19/06/2024
បើទឹកដោះគោស្រស់ខូច គេអាចច្នៃវាជាយ៉ៅអ៊ួ។ យ៉ៅអ៊ួមានតម្លៃជាងទឹកដោះគោស្រស់។
បើទឹកដោះគោស្រស់នោះខូចកាន់តែខ្លាំង គេអាចច្នៃវាធ្វើជាឈីស។ ឈីសមានតម្លៃជាងយ៉ៅអ៊ួនិងទឹកដោះគោស្រស់ទៅទៀត។
ហើយបើទឹកផ្លែទំពាំងបាយជូរផ្អូម គេអាចច្នៃវាជាស្រាទំពាំងបាយជូរ ដែលមានតម្លៃជាងទឹកផ្លែទំពាំងបាយជូរ។
អ្នកមិនអាក្រក់ព្រោះតែអ្នកបានធ្វើកំហុសទេ។ កំហុសគឺជាបទពិសោធដែលធ្វើឱ្យអ្នកក្លាយទៅជាមនុស្សកាន់តែមានតម្លៃ។ គ្រីស្តូហ្វឺ ខូឡុំ បានច្រឡំទិសដៅធ្វើដំណើរក្នុងមហាសមុទ្រដែលធ្វើឱ្យគាត់រកឃើញទ្វីបអាម៉េរិក។ កំហុសរបស់ អាឡិចហ្សង់ដឺ ផ្លេមីង នាំឱ្យគាត់រកឃើញថ្នាំប៉េនីស៊ីលីន។
សូមកុំអនុញ្ញាតឱ្យកំហុសរបស់អ្នកធ្វើឱ្យអ្នកបាក់ទឹកចិត្ត។ មិនមែនព្រោះតែការអនុវត្តទេដែលធ្វើឱ្យអ្នកឥតខ្ចោះ។ គឺកំហុសដែលអ្នកបានរៀនពីវាប៉ុណ្ណោះដែលធ្វើឱ្យអ្នកទៅជាមនុស្សឥតខ្ចោះ។
អត្ថបទបកប្រែ៖ ព្រះបិតុលា លីវប៉ី