Khmer peace

Khmer peace យុតិ្តធម៌សង្គម

11/27/2024

ឆ្នាំ​២០២៣ ប៉ាមានកិត្តិយសដ៏អស្ចារ្យបំផុតក្នុងឆាកជីវិតដែលត្រូវបានសម្តេចហៅជួបសួរសុខទុក្ខនៅគេហដ្ឋានសម្តេចផ្ទាល់ ក្រោយពេលសម្តេចខឹងព្រមានខ្ញុំឲ្យបិទមាត់ដ៏មានឥទ្ធិពល ឆ្នាំ​២០២៤ ប៉ាត្រូវគេចាប់ដាក់គុកក្រោមម្លប់សន្តិភាព។ ប៉ាកាន់អាវុធច្បាំងយកជីវិតជាទុនការពារជាតិ ស្មោះត្រង់​រហូតកម្ពុជាចប់សង្រ្គាមប្រដាប់អាវុធ សមណាស់តែប៉ាទទួលផលសុខតែបែជាដេកគុកយ៉ាងខ្លោចផ្សារគ្មានវាសនាដូចអ្នកជេរប្រមាថសម្តេចអសុរោះកប់ៗមាត់។ សូមប៉ាមានសុខភាពល្អជានិច្ច។

11/24/2024
11/15/2024

តាំងតែពីខ្ញុំដឹងក្តីមក ឃើញប៉ានៅសមរភូមិរហូតស្រុកយើងចប់សង្រ្គាម។ សូមប៉ាសុខភាពល្អ។

11/14/2024
ចុះ ព្រះរស់របស់ លោក ក៏ ជេរប្រមាថ គេ ដែរ គិតយ៉ាងមិចវិញ?
11/11/2024

ចុះ ព្រះរស់របស់ លោក ក៏ ជេរប្រមាថ គេ ដែរ គិតយ៉ាងមិចវិញ?

ក្រោយពីបានស្តាប់ការសន្ទនាហើយ ក្នុងនាមជាកូន ដែលមានតែក្តីស្រឡាញ់ និងការគោរពសម្រាប់ព្រះរស់នៃខ្ញុំ គឺពិតជាមានអារម្មណ៍ក្តៅក្រហាយ ពោរពេញដោយកំហឹង តែខ្ញុំមិនលើកនៅក្នុងសារនេះនោះទេ ប៉ុន្តែនិយាយឱ្យសាមញ្ញ កូនណាមិនខឹងពេលដែលអ្នកមានគុណបានត្រូវគេប្រមាថ។

អ្វីដែលខ្ញុំចង់ឱ្យយើងទាំងអស់គ្នាយកពីepisodeនេះមកពិចារណាគឺ៖
១ វិជ្ជាជីវៈសារព័ត៌មាន
២ អាកប្បកិរិយាក្នុងការគោរពចាស់ទុំ ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិរបស់យើង។

ទោះជាមានចំណុចឬទស្សនៈនយោបាយខុសគ្នា តែព្រំដែនគួរតែមាន។ ជាពិសេស អាកប្បកិរិយាក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនឱ្យស្របទៅតាមប្រពៃណីរបស់ខ្មែរយើង ដែលមានការគោរពគ្នាទៅវិញទៅមក ជាពិសេស ការគោរពចាស់ទុំ។

គេអាចលើកឡើងថា ក្មេងនេះ ឬបុគ្គលនេះធំនៅក្រៅប្រទេស អញ្ជឹងមិនស្គាល់អ្វីជាប្រពៃណីខ្មែរយើង តើលើកដូចនេះស្មើនឹងការទទួលស្គាល់ថា ឱ្យតែអ្នកណា ទោះជាខ្មែរក្តី បរទេសក្តី មិនបាច់ស្វែងយល់ ឬ/និងគោរពទំនៀមទម្លាប់ប្រពៃណីខ្មែរទេឬយ៉ាងណា?

យើងទៅប្រទេសគេ យើងគោរពច្បាប់គេផង ប្រពៃណីគេផង។ ចុះហេតុគ្រាន់តែស្នើឱ្យគេគោរពច្បាប់ និងប្រពៃណីខ្មែរទៅជាបញ្ហាទៅវិញ?

ជារួម ក្នុងនាមជាខ្មែរយើងត្រូវចេះឱ្យតម្លៃបន្ថែមមកលើខ្លួនយើង ក្នុងនាមជាប្រជាជាតិមួយដែលមានអធិបតេយ្យ មានទំនៀមទម្លាប់ប្រពៃណីដ៏ពិសិដ្ឋរបស់យើង។

Address

599 School Street
Lowell, MA
01851

Website

Alerts

Be the first to know and let us send you an email when Khmer peace posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share