងខ្វះខាត សម្រាប់អ៊ុយក្រែន។ ក្រុមអ្នកចរចាព្រឹទ្ធសភាកំពុងប្តេជ្ញា បន្តព្យាយាមឈានដល់កិច្ចព្រម ព្រៀងមួយ បន្ទាប់ពីគណបក្សសាធារណរដ្ឋបានរារាំងជំនួយបរទេស ពីការឈានទៅមុខ កាលពីល្ងាចថ្ងៃពុធក្នុងការតវ៉ាជុំវិញការខ្វះខាតកញ្ចប់ នៃការផ្លាស់ប្តូរចំពោះគោល នយោបាយព្រំដែន និងអន្តោប្រវេសន៍។ ព្រឹទ្ធសភាបានតស៊ូអស់ជាច្រើនសប្តាហ៍ ដោយសារវាបានចងភ្ជាប់គោល នយោបាយអន្តោប្រវេសន៍ និងសន្តិសុខព្រំដែន ជាបញ្ហាមួយក្នុងចំនោមបញ្ហា ដែលបែកបាក់ជាប្រវត្តិសាស្ត្របំផុតរបស់សភា ទៅជាកញ្ចប់នីតិបញ្ញត្តិសម្រាប់ការបញ្ជូនជំនួយដល់សម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិក ដូចជា អ៊ីស្រាអែល និងអ៊ុយ ក្រែន។ សមាជិកសភាត្រូវបានកំណត់ពេលតែនៅក្នុងសម័យ ប្រជុំរហូតដល់សប្តាហ៍ក្រោយ មុនពេលឈប់សម្រាកសម្រាប់វិស្សមកាលរយៈពេលមួយសប្តាហ៍ ប៉ុន្តែសមា ជិកព្រឹទ្ធសភាបានអំពាវនាវរួចហើយ ឱ្យបន្តរហូតដល់ថ្ងៃឈប់សម្រាករហូតដល់កិច្ចព្រម ព្រៀងមួយត្រូវបាន សម្រេច ខណៈសេតវិមានបានព្រមានក្នុងសប្តាហ៍នេះថា អ៊ុយក្រែនកំពុងត្រូវការការគាំទ្រយ៉ាងខ្លាំង៕
ប្រែសម្រួលដោយ: ជ ង៉ា

ប៉ូលីសនិយាយថា មនុស្ស៣នាក់បានស្លាប់ ក្នុងការបាញ់ប្រហារនៅសាកលវិទ្យាល័យ រវ៉ាដា ប៉ូលីសបាននិយាយថា មនុស្ស ៣ នាក់ត្រូវបានសម្លាប...
07/12/2023

ប៉ូលីសនិយាយថា មនុស្ស៣នាក់បានស្លាប់ ក្នុងការបាញ់ប្រហារនៅសាកលវិទ្យាល័យ រវ៉ាដា
ប៉ូលីសបាននិយាយថា មនុស្ស ៣ នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅបរិវេណ Las Vegas នៃសាកលវិទ្យាល័យ Nevada កាលពីព្រឹកថ្ងៃពុធ។ សមត្ថកិច្ចបានវាយសម្លាប់ជនសង្ស័យ ដែលមិនទាន់បញ្ចេញឈ្មោះ ក្នុងការបាញ់ប្រហារនោះ។ ប៉ូលីសបាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនរងគ្រោះម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅឯមន្ទីរពេទ្យក្នុងស្រុក។ UNLV និងស្ថាប័នឧត្តមសិក្សារដ្ឋ Nevada ភាគខាងត្បូងផ្សេងទៀតទាំងអស់ នៅទូទាំងរដ្ឋនឹងត្រូវបិទ ក្នុងរយៈ ពេលដែលនៅសល់នៃថ្ងៃពុធនេះ។ លោក Adam Garcia (អាដាម ហ្កាសៀ) មេប៉ូលីសនៃសាកលវិទ្យាល័យ បាននិយាយថា មន្ត្រីសាលាពីរនាក់បានចូលរួមជាមួយជនសង្ស័យ នៅក្នុងការបាញ់ប្រហារមួយ មុនពេលត្រូវបានវាយប្រហារ និងសម្លាប់។ លោក Kevin McMahill (ខេវិន មេក មេហៀល) ស្នងការប៉ូលីសក្រុង Las Vegas បាននិយាយនៅមុននេះបន្តិចក្នុងសន្និសីទសារព័ត៌មានថា ពួកគេមិនទាន់មានគំនិតអ្វីគិតចេញ អំពីហេតុ ផលនោះទេ រហូតមកដល់ពេល នេះ។ មនុស្សបួននាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ទទួលរងការវាយប្រហារ ដោយភាពភ័យស្លន់ស្លោ និងមន្ត្រីប៉ូលីសពីរនាក់ផ្សេងទៀត ដែលមានរបួសស្រាល ក៏ត្រូវបានទទួលការព្យាបាលផងដែរ៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច

លោក ពូទីន ធ្វើដំណើរដ៏កម្រមួយនៅក្រៅប្រទេសទៅកាន់ប្រទេសអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន...
07/12/2023

លោក ពូទីន ធ្វើដំណើរដ៏កម្រមួយនៅក្រៅប្រទេសទៅកាន់ប្រទេសអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរដ៏កម្រមួយនៅក្រៅប្រទេសទៅកាន់ប្រទេសអារ៉ាប់រួម (UAE) និងអារ៉ាប៊ីសាអូឌីត។ ប្រធានបទពិភាក្សាដែលរំពឹងទុករួមមានសង្គ្រាម នៅហ្គាហ្សា និងអ៊ុយក្រែន ក៏ដូចជាការផលិតប្រេង ជាមួយប្រធានាធិបតីអារ៉ាប់រួម ។ បច្ចុប្បន្ន អារ៉ាប់រួម ក៍កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល COP28 របស់អង្គការ សហប្រជា ជាតិផងដែរ។ សូមបញ្ជាក់ថា លោក ពូទីន ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួន ពីបទនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់ទៅកាន់ប្រទេសរុស្ស៊ី ដែលជាឧក្រិដ្ឋកម្មសង្គ្រាម ប៉ុន្តែទាំង UAE និងអារ៉ាប៊ីសាអូឌីតមិនទទួលស្គាល់យុត្តាធិការរបស់តុលាការនោះទេ។ មេដឹកនាំរុស្ស៊ី បានបដិសេធកិច្ចប្រជុំអន្តរជាតិថ្មីៗផ្សេង ទៀតដែលរួមមានទីក្រុងBrics នៅអាហ្វ្រិកខាងត្បូងក្នុងខែសីហា និងកិច្ចប្រជុំកំពូល G20 នៅខែកញ្ញាក្នុងប្រទេសឥណ្ឌា។ ដំណើរទស្សនកិច្ចនេះកើតឡើងខណៈដែលរុស្ស៊ីចង់ធ្វើគម្រោងឥទ្ធិពល និងធ្វើឲ្យប៉ះពាល់ដល់ការប៉ុនប៉ងរបស់លោកខាងលិចក្នុងការផ្តាច់ខ្លួនផងដែរ៕
ប្រែសម្រួលដោយ: ជ ង៉ា

រដ្ឋមន្ត្រីអន្តោប្រវេសន៍ចក្រភពអង់គ្លេស លាលែងពីតំណែងជុំវិញច្បាប់សិទ្ធិជ្រកកោនថ្មី របស់រវ៉ាន់ដា រដ្ឋមន្ត្រីក្រសួងអន្តោប្រវ...
07/12/2023

រដ្ឋមន្ត្រីអន្តោប្រវេសន៍ចក្រភពអង់គ្លេស លាលែងពីតំណែងជុំវិញច្បាប់សិទ្ធិជ្រកកោនថ្មី របស់រវ៉ាន់ដា
រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ របស់ចក្រភពអង់គ្លេស លោក Robert Jenrick (រ៉ូប៊ើត ជេនរីក) បានលាលែងពីតំណែងកាលពីថ្ងៃពុធ ដោយនិយាយថា សេចក្តីព្រាង ច្បាប់បន្ទាន់ ដែលត្រូវបានបោះពុម្ពផ្សាយរបស់រដ្ឋាភិបាល គឺមានគោលបំណងធ្វើឱ្យគម្រោងការនិរទេសជនចំណាកស្រុក Rwandan (រវ៉ាន់ដា) មិនដំណើរការទៅមុខគ្រប់គ្រាន់។ លោក Jenrick (ជេនរីក) បាននិយាយ នៅក្នុងលិខិតលាលែងពីតំណែងរបស់លោកថា ច្បាប់នេះបានផ្តល់នូវឱកាសចុងក្រោយមួយដើម្បីដោះស្រាយវិបត្តិទូកតូចៗនានា មុនពេលការបោះ ឆ្នោត ដែលរំពឹងទុកនៅឆ្នាំក្រោយ។ លោកបានបន្តថា ច្បាប់ចាំបាច់ត្រូវបន្តទៅមុខទៀត ដើម្បីកំណត់ឱកាសឱ្យតុលាការក្នុងស្រុក និងអន្តរជាតិក្នុងការប្រជែងនឹងគោលនយោបាយ។ លោកបាននិយាយទៅកាន់នាយករដ្ឋមន្ត្រី រីស៊ី ស៊ុនណាក់ នៅលើ X ថា "រដ្ឋាភិបាលមានទំនួលខុសត្រូវ ក្នុងការដាក់ផលប្រយោជន៍ជាតិដ៏សំខាន់របស់ យើងឱ្យលើសពីការបកស្រាយ មានការប្រកួត ប្រជែងខ្ពស់នៃច្បាប់អន្តរជាតិ"។ កាលពីថ្ងៃអង្គារ លោក Jenrick (ជេនរីក) បាននិយាយថា មនុស្សដែលមក ដល់តាមទូកតូចៗបានទម្លុះចូលក្នុងប្រទេសអង់គ្លេស គឺវាមានលក្ខណៈ «ខុសយ៉ាងខ្លាំង» សម្រាប់មនុស្ស ចូល ក្នុងប្រទេសតាមវិធីនេះ៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច

អគ្គលេខាធិការអាស៊ាន អនុញ្ញាតឱ្យប្រធានឆ្លាស់វេនក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាននៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែកត្ត...
07/12/2023

អគ្គលេខាធិការអាស៊ាន អនុញ្ញាតឱ្យប្រធានឆ្លាស់វេនក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិ ការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យប្រធានឆ្លាស់វេនក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លោក Bernardino Moningka Vega ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានរិះរកវិធីដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហការ និងការចូលរួមរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នៅក្នុងគំនិតផ្តួចផ្តើមផ្សេងៗរបស់អាស៊ាន ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងកាន់តែច្រើន ដល់ប្រជាជនអាស៊ាន។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្តល់អាហារូបករណ៍ជិត១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រវិទ្យាស្ថានពហុបច្ចេកទេសខេត្...
07/12/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្តល់អាហារូបករណ៍ជិត១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ប្រកាសផ្តល់អាហារូប ករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ៥៤០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស លើមុខជំនាញសំខាន់ៗចំនួន ៨ ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ វិទ្យាស្ថានត្រូវការយុវជនមករៀនជំនាញដូចជា ការងារកំបោរ (សំណង់) ចំនួន៣០នាក់ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារចំនួន 9០នាក់ ការផ្សារអគ្គិសនី (ផ្សារដែក) ចំនួន6០នាក់ ការថែទាំ និងជួសជុលរថយន្តចំនួន 6០ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានចំនួន 6០នាក់ ការកែច្នៃបន្លែ និងផ្លែឈើចំនួន 9០នាក់ ការដាំ ថែទាំ និងប្រមូលផលស្វាយចន្ទីចំនួន ៩០នាក់ សេវាកម្មកុំព្យូទ័រចំនួន ៦០នាក់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានដដែលបានឱ្យដឹងថា យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យត្រូវមានអាយុចាប់ ១៥ឆ្នាំឡើងទៅ មានប័ណ្ណសមធម៌ ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ។ ព័ត៌មានលម្អិតសូមមកវីទ្យាស្ថានពហុបច្ចេកទេសខេត្តកំបង់ធំ ដែលមានទីតាំងនៅទល់មុខវិទ្យាល័យកំពង់ធំ ក្រោយបុរីកុមារកំព្រាខេត្តកំពង់ធំ ។
ដោយសារតែការបណ្តុះបណ្តុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលសម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រទាំងអស់ក្រៅពីទទួលបានការសិក្សាដោយឥតគិតថ្លៃរួចហើយនោះ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែរហូតបញ្ចប់វគ្គបណ្តុះបណ្តាល ៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវអនុប្រធានរដ្ឋសភាឡាវ នាពេលពិសារអាហារពេលព្រឹកមុនដំណើរមាតុភ...
07/12/2023

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវអនុប្រធានរដ្ឋសភាឡាវ នាពេលពិសារអាហារពេលព្រឹកមុនដំណើរមាតុភូមិនិវត្តន៍
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត ស៊ួនថន សាយ៉ាចាក់ (Dr. Suonthone Xayachack) អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ក្នុងពេលពិសារអាហារពេលព្រឹក នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោយពីកិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវនិងវៀតណាម(CLV) បានបិទបញ្ចប់ប្រកបដោយជោគជ័យ ក្រោមបរិយាកាសដ៏ស្និទ្ធស្នាល រាក់ទាក់ និងជាបងប្អូន។
សម្តេចមហារដ្ឋសភាធិបតី បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលសភា CLV លើកទី១ ដោយបាននាំមកនូវលទ្ធផលជាទីមោទនៈ ដែលនឹងផ្តល់ប្រយោជន៍ដល់ប្រជាជននិងប្រទេសទំាងបី កម្ពុជា ឡាវ និងវៀតណាម សំដៅលើកកម្ពស់ជីវភាពពលរដ្ឋក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) តាមរយៈកិច្ចសហប្រតិបត្តិរវាងសភាប្រទេសទំាងបី។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា នៅពេលសម្តេចបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសឡាវម្តងៗ មានអារម្មណ៍ជិតស្និទ្ធនិងកក់ក្តៅ ប្រៀបដូចជាការមកលេងផ្ទះបង ប្អូន។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងលោក ជំទាវបណ្ឌិត សួនថន សាយ៉ាចាក់ បានរំលឹកពីប្រវត្តិនៃការតស៊ូ សាមគ្គី រវាងប្រទេសទំាងពីរដែលមានតំាងពីយូរលង់មកហើយ។ ប្រពៃណីទំនាក់ទំនងដ៏ល្អនេះ បានពូនជ្រំ លើកកម្ពស់ដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់ និងបន្តរីក ចម្រើន ឈានឡើងជាលំដាប់ ទំាងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិ ប្រតិបត្តិ ដោយបាននាំមកនូវវិបុលភាព និងការអភិវឌ្ឍដល់ប្រទេស និងប្រជាជនទំាងសងខាង។ សម្តេចប្រធានរដ្ឋសភានិងលោកជំទាវអនុប្រធានរដ្ឋសភាឡាវ បានឯកភាពនៅក្នុងការបន្ត ថែរក្សាវប្បធម៌ប្រពៃណីជាបងប្អូនឱ្យបានយូរ អង្វែងនិងត្រូវផ្សព្វផ្សាយ អប់រំដល់យុវជនជំនាន់ក្រោយឱ្យបានយល់ដឹងកាន់តែច្បាស់ ព្រមទាំងចូលរួមថែរក្សា លើកកម្ពស់ជាបន្តបន្ទាប់រហូតទៅ។
សូមជម្រាបថាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវពីថ្ងៃទី២ដល់ថ្ងៃទី៤ខែធ្នូ និងបានបន្តចូលរួមកិច្ចប្រជុំកំពូលសភា CLV លើកទី១ រហូតដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។
នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ៕

គណបក្សប្រជាជនកម្ពុជា ច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលផ្សាយដោយ THE CAMBODIA DAILY ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ចំពោះការចោទ...
07/12/2023

គណបក្សប្រជាជនកម្ពុជា ច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលផ្សាយដោយ THE CAMBODIA DAILY ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ចំពោះការចោទប្រកាន់អំពីការប្រើប្រាស់លុយ ដើម្បីទទួល បានការតែងតាំងជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា។

ណូវែលហ្សឺឡង់ ផ្តល់ជំនួយបោសសម្អាតមីនបន្ថែម ៣,១ លានដុល្លារអាមេរិក តាមរយ:គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤(បន្ទាយ...
07/12/2023

ណូវែលហ្សឺឡង់ ផ្តល់ជំនួយបោសសម្អាតមីនបន្ថែម ៣,១ លានដុល្លារអាមេរិក តាមរយ:គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤
(បន្ទាយមានជ័យ) ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ ប្រព្រឹត្តិទៅនៅខេត្តបន្ទាយមានជ័យ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងដោយលោកស្រី Alissar Chaker ប្រធាន UNDP ប្រចាំកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសណូវែលហ្សឺឡង់ តំណាងដោយ ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា។
ក្នុងពិធីចុះហត្ថលេខានេះ រដ្ឋាភិបាលនៃប្រទេសណូវែលហ្សឺឡង់ បានផ្តល់នូវហិរញ្ញប្បទានបន្ថែមចំនួន ៥ លានដុល្លារណូវែលហ្សឺឡង់ ស្មើនឹងជាង ៣,១ លានដុល្លារអាមេរិក ក្នុងគម្រោងបោស សម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលសម្រប សម្រួលដោយអង្គការ UNDP ។ តាមរយៈគម្រោងនេះ អាជ្ញាធរមីន បាននិងកំពុងរៀបចំផែនការបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។ គូសបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២១ ប្រទេសណូវែលហ្សឺឡង់ បានផ្តល់ហិរញ្ញ ប្បទានដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ចំនួន ៣,៨ លានដុល្លារអាមេរិក។
ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ បានលើកឡើងថាសកម្មភាពមីននៅកម្ពុជាពិតជាមានផលវិជ្ជមានដល់ប្រជាពលរដ្ឋកម្ពុជា។ លោកបានកោតសរសើរកម្ពុជាដែលបានបំពេញការងារយ៉ាងល្អក្នុងកិច្ចសង្គ្រោះជនរងគ្រោះ និងការបញ្ជ្រាបយេនឌ័រចូលរក្នុងសកម្មភាពមីន។ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីសម្រេចបានគោលដៅរួម វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការខ្ពស់ ហើយទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលគួជាទីកត់សម្គាល់ កម្ពុជានៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីធានាសម្រេចបានគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥៕

06/12/2023

ផ្សាយផ្ទាល់ ៖ ព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះ 06/12/2023

រយៈ១១ខែដើមឆ្នាំ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរកការងារជូនយុវជន ជិត៦ពាន់នាក់គិតត្រឹមរយៈពេល១១ខែ ដើមឆ្នាំ២០២៣នេះ យ...
06/12/2023

រយៈ១១ខែដើមឆ្នាំ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរកការងារជូនយុវជន ជិត៦ពាន់នាក់
គិតត្រឹមរយៈពេល១១ខែ ដើមឆ្នាំ២០២៣នេះ យុវជនប្រមាណជិត៦ពាន់នាក់ ទទួលបានការងារធ្វើតាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះគឺជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ចាប់ពីខែមករា រហូតដល់ខែវិច្ឆិកាឆ្នាំ ២០២៣នេះ ក្រសួង បានទទួលអ្នកចុះឈ្មោះស្វែងរកការងារធ្វើចំនួន ២៧,២៤០ នាក់ដោយក្នុងនោះ ក្រសួងបានផ្គូផ្គង និងបញ្ជួនអ្នកស្វែងរកការងារធ្វើទៅនិយោជកចំនួន ២៧,៣៧៧ដងដោយអ្នកស្វែងរកការងារធ្វើ ទទួលបានការងារធ្វើមានចំនួន ៥,៨៧៨នាក់។ ឯកឧត្តម កត្តា អ៊ន៖ “ក្នុងរយៈពេល១១ខែមកនេះ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈតាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារ បានស្វែងរកការងារធ្វើជូនដល់យុវជនបានជិត ៦ពាន់នាក់ ក្នុង ចំណោមអ្នកចុះឈ្មោះជិត៣ម៉ឺននាក់”។
ក្នុងចំណោមអ្នកទទួលបានការងារធ្វើទាំង៥,៨៧៨នាក់នេះ មាននៅខែមករាចំនួន ១៤០នាក់, ខែកម្ភៈមាន ១៦៧នាក់, ខែមីនាមាន ២៦៥នាក់, ខែមេសាមាន ២៣៩នាក់, ខែឧសភាមាន ២៣១នាក់, ខែមិថុនាមាន ៤៣០នាក់, ខែកក្កដាមាន ៦៤០នាក់, ខែសីហាមាន ៧០៧នាក់, ខែ កញ្ញាមាន ៥០៣ នាក់, ខែតុលាមាន ១,៩៩៣ និងខែវិច្ឆិកាមាន ៥៦៣នាក់។
ក្នុងអាណត្តិទី៧នេះ ក្រសួងបាន បានបង្កើតវេទិការពិពរណ៍ និងផលិតភាពថ្នាក់ជាតិ ការរៀបចំសិក្ខាសាលា ស្តីពី ណែនាំអាជីពជ្រើសរើសសិក្សា សម្រាប់សិស្សមធ្យមសិក្សាទុតិយភូមិ និងនិស្សិតសាកលវិទ្យាល័យ និងបានបើកវគ្គបណ្ដុះបណ្តាល ស្តីពី ការត្រៀមលក្ខណៈសម្បត្តិ ក្នុងការស្វែងរកការងារធ្វើ ដល់យុវជន រួមទាំងការដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលការងារចល័តនៅរាជធានីភ្នំពេញដើម្បីផ្តល់ឱកាសការងារជូនដល់ពលរដ្ឋនៅតាមមូលដ្ឋានថែមទៀតផង៕

ឯកអគ្គរដ្ឋទូតតែងតាំងថ្មី ស្លូវ៉ាគីប្រចាំអាស៊ាន ជូនសារតាំង ដល់ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាននៅរសៀលថ្ងៃពុធ ៩ ...
06/12/2023

ឯកអគ្គរដ្ឋទូតតែងតាំងថ្មី ស្លូវ៉ាគីប្រចាំអាស៊ាន ជូនសារតាំង ដល់ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន
នៅរសៀលថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម Tomáš Ferko ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋស្លូវ៉ាគីប្រចាំអាស៊ាន បានជូនសារតាំង ដល់ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរិះរកមធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីបង្កើនកិច្ចសហការ លើវិស័យដែលជាការចាប់អារម្មណ៍ទៅវិញទៅមក រវាងអាស៊ាន និងស្លូវ៉ាគី។

ពិព័រណ៍សៀវភៅឆ្នាំ២០២៣ នឹងធ្វើឡើងក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ»បណ្ណាល័យជាតិកម្ពុជា នៃក្រសួងវប្បធម៌ និងវ...
06/12/2023

ពិព័រណ៍សៀវភៅឆ្នាំ២០២៣ នឹងធ្វើឡើងក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ»
បណ្ណាល័យជាតិកម្ពុជា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនិង ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំ ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ ក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» ដែលនឹងប្រព្រឹត្តទៅរយៈ ពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធការគ្រោងរៀបចំ ពិព័រណ៍សៀវភៅកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែធ្នូ នេះ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ការរៀបចំកម្មពិព័រណ៌នេះ ក្នុងគោលបំណងសំខាន់លើកស្ទួយ ដល់ការអាន និង ការសរសេរ ព្រមទាំងលើកស្ទួយឧស្សាហ៍កម្មសៀវភៅដោយធ្វើយ៉ាងណាឱ្យអ្នកសរសេរ រោងបោះពុម្ព សៀវភៅ អាចមានឱកាសធ្វើអាជីវកម្មលក់សៀវភៅផងដែរ។
លោក ហុក សិទ្ធិ ប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូរកម្ពុជា ជានាយកអង្គការស៊ីប៉ាបានថ្លែងឱ្យដែរថា ពិព័រណ៍សៀវភៅនេះ មានស្តង់ចំនួនប្រមាណជិត៣០០ស្តង់ ដែលមានការចូលរួមពីគ្រឹះស្ថានបោះពុម្ពផ្សាយនិងអ្នកនិពន្ធល្បីៗជាច្រើនរហូតដល់១៥២ស្ថាប័នចូលរួម។ លោកស្រី ខ្លូត វិបុលឡា ប្រធានបណ្ណាល័យជាតិកម្ពុជា បានឲ្យដឹងថា សម្រាប់សៀវភៅ ដែលនឹងត្រូវដាក់តាំងបង្ហាញលក់មានចំនួនប្រមាណ ១សែនក្បាល លើប្រភេទខុសៗគ្នា មានដូចជា សៀវភៅបែបប្រលោមលោក សៀវភៅទស្សនវិជ្ជា និងចិត្តវិទ្យា សៀវភៅសម្រាប់កុមារ សៀវភៅប្រវត្តិវិទ្យា និងភូមិវិទ្យា សៀវភៅទាក់ទងនឹងសាសនានិងសិល្បៈជាដើម រួមមានទាំងភាសាខ្មែរ និង ភាសា បរទេស។ លោកស្រីរំពឹងថា ពិព័រណ៍សៀវភៅ នៅឆ្នាំនេះនឹងអាច ទាក់ទាញអ្នកចូលរួមប្រមាណជា១៨ម៉ឺននាក់។ សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ ក្រៅពីការដាក់តាំងបង្ហាញលក់សៀវភៅនានា ក៏នឹងមានរៀបចំសកម្មភាពលេង ល្បែងកំសាន្ត ជាមួយនឹងអ្នកចូលរួម ដើម្បីឈ្នះរង្វាន់ផ្សេងៗ ការប្រគំតន្ត្រី ដែលចូលរួមសម្តែងដោយតារាចម្រៀងល្បីៗនៅកម្ពុជា និងមានចែកជូនសៀវភៅផងដែរ៕
ដោយ៖ សំអាត និង ពិសិដ្ឋ

អគ្គលេខាធិការអាស៊ាន អញ្ជើញប្រគល់ពានរង្វាន់ប្រចាំខែវិច្ឆិកា ដល់បុគ្គលិកឆ្នើម នៅលេខាធិការដ្ឋានអាស៊ាននៅព្រឹកថ្ងៃពុធ ៩ រោច ខ...
06/12/2023

អគ្គលេខាធិការអាស៊ាន អញ្ជើញប្រគល់ពានរង្វាន់ប្រចាំខែវិច្ឆិកា ដល់បុគ្គលិកឆ្នើម នៅលេខាធិការដ្ឋានអាស៊ាន
នៅព្រឹកថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញប្រគល់ពានរង្វាន់ប្រចាំខែវិច្ឆិកា ដល់បុគ្គលិកឆ្នើមនៅលេខាធិការដ្ឋានអាស៊ាន។ សូមជម្រាបជូនថា នេះជាជ័យលាភីទី ៤ ហើយ ដែលត្រូវបានទទួលពានរង្វាន់ប្រចាំខែ ចាប់តាំងពីកម្មវិធីនេះត្រូវបានផ្តួចផ្តើមដោយឯកឧត្តមបណ្ឌិត កៅ គឹមហួន។ ជ័យលាភីទទួលបានវិញ្ញាបនបត្រ ក៏ដូចជារង្វាន់ពីឯកឧត្តមអគ្គលេខាធិការអាស៊ាន

អគ្គលេខាធិការអាស៊ាន អនុញ្ញាតឱ្យតំណាងមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ ប្រចាំឥណ្ឌូណេស៊ី ចូលជួបសំដែងការគួរសម និងពិភាក្ស...
06/12/2023

អគ្គលេខាធិការអាស៊ាន អនុញ្ញាតឱ្យតំណាងមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ ប្រចាំឥណ្ឌូណេស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
នៅព្រឹកថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យលោក Hassan Mohtashami តំណាងមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ ប្រចាំឥណ្ឌូណេស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការលើកកម្ពស់គំនិតផ្តួចផ្តើមនានារបស់អាស៊ាន ស្តីពីសមភាពយែនឌ័រ និងការលុបបំបាត់អំពើហិង្សាចំពោះស្ត្រី នៅក្នុងតំបន់ ក៏ដូចជា ការអភិវឌ្ឍយុវជន។ ភាគីទាំងពីរបានគូសបញ្ជាក់ឡើងវិញអំពីតម្រូវការធ្វើការរួមគ្នា ព្រមទាំងរិះរកវិធីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។

អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមក្នុងពិធីប្រគល់អំណោយពីប្រទេសន័រវែស ជូនលេខាធិការដ្ឋានអាស៊ាននៅព្រឹកថ្ងៃពុធ ៩ រោច ខែកត្តិក ...
06/12/2023

អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមក្នុងពិធីប្រគល់អំណោយពីប្រទេសន័រវែស ជូនលេខាធិការដ្ឋានអាស៊ាន
នៅព្រឹកថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីប្រគល់អំណោយពីប្រទេសន័រវែស ជូនលេខាធិការដ្ឋានអាស៊ាន។ អំណោយដែលលេខាធិការដ្ឋានអាស៊ានទទួលថ្ងៃនេះ សបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ប្រទេសន័រវែសចំពោះការស្រាវជ្រាវផ្នែកលំហរសមុទ្រ ការចែករំលែកចំណេះដឹង និងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃមហាសមុទ្រសម្រាប់អនាគតប្រកបដោយចីរភាព។

ក្រសួងការងារដាក់ចេញការទូទាត់ភាគទាន របស់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.តាមរយៈធនាគារដើម្បីផ្តល់ភាពកាន់ត...
06/12/2023

ក្រសួងការងារដាក់ចេញការទូទាត់ភាគទាន របស់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.តាមរយៈធនាគារដើម្បីផ្តល់ភាពកាន់តែងាយស្រួលជូនពលរដ្ឋ
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវការទូទាត់ថវិកាភាគទានសម្រាប់ជាបុគ្គលស្វ័យនិយោជន៍(អ្នកប្រកបរបរខ្លួនឯង) និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមរយៈធនាគារដៃគូរបស់ប.ស.ស. ដើម្បីបង្កភាពកាន់តែងាយស្រួល ចំណេញ ពេលវេលា និងប្រសិទ្ធភាពកាន់តែខ្ពស់។ តាមរយៈការផ្សព្វផ្សាយរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អាចបង់ភាគទានមក ប.ស.ស. ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ នៃរៀងរាល់ខែ តាមរយៈធនាគារដៃគូ ប.ស.ស. ដែលរួមមាន៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK PLC.) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA BANK) និងធនាគារ កាណាឌីយ៉ា ក.អ (CANADIA BANK PLC.)។
សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត”ដើម្បីធានាកិច្ចគាំពារសង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅការថែរក្សាសុខភាពដោយចំណាយតិចជាងមុន។
ដោយសារតែរបបថែទាំសុខភាពនេះ ជារបបថ្មីក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ប.ស.ស.នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានស្នើសុំឱ្យពលរដ្ឋ ឬអ្នកដែលចង់បានសេវាកម្ម អាចមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើងដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់។ យ៉ាងណាក៏ដោយ ដើម្បីទទួលបានការថែទាំសុខភាពនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវបង់ភាគទានចំនួនត្រឹមតែ ១៥ ៦០០៛ ក្នុងម្នាក់ក្នុង១ខែដើម្បីទទួលបានការថែទាំសុខភាពរបស់ខ្លួនដោយគ្មានកាលកំណត់៕

Address

North Bridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok
Phnom Penh

Alerts

Be the first to know and let us send you an email when The SEATV Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share