Rom Doul CBD

Rom Doul CBD welcome my a have full videos about rc

11/28/2024
តើអ្នកមានដែលដឹងដែរឬទេ??
01/06/2024

តើអ្នកមានដែលដឹងដែរឬទេ??

08/22/2023

✨ រឿង : កូនអកតញ្ញូ

- ដែលមានក្មេងអាយុ 3 ខែណា អាចក្រោកឈររត់ចោលម្ដាយបាននោះ មានតែម្ដាយទេដែលមានជើងបោះជំហានចាក់ចោលកូនបាន . បោះបង់កូន រត់ទៅរស់ជាមួយជាប្ដីដើមវិញ 🙄

- កំឡុងពេលម្ដាយរត់ទៅរស់នៅជាមួយប្ដីដើមយ៉ាងមានសុភមង្គល ស្របពេលនោះកូនស្រីត្រូវរស់ជាមួយឪពុកទាំងមិនទាន់ផ្ដាច់ដោះ .

- ពេលកូនអាយុ 3ឆ្នាំមកជួបមុខជូនកូនដើរលេងថតរូបប៉ុន្មានប៉ុស្តិ៍ ហើយរាប់ថាជាបានបំពេញកាតព្វកិច្ចជាម្ដាយរួចហើយ 🤨 មានសួរអារម្មណ៍ក្មេងទេ សុខៗត្រូវទៅដើរលេងជាមួយមនុស្សប្លែកមុខ ត្រូវជាអ្វីក៏មិនដឹង

- រស់នៅជាមួយឪពុករត់ម៉ូតូឌុប ដោយដាក់កូននៅពីមុខ ភ្ញៀវណាមិនប្រកាន់ក៏អាចដឹងបាន បើប៉ះភ្ញៀវប្រកាន់ សុខចិត្តអត់ដឹងភ្ញៀវ ព្រោះអត់ដឹងថាត្រូវទុកកូននៅឯណា : ត្រង់នេះទាំងអស់សាក់ស្រម៉ៃទៅ ព្រឹកចេញពីផ្ទះជាមួយឪពុក សំរាកត្រង់ណាបាយត្រង់នោះ ក្ដៅទីណាងូតទឹកទីនោះ រហូតដល់ល្ងាចទើបឆ្លៀតជូនកូនទៅលេងមុខវាំង ទិញខោអាវជជុះស្អាតៗតុបតែងថតរូបអោយកូនព្រោះចង់អោយកូនបានល្អ បានស្អាតដូចកូនគេដទៃ ធ្វើសកម្មភាពបែបនេះរាល់ថ្ងៃ សួរទៅថាហេតុអីក្មេងស្រីនោះរំលឹកតែពីឪពុក ព្រោះគាត់ធំឡើង ឃើញតែរូបភាពនិងការចងចាំដែលគ្មានម្ដាយ 😢

- ក្រោយមកធំបន្តិចត្រូវទៅរស់នៅមណ្ឌលកុមារកំព្រា ព្រោះត្រូវទទួលការបៀតបៀនផ្លូវភេទពីអ្នកជិតខាង ពេលនោះសូម្បីឪពុកដែលជាស្និទ្ធស្នាលបំផុតក៏លែងបាននៅជាមួយ 😞

- ក្រោយចេញពីមណ្ឌលកុមារកំព្រា ត្រូវឪពុកយកទៅផ្ញើរអោយរស់នៅជាមួយសាច់ញាតិ ពីផ្ទះមួយទៅផ្ទះមួយ ធ្វើយ៉ាងណាអោយតែកូនគាត់បានរៀនសូត្រនឹងគេ ម្យ៉ាងឪពុកក៏មានគ្រួសារក្រោយមួយទៀត : នោះហើយជាពេលដែលក្មេងស្រីនោះ មានតែខ្លួនមួយ 😣

- ពេលនៅថ្នាក់អនុវិទ្យាល័យ ក៏ស្រាប់តែមានមីងម្នាក់មកប្រាប់ថាម្ដាយបង្ហាញខ្លួនឡើងមក តែដល់ពេលក្មេងស្រីនោះថាចង់ទៅនៅជាមួយម្ដាយណាស់ មីងនោះបែរជាបដិសេធ ( ហេតុបោះបង់កូនជាលើកទីពីរ )😤 ក្មេងស្រីនោះក៏បន្តរស់ខ្លួនមួយជាមួយសាច់ញាតិបន្ត ដោយមិនដឹងអនាគតទៅជាយ៉ាងណា

- ក្រោយមកក៏ផ្លាស់មកនៅភ្នំពេញដើម្បីដើរតាមក្ដីស្រម៉ៃ 😶 គុណបុណ្យវត្តុសាកសិទ្ធិតាមថែររក្សា ក្មេងស្រីនោះបានជួបតែមនុស្សៗល្អជួយជ្រុំជ្រែង ផ្ដល់ជាកំលាំងចិត្តរហូតឈានចាំក្ដីស្រមៃបាន 🙏

- ជីវិតមិនងាយស្រួលចឹងទេ គ្រាន់តែចាប់ផ្ដើមមានពន្លឺបន្តិច ស្រាប់តែមានពពកខ្មៅមកបាំងភ្លាម ទាមទារស្រែករកគុណបុណ្យភ្លាម 😏

- មុនពេលកើតហេតុប៉ុន្មានខែ ក្មេងស្រីនោះទទួលបានសារគំរាមមួយ ព្រោះតែមិនចង់រំលឹកពីអតីតកាលឈឺចាប់ទាំងនោះទៀត ( កូនឯងចង់ល្បីមែន បើចង់ល្បីម៉ាក់ធ្វើអោយកូនឯងល្បីបាន ) នេះឬជាតិជាម្ដាយគេ 🧐

- ក្មេងស្រីនោះ ត្រូវទៅសួរសុខទុក្ខ សួរនាំពីស្ថានភាពជំងឺម្ដាយដែរបោះបង់ចោលគាត់ម្ដងហើយ ម្ដងទៀត ទាំងដែលក្មេងស្រីនោះគ្មានមនោសញ្ចេតនាសោះ ព្រោះគិតថាហោចណាស់គាត់ក៏បានបង្កើតខ្លួនអោយស្គាល់ពិភពលោកនេះដែរ តាំងពីពេលនោះមកអ្នកដែរតាំងខ្លួនជាម្ដាយតែងតែឆាតមកទាមទារនេះទាមទារនោះ មិនដែលពោលពាក្យសួរសុខទុក្ខកូនរវល់យ៉ាងនេះហត់ទេកូន មានញ៉ាំបាយទៀងទាត់ទេកូន គេងគ្រប់គ្រាន់ទេកូន សំរាកខ្លះទៅកូន ....ជារួមទៅគឺបើកក្បាលមក គឺទាមទារ 🥺

ក្មេងស្រីនោះទោះបីវាសនាមិនល្អដូចក្មេងគេដទៃ តែនាងក៏មានបេះដូង មានសាច់ឈាម មានអារម្មណ៍ មានការចងចាំបែបធម្មតាៗដូចក្មេងគេទូទៅចឹង អ្នកអោយអារម្មណ៍ទៅនាងបែបណា នាងក៏ទទួលបានអារម្មណ៍បែបនោះ 😣

សំនួរ :

- បើអ្នកទាំងអស់គ្នាជាក្មេងស្រីនោះ ទាំងអស់គ្នាមានអារម្មណ៍បែបណា ?
- គ្រាន់តែនិយាយអ្វីដែលខ្លួនអាចចាំបាន ខុសដែរមែន?
- ពេលក្មេងស្រីនោះត្រូវការគាត់បំផុត តើគាត់នៅណា?
- ក្មេងស្រីម្នាក់នោះ ធ្លាប់និយាយថាម្ដាយស្លាប់ពីពេលណា ?
- ពូម្នាក់នោះ ពូរស់នៅមានគ្រួសារមួយពេញលេញ ពូយល់អារម្មណ៍អ្នកដែលមានឪពុកម្ដាយតែមិនអាចនៅជាមួយបានដែរហ៍ ពូធ្លាប់ឃើញសារដែរម្ដាយពូឆាតមកក្មេងស្រីនោះអត់ ?✨

08/21/2023

Has….😅😅

Address

9514 8th Avenue S
Seattle, WA
98108

Alerts

Be the first to know and let us send you an email when Rom Doul CBD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rom Doul CBD:

Videos

Share