The Prey Nokor News

The Prey Nokor News សារព័ត៌មាន ព្រៃនគរ => បង្អួចចូលទៅមើល កម្ពុជាក្រោម

សារព័ត៌មាន​ ព្រៃនគរ​ បាន​បង្កើត​ និង​ផ្សព្វផ្សាយ​តាម​អិន​ធើ​ណិ​ត ចាប់ពី​ថ្ងៃទី​ ០១​ ខែមករា​ ឆ្នាំ​ ២០០៨​ និង​បាន​អាជ្ញាប័ណ្ណ​បោះពុម្ព​កាសែត​ ប្រចាំ​សប្ដាហ៍​ នៅ​ប្រទេស​កម្ពុជា​ ចាប់ពី​ ពី​ថ្ងៃទី​ ១១​ ខែមករា​ ឆ្នាំ​ ២០១០​ ហើយ​នៅ​ថ្ងៃទី​ ២៨​ ខែកញ្ញា​ ឆ្នាំ​ ២០១៨​ ក្រសួងព័ត៌មាន​ បាន​ចេញ​សេចក្ដីប្រកាស​លេខ​ ៣២៥​ ព.ម​/ប្រក​ ​ដោយ​អនុញ្ញាត​ឲ្យ​គេហទំព័រ​ សារព័ត៌មាន​ ព្រៃនគរ (WWW.PREYNOKORNEWS.INFO​) ផ្សាយ​ត

ាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ស្របតាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

គណៈកម្មការ៖
អភិបាល៖ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា
អ៊ីម៉ែល: [email protected]
ទូរស័ព្ទ: 1- (408) 550-5060

ចាងហ្វាង៖ ស៊ឺន ចែងចើន
អ៊ីម៉ែល: [email protected]
ទូរស័ព្ទៈ +855 (0)11217132

និពន្ធនាយក៖ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន
អ៊ីម៉ែល: [email protected]
ទូរស័ព្ទ: +1 (408) 791-7556

ការិយាល័យនិពន្ធ៖
សហរដ្ឋអាមេរិកៈ P.O Box 51201 San Jose CA 95151 USA
ទូរស័ព្ទ: +1 (408) 550 5060
អ៊ីម៉ែល: [email protected]

ទីស្នាក់ការ៖
នៅព្រះរាជាណាចក្រកម្ពុជាៈ ផ្ទះលេខ ២៤ ផ្លូវ ៣១៣ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទៈ +855 (0)98461949
អ៊ីម៉ែល: [email protected]

12/26/2025

លេខាធិការដ្ឋាន នៃ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ដែលមានសមាជិកចំនួន ៩ ដឹកនាំដោយ លោក សឺន យឿង ប្រធានប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និងព្រះសង្ឃវត្តសាមគ្គីរង្សី ព្រមទាំងសមាជិក សមាជិកា បាននាំយកអំណោយរបស់សប្បុរសជន ដើម្បីជូនដល់ជនភៀសសឹក ចំនួន ៣០ គ្រួសារ និងព្រះសង្ឃចំនួន ១០៣ អង្គ គង់នៅវត្តព្រះពុទ្ធានារាម ហៅវត្តខ្សាច់ស ស្ថិតនៅភូមស្ទឹងឆាយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

អំណោយសម្រាប់ជនភៀសសឹក រួមមាន ថវិកា គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ប្រគេនដល់ព្រះសង្ឃ និងជូនជនភៀសសឹក ដែលកំពុងរងផលប៉ះពាល់ពីការឈ្លានពានរបស់ទាហានថៃ។ អំណោយទាំងនោះ ក្នុង ១ គ្រួសារ ទទួលបាន ថវិកា ២០,០០០រៀល, អង្ករ ១០ គីឡូក្រាម, កញ្ចប់សម្ភារប្រើប្រាស់-គ្រឿងឧបភោគ-បរិគោគ ចំនួន ១ កញ្ចប់, ត្រីខកំប៉ុង ១ យួរ (១០ កំប៉ុង), មី ១ កេស (៥០ កញ្ចប់), ពងមាន់ ១០ គ្រាប់ និងសម្លៀកបំពាក់ ១ កញ្ចប់។

ចំណែកអំណោយសម្រាប់ប្រគេនព្រះសង្ឃ រួមមាន អង្ករមួយតោន, ត្រីខកំប៉ុង ១ កេស (១០០ កំប៉ុង), មី ១០ កេស, ទឹកសុទ្ធ ១០ កេស, ពងមាន់ ៩០០ គ្រាប់, នំប៉័ង ៣០០ ដើម, ថវិកា ១ អង្គ ២០,០០០រៀល និងឧបត្ថម្ភវត្តសម្រាប់ធ្វើចង្ហាន់ ១ លានរៀល។

12/24/2025
12/23/2025
លិខិតអំពាវនាវរបស់លេខាធិការដ្ឋាន នៃ អង្គការ សមាគមខ្មែរកម្ពុជាក្រោម និងព្រះសង្ឃវត្តសាមគ្គីរង្សី ដល់បងប្អូនជនរួមជាតិ និងសប្...
12/12/2025

លិខិតអំពាវនាវរបស់លេខាធិការដ្ឋាន នៃ អង្គការ សមាគមខ្មែរកម្ពុជាក្រោម និងព្រះសង្ឃវត្តសាមគ្គីរង្សី ដល់បងប្អូនជនរួមជាតិ និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចូលរួមផ្តល់អំណោយដូចជា ថវិកា គ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីឧបត្ថម្ភដល់វីរកងទ័ព និងប្រជាពលរដ្ឋខ្មែរភៀសសឹក ដែលត្រូវបានជម្លៀសចេញពីលំនៅឋាន ដែលស្ថិតនៅតាមបណ្ដាខេត្តជាប់ព្រំដែន ខ្មែរ-សៀម។

លេខាធិការដ្ឋាន នៃ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ប្រកាសថ្កោលទោសថៃ ដែលបានឈ្លានពានបូរណភាពទឹកដីកម្ពុជា
12/12/2025

លេខាធិការដ្ឋាន នៃ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ប្រកាសថ្កោលទោសថៃ ដែលបានឈ្លានពានបូរណភាពទឹកដីកម្ពុជា

12/10/2025

ផ្សាយផ្ទាល៖ វេទិកាពិភាក្សា ក្រោមប្រធានបទ «ការវិឌ្ឍស្ថានភាពរំលោភសិទ្ធិមនុស្ស នៅកម្ពុជាក្រោម»
---
លេខាធិការដ្ឋាន នៃ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​ទី ៧៧ នៃ​ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ​១០ ​ធ្នូ ក្រោម​ប្រធានបទ «រួមគ្នាប្រឆាំងរាល់ទម្រង់នៃអំពើទារុណកម្ម» ការឈ្លានពានពីសៀមមកលើកម្ពុជា គឺជាអំពើទារុណកម្ម។

12/10/2025

ផ្សាយផ្ទាល៖ លេខាធិការដ្ឋាន នៃ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​ទី ៧៧ នៃ​ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ​១០ ​ធ្នូ ក្រោម​ប្រធានបទ «រួមគ្នាប្រឆាំងរាល់ទម្រង់នៃអំពើទារុណកម្ម» ការឈ្លានពានពីសៀមមកលើកម្ពុជា គឺជាអំពើទារុណកម្ម។

12/07/2025

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​បញ្ចប់​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ ២០២៥​ ដែលបានប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែធ្នូ ដោយអង្គសន្និបាតសម្រេចបន្ត​ប្រើប្រាស់​មធ្យោបាយ​ការ​ទូត ដើម្បី​កំណត់​យុទ្ធសាស្ត្រ​ស្វែង​រក​ «សិទ្ធិស្វ័យសម្រេច​វាសនាខ្លួន ដោយខ្លួនឯង» ជូន​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោមម្ចាស់ស្រុក។

12/07/2025

ផ្សាយផ្ទាល់៖ ថ្ងៃទីពីរ (ថ្ងៃបញ្ចប់) នៃ សន្និបាតដំណាច់ឆ្នាំ ២០២៥ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្ងៃទី ៦ ខែធ្នួ ឆ្នាំ ២០២៥ ។

12/06/2025
12/06/2025

ថ្ងៃទីមួយ៖ សន្និបាតដំណាច់ឆ្នាំ ២០២៥ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម

Address

San Jose, CA

Alerts

Be the first to know and let us send you an email when The Prey Nokor News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Prey Nokor News:

Share