The Cambodia Daily Khmer

The Cambodia Daily Khmer This is the official page of The Cambodia Daily Khmer They are operated in Washington DC by Cambodians and Cambodian-Americans.

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily

LLC) មិនមានជាប់ពាក់ព័ន្ធជាមួយម្ចាស់អតីតក្រុមហ៊ុន កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅក្នុងទីក្រុងភ្នំពេញ ដែលបានបិទទ្វារនៅខែកញ្ញា ឆ្នាំ២០១៧ នោះទេ។

The Cambodia Daily Khmer and The Cambodia Daily English are owned by the Cambodia Daily LLC, a US company. The Cambodia Daily LLC is not affiliated with The Cambodia Daily newspaper company in Phnom Penh that closed in September 2017.

01/01/2025

កម្មវិធីផ្សាយនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថ្ងៃទី ០១ខែមករា ឆ្នាំ២០២៥
១. ឧកញ៉ាអស់ងារ បន្តព្រមានបញ្ចេញឈ្មោះមេនគរបាលជាតិ រឿងទទួលសំណូក បើមិនលាលែង
២. មន្រ្តីពីរនាក់មានឈ្មោះជាប់ជំពាក់រឿងស៊ីសំណូកក្នុងគម្រោងជួសជុល ថែទាំកំណាត់ផ្លូវជាតិលេខ៤
៣. នាយករដ្ឋមន្រ្តី ប្រកាសដំឡើងប្រាក់ខែមន្រ្តីរាជការក្នុងក្របខណ្ឌ ទាំងស៊ីវីល ទាំងទាហានឆ្នាំក្រោយ
៤. ក្រុមហ៊ុន រាជអយស្ម័យយាន បញ្ជាទិញទូរថភ្លើង២០០គ្រឿង ពីប្រទេសចិន បម្រើការដឹកជញ្ជូន
៥. កូរ៉េខាងត្បូងកំពុងធ្លាក់ក្នុងភាពស្រពិចស្រពិលនៃការអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតីព្យួរតំណែង

អតីត​អ្នកឧកញ៉ា​រង​ពាក្យបណ្ដឹង បន្ត​ស្នើ​នាយករដ្ឋមន្ត្រី​ខ្មែរ​ស៊ើបអង្កេត​មុខរបរ​ជីដូនមួយ​របស់​ខ្លួន⏰ ផ្សាយថ្ងៃទី៣១ ខែ១២ ...
12/31/2024

អតីត​អ្នកឧកញ៉ា​រង​ពាក្យបណ្ដឹង បន្ត​ស្នើ​នាយករដ្ឋមន្ត្រី​ខ្មែរ​ស៊ើបអង្កេត​មុខរបរ​ជីដូនមួយ​របស់​ខ្លួន

⏰ ផ្សាយថ្ងៃទី៣១ ខែ១២ ឆ្នាំ២០២៤

👉 អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2024/12/31/12/46/80370/

🔽

អតីត​ #អ្នកឧកញ៉ា #ហេងសិទ្ធី ជំរុញ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក #ហ៊ុនសែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក #ហ៊ុនម៉ាណែត ចាត់​វិធានការ​ច្បាប់​លើ​សាច់ញាតិ​របស់​ខ្លួន​ដែល​បាន​ល្មើស​ច្បាប់ ប្រសិនបើ​ពួកគាត់​នៅតែ​ការពារ​បុគ្គល​ខុស​ច្បាប់​ដែល​មាន​ត្រកូល​ហ៊ុន នោះ​នឹង​នាំ​ឲ្យ​ប្រទេស​ជាតិ​មាន​គ្រោះ​មហន្តរាយ​ធំ។

អគ្គនាយក​ក្រុមហ៊ុន Group អតីត​អ្នកឧកញ៉ា ហេង សិទ្ធី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៩ ធ្នូ នេះ​ថា ក្នុង​រង្វង់​សមាជិក​គ្រួសារ​ត្រកូល​ហ៊ុន​ពិតប្រាកដ​មិន​មាន​អ្នក​ប្រព្រឹត្ត​អាក្រក់​ទេ ចំណែកឯ​សមាជិក​ត្រកូល​ហ៊ុន​ដែល​ធ្លាប់​ប្រព្រឹត្ត​មិន​ល្អ​កាលពី​ក្មេង ក៏​បាន​កែ​ខ្លួន​អស់​ហើយ​ដែរ និង​ក្លាយ​ជា​អ្នកជំនួញ​ដែល​សុទ្ធតែ​បាន​គិតគូរ​ដល់​អនាគត​គ្រួសារ និង​ប្រទេស​ជាតិ។

លោក ហេង សិទ្ធី លើកឡើង​ថា សព្វថ្ងៃ​នេះ មាន​បុគ្គល​ដែល​នៅ​ជាប់​ត្រកូល​ហ៊ុន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​តាំងតែ​ពី​ក្មេង​រហូត​ដល់​ចាស់​ហើយ​នៅតែ​ប្រព្រឹត្ត​ល្មើស​ខុស​ច្បាប់​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ត្រកូល​ហ៊ុន​ទាំងមូល ជាពិសេស​ថ្នាក់ដឹកនាំ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​កែប្រែ​ប្រទេស​ជាតិ​ឲ្យ​ទៅ​ជា​ប្រទេស​ខ្លាំងក្លា​នៅ​ក្នុង​តំបន់​អាស៊ី​ទៅ​ថ្ងៃ​មុខ។

លោក ហេង សិទ្ធី បញ្ជាក់​ថា បុគ្គល​ជាប់​ត្រកូល​ហ៊ុន​ម្នាក់​នេះ​បាន​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​តាមរយៈ​ទង្វើ​របស់​គេ​រាប់​មិន​អស់​កន្លង​មក។ ប្រទេស​មួយ​អាច​មាន​ការ​អភិវឌ្ឍ និង​អាច​មាន​សេដ្ឋកិច្ច​ល្អ​ទៅ​បាន គឺ​មិន​ត្រូវ​រំពឹង​ទៅ​លើ​ផល​ប្រយោជន៍​ដែល​បាន​មកពី​ឧក្រិដ្ឋជន​នោះ​ឡើយ។

ការ​អះអាង​របស់​លោក ហេង សិទ្ធី នេះ ទំនង​ជា​លោក​សំដៅ​ដល់​អ្នកឧញ៉ា ហ៊ុន តូ ដែល​ត្រូវ​ជា​បងប្អូន​ជីដូនមួយ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ត្រូវ​ជា​ក្មួយបង្កើត​របស់​លោក ហ៊ុន សែន ដែល​កំពុង​ល្បីល្បាញ​ខាង​រកស៊ី​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ប្រទេស​ជិតខាង ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ជុំវិញ​បញ្ហា​នេះ លោក ហ៊ុន តូ តាមរយៈ​ក្រុមហ៊ុន Huione Group ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ទីផ្សារ​អនឡាញ​ខ្មៅ​ងងឹត ឆបោក​រូបិយប័ណ្ណ​គ្រីបតូ​ក្នុង​តម្លៃ​ទឹកប្រាក់​រហូត​ដល់​ជាង ៤៩​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ចាប់តាំងពី​ឆ្នាំ​២០២១ មក។

ក្រុមហ៊ុន Huione Group របស់​លោក ហ៊ុន តូ ជា​ក្រុមហ៊ុន​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នកលក់ និង​អ្នកទិញ ដោយ​ទំនាក់ទំនង​នោះ​គេ​ថា​ភាគច្រើន​ជា​សហគ្រាស​ឧក្រិដ្ឋកម្ម​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។

ឧទាហរណ៍​ជាក់ស្តែង កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២៤ សារព័ត៌មាន DL News ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឌូបៃ បាន​រាយការណ៍​ថា ហែកគ័រ​កូរ៉េខាងជើង (hacker) បាន​ផ្ទេរ​សាច់ប្រាក់​ជាង ៣៥​លាន​ដុល្លារ​ក្នុង​ចំណោម​ទឹកប្រាក់ ៣០៥​លាន​ដុល្លារ​ចូល​ក្នុង​ក្រុមហ៊ុន Huione របស់​លោក ហ៊ុន តូ ដែល​ទឹកប្រាក់​ទាំងនេះ​គឺជា​ការ​លួច​យក​ដោយ​ក្រុម​ហែកគ័រ​កូរ៉េខាងជើង ពី​គណនី​រូបិយប័ណ្ណ​ឌីជីថល​ជប៉ុន (DMM Bitcoin)។

ឧក្រិដ្ឋកម្ម​ជាប់​ទាក់ទិន​នឹង​សាច់ញាតិ​អ្នក​ដឹកនាំ​ប្រទេស ហើយ​រាជរដ្ឋាភិបាល​មិន​ហ៊ាន​ចាត់​វិធានការ​បែប​នេះ​ហើយ ទើប​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​មិន​សូវ​ល្អ​លើ​ឆាក​អន្តរជាតិ ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ងើប​មុខ​មិន​រួច។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នកវិភាគ​នយោបាយ មើល​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទំនង​ជា​កំពុង​ឲ្យ​អ្នកឧកញ៉ា ហ៊ុន តូ រៀន​រក​លុយ​តាម​កូរ៉េខាងជើង ក្រោយពី​អសមត្ថភាព​បង្កើត​លុយ ព្រោះតែ​កម្សោយ​ក្នុង​ការ​ដឹកនាំ​សេដ្ឋកិច្ច ពិបាក​រក​លុយ​ចិញ្ចឹម​ក្បាល និង​ក្រពះ​ដ៏​ធំ​ដែល​កំពុង​រីក​ប៉ោង​នៃ​រដ្ឋាភិបាល​ក្បាល​ធំ​ខ្លួន​តូច​នា​ពេលនេះ។

ក្នុង​សប្តាហ៍​ចុងក្រោយ​នៃ​ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ សារព័ត៌មាន​អាជីវកម្ម​ជា​ភាសា​បរទេស​មួយ​ចំនួន និង​ធនាគារ​អន្តរជាតិ ព្យាករ​ខុស​គ្នា​អំពី​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០២៥ ខណៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អះអាង​អំពី​កំណើន​ចំណូល​ដល់​ទៅ​ជាង ៥០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៥ កំណើន​សេដ្ឋកិច្ច​កើន​ជិត ៩% និង​ប្រាក់ចំណូល​សម្រាប់​ពលរដ្ឋ​ម្នាក់ៗ ហៅថា GDP Per Capita នឹង​កើន​ឡើង​ដល់ ៣​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ រាជរដ្ឋាភិបាល​ត្រៀម​នឹង​ខ្ចី​ទុន SDR ចំនួន​ប្រមាណ ២៧០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF។

ធនាគារ​អន្តរជាតិ​ព្យាករ​អំពី​កំណើន​សេដ្ឋកិច្ច​ខុស​គ្នា

ធនាគារ​ពិភពលោក​ថា​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២៥ ស្ថិត​នៅ​ត្រឹម ៥,៣% រីឯ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ថា​កើន​ជិត ៦% តែប៉ុណ្ណោះ។

នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ព្រឹត្តិបត្រ​ខាង​ឧស្សាហកម្ម​សំណង់ និង​អចលនទ្រព្យ CBRE Group ក៏​ថា​ការ​ចុះបញ្ជី​ធ្វើ​អាជីវកម្ម​ខាង​វិស័យ​នេះ​បាន​ធ្លាក់​ចុះ​ជាង ១៧% ក្នុង​ឆ្នាំ​២០២៤។ កាសែត Khmer Times ផ្សាយ​ថ្ងៃទី​៣០ ខែ​ធ្នូ នេះ​ថា​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ឧបសគ្គ​ពីរ​ធំៗ​នៅ​ឆ្នាំ​ក្រោយ គឺ​ទី​១ ការ​ធ្លាក់​ចុះ​នៃ​កំណើន​ចំណូល​ខាង​អចលនទ្រព្យ អាច​ធ្វើ​ឲ្យ​មាន​ឱនភាព​សេដ្ឋកិច្ច​មួយ​ផ្នែក ហើយ​ទី​២​អាច​មាន​បញ្ហា​ខាង​ជំនួញ​ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ពេល​លោក ដូណាល់ ត្រាំ (Donald Trump) ចូល​កាន់​តំណែង។

ធនាគារ​ពិភពលោក ក្រើន​រំឭក​រាជរដ្ឋាភិបាល​ឲ្យ​ធ្វើការ​កែទម្រង់​គ្រប់​ជ្រុងជ្រោយ ទាំង​ខាង​វិស័យ​ហិរញ្ញវត្ថុ និង​ហេដ្ឋារចនាសម្ព័ន្ធ៕

អ្នក​ឃ្លាំមើល​នៅតែ​បន្ត​ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​កម្មករ​បុគ្គលិក​ណាហ្គា​វើលដ៍⏰ ផ្សាយថ្ងៃទី៣១ ខែ១២ ឆ្នាំ២០២...
12/31/2024

អ្នក​ឃ្លាំមើល​នៅតែ​បន្ត​ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​កម្មករ​បុគ្គលិក​ណាហ្គា​វើលដ៍

⏰ ផ្សាយថ្ងៃទី៣១ ខែ១២ ឆ្នាំ២០២៤

👉 អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2024/12/31/12/37/80371/

🔽

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កែសម្រួល​ការ​ដឹកនាំ ដោយ​ការ​លើកស្ទួយ​ #សិទ្ធិការងារ​ដល់​និយោជិត​សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ​២០២៥ ខាងមុខ ដើម្បី​កែប្រែ​មុខមាត់​ប្រទេស​កម្ពុជា ឱ្យ​ស្រប​ទៅ​នឹង​ផែនការ​ដែល​ខ្លួន​មាន​បំណង​ចង់​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យ​ទៅ​រកស៊ី​នៅ​កម្ពុជា។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក #សេកសុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ ធ្នូ នេះ​ថា ការ​ទាក់ទាញ​អ្នក​វិនិយោគ​មាន​កត្តា​ជាច្រើន ប៉ុន្តែ​ការ​លើកស្ទួយ​សិទ្ធិ​ការងារ​សម្រាប់​កម្មករ គឺជា​កត្តា​សំខាន់​ដែល​រដ្ឋាភិបាល​ត្រូវតែ​ធានា​ឱ្យ​បាន ព្រោះ​អ្នក​វិនិយោគ​ល្អៗ​ដែល​គោរព​ច្បាប់ ពួកគេ​ផ្តល់​ជា​អាទិភាព​បំផុត​លើ​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត។

ប្រភព​ដដែល​ថា បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​នៅ​កម្ពុជា​ដែល​គេ​មើល​ឃើញ​ថា​មិន​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគិន​បរទេស​សព្វថ្ងៃ​នេះ ក៏​ដោយសារតែ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រិះគន់​អំពី​ការ​មិន​ធានា​បាន​នូវ​សិទ្ធិ​ការងារ​របស់​កម្មករ ជាពិសេស​ករណី​រំលោភ​សិទ្ធិ​ការងារ​លើ​កម្មករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​ការ​រំលោភ​សិទ្ធិ​សហជីព​ឯករាជ្យ ជាដើម។

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​ផ្នត់គំនិត​រូប​នេះ បញ្ជាក់​ថា អ្វីៗ​នៅ​មិន​ទាន់​ហួសពេល​ទេ​ក្នុង​ការ​ងាក​ទៅ​រក​ការ​លើក​កម្ពស់​សិទ្ធិ​ការងារ និង​សិទ្ធិ​សហជីព​ឡើងវិញ ព្រោះ​ការ​ពិចារណា​របស់​គណៈកម្មាធិការ​អឺរ៉ុប​លើ​ការ​កែសម្រួល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​នៅ​សល់​ក៏​មិន​ទាន់​មាន​ការ​សម្រេច​ដែរ ខណៈ​អ្នក​វិនិយោគ​ល្អៗ​ក៏​កំពុងតែ​រង់ចាំ​មើល​ថា តើ​ប្រទេស​កម្ពុជា​អាច​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​សម្រាប់​ឆ្នាំ​ថ្មី​ឬ​ក៏​អត់​ដែរ​នោះ។

សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​ហៅ​កាត់​ថា LRSU អះអាង​នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ​ថា កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នៅតែ​បន្ត​តស៊ូ​មតិ​ដើម្បី​ឱ្យ​ថៅកែ​ណាហ្គា​វើលដ៍​ដោះស្រាយ​ចំពោះ​ការ​ទាមទារ​ទាំង​ជិត ១០​ចំណុច ដែល​ពួកគេ​បាន​ទាមទារ​អស់​រយៈពេល ៣​ឆ្នាំ​មក​នេះ។

ប្រភព​ដដែល​អះអាង​ថា ៣​ឆ្នាំ​នៃ​ការ​ទាមទារ​របស់​កម្មករ​មិនមែន​ស៊ីឈ្នួល ហើយ​ក៏​មិនមែន​ដើម្បី​ញុះញង់​ដែរ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​ប៉ុណ្ណោះ។ សហជីព​ដដែល​នេះ​អំពាវនាវ​ឱ្យ​ថៅកែ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បញ្ឈប់​ការ​រើសអើង​សហជីព​គ្រប់​រូបភាព ចំណែកឯ​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ការងារ ក៏​ត្រូវតែ​ពិចារណា​លើ​បញ្ហា​រ៉ាំរ៉ៃ​ទាំងនេះ​ឡើងវិញ ដើម្បី​ជួយ​ដោះស្រាយ​បញ្ចប់​រឿង​នេះ ព្រោះ​ក្រុម​កូដករ​បាន​តាំងចិត្ត​ហើយ​ថា ទោះ​ការ​តស៊ូ​លំបាក​ប៉ុនណា ក៏​កម្មករ​មិន​បោះបង់​ការ​ទាមទារ​នេះ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា លើកឡើង​កាលពី​ពាក់កណ្តាល​ខែ​ធ្នូ កន្លង​ទៅ​ថា ការ​គោរព​សិទ្ធិ​ការងារ​មាន​សារសំខាន់​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ដែល​ប្រកប​ទៅ​ដោយ​គុណភាព៕

12/31/2024

នាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត អួតថា កូនខ្មែរជាយុវជនក្នុងសម័យដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជាពិតជាមានសំណាងណាស់ដែលប្រទេសជាតិពោរពេញដោយសន្តិភាព ខណៈពេលវេលាដូចគ្នានេះ នៅប្រទេសមួយចំនួនទៀតយុវជននៃប្រទេសនោះ ត្រូវបានស្លាប់ដោយសារសង្គ្រាម។

12/31/2024

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ជម្រុញឱ្យមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចាត់វិធានការច្បាប់លើសាច់ញាតិរបស់ខ្លួនដែលបានល្មើសច្បាប់ ប្រសិនបើពួកគាត់នៅតែការពារបុគ្គលខុសច្បាប់ដែលមានត្រកូលហ៊ុន នោះនឹងនាំឲ្យប្រទេសជាតិមានគ្រោះមហន្តរាយ ធំ។

12/31/2024

កម្លាំងនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់បានឧក្រិដ្ឋជនវៀតណាមចំនួន ១២នាក់ ទាក់ទងទៅនិងករណីចាប់ជំរិតជនជាតិចិនម្នាក់ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ក្រោយពីមានករណីចាប់រថយន្តពលរដ្ឋច្រឡំ បង្ករឲ្យមានការផ្ទុះអាវុធ និងមានពលរដ្ឋម្នាក់រងរបួសកាលពីថ្ងៃទី២៧ ធ្នូ កន្លងទៅ។

12/31/2024

អ្នកឃ្លាំមើលជមុ្រញឱ្យរាជរដ្ឋាភិបាលកែសម្រួលការដឹកនាំដោយការលើកស្ទួយសិទ្ធិការងារដល់និយោជិតសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៥ ខាងមុខ ដើម្បីកែប្រែមុខមាត់ប្រទេសកម្ពុជា ឱ្យស្របទៅនឹងផែនការដែលខ្លួនមានបំណងចង់ទាក់ទាញអ្នកវិនិយោគឱ្យទៅរកស៊ីនៅកម្ពុជា។

12/31/2024

នៅមុន២ថ្ងៃប៉ុណ្ណោះ​ពិភពលោក ត្រូវដើរឆ្លងចូលឆ្នាំ២០២៥ ដែលគេថាឆ្នាំថ្មីនឹងនាំមកនូវសេចក្ដីសុខនឹងរីករាយ ហើយជាឆ្នាំរំពឹងថា នឹងអាចជួយបញ្ចប់វិបត្តិធំៗនៃពិភពលោករួមទាំងមនុស្សស្លាប់ក្នុងសង្រ្គាម នៅអ៊ុយក្រែន សង្រ្គាមនៅដែនដីហ្គាហ្សា និងសង្រ្គាមនៅលីបង់។ ការស្លាប់មនុស្សរាប់ពាន់ម៉ឺននាក់ គឺជាសោកនាដកម្មកើតចេញពីមនុស្សអ្នកបង្កើត ដែលមិន​មានការយោគយល់ អធ្យា​ស្រ័យគ្នា​។ វាជាអំពើឃោរឃៅរបស់មនុស្ស ដែលយកអាយុជីវិតប្រជាជនខ្លួនឯងទៅលេងសើចជាមួយនឹងគ្រាប់កាំភ្លើង។ តែនេះជាការកើតចេញដោយចេតនាពីមនុស្សមានអំណាច បានធ្វើឱ្យប្រជាជនខ្លួនឯងស្លាប់រ៉ាប់ពាន់ រាប់ម៉ឺននាក់ រស់នៅយ៉ាងវេទនាបំផុត។

នគរបាល​ដេញ​ចាប់​ឧក្រិដ្ឋជន​យៀកណាម​ដែល​ចាប់​ជំរិត​ជនជាតិ​ចិន តែ​បាញ់​ច្រឡំ​ចំ​ជនស៊ីវិល⏰ ផ្សាយថ្ងៃទី៣១ ខែ១២ ឆ្នាំ២០២៤👉 អាន...
12/31/2024

នគរបាល​ដេញ​ចាប់​ឧក្រិដ្ឋជន​យៀកណាម​ដែល​ចាប់​ជំរិត​ជនជាតិ​ចិន តែ​បាញ់​ច្រឡំ​ចំ​ជនស៊ីវិល

⏰ ផ្សាយថ្ងៃទី៣១ ខែ១២ ឆ្នាំ២០២៤

👉 អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2024/12/31/12/28/80369/

🔽

កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ #នគរបាលព្រហ្មទណ្ឌ ចាប់​បាន​ #ឧក្រិដ្ឋជនវៀតណាម ចំនួន ១២​នាក់ ទាក់ទង​ទៅ​នឹង​ករណី​ #ចាប់ជំរិតជនជាតិចិន​ម្នាក់​នៅ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ក្រោយពី​មាន​ករណី​ចាប់​រថយន្ត​ពលរដ្ឋ​ច្រឡំ បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ និង​មាន​ពលរដ្ឋ​ម្នាក់​រង​របួស​កាលពី​ថ្ងៃទី​២៧ ធ្នូ កន្លង​ទៅ។

យោង​តាម​ព័ត៌មាន​ចុះផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ អាជ្ញាធរ​បាន​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​បាន​នូវ​ឧក្រិដ្ឋជន​ជនជាតិ​វៀតណាម ១២​នាក់​នេះ ធ្វើឡើង​បន្ទាប់ពី​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ទទួល​បាន​បណ្តឹង​ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់​ទៅ​លើ​ជនជាតិ​ចិន​ម្នាក់ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា ជនជាតិ​ចិន​ដែល​រងគ្រោះ​នោះ​មាន​ឈ្មោះ CHEN YITONG ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​ជិះ​រថយន្ត​ម៉ាក​ស្តារិច ពណ៌​ស មិន​ស្គាល់​ផ្លាក​លេខ ចាប់​ជំរិត​កាលពី​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង ១២​រសៀល ទើប​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា​ជនរងគ្រោះ​ខាងលើ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​បង្ខាំង​ចាក់​សោ​ទុក​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ភូមិ​តាពៅ សង្កាត់​បាវិត ខេត្ត​ស្វាយរៀង។ ក្រោយពី​បាន​រក​ឃើញ​កន្លែង​ឃុំឃាំង​ជនរងគ្រោះ ទើប​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ដោយ​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន ១២​នាក់ ដែល​សុទ្ធសឹងតែ​ជា​ជនជាតិ​វៀតណាម ដោយ​ក្នុង​នោះ​មាន​ស្រី ២​នាក់។

ប្រភព​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន ជនសង្ស័យ​ទាំង ១២​នាក់​នេះ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​សាកសួរ។

អំពើ​ឧក្រិដ្ឋ​គ្រប់​ប្រភេទ​នេះ​ហើយ​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បរទេស​ពី​ប្រទេស​ប្រជាធិបតេយ្យ ញញើត​មិន​ហ៊ាន​មក​ដាក់​ទុន​ក្នុង​ស្រុក​ខ្មែរ។

ទាក់ទង​នឹង​ការ​បាញ់​ច្រឡំ​ទៅ​លើ​រថយន្ត​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រងគ្រោះ សមត្ថកិច្ច​ខេត្ត​ព្រៃវែង ទទួលស្គាល់​កំហុស និង​ទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​ឧបទ្ទវហេតុ​នៃ​ការ​សម្រេច​ចិត្ត​បំផ្ទុះ​អាវុធ​បាញ់​លើ​រថយន្ត​ស្ដារិច ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រង​របួស​នៅ​ចំណុច កអណ្ដើក លើ​ផ្លូវ​ជាតិ​លេខ​១ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ។ រាល់​ថ្លៃ​ព្យាបាល និង​សំណង​ផ្សេងៗ​ទៀត​ជា​ការ​រ៉ាប់រង​ពី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។ បច្ចុប្បន្ន ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ។

ក្រោយ​ហេតុការណ៍​ភាន់ច្រឡំ​មួយ​នេះ ក្រុម​គ្រួសារ​របស់​ជន​រង​របួស​បាន​បង្ហាញ​វីដេអូ និង​សារ​តាម​បណ្ដាញ​សង្គម​ថា រថយន្ត​របស់​ពួកគេ​គឺ​កំពុង​ដឹក​កុមារ​ម្នាក់​បាក់​ដៃ ដើម្បី​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ។

កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង បាន​ស្រាយ​បំភ្លឺ​ពី​មូលហេតុ​នាំ​ឱ្យ​ផ្ទុះ​អាវុធ គឺ​ដោយសារ​រថយន្ត​ស្តារិច​ពណ៌​ស​នេះ ត្រូវ​បាន​កម្លាំង​ភ្នាក់ងារ​សម្ងាត់​ផ្តល់​ព័ត៌មាន​ប្រាប់​ថា​ជា​រថយន្ត​របស់​ឧក្រិដ្ឋជន​កំពុង​ដឹក​ជនរងគ្រោះ​ក្នុង​ករណី​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ខេត្ត​ស្វាយរៀង៕

មុន​ជិត​បិទ​បញ្ចប់​ឆ្នាំ​២០២៤ ចូល​ឆ្នាំ​២០២៥ ពិភពលោក​ជួប​រឿង​តក់ស្លុត​បំផុត​មួយ​ទៀត⏰ ផ្សាយថ្ងៃទី៣១ ខែ១២ ឆ្នាំ២០២៤👉 អានព័...
12/31/2024

មុន​ជិត​បិទ​បញ្ចប់​ឆ្នាំ​២០២៤ ចូល​ឆ្នាំ​២០២៥ ពិភពលោក​ជួប​រឿង​តក់ស្លុត​បំផុត​មួយ​ទៀត

⏰ ផ្សាយថ្ងៃទី៣១ ខែ១២ ឆ្នាំ២០២៤

👉 អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2024/12/31/12/14/80368/

🔽

នៅ​មុន​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ពិភពលោក​ត្រូវ​ដើរ​ឆ្លង​ចូល​ឆ្នាំ​២០២៥ ដែល​គេ​ថា​ឆ្នាំ​ថ្មី​នឹង​នាំមក​នូវ​សេចក្ដី​សុខ និង​រីករាយ ហើយ​ជា​ឆ្នាំ​រំពឹង​ថា​នឹង​អាច​ជួយ​បញ្ចប់​វិបត្តិ​ធំៗ​នៃ​ពិភពលោក រួម​ទាំង​មនុស្ស​ស្លាប់​ក្នុង​សង្គ្រាម​នៅ​ #អ៊ុយក្រែន សង្គ្រាម​នៅ​ដែនដី​ #ហ្កាហ្សា និង​សង្គ្រាម​នៅ​ #លីបង់។

ការ​ស្លាប់​មនុស្ស​រាប់​ពាន់​ម៉ឺន​នាក់ គឺជា​សោកនាដកម្ម​កើត​ចេញពី​មនុស្ស​អ្នក​បង្កើត​ដែល​មិន​មាន​ការ​យោគយល់​អធ្យាស្រ័យ​គ្នា។ វា​ជា​អំពើ​ឃោរឃៅ​របស់​មនុស្ស​ដែល​យក​អាយុជីវិត​ប្រជាជន​ខ្លួនឯង​ទៅ​លេងសើច​ជាមួយ​នឹង​គ្រាប់កាំភ្លើង។ តែ​នេះ​ជា​ការ​កើត​ចេញ​ដោយ​ចេតនា​ពី​មនុស្ស​មាន​អំណាច បាន​ធ្វើ​ឱ្យ​ប្រជាជន​ខ្លួនឯង​ស្លាប់ រាប់​ពាន់​រាប់​ម៉ឺន​នាក់​រស់នៅ​យ៉ាង​វេទនា​បំផុត។

សោកនាដកម្ម​ទាំងនេះ​មិន​ទាន់​នឹង​បាន​បិទ​បញ្ចប់​ផង បែរ​ជា​មាន​ហេតុការណ៍​ថ្មី​ទៀត​កើតឡើង​នាំ​ឱ្យ​មាន​ភាព​សោកសៅ​បំផុត​ដែល​ឆក់​យក​អាយុជីវិត​មនុស្ស​ភ្លាមៗ ដោយ​គ្មាន​ទុក​ពេល​ឱ្យ​ទាក់ទង​គ្នា​បាន​ឡើយ។ ហេតុការណ៍​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Jeju Air នៃ​ប្រទេស​កូរ៉េខាងត្បូង បាន​ជួប​គ្រោះថ្នាក់​អំឡុង​ពេល​ចុះចត​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​ធ្នូ នេះ បាន​ផ្ដាច់​ជីវិត​មនុស្ស ១៧៩​នាក់។

មាន​មនុស្ស​តែ ២​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ភ្លាមៗ​ក្នុង​ចំណោម​មនុស្ស​សរុប​ទាំង ១៨១​នាក់​ដែល​ស្ថិត​លើ​យន្តហោះ​នៅ​រស់ ក្រោយ​ពេល​វា​ជួប​គ្រោះថ្នាក់។ គ្រោះថ្នាក់​នោះ​បាន​កើតឡើង​នៅ​ពេល​យន្តហោះ​នោះ​ព្យាយាម​ចុះចត​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ Muan ក្នុង​ខេត្ត Jeolla ប្រទេស​កូរ៉េខាងត្បូង។

អាជ្ញាធរ​កូរ៉េខាងត្បូង និយាយ​ថា មក​ទល់​ឥឡូវ​នេះ មនុស្ស​យ៉ាងហោច ១៧៩​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​បាន​បាត់បង់​ជីវិត ខណៈ ២​នាក់​ប៉ុណ្ណោះ​នៅ​មាន​ជីវិត។

អ្នក​បម្រើ​ការ​លើ​យន្តហោះ ២​នាក់​ដែល​មាន​ជីវិត​នៅ​រស់ ម្នាក់​មាន​ត្រកូល Lee អាយុ ៣៣​ឆ្នាំ របួស​ក្បាល​និង​បាក់​ជើង ហើយ​ម្នាក់​ទៀត​ត្រកូល Kwon អាយុ ២៥​ឆ្នាំ បាក់​ស្មា​ឆ្វេង។

អ្នក​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​ជួយ​សង្គ្រោះ ហើយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ បន្ទាប់ពី​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​រអិល​ធ្លាក់​ផុត​ចេញពី​ផ្លូវ​ចុះ​ទៅ​បុក​ជាមួយ​ជញ្ជាំង​ថ្ម​មួយ រួច​ផ្ទុះ​បង្ក​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​នៅ​ក្នុង​បរិវេណ​អាកាសយានដ្ឋាន Muan។

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap បាន​ឱ្យ​ដឹង​ថា អំឡុង​ពេល​ចុះចត យន្តហោះ​ដែល​ជួប​គ្រោះថ្នាក់​បាន​រត់​អូស​ពោះ​លើ​ផ្លូវ​ចុះចត​រាប់​រយ​ម៉ែត្រ ព្រោះ​អាកាសយានិក​ទម្លាក់​កង់​របស់​វា​មិន​បាន មិន​អាច​បង្អង់​ល្បឿន​បាន។

យន្តហោះ​ជួប​គ្រោះថ្នាក់​ត្រូវ​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​វា​អាច​កើតឡើង​បន្ទាប់ពី​ការ​ប៉ះទង្គិច​ជាមួយ​ហ្វូង​សត្វ​ហើរ ជា​ហេតុ​បង្ក​ឱ្យ​កង់​យន្តហោះ​គាំង មិន​អាច​បញ្ចេញ​មក​ខាង​ក្រៅ​បាន ហើយ​បង្ខំ​ឱ្យ​យន្តហោះ​នោះ​ត្រូវ​ព្យាយាម​ចុះចត​ទាំង​គ្មាន​កង់ តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅតែ​មិន​អស់ចិត្ត ហើយ​កំពុង​ស៊ើបអង្កេត។

យន្តហោះ​នេះ​ជា​ប្រភេទ Boeing 737-800។ វា​ហោះ​ចេញពី​ទីក្រុង​បាងកក នៃ​ប្រទេស​ថៃ ឆ្ពោះ​ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង ជាមួយ​អ្នកដំណើរ​សរុប ១៧៥​នាក់ និង​បុគ្គលិក​យន្តហោះ​ចំនួន ៦​នាក់។ ក្នុង​ចំណោម​អ្នកដំណើរ គឺ​មាន​ជនជាតិ​ថៃ ២​នាក់ ក្រៅពី​នោះ​ជា​ជនជាតិ​កូរ៉េ។

ក្នុង​ស្ថានភាព​ដាច់ដោយឡែក​មួយ​ទៀត កាលពី​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤ យន្តហោះ Embraer 190 ដែល​ដឹក​អ្នកដំណើរ ៦៧​នាក់ បាន​ធ្លាក់​នៅ​ជិត​ទីក្រុង Aktau នៃ​ប្រទេស​កាហ្សាក់ស្ថាន ដោយ​បាន​សម្លាប់​មនុស្ស ៣៨​នាក់។ យន្តហោះ​នេះ​បាន​ហោះ​ចេញពី​ទីក្រុង Baku ប្រទេស Azerbaijan ឆ្ពោះ​ទៅ​កាន់​ទីក្រុង Grozny នៃ​រដ្ឋ​ឆេឆេនី នៃ​ប្រទេស​រុស្ស៊ី។ ហេតុការណ៍​នោះ​បាន​កើតឡើង​បន្ទាប់ពី​យន្តហោះ​នេះ​បាន​ហោះ​ចេញពី​គន្លង​របស់​វា ក្រោយពី​ត្រូវ​បាន​បង្វែរ​ចេញពី​លំហ​ដែនអាកាស​តំបន់ Grozny នៃ​ប្រទេស​រុស្ស៊ី ចំ​ពេល​មាន​ការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូន​របស់​អ៊ុយក្រែន។

ហេតុការណ៍​ទាំង​ពីរ​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​រន្ធត់​ចុងក្រោយ​បំផុត​នៃ​មនុស្ស​ជាតិ​ក្នុង​ពេល​ពិភពលោក​កំពុង​ធ្វើ​ដំណើរ​ឆ្លង​ឆ្នាំ​២០២៤ ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​២០២៥៕

នាយករដ្ឋមន្ត្រី​កូន​អួត​ថា​ព្រោះតែ​សន្តិភាព យុវជន​ខ្មែរ​មាន​សំណាង​ខ្ពស់​ជាង​យុវជន​ប្រទេស​ដទៃ⏰ ផ្សាយថ្ងៃទី៣១ ខែ១២ ឆ្នាំ២០...
12/31/2024

នាយករដ្ឋមន្ត្រី​កូន​អួត​ថា​ព្រោះតែ​សន្តិភាព យុវជន​ខ្មែរ​មាន​សំណាង​ខ្ពស់​ជាង​យុវជន​ប្រទេស​ដទៃ

⏰ ផ្សាយថ្ងៃទី៣១ ខែ១២ ឆ្នាំ២០២៤

👉 អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2024/12/31/12/10/80372/

🔽

នាយករដ្ឋមន្ត្រី #ហ៊ុនម៉ាណែត អួត​ថា​កូន​ខ្មែរ​ជា​យុវជន​ក្នុង​សម័យ​ដឹកនាំ​ដោយ​ #គណបក្សប្រជាជនកម្ពុជា ពិត​ជា​មាន​សំណាង​ណាស់​ដែល​ប្រទេស​ជាតិ​ពោរពេញ​ដោយ​ #សន្តិភាព ខណៈ​ពេលវេលា​ដូច​គ្នា​នេះ​នៅ​ប្រទេស​មួយ​ចំនួន​ទៀត យុវជន​នៃ​ប្រទេស​នោះ​ត្រូវ​បាន​ស្លាប់​ដោយសារ​សង្គ្រាម។

លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​ឃ្លីប​វីដេអូ​ខ្លី​ប្រវែង​ជាង ២​នាទី​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣០ ធ្នូ ដោយ​លើកឡើង​ថា ក្នុង​ពេលវេលា​តែ​មួយ យុវជន​ខ្មែរ​កំពុង​ចូលរួម​មើល​កម្មវិធី​កីឡា​បាល់ទាត់​នៅ​ #ពហុកីឡដ្ឋានជាតិមរតកតេជោ ដែល​យុវជន​ប្រទេស​ដទៃ​ដូចជា​នៅ​ប្រទេស​អ៊ុយក្រែន ជាដើម កំពុង​រត់​គេច​ពី​គ្រាប់​ផ្លោង និង​ខ្លះ​ទៀត​ត្រូវ​សម្លាប់។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ក្នុង​ថ្ងៃ​តែ​មួយ និង​ម៉ោង​តែ​មួយ យុវជន​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​កំពុង​មាន​សង្គ្រាម មិន​មាន​ឱកាស​អង្គុយ​ទះ​ដៃ​អបអរ​សាទរ​កីឡាករ​បាល់ទាត់​ដូច​យុវជន​នៅ​ប្រទេស​កម្ពុជា​ទេ ដែល​នេះ​ហើយ​គឺជា​ភ័ព្វសំណាង​របស់​កូន​ខ្មែរ​សម័យ​នេះ ព្រោះ​ពួកគេ​អាច​អង្គុយ​ទះ​ដៃ​មើល​កីឡា​បាល់ទាត់​ដោយ​គ្មាន​ការ​ភ័យខ្លាច ឬ​ការ​គំរាមកំហែង​ពី​សង្គ្រាម។

នាយករដ្ឋមន្ត្រី​រូប​នេះ​បញ្ជាក់​ថា សន្តិភាព​ដែល​យុវជន​ជំនាន់​ក្រោយ​ទទួល​បាន​នៅ​ពេលនេះ គឺជា​ការ​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​នៃ​យុវជន​ជំនាន់​មុន ដែល​ជា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ ដូច្នេះ​ដើម្បី​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ទៀត​ទទួល​បាន​នូវ​សន្តិភាព​បែប​នេះ យុវជន​ជំនាន់​នេះ​ត្រូវ​នាំគ្នា​ថែរក្សា​សន្តិភាព​នៅ​ពេលនេះ​បន្ត​ទៅ​ទៀត។

កាលពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​កំណត់​យក​ថ្ងៃទី​២៩ ខែ​ធ្នូ ជា​រៀងរាល់​ឆ្នាំ ជា “ទិវា​សន្តិភាព​នៅ​កម្ពុជា” ដែល​ជា​បុណ្យ​ជាតិ​ទូទាំង​ប្រទេស ហើយ​ក៏​ជា​ថ្ងៃ​ឈប់​សម្រាក​រយៈពេល ១​ថ្ងៃ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៩ ធ្នូ ថា បទពិសោធន៍​បញ្ចប់​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា​មិនមែន​ដោយសារ​កិច្ចព្រមព្រៀង​អន្តរជាតិ ឬ​លិខិត​ផ្លូវការ​ណា​មួយ​ជាក់លាក់​នោះ​ទេ ប៉ុន្តែ​ជា​ការ​បញ្ចប់​ដោយ​ចេញពី​ជំនឿ​ទុកចិត្ត​របស់​លោក​តែ​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើកឡើង​ថា ការ​កំណត់​យក​ថ្ងៃទី​២៩ ខែ​ធ្នូ ជា​ថ្ងៃ​បុណ្យ​ជាតិ​ជំនួស​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ដែល​ប្រសូត​ចេញពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​គ្រាន់តែ​ជា​ការ​បង្ហាញ​ពី​ការ​លើក​តម្កើង​ការ​ដឹកនាំ​ខ្លួនឯង និង​ជា​ទង្វើ​អាត្មានិយម​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ទូទៅ​មិន​ទទួលស្គាល់​ថ្ងៃទី​២៩ ធ្នូ ជា​ថ្ងៃ​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា​ផង​នោះ។

លោក #អ៊ុំសំអាន បញ្ជាក់​ថា ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ និង​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ខំ​លើក​តម្កើង​រហូត​មក​នេះ គឺ​ដើម្បី​តែ​រលឹក​គុណ​វៀតណាម ដែល​បាន​ជួយ​ជ្រោមជ្រែង​ពួកគេ​ឱ្យ​កាន់កាប់​អំណាច និង​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដឹងគុណ​វៀតណាម មិន​ចេះ​ចប់ ហើយ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ទឹកដី​ខ្មែរ​បាត់បង់​ទៅ​បរទេស​ឈ្លានពាន​ប្រវត្តិសាស្ត្រ​មួយ​នេះ​បន្ត​ទៀត​ប៉ុណ្ណោះ។

#វិភាគព័ត៌មាន៖

លោក ហ៊ុន ម៉ាណែត ប្រៀបធៀប​ជីវភាព​យុវជន​ខ្មែរ និង​យុវជន​អ៊ុយក្រែន ក្នុង​ពេល​ជាមួយ​គ្នា​ថា យុវជន​ខ្មែរ​មាន​ឱកាស​សប្បាយ​ក្អាកក្អាយ​រីក​ថ្លើម គ្មាន​កើតទុក្ខ គ្មាន​រត់​គេច​ជៀស​ភៀស​ខ្លួន​ពី​សង្គ្រាម​លូន​ក្រាប​នឹង​គ្រាប់​ផ្លោង រីឯ​យុវជន​អ៊ុយក្រែន គ្មាន​ឱកាស​ដូច​គ្នា​នោះ ជា​ការ​ប្រៀបធៀប​គ្មាន​ខ្លឹមសារ ខុស​ទំនង គ្រាន់តែ​បញ្ឆោត​ទឹកចិត្ត​កូន​ខ្មែរ​ដែល​មិន​សូវ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​ជាតិ​មាតុភូមិ ឲ្យ​មាន​ជំនឿ ឲ្យ​ផ្ញើ​វាសនា​ខ្លួន​តែ​លើ​បក្ស​កាន់​អំណាច និង​របៀប​ដឹកនាំ​បែប​កុម្មុយនីស្ត​ផ្ដាច់ការ​រហូត ហើយ​ឲ្យ​វក់​វង្វេង​ភ្លេច​កំណើត បាត់បង់​ស្មារតី មនសិការ​រឿង​ជាតិ​មាតុភូមិ ដោយ​ឥត​គិត​រឿង​អាម៉ាស់​ខ្មាសអៀន និង​សេចក្តី​ថ្លៃថ្នូរ​តែប៉ុណ្ណោះ។

យុវជន​ខ្មែរ​ជាង ២​លាន​នាក់​បែក​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​ទៅ​ធ្វើការ​ស៊ីឈ្នួល​គេ​នៅ​ក្រៅ​ប្រទេស ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ប្រមាណ​យ៉ាងតិច ១​លាន​នាក់​រងគ្រោះ​ពី​ការ​បណ្ដេញ​ចេញពី​ដីធ្លី លំនៅឋាន ជនជាតិ​បរទេស​ជិត​ឆ្ងាយ​ចូល​មក​ជញ្ជក់​ទាញ​ប្រយោជន៍​ពី​ធនធាន​ធម្មជាតិ​ខ្មែរ ប្រទេស​ជាតិ​ជំពាក់​បំណុល​បរទេស​វ័ណ្ឌក។ រីឯ​យុវជន​អ៊ុយក្រែន ដែល​ពុំ​មាន​ឱកាស​ដូច​កូន​ខ្មែរ គឺ​មកពី​ប្រទេស​ជាតិ​មាន​បរទេស​ទន្ទ្រាន​ឈ្លានពាន​ប្លន់​ទឹកដី ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា គេ​ស្រុះ​គ្នា​រួម​កម្លាំង​ប្រយុទ្ធ​តតាំង​នឹង​សត្រូវ​រួម ដើម្បី​ការពារ ព្រមទាំង​ដណ្តើម​ទាមទារ​ទឹកដី​ខ្លួន​មក​វិញ។

ចំពោះ​រឿង​ដែល​លោក ហ៊ុន សែន ថា​សង្គ្រាម​ចប់​ដោយសារ​លោក​មាន​ជំនឿ​ទុកចិត្ត​ខ្លួនឯង​នោះ ក៏​ជា​រឿង​បំប្លែង​ការពិត​សម្រាប់​មនុស្ស​មិន​ដឹង​រឿង​ដែរ។ នៅ​ពាក់កណ្តាល​ទសវត្ស​១៩៨០ សហភាព​សូវៀត តាម​គោលការណ៍​នយោបាយ​ក្រៅ​ប្រទេស លែង​ផ្តល់​ជំនួយ​ដល់​សម្ព័ន្ធមិត្ត​របស់​ខ្លួន។ នេះ​មាន​ន័យ​ថា សាធារណរដ្ឋ​សង្គម​និយម​យៀកណាម និង​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ត្រូវ​អនុវត្ត​គោលនយោបាយ ខ្លួន​ទីពឹង​ខ្លួន។ លោក ហ៊ុន សែន ប្រឹង​ទៅ​បញ្ចុះបញ្ចូល​ចង់​អូស​ទាញ​សម្តេច នរោត្តម សីហនុ បំបែក​ចេញពី​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី កម្ពុជា​ប្រជាធិបតេយ្យ។ មហាអំណាច​ចិន និង​សហរដ្ឋ​អាមេរិក​ដែល​គាំទ្រ​ភាគី​ខ្លួន​គាប់​ចិត្ត​រៀងៗ​ខ្លួន ក៏​ផ្តើម​បែរ​ទិស​នយោបាយ​គេ​ដែរ ដោយ​ផ្តើម​ឲ្យ​មាន​កិច្ចចរចា​រក​សន្តិភាព និង​បោះឆ្នោត​សកល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ។

ដើម​ទសវត្ស​១៩៩០ លោក #ហ៊ុនសែន ចង់​ងឿក​ក្និកក្នក់ ពីព្រោះ​ខ្លាច​ចាញ់ ប៉ុន្តែ​សម្ពាធ​លើ​របប​ក្រុង​ភ្នំពេញ​ទាំង​ខាង​ក្រៅ ទាំង​ខាង​ក្នុង ក៏​កាន់តែ​កើន​ឡើង​ដែរ។ គ្រាប់​ផ្ទុះ​ក្នុង​ក្រុង​ភ្នំពេញ​ជាច្រើន​កន្លែង ដែល​បង្ខំ​ឲ្យ​លោក ហ៊ុន សែន ដឹកជញ្ជូន​ក្រុម​គ្រួសារ​របស់​លោក​តាម​រថក្រោះ​ទាំង​យប់​ទៅ​ខេត្ត​ស្វាយរៀង ពីព្រោះ​មិន​ដឹង​ក្រុម​ណា​ជា​អ្នក​ធ្វើ​វិច្ឆេទកម្ម ឬ​វិទ្ធង្សនាការ។ ពេល​នោះ លោក​គ្មាន​ជម្រើស ក៏​សុខចិត្ត​ទៅ​ចុះហត្ថលេខា​លើ​ #កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ទោះបីជា​លោក​ចង់ ឬ​មិន​ចង់។

ចំណែកឯ​រឿង​ពួក​ខ្មែរក្រហម​ស្មោះស្ម័គ្រ​នឹង ប៉ុល ពត អៀង សារី ឬ គឹម ត្រាង និង ឈិត ជឿន ឬ តា ម៉ុក ឬ សឺន សេន មិន​ចូលរួម​បោះឆ្នោត​ឆ្នាំ​១៩៩៣ គ្រាន់តែ​ជា​រឿង​ដែល​មេៗ​ខ្មែរក្រហម​គិត​ប៉ាន់ប្រមាណ​ខុស​ថា មិត្ត​ចិន មិន​បោះបង់​គេ​ចោល​តែប៉ុណ្ណោះ៕

12/30/2024

កម្មវិធីផ្សាយនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថ្ងៃទី ៣០ខែធ្នូ ឆ្នាំ២០២៤

12/29/2024

កូនប្រុសពៅមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី លើកឡើងថា ទោះបីជាពាក្យ «សន្តិភាព» ត្រូវបានចារឹកជាលើកដំបូងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្តី ក៏ខ្មែរត្រូវរង់ចាំជិត១ទសវត្សរ៍ដែរ ដើម្បីស្គាល់រសជាតិពិតប្រាកដនៃសុខសន្តិភាពពេញលេញ តាមរយះនយោបាយឈ្នះឈ្នះរបស់ឪពុកខ្លួន។

12/29/2024

រាជរដ្ឋាភិបាលកម្ពុជា គ្រោង ខ្ចីថវិកាពីដៃគូអភិវឌ្ឍន៍ប្រមាណ ២.៧ពាន់លានដុល្លារស.រ.អា (ឬស្មើនឹង ២០០០លានអេសដេអ៊ែ SDR) នៅឆ្នាំ២០២៥ខាងមុខនេះ ដើម្បីបំពេញតម្រូវការចំណាយចរន្តក្នុងស្ថានភាពដែលប្រភពចំណូលក្នុងប្រទេស មានការថយចុះ។ SDR ប្រែថា សិទ្ធិដកពិសេស ដែលសំដៅទៅលើ ធនធានឬទ្រព្យបម្រុង បង្កើតឡើងដោយ មូលនិធិរូបិយវត្ថុអន្តរជាតិ នៅឆ្នាំ១៩៦៩ សម្រាប់ចងការឲ្យប្រ ទេសជាសមាជិក។ ប៉ុន្មានថ្ងៃមុននេះ ក្រសួង កសិកម្ម ក៏បានសុំថវិកា ជំនួយឥតសំណងពីប្រទេសកូរ៉េខាងត្បូងចំនួន ១២លានដុល្លារ ដើម្បីយកទៅពង្រីកវិស័យកសិកម្មដែរ។

12/29/2024

អគ្គនាយកក្រុមហ៊ុន Maritime Group លោក ហេង សិទ្ធី បន្តបញ្ចេញមុខឧក្រិដ្ឋជននៅពីក្រោយនៃការលាងលុយកខ្វក់ ឆបោកតាមអ៊ីនធឺណិតខុសច្បាប់ ការខ្ចីបុលអនឡាញខុសច្បាប់ បើកធនាគារលាងលុយ ដើម្បីជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បើក​ការ​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋជនទាំងនោះ ជុំវិញការប្រព្រឹត្តអំពើពុករលួយ និងការការពារឧក្រិដ្ឋជនដែលកំពុងសំងំលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ។

12/29/2024

ក្រុមជំនាញនៃប្រទេស Azerbaijan បានឱ្យដឹងថាយន្តហោះដឹកអ្នកដំណើរនៃក្រុមហ៊ុន Azerbaijan Airlines ដែលបានធ្លាក់នៅក្នុងប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃពុធទី២៥ធ្នូ ត្រូវបានបាញ់ទម្លាក់ដោយគ្រាប់មីស៊ីលនៃប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Euronews នៅថ្ងៃសុក្រទី២៧ ធ្នូ ឆ្នាំ២០២៤នេះ។

12/29/2024

តំណាងរាស្ត្របក្សប្រឆាំង លោក អ៊ុំ សំអាន ទាមទារឱ្យអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន ចេញមុខសុំទោសពលរដ្ឋខ្មែរជាសាធារណៈ បន្ទាប់ពីបានអះអាងថា មិនដែលមានមេដឹកនាំខ្មែរណាទាមទារកោះគុតពីប្រទេសថៃទេចាប់តាំងពីខ្លួនចាប់កំណើតមក។

12/29/2024

ក្រុមអង្គការសង្គមស៊ីវិលមានការព្រួយបារម្ភថា ប្រទេសកម្ពុជានឹងយកគំរូតាមប្រទេសវៀតណាម បន្ទាប់ពី ច្បាប់អ៊ីនធឺណិតថ្មីនៅប្រទេសវៀតណាមបង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយអាជ្ញាធរក្នុងរយៈពេល២៤ម៉ោង នៃការស្នើសុំ ដោយតម្រូវឲ្យអ្នកប្រើប្រាស់ត្រូវតែផ្តល់លេខទូរស័ព្ទ ឬលេខអត្តសញ្ញាណវៀតណាមសម្រាប់ការផ្ទៀងផ្ទាត់គណនី។

Address

712 H Street NE Suite 1839
Washington D.C., DC
20020

Website

https://t.me/withoutfearorfavorkh, https://www.instagram.com/cambodiadailykhmer/, https:

Alerts

Be the first to know and let us send you an email when The Cambodia Daily Khmer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share