Classic Tec

Classic Tec Motivation, Positive Thinking, Freedoms and Daily English Learning. For sponsor 0962526725

-ប្រាប់ខ្លួនឯង ទោះយើងគ្មានតម្លៃក្នុងភ្នែកនរណា តែយើងមានតម្លៃ  សម្រាប់ខ្លួនឯង ..-ប្រាប់ខ្លួនឯង លើលោកនេះពិតជាមានសំណាងពិតមែន...
11/17/2024

-ប្រាប់ខ្លួនឯង ទោះយើងគ្មានតម្លៃក្នុងភ្នែកនរណា តែយើងមានតម្លៃ
សម្រាប់ខ្លួនឯង ..
-ប្រាប់ខ្លួនឯង លើលោកនេះពិតជាមានសំណាងពិតមែនតែសំណាង
នោះគឺសុទ្ធសឹងតែបានមកពីការធ្វើល្អ នឹងភាពស្មោះត្រង់ ..
-ប្រាប់ខ្លួនឯង ត្រូវប្រឹងដើរឱ្យដល់ចំណុចដែលខ្លួនឯងចង់បាន..
-ប្រាប់ខ្លួនឯង ទោះហត់ ទោះនឿយ ទោះលំបាក ប្រាប់ខ្លួនឯង
ថាត្រូវចេះទ្រាំ ..
-ប្រាប់ខ្លួនឯង ទោះថ្ងៃស្អែកជួបបញ្ហាច្រើនប៉ុនណា ក៏ត្រូវដោះ
ស្រាយដោយខ្លួនឯង ..
-ប្រាប់ខ្លួនឯង ទោះជាឆ្នាំនេះ យើងបាត់បង់នៅអ្វីជាច្រើនមែន
តែសុំកុំបោះបង់ចោលខ្លួនឯង ..
-ប្រាប់ខ្លួនឯង ដើរដួលត្រូវងើប បើយំត្រូវតែជូតទឹកភ្នែកឱ្យខ្លួនឯង
-ប្រាប់ខ្លួនឯង បើកន្លងមកនរណាមើលមិនឃើញពីក្តីស្រលាញ់
របស់យើង យើងត្រូវស្រលាញ់ខ្លួនឯង ..
-ប្រាប់ខ្លួនឯងតទៅ ត្រូវស្រលាញ់ខ្លួនឯង ហើយពេញចិត្តនៅអ្វី
ដែលខ្លួនឯងមាន កុំសោកស្តាយពេលវេលាដែលបានកន្លងហួស
ត្រូវចាប់ផ្តើមជាមួយអ្វីដែលថ្មី រីករាយជាមួយថ្ងៃថ្មី ត្រូវតែប្រយុទ្ធជាមួយសមរភូមិជីវិតមួយនេះ ..ហើយបន្តរសាងតែអំពើរល្អៗ ៕🖤

អត្ថបទ ៖ Seyha.PAN

ឈរនៅទីតាំងផ្សេងគ្នា តម្លៃរបស់អ្នកក៍ខុសគ្នា...👉ដបទឹកនៅក្នុងហាងលក់គ្រឿងទេសមានតម្លៃប្រហែល 0.50 ដុល្លារ។ 👉ដបដូចគ្នានៅក្នុងបា...
11/13/2024

ឈរនៅទីតាំងផ្សេងគ្នា តម្លៃរបស់អ្នកក៍ខុសគ្នា...

👉ដបទឹកនៅក្នុងហាងលក់គ្រឿងទេសមានតម្លៃប្រហែល 0.50 ដុល្លារ។
👉ដបដូចគ្នានៅក្នុងបារមួយមានតម្លៃ 2.00 ដុល្លារ។
👉នៅក្នុងភោជនីយដ្ឋាន ឬសណ្ឋាគារល្អ វាអាចមានតម្លៃរហូតដល់ $3.00។
👉នៅសួនកម្សាន្ត ឬព្រលានយន្តហោះ ពួកគេអាចគិតប្រាក់រហូតដល់ 5.00 ដុល្លារ។

ដបគឺដូចគ្នា ម៉ាកគឺដូចគ្នា។ រឿងតែមួយគត់ដែលផ្លាស់ប្តូរគឺកន្លែង។ កន្លែងនីមួយៗផ្តល់តម្លៃដល់ផលិតផលមិនដូចគ្នាទេ។ នៅពេលអ្នកមានអារម្មណ៍ថាគ្មានតម្លៃ នៅពេលដែលអ្នកគ្រប់គ្នានៅជុំវិញអ្នកមើលងាយអ្នក៖ ផ្លាស់ប្តូរទីកន្លែង កុំស្នាក់នៅទីនោះទៀតអី។

ត្រូវមានភាពក្លាហាននិងភាពរឹងមាំដើម្បីទៅកន្លែងដែលអ្នកត្រូវបានផ្តល់ឱ្យនូវតម្លៃដែលអ្នកសមនឹងទទួលបាន។
ហ៊ុំព័ទ្ធខ្លួនអ្នកជាមួយមនុស្សដែលដឹងគុណតម្លៃរបស់អ្នក។ កុំបន្ទោសគេ ត្រូវហ៊ានសម្រេចចិត្ត ចូររៀនដោះស្រាយបញ្ហាដោយខ្លួនឯង។

រឿង ៣ ត្រូវចាំ ៖
- កន្លែងណាគេមិនឲ្យតម្លៃ ដេីរចេញ។
- មនុស្សណាគេមិនឲ្យតម្លៃ ឈប់រាប់។
-ទង្វេីដែលធ្វេីហេីយតែគ្មានការឲ្យតម្លៃ ឈប់ធ្វេី។

Credit ៖ #ផ្នត់គំនិតសហគ្រិន

"Don't expect too much; the more you expect, the more disappointed you may become, because things often don't happen as ...
11/08/2024

"Don't expect too much; the more you expect, the more disappointed you may become, because things often don't happen as we wish."

មនុស្សទឹក មនុស្សភ្លើង• មនុស្សទឹក : តែងតែនៅស្ងៀមស្ងាត់ជានិច្ច ទោះបីជាមានបញ្ហាជ្រួលច្របល់ គេរិះគន់ច្រើន គេប្រើសម្តីមិនសមរម...
11/07/2024

មនុស្សទឹក មនុស្សភ្លើង

• មនុស្សទឹក : តែងតែនៅស្ងៀមស្ងាត់ជានិច្ច ទោះបីជាមានបញ្ហាជ្រួលច្របល់ គេរិះគន់ច្រើន គេប្រើសម្តីមិនសមរម្យ ក៏នៅតែចិត្តត្រជាក់ជានិច្ច មិនតបតដោយកំហឹងទល់នឹងកំហល់នោះឡើយ ព្រោះតែចង់បញ្ចប់វាដោយភាពស្ងប់ស្ងាត់។

• មនុស្សភ្លើង :

តែងតែប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ភាសានិយាយចេញមកពោរពេញទៅដោយកំហឹង ការច្រណែនឈ្នានីស ការគុំគួន ការសងសឹកទៅតាមរូបភាពដែលគេចង់បាន។ មនុស្សបែបនេះមានក្តីសុខតិចតួចខ្លាំងណាស់ ។

Yes! Solo Life Classic Tec
11/05/2024

Yes! Solo Life Classic Tec

🖤✨
11/05/2024

🖤✨

អ្វីដែលអ្នកគួរចងចាំ...១. អតីតកាលមិនអាចផ្លាស់ប្តូរបានទេ។២. ការធ្វើដំណើររបស់មនុស្សម្នាក់ៗគឺខុសគ្នា។៣. ការវិនិច្ឆ័យលើអ្វីមួ...
11/04/2024

អ្វីដែលអ្នកគួរចងចាំ...

១. អតីតកាលមិនអាចផ្លាស់ប្តូរបានទេ។

២. ការធ្វើដំណើររបស់មនុស្សម្នាក់ៗគឺខុសគ្នា។

៣. ការវិនិច្ឆ័យលើអ្វីមួយគឺគំនិតផ្ទាល់ខ្លួន។

៤. សុភមង្គលត្រូវបានរកឃើញពីខាងក្នុង។

៥. មតិមិនកំណត់ការពិតរបស់អ្នកទេ។

៦. មនុស្សគ្រប់រូបចាប់ផ្តើមពីសូន្យ។

៧. អ្វីៗកាន់តែប្រសើរឡើងតាមពេលវេលា។

៨. សេចក្តីសប្បុរសគឺឥតគិតថ្លៃ។

៩. អ្នកបរាជ័យ លុះត្រាតែអ្នកឈប់។

របស់ដែលលុយមិនអាចទិញបាន តែគ្រប់គ្នាមើលរំលង 1- ដំណេកដែលគេងបានគ្រប់គ្រាន់ 2- ខ្លួនប្រាណដែលគ្មានជំងឺ 3- មិត្តភក្តិជិតដិត ស្ម...
11/04/2024

របស់ដែលលុយមិនអាចទិញបាន តែគ្រប់គ្នាមើលរំលង
1- ដំណេកដែលគេងបានគ្រប់គ្រាន់
2- ខ្លួនប្រាណដែលគ្មានជំងឺ
3- មិត្តភក្តិជិតដិត ស្មោះត្រង់
4- ក្តីស្រលាញ់ឥតលក្ខខណ្ឌ
5- សេរីភាពក្នុងការដើរហើរ
6- ឪពុកម្តាយដែលនៅមានជីវិត
7- ពេលវេលាល្អជាមួយគ្រួសារ
8- សន្តិភាពផ្លូវចិត្ត

Cr 📚

ការពិត 5 យ៉ាងក្នុងសង្គម ដែលគេមិនប្រាប់យើង 1- ប្រសិនបើអ្នកជួបអ្នកណាម្នាក់ជាលើកទីមួយ មានអារម្មណ៍ថាមិនសូវស្រួល អញ្ចឹងកុំសហក...
11/04/2024

ការពិត 5 យ៉ាងក្នុងសង្គម ដែលគេមិនប្រាប់យើង

1- ប្រសិនបើអ្នកជួបអ្នកណាម្នាក់ជាលើកទីមួយ មានអារម្មណ៍ថាមិនសូវស្រួល អញ្ចឹងកុំសហការជាមួយគាត់អី ជឿទៅលើអារម្មណ៍ដំបូងរបស់អ្នក កុំឆ្ងល់ថាហេតុអ្វី ព្រោះមនុស្សនេះមិនអាចដើររួមផ្លូវជាមួយអ្នកបានទេ

2- ពេលលំបាក កុំរអ៊ូប្រាប់គេ គ្មានអ្នកណាអាណិតទេ មានតែក្នុងចិត្តគិតថា អ្នកជាមនុស្សអន់

3- កុំធ្វើជាមនុស្សឆ្កួតក្នុងវូងមនុស្សជា កុំធ្វើជាមនុស្សជា ក្នុងហ្វូងមនុស្សឆ្កួត

4- ហ៊ានដកខ្លួនចេញពីមនុស្សដែលមិនធ្វើអោយអ្នកក្លាយជាមនុស្សល្អជាងមុន ចេញពីការងារដែលមិនធ្វើអោយអ្នកពូកែជាងមុន ជិះខុសឡាន

5- កុំសុខៗទៅប្រាប់រឿងមិនល្អខ្លួនឯងដល់គេ ក្រៅពីឱពុកម្តាយអ្នក គ្មានអ្នកណាស្មោះជាមួយអ្នក 100%នោះទេ។

-------------------------------
Credit 📚

Two months left and it'll be 2025.Work everyday towards your goals.Don't give u. 💪🖤
11/04/2024

Two months left and it'll be 2025.
Work everyday towards your goals.
Don't give u. 💪🖤

🖤!
11/03/2024

🖤!

📚 រៀនចប់បាក់ឌុបកុំគិតថាខ្លួនឯងជោគជ័យ📚 រៀនចប់បរិញ្ញាបត្រកុំគិតថាខ្លួនឯងជោគជ័យ 📚 រៀនចប់ អនុបណ្ឌិត បណ្ឌិត កុំគិតថាខ្លួនឯងជោ...
11/02/2024

📚 រៀនចប់បាក់ឌុបកុំគិតថាខ្លួនឯងជោគជ័យ
📚 រៀនចប់បរិញ្ញាបត្រកុំគិតថាខ្លួនឯងជោគជ័យ
📚 រៀនចប់ អនុបណ្ឌិត បណ្ឌិត កុំគិតថាខ្លួនឯងជោគជ័យ
🦅 ដរាបណាមិនទាន់ចេញប្រលូកក្នុងសង្គមជាក់ស្តែង សញ្ញាប័ត្រនៅមិនទាន់ក្លាយជាសញ្ញាឃើញនោះទេ។

✨មានងារជា ឯកឧត្តម ងារជា ឧកញ៉ា កុំអួតខ្លួនឯងជោគជ័យ បើរកសុីបោកប្រាស់គេ ភាពជោគជ័យនោះគ្មានតម្លៃអ្វីសោះឡើយ។

Credit 🩸🇰🇭 ជា តុងហ៊ួរ

11/02/2024

Patient is power ✨

ពេលវេលាដើរលឿនពិតមែន មួយភ្លេតសោះ កន្លងផុតជិតមួយឆ្នាំបាត់...ជិតមួយឆ្នាំនេះអ្វីគ្រប់យ៉ាងសល់ “ត្រឹមតែការចងចាំ” មានទាំងរឿងអាក...
11/02/2024

ពេលវេលាដើរលឿនពិតមែន មួយភ្លេតសោះ កន្លងផុតជិតមួយឆ្នាំបាត់...

ជិតមួយឆ្នាំនេះអ្វីគ្រប់យ៉ាងសល់ “ត្រឹមតែការចងចាំ” មានទាំងរឿងអាក្រក់ និងរឿងល្អៗ …មនុស្សធ្លាប់ជិតស្និត បាត់ទៅម្តងម្នាក់ៗ ព្រោះតែរវល់ការងាររាងខ្លួន ។

យើងក៏កើនអាយុមួយឆ្នាំទៀត មើលទៅមុខកាន់តែមានឧបសគ្គជាច្រើន ដែលយើងត្រូវជួប ទាំងល្អ ទាំងមិនល្អយើងក៏មិនអាចដឹងថាត្រូវជួបនៅរឿងអ្វីខ្លះ ពេលជួបមនុស្សថ្មីៗក្នុងជីវិត ក៏សង្ឃឹមថាគេមាននៅទឹកចិត្តល្អស្មោះត្រង់មករាប់អានយើង ដូចដែរយើងល្អជាមួយគេដែរ..។

កាន់តែធំ ដឹងថារឿងខ្លះ ស្ងាត់ស្ងៀមបាន វាប្រសើរបំផុតតទៅមួយឆ្នាំទៀត ក៏សង្ឃឹមថា ខ្លួនឯងប្រឹងប្រែងជាងនេះ
ជួបរឿងល្អៗ នឹងសម្រេចនៅអ្វីដែលខ្លួនឯងចង់បាន ✨🖤

លក្ខណៈពិសេសរបស់បុគ្គលឆ្នើម ÷១- ពេលនិយាយជាសាធារណៈ ទោះក្នុងកាលៈទេសៈ ណាក៏ដោយ ក៏មានទំនុកចិត្តខ្ពស់ មិនចាញ់ច្រាបអ្នកណា ឡើយ។២-...
11/01/2024

លក្ខណៈពិសេសរបស់បុគ្គលឆ្នើម ÷
១- ពេលនិយាយជាសាធារណៈ ទោះក្នុងកាលៈទេសៈ ណាក៏ដោយ ក៏មានទំនុកចិត្តខ្ពស់ មិនចាញ់ច្រាបអ្នកណា ឡើយ។

២- និយាយមួយៗ ម៉ាត់ៗ មានលំដាប់លំដោយ មាន អំណះអំណាងច្បាស់លាស់

៣- នៅជាមួយអ្នកចេះជាងខ្លួន ឬ អ្នកចាស់ជាងខ្លួន គាត់ តែងមានអាកប្បកិរិយាគោរព ស្តាប់បង្គាប់ជានិច្ច។

៤- រឿងដែលគាត់មិនអាចធ្វើបាន គាត់បដិសេធភ្លាម គាត់ ច្បាស់ណាស់ថាខ្លួនចង់បានអ្វី អ្វីដែលហួសពីគោលការណ៍ គាត់គឺគាត់ដើរចេញមិនចរចាតែម្តង

៥- មិនស្ទាក់ស្ទើរ បើថាធ្វើគឺធ្វើ បើមិនធ្វើ មិនចំណាយពេល គិតទេ

៦- ម៉ាត់ណា ម៉ាត់ហ្នឹង បើជាផលប្រយោជន៍របស់គាត់ បន្តិចក៏គាត់មិនឱ្យខាតបង់ដែរ ហើយបើជាផលប្រយោជន៍ របស់អ្នកដទៃ បន្តិចក៏គាត់មិនចង់បានដែរ

៧- មានមហិច្ឆិតាខ្ពស់ និងមិនចេះនៅទំនេរឡើយ គាត់មិន នៅស្ងៀមទេ ដរាបណាគាត់មិនទាន់ទទួលបាននូវអ្វីដែល គាត់ចង់បាន។

បន្ទុកច្រើន...
11/01/2024

បន្ទុកច្រើន...

ធ្វើខ្លួ.នអោយដូចទឹក ស្ង!ប់ស្ងាត់ ត្រជាក់ ទោះជួបប!ញ្ហាប៉ុណ្ណាក៏នៅតែអាចហូរទៅមុខបានជានិច្ច🖤
11/01/2024

ធ្វើខ្លួ.នអោយដូចទឹក ស្ង!ប់ស្ងាត់ ត្រជាក់ ទោះជួបប!ញ្ហាប៉ុណ្ណាក៏នៅតែអាចហូរទៅមុខបានជានិច្ច🖤

Address

New City, NY
10001

Alerts

Be the first to know and let us send you an email when Classic Tec posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Classic Tec:

Videos

Share

Nearby media companies