12/05/2024
កុំបង្ខំនិងទាមទារ "
អ្វីៗក៏ដោយសូមកុំបង្ខំ និងទាមទារឱ្យសោះ មិនថា មិត្តភាព ទំនាក់ទំនង ពេលវេលា ភាពស្មោះត្រង់ ការយកចិត្តទុកដាក់ ពិសេសគឺរឿងស្នេហា ។
អ្វីក៏ដោយ ដែលបានមកពីការបង្ខំ ឬទាមទារ វាជារបស់ដែលបានមកដោយគ្មានតម្លៃទាល់តែសោះ ហេីយរបស់ដែលបានមកដោយមិនស្មោះបែបនេះថ្ងៃណាមួយអ្នកគង់តែនឹងបាត់បង់វាជាមិនខាន។
ដូច្នេះអ្វីក៏ដោយ បេីបានមកហេីយក៏ទទួលយកមកថែរក្សាឱ្យល្អចុះ តែបេីរបស់នោះទៅបាត់ហេីយក៏បណ្តោយឱ្យវាទៅ ព្រោះនេះហេីយជាវដ្តនៃធម្មជាតិ។
ចូរស្គាល់ពីតម្លៃពិតរបស់អ្នកមិនបាច់ទាមទារ ហេីយក៏កុំអង្វរ ឬបង្ខំឱ្យសោះ មិនថារបស់ ឬមនុស្ស។ បេីវាជារបស់អ្នកពិត របស់នោះនឹងក្លាយជារបស់អ្នកដោយស្វ័យប្រវត្តិ ហេីយបេីមនុស្សម្នាក់នោះ ពិតជាមនុស្សដែលច្បាស់លាស់ និងចាត់ទុកថាអ្នកជាមនុស្សសំខាន់ហេីយនោះ គេនឹងធ្វេីអ្វីគ្រប់យ៉ាងដេីម្បីអ្នកដោយខ្លួនឯងដោយមិនចាំបាច់អង្វរ ឬសុំឡេីយ ៕
#ហ៊ារៈ #ពូរៈ
Cr: KhimSochanVirak