កំពូលអ្នកមាន

  • Home
  • កំពូលអ្នកមាន

កំពូលអ្នកមាន យើងរៀន យើងរក យើងចែករំលែក📚📖☕️

15/01/2025
រៀនតាមមនុស្សពូកែ1- គិតច្រើនតែសម្រេចចិត្តលឿន មនុស្សពូកែមុនសម្រេចចិត្តតែងតែគិតពីហានិភ័យច្រើន និងដំណោះស្រាយ ច្បាស់លាស់ ឆ្លើ...
14/01/2025

រៀនតាមមនុស្សពូកែ

1- គិតច្រើនតែសម្រេចចិត្តលឿន
មនុស្សពូកែមុនសម្រេចចិត្តតែងតែគិតពីហានិភ័យច្រើន និងដំណោះស្រាយ ច្បាស់លាស់ ឆ្លើយតបបានថាបាន អត់ថាអត់ ត្រៀមទុកមុនជានិច្ច។

2- ជួបឧបសគ្គតែមិនបោះបង់
មនុស្សពូកែជួបបញ្ហាច្រើន តែនៅតែប្រឈមជាបញ្ហា និងដោះស្រាយ មានស្មារតីរឹងមាំ មិនបោះបង់គេគិតថាវាលំបាកតែគេមិនបោះបង់ និងឈានមុខគេ។

3- អភិឌ្ឍន៍ខ្លួនជានិច្ច
មនុស្សពូកែមួយថ្ងៃៗគេគិតថាធ្វើយ៉ាងណាគេរីកចម្រើន ធ្វើយ៉ាងណាឲ្យខ្លួនរបស់គេអាចផ្លាស់ប្តូរ គេអានសៀវភៅ ស្រាវជ្រាវអ្វីដែលថ្មី ចូលរួមសិក្ខាសាលា។

4- ថែសុខភាព
មនុស្សពូកែគេគិតថាបើសុខភាពល្អ រឹងមាំ ទាំងផ្លូវចិត្ត និងផ្លូវកាយ អាចជួយឲ្យគេធ្វើកិច្ចការរបស់គេបានច្រើន មិនរំខានដំណើររបស់គេឡើយ។

5- ទំនាក់ទំនងល្អ
មនុស្សពូកែចូលចិត្តចូលរួម កិច្ចការសង្គម មិនថាតូចធំ ចូលចិត្តសរសើរលើកទឹកចិត្តអ្នកដទៃ រក្សាទំនាក់ទំនងល្អគោរពឲ្យតម្លៃមនុស្សជុំវិញខ្លួន។

6- គ្រប់គ្រងពេលវេលា និងទទួលខុសត្រូវ
មនុស្សពូកែ ត្រៀមខ្លួនទុកមុនគ្រប់ពេល រៀបចំការងាររៀបរយ មានវិន័យ និងគោរពវិន័យ។ គេតែងតែទទួលខុសត្រូវអ្វីដែលគេធ្វើ មិនរុញដាក់អ្នកដទៃឡើយ។

9- រៀបចំខ្លួន
មនុស្សពូកែស្អាតគ្រប់ពេលព្រោះគេគិតថា ការរៀបចំខ្លួនធ្វើឲ្យគេរីករាយ មានទំនុកចិត្ត និងមើលទៅគួអោយទាក់ទាញ។

10- មិនប្រកាន់ច្រើន
មនុស្សពូកែមិនប្រកាន់ច្រើន គេគិតថាបើរឿងណាមួយមិនប៉ះពាល់ផលប្រយោជន៍ណាមួយរបស់គេទេ គេមិនប្រតិកម្ម ខ្វល់ខ្វាយដាក់ក្នុងចិត្តគេឡើយ។

11- គ្រប់គ្រងហិរញ្ញវត្ថុ
មនុស្សពូកែមិនចំណាយលើ សំភារះនិយម របស់ទំនើបដែលមិនបានផ្តល់ជាប្រយោជន៍ ឬជំនួយដល់ការងារគេឲ្យសើរឡើយ។

12- មានគោលដៅ
មនុស្សពូកែគេមានគោលដៅច្បាស់ ចង់បានអ្វី សម្រេចអ្វី កំណត់សកម្មភាព ជាមួយចក្ខុវិស័យ និងបេសកកម្មរបស់គេ។

📚 CHea SInath អានអត្ថបទបន្ថែម T.me/cheasinath

12/01/2025

ថ្ងៃច័ន្ទដើមទ្រព្យ ជូនពរសំណាងល្អ រកសុីលក់ដូរដាច់ច្រើន✨

12/01/2025

រក្សាមនុស្សល្អក្បែរខ្លួន ព្រោះយើងមិនមែនសុទ្ធតែមានឱកាសបានជួបមនុស្សល្អរហូតទេ✨

12/01/2025

ប្រឹងលូត ប្រឹងងើបចេញពីភក់ ពីទីកន្លែងដែលគ្មានអ្នកណាឃើញពីការខំប្រឹង និងភាពហត់នឿយទាំងប៉ុន្មាននោះ សង្ឃឹមថាថ្ងៃណាមួយផលនិងយបស្នងមកវិញពីការខិតខំប្រឹងប្រែងមួយនេះ✨

11/01/2025

លុយ និងភាសាចិត្តវិទ្យា
«The Psychology of Money» មេរៀននៅពីក្រោយទ្រព្យសម្បត្តិ ភាពលោភលន់ និងសុភមង្គល✨

បើមិនចង់បាត់តម្លៃឈប់ធ្វើរឿងទាំងនេះ1- រឿងខ្លះបើគេមិនចង់ដឹងកុំបង្ហាញ2- គេមិនចង់លឺអ្វីដែលអ្នកនិយាយនោះទេ តែគេចង់ឃើញលទ្ធផលជាង...
11/01/2025

បើមិនចង់បាត់តម្លៃឈប់ធ្វើរឿងទាំងនេះ

1- រឿងខ្លះបើគេមិនចង់ដឹងកុំបង្ហាញ
2- គេមិនចង់លឺអ្វីដែលអ្នកនិយាយនោះទេ តែគេចង់ឃើញលទ្ធផលជាង
3- រឿងដែលគេមិនចង់ប្រាប់កុំដេញដោលច្រើនពេក
4- និយាយរឿងអ្នកដទៃច្រើន មិនចំនេញអ្វីទេ ខាតពេលហើយគេស្អប់ទៀត
5- រឿងដែលធ្វើខ្លួនឯងបានកុំពឹង អ្នកដទៃច្រើនពេក

📚✍️CHea SInath ឆែណែល📋T.me/cheasinath
#លើកទឹកចិត្តmotivation

11/01/2025

រៀន​ដឹង​គុណ​អ្នកដទៃ​ ទោះបីជាគេ​ជួយយេីង​តិច​ឬក៏ច្រេីន​គួរតែកុំ​ភ្លេចគុណគេ​ តម្លៃដែល​ថ្លៃជាងលុយគឺទឹកចិត្ត🫰

ថែសុខភាពទាំងអស់គ្នា😷
11/01/2025

ថែសុខភាពទាំងអស់គ្នា😷

"
11/01/2025

"

 #កំពូលអ្នកមាន
11/01/2025

#កំពូលអ្នកមាន

ប្រឹងដែរតែគ្មានលទ្ធផល1- ប្រឹងនិយាយរឿងអ្នកដទៃ2- ប្រឹងរាល់ការជួបជុំជាច្រើនតែគ្មានជាប្រយោជន៍3- ប្រឹងគិតរឿងជាច្រើន តែយកទៅអនុ...
10/01/2025

ប្រឹងដែរតែគ្មានលទ្ធផល

1- ប្រឹងនិយាយរឿងអ្នកដទៃ
2- ប្រឹងរាល់ការជួបជុំជាច្រើនតែគ្មានជាប្រយោជន៍
3- ប្រឹងគិតរឿងជាច្រើន តែយកទៅអនុវត្តន៍មិនបាន
4- ប្រឹងវិភាគបញ្ហាជាច្រើន តែមិនទាក់ទង នឹងការរីកចម្រើនរបស់ខ្លួន
5- ប្រឹងធ្វើរឿងផ្គាប់ចិត្តអ្នកដទៃ
6- ប្រឹងតាមដានរឿងលើបណ្តាញសង្គម ដែលរឿងខ្លះជារឿងបំពុលសង្គម
7- ប្រឹងរត់តាមអ្នកដទៃ មិនស្គាល់ខ្លួនឯង
8- ប្រឹងសម្តែងថាខ្លួនឯងកុំពុងតែខំ

📚✍️CHea SInath ឆែណែល📋T.me/cheasinath
#លើកទឹកចិត្តmotivation

ការពិត1- ខុសខ្លះត្រូវខ្លះ ទុកជាមេរៀនជីវិត ព្រោះគ្មាននរណាកើតមក ល្អគ្រប់ដប់ទេ។2- សល់១រាប់១សល់២រាប់២ បើអ្នកណាមិនឲ្យតម្លៃយើង...
10/01/2025

ការពិត
1- ខុសខ្លះត្រូវខ្លះ ទុកជាមេរៀនជីវិត ព្រោះគ្មាននរណាកើតមក ល្អគ្រប់ដប់ទេ។
2- សល់១រាប់១សល់២រាប់២ បើអ្នកណាមិនឲ្យតម្លៃយើង យើងមិនចាំបាច់អីត្រូវឲ្យតម្លៃវិញទេ បើអ្នកណាគោរពយើង យើងគោរពវិញ ងាយៗ។
3- តម្លៃគឺនៅនឹងខ្លួនយើង មិនចាំបាច់ទៅប្រាប់ឲ្យគេដឹងថាយើងល្អឬមិនល្អនោះទេ បើថ្ងៃណាមួយគេមើលឃើញពីយើង គេនឹងដឹងដោយខ្លួនឯង។
4- ជីវិតមួយនេះមិនចង់បានអ្វីច្រើនទេ គ្រាន់តេចង់បានជីវិតមួយបែបសាមញ្ញៗ តែមានក្តីសុខគឺគ្រប់គ្រាន់។
5- ខ្លាចឲ្យតិច សង្ឃឹមឲ្យច្រើន និយាយឲ្យតិច ធ្វើឲ្យច្រើន ស្អប់ឲ្យតិច ស្រលាញ់ឲ្យច្រើន ជីវិតនឹងជួបតែរឿងល្អៗ។

អត្ថបទដោយ៖ CHEA THINA 👉T.me/CHeaTHinaQuote

ទម្លាប់ 10 យ៉ាងដែលយើងគួរធ្វើរាល់ថ្ងៃពេញមួយជីវិត1-  គេងពីព្រលប់ក្រោកពីព្រលឹម៖ គេងឱ្យបានយ៉ាងតិច 7 ម៉ោង នៅពេលដែលគេងឆ្អែតអ្ន...
09/01/2025

ទម្លាប់ 10 យ៉ាងដែលយើងគួរធ្វើរាល់ថ្ងៃពេញមួយជីវិត
1- គេងពីព្រលប់ក្រោកពីព្រលឹម៖ គេងឱ្យបានយ៉ាងតិច 7 ម៉ោង នៅពេលដែលគេងឆ្អែតអ្នកនឹងមានថាមពលធ្វើការនៅថ្ងៃបន្ទាប់
2- ទម្លាប់ញ៉ាំអាហារដែលល្អសម្រាប់សុខភាព៖ ញ៉ាំសាច់ បន្លែផ្លែឈើឱ្យបានច្រើន វីតាមីន ប្រូតេអ៊ីនដែលបន្ថែមថាមពលដល់រាងកាយ
3- ទម្លាប់ហាត់ប្រាណ៖ មិនថាដើរ រត់ ឬហាត់ប្រាណនោះទេ មួយថ្ងៃចំនាយពេលយ៉ាងតិច 15-30 នាទី ធ្វើឱ្យរាងកាយរឹងម៉ាំ អារម្មណ៍ស្រស់ថ្លា
4- រៀនយ៉ាងតិច 30 នាទី/ថ្ងៃ៖ បញ្ចូលចំណេះដឹងថ្មីៗក្នុងខ្លួន ធ្វើឱ្យខ្លួនរីកចំរើនរាល់ថ្ងៃ
5- ពិនិត្យសុខភាពឱ្យទៀងទាត់៖ 6 ខែពិនិត្យសុខភាពម្តង ដើម្បីតាមដានស្ថានភាពសុខភាពរបស់ខ្លួន
6- គ្រប់គ្រងហិរញ្ញវត្ថុខ្លួនឯងឱ្យល្អ៖ បន្ថែមប្រភពចំណូល និងកាត់បន្ថយចំណាយ និងមានផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន
7- រៀនគ្រប់គ្រងពេលវេលាខ្លួនឯង៖ ចេះបែងចែកពេលវេលា និងធ្វើការងារឱ្យមានប្រសិទ្ធិភាព
8- រៀនសម្រាកឱ្យត្រឹមត្រូវ៖ ពេលថ្ងៃទម្លាប់គេង 20 នាទី មួយសប្តាហ៍ម្តង រកកន្លែងស្ងាត់នៅតែម្នាក់ឯង ពីរខែម្តងដើរលេងរំសាយអារម្មណ៍ ទើបបែកគំនិតថ្មី
9- ចិត្តដាច់៖ រៀនបោះបង់ចោលនូវរបស់ដែលខ្លួនមិនត្រូវការ រៀនចំបន្ទប់ រៀបចំកន្លែងគេងឱ្យស្អាតបាត
10- កាត់បន្ថយពេលវេលាជាមួយបណ្តាញសង្គម៖ កំណត់ពេលវេលាត្រឹម 2 ម៉ោងក្នុងមួយថ្ងៃបានហើយ។

អភិវឌ្ឍខ្លួនរាល់ថ្ងៃ ទំនេរស្តាប់សៀវភៅមួយថ្ងៃមួយក្បាលនៅលើ
WERead ជាមួយខ្ញុំ 📚
🎧👉 https://www.weread.asia/ #/login?code=1i0RnL

09/01/2025

អ្នក​មិន​អាច​បង្ខំអោយគេគិត​ដូចអ្នក​គ្រប់រឿងបានឡេីយ​ រៀន​ទទួលស្គាល់ថាមនុស្សសន្សំនិស្ស័យមកខុសៗគ្នា🫰

08/01/2025

ត្រូវចេះមើលឱកាសក្នុងស្ថានភាពលំបាក កុំរអ៊ូកុំត្អូញត្អែអី ព្រោះគ្មានអ្នកណាជួយយើងទេ🫰

Address


Alerts

Be the first to know and let us send you an email when កំពូលអ្នកមាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share