Apsara FM99

Apsara FM99 វិទ្យុសំឡេងមាតុភូមិ

18/11/2023

បដិមាព្រះព្រហ្មរកឃើញនៅតំបន់វត្តបាសែត

- ហ្វេសប៊ុក៖ https://bit.ly/3OK3ypE
- តេឡេក្រាម៖ https://bit.ly/3P5fCSU
- តិកតុក៖ https://bit.ly/45e6ekO
- យូធូប៖ https://bit.ly/3KunaeQ

#វិទ្យុសំឡេងមាតុភូមិ #បដិមា #ព្រះព្រហ្ម #វត្តបាសែត #អរិយធម៌ #វប្បធម៌

18/11/2023

អាជីវកម្មស្រាផាសិនមណ្ឌលគិរីថ្មី ឆ្ងាញ់ ប្លែក និងជួយដល់សេដ្ឋកិច្ចសហគមន៍

ផាសិន ជារុក្ខជាតិវល្លិ៍មួយប្រភេទដែលផ្លែរបស់វាមានរសជាតិជូរ និងអាចផ្ដល់ផលប្រយោជន៍ច្រើនដល់សុខភាព ព្រោះមានផ្ទុកទៅដោយសារធាតុសំខាន់ៗ និងវីតាមីនជាច្រើនប្រភេទ។ ជាមួយនឹងអត្ថបរយោជន៍ដ៏ច្រើន អ្នកជំនាញក្នុងស្រុកបានសាកល្បងចម្រាញ់ផ្លែផាសិនធ្វើជាស្រាមួយប្រភេទ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ រហូតធ្វើជាអាជីវកម្មក្នុងស្រុកប្រកបដោយភាពច្នៃប្រតិដ្ឋខ្ពស់ ហើយថែមទាំងផ្ដល់ប្រយោជន៍ដល់កសិករក្នុងតំបន់ថែមទៀតផង។

រាយការណ៍ដោយ ៖ លីដា
អត្ថបទ៖ កញ្ញា ម៉ាន់ ហ៊ុយលាង

#វិទ្យុសំឡេងមាតុភូមិ #អាជីវកម្ម #ស្រាផាសិន #មណ្ឌលគិរី #ឈ្ងុយឆ្ងាញ់ #ប្លែក #សេដ្ឋកិច្ច #សេដ្ឋកិច្ចសហគមន៍ #សារធាតុ #អត្ថបរយោជន៍ #កសិករ #ច្នៃប្រតិដ្ឋ

18/11/2023

ក្ដាត | Elephant's ear, cocoyam, dasheen, wild taro

#ទំនើបកម្មកសិកម្ម #ពិពិធកម្មកសិកម្ម #កសិកម្មចម្រុះ #កសិឧស្សាហកម្ម #ផលិតភាពកសិកម្ម #គុណភាព #សុវត្ថិភាពចំណីអាហារ #ភូតគាមអនាម័យ #នាំចេញ #សគមន៍កសិកម្ម #វិទ្យុសំឡេងមាតុភូមិ #ក្ដាត

ព្រះពុទ្ធបដិមា និងរូបសំណាកស្តេចនាគ 📍ភូមិជួរកណ្តាល ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ📷 យើងជឿជាក់លើកម្ពុជា #ការរៀបច...
18/11/2023

ព្រះពុទ្ធបដិមា និងរូបសំណាកស្តេចនាគ

📍ភូមិជួរកណ្តាល ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

📷 យើងជឿជាក់លើកម្ពុជា

#ការរៀបចំដែនដី #នគរបនីយកម្ម #ស្ថាបត្យកម្មខ្មែរ #រចនាបទសំណង់ខ្មែរ #សំណង់ព្រះពុទ្ធសាសនា #សិល្បៈស្ថាបត្យកម្មខ្មែរ #ក្បួនខ្នាតស្ថាបត្យកម្មខ្មែរ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #វិទ្យុសំឡេងមាតុភូមិ #ព្រះពុទ្ធបដិមា #រូបសំណាកស្តេចនាគ #ភូមិជួរកណ្តាល #ឃុំកោះពីរ #ស្រុកក្រូចឆ្មារ #ខេត្តត្បូងឃ្មុំ

18/11/2023

មាន់ដុតក្នុងពាងម្ហូបទាក់ទាញនៅក្នុងខេត្តសៀមរាប

#វិទ្យុសំឡេងមាតុភូមិ #ផ្ទះពាងខ្មែរ #អាជីវកម្ម #ម្ហូប #មាន់ដុត #មាន់ដុតក្នុងពាង #ខេត្តសៀមរាប

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៦កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ឆ្នាំជូតសម្រាប់លោក...
17/11/2023

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៦កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣

ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកអាចទទួលបានការជួយ ជ្រោមជ្រែងច្រើនពីមនុស្សនៅរួមក្រុម និងថា្នក់លើផងដែរ។ លើសពីនេះ លោកអ្នកនឹង ទទួលបានលាភសំណាងច្រើន ពិសេសឳកាសអោយអ្នកអភិវឌ្ឍន៍កាងារអោយកាន់តែមាន ស្ថេរភាព។ ទន្ទឹមនឹងនេះ អ្នកក៏អាចធ្វើអ្វីៗបានតាមបំណងប្រាថា្ន ពីព្រោះបញ្ហាតូចធំត្រូវ បានដោះស្រាយជ្រះស្រឡះនៅពេលនេះ។ ក្នុងពេលនេះ ប្រសិនបើអ្នកមានបំណងចង់ ផ្លាស់ប្តូរទីកន្លែងការងារគឺអាចធ្វើទៅបាន។ ក្រៅពីនេះ សូមប្រយ័ត្នក្រែងមានការក្លែងបន្លំ ឬ ខ្វះខាតពត៌មានសំខាន់។

ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលល្អប្រសើរសម្រាប់ការសាកល្បងការងារ ឬអាជីវកម្មថ្មី។ លោកអ្នកនឹងទទួលបានលទ្ធភាពខ្ពស់ក្នុងការយល់ដឹង ហើយសម្របទៅនឹង ភាពប្រែប្រួល ក៏ដូចជាដំណើរការនៃអាជីព។ ហើយប្រសិនបើអ្នក លោកអ្នកគួរបោះទុន បង្កើតអាជីវកម្មថ្មី ឬសូម្បីតែការគិតគូរអំពីគម្រោងអាជីពអនាគតក្តី។ ប្រការដែលគួរប្រយ័ត្ន នៅពេលនេះគឺកុំឆ្លើយតបលឿនពេក កុំរីករាយជាមួយអ្វីដែលអ្នកបានឃើញ ការពិចារណា វែងឆ្ងាយបញ្ចៀសការលំបាកមួយចំនួនដែលអាចនឹងកើតឡើងនៅថ្ងៃនេះ។ ក្រៅពីនេះ សូម លោកអ្នកកុំគិតគូរអំពីកំហុសអតីតកាល រហូតធ្វើអោយអ្នកភ័យខ្លាចក្នុងការបំពេញការ ងារ។

ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះមានបញ្ហាហិរញ្ញវត្ថុតិចតួចអាចនឹងកើត មានឡើង។ សូមប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតក្នុងពេលធ្វើអាជីវកម្ម ឬមុខជំនួញ។ ព្យាយាម យ៉ាងណាកុំចូលរួមក្នុងសកម្មភាពវិនិយោគ។ ក្នុងពេលនេះ អ្នកនឹងជួបឳកាសច្រើន ដូច្នេះ សូមពិនិត្យវាយតម្លៃស្វែងរកលទ្ធភាពការងារណាដែលសក្តិសមនឹងវិជ្ជាជីវៈរបស់អ្នក។ ក្នុង នោះអ្នកមិនចាំបាច់ចាប់យកការងារច្រើននោះទេ ពីព្រោះវាសមល្មមដែលអ្នកនឹងទទួល បានផលច្រើន ត្រឹមតែការងារតែមួយក្តី។ ដោយឡែក សូមប្រយ័ត្នក្រែងមានការយល់ច្រលំ ទៅលើកិច្ចការងារ ឬខ្វះខាតពត៌មានសំខាន់ៗ។

ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកថ្ងៃនេះអាចទទួលបានផលសម្រេច និងភាពចម្រើនរុងរឿងបាន។ ប៉ុន្តែក៏ទាមទារការចូលរួមយ៉ាងសកម្មភាពពីសំណាក់អ្នក ផ្ទាល់ផងដែរ។ អ្នកពិបាកនឹងសុំជំនួយពីមនុស្សនៅក្បែរខ្លួន ប៉ុន្តែនេះមិនមែនមានន័យថា អ្នកនឹងត្រូវសង្ស័យ ឬមិនមានភាពរីករាយចំពោះគេទាំងនោះទេ។ លើសពីនេះ សូមលោក អ្នកយកចិត្តទុកដាក់ជាពិសេសទៅលើទន្នន័យ ដោយសារលោកអ្នកអាចជួបនឹង ការភ្លេច ភ្លាំងខ្លះ។ លើសពីនេះ វានឹងប្រសើរបំផុត ប្រសិនបើអ្នកមិនចូលរួមក្នុងការជ្រៀតជ្រែកទៅ លើរឿងរ៉ាវរបស់អ្នកដទៃ។

ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការផ្លាស់ ប្តូរ និងការចាកចេញពីស្ថានភាពចាស់ៗដែលមិនល្អទាំងឡាយ។ វាគ្មានហេតុផលណា មួយឲ្យអ្នកទ្រាំនោះទេ ពីព្រោះឳកាសល្អៗមានច្រើននៅខាងក្រៅ ហើយក៏សុទ្ធជាឳកាស ដែលមានស្ថេរភាពផង។ ដោយឡែកលោកអ្នកអាចផ្តល់មតិយោបល់ បង្ហាញមតិរិះគន់ ដើម្បីស្ថាបនាបាន ពីព្រោះពាក្យសំដីរបស់អ្នកហាក់មានឥទ្ធិពលទៅលើបរិស្ថានជុំវិញ។ ក្រៅពីនេះ សូមប្រយ័ត្នទៅលើទំនាក់ទំនង ឬភាពជិតស្និទ្ធជាមួយមនុស្សដែលអ្នកទើបស្គាល់ ក្នុងនោះ ករណីសំខាន់គឯកសារ ឬពត៌មានសំខាន់។

ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពអាជីពរបស់អ្នកនៅក្នុងពេលនេះត្រូវបាន គាប់គាំងខ្លាំងដោយសារអស្ថេរភាពផ្នែកទំនាក់ទំនងការទូត។ វានឹងល្អប្រសើរណាស់ ប្រសិន បើអ្នកចំណាយពេលបន្តិចទៅលើការស្តារឡើងវិញនូវកិច្ចទំនាក់ទំនង ធ្វើកិច្ចសហការល្អ រួមទាំងការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ សម្រាប់លោកអ្នកអាជីវករ។ លើសពីនេះ សូម បំពេញការងារទាំងឡាយណាដែលអ្នកអាចមានលទ្ធភាពគ្រប់គ្រង ផលចំណេញតិចតួចក៍ ល្មមប្រសើរសម្រាប់ការខិតខំប្រឹងប្រែងរបស់អ្នក ជាជាងបញ្ហា និងការខ្វះខាត។ ក្នុងនោះ ការ ផ្លាស់ប្តូរទីកន្លែងការងារគឺត្រូវផ្អាកសិន ហើយជម្លោះរវាងមនុស្សស្និទ្ធក៏អាចកើតឡើង។

ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ អាជីពរបស់លោកអ្នកនៅក្នុងពេលនេះមានភាពល្អ ប្រសើរខ្លាំង។ លាភសំណាង និងឳកាសល្អៗក្នុងការងារអាចនឹងទទួលច្រើន ហើយនៅចុង បញ្ចប់នៃការងារល្ងាចនេះក៏រំពឹងថាទទួលបានដំណឹងរីករាយផងដែរ។ ចំពោះបំណងនៃការ ផ្លាស់ប្តូររបត់ការងារ និងទីកន្លែងគឺអាចធ្វើទៅបាននៅពេលនេះ ពីព្រោះពេលវេលាដែល អ្នកមានគឺសមស្រប ចំណែកបញ្ហានានាក៏មានភាពស្ងប់ស្ងៀមល្អ។ លើសពីនេះ ទំនាក់ទំនងជាមួយថ្នាក់លើ ពិសេសមនុស្សរួមក្រុមការងារគួរតែរឹតបន្តឹងជាថ្មី អ្នកមិនគួរធ្វើ ឲ្យ មានគំលាតក្នុងទំនាក់ទំនងទេ។

ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពអាជីវកម្មរបស់អ្នកត្រូវបានធានានៅ ក្នុងថ្ងៃនេះ។ ដៃគូពាណិជ្ជកម្ម និងជំនួញជួញដូរនានាកំពុងមានទំនុកចិត្តនឹងអ្នក ហើយការ ជួយជ្រោមជ្រែងចំពោះអ្នកពីមជ្ឈដ្ឋានជុំវិញខ្លួនក៏មានច្រើន។ លោកអ្នកអាចដំណើរការ សកម្មភាពអាជីវកម្មរបស់អ្នកទៅតាមបំណង ឬគម្រោងបានដោយងាយស្រួលណាស់។ ក្នុងនោះលោកអ្នកជាបុគ្គលិករដ្ឋឯកជននានាអាចធ្វើការងារបានដោយរលូន ហើយបំណង នៃការផ្លាស់ប្តូរទាំងឡាយរបស់អ្នកនឹងត្រូវបានបំពេញ។ ប្រការសំខាន់ សូមលោកអ្នកកុំ ជ្រៀតជ្រែកនឹងបញ្ហា ឬកិច្ចការរបស់អ្នកដទៃ។

ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានដំណើរការល្អសម្រាប់ការ ចុះហត្ថលេខា ឬកិច្ចការងារសំខាន់ៗ។ បញ្ហាតូចធំត្រូវបានដោះស្រាយ គឺគ្មានកំហុសដោយ ណាមួយនឹងកើតឡើង ឬនាំដល់ការរំខានគោលដៅ និងលទ្ធផលដែលអ្នករំពឹងនោះទេ។ លើសពីនេះ អ្នកក៏មានលទ្ធភាពទទួលបានដំណឹងល្អ ឬឳកាសទទួលបានការផ្តល់ឋានៈ តួនាទី និងការតម្លើងប្រាក់បៀវត្សរ៍ជាដើម។ ក្នុងថ្ងៃនេះ ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ ប្តូរទីកន្លែងការងារ សូមសម្រេចធ្វើទៅតាមបំណង អ្វីៗមានភាពល្អប្រសើរណាស់។ ផ្ទុយពី អំណោយផលផ្អែកអាជីព សូមលោកអ្នកយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពអោយបាន ខ្លាំងបំផុត។

ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកហាក់មានភាពរឹងស្ទះតិចតួចក្នុងពេលនេះ លោកអ្នក មិនគួរធ្វើការងារធំដុំពេកទេ សូមកំណត់ការងារឲ្យបានសមល្មមនឹងកំលាំងរបស់ ខ្លួន។ លោកអ្នកអាចទទួលរងឥទ្ធិពលខាងក្រៅច្រើន ដូច្នេះសូមកំណត់ការទទួលយក ពត៌មាន បើមិនដូច្នេះទេលោកអ្នកអាចមានការលំបាកខ្លាំង។ ក្រៅពីនេះ រាល់ទំនាក់ទំនងគួរ កុំធ្វើច្រើនពេកនៅក្នុងថ្ងៃនេះ ឬយ៉ាងហោចណាស់ធ្វើឡើងក្នុងករណីចាំបាច់ប៉ុណ្ណោះ។ កំហុសដោយសារពាក្យសំដីនៅក្នុងសភាពផុយស្រួយ ដូច្នេះសូមមានការប្រុងប្រយ័ត្ន អោយបានពេញមួយថ្ងៃទើជាការល្អ។

ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានសំណាងល្អក្នុងអាជីពការងារ លោកអ្នកក៏រំពឹងថាទទួលបានរង្វាន់ ឬឋានៈតួនាទីជាដើម។ ក្នុងនោះ ទំនាក់ទំនងក្នុងរង្វង់ តូចធំគឺអាចធ្វើទៅបានដោយល្អប្រសើរ ដូច្នេះសូមកុំមានការភ័យខ្លាចក្នុងការចែករំលែក មតិយោបល់ និងបំណងរបស់អ្នក។ ក្នុងនេះដែរ ថ្ងៃនេះអំណោយផលដល់កិច្ចការដឹកនាំ អ្នក ក៏អាចក្លាយជាមេដឹកនាំក្រុមដែលនាំដល់ភាពរីកចម្រើនដល់កិច្ចការដែលអ្នកកំពុងធ្វើផង។ ប៉ុន្តែវាមានភាពចាំបាច់ណាស់ ដែលអ្នកត្រូវជឿទុកចិត្តទៅលើខ្លួនឯង និងមានភាពវ័យឆ្លាត ក្នុងការយល់ដឹងពីស្ថានភាពនានាជុំវិញការងាររបស់អ្នក។

ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ និងភារកិច្ចការងាររបស់ អ្នកមានភាពចម្រើនលូតលាស់។ លោកអ្នកមានមនុស្សនៅជុំវិញខ្លួនស្រលាញ់រាប់អាន និង ជួយជ្រោមជ្រែងការងាររបស់អ្នកខ្លាំង។ ក្នុងនោះ ប្រសិនបើអ្នកមានលទ្ធភាពចំណាយលុយ កាក់នៅពេលនេះ គឺផលចំណេញនឹងទទួលបានច្រើន។ ក្រៅពីនេះ ការងាររបស់អ្នកកំពុង មានស្ថានភាពល្អ ដូច្នេះគួរប្រើប្រាស់ពេលវេលាបន្ថែមដើម្បីគិតគូរគម្រោងផែនការអនា គត។ ដោយឡែក សូមព្យាយាមបំពេញការងារ ហើយធ្វើទំនាក់ទំនងអោយបានរឹងមាំ។ ក្រៅ ពីនេះ សូមកុំច្រានចោលការផ្តល់ជូន ឬឳកាសថ្មីៗ។

ចំណាំ
ឆ្នាំទាំង៤ ជូត មមី វក ច រាសីឡើងខ្ពស់ត្រដែត។

#វិទ្យុសំឡេងមាតុភូមិ #ហោរាសាស្រ្ត

17/11/2023

ប្រាសាទបក្សីចាំក្រុង ពាក់កណ្ដាលស.វទី១០ ចាប់ផ្តើមកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១ និងបញ្ចប់ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា រចនាបថបាខែង

#ស្ថាបត្យកម្មខ្មែរបុរាណ #រចនាបថខ្មែរបុរាណ #សំណង់សាសនា #សំណង់បេតិកភណ្ឌ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #វិទ្យុសំឡេងមាតុភូមិ

17/11/2023

ក្រសួងកសិកម្ម និងអង្គការ ប្រកាសថ្កោលទោសជនល្មើសណាដែលប្រើឧបករណ៍នេសាទខុសច្បាប់ បណ្ដាលឱ្យផ្សោតស្លាប់

- ហ្វេសប៊ុក៖ https://bit.ly/3OK3ypE
- តេឡេក្រាម៖ https://bit.ly/3P5fCSU
- តិកតុក៖ https://bit.ly/45e6ekO
- យូធូប៖ https://bit.ly/3KunaeQ

#វិទ្យុសំឡេងមាតុភូមិ #ក្រសួងកសិកម្ម #អង្គការ #ថ្កោលទោស #ជនល្មើស #នេសាទខុសច្បាប់ #ផ្សោត

17/11/2023

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបន្តលើកលែងការបង់ប្រាក់តាមប្រព័ន្ធ ERP រយៈពេល១ឆ្នាំ និងចុះតម្លៃ៥០ភាគរយ ក្នុងការបង់ប្រាក់តាមរយៈសាច់ប្រាក់ រយៈពេល ៦ខែ

#វិទ្យុសំឡេងមាតុភូមិ #ផ្លូវល្បឿនលឿនភ្នំពេញ_ព្រះសីហនុ #ការបង់ប្រាក់

ខេត្ដស្វាយរៀងមានក្រុងចំនួន ០២ ៖​ ក្រុងស្វាយរៀង ក្រុងបាវិតមានស្រុកចំនួន ០៦ ៖ ស្រុកចន្រ្ទា ស្រុកកំពង់រោទិ៍ ស្រុករំដួល ស្រុ...
17/11/2023

ខេត្ដស្វាយរៀង

មានក្រុងចំនួន ០២ ៖​ ក្រុងស្វាយរៀង ក្រុងបាវិត

មានស្រុកចំនួន ០៦ ៖ ស្រុកចន្រ្ទា ស្រុកកំពង់រោទិ៍ ស្រុករំដួល ស្រុករមាស ស្រុកស្វាយជ្រំ ស្រុកស្វាយទាប

#វិទ្យុសំឡេងមាតុភូមិ #ខេត្ដស្វាយរៀង #ក្រុងស្វាយរៀង #ក្រុងបាវិត #ស្រុកចន្រ្ទា #ស្រុកកំពង់រោទិ៍ #ស្រុករំដួល #ស្រុករមាស #ស្រុកស្វាយជ្រំ #ស្រុកស្វាយទាប

ជហ្វាតវត្តទម្លាប់រង្សីជហ្វាស្ថាបត្យកម្មគ្រឿងតុតែងលម្អ     #វិទ្យុសំឡេងមាតុភូមិ  #ជហ្វា  #វត្តទម្លាប់រង្សី   #ស្ថាបត្យកម្...
17/11/2023

ជហ្វាតវត្តទម្លាប់រង្សី

ជហ្វាស្ថាបត្យកម្មគ្រឿងតុតែងលម្អ

#វិទ្យុសំឡេងមាតុភូមិ #ជហ្វា #វត្តទម្លាប់រង្សី #ស្ថាបត្យកម្ម #គ្រឿងតុតែងលម្អ

17/11/2023

ដង្កូវនាងអ៊ីរី ងាយចិញ្ចឹម និងមានអត្ថប្រយោជន៍ច្រើន

ដង្កូវនាងអ៊ីរី មានលក្ខណៈសាមញ្ញ ដែលមិនទាមទារនូវ បច្ចេកទេស ឬមានជំនាញខ្ពស់ពេកនោះទេ ហើយដើម្បីទទួលបានជោគជ័យក្នុងការចិញ្ចឹម អ្នកចិញ្ចឹមគ្រាន់តែមានចំណីគ្រប់គ្រាន់ មានការថែទាំ រក្សាសំណើម ពន្លឺ និងមានខ្យល់ចេញចូលឱ្យបានសមស្រប នោះនឹងទទួលបានអត្ថប្រយោជន៍ច្រើន។

#ទំនើបកម្មកសិកម្ម #ពិពិធកម្មកសិកម្ម #កសិកម្មចម្រុះ #ប្រពលវប្បកម្ម #ពាណិជ្ជូបនីយកម្ម #កសិឧស្សាហកម្ម #ផលិតភាពកសិកម្ម #គុណភាព #សុវត្ថិភាពចំណីអាហារ #ភូតគាមអនាម័យ #ការចិញ្ចឹមសត្វ #វារីវប្បកម្ម #នាំចេញ #កសិកម្មតាមកិច្ចសន្យា #សគមន៍កសិកម្ម #ភូមិមួយផលិតផលមួយ #ផលិតផលសម្គាល់ភូមិសាស្រ្ត #វិទ្យុសំឡេងមាតុភូមិ #ដង្កូវនាងអ៊ីរី

ភ្លើងឆេះអគារនៅចិនសម្លាប់មនុស្សជាង ២០ នាក់ និងជាច្រើននាក់ទៀតរងរបួសទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួ បានរាយការណ៍ថា មនុស្ស...
17/11/2023

ភ្លើងឆេះអគារនៅចិនសម្លាប់មនុស្សជាង ២០ នាក់ និងជាច្រើននាក់ទៀតរងរបួស

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួ បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ២៦ នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសបញ្ជូនទៅមន្ទីរពេទ្យ ក្នុងហេតុការណ៍ភ្លើងឆេះអគារមួយកន្លែងនៅខេត្តភាគខាងជើង Shanxi។

បើតាមអាជ្ញាធរមូលដ្ឋានចិន ភ្លើងបានចាប់ផ្តើមឆាបឆេះអគារកម្ពស់៤ជាន់ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនធ្យូងថ្ម Yongju នៅទីក្រុង Luliang នៃខេត្ត Shanxi នៅម៉ោងជិត៧ព្រឹក ម៉ោងក្នុងស្រុក។ ក្រៅពីអ្នកស្លាប់ ២៦ នាក់ មានមនុស្ស ៥១ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈមនុស្សជាង ៦០ នាក់ត្រូវបានជម្លៀសចេញពីអគាររងគ្រោះ។

មូលហេតុនៃការបណ្ដាលឱ្យមានភ្លើងឆាបឆេះមិនទាន់ដឹងនៅឡើយទេ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ហើយអាជ្ញាធរនិយាយថា ខ្លួនកំពុងបន្តការស៊ើបអង្កេត។

គួរបញ្ជាក់ថា ឧបទ្ទវហេតុកន្លែងឧស្សាហកម្មតែងកើតឡើងជារឿយៗក្នុងប្រទេសចិន ដោយសារតែស្តង់ដារសុវត្ថិភាពធូររលុង និងការអនុវត្តមិនត្រឹមត្រូវ។

#វិទ្យុសំឡេងមាតុភូមិ #ភ្លើងឆេះអគារ #គ្រោះអគ្គីភ័យ #ប្រទេសចិន #ខេត្តshanxi

ប្រាសាទឯកភ្នំ មានឈ្មោះដើមថា នរេន្ទ្រគ្រាម ប្រាសាទនេះត្រូវបានកសាង ឡើងនៅស.វទី១១ ក្នុងឆ្នាំ ១០២៧ ក្នុងរាជកាលព្រះបាទសូរ្យវរ្...
17/11/2023

ប្រាសាទឯកភ្នំ មានឈ្មោះដើមថា នរេន្ទ្រគ្រាម ប្រាសាទនេះត្រូវបានកសាង ឡើងនៅស.វទី១១ ក្នុងឆ្នាំ ១០២៧ ក្នុងរាជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) នាសម័យមហានគរ ដើម្បីតម្គល់សិវលិង្គមួយឈ្មោះថា (ស្រីសូរ្យវឫស្វរៈ)ឧទ្ទិសថ្វាយអាទិទេពនៃព្រហ្មញ្ញសាសនា

📍 មានទីតាំងនៅភូមិ តាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង

📷 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា-កឹម សុវណ្ណា

#វិទ្យុសំឡេងមាតុភូមិ #សម័យមហានគរ #សិវលិង្គ #ឧទ្ទិសថ្វាយ #អាទិទេព #ព្រហ្មញ្ញសាសនា #ប្រាសាទឯកភ្នំ #នរេន្ទ្រគ្រាម #ភូមិតាគម #ឃុំពាមឯក #ស្រុកឯកភ្នំ #ខេត្តបាត់ដំបង

ឯកឧត្តម សាយ សំអាល់ ស្នើគណៈអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកស្ម័គ្រចិត្ត ចូលរួមប្រើប្រាស់កម្លាំងសរុប ពន្លឿនការងារចុះបញ...
17/11/2023

ឯកឧត្តម សាយ សំអាល់ ស្នើគណៈអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកស្ម័គ្រចិត្ត ចូលរួមប្រើប្រាស់កម្លាំងសរុប ពន្លឿនការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តកណ្តាល ឱ្យមានប្រសិទ្ធភាពតាមការគ្រោងទុក សំដៅផ្តល់ផលប្រយោជន៍ និងធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ។

#វិទ្យុសំឡេងមាតុភូមិ #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់

17/11/2023

ទីផ្សារខុនដូឆ្នាំ២០២៣មានសកម្មភាពល្អប្រសើរឡើងវិញជាបណ្តើរៗ និងបន្តវិជ្ជមាននៅក្នុងឆ្នាំថ្មី

- ហ្វេសប៊ុក៖ https://bit.ly/3OK3ypE
- តេឡេក្រាម៖ https://bit.ly/3P5fCSU
- តិកតុក៖ https://bit.ly/45e6ekO
- យូធូប៖ https://bit.ly/3KunaeQ

#វិទ្យុសំឡេងមាតុភូមិ #ទីផ្សារ #ខុនដូ #សកម្មភាព #វិជ្ជមាន #សេដ្ឋកិច្ច #វិនីយោគ

17/11/2023

របរចិញ្ចឹមត្រី ឃុំសាមគ្គី ខេត្ដព្រះសីហនុ

#វិទ្យុសំឡេងមាតុភូមិ #ភូមិឃុំសង្កាត់មានសុវត្ថិភាព #ឃុំសាមគ្គី #ខេត្ដព្រះសីហនុ #កសិកម្ម #អាជីវកម្ម #របរចិញ្ចឹមត្រី

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ឆ្នាំជូតសម្រាប់លោ...
16/11/2023

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣

ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះរាល់កិច្ចការងារទាំងឡាយនឹងអាចដំណើរការទៅរលូន។ លោកអ្នកមិនចាំបាច់ត្រូវបារម្ភអ្វីឡើយ ពីព្រោះមានមនុស្សនៅជុំវិញខ្លួនជួយ ទំនុកបម្រុង និងគាំទ្រអ្នកបានច្រើន។ លើសពីនេះ នៅក្នុងអនាគតដ៏ខ្លីនេះ អ្នកអាចទទួលបានការតម្លើងឋានៈ និងឳកាសច្រើនក្នុងការអភិវឌ្ឍន៍អាជីពបានច្រើន។ ប៉ុន្តែសូមលោកអ្នករក្សាការគិតរបស់ខ្លួនឲ្យស្ថិតក្នុងកំរិតដែលអាចគ្រប់គ្រងជានិច្ច ការទទួលយកពាក្យសំដីរបស់មនុស្សជុំវិញខ្លួនច្រើនពេកនឹងអាចរំខានចិត្តរបស់អ្នកខ្លាំង។ ក្រៅពីនេះ លោកអ្នកអាចការពារគំនិតយោបល់របស់ខ្លួន និងអាចប្រឈមនឹងស្ថានភាពប្រែប្រួលបានល្អ។

ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលល្អប្រសើរក្នុងការដោះស្រាយ បញ្ហាសោះឡើយ ពីព្រោះលោកអ្នកមិនពិបាកយកឈ្នះស្ថានភាពនេះ ហើយថែមទាំងធ្វើអោយអ្នកកាន់តែមានភាពតានតឹងផងដែរ។ លើសពីនេះ ភាពស្មុគ្រស្មាញកើតឡើងពីមជ្ឈដ្ឋានខាងក្រៅ ដូច្នេះបើអ្នកមិនខិតខំការពារឥទ្ធិពលខាងក្រៅនោះទេ អ្នកនឹងអាចជួបការលំបាកកាន់តែច្រើន។ ក្នុងនោះ ចំពោះការងារដែលមិនអាចអនុវត្តទៅបាន ចូរព្យាយាមស្វែងយល់ប្រភពបញ្ហា ហើយស្នើសុំជំនួយអោយបានរហ័សពីមនុស្សដែលអ្នកជឿទុកចិត្ត។ លើសពីនេះ ចំពោះការប្រថុយប្រថាននឹងធ្វើឲ្យអ្នកខាតបង់ធនធានច្រើននៅពេលនេះ។

ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះអាជីវកម្ម និងកិច្ចការងាររដ្ឋឯកជននានាបានដំណើរការ ល្អប្រសើរគួរអោយកត់សម្គាល់។ លោកអ្នកជាអាជីវករក៏នឹងអាចធ្វើការប្រើប្រាស់លុយកាក់ ឬបណ្តាក់ទុនតូចធំបានយ៉ាងល្អប្រសើរផងដែរ។ ប៉ុន្តែសូមលោកអ្នករក្សាកំលាំងអោយបានល្អ បើទោះបីជាអ្នកមានកំលាំងសមគួរណាស់ក្តី ក៏មិនគួរសម្រុកធ្វើការដោយគ្មានគោលដៅ នោះដែរ។ ក្នុងនោះដែរ សូមកុំចូលរួមក្នុងការនិយាយដើមចុងមនុស្សនៅជុំវិញខ្លួន កុំបង្កើតភាពអវិជ្ជមានក្នុងទំនាក់ទំនង ពីព្រោះអ្នកនឹងងាយបាត់បង់កិត្តិនាម ហើយប៉ះពាល់ដល់ ការងារអាជីព។

ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចធ្វើការទំនាក់ទំនង ចរចា ឬពិភាក្សាកិច្ចការងារតូចធំទាំងឡាយប្រកបដោយភាពជោគជ័យ។ លោកអ្នកអាចនឹងទទួលបានដំណឹងនៃការចាកចេញ ដូច្នេះព្យាយាមស្វែងយល់ការងាររបស់ខ្លួនអោយបានល្អិតល្អន់។ ដោយឡែក លោកអ្នកអាចមិនមានពេលវេលាច្រើនប៉ុន្មាននោះទេ ដូច្នេះការគ្រប់គ្រងការងារអាទិភាពមានសារសំខាន់ខ្លាំងណាស់នាពេលនេះ។ ដោយឡែក ថ្ងៃនេះមិនមែនជាពេលដែលអ្នកត្រូវតវ៉ា ឬព្យាយាមស្វែងរកភាពខុសត្រូវទេ រក្សាទំនាក់ទំនងអោយនៅជាធម្មតា ហើយអត់ធ្មត់ក្នុងពេលបំពេញការងារ។

ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាថ្ងៃល្អបំផុតសម្រាប់ដោះស្រាយបញ្ហាទាក់ទងនឹងអចលនទ្រព្យនោះទេ។ សូមព្យាយាមការពារស្ថានភាពប្រែប្រួលក្នុងពេលឲ្យបាន ពីព្រោះអ្នកអាចនឹងបញ្ចប់ការងារ ឬអាជីវកម្មជាមួយនឹងការខាតបង់ផ្នែកហិរញ្ញវត្ថុ។ទន្ទឹមនឹងនេះ ចិត្តរបស់អ្នកក៏មានភាពប្រែប្រួលច្រើន ដែលអាចឲ្យអ្នកងាយទទួលឥទ្ធិពលពីខាងក្រៅ ប៉ុន្តែក៏អាចនឹងទទួលបានពត៌មានច្រើនផងដែរ។ ដោយឡែក លោកអ្នកនឹងអាច ស្តារស្ថានភាពអាជីពរបស់ខ្លួនបានល្អ ប្រសិនបើអ្នកជឿជាក់ទៅលើចំណេះជំនាញ និងបទ ពិសោធន៍របស់ខ្លួនក្នុងការបំពេញការងារ។

ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យក្នុង ការងារ និងអាជីវកម្មយ៉ាងល្អប្រសើរណាស់នៅថ្ងៃនេះ។ ក្នុងនោះ ប្រសិនបើអ្នកមានបំណង ចង់ផ្លាស់ប្តូរការងារគឺអាចធ្វើទៅបាន។ ចំណែក ទំនាក់ទំនង និងការដោះស្រាយបញ្ហានានា នឹងអាចធ្វើទៅបានដោយរលូន ដូច្នេះគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ ដោយឡែក សូមជៀសវាងការបោះបង់ចោលការងារ ការចែករំលែកការងារដែលមិនចាំបាច់ ពិសេសកុំពឹង អាស្រ័យអ្នកដទៃលើការសម្រេចចិត្ត។ ក្នុងនោះ សូមកុំភ្លេចការផ្សព្វផ្សាយពាណិជ្ជកម្ម និងការចូលរួមសកម្មភាពអាជីពអោយបានសកម្ម។

ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងមានបញ្ហាច្រើនក្នុងពេលបំពេញការងារ ពិសេសលើការប្រើប្រាស់លុយកាក់ ដូច្នេះសូមយកចិត្តទុកដាក់អោយបានខ្ពស់បំផុតលើ ករណីនេះ។ លើសពីនេះ សូមលោកអ្នកយកចិត្តទុកដាក់ទៅលើប្រភពពត៌មាននានាបន្ថែម ពីព្រោះលោកអ្នកទំនងជាត្រូវមានបញ្ហាទាក់ទងនឹងការសម្រេច ឬផ្តល់គំនិតជាផ្លូវការ ឬការបាត់បង់ពត៌មានសំខាន់ ដែលអាចបណ្តាលឲ្យមានបញ្ហានៅកន្លែងការងារ។ ក្រៅពីនេះ ព្យាយាមកែលម្អការតុបតែងខ្លួន ការចូលរួមសកម្មភាពនានា និងការផ្សព្វផ្សាយពាណិជ្ជកម្ម ជាដើម សម្រាប់លោកអ្នកដែលធ្វើអាជីវកម្ម។

ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពវិជ្ជមានក្នុងការបំពេញការងារឲ្យទទួលបានជោគជ័យគ្រប់បែបយ៉ាងទាំងអស់។ ក្នុងនោះដែរ លោកអ្នកអាចនឹងអាចមានលទ្ធភាពក្លាយជាអ្នកដឹកនាំក្រុមផងដែរ ដូច្នេះសូមកុំខ្លាចក្នុងការទទួលខុសត្រូវជឿជាក់ខ្លួនឯង ហើយប្រឈមជាមួយស្ថានភាពខាងក្រៅ។ ថ្ងៃនេះលាភសំណាងរបស់អ្នកទាក់ទងនឹងសម្ភារៈច្រើនជាងលុយកាក់ ដូច្នេះសូមកំណត់ភាពខុសគ្នាក្នុងការរំពឹកទុក។ លើសពីនេះ លោកអ្នកអាចស្វែងរកប្រភពចំណូលបន្ថែមតាមរយៈការងារថ្មី ឬការងារ បន្ថែមតាមបំណងប្រាថា្ន ហេតុនេះសូមកុំធ្វើអោយបាត់បង់ឳកាសនៃប្រភពចំណូល។

ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកប្រកាន់គំនិត និងអាកប្បកិរិយាធម្មតា ហើយត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយមនុស្សដែលមានកំពុងមានទំនាក់ទំនងជាមួយ។ លើសពីនេះ មិនគួរចូលរួមក្នុងដំណើរផ្សងព្រេងនានា ដែលមានលក្ខណៈមិនច្បាស់លាស់ ឬគួរឲ្យសង្ស័យនោះទេ ពីព្រោះហេតុការណ៍ទាំងនោះអាចប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់អ្នក។ ក្នុងនោះដែរ ហាមប្រាមដាច់ខាតការបញ្ចេញយោបល់ក្នុងកំរិតតឹងរឹងជាមួយថា្នក់លើ ពីព្រោះឳកាសបង្កើតកំហុសមានច្រើន។ ផ្ទុយទៅវិញសូមរក្សាចិត្តរបស់អ្នក កុំទទួលឥទ្ធិពលពីរឿងដែលមិនអាចកែប្រែបាន។

ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់លោកអ្នកនឹងអាចសម្រេចទៅបានដោយភាពជោគជ័យ និងស្ថិតក្នុងកំរិតទទួលស្គាល់យ៉ាងខ្លាំង។ លោកអ្នកអាចចូលរួមក្នុងការប្រជុំវែកញែកបានយ៉ាងមានប្រសិទ្ធភាព ដោយសារអ្នកទទួលបានអំណោយផលក្នុងការគិតគូរ និងការគាំទ្រពីមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះដែរ សូមជឿទុកចិត្តទៅលើបទពិសោធន៍ និងវិជ្ជជីវៈរបស់ខ្លួន ពីព្រោះរាសីការងារក្នុងថ្ងៃនេះបង្ហាញពីទំនាក់ទំនងរវាងចំណេះដឹង និងបទពិសោធន៍ក្នុងការអនុវត្តការងារ។ ដោយឡែក សូម បំពេញការងារដោយការទទួលខុសត្រូវ និងមិនចាំបាច់បំពេញចិត្តអ្នកដទៃនោះទេ។

ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចសម្រេចផែនការការងារបានល្អប្រសើរ ក្នុងនោះមានមនុស្សជាច្រើនគាំទ្រគំនិតយោបល់របស់លោកអ្នកផងដែរ។ ប៉ុន្តែសូមកុំរងចាំពេលវេលាក្នុងការអនុវត្តការងារ ពីព្រោះក្នុងពេលនេះតម្រូវឲ្យលោកអ្នកឈានជើងចេញពីស្ថានភាពដែលអ្នកកំពុងស្ថិតនៅ ហើយទៅប្រឈមនឹងស្ថានភាពខាងក្រៅ។ អ្នកអាចនឹងជួបនឹងបញ្ហាខ្លះ ពិសេសលើការធ្វើទំនាក់ទំនងជាមួយមនុស្សរួមក្រុមកាងារ ដូច្នេះសូមរក្សាពាក្យ សំដី មានភាពអត់ធ្មត់ ហើយអនុគ្រោះ។ ផ្ទុយពីនេះ សូមប្រុងប្រយ័ត្នអោយបានខ្ពស់នូវរាល់ ការធ្វើដំណើរជិតឆ្ងាយ។

ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចបំពេញការងារតូចធំបានយ៉ាងល្អ និងទទួលបានផលច្រើន។ លោកអ្នកអាចចាប់ផ្តើមកិច្ចការថ្មី ការបោះទុន ក៏ដូចជាការផ្លាស់ប្តូរការងារផងដែរ។ ក្នុងនោះលោកអ្នកមានមនុស្សជាច្រើនជួយយកអាសារ និងជឿជាក់លើការសម្រេចចិត្តរបស់អ្នកយ៉ាងខ្លាំង។ ដោយឡែក អាស្រ័យដោយពេលវេលាមិនសូវមានពេញលេញ សូមព្យាយាមចាប់ផ្តើមការងារឲ្យបានរួសរាន់។ ក្នុងនោះគួរ ជ្រើសរើសការងារជាអាទិភាព ហើយព្យាយាមបំពេញការងារនោះអោយបានរហ័ស ធ្វើយ៉ាងណាកុំអោយការងារកកកុញក្រោមបន្ទុក។ ដោយឡែក គួរកំណត់ទំនាក់ទំនងជាមួយមនុស្សថ្មីៗនៅថ្ងៃនេះ។

ចំណាំ
ឆ្នាំទាំង៥ ថោះ ម្សាញ់ មមែ រកា កុរ រាសីឡើងខ្ពស់ត្រដែត។

#វិទ្យុសំឡេងមាតុភូមិ #ហោរាសាស្រ្ត

16/11/2023

កម្ពុជានឹងប្រមូលផ្តុំជើងហោះហើរត្រង់ធំៗមកខេត្តសៀមរាប ដើម្បីជំរុញវិស័យទេសចរណ៍

- ហ្វេសប៊ុក៖ https://bit.ly/3OK3ypE
- តេឡេក្រាម៖ https://bit.ly/3P5fCSU
- តិកតុក៖ https://bit.ly/45e6ekO
- យូធូប៖ https://bit.ly/3KunaeQ

#វិទ្យុសំឡេងមាតុភូមិ #កម្ពុជា #ជើងហោះហើរ #ខេត្តសៀមរាប #វិស័យទេសចរណ៍ #សេដ្ឋកិច្ច

16/11/2023

រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយកែប្រែខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង ដោយរួមមានទេសចរណ៍ និងឧស្សាហកម្ម

#វិទ្យុសំឡេងមាតុភូមិ #រាជរដ្ឋាភិបាល #គោលនយោបាយ #កែប្រែ #ខេត្តព្រះសីហនុ #តំបន់សេដ្ឋកិច្ចពហុបំណង #ទេសចរណ៍ #ឧស្សាហកម្ម

16/11/2023

នៅក្នុងប្រទេសចិន យន្តហោះគ្មានមនុស្សបើកបានចាប់ផ្ដើមប្រើដើម្បីពន្លត់ភ្លើងក្នុងអគារផ្ទះល្វែង ។

#វិទ្យុសំឡេងមាតុភូមិ #ប្រទេសចិន #អគារផ្ទះល្វែង #យន្តហោះ #ពន្លត់ភ្លើង

ខេត្ដស្ទឹងត្រែង មានក្រុងចំនួន ០១ ៖​ ក្រុងស្ទឹងត្រែងមានស្រុកចំនួន ០៥ ៖ ស្រុកសេសាន ស្រុកសៀមបូក ស្រុកសៀមប៉ាង ស្រុកថាឡាបរីវ៉...
16/11/2023

ខេត្ដស្ទឹងត្រែង

មានក្រុងចំនួន ០១ ៖​ ក្រុងស្ទឹងត្រែង

មានស្រុកចំនួន ០៥ ៖ ស្រុកសេសាន ស្រុកសៀមបូក ស្រុកសៀមប៉ាង ស្រុកថាឡាបរីវ៉ាត់ ស្រុកបុរីអូរស្វាយសែនជ័យ

#វិទ្យុសំឡេងមាតុភូមិ #ខេត្ដស្ទឹងត្រែង #ក្រុងស្ទឹងត្រែង #ស្រុកសេសាន #ស្រុកសៀមបូក #ស្រុកសៀមប៉ាង #ស្រុកថាឡាបរីវ៉ាត់ #ស្រុកបុរីអូរស្វាយសែនជ័យ

ជហ្វាវត្តល្អក់ជហ្វាស្ថាបត្យកម្មគ្រឿងតុតែងលម្អ     #វិទ្យុសំឡេងមាតុភូមិ  #ជហ្វា  #វត្តល្អក់  #ស្ថាបត្យកម្ម  #គ្រឿងតុតែងលម...
16/11/2023

ជហ្វាវត្តល្អក់

ជហ្វាស្ថាបត្យកម្មគ្រឿងតុតែងលម្អ

#វិទ្យុសំឡេងមាតុភូមិ #ជហ្វា #វត្តល្អក់ #ស្ថាបត្យកម្ម #គ្រឿងតុតែងលម្អ

ហឹបស្លាសម្ភារៈធ្វើអំពីធាងត្នោត លាបម្រ័ក្សណ៍ខ្មែរ📷 - យើងជឿជាក់លើកម្ពុជា     #វិទ្យុសំឡេងមាតុភូមិ  #សម្ភារៈ  #បុរាណ  #ធាងត...
16/11/2023

ហឹបស្លា

សម្ភារៈធ្វើអំពីធាងត្នោត លាបម្រ័ក្សណ៍ខ្មែរ

📷 - យើងជឿជាក់លើកម្ពុជា

#វិទ្យុសំឡេងមាតុភូមិ #សម្ភារៈ #បុរាណ #ធាងត្នោត #លាបម្រ័ក្សណ៍ #ហឹបស្លា

16/11/2023

ខេត្តកំពង់ចាម នឹងមានធនធានជំនាញបន្ថែមតាមរយៈកម្មវិធីបណ្ដុះបណ្ដាល ១លាន ៥សែននាក់

- ហ្វេសប៊ុក៖ https://bit.ly/3OK3ypE
- តេឡេក្រាម៖ https://bit.ly/3P5fCSU
- តិកតុក៖ https://bit.ly/45e6ekO
- យូធូប៖ https://bit.ly/3KunaeQ

#វិទ្យុសំឡេងមាតុភូមិ #ធនធានមនុស្ស #បណ្តុះបណ្តាល #ជំនាញ #ចំណេះ #បច្ចេកវិទ្យា #វិទ្យាសាស្ត្រ #កម្មវិធីសិក្សា

16/11/2023

បង្គងធម្មជាតិស្ពានកំពង់ស្មាច់ ឃុំសាមគ្គី ខេត្ដព្រះសីហនុ

#វិទ្យុសំឡេងមាតុភូមិ #ភូមិឃុំសង្កាត់មានសុវត្ថិភាព #ឃុំសាមគ្គី #ខេត្ដព្រះសីហនុ #កសិកម្ម #អាជីវកម្ម #បង្គងធម្មជាតិ #ស្ពានកំពង់ស្មាច់

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ឆ្នាំជូតសម្រ...
15/11/2023

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣

ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់អ្នកក្នុងថ្ងៃនេះល្អមធ្យម។ រាល់កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពចម្រើនលូតលាស់ គួរអោយកត់សម្គាល់។ ក្នុងនោះ លោកអ្នកអាចនឹងខកខានមិនបានបំពេញករណីកិច្ច ដែលធ្វើអោយបាត់បង់លំនឹងការងារ ឬការខាតបង់ផ្នែកហិរញ្ញវត្ថុផងដែរ។ ចំណែកការងារ ជាក្រុមគឺលោកអ្នកអាចធ្វើទៅបាន ប៉ុន្តែក៏គួរបែងចែកតួនាទីអោយបានសមរម្យ និងល្អិត ល្អន់ផងដែរ។ លើសពីនេះ គួរពិនិត្យវាយ តម្លៃអោយបានច្រើនដងមុនពេលធ្វើការសម្រេច ចិត្តលើការងារសំខាន់។ ដោយឡែក សូមលោកអ្នកប្រើប្រាស់ពេលវេលាដោយសន្សំសំចៃ ហើយបើអាចកុំផ្ទេរផ្ទូរការទទួលបន្ទុកនៅពេលនេះ។

ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់អាជីពរបស់អ្នកនៅពេលនេះអាចដំណើរការទៅ បានដោយរលូន។ ប៉ុន្តែក៏គួររំលឹកដែរថា អ្នកនៅមានអស្ថេរភាពខ្លះនៅលើផ្លូវដែលអ្នកកំពុង អនុវត្តការងារ ហេតុនេះក៏គួរសម្របសម្រួលអោយបានរហ័សរហួនផងដែរ។ ចំពោះ ករណី លុយកាក់នៅពេលនេះមិនគួរប្រើប្រាស់ច្រើននោះទេ កំណត់ការចាយវាយ ឬផ្អាកសិន ប្រសិនបើមិនចាំបាច់ពេកទេ។ ដោយឡែក ថ្ងៃនេះអ្នកមានអំណោយផល ដល់ការកែលម្អ សភាពអវិជ្ជមាន ឬផែនការសកម្មភាព។ ក្នុងនោះ វាមិនយឺតពេលនោះទេ ដើម្បីធ្វើការកែ លម្អទម្រង់ការងារទៅតាមបំណងរបស់អ្នក។

ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការផ្លាស់ប្តូរទាំង ឡាយរួមទាំងទីកន្លែងធ្វើការរបស់អ្នកផងដែរ។ ចំនែកមនុស្សនៅក្នុងក្រុមការងារនឹងជួយ ជ្រោមជ្រែងទំនុកបម្រុងអ្នកច្រើន ដូច្នេះមិនមានអ្វីដែលលំបាកក្នុងការបំពេញការងារនោះ ទេ។ ផ្ទុយទៅវិញ សូមកុំប្រញាប់ប្រញាលអនុវត្តការងារប្រសិនបើអ្នកមិនមានភាពច្បាស់ លាស់ទេ ពីព្រោះអ្នកនៅមានពេលវេលាច្រើនក្នុងការអនុវត្តការងារ ហេតុនេះគ្មានហេតុផល ត្រូវប្រថុយនោះទេ។ ក្រៅពីនេះ ប្រសិនបើអ្នកមានលទ្ធភាពច្រើនចេញទៅប្រឈមនឹងមជ្ឈ ដ្ឋានខាងក្រៅគឺនឹងទទួលបានឳកាសកាន់តែច្រើន។

ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សកម្មភាពអាជីពនៅពេលនេះហាក់មានភាពតានតឹង ខ្លាំង ដូច្នេះសូមកុំសម្រេចចិត្តលឿនពេក។ ប្រមូលពត៌មាន ហើយធ្វើការវិភាគអោយបាន ល្អិតល្អន់បំផុត។ ទន្ទឹមនឹងនេះ ការចាកចេញពីទីកន្លែងការងារមួយទៅមួយទៀតនៅ ពេលនេះមិនទាន់ជាពេលល្អប្រសើរនោះទេ ហេតុនេះបើអាចគួរតែផ្អាកសិន។ លើសពីនេះ បើអាចគួរព្យាយាមបំពេញការងារដោយបញ្ចៀសការប្រើប្រាស់លុយកាក់ដើមទុនច្រើន ទើបអ្នកអាចរក្សាបានតុល្យភាពហិរញ្ញវត្ថុ។ ក្រៅពីនេះ ក៏សូមរំលឹកដែរថា លុយកាក់ក៏នឹង ក្លាយជាប្រឈមបញ្ហានៅក្នុងទំនាក់ទំនងនៅពេលនេះ។

ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចបំពេញការងារទៅបាន ប៉ុន្តែក៏អាចនឹងជួបបញ្ហារឹងស្ទះមួយចំនួនដែលនាំដល់ភាពតានតឹងក្នុងពេលអនុវត្តការងារ ផងដែរ ដូច្នេះសូមយកចិត្តទុកដាក់ ហើយព្យាយាមដោះស្រាយ។ ទន្ទឹមនឹងនេះ សូមពិនិត្យ វាយតម្លៃស្ថានភាពដែលកើតឡើង ហើយក៏មិនគួរទុកបញ្ហាអោយនៅប្រមូលផ្តុំនោះដែរ។ លើសពីនេះ វាក៏នឹងល្អប្រសើរប្រសិនបើអ្នកនឹងចូលរួមសកម្មភាពក្រុមអោយមានជិតស្និទ្ធ ហើយព្យាយាមស្វែងយល់ និងរៀនសូត្រពីមនុស្សនៅក្នុងក្រុម។ ប៉ុន្តែលោកអ្នកក៏គួរតែ កំណត់ដែនរបស់ខ្លួនក្នុងការបញ្ចេញមតិផងដែរ។ កុំបង្កើតភាពតានតឹងក្នុងទំនាក់ទំនង។

ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជារយៈពេលល្អប្រសើរសម្រាប់ ធ្វើកិច្ចការដែលប្រថុយប្រថានណាមួយនោះទេ។ អ្នកមិនអាចជឿទុកចិត្តទៅលើស្ថានភាព ដែលអ្នកកំពុងមើលឃើញនោះទេ ពីព្រោះអស្ថេរភាពក្នុងការអនុវត្តអាជីពកើតឡើងទាំង កិច្ចការងារផ្នែកការិយាល័យ និងអាជីវកម្ម។ យកល្អគួរបន្តសកម្មភាពការងារដោយសន្សឹមៗ ហើយរងចាំឳកាសដែលប្រសើរជាងថ្ងៃនេះសម្រាប់បំពេញការងារសំខាន់។ លើសពីនេះ សូមកុំអោយបោះបង់អាកប្បកិរិយាវិជ្ជមាន និងកិច្ចសហការជិតស្និទ្ធជាមួយមនុស្សរួមក្រុម របស់អ្នក។

ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អ។ ហើយលោកអ្នកក៏អាចធ្វើការដោះស្រាយបញ្ហាតូចធំបាន ល្អ ដោយរួមទាំងការដោះស្រាយភាពរឹងស្ទះលើករណីហិរញ្ញវត្ថុផងដែរ។ ក្រៅពីនេះ អ្នក រំពឹងថាទទួលបានការតម្លើងតួនាទី ឳកាស និងសូម្បីតែប្រាក់កាសជាដើម។ សម្រាប់លោក អ្នកដែលបំពេញអាជីវកម្មក៏នឹងអាចមានលទ្ធភាពកាន់តែខ្ពស់ដើម្បីស្តារឡើងវិញនូវភាពអវិ ជ្ជមានកន្លងមក ហើយរកបានផលចំណេញច្រើនទ្វេរដង។ ក្រៅពីនេះ ចំពោះមនុស្សនិន្ទាឈ្នានីស និងការរិះគន់ទាំងឡាយនឹងមិនអាចនាំការលំបាកដល់អ្នកនោះទេ។

ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពអាជីពថ្ងៃនេះនាំដល់ភាពល្អប្រសើរក្នុងការអនុវត្ត កាងារ ឬសូម្បីតែការផ្លាស់ប្តូរទីកន្លែងការងារ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សូមលោកអ្នក ព្យាយាមដោះស្រាយភាពរកាំរកូសក្នុងទំនាក់ទំនងមនុស្សរួមក្រុម ឬសម្របសម្រួលកុំអោយ មានប្រសិទ្ធភាពបំផុត។ ក្នុងរយៈពេលនេះអ្នកគួរប្រុងប្រយ័ត្នចំពោះទំនាក់ទំនងដែលថ្មីៗ ពីព្រោះការជឿទុកចិត្តរបស់អ្នកអាចមានកំហុសដោយងាយបំផុត ហើយធ្វើអោយអ្នកខាត បង់លុយកាក់តែម្តង។ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរស្ថានភាពការងារ គឺអាចផ្លាស់ប្តូរទៅ បាន ដូច្នេះសូមសម្រេចទៅតាមបំណងរបសអ្នក។

ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលក្នុងការធ្វើការបណ្តាក់ទុននានា។ លោកអ្នករំពឹងថានឹងទទួលបានផលចំណេញច្រើនលើសការរំពឹងទុក។ មនុស្សម្នារជាច្រើននៅជុំវិញខ្លួន នឹងគាំទ្រទំនុកបម្រុងលើការងាររបស់អ្នក ដែលអាចសម្រួលល្បឿននៃភាពជោគជ័យរបស់អ្នក។ បើទោះបីជាទូទៅអ្នកនឹងទទួលបានផលល្អប្រសើរ ប៉ុន្តែករណីជម្លោះអាចនឹងកើតឡើង។ កុំធ្វើឲ្យមិត្តរួមការងារ និងដៃគូជំនួញរបស់អ្នកមានការភ្ញាក់ផ្អើលជាមួយនឹងសកម្មភាពរបស់អ្នក។ ផ្ទុយពីអំណោយផលល្អប្រសើរនៅពេលនេះ សូមលោកអ្នកកុំពាក់ព័ន្ធនឹងករណីបំណុល ប្រយ័ត្ននាំដល់ការខាតបង់ធំ។

ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចមានលទ្ធភាពពេញលេញក្នុងការបំពេញការងារតាមការប៉ងប្រាថា្ន។ ក្នុងពេលនេះមិនចាំបាច់ត្រូវត្រូវធ្វើការប្រញាប់ប្រញាលពេលទេ ពីព្រោះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារដោយមិនបង្កើតឲ្យមានកំហុស។ ដោយឡែកសូមប្រើប្រាស់ពេលវេលាដើម្បីស្វែងរកពត៌មានសំខាន់ៗ ពិសេសការចូលរួមកម្មវិធីអប់រំ និងសិក្ខាសាលាផ្សេងៗដើម្បីទទួលបានចំណេះដឹង និងអាចសម្របទៅតាមភាពប្រែប្រួលបានល្អ។ ផ្ទុយទៅវិញ សូមលោកអ្នកកុំអន្ទោលទៅនឹង កំហុសអតីតកាល ហើយបំពេញការងារទៅតាមគម្រោងផែនការដែលបានរៀបចំ។

ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលសម្រាប់ដោះ ស្រាយបញ្ហាក្នុងអាជីព។ ពាក្យសំដី និងយោបល់នានារបស់អ្នកត្រូវបានយល់ដឹង ហេតុនេះ គ្មានអ្វីដែលលំបាកក្នុងការដោះស្រាយបញ្ហានោះទេ។ លើសពីនេះ លោកអ្នកអាចមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការងារដែលស្ថិតក្នុងការទទួលខុសត្រូវ។ លោកអ្នកទទួលបានអំណោយផលក្នុងការចរចា និងពិភាក្សាការងារសំខាន់ៗ ឬសូម្បីតែកិច្ចការដែលប្រកបដោយភាពចម្រូងចម្រាស់យ៉ាងណាក្តី។ ក្នុងនោះដែរ លោកអ្នកអាចធ្វើការវាយតម្លៃស្ថានភាពការងារ និងសកម្មភាពមនុស្សនៅជុំវិញខ្លួនដោយវិជ្ជមានបំផុត។

ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់អាជីពរបស់អ្នកមានដំណើរការយ៉ាងរលូន។ ប៉ុន្តែបញ្ហាមួយចំនួនពិបាកនឹងកញ្ចៀសបាន ពិសេសទាក់ទងនឹងមតិរិះគន់រវាងមនុស្សក្បែរខ្លួន។ លោកអ្នកត្រូវមានភាពអត់ធ្មត់ អនុគ្រោះ និងព្រមចុះចាញ់ដើម្បីអាចរក្សាស្ថានភាពការងារល្អប្រសើរ។ ការបង្កើតកំហុស ទោះបីចេតនា ឬអចេតនាក្តីនឹងបន្សល់ស្លាកស្នាមមិនល្អចំពោះទំនាក់ទំនងនានាក្នុងការងារ។ លើសពីនេះ មិនត្រូវធ្វើការងារច្រើនក្នុងពេលតែមួយ។ ស្វែងរកវិធីសាស្ត្រធ្វើឲ្យការងារមានប្រសិទ្ធភាព។ ក្រៅពីនេះ លោកអ្នកនឹងអាច ការពារទស្សនៈយោបល់ក្នុងការបំពេញការងារបានល្អ។

ចំណាំ
ឆ្នាំទាំង៤ ខាល មមី វក ច រាសីឡើងខ្ពស់ត្រដែត។

#វិទ្យុសំឡេងមាតុភូមិ #ហោរាសាស្រ្ត

15/11/2023

ស្ថានីយផលិតពូជស្រូវទួលសំរោងកំពុងបង្កើនការផលិតពូជ និងជំរុញការប្រើប្រាស់ពូជសុទ្ធក្នុងតម្លៃសមរម្យ

- ហ្វេសប៊ុក៖ https://bit.ly/3OK3ypE
- តេឡេក្រាម៖ https://bit.ly/3P5fCSU
- តិកតុក៖ https://bit.ly/45e6ekO
- យូធូប៖ https://bit.ly/3KunaeQ

#វិទ្យុសំឡេងមាតុភូមិ #ផលិតពូជស្រូវ #ពូជស្រូវ #ស្រូវទួលសំរោង #ជំរុញ #ការប្រើប្រាស់ #តម្លៃសមរម្យ #កសិកម្ម #អាជីវកម្ម

Address

CS8 Building, Street Vimean Ahha, Phumi KienKlaing, Sangkat Chroy Changvar, Khan Chroy Chongvar
Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when Apsara FM99 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Apsara FM99:

Videos

Share

Category



You may also like