នេះជាសាច់រឿងរបស់តួឯកប្រុសរបស់យើង
តួឯកប្រុសរបស់យើង គ្មានមានលុយទេ $$
តែគាត់ចង់ដើរលេង 😂☘️🛵
ជិះទូកដឹកម៉ូតូឆ្លងទឹកស្ទឹង ☘
📍ជីផាត ➡️ ទឹកធ្លាក់ល្អាងប្រចៀវ, អូរទឹកវេត ☘️🚣
#ខ្ញុំពិតជាអាណិត និងសរសើរលោកតាណាស់! 🥹
ហើយខ្ញុំគិតថាអ្នកទាំងអស់គ្នាក៏ដូចខ្ញុំដែរ។
ពេលខ្លះមេឃរលឹម ពេលខ្លះមេឃភ្លៀង ហើយពេលខ្លះលោកតាឈឺ តែលោកតានៅតែតស៊ូធ្វើការ 💚☘️
ប្រាសាទព្រះវិហារខ្មែរពិតជាអស្ចារ្យ
🇰🇭 បុព្វបុរសខ្មែរពិតជាអស្ចារ្យណាស់ 💚☘️
📍 #ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងប្រភេទតំបន់ទេសចរណ៏ ប្រាសាទ, ព្រៃភ្នំ, ប្រវត្តិសាស្ត្រ និងសញ្ញាសំគាល់។ ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញមានដូចជា៖ មើលរចនាប្រាសាទ, ទស្សនាទេសភាពព្រៃភ្នំ, ស្វែកយល់ពីប្រវត្តិសាស្ត្រ, គយគន់ថ្ងៃលិច និងចំណុចផ្សេងៗទៀត។
🚍 #សម្រាប់ការធ្វើដំណើរ មានភាពងាយស្រួល។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរណ៍អាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។
📍 #ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅ ភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ និងមានចម្ងាយប្រហែល ~115km ពីរង្វង់មូលនាគព័ន្ធ។
ទេសភាពតាមផ្លូវទៅកាន់ទឹកធ្លាក់ខ្នងសំពៅ
ទេសភាពស្អាតខ្លាំងណាស់ 💚☘️🏕
#ឃើញហើយចង់ទៅម៉ង 😐😩
ផ្សងព្រេងទៅកាន់កំពូលភ្នំឱរ៉ាល់
តើអ្នកធ្លាប់មានក្ដីសុបិន្ត ឬគោលបំណងក្នុងការធ្វើដំណើរផ្សងព្រេងដែរឬទេ? 🧏☘️🏕️
អ្នកនឹងទទួលបានអារម្មណ៍ និងបទពិសោធន៍ថ្មីៗបន្ទាប់ពីអ្នកចាប់ផ្ដើមធ្វើដំណើរផ្សងព្រេង អ្នកនឹងជួបរឿងជាច្រើនដែលអ្នកមិនធ្លាប់ជួប។
ប៉ុន្តែអ្នកនឹងរីករាយស្រស់ស្រាយជាមួយនិងធម្មជាតិដ៏អស្ចារ្យ វានឹងធ្វើឲ្យអ្នកចាប់ផ្តើមស្រលាញ់ធម្មជាតិ 💚☘️
---------------------------------------------
#វីដេអូខ្លី ដំណើរកំសាន្តផ្សងព្រេងមួយយប់ពីរថ្ងៃទៅកាន់៖
- កំពូលភ្នំឱរ៉ាល់
- អូរក្ដាមលើកជើង
- ខ្នងរ៉ាដា
- កន្លែងយន្តហោះធ្លាក់
---------------------------------------------
📍#ភ្នំឱរ៉ាល់ គឺជាកំពូលភ្នំខ្ពស់ជាងគេនៅកម្ពុជា មានកំពស់ ១,៨១៣ ម៉ែត្រ ស្ថិតនៅផ្នែកខាងកើតនៃជួរភ្នំក្រវាញ។ មុននឹងដើរទៅដល់កំពូលភ្នំឱរ៉ាល់ត្រូវឆ្លងកាត់កូនភ្នំចំនួន១៧ ដែលមានទេសភាពដ៏ស្រស់ត្រកាលនៃភ្នំពោរពេញដោយរុក្ខជាតិពណ៌បៃតង។🌳
📍#ភ្នំ
សាក_សពយន្តហោះដែលធ្លាក់លើកំពូលភ្នំឱរ៉ាល់
✈️ សាក_សពយន្តហោះដែលធ្លាក់លើកំពូលភ្នំឱរ៉ាល់តាំងពីឆ្នាំ1974 គិតមកដល់ពេលនេះមានរយៈពេលជាង49ឆ្នាំទៅហើយ
ពេលបានទៅដល់កន្លែងធ្លាក់ផ្ទាល់ មានអារម្មណ៍ថាកំសត់ដល់ហើយ ធ្វើឲ្យយើងស្រមៃទៅកាន់ទិដ្ឋភាពធ្លាក់នៅពេលនោះ មិនដឹងថាភ័យខ្លាចយ៉ាងណាទេ 😐😑
📍 យន្តហោះនេះបានធ្លាក់អំឡុងពេលកំពុងហោះហើរពីព្រលានយន្តហោះខេត្តបាត់ដំបង ទៅកាន់ព្រលានយន្តហោះពោចិនតុង ដែលបណ្តាលឱ្យមានមនុស្សស្លា_ប់សរុបចំនួន ១១នាក់ (អ្នកដំណើរ ៨នាក់ ភីឡុត២នាក់ និងអ្នកបំរើការលើយន្តហោះ១នាក់)។
តោះមកស្គាល់សហគមន៍រាំងខ្វាវ (ភ្នំតាក្រហមក)
✍️ រាំងខ្វាវជាតំបន់ទេសចរណ៍ដែលកំពុងមានសក្ដានុពល ☘️
និងទាក់ទាញភ្លៀវទេសចរណ៍ផងដែរ ដោយសារតែតំបន់នេះមានទេសភាពដ៏ស្រស់ស្អាត បងប្អូនក្នុងសហគមន៍មានភាពរស់រាយ ម៉្យាងទៀតមានវប្បធម៌ និងរបាំជនជាតិដើមជាច្រើនផងដែរ។
📍 សហគមន៍តំបន់ការពារធម្មជាតិ អេកូទេសរណ៏រាំងខ្វាវមានទីតាំងស្ថិតនៅភូមិខ្សេតបូរី ឃុំសន្ទេរ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានចម្ងាយ៧០គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និង៤០គីឡូម៉ែត្រពីទីរួមស្រុកភ្នំក្រវាញ ។
✍️ តំបន់រាំងខ្វាវមានកន្លែងកម្សាន្តដូចជា៖
🏕️ កំពូលភ្នំលោកតាក្រហម.ក ដែលមានកម្ពស់១៣០០ម៉ែត្រ
🕳️ អណ្ដូងត្រាំស្បែកគង់
🏞️ ទឹកហូរ ពីកំពូលភ្នំយ៉ាងស្រស់ស្អាត
🌳 ទស្សានាដើមឈើធំៗ
🗺️ Map:
https://maps.app.goo.gl/SMjbEyv3sqYoNz4Y6
#ខេត្តពោធិ៍សាត់ #តំបន់រាំងខ្វាវ #ភ្នំតាក្រហមក #adventure #traveling #camping #meanhuo
ដំណើរកំសាន្តទៅកាន់កំពូលភ្នំ "ខ្នងវាល"
#រីករាយទស្សនាវីដេអូខ្លី ដំណើរកំសាន្ត
ទៅកាន់កំពូលភ្នំ "ខ្នងវាល" ☘️💚🏕️
-----------------------------------
#ខ្នងវាល មានចម្ងាយប្រមាណ៨គីឡូម៉ែត្រពីភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកទេសចរត្រូវធ្វើដំណើរដោយគោយន្តកន្លះម៉ោង និងថ្មើរជើងជាង៤ម៉ោងទើបអាចឡើងដល់កំពូលខ្នងវាល។
សូរសំឡេងទឹកជ្រោះ សូរសំឡេងសត្វស្លាបយំកងរំពងនៅក្រោមដើមឈើធំៗអមជាមួយអាកាសធាតុត្រជាក់នេះគឺជាទិដ្ឋភាពតាមផ្លូវថ្មើរជើងឡើងទៅតំបន់ទេសចរណ៍ខ្នងវាល។ ខ្នងវាលជាតំបន់ទេសចរណ៍ផ្សងព្រេងដែលសំបូរទៅដោយធនធានធម្មជាតិ សត្វព្រៃ និងទឹកជ្រោះខ្ពស់ៗ ដើមឈើធំៗ និងវាលដើមស្រល់ដ៏ស្រស់ស្អាតជាទីទស្សនា។
-----------------------------------
©Drone BY: Thuon Daravuth
#ខ្នងវាល #adventure #camping #meanhuo
គេថាហ្ហាណុង
គេថាហ្ហាណុង គេទើបមកពីអំពេញ 😁🥴
#camping #adventure #traveling #meanhuo