Khmer Business and Wellness

Khmer Business and Wellness ចែករំលែកចំណេះដឹងទូទៅអំពីអាជីវកម្ម និងសុខភាព
Share general knowledge about business & health in Khmer language.

12/20/2024

ទៅប្រជុំនៅឡាសស្វេហ្គាស (Las Vegas) ឆ្លៀតនាំម្ដាយនិងក្មួយទៅជាមួយ សណ្ឋាគារមួយៗមានការតុបតែងចម្លែកៗដើម្បីទាក់ទាញភ្ញៀវ គេផ្លាស់ប្ដូររៀងរាល់ឆ្នាំ ជួនកាលគេផ្លាស់ប្ដូររហូតទៅដល់ 4 ដងក្នុងមួយឆ្នាំ

12/19/2024

ពេលនៅផ្ទះស្បូវផ្ទាល់និងដី ចិត្តពោរពេញទៅដោយក្តីសង្ឃឹម ដល់បាននៅផ្ទះស្អាតដូចឋានសួគ៌ បែរជាល្ហហេវនៅក្នុងចិត្ត ទីបំផុតស្វែងរកចិត្តខ្លួនឯងឃើញគឺរស់នៅបែបសាមញ្ញជាមួយនឹងធម្មជាតិ

មេរៀនដែលបានរៀន
1. សេចក្តីផ្ដាជ្ញាចិត្តនិងព្យាយាមគង់បានសម្រេច
2. អ្វីដែលល្អមិនប្រាកដថាជាអ្វីដែលយើងចង់បានដ៏ពិតប្រាកដ
3. ស្វែងយល់ពីខ្លួនឯងឱ្យច្បាស់គឺមានសារៈសំខាន់នៅក្នុងជីវិត

12/18/2024

នាំម្ដាយជិះសាឡាងទៅលេងសួនផ្កាឡាវិនដឺ សួនផ្កានេះចូលមើលអត់អស់លុយទេ សួនផ្កាមួយៗមានហាងលក់ដូរនៅនឹងកន្លែង ចំណូលបានមកពីការលក់ផ្កាឡាវិនដឺនិងរបស់ផ្សេងៗដូចជារបស់អនុស្សាវរីយ៍ ផ្កាឡាវិនដឺអាចធ្វើជាម្ហូប ជាតែ ជួយឲ្យគេងលក់ស្រួល ហើយនិងធ្វើឲ្យខ្លួនប្រាណនិងខួរក្បាលសម្រាកបានស្រួល នៅស្រុកខ្មែរអាចបង្កើតមុខរបរស្រដៀងនេះបាន

12/18/2024

នាំម្ដាយទៅលេងសួនផ្កាជិតផ្ទះ $37 ថ្លៃចូលក្នុងមួយនាក់ នៅស្រុកខ្មែរបើអាចបង្កើតសួនផ្កាឱ្យបានច្រើន គឺល្អទាំងបរិស្ថាន សម្រាប់មនុស្សចាស់ ហើយក៏បានចំណូលខ្លះ

12/17/2024

សុខភាពផ្លូវចិត្តរបស់មនុស្សចាស់មានសារៈសំខាន់ជាពិសេសនៅពេលដែលពួកគាត់ឈឺ នាំពួកគាត់ទៅកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ និងអាចជួយពួកគាត់បានមួយផ្នែក

12/14/2024

ទេសភាពស្រុកស្រែនៅសហរដ្ឋអាមេរិក
នៅជនបទ ភូមិដែលខ្ញុំរស់នៅ ខេត្តវ៉ាស៊ីនតោន

12/12/2024

សូមអរគុណ តាព្រហ្ម13 ដែលបានជួយគាំទ្រ

ឃើញថាថ្មីៗនេះមានអ្នកស្គាល់និងសាច់ញាតិបានចាកចេញពីផែនដីនេះជាបន្តបន្ទាប់ ដូច្នេះចង់សរសេរជាការរំលឹកក្នុងនាមជាអ្នកធ្លាប់ឆ្លងភ...
12/09/2024

ឃើញថាថ្មីៗនេះមានអ្នកស្គាល់និងសាច់ញាតិបានចាកចេញពីផែនដីនេះជាបន្តបន្ទាប់ ដូច្នេះចង់សរសេរជាការរំលឹក

ក្នុងនាមជាអ្នកធ្លាប់ឆ្លងភព តែត្រូវត្រឡប់មកវិញដោយសារពេលវេលាមិនទាន់ដល់ (កម្មមិនទាន់បានសង មេរៀនជីវិតដែលត្រូវរៀនមិនទាន់បានរៀន ហើយនិងបេសកកម្មដែលត្រូវធ្វើមិនទាន់បានធ្វើហើយ) មនុស្សម្នាក់ៗបានជ្រើសរើសពេលវេលានិងរបៀបចាកចេញពីផែនដីនេះរួចទៅហើយមុននឹងមកកើត ដូច្នេះគួរតែរស់ថ្ងៃហ្នឹងដោយល្អនិងសប្បាយចិត្តពីព្រោះថ្ងៃស្អែកយើងមិនដឹងថាជាថ្ងៃដែលយើងត្រូវចាកចេញទេ កុំជំពាក់កម្មគេច្រើនពីព្រោះកម្មខ្លះត្រូវយកមួយជីវិតមកសង បើធ្វើកម្ម 100 ដងអាចត្រូវមកកើត 100 ជាតិដើម្បីសង ទោះធ្វើបុណ្យ 100 វត្តក៏មិនអាចជៀសវាងកម្មនោះបានដែរ លើកលែងតែម្ចាស់កម្មអនុគ្រោះឲ្យ កុំប្រព្រឹត្តកម្មដើម្បីកូនឬសាច់ញាតិ ដូចជាកេងប្រវាញ់ឬធ្វើបាបគេដើម្បីប្រយោជន៍ទុកឱ្យកូន ពួកគេមានកម្មរៀងៗខ្លួនដោយគ្មានអ្នកណាអាចជួយបាន កូនខ្លះគឺជាម្ចាស់កម្មរបស់ឪពុកម្ដាយ បើកម្មនៅតែបន្តធ្វើចំពោះអ្នកដទៃ នោះនឹងត្រូវវិលចុះវិលឡើងគ្រប់ជាតិដើម្បីមកសងកម្មទាំងនោះ

សម្រាប់មនុស្សចាស់ដែលគាត់ចាកចេញដោយទុំជ្រោះ កូនចៅត្រូវសង្កេតមើលសញ្ញាទាំងនេះ ក្នុងមួយអាទិត្យប៉ុន្តែភាគច្រើនតែបីថ្ងៃទេមុននឹងគាត់ចាកចេញ ផ្ដាំកូនចៅឲ្យមកលេងគាត់ឱ្យហើយមុននឹងដង្ហើមចុងក្រោយ
- ធ្វើអ្វីដែលគាត់ចង់ធ្វើ ដូចជាទៅធ្វើបុណ្យ ទៅលេងសាច់ញាតិ
- បន្ថយអាហារមិនសូវឃ្លាន ធ្វើឲ្យខ្លួនស្រាលមុននឹងចាកចេញ
- ស្រមើលស្រមៃ និយាយប្លែកៗ ដូចជាឃើញសាច់ញាតិឬអ្នកធ្លាប់ស្គាល់មកលេងឬមកទទួល និយាយអំពីកន្លែងប្លែកៗពីព្រោះនោះជាភពផ្សេងមួយទៀត ឬកន្លែងដែលគាត់ត្រូវទៅ
- ប្រសិនបើគាត់មិនមានរោគាអ្វីទេគាត់នឹងមុជទឹកជម្រះខ្លួនយ៉ាងស្អាតខុសពីធម្មតា គាត់នឹងចាកចេញក្នុងពេលសម្រាន្តលក់

ឆ្នាំដំបូងនៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា បន្ទាប់ពីបានចាកចេញពីជំរុំជនភៀសខ្លួន ថតជាមួយប្អូនជីដូនមួយ ភ្លេចភ្លេចខ្លួនជិត ...
12/09/2024

ឆ្នាំដំបូងនៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា បន្ទាប់ពីបានចាកចេញពីជំរុំជនភៀសខ្លួន ថតជាមួយប្អូនជីដូនមួយ ភ្លេចភ្លេចខ្លួនជិត 40 ឆ្នាំទៅហើយដែលបានមកជាន់ទឹកដីលោកខាងលិច ពេលវេលាពិតជាដើរលឿនមែន

ខណៈដែលខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះសម្រស់ធម្មជាតិរបស់ប្រទេសខ្មែរ ក្នុងចិត្តក៏ឈឺខ្លាំងណាស់ដែរ សេចក្តីលោភលន់ អាត្មានិយម អ...
12/07/2024

ខណៈដែលខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះសម្រស់ធម្មជាតិរបស់ប្រទេសខ្មែរ ក្នុងចិត្តក៏ឈឺខ្លាំងណាស់ដែរ សេចក្តីលោភលន់ អាត្មានិយម អំនួត និងអំណាចរបស់មនុស្សលោក បានបំផ្លិចបំផ្លាញទឹកដីដ៏បវរមួយនេះ ទោះបីខ្ញុំដឹងថាច្បាប់កម្មផលនិងមិនលើកលែងឲ្យទេ ប៉ុន្តែការបាត់បង់ប្រហែលជាមិនអាចស្រោចស្រង់បានមកវិញទេ

ABC's Bob Woodruff joins the government rangers and international special forces who protect one of the last intact national parks, tackling illegal logging,...

សូមគោរព ពុក ម៉ែ បងប្អូន ខ្មែរទាំងអស់គ្នា។នាងខ្ញុំជាកូនខ្មែរនៅសហរដ្ឋអាមេរិក ពិតជាមានសេចក្តីសោមនស្សក្នុងការនាំយកផលិតផលខ្មែ...
11/24/2024

សូមគោរព ពុក ម៉ែ បងប្អូន ខ្មែរទាំងអស់គ្នា។
នាងខ្ញុំជាកូនខ្មែរនៅសហរដ្ឋអាមេរិក ពិតជាមានសេចក្តីសោមនស្សក្នុងការនាំយកផលិតផលខ្មែរមកាន់ទីផ្សារសហរដ្ឋអាមេរិក។ ផលិតផលទាំងនេះត្រូវបានដាក់លក់នៅលើទីផ្សារយោធាសហរដ្ឋអាមេរិក និងហាងផ្សេងៗទៀតរួចមកហើយ។
ថ្មីៗនេះខ្ញុំបាននែនាំ ស្ករត្នោតខ្មែរសរីរាង្គ និងផ្កាអំបិលកំពត ទៅកាន់ផ្សារ Costco។ អ្នកបញ្ជារទិញប្រាប់ថានិងពិចារណា ប្រសិនបើមានការស្នើរសុំពីសមាជិកច្រើន ដូច្នេះនាងខ្ញុំសូមការគាំទ្ររបស់ពុកម៉ែ បងប្អូន ខ្មែរទាំងអស់គ្នា ក្នុងការចូលរួមយុទ្ធនាការនេះ ហើយវាក៏ជាការចូលរួមចំនែកជួយដល់កសិករ និងសិប្បករក្នុងប្រទេសកម្ពុជារបស់យើង។
សូមចូលរួមជាមួយពួកយើងក្នុងការស្នើសុំ ស្ករត្នោតខ្មែរសរីរាង្គ និងផ្កាអំបិលកំពត ទៅកាន់ Costco Customer Service ឬ online request link: https://customerservice.costco.com/.../a_id/1218/loc/en_US
ការចូលរួមរបស់ ពុកម៉ែ បងប្អូន ទាំងអស់គ្នា ពិតជាមានសារសំខាន់ណាស់ដល់ភាពជោគជ័យរបស់យុទ្ធនាការនេះ ហើយក៏​ធ្វើ​ឲ្យ​ផលិតផល​ខ្មែរ​ល្បី​លើ​ទីផ្សារ​អាមេរិក ដើម្បីកូនខ្មែរជំនាន់ក្រោយ។
ប្រសិនបើពុកម៉ែ បងប្អូនមិនមានសមាជិកភាព Costco ទេ សូមជួយចែករំលែកបន្តផង។
សូមអរគុណ

ផ្កាអំបិលកំពតមានជីវជាតិរ៉ែច្រើន ល្អសម្រាប់សុខភាពខ្ញុំនឹងនិយាយអំពីអត្ថប្រយោជន៍របស់ផលិតផលមួយនេះនាពេលឆាប់ៗនេះ
09/14/2024

ផ្កាអំបិលកំពតមានជីវជាតិរ៉ែច្រើន ល្អសម្រាប់សុខភាព
ខ្ញុំនឹងនិយាយអំពីអត្ថប្រយោជន៍របស់ផលិតផលមួយនេះនាពេលឆាប់ៗនេះ

Address

Sedro-Woolley, WA
98284

Alerts

Be the first to know and let us send you an email when Khmer Business and Wellness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share