LDP Global

LDP Global លុប​បំបាត់​នូវ​ប្រ​ព័ន្ធ​ដឹក​នាំ​?

LDP Report បង្កើតឡើងក្នុងគោលបំណងចែករំលែក វីដេអូ ស្តីអំពី គោលនយោបាយរបស់ គសប យល់ដឹងពីព្រះធម៏ ស្វែងយល់អំពីសង្គម និងទស្សនះរបស់ពួកយើង។
++សំគាល់: នេះមិនមែនជាទំព័រផ្លូវការរបស់គណបក្សនោះទេ វាគ្រាន់តែជាទំព័រដែលអ្នកយល់ម្នាក់បង្កើតឡើងប៉ុណ្ណោះ។
សូមអរគុណ!

16/08/2018

ចំណុចមួយចំនួនដែល LDP មិនដែលធ្វើរឿងទាំងនេះ ៖

- LDP មិនដែលនិយាយ ខ្លួនជាអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ (តែតាមដានសកម្មភាពបញ្ជាក់ដោយខ្លួនឯង)
- LDP មិនដែលនិយាយថា ត្រូវតែជឿប្រមុខ ខឹម វាសនា ឬ LDP (តែត្រូវស្ដាប់ គិត ពិចារណា បើយល់សឹមចូលរួម)
- LDP មិនដែលបង្ខំ ឬបញ្ចុះបញ្ចូលឲ្យសមាជិក ចូលលុយ (តែពួកគេអាចចូលតាមកម្លាំង ចូលដោយការយល់ដឹង ចូលដោយការទទួលខុសត្រូវ)
- LDP មិនដែលប្រាប់ឲ្យនណាមួយ បោះឆ្នោតឲ្យ LDP (តែប្រើពាក្យថាគាំទ្រ)
- LDP មិនដែលលោកប្រមុខ ខឹម វាសនា ហៅមនុស្សណាម្នាក់ឲ្យចូលរួមជាមួយតាំងពីចេញពីរដ្ឋសភាមក (ប្រាប់ឲ្យគេគិត ពិចារណា រួចចូលរួមដោយខ្លួនគេ)
- LDP មិនដែលត្រូវការសន្លឹកឆ្នោត ដើម្បីធ្វើធំ កាន់តំណែងរដ្ឋមន្រ្តី ។ល។
- LDP មិនដែលកែប្រែគោលនយោបាយ ដើម្បីផ្គាប់ចិត្តប្រជាពលរដ្ឋ ឬយុវជនដាច់ដោយឡែក ដើម្បីទាក់ទាញប្រជាប្រិយភាព ។
- LDP មិនដែលតវ៉ា គជប ដើម្បីឲ្យសម្ព័ន្ធឈ្នះឆ្នោត (តែដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋបោះឆ្នោតដោយ ឆន្ទៈ និងរក្សាការសម្ងាត់ គ្មានអារម្មណ៍ភ័យខ្លាច) ។
- LDP មិនដែលវ៉ៃបក្សកាន់អំណាច ឬអតីតបក្សប្រឆាំងដើម្បីប្រជាប្រិយភាព ឬចង់បានសន្លឹកឆ្នោត (យើងវ៉ៃដោយសារឃើញថា មិនត្រឹមត្រូវ មិនអាចជួយខ្មែរបាន)
- LDP មិនដែលជេរ ឬវាយប្រហារព្រះសង្ឃត្រឹមត្រូវ (តែជេរអាចោរថង់យាម ពួកអាខូច អាចោរពាក់អាវអាចារ្យ បន្លំខ្លួនជ្រកក្រោមសាសនាប៉ុណ្ណោះ...)
- LDP មិនដែលអរគុណអ្នកគាំទ្រដែលបោះឆ្នោតគាំទ្រ LDP (ចេញមកជួយមករែកពន់ គ្មានពាក្យថាអរគុណ)
- LDP មិនដែលសន្យានឹងប្រជាពលរដ្ឋ លើរឿងអ្វីមួយ បើខ្លួនឈ្នះឆ្នោត (តែនិយាយថា ធានា បើសិនជាចូលរួមធ្វើទាំងអស់គ្នាវិញ)
- LDP មិនដែល ចាត់ទុកខ្លួនជា មនុស្សជាតិនិយម (ដែលបង្កឲ្យជម្លោះជាតិសាសន៍)
- គណបក្ស LDP មិនមែនជាគណបក្សរបស់លោកប្រមុខ ខឹម វាសនា ឬគណបក្សពូវាសនា (តែជាគណបក្សរបស់ប្រជាពលរដ្ឋដែលយល់ឃើញដូចប្រមុខបក្ស ក្នុងការដោះស្រាយបញ្ហាជាតិ)
- LDP មិនដែលនិយាយថាម៉ែឪអត់គុណ (បើរកឃើញសម្លេងនោះ លោកប្រមុខ LDP នឹងឲ្យទឹកប្រាក់ ១លានដុល្លារ)

នៅមានច្រើនទៀត...

15/08/2018

Khem Veasna

បើអ្នកចង់បណ្តុះមនុស្ស មុនដំបូងត្រូវបង្រៀនអំពីធម៌ ឬច្បាប់ធម្មជាតិ បន្ទាប់មកបង្រៀនពីមេរៀនជីវិត ឬទស្សនវិជ្ជា និងចុងក្រោយគឺបង្រៀនអំពីបច្ចេកទេស។

សមិទ្ធិផលមនុស្សដែលបណ្តុះបណ្តាលតាមទរង់នេះនឹងមកជាមនុស្សដែលអាចជួយខ្លួនឯងផង និងបានជាទីពឹងសំរាប់អ្នកដទៃផង៕

To nurture a person, teach him Dhamma (law of nature) first, then life lesson or philosophy and last technical skills.

The person who is trained this way will be able to help himself and can be help of others.

02/08/2018

អាណត្តិនេះពលអិលឌីភីឡើងVersionថ្មី គឺយល់ដឹងច្បាប់ច្រើនជាងមុនបន្ទាប់ពីសិក្សាច្បាប់នានាដែលពាក់ព័ន្ធនឹងការបោះឆ្នោត ហើយចុះប្រឡូកផ្ទាល់ជាមួយទីលានជាក់ស្តែង។ ពលអ៉ីស្រាអែលភាគច្រើនគឺពូកែខាងច្បាប់ ហើយពួកគេទាំងនោះទៅនៅប្រទេសណា ពួកគេសិក្សាស្រាវជ្រាវចិញ្រ្ចាំអំពីច្បាប់នៃប្រទេសនោះ យល់ដឹងស្ទើរតែចេះដឹងយល់ពីច្បាប់ជាងម្ចាស់ប្រទេសនោះផង ព្រោះហេតុនេះទើបពួកគេអាចរកប្រឡោះប្រហោងនៃច្បាប់នៃប្រទេសដែលពួកគេរស់នៅ រកស៉ីជំនួញបានជោគជ័យមិនអាចមានពីណាបោកប្រាស់បាន។ ដឹងគេដឹងយើង ជាពាក្យពេញនិយមនៃជាតិសាសន៍មួយនេះ។ ៥ឆ្នាំ វឹកហាត់ ស្រាវជ្រាវ អាន ស្តាប់ ស្វែងយល់ ពង្រឹងស្មារតី ច្បាស់លាស់ពីច្បាប់......ចំបាច់ណាស់សង្គមនេះត្រូវការអ្នក ពួកយើងត្រូវតែខ្លាំង។

18/07/2018
League for Democracy Party

League for Democracy Party

បទសម្ភាសរវាង លោកខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និង លោកស្រីបណ្ឌិត​ Katrin Travouillon សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Australian National University។ បទសម្ភាសនេះប្រារព្ធធ្វើនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្តាល គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

15/07/2018

ទឹក​ចិត្ត​របស់​លោក​ឪពុក​ គ្មាន​អ្វី​កាត់​ថ្លៃ​បាន​ឡើយ

02/07/2018

សេចក្តីជូនដំណឹង ស្តីពី ការហែក្បួនឃោសនាបោះឆ្នោត របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅរាជធានីភ្នំពេញ និងខេត្តព្រៃវែង
ភ្នំពេញ៖ ថ្ងៃសៅរ៍ ០៧ កក្កដា ២០១៨
ព្រៃវែង៖ ថ្ងៃអាទិត្យ ០៨ កក្កដា ២០១៨

29/06/2018

លោក ខឹម វាសនា ប្រាប់ពីវិធីធ្វើអោយ គ.ជ.ប ឯករាជ្យ និងមាន​តម្លាភាព​ នៅពេល​បោះឆ្នោត​។

22/06/2018

ខឹម វាសនា - អ្នកណាខ្លះធ្វើពុតជួយជាតិ

19/06/2018

គោលជំហរ​របស់​ LDP ទៅ​លើ​ការ​គូស​សញ្ញា​ក្នុង​សន្លឹក​ឆ្នោត​ឆ្នាំ​2018

18/06/2018

ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដុត អែង ឆៃអាង

05/06/2018

ស៊ូតុងប៉៖​ មនុស្សធម្មតាធ្វើទង្វើថោកទាប​ វាគ្រាន់តែជាការរំខាន​ តែអ្នកចេះដឹង​ ឬអ្នកអប់រំ​ មន្រ្តីរាជការ​ សង្ឃធ្វើទង្វើថោកទាបវាជាការបំផ្លាញ។ ដឹងថាទង្វើដែលខ្លួនបានធ្វើហើយថាជាទង្វើថោកទាប​ តែរឹតតែនូវធ្វើគេហៅកំពូលមហាថោកទាប។ គ្មានអ្នកណាបំផ្លាញសាសនា​ ក្រៅពីអ្នកដែលទទួលបានប្រយោជន៍ពីសាសនាទេ​។ បើនិយាយអំពីសាសនា​ នោះនឹងនិយាយពីលុយ​ អប់រំមនុស្សចាំបាច់គិតរឿងលុយ​ ចាំបាច់បើកបង្រៀនហើយចូលលុយ​ គោលបំណងយើងចង់ឱ្យសាសនារីកចម្រើនតើ? ថាតើអ្នកបួសមិនគិតប្រយោជន៍​ ហេតុអ្វីមានសុទ្ធឡានទំនើបជិះ​ បើអ្នកបួសក្រ​ មានស្រីណាគេតោង។ បើរបស់ប្រើសុទ្ធតែប្រេនៗ​ លេង Facebook ចេះ Drama ជាងស្រីស្អាតទៀត។ ចូលចាំថាមិនមែនជាទីជម្រកដើម្បីស្វែងរកលាបសក្ការៈទេ​។ គេថ្វាយបង្គុំដល់ដី​ សួរខ្លួនឯងមានចេះខ្មាសគេទេ។ ទេសនាបានលុយតិចមិនសប្បាយចិត្ត​ ផ្ទះអ្នកក្រធ្វើបុណ្យមិនចង់ទៅ​ ផ្ទះអ្នកមានធ្វើបុណ្យដណ្តើមគ្នាទៅ។ មិនទាំងអស់ទេ​ តែផ្លូវអារម្មណ៍បញ្ជាក់យ៉ាងច្បាស់ហើយ​ សូម្បីអ្នកបួសដូចគ្នាក៏ផ្ចាញ់ផ្ចាលគ្នាដែរ។ មានបក្ស​ មានពួក​ មានអង្គរក្ស​ តិចថាវត្តនៅភ្នំពេញអ្នកក្រគ្មានខ្សែ​ សុំស្នាក់នៅរៀនសូត្រតិចថាបាននូវទៅ​ មិនងាយទេ។ មនុស្សខិលខូចយកសាសនារកស៊ីច្រើនពេកហើយ​ យកជំនឿមកបោកមនុស្ស​ យកសេចក្តីភ័យខ្លាចមកក្របសង្កត់មនុស្ស​ ពេលខ្លួនធ្វើខុស​ សូត្រធម៌សុំទោស​ ឬសឹកដើម្បីយករួចខ្លួន។
#ប្រភព: Entertainment And Knowledge

05/05/2018
Japan JOS

Japan JOS

ថ្ងៃ នេះផេក ពលករខ្មែរ នៅជប៉ុនបានមកថតយរូបភាព របស់បងប្អូនអ្នកគាំទ្រគណបក្សសម្ព័នដើម្បីប្រជាធិបតេយ្យ និង លោក ប្រមុខ គណបក្ស គឺលោក ខឹម វាសនានៅ សួន សត្វនៅក្នុងខេត្ត ឈីបា នៅ ប្រទេសជប៉ុន ។

27/04/2018

Khem Veasna

I.ស្នេហ៍ពិតផ្តល់អោយនូវភាពកក់ក្តៅ​ ជាចិត្តហូរទៅក្នុងទិសដៅមួយ​ មើលឃើញតំលៃចិត្តចង់ផ្តល់អោយ​ ក្តីស្រឡាញ់មួយចំពោះរូបអ្នក។

II.មើលទៅគួរអោយអាណិតស្រឡាញ់​ ដួងចិត្តត្របាញ់​ផ្តល់អោយយ៉ាងជាក់​ ជំរកជីវិតជូនដល់រូបអ្នក​ គឺជាចិត្តស្ម័គ្រក្នុងការផ្តល់អោយ។

R.ផ្តល់ទៅតែម្ខាង​ ស្និទ្ធមិនកើតទេ​ ឆ្លើយតបផងដែរ​ ជាលក្ខខណ្ឌមួយ​ បដិទានៈតបវិញនោះហើយ​ ធ្វើចិត្តផ្តល់អោយ​ ហូរចេញមិនហត់។

III.យល់គ្នាធ្វើអោយស្កប់ស្កល់ជីវិត​ ជាជំរកពិត​គ្មានទេផិតក្បត់​ មានតែកក់ក្តៅផ្តល់ទៅមកពិត​ នេះហើយស្នេហ៍ស្និទ្ធក្នុងជីវិតមនុស្ស៕

01/04/2018
ប្រវត្តិសង្ខេបខ្លះៗរបស់បុគ្គល ៣ នាក់ដែលចេញពី LDP សុទ្ធតែមិនគិតប្រយោជន៍ពលរដ្ឋ

ប្រវត្តិសង្ខេបខ្លះៗរបស់បុគ្គល ៣ នាក់ដែលចេញពី LDP សុទ្ធតែមិនគិតប្រយោជន៍ពលរដ្ឋ

ប្រភពបណ្ដាញសង្គមបានបង្ហោះ នូវសារមួយពាក់ព័ន្ធទៅនឹង បុគ្គល៣រូប ដែលចង់បង្កើតបក្សនយោបាយ ដើម្បីធ្វើការវាយប្.....

13/03/2018
League for Democracy Party

League for Democracy Party

លោក ខឹម វាសនា នាំកម្មករ-កម្មការិនី រកប្រភពបញ្ហា ដែលកើតមាននៅក្នុងរោងចក្រ
-------------------------------
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រារព្ធវេទិកាជួបជុំសមាជិក និងអ្នកគាំទ្រគណបក្ស ដែលធ្វើនៅក្នុងសាលប្រជុំសណ្ឋាគារ សុខា ស្ថិតនៅក្នុងខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១២មីនា ឆ្នាំ២០១៨។ ដែលមានវត្តមានលោកខឹម វាសនា ចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធីនេះ៕
#ព័ត៌មានបន្ថែម
-www.camldp.org
-https://www.youtube.com/camldpvideos

06/03/2018

Khem Veasna

គេបំប៉ោងថាជាការបែកបាក់​ តែសំរាប់ខ្ញុំច្បាស់ណាស់​ ជាការព្យាបាលធ្វើអោយបក្សមានសុខភាពរឹងមាំដែលជារឿងល្អដែលត្រូវតែធ្វើ។ មានទៀត សំអាតទៀត​ ចេញពីបទពិសោធន៍មួយនេះ​ នឹងបានទៅជាការសំអាតក្នុងទំហំបក្ស។ បើយើងយល់ថាការសំអាតបក្សជារឿងធ្វើអោយបក្សទន់ខ្សោយ​ ចុះហេតុអ្វីយើងមានបំណងនឹងសំអាតថែមទៀតក្នុងទំហំបក្ស? ជាការពិត​ ទោះអ្នកបដិសេធក៏វានៅតែមានតំលៃជាការពិតតែដដែល។ ទុកអោយធាតុរបស់មនុស្សទាំងនោះ​ ឆក់ស្រូបមនុស្សមានធាតុដូចពួកគេចេញពីយើងចុះ៕

09/01/2018

លក្ខខណ្ឌចាំបាច់នៃក្តីស្នេហាមានតែពីរទេ : ទីមួយ "ស្រឡាញ់" ទីពីរ "ស្មោះត្រង់"។ រឿងផ្សេងទៀត បើម្នាក់ចង់បាន​ ហើយដៃគូម្នាក់ទៀតក៏ចង់អោយតែអោយមិនបានព្រោះស្ថានភាព កាលៈទេសៈ ជាដើម​ ហើយម្នាក់ទៀតនៅតែបង្ហាញការចង់បានធ្វើអោយអ្នកចង់ផ្តល់អោយមានអារម្មណ៍ខ្វាយខ្វល់​នឹងការចង់បានរបស់គូស្នេហ៍ខ្លួន នោះគឺជាការទាមទារដែលមានសម្ពាធ មិនមែនជាដៃគូស្នេហាដែលជាអ្នកមករួមសុខទុក្ខនឹងគ្នាទេ តែមកក្លាយជាបន្ទុកទៅវិញទេ។​ របៀបនេះមិនអាចចាត់ទុកថាស្រឡាញ់គ្នាឡើយ គឺស្រឡាញ់តែខ្លួនឯង ម្លោះហើយមិនអាចចាត់ទុកថាជាស្នេហាឡើយ។ បើម្នាក់ចង់បាន​ ម្នាក់ទៀតក៏ចង់អោយដែរ​ តែអោយមិនបាន​ ម្នាក់ទៀតពេញចិត្តនឹងមិនបានទទួល ដោយលួងលោមគូស្នេហ៍ខ្លួនរហូតគូស្នេហ៍ខ្លួនអស់អារម្មណ៍ថានៅជំពាក់ខ្លួន នោះជាការលះបង់មួយ​ ជាប្រភេទស្នេហាពិត ឬស្នេហាប្រកបដោយមនសិកាភ្លឺស្វាង។ គ្មានមនោសញ្ចេតនា​ គឺសត្វ​ មានមនោសញ្ចេតនា​ មិនគិតពីតំលៃគឺភ្លើ៕

08/01/2018
របៀបធ្វើការរបស់ខួរក្បាល និងចិត្ត – Khem Veasna LDP លោក ខឹម វាសនា – LDP Voice – LDP VOICE

របៀបធ្វើការរបស់ខួរក្បាល និងចិត្ត (Videos Inside)

របៀបធ្វើការរបស់ខួរក្បាល និងចិត្ត – Khem Veasna LDP លោក ខឹម វាសនា – LDP Voice September 24, 2017 ldpvoice មេរៀនជីវិត – របៀបធ្វើការរបស់ខួរក្បាល �...

14/12/2017

រួម​គិត​ រួម​ធ្វើ​ រួម​ទទួល​ខុស​ត្រូវ​

ខ្ញុំម្នាក់ឯងមិនអាចជួយប្រទេសជាតិយើងបានទេ​ ហើយខ្ញុំក៏គ្មានកាតព្វកិច្ចទទួលខុសត្រូវអ្វីដែលតំរូវអោយខ្ញុំត្រូវតែជួយប្រទេសយើងតែឯងនោះដែរ​ ហើយរិតតែខ្ញុំក៏មិនបានប្រយោជន៍អីតែឯងដែលតំរូវអោយខ្ញុំធ្វើរឿងហ្នឹងតែម្នាក់ឯងនោះដែរ។​ ខ្ញុំគ្រាន់តែនិយាយរៀបរាប់ពន្យល់ទៅបងប្អូនជនរួមឈាម​ អំពីរបៀបដែលពួកយើងត្រូវចូលរួមគ្នាដើម្បីប្រយោជន៍របស់យើងទាំងអស់គ្នាតែប៉ុណ្ណោះទេ។ បើបងប្អូនយល់ថាគ្មានប្រយោជន៍សំរាប់បងប្អូន​ ហើយបងប្អូនមិនស្តាប់ក៏ហីទៅចុះ។​ បើបងប្អូនស្តាប់ហើយយល់ថាមិនត្រូវទេ​ ដូច្នេះបងប្អូនសំរេចថាមិនចូលរួមទេ ក៏ហីទៅចុះ​។​ បើបងប្អូនស្តាប់ហើយយល់ថាត្រឹមត្រូវ​ តែបងប្អូននៅតែសំរេចថាមិនចូលរួម​ ព្រោះវាយូរពេក​ ក៏តាមហ្នឹងទៅចុះ​។​ បើបងប្អូន​ស្តាប់ហើយយល់ថាត្រូវគ្រប់យ៉ាង​ តែបងប្អូននៅតែមិនចូលរួម​ ក៏តាមហ្នុងទៅ​ចុះ។​ បើបងប្អូនស្តាប់ខ្ញុំរៀបរាប់ហើយ​ យល់ថាមានបក្សផ្សេងល្អជាង​ ក៏ទៅតាមហ្នុងចុះ។​ ខ្ញុំគ្មានសិទ្ធិអ្វីទៅបង្ខំអោយបងប្អូនយល់តាម​ ឬត្រូវតែធ្វើតាមការយល់របស់ខ្ញុំនោះទេ។​ ប្រទេសនេះជារបស់ពួកយើងទាំងអស់គ្នាតើ​ មិនមែនជារបស់ខ្ញុំតែម្នាក់ឯងទេ​ បើមតិភាគច្រើនសំរេចយ៉ាងណា​ ក៏ទៅតាមហ្នុងចុះ។​ អ្វីដែលខ្ញុំចង់ធ្វើ​ ខ្ញុំបានធ្វើរួចហើយ​ ហត់ក៏ល្មមគ្រប់គ្រាន់ហើយ​ ឆ្អែតក៏ឆ្អែតគ្រប់គ្រាន់ហើយ​ ទទួលការប្រមាថសព្វយ៉ាងក៏ទទួលហួសពីគ្រប់គ្រាន់ទៅហើយដែរ​ គិតទៅគិតមកស្អីក៏គ្រប់គ្រាន់ល្មមនិងលើសលប់ហើយដែរ​ គ្មានអ្វីដែលត្រូវធ្វើអោយលើសនេះទៀតទេ។​ សព្វយ៉ាងសំរេចត្រឹម​ បងប្អូនជាម្ចាស់ប្រទេសនេះឯង។​ កិច្ចការខ្ញុំគឺចប់ត្រឹមប៉ុណ្ណឹង​ ទៅហួសហ្នឹង​ ដាច់ខាតខ្ញុំមិនទៅទេ​ បងប្អូនមានជំរើសសំរាប់ជីវិតរបស់បងប្អូន​ ខ្ញុំក៏មានជំរើសសំរាប់ជីវិតខ្ញុំដែរ​ យើងអាចចែកផ្លូវគ្នារស់តាមដំណើរទៅចុះ​ អ្នកជួយមិនអាចចង់ជាងម្ចាស់គេដែលជាជនរងគ្រោះទេ។​ អស់ត្រឹមប៉ុណ្ណឹងហើយណាបងប្អូន៕

Myself alone can’t help our country and it is not my sole responsibility either. Furthermore, there is no my personal benefit in this matter. I just tell everyone about how to work together for our common interest. If you think it is not useful, don’t listen to what I said. If you think that it is nonsense, you may decide not to join. If you think that it makes sense but you don’t join because it will take long time, it is up to you. If you think that it is completely right and useful but you don’t join, let it be. If you think that there is a better party, you may go. I have no right to force you to follow me. This is the country of all of us but not mine alone and the majority may decide. I have done what I wanted to do. It tires me and I am fed up. I have been routinely ridiculed and scorned. You all may decide as the country’s owner. That’s all for me. I can’t do more than that. You have your choice. I also have my own choice. We may live different ways. That’s it, compatriots!

28/11/2017

គិតដើម្បីយល់

23/11/2017
វិភាគ៖ បក្សកាន់អំណាច ហាក់ដូចជាខ្លាចរអារ នឹងយន្តការ ៨ ចំណុចរបស់បក្សជួង

នាពេលកន្លងទៅ មានព្រឹត្តិការណ៍ជាច្រើនធ្វើការរាំងខ្ទប់ចលនាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្នុងការដាក់យន្តការបំបែកអំណាចរដ្ឋរបស់គណបក្សមួយនេះ ទាំង ៨ ចំណុច ដើម្បីឲ្យពលរដ្ឋមានអំណាច ពីគណបក្សកាន់អំណាចនាពេលបច្ចុប្បន្ន ដោយព្រឹត្តិការណ៍ទាំងនោះ បានបញ្ជាក់ពីភាពខ្លាចរអារចំពោះគណបក្សមួយនេះ ដោយមានអ្នកវិភាគនានា បាន...

19/10/2017

[សារ​ពីលោក​ពូ​ -​ ខឹម​ វាសនា​]​
ពេលអ្នកកាសែតសួរខ្ញុំថា​ តើលោកនឹងទទួលយកអាសនៈ៦នៅក្នុងរដ្ឋសភាតាមច្បាប់ថ្មីបែងចែកនោះទេ​ ក្នុងចិត្តខ្ញុំដូចត្រូវបានគេសួរខ្ញុំថា​ តើលោកព្រមអោនក្បាលទៅបំរើមនុស្សអត់តំលៃទាំងនោះឬទេ?​ សុំទោសមើលមុខខ្ញុំអោយច្បាស់​ មនុស្សធុនៗហ្នុង​ មកអោយខ្ញុំអោនក្បាលទៅបំរើឬ?​ ជួយមិនបានទេ​ ខ្ញុំមានតំលៃរបស់ខ្ញុំក្នុងនាមជាអ្នកកែប្រែមនុស្ស​ ខ្ញុំត្រូវការឥស្សរភាព​ ចរិកនៃមនុស្សក្រុមនោះ​ មកលុតជង្គង់អង្វរយំរៀបរាប់ពីកំហុសរបស់ខ្លួនកន្លងមកអោយខ្ញុំស្តាប់បួនដប់ម៉ោងមិនទាន់ដឹងថាខ្ញុំព្រមទៅបំរើពួកហ្នុងឬអត់ផង​ តើអោយខ្ញុំមានចិត្តឯណា​ ទៅអោនក្បាលបំរើមនុស្សធុនហ្នុងដោយស្ម័គ្រចិត្តទៅ?​ ធ្វើការងារសប្បុរសជួយអ្នកដទៃ​ ខ្ញុំគិតដល់តំលៃនៃការងារខ្ញុំណាស់​ ប្រាក់ខែសភា២០០០$​បានងារជាឯកឧត្តម​ សំរាប់មនុស្សជាប់លោកធម៌ញ៉ុកគូថ​ គឺវាអស្ចារ្យណាស់ហើយ​ តែសំរាប់មនុស្សជាអ្នកកែមនុស្ស​ដូចរូបខ្ញុំ​ ខ្ញុំស្រឡាញ់ភាពទៀងត្រង់​ ស្រឡាញ់ឥស្សរភាព​ ស្រឡាញ់តំលៃជាមនុស្សខ្លាំងណាស់​ សំរាប់មនុស្សអត់តំលៃ​ លុយ២០០០$និងងារជាឯកឧត្តមប៉ុណ្ណឹងមកចង់ជួលខ្ញុំយកទៅប្រើ​ឬ?​ មិនបានដាច់ខាត​ ទៅជួលពួកអាបោក​ ពួកយកតំលៃថោកហ្នុងទៅ​ តំលៃពួកអ្នកឯង​ សមតែជួលបានត្រឹមពួកមនុស្សថោកៗបោកហ្នុងហើយ។​ អ្នកឯងល្ងង់ហួស​ មិនស្គាល់តំលៃទឹកចិត្តដ៏ស្មោះត្រង់របស់អ្នកជួយ​ ចរិកបែបហ្នឹងរឿងអី​ដែលថា មិនមែនជាដៃគូដ៏សក្តិសមនឹងពួកតំណាងថោកបោកៗអស់ហ្នុង?ត្រូវគ្នាហើយ​ សប្បាយជាមួយគ្នាមួយជីវិតដ៏ងងឹតសូន្យសុងហ្នងទៅចុះ​ បោកគ្នាទៅ​ បោកគ្នាមមក​ កេងគ្នាទៅកេងគ្នាមក​ រកសេចក្តីស្មោះត្រង់​ រកមនោសញ្ចេតនានឹងគ្នាអីគ្មានហ្នុង​ គឺជាចំណូលចិត្តរបស់ពួកអ្នកហើយ៕

04/09/2017
២០ ចំណុច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងក្លាយជាគណបក្សប្រឆាំងមួយដ៏ធំពេលខាងមុខ

http://www.khmer-readers.com/articles/2869

បើទោះបីជាសមាជិកអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិមានចំនួនច្រើនជាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យយ៉ាងណាក្ដី ក៏យើងអាចប្រៀបធៀប និងប៉ាន់ស្មានបានថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សំបូរទៅដោយយុវជន និងយុវនារី ដែលមានកម្លាំងស្មារតី រឹងមាំច្រើនដែលបានធ្វើការចូលរួមយ៉ាងសកម្មក្នុងឆាកនយោបាយ កន្លងមក ដោយពួកគេចេញលុ...

31/08/2017

បុណ្យ​ជា​អ្វី​?

28/08/2017

មិនមែនជារឿងដែលចូលចិត្ត ឬមិនចូលចិត្តនោះទេ តែវាជាកាតព្វកិច្ច.

17/08/2017

ការសំរេចចិត្តរបស់ពលរដ្ឋខ្មែរ​ មិនទាក់ទងនឹងខ្ញុំទេ​ ខ្ញុំគ្រាន់តែផ្តល់ឱកាសឬផ្តល់ជំរើសមួយថ្មីដល់ពួកគាត់តែប៉ុណ្ណោះ។​ អ្វីដែលខ្ញុំខិតខំកន្លងមកគឺវាគ្រាន់តែដើម្បីបំរើមនោសញ្ចេតនារបស់ខ្ញុំដែលមានចំពោះពូជសាសន៍នេះតែប៉ុណ្ណោះ។មកដល់ពេលនេះខ្ញុំបានរំដោះមនោសញ្ចេតនានេះរួចជ្រះស្រឡះហើយ។​ ខ្ញុំស្បើយចិត្តជំពាក់​អស់រហូតដល់ស្រាលអារម្មណ៍​ មានអារម្មណ៍ថា​ ការសំរេចចិត្តរបស់ពលរដ្ឋខ្មែរគ្មានអ្វីពាក់ព័ន្ធជាការទទួលខុសត្រូវរបស់មនសិកាខ្ញុំទៀតទេ។គ្រប់ទីកន្លែងនៃពិភពលោកជាទីសំណាក់របស់ខ្ញុំ​។​ "មនុស្សគ្រប់ជាតិសាសន៍ដែលមានសណ្តានគួរទទួលបានឱកាសទាំងអស់​ ​ពួកគេ​ស្ថិតក្នុងការទទួលខុសត្រូវនៃមនសិការបស់ខ្ញុំ"។​ ក្នុងចិត្តខ្ញុំដឹងយ៉ាងច្បាស់ថា​ បើអត់ពីខ្ញុំទៅ​ ពួកគេនឹងរងទុក្ខ​ តែអ្វីៗវាលើសពីសមត្ថភាពរបស់ខ្ញុំ​ ទោះព្រះពុទ្ធក៏មិនអាចប្រោសបានគ្រប់មនុស្សដែរ។​ សំខាន់សូមអោយខ្ញុំបានរួចទោសនៃមនសិកា។​ មកដល់ពេលនេះខ្ញុំមានអារម្មណ៍ថា​ ខ្ញុំបានស្រង់ចិត្តដែលជំពាក់បានមកវិញហើយ​ ​ស្រលះចិត្តល្អណាស់​ ដោយសារបានធ្វើគ្រប់យ៉ាងដែលត្រូវធ្វើហើយ​ រួចទោសមនសិកាហើយ។​ ពួកគេអាចនឹងស្ទើរតែមិនបានឮសំលេង​និងសំណេរថ្មីៗរបស់ខ្ញុំទៀតទេ​ បើមានក៏តិចតួចដែរឬអាចនឹងអត់ផងក៏ថាបាន​ វាអាស្រ័យលើអារម្មណ៍របស់ខ្ញុំថានៅស្រណោះពួកគាត់ទៀតប៉ុណ្ណាតែប៉ុណ្ណោះ​ មិនមែនអាស្រ័យលើមនសិការបស់ខ្ញុំទេ​ ព្រោះមនសិការបស់ខ្ញុំប្រាប់ថា​ ខ្ញុំបានរួចរំដោះពីទោសមនសិកាហើយ។​ មានអ្នកនយោបាយច្រើនណាស់ដែលសក្តិសមនឹងទីលាននយោបាយខ្មែរ​ ខ្ញុំមិនសក្តិសមនឹងទីលាននយោបាយខ្មែរទេ។ពេលបិទភ្នែកទៅខ្ញុំទទួលអារម្មណ៍ថា​ ប្រទេសមួយនេះ​កំពុងត្រូវមនុស្សដណ្តើមហែកសីុ​ តែវាហួសពីសមត្ថភាពជួយរបស់ខ្ញុំ។ទោះដឹងថាផ្លូវដែលអ្នកសំរេចយក​ នឹងជួបការលំបាកតរាប់ជំនាន់ក៏ដោយ​ តែខ្ញុំគ្មានអ្វីដែលអាចធ្វើបានក្រៅពីជូនពរអោយអ្នកនៅសុខនឹងអ្វីដែលអ្នកសំរេចជ្រើសយកទៅចុះ។​ "វាសនារបស់អ្នកទាំងអស់គ្នា​ ស្ថិតនៅលើការសំរេចចិត្តរបស់អ្នកហើយ"។​ ជីវិតស្ងប់ស្ងាត់ជាបំណងប្រាថ្នានៃជីវិតខ្ញុំ​ ខ្ញុំនឹងប្រើជីវិតដែលសល់ចុងក្រោយនេះសំរាប់មនុស្សក្នុងពិភលោកដែលត្រូវការខ្ញុំ​ សំរាប់ពលរដ្ឋខ្មែរ​ គឺខ្ញុំបានធ្វើគ្រប់គ្រាន់ហើយ៕

12/08/2017
10/08/2017

ការពិត ការពិត និង​ការពិត

10/08/2017
ចម្រៀង យន្តការ​៨ចំណុច

ស្ដាប់បទចម្រៀងអាចឲ្យយើងងាយយល់ និងឆាប់ចាំក៏ថាបាន
តោះស្ដាប់បទ យន្តការ៨ចំណុច ទាំងអស់គ្នា។

02/08/2017

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងធ្វើការផ្សាយផ្ទាល់នូវ កម្មវិធីសម្លេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ផ្សាយចាប់ពីម៉ោង ០៥:០០-០៧:០០យប់,ថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។ កម្មវិធីនេះនឹងផ្សាយបន្តទៅកាន់វិទ្យុចំនួន១៣ តាមពេលវេលា ដូចខាងក្រោម៖
❶.ចាប់ពីម៉ោង ០៥:០០ ដល់ម៉ោង ០៦:០០ល្ងាច ផ្សាយទៅកាន់វិទ្យុចំនួន០២គឺ
➣ វិទ្យុ ខ្មែរឥសាន FM93.5 MHz ខេត្តស្ទឹងត្រែង
➣ វិទ្យុ Angel FM92.5MHz ខេត្តព្រះសីហនុ។

❷.ចាប់ពីម៉ោង ៦:០០ ដល់ម៉ោង ០៧:០០ល្ងាច ផ្សាយទៅកាន់វិទ្យុចំនួន១១គឺ
➤ វិទ្យុ សម្លេងយើង FM107.75MHz ខេត្តកំពង់ចាម
➤ វិទ្យុ មហាជន FM 106.75 MHz ខេត្តបាត់តំបង
➤​ ​វិទ្យុ រតនអង្គរ FM93.8MHz ខេត្តសៀមរាប
➤​ វិទ្យុ រតនៈ FM105.30MHz ខេត្តបន្ទាយមានជ័យ
➤ វិទ្យុ សុខសាន្តមនោរម្យ FM 88.5 MHz ខេត្តរតនគិរី
➤ វិទ្យុ សំពៅមាស FM 91.25 MHz ខេត្តពោធិ៏សាត់
➤ វិទ្យុ ក្តីសង្ឃឹម FM100.1MHz ខេត្តព្រៃវែង
➤ វិទ្យុ មហាសាល FM97.5MHz ខេត្តស្វាយរៀង
➤ វិទ្យុ Angel FM92.5MHz ខេត្តព្រះសីហនុ
➤ វិទ្យុ Angel FM88.50MHz ខេត្តតាកែវ
➤ វិទ្យុ កំពត FM90.3MHz ខេត្តកំពត។

✯ចូលរួមកម្មវិធី តាមរយៈទូរស័ព្ទចំនួនពីរប្រព័ន្ធ៖ ☎078 700 191 ☎093 700 191 ៕
======================================
✯ ផ្សាយផ្ទាល់តាមរយៈវិទ្យុ Online : http://camldp.org/radio ឬ ស្តាប់តាមរយៈ Smart Phone : Khmer eRadio (LDP Live)។

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងធ្វើការផ្សាយផ្ទាល់នូវ កម្មវិធីសំឡេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ផ្សាយចាប់ពីម៉ោង ០៥:០០-០៧:០០យប់,ថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០១៧។ កម្មវិធីនេះនឹងផ្សាយបន្តទៅកាន់វិទ្យុចំនួន១១ តាមពេលវេលា ដូចខាងក្រោម៖
❶.ចាប់ពីម៉ោង ០៥:០០ ដល់ម៉ោង ០៦:០០ល្ងាច ផ្សាយទៅកាន់វិទ្យុចំនួន១ គឺ
➣ វិទ្យុ ខ្មែរឥសាន FM93.5 MHz ខេត្តស្ទឹងត្រែង។

❷.ចាប់ពីម៉ោង ៦:០០ ដល់ម៉ោង ០៧:០០យប់ ផ្សាយទៅកាន់វិទ្យុចំនួន១០ គឺ
➤ វិទ្យុ សំឡេងយើង FM107.75MHz ខេត្តកំពង់ចាម
➤ វិទ្យុ មហាជន FM 106.75 MHz ខេត្តបាត់ដំបង
➤ វិទ្យុ សំពៅមាស FM 91.25 MHz ខេត្តពោធិ៍សាត់
➤ វិទ្យុ ក្តីសង្ឃឹម FM100.1MHz ខេត្តព្រៃវែង
➤ វិទ្យុ មហាសាល FM97.5MHz ខេត្តស្វាយរៀង
➤ វិទ្យុ Angel FM92.5MHz ខេត្តព្រះសីហនុ
➤ វិទ្យុ Angel FM88.5MHz ខេត្តតាកែវ
➤ វិទ្យុ Angel FM102.3MHz ខេត្តកំពង់ធំ
➤ វិទ្យុ កំពត FM90.3MHz ខេត្តកំពត
➤ វិទ្យុ សុខសាន្តមនោរម្យ FM 88.5 MHz ខេត្តរតនគិរី។

✯ចូលរួមកម្មវិធី តាមរយៈទូរស័ព្ទចំនួនពីរប្រព័ន្ធ៖ ☎078 700 191 ☎093 700 191 ៕
======================================
✯ ផ្សាយផ្ទាល់តាមរយៈវិទ្យុ Online : http://camldp.org/radio ឬ ស្តាប់តាមរយៈ Smart Phone : Khmer eRadio (LDP Live)។

30/07/2017
ប្រ​វត្តិ​​សង្ខេប​របស់​គណបក្សសម្ព័ន្ធដើម្បីប្រជា​ធិបតេយ្យ​

ដើម្បីជាទស្សនៈក្នុងការស្វែងយល់បន្ថែមអំពីគណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ​(គ.ស.ប) ឬ​ LDP សូមអានអត្ថបទមួយនេះសិន។
http://camldp.org/threads/456/

22/07/2017

ខ្សែវីដេអូចំណាស់មួយ ដែលបង្ហាញថា លោក ខឹម វាសនា ជាអ្នកនយោបាយស្មោះត្រង់បំផុតរបស់ខ្មែរ

Address

No. 108 B2, Street 315, Sangkat Boeung Kak II, Khan Toul Kork
Phnom Penh
12000

Telephone

010 532 003

Alerts

Be the first to know and let us send you an email when LDP Global posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LDP Global:

Videos

Share

Category

Nearby media companies


Other Video Creators in Phnom Penh

Show All

You may also like