MAI SOKEA

MAI SOKEA Happiness doesn't depend on what we have, but it does depend on how we feel toward what we have. We can be happy with little and miserable with much.

09/09/2024
Life needs to balance as you drive a motocycle otherwise you will fall.
09/02/2024

Life needs to balance as you drive a motocycle otherwise you will fall.

បេីដាក់​ ខេត្តកំពត​ ដូចសមជាង​ ព្រោះមានតែខេត្តកំពតទេដែលមាននាឡិកាបែបនេះ។
09/01/2024

បេីដាក់​ ខេត្តកំពត​ ដូចសមជាង​ ព្រោះមានតែខេត្តកំពតទេដែលមាននាឡិកាបែបនេះ។

08/30/2024
08/11/2024

Angkor Wat please share now!

ទោះឫស្សីងាប់បាត់​ ប៉ុន្តែទំពាំងត្រូងតែដុះ!
06/11/2024

ទោះឫស្សីងាប់បាត់​ ប៉ុន្តែទំពាំងត្រូងតែដុះ!

06/01/2024

មកដឹកឧសញោមប្រគេនដេីមស្វាយ

05/31/2024

កាយវិការអត្ថាធិប្បាយធ្វេីដូចអ្នកជំនាញណាស់

ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនា អាចរាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាយរឭកដល់ព្រះពុទ្ធសមណ...
05/22/2024

ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនា អាចរាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាយរឭកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី (គឺថ្ងៃ ១៥ កើត) ខែ ពិសាខ ដែលពុទ្ធសាសនិកទាំងគ្រហស្ថ និងបព្វជិត តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។

ពាក្យថា “វិសាខបូជា” មកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ គឺខែ​ទី ៦ ដោយរាប់ពី​ខែមិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខជាដើម ។

សួរថា -ហេតុអ្វីបានជាត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជា?
ការដែលត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជានេះ ព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាង កើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺមានន័យថា ថ្ងៃនេះ ពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារឭកនឹក​ដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តា។

ការដែលប្រារឰពិធីបូជានាថ្ងៃ១៥ កើត ខែពិសាខ នេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ ៖

១- ព្រះអង្គ ទ្រង់ព្រះប្រសូតចាកពីព្រះឧទរព្រះមាតា (Birth of Siddharth Gautam the Buddha)

នៅពេលដែលព្រះនាងសិរិមហាមាយាទេវី ដែលជាព្រះអគ្គមហេសីរបស់ព្រះគម្តែងផ្ទៃក្រោមសុទ្ធោទននៃរាជធានីកបិលពស្តុ​ដែនសក្កៈ ទ្រង់គភ៌ហៀបនឹងដល់ថ្ងៃប្រសូតិកម្ម ព្រះនាងទើបលាព្រះសា្វមីធ្វើដំណើរទៅកាន់មាតុនគរ គឺទេវទហៈ ដើម្បី​សម្រាលព្រះរាជឱរសតាមទំនៀមនិយមរបស់ព្រាហ្មណ៍ក្នុងសម័យនោះ លុះធ្វើដំណើរដល់ព្រំដែនឈ្មោះឧទ្យានលុម្ពិនីវ័ន (រម្មិណ្តេ) រវាងនគរកបិលពស្តុ និងទេវទហនគរ ទើបឈាងចូលទៅសម្រាកព្រះវរកាយក្រោមដើមសាលព្រឹក្ស ។

នៅខណៈនោះ ព្រះ​នាង​ក៏សម្រាលព្រះរាជឱរសក្រោមដើមសាលព្រឹក្សនោះឯង ដែលត្រូវនឹងពេលព្រឹកថ្ងៃ សុក្រ តិថី ១៥ កើត ខែពិសាខ ឆ្នាំ ច មុន ពុទ្ធសករាជ ៨០ ឆ្នាំ លុះស្តាប់ឮដំណឹងថាព្រះមហេសីបានប្រសូតព្រះរាជឱរសដូច្នោះ ព្រះ កំពូលរាស្រ្តសុទ្ធោទនៈក៏ត្រាស់បញ្ជា​ឲ្យក្បួនដង្ហែ​វិល​ត្រឡប់​ចូលព្រះនគរវិញ កាលបើប្រសូត បានចំនួន ៥ ថ្ងៃគត់ ព្រះរាជឱរសអង្គនេះក៏ត្រូវបានសន្មតឱ្យព្រះនាមថា សិទ្ធត្ថៈ ប្រែថា អ្នកសម្រេចប្រយោជន៍ដល់សត្វលោកទាំងពួង។

២- ថ្ងៃព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ (Enlightened, Siddharth Gautam Becomes Buddha)

ក្រោយពីព្រះអង្គចេញសាងព្រះបួសបានចំនួន ០៦ ព្រះវស្សា ស្ថិតក្នុងព្រះជន្ម ៣៥ ព្រះវស្សា ព្រះសមណសិទ្ធត្ថអង្គនោះ បានប្រព្រឹត្តនូវតបធម៌ ហើយប្រព្រឹត្តនូវទុក្ករកិរិយាមក ព្រះ អង្គបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ស្ថិតក្នុងថ្ងៃពុធ ពេញបូណ៌មី (១៥កើត) ខែវិសាខ ឆ្នាំ រកា នៅក្នុងស្រុកឧរុវេលាប្រទេសសេនានិគម ក្បែរនឹងស្ទឹងនេរញ្ជរា វេលាព្រឹក ព្រាងទៀបភ្លឺ ក្នុងគម្រប់ព្រះជន្ម ៣៥ ឆ្នាំ នៅឯពុទ្ធគយា។

៣- ជាថ្ងៃព្រះយាងចូលព្រះបរមបរិនិព្វាន (Maha Parinibban of The Buddha)

ក្រោយអំពីព្រះអង្គត្រាស់ដឹង និងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល ៤៥ ព្រះវស្សា រហូតដល់ព្រះជន្មបាន ៨០ ព្រះវស្សា ហើយព្រះអង្គក៏ចូល​បរិនិព្វាននៅទ្រង់រំលត់ព្រះខន្ធចូលកាន់ព្រះបរមនិព្វានដោយអនុបាទិសេសនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី (១៥ កើត) ខែវិសាខ ឆ្នាំ ម្សាញ់ វេលារាត្រីជិតភ្លឺ ក្នុងព្រះជន្មគម្រប់ ៨០ ឆ្នាំគត់ នឹងមុនពុទ្ធសករាជ ១ ថ្ងៃគត់ ព្រះអង្គបរិនិព្វានក្នុងសាលវ័នឧទ្យាន ចន្លោះដើមរាំងទាំងគូ ក្បែរនគរកុសិនារា។

ការដែលពោលថាជាហេតុការណ៍ដ៏អស្ចារ្យ ពីព្រោះសម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើង ព្រះអង្គប្រសូត ត្រាស់ដឹង និងបរិនិព្វាន នៅថ្ងៃ ១៥ កើត ខែ ពិសាខ ដូចគ្នា ទោះបីជាថ្ងៃខាងសុរិយគតិ និងឆ្នាំខាងចន្ទគតិខុសគ្នាក៏ដោយ ក៏ចាត់ថាជាហេតុការណ៍អស្ចារ្យបាន ព្រោះមនុស្សភាគច្រើន​កើតនិងស្លាប់នៅតិថីនិងខែខាងចន្ទគតិផ្សេងៗគ្នា ប៉ុន្តែព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាននៅតិថី និងខែខាងចន្ទគតិដូចគ្នា ចាត់ទុកថាជាអច្ឆរិយបុគ្គលដែលគួរដល់ការចងចាំរបស់ពិភព​លោក​។ ​

ក៏ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថា: អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ ។ សេចក្ដីថា ៖ ព្រះពុទ្ធយាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ, ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ, បានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ និងទ្រង់ចូលបរិនិព្វាន ក៏ថ្ងៃពេញបូណ៌មី ខែពិសាខ (ផ្សេងតែឆ្នាំ)។ ជាប្រពៃណីពិធីវិសាខបូជា គេតែងតែនាំគ្នាធ្វើនៅក្នុងវេលារាត្រី ពីព្រោះតម្រូវទៅតាមពាក្យថា “បុណ្ណមី” មានសេចក្ដីថា ខែពេញបូណ៌មី។

ម្យ៉ាងទៀតការប្រារឰពិធីបុណ្យវិសាខបូជានៅក្នុងពេលរាត្រី អាស្រ័យដោយលក្ខណៈងាយស្រួល ២ យ៉ាង គឺ

១. ម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីប ជ្វាលា បូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿងរន្ទាល ច្រាលឆ្អៅផង។
២. ម្យ៉ាងទៀតដើម្បីបើកឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើនកុះករទាំងប្រុសទាំងស្រីអាចបំពេញនូវបុណ្យកុសលកម្មមួយនេះ ដោយសេចក្តីសប្បាយរីករាយ ពីព្រោះពេលយប់ជាវេលាទំនេរផង។

ពិធីវិសាខបូជានេះចាត់ទុកថា ជាបុណ្យដ៏ធំមួយ ដោយមានមហាជនប្រជាជន ចាស់ ក្មេង ប្រុស ស្រី នៅជុំគ្នាអ៊ូអូរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កា ភ្ញី និងប្រទីបជ្វាលា តូច-ធំ អុចបំភ្លឺព្រោងព្រាត នៅគ្រប់វត្ដអារាម។ និយាយរួមការធ្វើបុណ្យវិសាខបូជា គឺដើម្បីរំឭកដល់ថ្ងៃដែលជាមហាមង្គលអភិលក្ខិតកាលទាំង ៣ ដូចពោលខាងលើ។ រីឯពិធីដែលធ្វើកំណត់ថា ត្រឹមត្រូវ គឺត្រូវមានការសម្ដែងរឿងពុទ្ធប្បវត្ដិ តាំងអំពីដើមរហូតដល់ចប់ ដើម្បីជាគ្រោងបណ្ដុះបសាទសទ្ធាឱ្យកើតមានក្នុងគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃឱ្យកាន់ខ្លាំងក្លាឡើង។ ពិធីដែលប្រជាជនខ្មែរយើងធ្លាប់ធ្វើរួចហើយ ចាត់ទុកជាបែបផែនដែលល្អ និងសមស្របទៅនឹងប្រពៃណីពីបុរាណ។

សម្ដែងព្រះធម៌​ កម្មវិធីប្រគេនភត្តព្រះសង្ឃ១១០អង្គអ្នកផ្ដេីមបុណ្យឧបាសក​ ឃុន​ ហេងឧបាសិកា​ គិមយី​ ព្រមទាំងបុត្រ(USA)________...
05/19/2024

សម្ដែងព្រះធម៌​ កម្មវិធីប្រគេនភត្តព្រះសង្ឃ១១០អង្គ
អ្នកផ្ដេីមបុណ្យ
ឧបាសក​ ឃុន​ ហេង
ឧបាសិកា​ គិមយី​ ព្រមទាំងបុត្រ(USA)
______________
19_05_2024

05/18/2024

ឧទ្យានម៉ុងខ្មោច

កាត់ផ្ដាច់​ នឹងព្យួរថវិកាអភិវ្ឍរាជធានី.ខេត្ត
05/16/2024

កាត់ផ្ដាច់​ នឹងព្យួរថវិកាអភិវ្ឍរាជធានី.ខេត្ត

រដ្ឋាភិបាល​កម្ពុជា​ប្រកាស​កាត់ផ្ដាច់​និង​ព្យួរ​ថវិកា​សម្រាប់​ការ​អភិវឌ្ឍ​នៅ​តាម​រាជធានី​-​ខេត្ត
---

អ្នកនយោបាយ​មកពី​គណបក្សប្រឆាំង​ចាត់ទុក​ការ​ផ្ដាច់​ថវិកា​សម្រាប់​ការ​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន​ទូទាំង​ប្រទេស​គឺ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រឈម​និង​បញ្ហា​ខ្វះ​ថវិកា​ជាតិ​សម្រាប់​ចំណាយ។

ការ​លើកឡើង​នេះ ក្រោយ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​៧ ខែ​ឧសភា បាន​ចេញ​សារាចរ​ស្ដីពី​ការ​កាត់ផ្ដាច់​ថវិកា​ទាំងស្រុង ដែល​ធ្លាប់តែ​ផ្ដល់​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់​សម្រាប់​យក​ទៅ​អភិវឌ្ឍន៍​គម្រោង​នានា នៅ​តាម​មូលដ្ឋាន​ទូទាំង​ប្រទេស។

អ្នក​នយោបាយ​បក្ស​ប្រឆាំង​យល់​ថា រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កំពុងតែ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ ហើយ​ចាប់ផ្ដើម​រឹត​បន្តឹង​ការ​ផ្តល់​ថវិកា​ទៅ​ឱ្យ​ថ្នាក់ក្រោម​ជាតិ សម្រាប់​ការ​អភិវឌ្ឍន៍​នៅ​តាម​មូលដ្ឋាន។

អតីត​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៤​ខែ​ឧសភា​ថា ពេលនេះ​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ ជាមួយនឹង​ការ​ជំពាក់​បំណុល​ចិន​កាន់តែ​ច្រើន ព្រមទាំង​អាច​ប្រឈម​និង​បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ នៅក្នុង​តំបន់ និង​ជាមួយ​ប្រទេស​លោក​សេរី​ផង ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន។

លោក អ៊ុំ សំអាន៖ «ក្នុងនាម​ជា​អ្នកនយោបាយ​គឺ​មាន​ការ​ព្រួយបារម្ភ​។ នៅ​ពេល​ដែល​ប្រទេស​យើង​ជំពាក់​លុយ​បរទេស​ច្រើន ហើយ​ជំពាក់​លុយ​ចិន រហូត​ដល់​ទៅជា​ង​៤០​ភាគរយ គឺ​វា​ធ្វើ​ឱ្យ​កម្ពុជា​ជំពាក់​បំណុល​បរទេស​វ័ណ្ឌក ហើយ​កម្ពុជា​អាច​គ្មាន​លទ្ធភាព​សងបំណុល​ចិន និង​ប្រទេស​មួយចំនួន​ទៀត​នោះ គឺ​វា​នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា​ជួប​វិបត្តិ​សេដ្ឋកិច្ច»។

ការ​លើកឡើង​របស់​អ្នកនយោបាយ​បក្ស​ប្រឆាំង​នេះ បន្ទាប់​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ចេញ​សារាចរ​ចាប់ផ្ដើម​កាត់ផ្ដាច់​និង​ព្យួរ ការ​ផ្តល់​ថវិកា​ទៅ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ សម្រាប់​ការ​អភិវឌ្ឍ​នៅ​តាម​បណ្ដា​រាជធានី និង​ខេត្ត។

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី៧ ខែ​ឧសភា បាន​ចេញ​សារាចរ​ស្ដីពី​ការ​កាត់​និង​ព្យួរ​ថវិកា​ទៅ​ឱ្យ​ថ្នាក់ក្រោម​ជាតិ សម្រាប់​ការ​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន​នៃ​បណ្ដា​រាជធានី​-​ខេត្ត ក្រុង ស្រុក ខណ្ឌ​និង​ឃុំ សង្កាត់​នៅ​ទូទាំង​ប្រទេស​។ សារាចរ​នោះ ក៏​បាន​កាត់​ព្យួរ​ឥណទាន​ចំណាយ​លើ​សៀវភៅ​ថវិកា​ឆ្នាំ​២០២៤ របស់​រដ្ឋបាល​រាជធានី ខេត្ត ចំនួន​៥​ផង​ដែរ រួមមាន​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​បន្ទាយមានជ័យ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​ជុំវិញ​បញ្ហា​នេះ ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី១៥ ខែ​ឧសភា។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍​និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សំដែង​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន ដោយមាន​ប្រសាសន៍​ថា កម្ពុជា​អាច​ប្រឈម​និង​អន្ទាក់​បំណុល​របស់​ចិន ដោយសារតែ​គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ​(BRI)​ដ៏​ច្រើន​របស់​ចិន។

លោក សេង វណ្ណលី៖ «ជា​លទ្ធផល​ការ​ជំពាក់​បំណុល​នេះ អាច​រុញ​កម្ពុជា​ឱ្យ​ធ្លាក់​នៅ​ក្នុង​គន្លង​ឥទ្ធិពល​សេដ្ឋកិច្ច និង​នយោបាយ​របស់​ចិន។ ប្រសិនបើ​កម្ចី​ទាំងនោះ​រដ្ឋាភិបាល​ប្រើប្រាស់​មិន​ចំ​គោលដៅ​ហើយ​ខ្វះ​ប្រសិទ្ធភាព​និង​ការគ្រប់គ្រង​បំណុល​ឱ្យ​បាន​ជោគជ័យ​ទេ​នោះ»។

ចំណែក​អ្នក​សិក្សា​កិច្ចការ​សង្គម​និង​នយោបាយ លោក ប៉ោ មករា យល់ឃើញ​ប្រហាក់ប្រហែល​គ្នា​ថា បច្ចុប្បន្ន​កម្ពុជា​មាន​បញ្ហា​ជំពាក់​បំណុល​ទាំង​ប្រជាពលរដ្ឋ​និង​រដ្ឋាភិបាល​។ បញ្ហា​បំណុល​នេះ​មិន​ថា តិច​ឬ​ច្រើន គឺជា​ការ​ព្រួយបារម្ភ​ចំពោះ​ជាតិ​ទាំងមូល។

លោក ប៉ោ មករា បញ្ជាក់​ទៀត​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល កំពុង​ជំពាក់​បំណុល​បរទេស​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្តី ក៏​រដ្ឋាភិបាល​គួរតែ​ថ្លឹងថ្លែង​ធ្វើ​យ៉ាងណា​កុំឱ្យ​បំណុល​របស់​កម្ពុជា​ធ្លាក់​ទៅលើ​ប្រទេស​ណាមួយ​ច្រើន​លើសលប់​ពេក ដែល​ធ្វើ​ឱ្យ​ប្រទេស​នោះ អាច​ដាក់​គំនាប​មក​លើ​កម្ពុជា​បាន។

លោក ប៉ោ មករា៖ «បើ​យើង​ងាក​ទៅ​បំណុល​បរទេស​វិញ​ឃើញ​ច្រើន​មែនទែន ហើយ​មាន​តួលេខ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​។ បើ​យើង​និយាយ​ពី​ការ​ជំពាក់​គេ​មិន​ថា​តិច ឬក៏​ច្រើន​ទេ គឺ​វា​សុទ្ធ​តែ​ជា​ការ​ព្រួយបារម្ភ គឺជា​បញ្ហា​របស់​ជាតិ​ទាំងមូល​។ ប៉ុន្តែ​សួរ​ថា តើ​ការ​ជំពាក់​ទាំងអស់​នោះ រដ្ឋាភិបាល​យក​មក​ចាយ​វាយ​ត្រឹមត្រូវ​តាម​គោលដៅ តាម​តម្រូវការ​របស់​ប្រទេស​ជាតិ របស់​ប្រជាពលរដ្ឋ យក​មក​ដោះស្រាយ​បញ្ហា​ដែល​ពលរដ្ឋ កំពុង​តែ​លំបាក បាន​កម្រិត​ណា?»។

អ្នកវិភាគ​បញ្ហា​សង្គម​និង​នយោបាយ លោក គឹម សុខ ព្រួយបារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​បន្ត​ខ្ចីប្រាក់​ពី​បរទេស ដោយ​មិន​មាន​តម្លាភាព​ច្បាស់លាស់ គឺ​នឹង​ធ្វើ​ឱ្យ​បំណុល​កាន់តែ​កើនឡើង ព្រមទាំង​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​ក្រីក្រ ហើយ​តំបន់​សេដ្ឋកិច្ច​សំខាន់​របស់​កម្ពុ​ជាមួយ​ចំនួន​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​បរទេស នៅពេល​ណាមួយ។

លោក គឹម សុខ៖ «កាន់តែ​ខ្ចី ជា​ឧទាហរណ៍​ខ្ចី​ចិន ជាដើម​គឺ​យើង​ឃើញ​ហើយ​ថា​ខ្ចី​កាន់តែ​ច្រើន គឺ​ក្រុមហ៊ុន​ចិន​ត្រួតត្រា​តំបន់​សេដ្ឋកិច្ច​របស់​កម្ពុជា​ក៏​កាន់តែ​ច្រើន​ដែរ។ មាន​ដូចជា​ព្រលាន​យន្តហោះ ផ្លូវ​ល្បឿន​លឿន ជាដើម ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ថា អាច​មានការ​លាយឡំ​ទៅ​នឹង​ការ​កាត់​សងបំណុល ចំពោះ​កម្ចី​ដែល​អត់​មាន​តម្លាភាព»។

ព្រឹត្តិបត្រ​បំណុល​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ចេញផ្សាយ​កាលពី​ខែមីនា​ឱ្យ​ដឹង​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០២៣ កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​ជាង ១១​ពាន់​លាន​ដុល្លារ​អាមេរិក​។ ក្នុង​ចំណោម​បំណុល​បរទេស​សរុប​នោះ គឺ​កម្ពុជា​ជំពាក់​ចិន​ប្រមាណ​ជាង ៤០​ភាគរយ។

អ្នក​សិក្សា​កិច្ចការ​សង្គម​និង​នយោបាយ បង្ហាញ​ការ​ព្រួយបារម្ភ​ដូចគ្នា​ថា ដោយសារតែ​រដ្ឋាភិបាល​ជំពាក់​បំណុល​បរទេស​ច្រើន បច្ចុប្បន្ន​នេះ​គឺ​ធ្វើ​ឱ្យ​កូន​ខ្មែរ​ម្នាក់ គ្រាន់តែ​កើតមក​ភ្លាម ត្រូវ​ទទួល​កាតព្វកិច្ច​ធ្ងន់ធ្ងរ​សងបំណុល​បរទេស​ចំនួន​ជាង ៦០០​ដុល្លារ​អាមេរិក៕

រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
អានលើគេហទំព័រ៖ www.rfa.org/khmer/news/economy/cambodian-government-announces-cuts-and-suspensions-of-capital-provincial-development-05162024013147.html
#វិទ្យុអាស៊ីសេរី #កម្ពុជា #សេដ្ឋកិច្ច #ថវិកាជាតិ #គម្រោងអភិវឌ្ឍ #ចិន #ឥទ្ធិពលចិន #ហ៊ុនម៉ាណែត

មុខចាស់ម្លេះ!សមុទ្រឯកា!
05/16/2024

មុខចាស់ម្លេះ!
សមុទ្រឯកា!

05/15/2024

រមណិយដ្ឋានក្បាលស្ពាន

ទទួលភត្តនៅវត្តរ៉ាចំការចេក! ១៥/០៥/២០២៤
05/15/2024

ទទួលភត្តនៅវត្តរ៉ាចំការចេក!
១៥/០៥/២០២៤

05/14/2024

ឃើញគេនាំគ្នាជជែកច្រើនពីខ្ញុំ! ចង់ប្រាប់ថា ខ្ញុំដាំនៅក្នុងស្រុកទេ មួយរយៈនេះ ខ្ញុំរាងឡើងថ្លៃបន្តិចដោយសារមេឃក្តៅខ្លាំងពេក មិនសូវជាសម្បូរលក់នៅផ្សារដូចមុន។ តែបន្តិចទៀត ខ្ញុំនឹងមានច្រើនដូចមុនវិញហើយ ចាំជួយគាំទ្រខ្ញុំវិញផង! 😇
—•—•—•—
តាមដានផេក «ដាំដោយខ្មែរ» ដើម្បីទទួលបានចំណេះដឹងថ្មីៗពីបន្លែផ្លែឈើក្នុងស្រុក និងជួយគាំទ្រដល់កសិករខ្មែរ។

#ដាំដោយខ្មែរ គឺជាយុទ្ធនាការផ្សព្វផ្សាយពីបន្លែផ្លែឈើខ្មែរ លើកទឹកចិត្តឱ្យប្រជាជនកម្ពុជាទិញ និងញ៊ាំបន្លែផ្លែឈើក្នុងស្រុកឱ្យបានច្រើនជាងមុន។ ទាំងអ្នកទិញ អ្នកលក់ និងកសិករទាំងអស់ សុទ្ធតែអាចចូលរួមក្នុងយុទ្ធនាការនេះ ដើម្បីគាំទ្រ និងអបអរវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជារបស់យើង។
🥬🥦🌶️🍆🥒🍅🫑🌽 🥭🍉🍍🍌🥑🇰🇭 😋

#ភូមិកសិផលខ្មែរ | #ដាំដោយខ្មែរ

05/14/2024

សេចក្ដីលំបាកធ្វេីឱ្យមនុស្ខរឹងមាំ

05/14/2024

ទឹកធ្លាក់ក្បាលស្ពាន
ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប

05/13/2024

សេចក្ដីលំបាកធ្វេីឱ្យមនុស្សយេីងរឹងមាំ

05/13/2024

សេកធំល្អណាស់

Address

2014 Capitol Avenue
Sacramento, CA
94252

Website

Alerts

Be the first to know and let us send you an email when MAI SOKEA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MAI SOKEA:

Videos

Share


Other Digital creator in Sacramento

Show All

You may also like