KhmerPostUSA

KhmerPostUSA A free Khmer-English biweekly newspaper serving in the Greater Lowell, Lynn, Revere, Massachusetts, Providence and Cranston, Rhode Island. www.khmerpostusa.com

KhmerPost USA current News Content:
1. Local News
2. National News
3. Cambodian Culture, History, and Religion
4. Cambodian Politics and International Affairs
5. Mind &Body Health
6. Beauty
7. Horoscopes
8. Opinion & Letters to the Editor

Please Contact:
Soben Pin at 978-656-8141/email: [email protected]

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​ចាប់​ខ្លួន​អតីត​ឧកញ៉ា ហេង សិទ្ធី គឺជា​ករណី​ពាល​ស៊ី​ពាលដកស្រង់ពី Cambodia Dailyអ្នក​ឃ្លាំមើល​ស្...
01/21/2025

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​ចាប់​ខ្លួន​អតីត​ឧកញ៉ា ហេង សិទ្ធី គឺជា​ករណី​ពាល​ស៊ី​ពាល
ដកស្រង់ពី Cambodia Daily

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ករណី​ចាប់​ខ្លួន​អតីត​អ្នកឧកញ៉ា ហេងសិទ្ធី មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​ចាប់​អ្នក​ប្រព្រឹត្ត​ខុស​ទេ គឺជា​ករណី​ពាល​ស៊ី​ពាល​ប៉ុណ្ណោះ។
ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែនណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា នេះ​ថា ជា​រឿង​អកុសល​បំផុត​ដែល​លោក ហេង សិទ្ធី ត្រូវ​បាន​ចាប់​ខ្លួន ហើយ​គ្រោង​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​កាត់ទោស​ទៅ​តាម​ច្បាប់​នៃ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ស្រប​ពេល​ដែល​មនុស្ស​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ​ដែល​លោក ហេង សិទ្ធី បាន​ទម្លាយ នៅតែ​គ្មាន​ការ​ស៊ើបអង្កេត​ពី​រដ្ឋាភិបាល​គ្រួសារ​មួយ​នេះ។

ដកស្រង់ពី Cambodia Dailyអ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ករណី​ចាប់​ខ្លួន​អតីត​អ្នកឧកញ៉ា ហេងសិទ្ធី មិនម.....

សោកនាថកម្មលើរូប លឹម គឹមយ៉ា នៅបាងកកនៅឡូវែល ដោយ ពីន សំខុនលោកអតីតសមាជិកសភាគណបក្សសង្គ្រោះជាតិឆ្នាំ២០១៣ លឹម គឹមយ៉ា បានត្រូវខ្...
01/21/2025

សោកនាថកម្មលើរូប លឹម គឹមយ៉ា នៅបាងកក
នៅឡូវែល ដោយ ពីន សំខុន
លោកអតីតសមាជិកសភាគណបក្សសង្គ្រោះជាតិឆ្នាំ២០១៣ លឹម គឹមយ៉ា បានត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅទីក្រុងបាងកក កាលពីថ្ងៃទី៧មករា២០២៥ វេលាម៉ោង៥រសៀល នៅពេលលោកធ្វើដំណើរចេញពីខេត្តសៀមរាប តាមរថយន្តឈ្នួល មកដល់ទីក្រុងបាងកកនៃប្រទេសថៃ ជាមួយភរិយាជាតិបារាំង នឹងឳពុកមារបស់លោក។ ខ្មាន់កាំភ្លើងនោះ ជាជនជាតិថៃ បានត្រូវអាជ្ញាធរថៃ ចាប់ខ្លួនបាន នៅថ្ងៃបន្ទាប់ នៅពេលរត់គេចខ្លួនចូលមកដីខ្មែរ នឹងមានជនសង្ស័យម្នាក់ទៀត ជាជនជាតិខ្មែរ ដែលទំនងជាគេមានភស្តុតាងថា ជាអ្នកចង្អុលបង្ហាញ ពីភិនភាគជនដែលត្រូវរងគ្រោះ ដោយគ្រាប់កាំភ្លើងជនជាតិថៃនោះ, ខ្មែរម្នាក់នោះឈ្មោះ ពេជ គឹមស្រ៊ុន លាក់ខ្លួនជិះរថយន្តឈ្នួលជាមួយ លឹម គឹមយ៉ា ដែរ ហើយក៏ត្រឡប់មកកម្ពុជាវិញ ដោយយន្តហោះ នៅល្ងាចដដែលនោះ។ គេដឹងថា ជនជាតិថៃដៃដល់ គឺជាអតីតទាហ៊ានជើងទឹក ធ្លាប់ទទួលការវេរលុយចូលគណនីយរបស់ខ្លួន ដោយជនជាតិខ្មែរម្នាក់ទៀត ដែលមានឈ្មោះថា លីរតនៈ រស្មី នៅខេត្តបាត់ដំបង ។

នៅឡូវែល ដោយ ពីន សំខុនលោកអតីតសមាជិកសភាគណបក្សសង្គ្រោះជាតិឆ្នាំ២០១៣ លឹម គឹមយ៉ា បានត្រូវខ្មាន់កាំភ្លើងបាញ់សម...

តំបន់ប្រាសាទសំបូរព្រៃគុកត្រុវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោកទី៣របស់កម្ពុជាដោយ ជេនណែល រ៉េតខា និង ធឹម រចនាសំបូរព្រៃគុកគឺ...
01/07/2025

តំបន់ប្រាសាទសំបូរព្រៃគុកត្រុវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោកទី៣របស់កម្ពុជា
ដោយ ជេនណែល រ៉េតខា និង ធឹម រចនា
សំបូរព្រៃគុកគឺជាតំបន់ប្រាសាទមុនសម័យអង្គរប្រហែល៥០ក្នុងខេត្តកំពង់ធំ ត្រុវបានសម្រេច ចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទី៣របស់កម្ពុជាកាលពីថ្ងៃសៅរ៍ ដោយត្រួសត្រាយផ្លូវ សម្រាប់ការអភិរក្ស និងការផ្សព្វផ្សាយបន្ថែម ទៀតដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់ដាច់ស្រយាលនេះ។

ដោយ ជេនណែល រ៉េតខា និង ធឹម រចនាសំបូរព្រៃគុកគឺជាតំបន់ប្រាសាទមុនសម័យអង្គរប្រហែល៥០ក្នុងខេត្តកំពង់ធំ ត្រុវបាន...

ជម្ងឺសរសៃប្រសាទនៅក្នុងការយកចិត្តទុកដាក់ពី CHHដោយ ពិន សំខុនសហគមន៍ខ្មែរនៅឡូវែល ជាជំពូកប្រជា ពលរដ្ឋភៀសខ្លួន ដែលមកពីប្រទេសសម...
01/07/2025

ជម្ងឺសរសៃប្រសាទនៅក្នុងការយកចិត្តទុកដាក់ពី CHH
ដោយ ពិន សំខុន
សហគមន៍ខ្មែរនៅឡូវែល ជាជំពូកប្រជា ពលរដ្ឋភៀសខ្លួន ដែលមកពីប្រទេសសម្បូរដោយ“បញ្ហាផ្លូវចិត្តនឹងការភិតភ័យ”យូរឆ្នាំ, មកនៅប្រទេសថ្មីប្រកបដោយការធានាសន្តិសុខគ្រប់គ្រាន់ ច្រើនឆ្នាំក៏ដោយក្តី ក៏នៅមានប្រជាពលរដ្ឋដ៏ច្រើន នៅឡើយ ពុំទាន់ទទួលនូវការកក់ក្តៅពីសន្តិភាព នៃប្រទេសថ្មី ដូចជានៅអាមេរីកនេះនៅឡើយ ទេ, ហេតុនេះហើយបានជាអង្គការសុខភាពសង្គម បានរកឃើញថា ក្នុងសហគមន៍ខ្មែរមានបញ្ហាសុខភាពផ្លូវចិត្តច្រើនករណី ដែលកើតឡើងពីសរសៃ ប្រសាទ ដែលរងសម្ពាធបញ្ហាផ្វូវចិត្ត ហើយក៏ក្លាយ ជាជម្ងឺស្រាលឬក៏ធ្ងន់ច្រើនរូបភាព ដែលគ្រូពេទ្យ គេមានសមត្ថភាពអាច“ព្យាបាលបាន” ប៉ុន្តែភាគ ច្រើននៃសាមីខ្នួន តែងយល់ថា “ខ្លួនគ្មានឈឺអ្វី ទេ”!។

ដោយ ពិន សំខុនសហគមន៍ខ្មែរនៅឡូវែល ជាជំពូកប្រជា ពលរដ្ឋភៀសខ្លួន ដែលមកពីប្រទេសសម្បូរដោយ“បញ្ហាផ្លូវចិត្តនឹងកា....

ចំណុចងងឹតនៃបំណងរបស់ ហ៊ុន សែនលោក ហ៊ុន សែន នៅពេលរំលាយគណបក្ស សង្គ្រោះជាតិ ហើយរំសាយអ្នកនយោបាយប្រឆាំង ទាំងអស់ចោលចេញប្រាកដជាមា...
01/07/2025

ចំណុចងងឹតនៃបំណងរបស់ ហ៊ុន សែន
លោក ហ៊ុន សែន នៅពេលរំលាយគណបក្ស សង្គ្រោះជាតិ ហើយរំសាយអ្នកនយោបាយប្រឆាំង ទាំងអស់ចោលចេញប្រាកដជាមានសេចក្តីប្រាថ្នា ចំបងមួយ គឺបង្កើត“អំណាចតពូជ”មួយរបស់ខ្លួន ដើម្បីធានា“ការគ្រប់គ្រងគ្មានសត្រូវ”សម្រាប់អនាគត សុខសាន្តនៃគ្រួសារ“ហ៊ុន”។ ប្រាកដណាស់ ហ៊ុន សែន បានភ្លើងខៀវពីមហាអំណាចចិនប្រជាមានិត ដែលបានរក្សាគ្រួសារ“នរោត្តម ស៊ីហនុ”បានជាង ៥០ឆ្នាំ ឱ្យបំរើផល

លោក ហ៊ុន សែន នៅពេលរំលាយគណបក្ស សង្គ្រោះជាតិ ហើយរំសាយអ្នកនយោបាយប្រឆាំង ទាំងអស់ចោលចេញប្រាកដជាមានសេចក្តីប្រា...

ពលរដ្ឋកម្ពុជាអំពាវនាវឱ្យជប៉ុនដកជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជាប្រជាជនកម្ពុជាជាង ៥០០ នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងញូវយ...
12/28/2024

ពលរដ្ឋកម្ពុជាអំពាវនាវឱ្យជប៉ុនដកជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជា
ប្រជាជនកម្ពុជាជាង ៥០០ នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉កដើម្បីទាមទារការឆ្លើយ តបពីប្រទេសជប៉ុន ហើយនឹងដាក់ញត្តិដោយមានហត្ថលេខាចំនួន ៣.០០០ នៅថ្ងៃនេះ
ក្រុងញូវយ៉ក- នៅចុងសប្តាហ៍នេះប្រជាជន កម្ពុជាជាង៥០០នាក់នៅទីក្រុងញូវយ៉ក បានចូល រួមជាមួយមេដឹកនាំជាច្រើននៃសាខាគណបក្ស សង្គ្រោះជាតិអាមេរិកនៅឯស្ថានបេសកកម្មអចិ ន្ត្រៃយ៍របស់ប្រទេសជប៉ុនប្រចាំអង្គការសហប្រជា ជាតិនៅទីក្រុងញូវយ៉ក ដើម្បីជម្រុញកាន់តែខ្លាំងឡើងឱ្យប្រតែសជប៉ុនដកនូវជំនួយទាំងអស់របស់ខ្លួនឱ្យបាន

ប្រជាជនកម្ពុជាជាង ៥០០ នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉កដើម្បីទាមទារការឆ្លើយ តបពីប្រទេសជប៉ុន ហើយនឹង.....

ថ្ងៃបុណ្យឯករាជ្យដោយ រីឆាត ភី.ហូវី ជេអ.ថ្ងៃទី ៤ កក្កដា ដែលត្រូវបានគេស្គាល់ផងដែរ ថាជាថ្ងៃបុណ្យឯករាជ្យនោះ គឺជាថ្ងៃឈប់សំរាក់...
12/28/2024

ថ្ងៃបុណ្យឯករាជ្យ
ដោយ រីឆាត ភី.ហូវី ជេអ.
ថ្ងៃទី ៤ កក្កដា ដែលត្រូវបានគេស្គាល់ផងដែរ ថាជាថ្ងៃបុណ្យឯករាជ្យនោះ គឺជាថ្ងៃឈប់សំរាក់ របស់រដ្ឋដើម្បីរៀបចំការញាំអាហារនៅក្រៅគេហដ្ឋានជាមួយគួស្រារនិមួយៗ, ប្រារឰការប្រគំតន្ត្រី និងការបាញ់កាំជ្រួច។ ថ្ងៃឈប់សម្រាកនេះ គឺប្រារឰ ការប្រកាស់ទទួលបានឯករាជ្យនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ ដែលត្រូវបានគេចាត់ទុកថាជាថ្ងៃ កំណើតរបស់សហរដ្ឋអាមេរិក។

ដោយ រីឆាត ភី.ហូវី ជេអ.ថ្ងៃទី ៤ កក្កដា ដែលត្រូវបានគេស្គាល់ផងដែរ ថាជាថ្ងៃបុណ្យឯករាជ្យនោះ គឺជាថ្ងៃឈប់សំរាក់ រប....

គម្រោងគាំទ្ររបស់ក្រុមប្រឹក្សាភិបាលសាលារៀន ក្នុងការបង្កើតម៉ូដែលសាលារៀនបែបសហគមន៍ប្រែសម្រួលដោយខ្មែរផុស ស.រ.អាឡូវែល-នៅក្នុងក...
12/28/2024

គម្រោងគាំទ្ររបស់ក្រុមប្រឹក្សាភិបាលសាលារៀន ក្នុងការបង្កើតម៉ូដែលសាលារៀនបែបសហគមន៍
ប្រែសម្រួលដោយខ្មែរផុស ស.រ.អា
ឡូវែល-នៅក្នុងការសេចក្តីសម្រេចដ៏ប្រផិត ប្រផើយមួយដែលមានចំនួនសម្លេង៤ទល់នឹង ៣ គណៈកម្មាធិការសាលារៀន កាលពីយប់ថ្ងៃពុធបាន សម្រេចបង្កើតគម្រោងមួយដើម្បីកំនត់ឡើងវិញនូវតំបន់សាលារៀនពីសាលាបែបក្នុងស្រុក (ដិសតរិចត) ទៅជាសាលារៀនបែបសហគមន៍ 9ណេងិហ តបៀរហៀដៀ សចហៀលៀសបនេះបើតាមការការចុះផ្សាយ កាលពីថ្ងៃទី២១ ខែមិថុនារបស់កាសែតឡូវែលសិន។

ប្រែសម្រួលដោយខ្មែរផុស ស.រ.អាឡូវែល-នៅក្នុងការសេចក្តីសម្រេចដ៏ប្រផិត ប្រផើយមួយដែលមានចំនួនសម្លេង៤ទល់នឹង ៣ គណ.....

នៅទីក្រុងប៉ារីសនឹងតំបន់ឯទៀត ក៏មានបាតុកម្មគណបក្សសង្គ្រោះជាតិរុងប៉ារីសៈ ថ្ងៃ២២ មិថុនា ២០១៨ វេលា ម៉ោង១១នៅមុខស្ថានទូតជប៉ុនមហ...
12/24/2024

នៅទីក្រុងប៉ារីសនឹងតំបន់ឯទៀត ក៏មានបាតុកម្មគណបក្សសង្គ្រោះជាតិ
រុងប៉ារីសៈ ថ្ងៃ២២ មិថុនា ២០១៨ វេលា ម៉ោង១១នៅមុខស្ថានទូតជប៉ុនមហាវិថី“អូស-ចៀះហេ” មានប្រជាពលរដ្ឋខ្មែរខាងគណបក្សសង្គ្រោះ ជាតិ ក៏បានធ្វើបាតុកម្មដើម្បីទាមទារកុំឱ្យប្រទេស ជប៉ុន ដែលជាប្រទេសប្រជាធិបតេយ្យមួយដែរ នោះ កុំឱ្យទៅជួយដល់ការបោះឆ្នោតនៅប្រទេស កម្ពុជា ដែលគេជឿថា ពុំមានតម្លាភាពនឹងសេរីភាព គ្រប់គ្រានទេ។ ចរន្តលោក សម រង្សី បានឃោសនា កុំឱ្យប្រជាពលរដ្ឋនៅក្នុងស្រុកចេញទៅបោះឆ្នោត ដោយប្រើពាក្យស្លោកថា “ម្រាមដៃស្អាត” គឺបាន ន័យថា មិនបានទៅជ្រលក់ក្នុងទឹកខ្មៅឱ្យសញ្ញាថា “បានបោះឆ្នោតរួចហើយ ។

ក្រុងប៉ារីសៈ ថ្ងៃ២២ មិថុនា ២០១៨ វេលា ម៉ោង១១នៅមុខស្ថានទូតជប៉ុនមហាវិថី“អូស-ចៀះហេ” មានប្រជាពលរដ្ឋខ្មែរខាងគណ.....

មានការផ្លាស់ប្តូរសមាសភាពគ្រប់គ្រងកម្លាំងទ័ពលោកឧត្តមសេនីយ ហ៊ុន ម៉ាណែត បានត្រូវ តែងតាំងឱ្យកាន់តំណែង មេបញ្ជាការកងទ័ពជើង គោក...
12/24/2024

មានការផ្លាស់ប្តូរសមាសភាពគ្រប់គ្រងកម្លាំងទ័ព
លោកឧត្តមសេនីយ ហ៊ុន ម៉ាណែត បានត្រូវ តែងតាំងឱ្យកាន់តំណែង មេបញ្ជាការកងទ័ពជើង គោកជំនួសឧត្តមសេនីយ មាស សុភា ដែលត្រូវ ឡើងកាន់តំណែង អគ្គបញ្ជាការយោធពលខេមរៈ ភូមិន្ទជំនួសឱ្យលោក ប៉ុល សារឿន ដែលត្រូវទៅ កាន់ដំណែងជាសមាជិកសភានៅសភាជាតិ ។

លោកឧត្តមសេនីយ ហ៊ុន ម៉ាណែត បានត្រូវ តែងតាំងឱ្យកាន់តំណែង មេបញ្ជាការកងទ័ពជើង គោកជំនួសឧត្តមសេនីយ មាស សុភា ដែលត...

ហ៊ីង ប៊ុនហ៊ាង រងទណ្ឌកម្មពីសហរដ្ឋមុនគេពីកម្ពុជាៈ ឧត្តមសេនីយ ហ៊ីង ប៊ុនហ៊ាង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន...
12/20/2024

ហ៊ីង ប៊ុនហ៊ាង រងទណ្ឌកម្មពីសហរដ្ឋមុនគេ
ពីកម្ពុជាៈ ឧត្តមសេនីយ ហ៊ីង ប៊ុនហ៊ាង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានត្រូវរងនូវទណ្ឌកម្មតាមច្បាប់សហរដ្ឋ អាមេរីក ឱ្យ“បង្កកទ្រព្យសម្បត្តិទាំងអស់”របស់ លោក ដោយសារលោកបានរំលោភសិទ្ធិពលរដ្ឋ កម្ពុជាជាក់ស្តែងច្រើនកន្លែង មានការបញ្ជាកង កម្លាំងរបស់លោកទៅគប់គ្រាប់បែកលើបាតុករ កាលពីខែឧសភា ឆ្នាំ១៩៩៧, មានការបាញ់ប្រហារ លើបាតុករភ្លូវ វ៉េង ស្រេង,

ពីកម្ពុជាៈ ឧត្តមសេនីយ ហ៊ីង ប៊ុនហ៊ាង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានត្រូវរងនូវទណ្ឌកម្.....

ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ គ្រោះថ្នាក់រថយន្តព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ បានរងគ្រោះ ថ្នាក់រថយន្តជាទម្ងន់ជាមួយព្រះជាយ...
12/20/2024

ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ គ្រោះថ្នាក់រថយន្ត
ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ បានរងគ្រោះ ថ្នាក់រថយន្តជាទម្ងន់ជាមួយព្រះជាយាព្រះអង្គ ក្នុង ខេត្តព្រះសីហនុ កាលពីថ្ងៃអាទិត្យទី១៧នេះ - រថយន្តតូចរបស់ព្រះអង្គបានទៅបុករថយន្តឈ្នួល មួយទៀត ដែលមកពីទិសផ្ទុយគ្នា បណ្តាលឱ្យស្លាប់ អ្នកម្នាងនៅនឹងកន្លែង ហើយចំណែកឯព្រះអង្គ វិញ មានរបួសធ្ងន់ តែបានទទួលការសង្គ្រោះបន្ទាន់ រួចហើយ។

ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ បានរងគ្រោះ ថ្នាក់រថយន្តជាទម្ងន់ជាមួយព្រះជាយាព្រះអង្គ ក្នុង ខេត្តព្រះសីហនុ ...

បាតុកម្មក្រុមគណបក្សសង្គ្រោះជាតិ USAនៅញូយ៉កៈ សាខាសង្គ្រោះជាតិ ្សូៅ បាននាំ គ្នាទៅសម្តែងមតិនៅបូរីញូយ៉កនឹងនៅស្ថានទូតជប៉ុន កា...
12/17/2024

បាតុកម្មក្រុមគណបក្សសង្គ្រោះជាតិ USA
នៅញូយ៉កៈ សាខាសង្គ្រោះជាតិ ្សូៅ បាននាំ គ្នាទៅសម្តែងមតិនៅបូរីញូយ៉កនឹងនៅស្ថានទូតជប៉ុន កាលពីថ្ងៃសៅរ៍ ទី១៦កន្លងទៅ ដើម្បីសុំឱ្យ ប្រទេសជប៉ុនដកការគាំទ្ររបស់ខ្លួនចេញពីការបោះ ឆ្នោតនៅកម្ពុជា ដែលក្រុមបាតុករវាយតម្លៃថា ជា ការបោះឆ្នោត ដែលមិនមានតំណាងឱ្យឆន្ទៈរបស់ ប្រជាពលរដ្ឋខ្មែរ ពីព្រោះតែមិនមានគណបក្សប្រ ឆាំងដែលមានកម្លាំងត្រូវបានគណបក្សកាន់អំណាច

នៅញូយ៉កៈ សាខាសង្គ្រោះជាតិ ្សូៅ បាននាំ គ្នាទៅសម្តែងមតិនៅបូរីញូយ៉កនឹងនៅស្ថានទូតជប៉ុន កាលពីថ្ងៃសៅរ៍ ទី១៦កន្...

12/17/2024

ជំនួបប្រវត្តិសាស្ត្ររវាង“ត្រម”នឹង“គីម”
ដោយ ពិន សំខុន
ប្រធានាធិបតីអាមេរីកាំង“ឌណល ត្រម”បាន ជួបប្រស្រ័យទាក់ទងទល់មុខគ្នានឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយជាមួយប្រធានាធិបតី“គីម យ៉ុងអ៊ូន”នៃប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី ១២កក្កដា ឆ្នាំ២០១៨ នៅសឹង្ហបូរី ដែលសហរដ្ឋ អាមេរីកក្តីនឹងប្រទេសកូរ៉េខាងជើងក្តីបានឱ្យន័យថា“ជាជោគជ័យនៃសហប្រតិបត្តិការកិច្ចការបរទេស សម្រាប់តំបន់ដ៏ប្រកបដោយគ្រោះថ្នាក់មួយ”
https://kh.khmerpostusa.com/detail/11985

កិច្ចប្រជុំប្រទេសមហាអំណាច សេដ្ឋកិច្ច G7 នៅកាណាដាកិច្ចប្រជុំនៅកាណាដាថ្ងៃទី៨-៩នៅកាណាដា គឺ៣ថ្ងៃមុនជំនួបជាមួយប្រធានាធិបតីកូរ...
12/17/2024

កិច្ចប្រជុំប្រទេសមហាអំណាច សេដ្ឋកិច្ច G7 នៅកាណាដា
កិច្ចប្រជុំនៅកាណាដាថ្ងៃទី៨-៩នៅកាណាដា គឺ៣ថ្ងៃមុនជំនួបជាមួយប្រធានាធិបតីកូរ៉េខាងជើង គឺមានឈ្មោះថា អ៧ ប្សុមិតត ២០១៨ ដែលចូលរួម ដោយប្រទេសមហាអំណាចសេដ្ឋកិច្ចចំនួន៧ គឺ កាណាដា-បារាំង-អល្លឺម៉ង់-អ៊ីតាលី-ជប៉ុន-អាមេរីក-អង់គ្លេស ឆ្នាំនេះគេធ្វើនៅកាណាដា ដើម្បីសម្រេចពី ការដឹកទំនិញ“បៃតង”ទាក់ទងទៅនឹងការទប់ស្កាត់ កុំឱ្យពិភពលោកកាន់តែឡើងកំដៅប្រទេស១៩៥ បានទទួលយកទ្រឹស្តីនៃការកើនកំដៅនៃផែនដី បើមិនមានការទប់ស្កាត់ តែសហរដ្ឋអាមេរីកបាន ដកខ្លួនចេញតាំងតែពីលោកប្រធានាធិបតី“ត្រម”ចូលកាន់សេដ្ឋវិមានមកម៉្លេះ

កិច្ចប្រជុំនៅកាណាដាថ្ងៃទី៨-៩នៅកាណាដា គឺ៣ថ្ងៃមុនជំនួបជាមួយប្រធានាធិបតីកូរ៉េខាងជើង គឺមានឈ្មោះថា អ៧ ប្សុមិ....

ប្រទេសស៊ីរីរត់សង្គ្រាមស៊ីវិលរហូតដល់ចុងបញ្ចប់អឺរ៉ុប ទី៨ធ្នូ២០២៤លោកប្រធានាធិបតី បាស្ហា អាសាត ដែលទទួលដំណែងដែលឳពុកខ្លួនបានចែ...
12/11/2024

ប្រទេសស៊ីរីរត់សង្គ្រាមស៊ីវិលរហូតដល់ចុងបញ្ចប់
អឺរ៉ុប ទី៨ធ្នូ២០២៤

លោកប្រធានាធិបតី បាស្ហា អាសាត ដែលទទួលដំណែងដែលឳពុកខ្លួនបានចែកឲ្យ កាលពី២៤ឆ្នាំមុន បុំបានរស់នៅដោយសុខសាន្តទេលើគំនរអំណាចផ្តាច់ការរបស់ត្រកូល អាសាត ទេ។​ តាំងតែពី១៤ឆ្នាំមកហើយ នៅប្រទេសស៊ីរីរបស់លោក មានសង្គ្រាមស៊ីវីលជាប្រចាំ ដោយមានឩទ្ទាមអ៊ីស្លាមក្នុងស្រុក ពុំសុខចិត្តឲ្យលោក អាសាត កាន់អំណាចបន្តរពូជបានជាសម្បត្តផ្ទាល់ខ្លួនបានទេ ក៏កាន់អាវុធចូលតស៊ូប្រឆាំងនឹងរបបផ្តាចការរបស់លោក ដោយមានការគាំទ្រកាន់តែខ្លាំងឡើង ។

អឺរ៉ុប ទី៨ធ្នូ២០២៤លោកប្រធានាធិបតី បាស្ហា អាសាត ដែលទទួលដំណែងដែលឳពុកខ្លួនបានចែកឲ្យ កាលពី២៤ឆ្នាំមុន បុំបានរ...

គណបក្សសង្គ្រោះជាតិមិនទាន់ស្លាប់ទេ នាំគ្នាទៅធ្វើបាតុកម្មនៅញូយ៉កដោយខ្មែរផុសស.រ.អា.ប្រជាពលរដ្ឋដើមកំណើតខ្មែរប្រមាណជាង ៣០០នាក...
12/08/2024

គណបក្សសង្គ្រោះជាតិមិនទាន់ស្លាប់ទេ នាំគ្នាទៅធ្វើបាតុកម្មនៅញូយ៉ក
ដោយខ្មែរផុសស.រ.អា.
ប្រជាពលរដ្ឋដើមកំណើតខ្មែរប្រមាណជាង ៣០០នាក់ ជាសាខាសមាជិកគណបក្សសង្គ្រោះ ជាតិនៅសហរដ្ឋអាមេរីក ជណភ្រ-្សូៅ បានប្រមូល ផ្តុំគ្នាមកសម្តែងឆន្ទៈនៅបូរីញូយ៉ក នឹងស្ថានទូត ជប៉ុនមុនពេលរដ្ឋាភិបាលជប៉ុនបញ្ជូនក្រុមអ្នក ឯកទេសបោះឆ្នោតទៅកម្ពុជានាសប្តាហ៍ក្រោយ នេះ គឺសុំឱ្យរដ្ឋាភិបាលប្រទេសជប៉ុន ដកខ្លួនបញ្ឈប់ ជួយដល់ការបោះឆ្នោតដោយគ្មានគណបក្សប្រឆាំង នៅកម្ពុជា នឹងសុំឱ្យអង្គការសហប្រជាជាតិមិន ទទួលស្គាល់ការបោះឆ្នោតដែលមិនឆ្លុះបញ្ចាំងឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរ។

ដោយខ្មែរផុសស.រ.អា.ប្រជាពលរដ្ឋដើមកំណើតខ្មែរប្រមាណជាង ៣០០នាក់ ជាសាខាសមាជិកគណបក្សសង្គ្រោះ ជាតិនៅសហរដ្ឋអាមេរ...

អន្តរកាលនៃអាមេរីកដ៏ជ្រួលច្របល់ មុនពេលលោក ត្រាំ ចូលកាន់អំណាចអឺរ៉ុប ថ្ងៃទី៥ធ្នូ ២០២៤នៅជាង៥០ថ្ងៃមុនប្រធានាធិបតីថ្មី ឌណល ត្រ...
12/08/2024

អន្តរកាលនៃអាមេរីកដ៏ជ្រួលច្របល់ មុនពេលលោក ត្រាំ ចូលកាន់អំណាច
អឺរ៉ុប ថ្ងៃទី៥ធ្នូ ២០២៤
នៅជាង៥០ថ្ងៃមុនប្រធានាធិបតីថ្មី ឌណល ត្រាំ ចូលកាន់អំណាច មានការជ្រើសរើសវរជនប្រតិបត្តិ មកកាន់មុខដំណែងជារដ្ឋមន្ត្រីនានា ដើម្បីអនុវត្តន៍នយោបាយ«ម៉ាគ្ហា MAGA Make American Great Again»សម្រាប់អាណត្តិថ្មីឆ្នាំ២០២៥ នោះ។ នៅអាណត្តិលោក ត្រាំ ថ្មីនោះ ក៏ពុំមានលក្ខណៈដូចពីអាណត្តិមុនៗទេ អ្វីដែលគេដឹង តាមសេចក្តីថ្លែងការគឺ ក្តីបារម្មគួរឲ្យខ្លាចទៅវិញ។

អឺរ៉ុប ថ្ងៃទី៥ធ្នូ ២០២៤នៅជាង៥០ថ្ងៃមុនប្រធានាធិបតីថ្មី ឌណល ត្រាំ ចូលកាន់អំណាច មានការជ្រើសរើសវរជនប្រតិបត្ត...

Address

P. O. Box 8848
Lowell, MA
01853

Alerts

Be the first to know and let us send you an email when KhmerPostUSA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KhmerPostUSA:

Videos

Share

Category