10/12/2024
ក្មេងទំនើងត្រូវបានបង្រ្កាបជាបន្របន្ទាប់ ពីក្នុង
មូលដ្ឋាន ស្រុកបាទី ខេត្តតាកែវ។សូមអាព្យាបាល
និងសហគមន៍ ខិតខំ អប់រំណែនាំ តាមដានរាល់
សកម្មភាព កូនចៅយើង ជៀសវាងពីការអនុវត្តន៍
ច្បាប់ មិនលើកលេងឡើយ។
សូមបញ្ជាក់ថា កម្លាំងគណៈបញ្ជាការរដ្ឋបាល
ឯកភាពស្រុក ដឹកនាំអនុវត្តន៍ដោយកម្លាំងរបស់
អធិការដ្ឋាននគរបាលស្រុកបាទី នៅយប់ ថ្ងៃទី៩
ខែធ្នូ ឆ្នាំ២០២៤នេះ បានធ្វើការឃាត់ខ្លួនក្មេង
ទំនើងចំនួន ៧នាក់ ដែរបានធ្វើសកម្មភាព កាប់
និង វាយលើជនគ្រោះ ចំនួន ៣នាក់ ជាកម្មកររោង
ចក្រកាត់ដេរ នៅចំណុចមុខ វិទ្យាល័យ ប៊ុនរ៉ានី
ហ៊ុនសែន បាទី បណ្ដាលផ្លូវជាតិលេខ២ ឃុំចំបក់
ស្រុកបាទី នៅយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។
លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរ
បាលស្រុក បានបញ្ជាក់ថាយុវជនរងគ្រោះទាំង
៣រូប ដោយសារក្មេងទំនើងខាងលើ ជាកម្មការរោង
ចក្រកាត់ដេរ នៅភូមិពន្សាំង ឃុំជើងគួន ស្រុកសំរោង
ធ្វើដំណើរតាមម៉ូតូ ហើយចំពោះយុវជនទំនើងទាំង
៧នាក់ ត្រូវកម្លាំងនគរបាលជំនាញ បាននឹងកំពុង
កសាងនីតិវិធីចាត់ការបន្ត។
ជនសង្ស័យចំនួន ៧នាក់ ប្រដាប់ដោយអាវុធៈ
ទី១/.ដាវសាំម៉ូរ៉ៃផ្លែដែកដងឈើ ពណ៌ស ប្រវែង ៦៦សង់ទីម៉ែត្រចំនួន ០១ដើម។
ទី២/.ដាវសាំម៉ូរ៉ៃផ្លែដែកដងដែក ពណ៌ស ប្រវែង
៧៣សង់ទីម៉ែត្រចំនួន ០១ដើម។
ទី៣/.ដំបងដែករលាស់ចំនួន ០១ដើម បានធ្វើ
សកម្មភាពដេញកាប់ និងវាយទៅលើជនរងគ្រោះ
ចំនួន ០៣នាក់ ធ្វើដំណើរតាមបណ្តោយដងផ្លូវ
ជាតិលេខ២ ជនរងគ្រោះមានការភិតភ័យបាន
ផ្តួលម៉ូតូរត់គេចខ្លួនចោលម៉ូតូ ខណៈនោះជន
សង្ស័យក៏បានធ្វើសកម្មភាពកាប់ម៉ូតូដែលមាន
ភិនភាគរបស់ជនរងគ្រោះ បណ្តាលឱ្យខូចខាត
កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង
១៩ និង ០០ ។
ជនសង្ស័យឈ្មោះ
១/.ឈ្មោះ ឌី ភាស់ ភេទប្រុស អាយុ ២០ឆ្នាំ
២/.ឈ្មោះ ង៉ែត ណារ៉ាត់ ភេទប្រុស អាយុ ១៧ឆ្នាំ
៣/.ឈ្មោះ ប្រង សម្ភស្ស ភេទប្រុស អាយុ ១៦ឆ្នាំ
៤/.ឈ្មោះ ខន ឡុង ភេទប្រុស អាយុ ១៧ឆ្នាំ
៥/.ឈ្មោះ ប្រង ណុច ភេទប្រុស អាយុ ២០ឆ្នាំ
៦/.ឈ្មោះ អឿន ផានុន ហៅម៉ូវ ភេទប្រុស អាយុ ១៩ឆ្នាំ
៧/.ឈ្មោះ ផាន់ ម៉ុក ភេទប្រុស អាយុ ១៩ឆ្នាំ
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបាន
កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់
ការតាមនីតិវិធីច្បាប់ ៕
រសៀល ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤