KSTP គេហទំព័រសន្តិភាព

KSTP គេហទំព័រសន្តិភាព Peace website created to provide the public with real and local information and contribute
to the elimination of fake information thank u Impressum

06/11/2020
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ចេញបទបញ្ជាសាវជ្រាវបង្ក្រាបទីតាំងបើកល្បែងសុីសងតាមប្រព័ន្ធ Online ភ្នំពេញ៖កាលពីរសៀល​ថ្...
05/11/2020

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ចេញបទបញ្ជា
សាវជ្រាវបង្ក្រាបទីតាំងបើកល្បែងសុីសងតាមប្រព័ន្ធ Online

ភ្នំពេញ៖កាលពីរសៀល​ថ្ងៃទី​៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ ឯកឧត្តម នាយសេនីយ៍​សន្តិបណ្ឌិត​នេត​ សាវឿន​ អគ្គស្នងការ​នគរបាល
ជាតិ​ បានមានប្រសាសន៍ប្រាប់​អ្នកកាសែត ថា​ បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​អំពី​ករណី​ក្រុមហ៊ុន​(ស៉ីន​នីវ​)ទទួលនូវ
អាជ្ញា​ប័ណ្ណ​ធ្វើ​អាជីវកម្ម​ឆ្នោត​ឡូតូ​ហេីយបំប្លែងជាល្បែងស៉ីសង​តាម​អនឡាញ​មានដូចជាល្បែងKeno ល្បែងFoodballតាម ប្រព័ន្ធអនឡាញរួចមក​ឯកឧត្តម​នាយឧត្ដមសេនីយ៍​ បាន​ដាក់
បទបញ្ជាឱ្យនាយកដ្ឋាន​ជំនាញ​ ចុះ​ស្រាវជ្រាវ​ដេីម្បី​ចាត់វិធាន
តាមច្បាប់​ ដោយមិនអនុគ្រោះឡេីយ​ ។

ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ សៀង​ សេង​ ប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​ បានឱ្យដឹងដែរថា​ លោក បានទទួល​បទបញ្ជា​ដ៏ម៉ឺងម៉ាត់​ពី​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​អគ្គស្នងការ​នគរបាលជាតិ​ រួចហេីយ​នៅរសៀល​ថ្ងៃនេះ​ ដេីម្បី​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​ករណី​ក្រុមហ៊ុន​(ស៉ិន​នីវ​)ដែល​បងប្អូន
ប្រជាពលរដ្ឋ​រាយការណ៍​ថា​បាននឹងកំពុង​បេីកល្បែងស៉ីសង​តាមអនឡាញ​ Keno Online ជ្រកក្រោម​ស្លាក​ ឆ្នោត​ឡូតូ​ ។
ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​បានបញ្ជាក់បន្ថែមថា​ បេីក្នុងករណី​សមត្ថកិច្ច​របស់​លោក​ស្រាវជ្រាវ​រក​ឃើញ​ការពិត​ដូចបងប្អូន
ប្រជាពលរដ្ឋរាយការណ៍​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ នឹងចាត់​ការតាមច្បាប់​តែម្ដង​ ។

សូមបញ្ជាក់ថា​៖ករណី​ក្រុមហ៊ុន​ ស៉ិន​ នីវ​ ដែល​ទទួលបាន​នៅ
អាជ្ញា​ប័ណ្ណ​ពី​រាជរដ្ឋាភិបាល​ ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ឱ្យធ្វេី​អាជីវកម្ម​ឆ្នោត​ឡូតូ​ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ជូនថា​ ក្រុមហ៊ុន​នេះ​ បែរជាបំប្លែងពីឆ្នោតឡូតូ​ទៅ​ជា​ល្បែង​ស៉ីសង​លើ
អនឡាញ​ បង្វក់ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដោយគ្មាន​ខ្លាច​នូវ
សមត្ថកិច្ច​ និងច្បាប់អ្វី​ទាំងអស់​ ជាពិសេស​ក្រុមហ៊ុន​ បានដាក់​តាំង​ទូរទស្សន៍​តាម​ហាងជាសាធារណៈថែមទៀតផង​ ។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ខាងលើ តំណាង​របស់ក្រុមហ៊ុន​ ស៉ីន​ នីវ​ មួយរូប​បានអោយដឹងថា​ក្រុម​ហ៊ុន​របស់​លោក​ ពិតជា​ទទួលបាន​អាជ្ញា​ប័ណ្ណ​ពី​រាជរដ្ឋាភិបាល​និង​ក្រសួង​សេដ្ឋកិច្ចវត្ថុ
អោយធ្វេី​អាជីវកម្ម​ឆ្នោត​ឡូតូ​មែន​ តែ​មិនបាន​បេីកជាល្បែងស៉ីសង​តាមអនឡាញ​នោះទេ ។ រដ្ឋមន្ត្រី​ក្រសួង​សេកិច្ចហិរញ្ញវត្ថុ
មួយរូប​បានង្ហេីបអោយដឹងថា​ អាជ្ញា​ប័ណ្ណ​របស់​ក្រុម​ហ៊ុន​ ស៉ីន​ នីវ​ បានហួសសុពលភាពហេីយ​ ហេីយ​ក្រុម​ហ៊ុន​នេះ​នៅ​តែ​លួចលាក់​ធ្វើ​អាជីវកម្ម​ដោយមិនរាយការណ៍​ជូនក្រសួងនោះទេ​ ។ ពាក់ព័ន្ធ​នឹងការបំពានរបស់​ក្រុម​ហ៊ុន​នេះ​ ក្រសួង​កំពុង​ចាត់​ការ​តាមនិតិវិធី​ផងដែរ​ដោយ​ពិន័យ​ក្រុមហ៊ុន​តាមច្បាប់​កំណត់​ ចំពោះ​ព័ត៌មាន​ដែល​ថា​ក្រុមហ៊ុន​នេះ​បានបំប្លែងឆ្នោតឡូតូ​ទៅ​ជា​ល្បែង​ស៉ីសង​តាមអនឡាញ​បង្វក់ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​នោះ​ បេី​ សមត្ថកិច្ច​ស្រាវជាវ​រកឃើញ​ ក្រុមហ៊ុន​នេះ​អាចប្រឈម​មុខ​ចំពោះ​ផ្លូវ​ច្បាប់​ផង​ និង​ អាចដកអាជ្ញាប័ណ្ណវិញផងដែរ​ ។

ប្រជាពលរដ្ឋសាទរចំពោះ ចំណាត់ការ​របស់​ឯកឧត្តម​នាយឧត្ដមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរ
នគរបាល​ជាតិ​ ដែល​បានដាក់​បទបញ្ជា​ដ៏ម៉ឺងម៉ាត់​ចាត់ការ​តាមច្បាប់​ចំពោះ​ករណី​នេះ​ ៕

04/11/2020

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០២០ កងរាជអាវុធហត្ថ
រាជធានីភ្នំពេញបានបញ្ជូនខ្លួនជនសង្ស័យចោរឆក់ ០២នាក់
និងអាវុធខ្លី០១ដើម ទៅកាន់អយ្យការសាលាដំបូងរាជធានី
ភ្នំពេញដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

31/10/2020

ហេតុអ្វី? មនុស្សស្រី-ប្រុសមួយចំនួនតូច ពេលមានអ្នកដែលនៅទំនេរសូមស់ុំស្រឡាញ់ពួកគាត់ដោយស្ម័គ្រស្មោះ ពួកគាត់មិនស្រឡាញ់ទេ?បែរជាពួកគាត់ទៅសាហាយស្មន់ស្រឡាញ់ប្តីគេ ប្រពន្ធគេ សង្សារគេ ធ្វើឱ្យកើតមានជម្លួសបែកបាក់ក្រុម
គ្រួសាររបស់គេហ្នឹង?ខ្ញុំពិតជាឆ្ងល់ចង់សួរថាតើពួកគាត់គិតធ្វើរបៀបនេះទទួលបាននូវសេចក្តីសុខផ្លូវកាយសប្បាយចិត្ត និងមានសុភមង្គលពិតប្រាកដសំរាប់ខ្លួនឬទទួលបានទ្រព្យមាស
មហាសាល បានជាម្នាក់ៗនាំគ្នាខំប្រឹងប្រព្រឹត្តិអំពើផិតក្បត់ចិត្តប្តី ផិតក្បត់ចិត្តប្រពន្ធកូនបែបនេះ ។

សូមអញ្ជើញទស្សនាការចុះអនុវត្តន៍ដីកាសំរេចនិងចាត់ចែងទ្រព្យសម្បត្តិជាបណ្តោះអាសន្ន របស់អាជ្ញាសាលាដំបូងរាជ
ធានីភ្នំពេញដូចខាងក្រោម៖

30/10/2020

សូមក្រាបបង្គំថ្វាយ ព្រះសព្ទសាធុការពរបវរមហាប្រសើរ ក្នុងព្រះវរោកាសខួបលើកទី១៦ ព្រះរាជពិធីរាជាភិសេក គ្រងបរមសិរីរាជសម្បត្តិ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្ត្រខ្មែរយើង៕

សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ...
28/10/2020

សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើងខ្ញុំទាំងអស់គ្នា...

២៩ តុលា ឆ្នាំ២០០៤ - ២៩ តុលា ឆ្នាំ២០២០.............................................................

ក្នុងឱកាសដ៏មានសិរីមង្គលថ្លៃថ្លា នៃព្រះរាជពិធីបុណ្យព្រះខួប
លើកទី១៦ ការយាងឡើងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពសក្ការៈ
ដ៏ខ្ពង់ខ្ពស់បំផុតទូលព្រះបង្គំនិងក្រុមការងារគេហទំព័រសារព័ត៌
មានសន្តិភាព ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរម
រាជាអនុញ្ញាតិលំឱនកាយអភិវន្ទន៍កិច្ច សម្តែងនូវអំណរសាទរប្រកបដោយក្តីសោមនស្សនិងសប្បាយរីករាយក្រៃលែង ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ។

នៅឱកាសដ៏មហានក្ខត្តឫក្សដ៏វិសេសវិសាលនេះ ទូលព្រះបង្គំ និងក្រុមការងារ សូមលើកហត្ថប្រណម្យបួងសួងទៅដល់គុណ
បុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំ សព្ទសាធុកាពរ
សិរីសួស្តីជ័យមង្គល វិបុលសុខ មហាប្រសើរថ្វាយព្រះករុណា
ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តមសីហមុនី សូមព្រះអង្គ
មានព្រះកាយពលរឹងមាំ និងព្រះបញ្ញាញាណភ្លឺថ្លា ព្រមជានឹង
ព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង
ឃ្លាតឡើយ ។ ដើម្បីគង្សប្រថាប់ជាម្លប់ ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជានុរាស្ត្រខ្មែរ ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ជានិច្ចនិរន្តរ៍តរៀងទៅ ៕

27/10/2020

នៅម៉ោង១១:០០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នេះ
កងកម្លាំងនគរបាលនៃអធិដ្ឋានខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍
នគរបាលរដ្ឋបាលស្ទឹងមានជ័យទី០១ ឆ្មក់ចុះបង្ក្រាបឃាត់ខ្លួនក្មេងស្ទាវមួយក្រុមកំពុងប្រមូលម្តុំគ្នាប្រើប្រាស់គ្រឿងញៀននៅ
ក្នុងផ្ទះសំណាក់គ្មានយីហោមួយកន្លែង ស្តិតនៅតាបណ្តោយ
ផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

26/10/2020

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាកម្ពុជា បានមានប្រសាសន៍ព្រមានធ្ងន់ៗទៅ ដល់ជនជាមេក្លោងនៃអំពើក្បត់ គឺលោក ហូរ វ៉ាន់ អតីតមន្ត្រីរបស់គណបក្សប្រឆាំង ដែលបានបញ្ជារឱ្យបក្សពួករបស់ខ្លួន
ធ្វើបាតុកម្ម នៅមុខស្ថានទូតចិន ប្រឆាំងតវ៉ាឱ្យដកកងទ័ពចិនចេញពីទឹកដីកម្ពុជា ។ ជាក់ស្តែងសូម្បីតែវត្តមានយោធាចិនមួយនាក់ក៏គ្មានផងនៅលើទឹកដីកម្ពុជា ។

សម្តេចតេជោមានប្រសាសន៍បន្ថែមទៀតថា៖ បច្ចុប្បន្នគឺមាន
តែជនជាតិចិនដែលមកដាក់វិនិយោគទុនរកសុីនៅកម្ពុជាតែ
ប៉ុណ្ណោះ មិនមានវត្តមានយោធាចិនណាម្នាក់បោះទីតាំងនៅលើទឹកដីកម្ពុជាដូចការចោទបំផុសរបស់លោក ហូរ វ៉ាន់ នោះ ទេ។ សម្តេចតេជោបានបញ្ជាក់ថា៖សម្តេចមិនលើកលែងដាច់
ខាតចំពោះមេក្លោងនិងបក្សពួកនៃអំពើក្បត់ជាតិឡើយ៕

24/10/2020

កុំព្រោះតែចង់ទាញយកប្រយោជន៍របស់ខ្លួនបែរជានាំគ្នាយកវប្បធម៌ប្រពៃណីជាតិសាសនា មកជាន់ឈ្លីបំផ្លាញយ៉ាងដូច្នេះ
ទង្វើររបស់ប្អូនប្រុសម្នាក់នេះគឺលុបបំបាត់វប្បធម៌ប្រទេសជាតិ
យើង ទៅគាំទ្រវប្បធម៌បរទេសផ្សេង សូមបងប្អូនមេត្តាកុំយក
គំរូតាម ហើយសង្ឃឹមថាប្អូននឹងបានឃើញការបង្ហោះពីទង្វើរ
ដ៏អាក្រក់របស់ប្អូន សូមឆាប់បញ្ឈប់ជាបន្ទាន់ បើប្អូននៅតែបន្តធ្វើនូវទង្វើបែបអគតិនិយមមិនបានយកខួរក្បាលគិតបែបនេះបន្តទៅទៀត ប្អូនអាចនឹងមានទោសទណ្ឌធ្ងន់ធ្ងរ ។
ចូររួមគ្នាថែរក្សាវប្បធម៌ប្រពៃណីជាតិ សាសនា ព្រះមហាក្សត្រ
ឱ្យគង់វង្សដើម្បីបន្សល់ទុកអោយក្មេងជំនាន់ក្រោយ បានដឹង
ស្គាល់ពីវប្បធម៌ប្រពៃណីជាតិ សាសនា និងបន្តថែរក្សាពីមួយជំនាន់ទៅមួយជំនាន់ទៀត៕

23/10/2020

សូមអរគុណសម្តេចតេជោ ហ៊ុន សែន អរគុណសន្តិភាព!

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា មិនថាទៅដល់ទីណា កន្លែងណា ឬនៅក្នុងស្ថានភាពលំបាកបែបណា គ្រោះថ្នាក់យ៉ាងណា ក៏
សម្តេចតេជោ តែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ
ជានិច្ច មិនរត់ចោលបងប្អូនប្រជាពលរដ្ឋនោះឡើយ ពិសេសនៅពេលកើតមានគ្រោះអាសន្ន ។ សូមបងប្អូនប្រជាពលរដ្ឋ
ទាំងអស់ស្តាប់មក្សាន្ត និងទស្សនានូវកម្រងបទចម្រៀង១បទ
មានចំណងជើងថា "វាសនាខេត្តបន្ទាយមានជ័យ"ដូចតទៅ។

រៀបរៀងដោយ: ឯកឧត្តម ហ៊ុន ហេង
បច្ចេកទេសតន្ត្រីដោយ: ម៉ែន សាខន
ច្រៀងដោយ:អាដាម លំនាំបទ:ផាត់ពពក

សម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរ...
21/10/2020

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសួរសុខទុក្ខបងប្អូន
ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងជន់លិចនៅខេត្តបន្ទាយមានជ័យ និងបានចែកជូនអំណោយដល់បង
ប្អូនប្រជាពលរដ្ឋ ទាំង២ទីតាំងរងគ្រោះចំនួន១០០០០គ្រួសារ

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះទីតាំងទី១ មានចំនួន
៥០០០គ្រួសារ និងទីតាំងទី២ ចំនួន៥០០០គ្រួសារ ពិធីចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងចំនួន០២ថ្ងៃ
គឺនៅថ្ងៃទី២១ ខែតុលា និងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២០ នឹងបន្តចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ១០០០០មឺុន
គ្រួសារទៀត ស្ថិតនៅបរិវេណចំណុចទីទួលសុវត្តិភាពផ្លូវជាតិលេខ៥(ផ្លូវវៀង)ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ។

សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវក្តីរីករាយចំពោះប្រជាពល
រដ្ឋហើយសម្តេចតេជោក៏បានពាំនាំនូវព្រះរាជសារផ្តាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពល
រដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះផងដែរ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមនូវមរណ:ទុក្ខចំពោះគ្រួសារដែលបានបាត់បង់ជីវិតនៅពេលមានគ្រោះទឹកជំនន់លិចនេះ សម្តេចតេជោបន្តថា ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ធ្ងរ
ជាងគេ និងយូរជាងគេ ដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់នេះផង។

សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកាក្តីជាសម្ភារៈស្បៀងអាហារក្តី តាមរយះរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរ ថ្នាក់
ក្រោមជាតិក្នុងការចុះចែកផ្ទាល់ដល់ប្រជាពលរដ្ឋដែលរងគ្រោះ
សម្តេចតេជោនាយករដ្ឋមន្ត្រី​ក៏បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋនៅតំបន់រងគ្រោះនេះ ដែលបានរួម
បង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយ នៃជាតិយើង។ សម្តេចតេជោបានមានប្រសាសន៍ថា អ្វីដែលសំខាន់គឺការជម្លៀសប្រជាជនចេញពីកន្លែងរងគ្រោះអោយបានដើម្បីជៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិត។

សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានបញ្ជាក់ថាពេលនេះ រថយន្ត ចំនួន២៩០គ្រឿង ដែលពេលទិញមក ត្រូវបានគេវាយប្រហារនោះ តែពេលនេះកំពុងតែបម្រើយ៉ាងសកម្មភាពដ៏សំខាន់ក្នុងការអន្តរាគន៍ជួយដល់បងប្អូនប្រជាលរដ្ឋ ដែលរងគ្រោះដោយ
ទឹកជំនន់នេះ ដែលវាមិនដូចអ្វីដែលគេបានលើកឡើងថាទិញដើម្បីធ្វើសង្គ្រាម ឬដើម្បីសម្លាប់ប្រជាជននោះទេ។សម្តេចបាន
សូមអោយអាជ្ញាធរទាំងអស់ បង្កើនការយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ ពិសេសត្រូវបន្តដើរល្បាតមើលប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្រែងលោមានបងប្អូនប្រជាពលរដ្ឋនៅជាប់តាមផ្ទះឬ នៅលើដើមឈើជាដើម ត្រូវពិនិត្យការពារសុវត្តិភាពការពារផ្ទះរបស់គាត់ ក្រែងមានចោរចូលលួចរបស់របរគាត់ជាដើម។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោក៏បានអំពាវនាវដល់ម្ចាស់ធនាគារ ម្ចាស់មីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវយោគយល់ ចំពោះអ្នកដែលមានការលិចលង់ ដែលជំពាក់លុយ ធនាគារ ឬមីក្រូ
ហិរញ្ញវត្ថុ ត្រូវមានការអធ្យាស្រ័យ ដូចជាការពន្យាពេល ឬកាត់
បន្ថយការប្រាក់ជាដើម ជាពិសេសកុំអោយមានការរឹបអូស នូវ
ទ្រព្យសម្បត្តិក្នុងអំឡុងពេលកូវីដនិងអំឡុងពេលទឹកជំនន់នេះ
សម្តេចតេជោ ហ៊ុន សែន បានជំរុញអោយអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តចំពោះវិធានការសំខាន់០៣ក្នុង អំឡុងពេលនេះ ទី១/-ចូលរួមទប់ស្កាត់ការចម្លងជម្ងឺកូវីដ-១៩ ទី២/ជម្នះការលំការជាមួយគ្នាក្នុងការគ្រប់គ្រងទឹកជំនន់ និងទី៣/ត្រូវខិតខំស្តារអភិវឌ្ឍន៍ឡើងវិញ ក្រោយពេលទឹកជំនន់

ចំពោះអំណោយដែលផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារ
ទឹកជំនន់នាពេលនេះ នៅក្នុងមួយគ្រួសារៗទទួលបានមាន៖ អង្ករ២៥គីឡូ,មី១កេស,ទឹកត្រី១យួ,ទឹកស៊ីអ៊ីវ១យួ,ទឹកសុទ្ធ០១
កេះធំ,ឃីត១ មុង១ ភួយ១ ខ្នើយ១ កន្ទេល១ និងថវិការ ៥ម៉ឺនរៀល៕

ទីតាំងភ្នាល់បាល់ដ៏ធំនៅក្បែរសាលាសង្កាត់ផ្សារកណ្តាលទី១កំពុងបើកលេងយ៉ាងរលូនលើកមុខមាត់អជ្ញាធខណ្ឌដូនពេញភ្នំពេញ៖ទីតាំងចាក់បាល់ដ...
20/10/2020

ទីតាំងភ្នាល់បាល់ដ៏ធំនៅក្បែរសាលាសង្កាត់ផ្សារកណ្តាលទី១
កំពុងបើកលេងយ៉ាងរលូនលើកមុខមាត់អជ្ញាធខណ្ឌដូនពេញ

ភ្នំពេញ៖ទីតាំងចាក់បាល់ដ៏ធំនៅក្នុងខណ្ឌដូនពេញនៅក្បែរនិងសាលាសង្កាត់ផ្សារកណ្តាលទី០១ កំពុងបើកទ្វារទាំងយប់ទាំងថ្ងៃស្វាគមន៍ភ្ញៀវគ្រប់វ័យមកពីគ្រប់មជ្ឃដ្ឋានដែលជាអ្នកញៀនល្បែងភ្នាល់ចាក់បាល់នោះ យកលុយពីផ្ទះរាប់រយដុល្លា ដើម្បីមកភ្នាល់លេងល្បែងចាក់បាល់តាមប្រព័ន្ធអ៊ិនធ័រណេត ដោយមិនព្រួយបារម្ភ និងខ្លាចសមត្ថកិច្ចចាប់ខ្លួននោះឡើយ។ ទីតាំងចាក់បាល់ភ្នាល់លុយធំនេះ នៅក្បែរសាលាសង្កាត់ផ្សារកណ្តាលទី១ ផ្ទះលេខ៥២Eo ផ្លូវ១៤៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ចំងាយប្រហែលជាង១០ម៉ែត្រប៉ុណ្ណោះ។

- ប្រជាពលរដ្ឋបានឲ្យដឹងថាទីតាំងភ្នាល់បាល់ដ៏ធំខាងលើនេះ
គឺបើកលេងយ៉ាងគគ្រឹកគគ្រែងភ្នាល់ចាក់លុយធំទៀតហើយ ល្បែងសុីសងភ្នាល់បាល់ខុសច្បាប់មួយនេះ កំពុងតែលើកមុខមាត់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ទៀង ចាន់សារ អធិការខណ្ឌដូចពេញ ដែលធ្លាប់ប្រាប់នៅមុខអ្នកសារព័ត៌មានថាត្រូវលប់បំបាត់រាល់បទល្មើសល្បែងសុីសងគ្រប់ប្រភេទ តែផ្ទុយទៅវិញទីតាំងល្បែងជាច្រើនកន្លែងនៅក្នុង
មូលដ្ឋានដែលខ្លួនទទួលខុសត្រូវ នៅតែកើតមាន និងកាន់តែ
កើតមានច្រើនជាងមុនថែមទៀតដូចជា ល្បែងឆ្នោវៀតណាម ល្បែងហ្គេមបាញ់ត្រី ល្បែងភ្នាល់បាល់តាមប្រព័ន្ធអ៊ិនធ័រណេត
ជ្រកក្រោមស្លាកយីហោណេតឈ្មោះផ្សេងៗគ្នាជាច្រើនកន្លែង
ហើយទីតាំងល្បែងសុីសងទាំងអស់នោះ គឺបើកនៅមិនឆ្ងាយពី ប៉ុស្តិ៍ និងសង្កាត់ ក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងឡើយ ។

- ប្រជាពលរដ្ឋកំពុងរងចាំមើល លោកអភិបាលខណ្ឌដូនពេញនិងលោកអធិកាខណ្ឌមានចំណាត់ការយ៉ាងណាចំពោះទីតាំងល្បែងសុីសងខាងលើនេះទេ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅនិងភូមិ សង្កាត់មានសុវត្ថិភាពស្របទៅតាមគោលនយោបាយ
ទាំង៩ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាល ដែលក្រសួងមហាផ្ទៃ
បានប្រកាសដាក់ចេញឱ្យអាជ្ញាធរគ្រប់មូលដ្ឋានចុះអនុវត្ត និង
បង្រ្កាបល្បែងសុីសងគ្រប់ប្រភេទឱ្យអស់ក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងឱ្យមានប្រសិទ្ធិភាពខ្ពស់នាពេលកន្លងមក៕

 #ជនសង្ស័យបេីករថយន្តបុកម៉ូតូឃើញជនរងគ្រោះមិនទាន់ស្លាប់បើករថយន្តកិនបន្ថែមនោះ ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគ...
17/10/2020

#ជនសង្ស័យបេីករថយន្តបុកម៉ូតូឃើញជនរងគ្រោះមិនទាន់
ស្លាប់បើករថយន្តកិនបន្ថែមនោះ ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួន
ទៅតុលាការនៅវេលាម៉ោង០១:៣០នាទីរសៀលនេះហើយ..

ភ្នំពេញ៖កាលពីថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២០ វេលាម៉ោង២៣​និង៣០នាទីយប់​ នៅចំណុច​ ផ្លូវ​១៧៣​ ប្រសព្វផ្លូវ៣២៨ ក្នុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត
ម៉ាក Lexus NX 200Tពណ៌ខ្មៅ​ ០១គ្រឿង ពាក់ផ្លាក​លេខភ្នំពេញ2BH-8494 បុកជាមួយ​ម៉ូតូម៉ាក​HondaC125​ពណ៌
ខ្មៅ​ ពាក់ផ្លាក​លេខ​កណ្តាល​1AI-3848 ត្រង់ចំណុចផ្លូវ១៧៣
បង្កដោយរថយន្ត​Lexus NX200Tបេីកបរក្នុងទិសដៅពីជើង
ទៅត្បូង​លុះដល់កន្លែងកេីតហេតុក៏បុកម៉ូតូពីក្រោយ​ ឃើញជន
រងគ្រោះមិនទាន់ស្លាប់ បេីករថយន្តថយទៅកិនបន្ថែមបណ្តាល ឱ្យអ្នកបេីកម៉ូតូ​ស្លាប់នៅកន្លែងកេីត​ហេតុ​ និង​អ្នករួមដំណេីរជា
មួយរបួសធ្ងន់​ ។

អ្នកបេីកបររថយន្តបង្កហេតុមានឈ្មោះ​យ៉ាន់ណា​ លីណា ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរពេទ្យធ្មេញ​ ស្នាក់
នៅផ្ទះលេខ5Mក្រុមទី៤ ភូមិព្រៃព្រីងទី១ សង្កាត់ចោមចៅទី២
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(សមត្ថកិច្ចឃាត់ខ្លួន)។
*ចំណែក​ភាគីម៉ូតូជាជនរងគ្រោះបេីកបរដោយឈ្មោះ​ ខុន​ តុង​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបរជាងសំណង់​ ស្នាក់នៅផ្ទះជួល
ផ្លូវបេតុង​ ភូមិទ្រា០១​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ (ស្លាប់) និងអ្នករួមដំណេីរឈ្មោះ​ ពៅ​ ម៉ត់​ ភេទប្រុស​ អាយុ​១៧
ឆ្នាំ​ មុខរបររត់កង់បី​ ស្នាក់នៅភូមិស្រះកែវ​ សង្កាត់ក្រាំងស្វាយ​ ស្រុកព្រះស្តេច​ ខេត្តព្រៃវែង​ ( របួសធ្ងន់​ ) ។

កម្លាំងសមត្ថកិច្ចជំនញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវ
គោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំ
រឿងបញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការ
បន្តតាមនិតិវិធីច្បាប់៕

16/10/2020

អរគុណ! សន្តិភាព សូមអរគុណ! សម្តេចតេជោ ហ៊ុន សែន
សូមបងប្អូនជនរួមជាតិ​ស្តាប់​និងទស្សនាកម្សាន្តបទចម្រៀង “ជួយគ្នាក្នុងគ្រាទុក្ខភ័យ”ដឹកនាំផលិតដោយ​ឯកឧត្តម​ អេង​ កេងឈុន​ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ​ នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ច្រៀងដោយលោក មុិល សុីដេត ។

ខ្ញុំករុណាសូមក្រាបថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្តព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តមសីហនុ សូមស្តេចយាងប...
15/10/2020

ខ្ញុំករុណាសូមក្រាបថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ត
ព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តមសីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាត

ភ្នំពេញ៖ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ គឺជាខួបទី៨ឆ្នាំ នៃការយាងចូលព្រះទីវង្គត់របស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជានុរាស្ត្រទូទាំងនគរ។
(១៥តុលា ២០១២-១៥តុលា ២០២០)

ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជាយើង ។

សូមថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ត ព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

មុននេះរដ្ឋាបាលខេត្តកំពង់ស្ពឺប្រកាសអាសន្ន នៅ២ម៉ោងទៀតគឺម៉ោង៤ល្ងាចក្រុងច្បារមនទាំងមូលនឹងមានទឹកជន់លិចខ្លាំង សូមឱ្យប្រជាពលរដ្...
14/10/2020

មុននេះរដ្ឋាបាលខេត្តកំពង់ស្ពឺប្រកាសអាសន្ន នៅ២ម៉ោងទៀត
គឺម៉ោង៤ល្ងាចក្រុងច្បារមនទាំងមូលនឹងមានទឹកជន់លិចខ្លាំង សូមឱ្យប្រជាពលរដ្ឋរើអីវ៉ាន់ចេញពីផ្ទះទុកលើទួលសុវត្តិភាព..


ខេត្តកំពង់ស្ពឺ៖អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម វ៉ី សំណាង នៅ មុននេះបន្ដិច រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម បានប្រកាសអាសន្នថា រយ:ពេល២ម៉ោងទៀតគឺ ម៉ោង៤ល្ងាច ក្រុងច្បារមនទាំងមូលនឹងជន់លិចខ្លាំង និងមួយចំណែក នៅស្រុកសំរោងទងក៏ជន់លិចខ្លាំងដែរ ។

ឯកឧត្តម វ៉ី សំណាង ប្រកាសតាមប្រព័ន្ធសង្គម facebook
របស់លោកផ្ទាល់ជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុង
ភមិរលោង ភូមិព្រៃស្លឹក ភូមិកាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិ
ថ្មី ភូមិក្រវៀន ភូមិព្រៃបេង ភូមិតាំងក្រូច ភូមិសំពៅ និយាយរួម
គឺក្រុងច្បារមនទាំងមូល និងមួយចំណែកក្នុងស្រុកសំរោងទង ត្រូវរើសម្ភារ:ផ្សេងៗនៅក្នុងផ្ទះចេញយកទៅដាក់កន្លែងទីទួលមានសុវត្ថិភាពជាបន្ទាន់។ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺបាន
ថ្លែងយ៉ាងដូច្នេះថា សូមគោរព ជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តា ជ្រាបថានៅ២ម៉ោងទៀត(ម៉ោង១៦)គឺទឹកជំនន់នឹងកើត
មាននៅចំណុច ភូមិរលោង ភូមិព្រៃស្លឹក ភូមិកាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មី ភូមិក្រវៀន ភូមិព្រៃបេង ភូមិតាំងក្រូច ភូមិសំពៅនិយាយគឺក្រុងច្បារមនទាំងមូល និង ស្រុកសំរោងទងមួយចំណែកនិងត្រូវទឹកជំនន់ជន់លិច សេចក្តីដូចបានជម្រាប
ជូនខាងលើសូមពុកម៉ែមីងមាដែលមានភូមិពាក់ព័ន្ធទាំងអស់ប្រញ៉ាប់រើអីវ៉ាន់យកទៅដាក់លើទីទួលសុវត្ថិភាព និងត្រូវយក
មនុស្សចាស់ជរា កុមារតូចៗដែលងាយរងនូវផលប៉ះពាល់មុន
គេ មកទីទួលសុវត្តិភាព។

សូមបញ្ជាក់ដែរជំនន់ទឹកភ្លៀងដែលបង្កឡើងដោយព្យុះជាបន្តបន្តបន្ទាប់កន្លងមកនេះបាននិងកំពុងវាយលុកមកលើប្រទេស
កម្ពុជា តាមបណ្តារាជធានី-ខេត្តមួយចំនួនបង្កឱ្យប៉ះពាល់យ៉ាង
ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូចជាផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋ និងឯកជនមួយចំនួនផងដែរ៕

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចបានផ្តល់ជំនួយសង្គ្រោះបឋម ជាអង្ករ១០០​តោន ត្រីខក...
11/10/2020

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចបានផ្តល់ជំនួយសង្គ្រោះបឋម ជាអង្ករ
១០០​តោន ត្រីខកំប៉ុង ២០០យួរ មី ២០០កេស ដើម្បីចែកជូន
ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង នៅតាម
បណ្តាស្រុកទាំងអស់ក្នុងខេត្តបាត់ដំបង​ ហើយសម្តេចក៏បាន
អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ជន់លិច ត្រូវ
យកចិត្តទុកដាក់តាមដានព័ត៌មាននិងការណែនាំរបស់អាជ្ញាធរ
ដើម្បីសុវត្តិភាពនិងជាពិសេសដើម្បីការពាររាល់ពេលធ្វើដំណើរ
តាមតំបន់ដែលកំពុងជន់លិច៕

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យការជន់លិចទឹកភ្លៀងនៅក្រុងពោធិ៍សាត់ពោធិ៍សាត់៖នៅ...
10/10/2020

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គ្រប់គ្រងគ្រោះ
មហន្តរាយ ចុះពិនិត្យការជន់លិចទឹកភ្លៀងនៅក្រុងពោធិ៍សាត់

ពោធិ៍សាត់៖នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បន្ទាប់ពីបាន
បញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រហោះទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យ និងដឹកនាំកម្លាំងប្រតិបត្តិការចម្រុះចុះដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចនៅក្រុងពោធិ៍សាត់ ។
ក្រោមឥទ្ធិពលសម្ពាធទាបដែលគ្របដណ្តប់លើប្រទេសកម្ពុជានាំឱ្យមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃបណ្តាលឲ្យមានការជន់លិច
តាមបណ្តាលខេត្តមួយចំនួននៃភាគពាយ័ព្យប្រទេស ពិសេស
តាមតំបន់វាលទំនាប ជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងអមដំណើរដោយឯកឧត្តម
ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់បានដឹកនាំកម្លាំងចុះពិនិត្យការជន់លិចទឹកភ្លៀងនៅក្រុងពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា៖ តាមការព្យាករណ៍ជំនន់ទឹកភ្លៀងនៅក្រុងពោធិ៍សាត់ អាចឡើងកន្លះម៉ែត្រនៅយប់នេះនិងថ្ងៃស្អែក ឯកឧត្តមទេសរដ្ឋមន្ត្រី បាន
អំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍ និងខេត្ត
ដ៏ទៃទៀតដែលរងការជន់លិចសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់
និងផ្តល់ព័ត៌មានតាមរយ:ប្រព័ន្ធទូរស័ព្ទលេខ ១២៩៤ របស់
គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។

ក្នុងការចុះដោះស្រាយ និងទប់ស្កាត់នៃការជន់លិចនោះកម្លាំង
ប្រដាប់អាវុធ និងស៊ីវិលនៅក្នុងខេត្ត កំពុងស្រាក់ដៃ ជើងគ្នាធ្វើប្រតិបត្តិការរៀបចំបាវខ្សាច់ទប់ទឹកហូរពីស្ទឹងពោធិ៍សាត់ ដើម្បី
បញ្ចៀសការជន់លិច លោកក៏បានណែនាំអាជ្ញាធរឱ្យរកទីទួលសុវត្ថិភាព ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋពេលទឹកជន់លិចខ្លាំងនៅយប់នេះ និងថ្ងៃស្អែកផងដែរ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមិនទាន់អាចវាយតម្លៃពីទំហំផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះនៅឡើយ៕

កម្លាំងសមត្ថកិច្ចបង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀនមួយសំបុក ត្រង់ចំណុចបាចតុមុខ ខណ្ឌដូនពេញភ្នំពេញ៖ នៅថ្ងៃទី...
09/10/2020

កម្លាំងសមត្ថកិច្ចបង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀនមួយសំបុក ត្រង់ចំណុចបាចតុមុខ ខណ្ឌដូនពេញ

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៤និង
១៥នាទី កម្លាំងសមត្ថកិច្ចបង្ក្រាបគ្រឿងញៀននៃអធិការដ្ឋាន
នគរបាលខណ្ឌដូនពេញ បើកប្រតិបត្តិការណ៍ បង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនស្ថិតនៅចំណុច បាចតុមុខ ផ្លូវជាតិលេខ៥ ក្រុម២០៤ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយអនុវត្តន៍តាមបទបញ្ជា
ដ៏ខ្ពងខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នង
ការរងនគរបាលជាតិ &ជាស្នងការនគរបាលរាជធានី ភ្នំពេញ

នៅក្នុងប្រតិបត្តិការណ៍នោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន
មនុស្សប្រុស-ស្រីចំនួន០៥នាក់ មានអត្តសញ្ញាណខាងក្រោម
១/- ឈ្មោះ អែម សាមាន ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ
មុខរបរជួញដូរ ស្នាក់នៅផ្ទះជួល ក្នុងភូមិ១៦ សង្កាត់ស្រះចក
(ដកហូតគ្រឿងញៀន១៥កញ្ចប់ តូច១៤កញ្ចប់នឹងធំ១កញ្ចប់)
២/- ឈ្មោះ ម៉ែន រ៉ាវុធ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ
មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ១៦ សង្កាត់ស្រះ-
ចក ខណ្ឌដូនពេញ (ដកហូតគ្រឿងញៀន០១កញ្ចប់តូច)។
៣/- ឈ្មោះ ខ្វៀង ហ្វុងថាន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ប្រើប្រាស់នូវសារធាតុញៀន)។
៤/- ឈ្មោះ រុន ឌី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ប្រើប្រាស់នូវសារធាតុញៀន)។
៥/- ឈ្មោះ ប៊ូ ស្រីលី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់ នៅផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក

+វត្ថតាងដកហូតរួមមាន÷
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៦កញ្ចប់
១៥កញ្ចប់តូច និង០១កញ្ចប់ធំ ជញ្ជីងថ្លឹង០១ ថង់សំរាប់ច្រក
-ប្រាក់ដុល្លាមានចំនួន៣០ដុល្លា(30$)ប្រាក់រៀល២០៤៥០០៛
កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿងបញ្ជូនខ្លួន
និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ តាមនិតិវិធីច្បាប់៕

អគាររដ្ឋបាលថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសាងសង់រួចជាស្ថាពរ និងសម្ភោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះភ្នំពេញ៖នៅព្រឹកថ្ងៃ...
08/10/2020

អគាររដ្ឋបាលថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បាន
សាងសង់រួចជាស្ថាពរ និងសម្ភោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៨​ ខែតុលា​ ឆ្នាំ២០២០​ អាគាររដ្ឋាបាលថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ និងសមិទ្ធិផលនានា​ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានសម្ភោធដាក់
ឲ្យប្រើប្រាស់ ក្រោមអធិបតីភាពឯកឧត្តម​ នាយឧត្តមសេនីយ៍
សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម​ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី និង
ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ​ និង ឯកឧត្តមឧត្តមសេនីយ៍
ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ ជាស្នងការនគរ
បាលរាជធានីភ្នំពេញ ។ សូមបញ្ជាក់ថាអគារថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ គឺជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្រ្តីក្រសួង
មហាផ្ទៃ​ ហើយអគារថ្មីនេះស្ថិតនៅតាមបណ្តោយផ្លូវ ២០០
សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ៕

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ ស្ថានភាពអាកាសធាតុ ព...
05/10/2020

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាស
អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ
ស្ថានភាពអាកាសធាតុ ពិសេសប្រជាពលរដ្ឋរស់នៅតំបន់ទីទំនាប និងប្រជាអ្នកនេសាទ ព្រមទាំងអ្នកធ្វើដំណើរតាមទន្លេ សមុទ្រ ដោយសារប្រព័ន្ធសម្ពាធទាបបានបន្ត លាតសន្ធឹងលើ
កម្ពុជាចាប់ពីថ្ងៃទី០៧ រហូតដល់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០

លោក សុវណ្ណ រិទ្ធី អតីតអគ្គនាយក សារព័ត៌មាន TVFB ត្រូវបានដល់ថ្ងៃកំណត់ដោះលែងឲ្យមានសេរីភាពឡើងវិញហើយ ភ្នំពេញ៖ បន្ទាប់ពីសវនាកា...
05/10/2020

លោក សុវណ្ណ រិទ្ធី អតីតអគ្គនាយក សារព័ត៌មាន TVFB ត្រូវបានដល់ថ្ងៃកំណត់ដោះលែងឲ្យមានសេរីភាពឡើងវិញហើយ

ភ្នំពេញ៖ បន្ទាប់ពីសវនាការជំនុំជម្រះទោស និង ត្រូវបានតុលា
ការសម្រេចផ្ដន្ទាទោស លោកសុវណ្ណ រិទ្ធី អតីតអគ្គនាយកសារ
ព័ត៌មាន TVFB ដាក់ពន្ធនាគារកំណត់រយៈពេល១៨ខែ ប៉ុន្ដែ
អនុវត្ដន៍ត្រឹមតែ៥ខែ២៨ថ្ងៃប៉ុណ្ណោះ ទោសសល់ប៉ុន្មានត្រូវព្យូរ
បើគិតពីថ្ងៃចាប់ខ្លួននិងឃុំក្នុងពន្ធនាគារគឺត្រូវមានសេរីភាពនៅថ្ងៃនេះតែម្ដង ។

សូមជម្រាបថានៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ សាលា ដំបូងរាជធានីភ្នំពេញ បានបើកសាវនការកាត់ទោស និងបាន
ប្រកាសសាលក្រមលោក សុវណ្ឌ រិទ្ធី អតីតជាអគ្គនាយកចាង
ហ្វាងសារព័ត៌មានTVFB បន្ទាប់ពីតុលាចេញដីកាបង្គាប់ឲ្យឃុំ
ខ្លួនក្នុងពន្ធនាគារអស់មួយរយៈពេល ។

គួររំលឹកថា លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាល ពីយប់ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០ នៅក្នុង បុរី ពិភពថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បន្ទាប់មកត្រូវសមត្ថកិច្ចបានបញ្ជូនទៅតុលាការនៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២០ ហើយតុលាការបានចោទប្រកាន់ និងឃុំខ្លួនពីបទ «ញុះញង់អោយមាន ចលាចលក្នុងសង្គម »៕

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​ ផ្ញើសារជូនពរប្រធានាធិបតី ដូណាល់ ត្រាំ និង​លោកជំទាវ​ ឲ្យឆាប...
04/10/2020

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​ ផ្ញើសារជូនពរប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក
ជំទាវ​ ឲ្យឆាប់បានជាសះស្បើយពីជំងឺកូវីដ-១៩

Samdech Techo Hun Sen, Prime Minister of the Kingdom of Cambodia, sends a message of congratulations to President Donald Trump and Mrs.Madam recovers quickly from Kovid-19

ជនសង្ស័យ០២នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនបរទេសកំពុងឈរនិយាយទូរស័ព្ទនៅក្បែរ ប៊េនឡានផ្សារថ្មី...ភ្នំពេញ៖ នៅថ្ងៃទ...
04/10/2020

ជនសង្ស័យ០២នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជន
បរទេសកំពុងឈរនិយាយទូរស័ព្ទនៅក្បែរ ប៊េនឡានផ្សារថ្មី...

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ០៩
និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី២បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ជិះម៉ូតូឆក់ទូរស័ព្ទដៃពីជនបរទេស
នៅចំណុចប៊េនឡានផ្សារថ្មី (ប៊េនឡានបាត់ដំបង) ផ្លូវ ១២៦
កែងនឹងផ្លូវ៨១ ភូមិ២ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។

ជនសង្ស័យទាំង០២នាក់មានអត្តសញ្ញាណដូចខាងក្រោម÷
១/ឈ្មោះ សុង ពេជ្រ ភេទប្រុស អាយុ៣១ឆ្នាំ គ្មានមុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានសារធាតុញៀន(ឃាត់ខ្លួន)។
២/ឈ្មោះ ស្រ៊ុន ណារ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ គ្មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានសារធាតុញៀន(ឃាត់ខ្លួន)។
នឹងវត្ថុតាងចាប់យកមានម៉ូតូ០១គ្រឿងម៉ាក់ Icon ពណ៌ខ្មៅ
លាយផ្កាឈូកសេរីឆ្នាំ២០១០ ស្លាកលេខភ្នំពេញ1AH-7133
ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។ ព្រមទាំងទូរស័ព្ទម៉ាក
Iphone-x ពណ៌ស០១គ្រឿង(ប្រគល់ជូនរងគ្រោះវិញ)។

តាមសំដីជនរងគ្រោះឈ្មោះJames Alexander ភេទប្រុស
អាយុ៧៣ឆ្នាំ ជនជាតិអាមេរិច កាន់ប៉ាស្ព័រលេខ551850420
ជាអ្នកទេសចរណ៍ បានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា÷
មុនកើតហេតុ គាត់បានដើរចេញពីសណ្ឋាគារ ហ្សុីង មកឈរ
ត្រង់ប៊េនឡានហើយបានលើកទូរស័ព្ទនិយាយ ស្រាប់តែមាន
ជនសង្ស័យ០២នាក់ ជិះម៉ូតមកអែបធ្វើសកម្មភាពឆក់ទូរស័ព្ទ
ពីគាត់ ភ្លាមនោះគាត់ក៏ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋក៏
ជួយស្ទាក់ចាប់ចោរទាំង០២នាក់ ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារថ្មី២ ឃាត់ខ្លួនយកទៅសាកសួរតាមជំនាញ ។

នៅចំពោះសមត្ថកិច្ចជនសង្ស័យទាំង០២នាក់ បានសារភាពថាខ្លួនពិតជាបានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទជនបរទេស
ខាងលើពិតប្រាកដមែន កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍កំពុងតែ
កសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង០២នាក់ ទៅសាលា
ដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធីច្បាប់៕

នៅមុននេះបន្តិច!មានគ្រួសារមួយ ប្តីបាញ់សម្លាប់ប្រពន្ធហើយបាញ់សម្លាប់ខ្លួនឯង នៅជិតវត្តដំបូកខ្ពស់ ក្នុងសង្កាត់បឹងទំពន់ ភ្នំពេ...
03/10/2020

នៅមុននេះបន្តិច!មានគ្រួសារមួយ ប្តីបាញ់សម្លាប់ប្រពន្ធហើយ
បាញ់សម្លាប់ខ្លួនឯង នៅជិតវត្តដំបូកខ្ពស់ ក្នុងសង្កាត់បឹងទំពន់

ភ្នំពេញ៖ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ វេលាម៉ោង៧:០០
នាទីយប់ មានករណីហឹង្សានៅក្នុងផ្ទះមួយកន្លែង ជិតវត្តដំបូក
ខ្ពស់ ស្ថិតក្នុងសង្កាត់បឹងទំពន់០២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការផ្ទុះអាវុធខ្លាំងៗ ដែលផ្តើមឡើងដោយទំនាស់នៅក្នុងក្រុមគ្រួសារ។

តាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ម៉េង វិមានរាតា អធិការនគរបាលខណ្ឌមានជ័យបានឱ្យដឹងថា ករណីខាងលើនេះបាន
បណ្តាលឱ្យប្តីប្រពន្ធ២នាក់ស្លាប់។ សមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងថាអាចប្តីបាញ់សម្លាប់ប្រពន្ធហើយបាញ់សម្លាប់ខ្លួនឯង
តាមក្រោយ ដោយសារតែមានការលឺសំឡេងឈ្លោះប្រកែកគ្នានៅក្នុងគ្រួសារ ហើយទ្វារបានបិទខ្ទាស់កន្លឹះជិតនៅខាងក្នុង៕

ចោរស្រីជើងឆើតជនជាតិវៀតណាមរកសុីផ្លូវភេទ ត្រូវរ៉ូវតម្លៃគ្នាឲ្យភ្ញៀវដឹកទៅកន្លែងស្ងាត់ ហៅប្រុសស្នេហ៍វៃប្លន់យកម៉ូតូ...ភ្នំពេញ...
03/10/2020

ចោរស្រីជើងឆើតជនជាតិវៀតណាមរកសុីផ្លូវភេទ ត្រូវរ៉ូវតម្លៃគ្នាឲ្យភ្ញៀវដឹកទៅកន្លែងស្ងាត់ ហៅប្រុសស្នេហ៍វៃប្លន់យកម៉ូតូ...

ភ្នំពេញ៖នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១:០០
នាទីយប់ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌដូនពេញ សហការណ៍
និងកម្លាំងប៉ុស្តិ៍ស្រះចកបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់
តាមការដាក់ពាក្យបណ្តឹងជនរងគ្រោះ ពីបទវៃប្លន់យកម៉ូតូគាត់
០១គ្រឿងម៉ាក ZOOMER-X CKD ពាក់ស្លាកលេខភ្នំពេញ
1HO-5473 កាលពីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។
ជនសង្ស័យទាំង០៤នាក់មានអត្តសញ្ញាណដូចខាងក្រោម÷
១/-ឈ្មោះ ភឿន សុផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាកនៅមិនពិតប្រាកដ(ឃាត់ខ្លួន)
២/-ឈ្មោះ មុន ស្រីនាង ភេទស្រី អាយុ២៤ឆ្នាំឈ្មោះខាងក្រៅ
ហៅយួន ជនជាតិវៀតណាម មុខរបររកសុីផ្លូវភេទ(ឃាត់ខ្លួន)
៣/-ឈ្មោះ សា ភេទប្រុស អាយុប្រហែល២៥ឆ្នាំជនជាតិខ្មែរ
មុខរបរនិងទីលំនៅមិនពិតប្រាកដ (គេចខ្លួន)
៤/-ឈ្មោះ​ ពេជ្រ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(គេចខ្លួន)

ជនរងគ្រោះជនជាតិអូស្ត្រាលីឈ្មោះDANIEL​ LEEភេទប្រុស អាយុ៦១ឆ្នាំ មុខរបរអ្នកទេសចរណ៍ មកស្នាក់នៅក្នុងសណ្ឋារ
នឹងវត្ថុតាងចាប់យកមានម៉ូតូZOOMER-X CKDមួយគ្រឿង
ពាក់ស្លាកលេខភ្នំពេញ1HO-5473(ប្រគល់ជូនម្ចាស់វិញ)។
បច្ចុប្បន្នសមត្ថកិច្ចជំនាញខណ្ឌ និងប៉ុស្តិ៍កំពុងកសាងសំណុំ
រឿងបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅ សាលាដំបូងរាជធានី
ភ្នំពេញចាត់ការបន្តតាមនិតិវិធីច្បាប់៕

02/10/2020

នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ លោកនូ សុវណ្ណរិទ្ធ អភិបាល រងស្រុកអង្គស្នួល តំណាងអោយលោក ខុន សេរីរដ្ឋា អភិបាល
ស្រុកអង្គស្នួល បានដឹកនាំអាជ្ញាធរឃុំបែកចាន លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងសាលាវិទ្យាល័យ ហ៊ុន សែន អង្គស្នួលនិងកម្លាំងអធិការនគរបាលស្រុក រួមនិង
ប្រជាការពារ ចុះធ្វើអនាម័យប្រមូលសំរាម ដើម្បីបរិស្ថានស្អាត អនាម័យស្អាត តាមបណ្តាយផ្លូវជាតិលេខ០៤ ស្ថិតនៅក្នុងភូមិ
សាស្រ្ត ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លង( វិមានគុណមាតាបិតា) នៅខេត្តត្បូងឃ្មុំត្បូងឃ្មុំ៖...
01/10/2020

សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លង( វិមានគុណមាតាបិតា) នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖នៅថ្ងៃព្រហស្បតិ៍ ១៤ កើត ខែអស្សុជ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ សម្តេចអគ្គមហា
សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា-
ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនបាន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លង (វិមានគុណមាតាបិតា) ដើម្បី ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលប្រារព្ធធ្វើនៅ ភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ
ខេត្តត្បូងឃ្មុំ។ ពិធីបុណ្យឆ្លង(វិមានគុណមាតាបិតា)គឺមានរយ:
ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ តុលា ឆ្នាំ២០២០៕

Address

Phnom Penh
12001

Alerts

Be the first to know and let us send you an email when KSTP គេហទំព័រសន្តិភាព posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies



You may also like