12/06/2024
#ការរក្សាថ្ងៃឧបោសថសីល :
ដើមឡើយខ្ញុំគ្រាន់តែប្រាប់ម្តាយរបស់ខ្ញុំឱ្យគាត់រៀនរក្សាសីលនៅក្នុងថ្ងៃឧបោសថ ប៉ុន្តែបន្ទាប់ពីពេលនោះខ្ញុំក៏បានសាកល្បងរក្សាថ្ងៃឧបោសថដោយខ្លួនឯង ។ ហើយក៏បានដឹងអំពីអត្ថប្រយោជន៍នៃថ្ងៃឧបោសថខ្ញុំក៏បានរក្សាជារហូតមកដល់នឹងពេលនេះ ឬសព្វថ្ងៃនេះផងដែរ ។
១• កាលដើមឡើយខ្ញុំនៅផឹកប៊ីយ៊ែខ្លះៗដែរ ប៉ុន្តែបន្ទាប់អំពីខ្ញុំបានអានគម្ពីធម៌ ឬសិក្សាព្រះធម៌និងសរសេរចែករំលែកសំណេរធម៌ខ្ញុំក៏បានដឹងនឹងបានយល់កាន់តែជាក់ច្បាស់ថាការផឹកគ្រឿងស្រវឹងវាជាអំពើអកុសលខ្ញុំក៏ឈប់ផឹករហូតមកទាល់នឹងពេលនេះ ឬសព្វថ្ងៃនេះផងដែរ ។
២• ដើមឡើយខ្ញុំនៅសម្លាប់សត្វមូស ឬស្រមោច និងសត្វរុយខ្លះៗដែរ ឬដោយអន្លើក៏ប៉ុន្តែបន្ទាប់អំពីខ្ញុំអានសៀវភៅធម៌ ឬសិក្សាព្រះធម៌និងបានសរសេរចែករំលែកអំពីធម៌
ខ្ញុំក៏បានដឹងនឹងយល់ជាក់ច្បាស់ថា ការសម្លាប់សត្វមានជីវិតវាជាអំពើអកុសលធម៌ ។ ទោះបីជាសត្វនោះតូចក្តី ឬល្អិតប៉ុនណ្ណាក៏ដោយ ខ្ញុំក៏បានឈប់សម្លាប់សត្វមានជីវិតរហូតមកទាល់នឹងពេលនេះ ឬសព្វថ្ងៃនេះផងដែរ ។
៣• ដើមឡើយខ្ញុំនៅលួចមានស្រីខាងក្រៅខ្លះៗដែរ ឬបានប្រព្រឹត្តខុសក្នុងកាមេជាមួយនឹងស្រ្តីដទៃក៏ប៉ុន្តែបន្ទាប់អំពីខ្ញុំបានអានសៀវភៅធម៌ ឬសិក្សាព្រះធម៌ ខ្ញុំក៏បានដឹងយ៉ាងច្បាស់អំពីទោសរបស់កាមេនៃការលួចផិតក្បត់ចិត្តប្រពន្ធ.ប្តី ឬកូនប្រុសស្រីរបស់អ្នកដទៃវាគឺជាអំពើអកុសល ឬអសីលធម៌ និងអគុណធម៌ជាទីបំផុតខ្ញុំក៏បានឈប់ប្រព្រឹត្តអំពើទាំងឡាយនោះជារហូតមកទាល់នឹងពេលនេះ ឬសព្វថ្ងៃនេះផងដែរ ។
៤• ដើមឡើយខ្ញុំនៅលួចកិបកេងបន្លំខ្លះៗដែរ នៅក្នុងការងាររកស៊ីឬមុខរបររកសុីដើម្បីទទួលបានប្រាក់ចំណេញច្រើនៗក៏ប៉ុន្តែបន្ទាប់អំពីខ្ញុំបានដឹងថាការកិបកេងបន្លំវាជាអំពើអកុសល ឬជាអំពើអសីលធម៌ផងដែរខ្ញុំក៏ឈប់បន្តអំពើបែបនោះតទៅទៀតផងដែរ ។
៥• ដើមឡើយខ្ញុំក៏ជាមនុស្សចេះនិយាយលេងសើចខ្លះដែរដើម្បីបានកំសាន្តអារម្មណ៍សើចសប្បាយរីករាយ ក៏ប៉ុន្តែបន្ទាប់អំពីខ្ញុំបានដឹងថាការសើចសប្បាយនោះវាគឺជាលោភៈមូលរបស់ចិត្តខ្ញុំក៏បញ្ឈប់ការនិយាយលេងសើចផ្តេសផ្តាសពីព្រោះវាជាគ្រឿងសៅហ្មងដល់ចិត្ត ឬជាអកុសលរបស់ចិត្តផងដែរ ។
☑️: ដូច្នេះចូរយើងទាំងអស់គ្នាត្រូវតែរៀនសង្រួមក្នុងកាយ.វាចា.ចិត្ត ឱ្យបានប្រពៃទៅតាមតែសេចក្តីព្យាយាមរបស់យើងឱ្យបានជាដាច់ខាតផងដែរ ៕៕៕
-------------------------®®®----------------------