Dara Lork

Dara Lork Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dara Lork, Digital creator, Sunnyvale, CA.

ភាពស្រស់ស្អាតរបស់មនុស្សគ្រប់រូប​ ពុំមែនសុទ្ធតែពឹងផ្អែកលេីសម្រស់តែម្យ៉ាងនោះទេ​ តែវាគឺជាស្នាមញញឹមចេញពីខាងក្នុងចិត្តបង្ហាញត...
12/10/2024

ភាពស្រស់ស្អាតរបស់មនុស្សគ្រប់រូប​ ពុំមែនសុទ្ធតែពឹងផ្អែកលេីសម្រស់តែម្យ៉ាងនោះទេ​ តែវាគឺជាស្នាមញញឹមចេញពីខាងក្នុងចិត្តបង្ហាញតាមបបូរមាត់របស់របស់អ្នក។

កាលឆ្នាំ2020ប្រូសក់ក្រហម apgdi បាញ់​ PUBGM​ អស់ស្ទះ​!  មាននឹកប្រូសក់ក្រហមអត់ណុង?
12/04/2024

កាលឆ្នាំ2020ប្រូសក់ក្រហម apgdi បាញ់​ PUBGM​ អស់ស្ទះ​! មាននឹកប្រូសក់ក្រហមអត់ណុង?

Mike Tyson vs Jake Paul យកមួយណា? Jake Paul មិនទាន់បានអីផងពោមុខបាត់​! ឈឺដេសៗ? Photo: Netflix
11/15/2024

Mike Tyson vs Jake Paul យកមួយណា? Jake Paul មិនទាន់បានអីផងពោមុខបាត់​! ឈឺដេសៗ?

Photo: Netflix

សំរាម​ និង​ មាស-------------សំរាម និងមាស រវាងសំរាម និងមាស អ្នកឆ្លាតពិតជារើសយកមាសមិនខាន។ តែមានមនុស្សល្ងង់ជាច្រើនចូលចិត្តស...
09/20/2024

សំរាម​ និង​ មាស
-------------

សំរាម និងមាស រវាងសំរាម និងមាស អ្នកឆ្លាតពិតជារើសយកមាសមិនខាន។ តែមានមនុស្សល្ងង់ជាច្រើនចូលចិត្តស្តាយសំរាម ហើយបោះចោល មាស។

សំរាមមានទាំងខាងក្រៅ មានទាំងខាងក្នុង។ សំរាមក្រៅមាន ពាក្យពេចន៍ឌឺដងគេ ព័ត៌មានអាក្រក់ៗ រឿងអេចអូចចាក់ចុចពីអ្នកដទៃឲ្យគេឈ្លោះគ្នា រឿងគេអត់ប្រយោជន៍ជាដើម ចេះតែនាំ យកមកដាក់ក្នុងខួរក្បាល យូរៗទៅខួរក្បាលអ្នកនឹងក្លាយជាធុងសំរាម មិនខាន។

សំរាមខាងក្នុងក៏មានច្រើនដូចជា ច្រណែន ឈ្នានីស ស្អប់ គុំគួន រវើរវាយ ស្មុគស្មាញ ភ័យ ព្រួយបារម្ភ ស្តាយ ស្រណោះ​នូវទង្វេីល្អរបស់ខ្លួនធ្វេីទៅលេីអ្នកដទៃ ជាដើម។

ដើម្បីបានសុខ អ្នកត្រូវព្យាយាមសម្អាតទាំងខាង ក្រៅផង ទាំងខាងក្នុងផង ហើយទម្លាប់ដាំផ្កាក្នុងចិត្តអ្នកវិញ ដូចជា ភាព ស្រស់ស្រាយរួសរាយ ស្មារតីរឹងប៉ឹងស្វាហាប់ ខន្តីអត់ធន់ មេត្តាករុណា សន្តោសប្រោសប្រណី អត់ឱន យោគយល់ បញ្ញាស្មារតីជាដើម។ ចិត្តអ្នកនឹងស្រស់ដូចផ្កាភ្លឺថ្លាដូចមាស ជីវិតអ្នកក៏បានសុខច្រើនដែរ។

ខ្ជិល ( គុ. ) ដែល​មិន​ចូល​ចិត្ត​ធ្វើ​ការ ឬ ធុញ​ទ្រាន់​ស្អប់​ការ​ងារ ។ ពាក្យ​ផ្ទុយ​ឧស្សាហ៍ ។កុំថាឡើយតែមនុស្សល្ងង់ ត្រូវជួ...
07/18/2024

ខ្ជិល ( គុ. ) ដែល​មិន​ចូល​ចិត្ត​ធ្វើ​ការ ឬ ធុញ​ទ្រាន់​ស្អប់​ការ​ងារ ។ ពាក្យ​ផ្ទុយ​ឧស្សាហ៍ ។

កុំថាឡើយតែមនុស្សល្ងង់ ត្រូវជួបរឿងបរជ័យ សូម្បីតែមនុស្សឆ្លាតវៃ មានទេពកោសល្យខ្លាំងពូកែ ក៏គង់តែជួបរឿងបរាជ័យស្មានមិនដល់ដូចគ្នា។ ដោយហេតុតែភាពអំនួតក្អេងក្អាងរបស់មនុស្សទាំងនោះ ទើបធ្វើឱ្យពួកគេជួបរឿងបរាជ័យក្នុងជីវិត។

ចំណែកឯមនុស្សល្ងង់ឯណេះវិញ រមែងជួបរឿងបរាជ័យ ព្រោះតែភាពខ្ជិលច្រអូស។

មនុស្ស​ដែល​អ្នក​បាន​ជួប បាន​ស្គាល់ មិនមែន​សុទ្ធតែ​អាច​ក្លាយជា​កល្យាណមិត្ត ដែល​អ្នក​គួរ​ចំណាយពេល និង​ទឹកចិត្ត​សម្រាប់​ពួក...
06/25/2024

មនុស្ស​ដែល​អ្នក​បាន​ជួប បាន​ស្គាល់ មិនមែន​សុទ្ធតែ​អាច​ក្លាយជា​កល្យាណមិត្ត ដែល​អ្នក​គួរ​ចំណាយពេល និង​ទឹកចិត្ត​សម្រាប់​ពួក​គេ​នោះ​ទេ ។

ការ​បង្កើត​ចំណងមិត្តភាព​មួយ​បាន​យូរអង្វែង​លុះត្រាតែ​ម្នាក់​នោះ មាន​និស្ស័យ អត្ត​ចរិត ស្រ​ដៀង​អ្នក ឬ​មួយ​គេ​ម្នាក់​នោះ​មាន​អ្វី​ដែល​អ្នក​គួរតែ​ធ្វើ​មិត្ត​ជាមួយ​គេ ។ អ្នកខ្លះ​ទៀត​អ្នក​អាច​បាន​ត្រឹម​ស្គាល់ តែបើ​អ្នក​ដាក់ចិត្ត​សេពគប់​គេ អ្នក​នឹង​ស្ដាយក្រោយ​ដោយ​វិបត្តិ​ផ្សេង​ៗ ។ បុគ្គល​ដែល​អ្នក​នឹង​ស្ដាយក្រោយ​ពេល​ជ្រុល​ចិត្ត​លើ​គេ​មាន​ដូច​ជា​៖

1. មនុស្ស​ដែល​គ្រាន់តែ​ត្រូវការ​អ្នក​ដើម្បី​កំដរ​ក្នុង​ពេល​ដែល​ឯកា មាន​ន័យ​ថា គេ​ចូល​មក​ក្នុង​ជីវិត​អ្នក​គ្រាន់តែ​ជា​ការ​បណ្ដោះអាសន្ន គេ​មិន​ដែល​ភ័យ​ខ្លាច​នឹង​ការ​បាត់បង់​អ្នក​ឡើយ ។ កន្លង​ទៅ​ការ​ដែល​គេ​ទាក់ទង​អ្នក ធ្វើ​ជា​ស្និទ្ធ​នឹង​អ្នក គឺ​គ្រាន់តែ​កំដរ​ការ​អផ្សុក​របស់​គេ​តែ​ប៉ុណ្ណោះ ។ គេ​ចាត់​ទុក​អ្នក​ដូច​ជា​ឧបករណ៍​បញ្ជា​ចង់​លេង​ក៏​លេង​ចង់​ឈប់​ក៏​ឈប់​ទៅ ។ សួរ​ថា​តើ​អ្នកមាន​តម្លៃ​ក្នុង​កែវភ្នែក​គេ​ទេ ? បើ​ដឹង​ច្បាស់​គេ​មាន​ចេតនា​បែប​នេះ​ហើយ តើ​អ្នក​នៅ​តែ​បន្ត​ទោះ​ដឹង​ថា​ត្រូវ​អស់​តម្លៃ​មែន​ទេ ? កុំ​យក​មនោសញ្ចេតនា​ដ៏​ល្អ បេះដូង​ដ៏​ស្រស់​ស្អាត​របស់​អ្នក​លះបង់​ចំពោះ​មនុស្ស​បែប​នេះ​ទៀត​អី មិន​ប្រសើរ​ទេ ។

2. មនុស្ស​ដែល​មិន​ព្យាយាម​រក្សា​ទំនាក់ទំនង​នឹង​អ្នក​មិន​ខ្លាច​នឹង​បាត់បង់​អ្នក​- ចំណុច​នេះ​មិនមែន​សំដៅ​ថា​ចង់ឱ្យ​គេ​ផ្ដល់​ភាព​សំខាន់​ដល់​អ្នក​ដូច​ជា​គូស្នេហ៍​របស់​គេ​ទេ ប៉ុន្តែ​មាន​ន័យ​ថា​សូម​ឱ្យ​ចេះ​រក្សា​មនុស្ស​ល្អ​ដូច​ជា​អ្នកផង ។ មនុស្ស​ប្រភេទ​នេះ​មិន​ដែល​ទុក​មិត្តភាព​រវាង​អ្នក និង​គេ​ជា​រឿង​សំខាន់​នោះ​ទេ ព្រោះ​គេ​មាន​មិត្តភក្ដិ​ជា​ច្រើន​ទៀត មិន​ដែល​ខ្វល់ខ្វាយ​នឹង​សុខទុក្ខ​អ្នក មិន​ដែល​អើពើ មិន​ព្យាយាម​ធ្វើ​ឱ្យ​មិត្តភាព​មួយ​យូរអង្វែង​ឡើយ ។ និយាយ​ឱ្យ​ចំ​គេ​គ្មាន​ចេតនា​នឹង​សេពគប់​អ្នក​ទេ ដូច្នេះ​ក៏​គួរ​ដល់​ពេល​ដែល​អ្នក​យក​ពេលវេលា​ដ៏​មាន​តម្លៃ​ផ្ដល់​ឱ្យ​អ្នក​ដែល​គេ​ខ្លាច​នឹង​បាត់បង់​អ្នក​វិញ​ល្អ​ជាង ។

3. ស្គាល់​អ្នក​នៅ​ពេល​មនុស្ស​ណា​ម្នាក់​ធ្វើ​ឱ្យ​គេ​ខកបំណង​- សួរ​ថា​កន្លង​ទៅ​ជា​ច្រើន​ថ្ងៃ ច្រើន​ខែ​អ្នក​ដែល​បាន​ទទួល​សារ​ពី​គេ​បបួល​ទៅ​ដើរ​លេង ទៅ​ញ៉ាំ​អី ទៅ​មើល​កុន​ដែរ​ទេ ? កន្លង​ទៅ​អ្វី​ដែល​អ្នក​តែង​ឃើញ គឺ​គេ​រីករាយ​ជាមួយ​មនុស្ស​ដែល​គេ​ស្រឡាញ់ មនុស្ស​ដែល​គេ​ស្និទ្ធ​ប៉ុណ្ណោះ ។ ចុះ​ហេតុ​អី​ពេល​នេះ​ទើប​នឹកឃើញ​មក​រក​អ្នក នឹកឃើញ​ឈ្មោះ​អ្នក ? អ្នក​គ្មាន​ហេតុផល​អី​ដែល​ត្រូវធ្វើ​ជា​ជម្រើស​គេ​នោះ​ទេ អ្នក​ក៏​មាន​តម្លៃ​របស់​អ្នក អ្នក​ក៏​មាន​បេះដូង មាន​ភ្នែក ឃើញ​ពី​ទ​ង្វើ​របស់​គេ​យ៉ាង​ច្បាស់ ។ បើ​ថ្ងៃក្រោយ​គេ​ត្រូវ​គ្នា​វិញ នោះ​គេ​នឹង​បោះបង់​ចោល​អ្នក​ម្ដងទៀត​មិន​ខាន ។

4. តែង​ឆ្លើយ​តប​មក​អ្នក​នៅ​ពេល​គេ​អស់ជម្រើស​- ការ​ឆ្លើយ​តប​នេះ សំដៅ​ទាំង​ការ​ឆ្លើយ​សារ​របស់​អ្នក ឆ្លើយ​តប​ការ​ណាត់​របស់​អ្នក និង​យល់ព្រម​ជាមួយ​អ្នក លុះត្រាតែ​មនុស្ស​សំខាន់​ៗ​របស់​គេ​បដិសេធ​គេ ។ អ្នកជា​មនុស្ស​ចុង​ក្រោយ​ដែល​គេ​ជ្រើសរើស​ក៏​ព្រោះតែ​អ្នក​តែង​អូ​ខេ​គ្រប់យ៉ាង​ជាមួយ​គេ ។ ក៏​ព្រោះតែ​ចង់​រក្សា​គេ​ក្នុង​ជីវិត​អ្នក​ក៏​តែង​ធ្វើ​ល្ងង់ ធ្វើ​ភ្លើ តែ​ឥឡូវ​វា​គួរតែ​ដល់​ពេល​ហើយ ដល់​ពេល​ដែល​ចេះ​បដិសេធ​គេ ដល់​ពេល​ដែល​ត្រូវ​បង្ហាញ​ថា​ទោះ​គ្មាន​គេ​ក៏​អ្នក​អាចរ​ស់បាន អាច​រីករាយ​បាន​ដែរ គេ​មិនមែន​អស្ចារ្យ​តែឯង​នោះ​ទេ ៕ 🙏

មនុស្សដែលមានបញ្ញាញាណ​ (ពូកែគិត​ ពូកែធ្វើ​ ពូកែយល់)​ គឺជាមនុស្សដែលមានសមត្ថភាព។
06/21/2024

មនុស្សដែលមានបញ្ញាញាណ​ (ពូកែគិត​ ពូកែធ្វើ​ ពូកែយល់)​ គឺជាមនុស្សដែលមានសមត្ថភាព។

មានមនុស្សខ្លះនិយាយជាមួយអ្នកនៅក្នុងពេលទំនេរបស់ពួកគេ​ ប៉ុន្តែមនុស្សខ្លះទៀតព្យាយាមបង្កេីតពេលទំនេដេីម្បីបាននិយាយជាមួយអ្នក​ រ...
06/20/2024

មានមនុស្សខ្លះនិយាយជាមួយអ្នកនៅក្នុងពេលទំនេរបស់ពួកគេ​
ប៉ុន្តែមនុស្សខ្លះទៀតព្យាយាមបង្កេីតពេលទំនេដេីម្បីបាននិយាយជាមួយអ្នក​ រវាងមនុស្សទាំងពីរប្រភេទនេះគឺមានភាពខុសគ្នាឆ្ងាយណាស់!

ត្រូវចេះគ្រប់គ្រងការគិត គ្រប់គ្រងភ្នែកត្រចៀក ឲ្យបានល្អ យកសតិ រវាំងចិត្តកុំបណ្តែតបណ្តោយ ឲ្យវាត្រាច់រង្គាត់ចោលកាយ ដូចជាមនុ...
06/03/2024

ត្រូវចេះគ្រប់គ្រងការគិត គ្រប់គ្រងភ្នែកត្រចៀក ឲ្យបានល្អ យកសតិ រវាំងចិត្តកុំបណ្តែតបណ្តោយ ឲ្យវាត្រាច់រង្គាត់ចោលកាយ ដូចជាមនុស្ស ឥតវិញ្ញាណ។បើគេថាយើងដូចជាសត្វឆ្កែ យើងត្រូវកែខ្លួនឲ្យមកជា មនុស្ស បើគេថាយើងជាមនុស្សក្រីក្ររហេមរហាម យើងត្រូវធ្វើខ្លួនជា មនុស្សគ្រប់គ្រាន់តាមផ្លូវចិត្ត ពាក្យរិះគន់និន្ទាទាំងអស់ សុទ្ធតែជាពាក្យ ដាស់តឿនចង់ឲ្យយើងក្លាយជាមនុស្សល្អទេ ហេតុអីយើងបែរជាមាន កំហឹងទៅវិញ ? កុំរមើលគុណនឹងពាក្យដ៏ល្អទាំងនោះ ក្នុងលោកនេះ បុគ្គលដែលមិនត្រូវបានគេតិះដៀល រមែងមិនមានឡើយ ។

តេីអ្នកមានគិតថាមន្រ្តីប៉ូលីសដែលបំរេីការទាំងយប់ដេីម្បីការពារសុវិត្ថភាពជូនអ្នកនិងប្រជាពលរដ្ឋគាត់ត្រូវជូបឧបសគ្គអ្វីខ្លះ? បេ...
04/29/2024

តេីអ្នកមានគិតថាមន្រ្តីប៉ូលីសដែលបំរេីការទាំងយប់ដេីម្បីការពារសុវិត្ថភាពជូនអ្នកនិងប្រជាពលរដ្ឋគាត់ត្រូវជូបឧបសគ្គអ្វីខ្លះ? បេីអ្នកមិនខុសហេតុអ្វីអ្នកខ្លាច?​ អ្នកមិនខុសបែជាប៉ូលីសធ្វេីជាអោយអ្នកខុស? តេីពាក្យនោះមានន័យយ៉ាងម៉េច? មានទ្រព្យតែគ្មានចំណេះដឹង! 👎

Talk less. Do more. Your action and ideas will speak louder than your words. Good night 🛌
03/31/2024

Talk less. Do more. Your action and ideas will speak louder than your words. Good night 🛌

ថ្ងៃនេះក្រុមកម្ពុជា​ Fearless Esports និងត្រូវធ្វេីការប្រកួត​ PMCL 2024 រវាងប្រទេស​ Philippines, Singapore, Myanmar ។  ត...
02/28/2024

ថ្ងៃនេះក្រុមកម្ពុជា​ Fearless Esports និងត្រូវធ្វេីការប្រកួត​ PMCL 2024 រវាងប្រទេស​ Philippines, Singapore, Myanmar ។ តោះចូលរួម Follow Page របស់គាត់ដេីម្បីផ្តល់ជាកម្លាំងទៅដល់ក្រុមកម្ពុជាយេីងទាំងអស់គ្នា!

ក្រុមកម្ពុជា Fearless Esports ជាសិស្សប្អូននៃក្រុមកម្ពុជាដទៃទៀតដែលនឹងត្រូវធ្វេីការប្រកួតលេីកដំបូងនៅលេីឆាកអន្តរជាតិ Pubg Mobile Challengers League។ សូមបងប្អូនចូលរួមគាំទ្រក្រុមកម្ពុជាយេីងឲ្យបានច្រេីនកុំករនៅលេី Page PUBG Mobile Esports Cambodia វេលាម៉ោង​ ៤.៣០ល្ងាច។ ជូនពរក្រុមកម្ពុជាឲ្យជូបតែសំណាងល្អក្នុងការប្រកួតថ្ងៃនេះ! 🧡

RESPECT ALL, FEAR NONE.
__________________________________

អ្នកខ្លាំងអាងមាឌវាយទាត់ធាក់ អាងកាប់អាងចាក់អាងខុសក្បួនខុសហើយចង់ឈ្នះឈ្លើយហំហួន ដល់គុកព័ទ្ធខ្លួនទើបដឹងខុស។ Have a great wee...
02/24/2024

អ្នកខ្លាំងអាងមាឌវាយទាត់ធាក់ អាងកាប់អាងចាក់អាងខុសក្បួន

ខុសហើយចង់ឈ្នះឈ្លើយហំហួន ដល់គុកព័ទ្ធខ្លួនទើបដឹងខុស។

Have a great weekend!🌁

សូមបងប្អូនដែលមាន​ Page ឫ Account ផ្ទាល់ខ្លួន​ សូមប្រុងប្រយ័ត្នចំពោះជនHackerមួយចំនួនដែលចង់លួចយក Page និងAccountដោយក្រុមទា...
01/15/2024

សូមបងប្អូនដែលមាន​ Page ឫ Account ផ្ទាល់ខ្លួន​ សូមប្រុងប្រយ័ត្នចំពោះជនHackerមួយចំនួនដែលចង់លួចយក Page និងAccountដោយក្រុមទាំងនោះព្យាយាម​ដាក់​Linkឲ្យបងប្អូនចូលទៅចុចដេីម្បីបំពេញពត៌មានរបស់បងប្អូន។ សូមបងប្អូនដាច់ខាតកុំចុចទៅលេីLinkទាំងនោះជាដាច់ខាត​។

ឆ្នាំថ្មី​ គូរស្នេហ៍ចាស់​  #2024
01/08/2024

ឆ្នាំថ្មី​ គូរស្នេហ៍ចាស់​

#2024

តេី The Golden Boy (SkyNin)Osja Esports អាចយក Champions បានទេយប់នេះ? Free comment ខាងក្រោមដោយអត់គិតថ្លៃ😂
12/24/2023

តេី The Golden Boy (SkyNin)Osja Esports អាចយក Champions បានទេយប់នេះ? Free comment ខាងក្រោមដោយអត់គិតថ្លៃ😂

រីករាយថ្ងៃចុងសប្តាហ៍ជាមួយទេសភាពស្រុកស្រែដ៍ស្រស់ស្អាត!
12/23/2023

រីករាយថ្ងៃចុងសប្តាហ៍ជាមួយទេសភាពស្រុកស្រែដ៍ស្រស់ស្អាត!

Address

Sunnyvale, CA
90713

Website

Alerts

Be the first to know and let us send you an email when Dara Lork posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Digital creator in Sunnyvale

Show All