01/12/2025
#ប្រឈមមុខនឹងវាទៅ៖ អាយុ២០ ទៅ ៣០ឆ្នាំ បើសិនជាមិនបានធ្វើរឿងទាំងអស់នេះទេ សង្គមនេះមិនផ្តល់ឱកាសអោយអ្នកទេ។
១- កាត់បន្ថយការរំពឹងចំពោះមនុស្សគ្រប់គ្នា ជឿជាក់គេ បាន តែកុំដាក់ក្តីសង្ឃឹមលើអ្នកណាម្នាក់ទាំងស្រុងពេក
២- កុំទ្រាំនឹងអ្វីមួយ រៀនទទួលយក ឬក៏ដើរចេញតែម្តង
៣- ត្រូវមានរបស់ដែលខ្លួនស្រលាញ់ តែចេះទប់ចិត្ត ខ្លួនឯង កុំអោយចំណាយហួសកម្រិត
៤- ជួបបញ្ហាកុំគេច ចេញប្រឈមមុខនឹងវា សម្រេចចិត្ត ហើយទទួលខុសត្រូវ
៥- ប្រើពេលអោយមានតម្លៃ ឧហ្សាហ៍ដាស់តឿនខ្លួនឯង នៅពេលដែលខ្លួនកំពុងធ្វើរឿងអ្វីដែលមិនរីកចំរើន
៦- ចេះនៅជាមួយខ្លួនឯង ដកពេលមកគិត វិភាគ ពិចារណាពីខ្លួនឯង ជាមួយខ្លួនឯង
៧- ធ្វើជាមនុស្សវិជ្ជមាន មានឥទ្ធិពល និងគោលការណ៍ របស់ខ្លួនឯង
៨-ចូរហ៊ានប្រឡូកក្នុងសង្គម កុំខ្លាចគេបដិសេធ កុំខ្លាចគេមិនអោយតម្លៃ