Sounds to Ummah

Sounds to Ummah Advices about Islam.

"إذا جاءكَ الحيوان يبحثُ عن طعامٍ ، فلاَ تردهُ ‏فما أتاكَ إلا ليَزيل عنك قليلاً من سَيئاتِك." 🍀នៅពេលណាមានសត្វមួយក្បា...
15/07/2024

"إذا جاءكَ الحيوان يبحثُ عن طعامٍ ، فلاَ تردهُ ‏فما أتاكَ إلا ليَزيل عنك قليلاً من سَيئاتِك." 🍀

នៅពេលណាមានសត្វមួយក្បាលបានមកដល់ចំពោះមុខអ្នកដែលស្ថានភាពរបស់វាគឺកំពុងស្វែងរកចំណីអាហារ ចូរអ្នកកុំបណ្ដេញវា ដោយសារអ្វីៗទាំងអស់នេះវាមិនបានមកដល់ចំពោះអ្នកទេ លើកលែងតែដើម្បីលុបបំបាត់នូវអំពើអាក្រក់របស់អ្នកបន្តិចបន្តួច។. 🍀

28/06/2024

Tazkirah Nikah ពោរពេញទៅដោយអត្ថន័យ
បកស្រាយដោយ: Ustaz baba soghir. 📚👰🏻🤍🤵🏻

🛑 ការណាត់ជួបរវាងបុរសហើយនិងស្ត្រីនៅក្នុងទំនាក់ទំនងជា "សង្សារ" គឺជាការធ្លាក់ក្នុងអន្លង់ស្នេហ៍មួយដ៏ក្រខ្សត់ហើយនិងកំសត់បំផុត...
26/04/2024

🛑 ការណាត់ជួបរវាងបុរសហើយនិងស្ត្រីនៅក្នុងទំនាក់ទំនងជា "សង្សារ" គឺជាការធ្លាក់ក្នុងអន្លង់ស្នេហ៍មួយដ៏ក្រខ្សត់ហើយនិងកំសត់បំផុត ព្រោះវាមិនត្រូវការមាន(عقد)កិច្ចព្រមព្រៀងក្នុងក្បួនច្បាប់ឥស្លាមឡើយ ដោយមិនត្រូវការមានថ្លៃបណ្ណាការ ហើយមិនត្រូវការមានសាក្សី ទំនាក់ទំនងដែលគ្មានអល់ឡោះ អ្នកគ្រាន់តែត្រូវការមានអារម្មណ៍រវាងមនុស២នាក់ (ប្រុស&ស្រី) តែប៉ុណ្ណោះ.

وَلَا تَقْرَبُوا الزِّنَا ۖ إِنَّهُ كَانَ فَاحِشَةً وَسَاءَ سَبِيلًا.
ចូរពួកអ្នកកុំទៅបៀតពេស្យាកម្ម (អំពើពេស្យាចារ) ការពិតវាគឺជាអំពើអាស្រូវភាសមួយ ហើយជាផ្លូវមួយដ៏អាក្រក់.

وَعَن ابنِ عبَّاسٍ رضي اللَّه عنْهُما أنَّ رسُول اللَّه صَلّى اللهُ عَلَيْهِ وسَلَّم قَال : « لا يَخْلُوَنَّ أحدُكُمْ بِامْرأةٍ إلاًَّ مَعَ ذِي مَحْرَمٍ » متفقٌ عليه .
អំពីអ៊ីបនូអាប់ពើស رضي الله عنهما ថា : ពិតប្រាកដរ៉ស៊ូលុលឡោះ ﷺបានមានប្រសាសន៍ថា : " ចូរពួកអ្នកកុំនៅស្ងាត់ៗជាមួយស្ដ្រី លើកលែងតែមានម៉ះរ៉ម(សាច់ញ្ញាតជិត ដែលគេហាមឃាត់ពីការរៀបអាពាហ៍ពិពាហ៍)នៅជាមួយ" (រាយការណ៍ដោយអាល់ពូខរី និងមូស្លីម).

16/04/2024

សព្វថ្ងៃនេះប្រការដែល"ហារ៉ាម" ត្រូវបានគេចាត់ទុកថាជាលក្ខណៈធម្មតា ព្រមទាំងមានមោទនភាពក្នុងការប្រព្រឹត្តធ្វើវាឡើង ចំណែកឯប្រការដែល"ហាឡាល" គឺត្រូវបានគេចាត់ទុកថាជាសាសនាជ្រុលនិយម.

ឱបងប្អូនម៉ូស្លិមជាទីរាប់អាន ចូរចងចាំថាក្បួនច្បាប់អ៊ីស្លាមគឺបានរៀបចំនិងចងក្រងមកគឺច្បាស់លាស់យ៉ាងពិតប្រាកដ ក្បួនច្បាប់អ៊ីស្លាមគឺមិនមែនស្ថិតនៅលើមាត់នរណាម្នាក់ឡើយ.

សាសនាអ៊ីស្លាមគឺបានផ្ដល់តម្លៃនិងកិត្តិយសសម្រាប់ខ្លួនយើងណាស់ នៅឡើយតែយើងទេ ថាតើគួរឱ្យតម្លៃនិងកិត្តិយសសម្រាប់ខ្លួនយើងឬក៏អត់ !!

ដូច្នេះចូរប្រកាន់ផ្ចាប់ខ្លួនឲបានល្អ ជាមួយនឹងអនុវត្តតាមក្បួនច្បាប់អ៊ីស្លាមដែលបានកំណត់មក ថាមួយណាជាទង្វើត្រឹមត្រូវ ហើយមួយណាជាទង្វើដែលមិនត្រឹមត្រូវ.។ 🌷

រីករាយបុណ្យរ៉យ៉ាហ្វីត្រះ ១/ស៊ាវ៉ាល់/ឆ្នាំ១៤៤៥ ម.ស ទៅកាន់បងប្អូនមូស្លីមទូទាំងសកលលោក ខ្ញុំសុំបួងសួងទៅចំពោះអល់ឡោះឲអ្នកទាំងអ...
09/04/2024

រីករាយបុណ្យរ៉យ៉ាហ្វីត្រះ ១/ស៊ាវ៉ាល់/ឆ្នាំ១៤៤៥ ម.ស ទៅកាន់បងប្អូនមូស្លីមទូទាំងសកលលោក ខ្ញុំសុំបួងសួងទៅចំពោះអល់ឡោះឲអ្នកទាំងអស់គ្នាទទួលបានសេចក្ដីសុខស្លាម៉ាត់ចម្រើនពរជ័យនៅថ្ងៃដ៏ពិសេសនេះ.

تقبل الله منا ومنكم صالح الأعمال، عيدكم مبارك كل عام وأنتم بخير. 🕌☪️💚

07/04/2024

សារៈប្រយោជន៍ខ្លះៗដើម្បីទទួលរ៉យ៉ាហ្វីត្រះ ឆ្នាំ១៤៤៥ ម.ស ☪️

Thanks: Cameraman/ Video editor: M.r Asry Attasyami. 📸

🌷 ការអធិស្ឋានដែលរ៉ស៊ូលុលឡោះ ﷺ ជំរុញឱ្យយើងទាំងអស់គ្នាសូត្រឲបានច្រើនៗនៅ ១០ យប់ចុងក្រោយនៃខែរ៉ម៉ាឌន. اللَّهُمَّ إِنَّكَ عَفُ...
05/04/2024

🌷 ការអធិស្ឋានដែលរ៉ស៊ូលុលឡោះ ﷺ ជំរុញឱ្យយើងទាំងអស់គ្នាសូត្រឲបានច្រើនៗនៅ ១០ យប់ចុងក្រោយនៃខែរ៉ម៉ាឌន.

اللَّهُمَّ إِنَّكَ عَفُوٌّ تُحِبُّ الْعَفْوَ فَاعْفُ عَنِّي.

ឱអល់ឡោះជាម្ចាស់ ជាការពិតណាស់ទ្រង់គឺជាម្ចាស់ដ៏មហាអភ័យទោស និងជាម្ចាស់ដែលចូលចិត្តនូវការអភ័យទោស សូមទ្រង់មេត្តាអភ័យទោសដល់រូបខ្ញុំផង. 💚

🌷 ការសូត្រគម្ពីរអាល់គុរអានរ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា: " បុគ្គលណាសូត្រតួអក្សរណាមួយនៃគម្ពីរអាល់គួរអាន គាត់នឹងទទួលបានផល...
03/04/2024

🌷 ការសូត្រគម្ពីរអាល់គុរអាន

រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា: " បុគ្គលណាសូត្រតួអក្សរណាមួយនៃគម្ពីរអាល់គួរអាន គាត់នឹងទទួលបានផលបុណ្យមួយ ហើយផល់បុណ្យមួយនេះនឹងក្លាយទៅជាដប់ ខ្ញុំមិនបានសំដៅថា អាលីហ្វ ឡាម មីម ជាតួអក្សរមួយទេ ផ្ទុយទៅវិញអាលីហ្វគឺជាតួអក្សរមួយ ឡាមគឺជាតួអក្សរមួយ និង មីមគឺជាតួអក្សរមួយ "

ដូច្នេះប្រសិនបើអ្នកបានបញ្ឈរវា(សូត្រអាល់គួរអាន) ត្រូរនឹងយប់ឡៃឡាតុលកទើរ អល់ឡោះទ្រង់នឹងតបស្នងចំពោះអ្នកនូវផលបុណ្យល្អជាង 83 ឆ្នាំ.៕ 💚

🌷 ចូរព្យាយាមស្វែងរកចុះនៃយប់ឡៃឡាតុលកទើរ.. នៅក្នុងយប់នោះដែរវាមានអត្ថប្រយោជន៍ល្អជាង 1000 ខែ ដូច្នេះចូរអ្នកសាកគិតស្រមៃមើលថា ...
03/04/2024

🌷 ចូរព្យាយាមស្វែងរកចុះនៃយប់ឡៃឡាតុលកទើរ.. នៅក្នុងយប់នោះដែរវាមានអត្ថប្រយោជន៍ល្អជាង 1000 ខែ ដូច្នេះចូរអ្នកសាកគិតស្រមៃមើលថា ទង្វើរអ៊ីបាដាត់ល្អៗរបស់អ្នកដែលបានធ្វើគឺត្រូវនឹងយប់នេះ អល់ឡោះទ្រង់នឹងទទួលយកនូវទង្វើដែលល្អៗរបស់អ្នក ហើយទ្រង់នឹងតបស្នងវិញសម្រាប់អ្នកល្អជាង 83 ឆ្នាំ.

រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា: ចូរពួកអ្នកស្វែងរកចុះយប់ឡៃឡាតុលកទើរនៅយប់សេសនៃ១០យប់ចុងក្រោយអំពីខែរ៉ម៉ាឌន.៕ 💚

💚💚💚
02/04/2024

💚💚💚

🌷 ៧ ក្រុមនេះគឺ រ៉ស៊ូលុលឡោះﷺ បានមានប្រសាសន៍ថា ពួកគេគឺនឹងទទួលបានម្លប់ច្រកកោនអំពី اللّٰه នៅថ្ងៃបរលោក. ▪️សង្ឃឹមថាយើងទាំងអស់គ...
31/03/2024

🌷 ៧ ក្រុមនេះគឺ រ៉ស៊ូលុលឡោះﷺ បានមានប្រសាសន៍ថា ពួកគេគឺនឹងទទួលបានម្លប់ច្រកកោនអំពី اللّٰه នៅថ្ងៃបរលោក.

▪️សង្ឃឹមថាយើងទាំងអស់គ្នានឹងស្ថិតនៅក្នុងចំណោមអំពី ៧ ក្រុមនេះ InshAllah.

▪️ក្នុងឱកាសនេះដែរយើងក៏បានឈានមកដល់ ១០ ថ្ងៃចុងក្រោយនៃខែរ៉ាម៉ាឌនដ៏ពិសិដ្ឋ ដូច្នេះចូរបង្កើននូវទង្វើល្អៗ ដូចជា 👉 ការបញ្ឈរសឡាតពេលយប់/ សូមការអភ័យទោសអំពី اللّٰه/ ការសូត្រគម្ពីរអាល់គុរអាន/ ការនឹករលឹកទៅចំពោះ اللّٰه ឲច្រើនៗ/ ការបរិច្ចាគទាន/ ការស្នាក់នៅក្នុងវិហារឥស្លាមដោយគោរពប្រតិបត្តិទៅចំពោះ اللّٰه ( اعتكاف ).

▪️១០ យប់ចុងក្រោយនេះដែរគឺត្រូវបានសន្យាថានឹងមានមួយរាត្រី គឺជារាត្រីពិសេស រាត្រីមួយដែលល្អជាងមួយពាន់ខែ ដូច្នេះកុំឲបាត់បង់ឱកាសនេះ ដោយយើងប្រឹងប្រែងស្វែងរកវាជាមួយនឹងខិតខំធ្វើអ៉ាមាល់ទាំងអស់គ្នា. 💚

រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ជាខ្លឹមសារថា : នៅពេលណាហើយមនុស្សម្នាក់បានស្លាប់អំពីកូនចៅរបស់ណាពីអាដាំ គឺបានកាត់ផ្ដាច់ហើយនូវរា...
22/03/2024

រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ជាខ្លឹមសារថា : នៅពេលណាហើយមនុស្សម្នាក់បានស្លាប់អំពីកូនចៅរបស់ណាពីអាដាំ គឺបានកាត់ផ្ដាច់ហើយនូវរាល់ៗទង្វើល្អរបស់គេលើកលែងតែ ៣ ប្រការខាងក្រោមនេះ : 🌿

១. សប្បុរសធម៌.
▪️ ដូចជាការផ្តល់នូវមូលនិធិ ឬក៏ជាកម្លាំងញើសឈាមសម្រាប់ការអភិវឌ្ឍន៍នូវវិហារអ៊ីស្លាមឬក៏ជាសាលារៀន ដរាបណាហើយវិហារឬក៏សាលារៀននោះនៅបម្រើការ នឹងទទួលយកប្រយោជន៍អំពីអ្នកដទៃ ដូច្នោះហើយផលបុណ្យនឹងបន្តហូរចូលសម្រាប់គេ.

២. ចំណេះដឹងដែលផ្ដល់ផលប្រយោជន៍.
▪️ ដូចជាបុគ្គលនោះបានចងក្រងនូវសៀវភៅៗអ៊ីស្លាម ហើយមានមនុស្សជាច្រើនទទួលយកផលប្រយោជន៍អំពីវា ឬក៏បុគ្គលនោះបានផ្សព្វផ្សាយនឹងបង្រៀននូវចំណេះដឹងទៅកាន់អ្នកដទៃ ដរាបណាហើយនៅមានមនុស្សដែលបានអនុវត្តតាមអ្វីដែលគេបានបង្រៀនឬក៏បានផ្សព្វផ្សាយនោះ ដូច្នោះដែរផល់បុណ្យនឹងបន្តហូរចូលសម្រាប់គេ.

៣. កូនៗដែល​អធិស្ឋានសម្រាប់ឪពុកម្ដាយរបស់គេ.
▪️កូនដែលកតញ្ញូច្បាស់ជានឹងចងចាំហើយដឹងគុណទៅកាន់អ្នកមានគុណទាំងពីររបស់គេ ដូច្នេះ​ហើយគេនោះនឹងមិនបញ្ឈប់នូវការអធិស្ឋានសម្រាប់ឪពុក​ម្ដាយ​គេឡើយ ដើម្បីឲទទួលបាន​នូវសេចក្ដី​សុខ​នៅថ្ងៃអាឃីរ៉ាត់.

🖐️ ៥ ប្រការនេះគឺ រ៉ស៊ូលុលឡោះﷺ  បានផ្ដែផ្ដាំមកចំពោះពួកយើងទាំងអស់គ្នាឲយកចិត្តទុកដាក់ជាមួយវាបំផុតដោយសារតែប្រការៗទាំងអស់នេះ ...
22/03/2024

🖐️ ៥ ប្រការនេះគឺ រ៉ស៊ូលុលឡោះﷺ បានផ្ដែផ្ដាំមកចំពោះពួកយើងទាំងអស់គ្នាឲយកចិត្តទុកដាក់ជាមួយវាបំផុតដោយសារតែប្រការៗទាំងអស់នេះ ដែលបានកន្លងផុតទៅហើយគឺវាមិនអាចវិលត្រលប់មកវិញបានឡើយ ដូចជាសុភាសិតអារ៉ាប់បាននិយាយថា: 👉 لَنْ تَرْجِعَ الأَيَّامُ الَّتِي مَضَتْ

« មិនអាចវិលត្រលប់មកវិញបានទេថ្ងៃៗដែលបានកន្លងផុតហួសទៅហើយ »

រ៉ស៊ូលុលឡោះﷺ បានរំឭកយើងដែលមានខ្លឹមសារថា:▪️ ភាគច្រើនណាស់ អ្នកដែលបួស(ពេញមួយថ្ងៃ) ប៉ុន្តែគេមិនទទួលបានប៉ះឡាបួសបន្តិចទាល់តែសោ...
22/03/2024

រ៉ស៊ូលុលឡោះﷺ បានរំឭកយើងដែលមានខ្លឹមសារថា:

▪️ ភាគច្រើនណាស់ អ្នកដែលបួស(ពេញមួយថ្ងៃ) ប៉ុន្តែគេមិនទទួលបានប៉ះឡាបួសបន្តិចទាល់តែសោះ,បែជាគេទទួលបានត្រឹមតែការស្រេកឃ្លានតែប៉ុណ្ណោះ, ដោយសារតែគេនោះមិនរក្សាមាត់របស់គេអំពីការនិយាយប្រការដែលអាក្រក់ ដូចជាការនិយាយញុះញង់គេ ការនិយាយភូតកុហក ការនិយាយដើមគេ ល.

▪️ ភាគច្រើនណាស់ដែរ អ្នកដែលឈរសុំពះយាំង(ពេញមួយយប់) ដោយគ្មានទទួលបានប៉ះឡាអ្វីបន្តិចទាល់តែសោះ,បែជាគេទទួលបានត្រឹមតែឈរទាំងងងុយដេកវិញតែប៉ុណ្ណោះ) ដោយសារគេនោះឈរសុំពះយាំង ទាំងដែលមានចេតនាចង់បង្អួតបង្ហាញទៅកាន់អ្នកដទៃ ហើយឈរសុំពះយាំងទាំងដែលត្រូវគេបង្ខំ នឹងមិនចៀសវាងអំពីប្រការអាក្រក់ដែលត្រូវបានគេហាមឃាត់ក្នុងសាសនា។

١٢. من رمضان. ١٤٤٥.ه‍ ✨
اللّٰهُمَّ تَقَبَّلْ مِنَّا صَلَاتَنَا وَصِيَامَنَا وَقِيَامَنَا وَدَعْوَاتَنَا وَاجْعَلْنَا مِنْ عُتَقَاءِ شَهْرِ رَمَضَان ، آمِينَ يَا رَبَّ العَالَمِين. 💚

22/03/2024

សូមស្វាគមន៍មកកាន់ទំព័រហ្វេសប៊ុករបស់យើងខ្ញុំបាទ Sounds to Ummah 😍
Like & Follow ដើម្បីទទួលបានចំណេះដឹងខ្លីៗ នឹងសារដាស់រំលឹកគ្នាដែលទាក់ទងជាមួយនឹងសាសនាអ៊ីស្លាម. 🙏

Address

Madinat An Nasr

Telephone

+201550893090

Website

Alerts

Be the first to know and let us send you an email when Sounds to Ummah posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sounds to Ummah:

Videos

Share

Category

Nearby media companies